ជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជបណ្ឌិត ប៊ុន សុជាតិ នៅ May 03, 2022

ជំងឺទឹកនោមផ្អែម - មាតិកា​នេះ​ បងប្អូន​នឹង​ស្វែងយល់​ពី​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម (ប្រភេទ​ទី១ ប្រភេទទី២ ​ ទឹកនោមផ្អែម​កើត​លើ​ស្ត្រី​ពពោះ) និងផលវិបាក​ដែល​បង្ក​ដោយ​ជំងឺទឹកនោមផ្អែម ព្រម​ទាំង​វិធីសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែម

របាយការណ៍៖ ម្នាក់ក្នុងចំណោម២នាក់កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម

មនុស្ស​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម​២នាក់ទូទាំងពិភព​លោក កំពុង​តែ​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ទឹក​នោមផ្អែម​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​របស់​គេហ​ទំ​ព័រ diabetesatlas.org ដែល​បាន​ចេញផ្សាយ​កាលពីឆ្នាំ​២០២១​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា គេនៅ​តែ​អាច​បង្ការ​ជំ​ងឺ​នេះ តាម​រយៈ​ការ​អនុវត្តន៍​វិធី​មួយ​ចំនួន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ស្វែងយល់​ពី​កត្តា​ហានិភ័យ ការ​កត់សម្គាល់ពី​រោគ​សញ្ញា ការផ្លាស់​ប្តូររបប​អាហារ ការ​សម្រក​ទម្ងន់​ដែលផ្តល់​សុខភាព និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ជា​ដើម​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដោយឡែក នៅ​កម្ពុជាយើង មនុស្ស​ច្រើន​ជាង​ ៤៣០ ០០០នាក់ ដែល​មាន​អាយុ​២០ ដល់៧៩ឆ្នាំ កំពុង​រស់​នៅ​ជា​មួយនឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម។ នេះបើ​តាម​របាយ​ការណ៍​របស់អង្គការ WHO កាលពីឆ្នាំ២០២០។         បើលោកអ្នកចង់ដឹងថា ខ្លួនអាច​ប្រឈមនឹង​ការកើតជំងឺទឹកនោម​ផ្អែមឬអត់ ចុចលីងនេះ ដើម្បី​វាស់​ដោយឥតគិតថ្លៃឥឡូវនេះ។ [embed-health-tool-pregnancy-weight-gain] អត្ថបទគួរអាន៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ អាហារ៧មុខ អ្នកមាន​បញ្ហាតម្រងនោមមិនគួរទទួលទានច្រើន​ អាហារទាំង​ប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម អ្វីជាគីសលើតម្រងនោម […]

អត្ថបទផ្សេងទៀតពី ជំងឺទឹកនោមផ្អែម

ស្វែងរក ជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមប្រភេទ២

អនុវត្ដតាម៦ចំណុចនេះ អាចការពារជំងឺទឹកនោមផ្អែមប្រភេទ២

បច្ចុប្បន្នគេមើលឃើញថា ជំងឺទឹកនោមផ្អែមប្រភេទ២ ក៏អាចកើតមានលើមនុស្សវ័យកណ្ដាល រាប់ចាប់ពីវ័យខ្ទង់​៣០​ឆ្នាំឡើងទៅផង​ដែរ​។ មូលហេតុ គឺដោយសារតែការផ្លាស់ប្ដូរ​បរិបថរស់នៅ​ទៅ​ស្រួលពេកមិន​សូវ​បញ្ចេញ​សកម្មភាព​រាង​កាយ​ ការហូបចុកក៏​ជាអាហារ​សម្បូរកាឡូរីខ្ពស់ ដែលកត្ដាទាំងនេះអាចរុញច្រានជីវិតឲ្យធ្លាក់ក្នុងជំងឺទឹកនោមផ្អែមប្រភេទ២បាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ តើអ្វីទៅជាជំងឺទឹកនោមផ្អែមប្រភេទ២? ជំងឺទឹកនោមផ្អែមប្រភេទ២ គឹជាជំងឺមួយប្រភេទដែល បង្កឡើងដោយការកើនឡើងកម្រិតជាតិស្ករគ្លុយកូសក្នុង​ឈាម​រ៉ាំរៃលើសពី ១២៥ មីល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ កត្ដានេះគឺបណ្ដាលមកពីសរីរាង្គលំពែង មិនអាចផលិត​អ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ មិនអាចដឺកនាំជាតិស្ករទាំងនោះទៅបំពេញតម្រូវការរាងកាយបាន។ ដូច្នេះហើយទើប បណ្ដាលឲ្យកម្រិត​ជាតិស្ករក្នុងឈាមកើនឡើងជាប្រចាំឈានដល់ជំងឺទឹកនោមផ្អែមប្រភេទ២។ ជំងឺទឹកនោមផ្អែមបង្កផលប៉ះពាល់ដល់​ជីវិតរស់នៅប្រចាំថ្ងៃដូចជា ការប្រឈមជំងឹលើសសម្ពាធឈាម ជំងឺគាំងបេះ​ដូង ​គ្រោះថ្នាក់សរសៃឈាមខួរក្បាល និង សុខភាពផងដែរ។ មកទល់ពេលនេះជំងឺទឹកនោមផ្អែមអាចព្យាបាលដោយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នង​ឈាម​ឲ្យ​ត្រូវ​តាម​គោល​ដៅ ប៉ុន្ដែមិនមែន​ជា​ការ​ព្យាបាល​ឲ្យ​ជាសះស្បើយទាំងស្រុងនោះទេ។ តើយើងអាចបង្ការខ្លួនពីជំងឺទឹកនោមផ្អែមប្រភេទ២នេះបានទេ? ជាក់ស្ដែងណាស់ ដោយសារតែជំងឺទឹកនោមផ្អែមប្រភេទ២ គ្មានវាក់សាំងការពារ ដូច្នេះហើយក៏ជារឿងពិបាកបញ្ជៀស​ខ្លួនពីជំងឺមួយនេះ ប៉ុន្ដែយើងក៏នៅមានសង្ឃឹមដោយអនុវត្ដវីធីទាំង៦នេះ ក៏អាចការពារខ្លួនយើងបានដែរ៖ ១.រក្សាតុល្យភាពទម្ងន់ ការឡើងទម្ងន់ក៏ជាបញ្ហាចោទឡើងបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២បានដែរ។ ការកើនឡើងជាតិខ្លាញ់ ជាតិស្ករក្នុងឈាមដែលជាមូលហេតុចម្បង​ធ្វើឲ្យរាងកាយងាយឡើងគីឡូ។ ក្នុងចំណុចនេះយើងអាចតាមដាន​ទម្ងន់របស់យើងតាមរយៈ កម្ពស់ វ័យ និងភេទ កំណត់តាមរង្វាស់ស្ដង់ដារ សន្ទស្សន៍ម៉ាសរាងកាយ (BMI)។ ការគ្រប់គ្រង​ទម្ងន់បានល្អ ជួយកាត់បន្ថយ​ហានិភ័យជំងឺទឹកនោមផ្អែមបាន។ ២.គ្រប់គ្រងរបបអាហារ គ្រប់គ្រងរបបអាហារ បានត្រឹមត្រូវល្អសម្រាប់សុខភាព ព្រោះរបបអាហារគឺជាចំណែកមួយនៃរាងកាយរបស់យើង។ គួរចាប់ផ្ដើមទទួលទានអាហារសុខភាព បន្លែ ត្រី សាច់(បរិមាណតិច) ស៊ុត ទឹកដោះគោស្រស់គ្មានជាតិខ្លាញ់ ផ្លែឈើ គ្រាប់ធញ្ញជាតិ […]


ជំងឺទឹកនោមផ្អែមប្រភេទ១

ការសិក្សាមួយចំនួន​កំពុង​ធ្វើដើម្បី​រក​វិធីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ១

គិតមកទល់ពេលនេះ ជំងឺទឹកនោមប្រភេទ១នៅមិនទាន់មានអ្នកវិទ្យាសាស្ដ្រណាអាចរកឃើញថ្នាំព្យាបាលឲ្យជាសះស្បើយនៅឡើយទេ ចំណែកវិធីសាស្ដ្រព្យាបាលវិញ ក៏កំពុងតែស្ថិតក្នុងការសិក្សានៅឡើយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុនៃការកើតជំងឹទឹកនោមផ្អែមប្រភេទ១ ទឹកនោមផ្អែមប្រភេទ ១ កើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្លាំង មិនអាចគ្រប់គ្រងបាន។ មូលហេតុឈានដល់ដំណាក់កាលនេះ គឺដោយសារ លំពែងមិនអាចផលិតអ័រម៉ូន អាំងស៊ុយលីនគ្រប់គ្រាន់​ដើម្បីដឹកនាំជាតិស្ករទាំងនោះទៅចិញ្ចឹមសរីរាង្គផ្សេងៗទៀតក្នុងរាងកាយ។ ការអសមត្ថភាពផលិតអ័រម៉ូនអាំងស៊ុយ​លីន គឺដោយសាតែកោសិកាក្នុងលំពែង ឈ្មោះថា បេតា (Beta cells) ត្រូវបានខូចខាតព្រោះតែប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង ទើប​បណ្ដាលឲ្យកោសិកាទាំងនោះ​ខូចបន្ដិចម្ដងៗ និង​ឈានដល់ការកើតជំងឹទឹកនោមផ្អែមប្រភេទ១តែម្ដង។ តើជំងឺទឹកនោមផ្អែមប្រភេទ១ អាចព្យាបាលបានដែរឬទេ? ជំងឹទឹកនោមផ្អែមប្រភេទ១ អាចព្យាបាលដើម្បី​គ្រប់​គ្រង​ជំងឺ​ ប៉ុន្ដែមិនអាចឲ្យអ្នកជំងឺជាសះស្បើយទាំងស្រុងនោះទេ។ យើងក៏ដឹងដែរថា ជំងឺទឹកនោមផ្អែមប្រភេទ១ គឺជាជំងឺរ៉ាំរ៉ៃ ដែលកោសិកា បេតា របស់លំពែងត្រូវបានខូចខាត ដោយប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងបំផ្លាញ ទើបមិនអាចផលិតអ័រម៉ូន អាំងស៊ុយលីនគ្រប់គ្រាន់តាមតម្រូវការរាងកាយ។ ការខ្វះអ័រម៉ូន អាំងស៊ុយលីនគឺជា បញ្ហាសំខាន់បំផុតដែលអាចឈានទៅរកជំងឺទឹកនោមផ្អែមបាន ដូច្នេះតាមការប្រើប្រាស់វិធីសាស្ដ្រព្យាបាលបច្ចុប្បន្ន គេមើលឃើញមានវិធីសាស្ដ្រសំខាន់ៗមួយ​ចំនួន​។​ ១.ការចាក់បញ្ចូលអាំងស៊ុយលីន នៅពេលដែលកោសិកា បេតា របស់លំពែងត្រូវបានបំផ្លាញ ពេលនោះលំពែងក៏មិនអាចផលិតអាំងស៊ុយលីនបានទៀតដែរ។​ ដូច្នេះវិធីសាស្ដ្រមានតែចាក់បញ្ចូល អាំងស៊ុយលីន ពីខាងក្រៅចូលក្នុងសរសៃឈាម ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករ ឲ្យដំណើរការ បញ្ជូនទៅកាន់សរីរាង្គដូចធម្មតា។ ការចាក់អាំងស៊ុយលីន មានច្រើនរូបភាព ដូចជា […]


ជំងឺទឹកនោមផ្អែមប្រភេទ១

ការ​ពិសោធនៅ​អូស្រ្តាលី​ធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ កាន់តែមានសង្ឃឹម

ថ្មីៗនេះការសិក្សាស្រាវជ្រាវមួយ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវជនជាតិអូស្ដ្រាលីបាន រកឃើញវិធីការពារ និងព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ​ទី១ ក្រោយពីបានកំណត់នូវអត្ថសញ្ញាណប្រូតេអ៊ីនសំខាន់មួយប្រភេទ ដែលអាចប្រឆាំងទៅនឹងភាពមិនប្រក្រតី នៃប្រព័ន្ធភាពសុាំដែលបង្កការបំផ្លាញទៅដល់កោសិកា beta របស់លំពែង។ យ៉ាង​ណា​អ្វី​ដែល​បាន​រក​ឃើញ​នេះ​នៅ​មិន​ទាន់​អនុញ្ញាត​ដាក់​ឲ្យ​អនុវត្ត​នៅ​ឡើយ​ទេ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ក្រុមអ្នកសា្រវជ្រាវ នៃសាកលវិទ្យាល័យ Queensland បានរកឃើញវិធីសាស្ដ្រការពារ និងព្យាបាល ជំងឺទឹកនោមផ្អែមប្រភេទទី១ ដោយការបង្កើតភ្នាក់ងារជីវសាស្ដ្រមួយប្រភេទឈ្មោះថា sRAGE ជាប្រូតេអ៊ីន មានសមត្ថភាពពង្រឹងទៅដល់កោសិកាគ្រាប់ឈាមស ដើម្បីប្រឆាំងនឹងការបំផ្លាញពីពពួកកោសិកាដែលបង្កឲ្យកើតទៅជាជំងឺទឹកនោមផ្អែមប្រភេទទី១បាន។ ជាក់ស្ដែងណាស់ ជំងឺទឹកនោមផ្អែមប្រភទទី១ គឺជាការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ដោយមិនអាចបំប្លែង​យកទៅប្រើការបាន។ កត្ដានេះបណ្ដាលមកពីកោសិកា បេតា (Beta)របស់លំពែង ទទួលរងការខូចខាត ពីការវាយប្រហារពីប្រព័ន្ធភាពស៊ាំ ទើបមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ដើម្បីដឹកនាំជាតិស្ករទាំងនោះ ទៅបំពេញតម្រូវការរាងកាយ។ សាស្ដ្រាចារ្យ Josephine Forbes អ្នកដឹកនាំការសិក្សានេះបានមានប្រសាសន៍ថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍បានអង្អុលទៅកាន់ប្រូតេអ៊ីនមួយប្រភេទឈ្មោះ sRAGE អាចកែតម្រូវមុខងារកោសិកា T-cell ដែលខុសលក្ខណៈ​បទប្បញ្ញត្តិ ដើម្បីការពារប្រព័ន្ធភាពសុំាមិនឲ្យឆ្លងមេរោគ និងបង្កឲ្យមានជំងឺទឹកនោមផ្អែម។ លទ្ធផលនៃការពិសោធន៍នេះ លោកបានដាក់សំណើទៅកាន់ដៃគូសហការ ដើម្បីអនុវត្ដប្រើប្រាស់វិធីសាស្រ្ដមួយនេះ។ វេជ្ជបណ្ឌិត Sherman Leung សមាជិកស្រាវជ្រាវក្នុងគម្រោងនេះមានប្រសាសន៍ថា ការពិសោធន៍ដោយប្រើប្រាស់ប្រូតេអ៊ីន sRAGE គឺដើម្បីពង្រឹងទៅដល់ មុខងារគ្រប់គ្រងកោសិកា […]


ផលវិបាកជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម អាច​បង្កផលប៉ះពាល់ដល់សុខភាពផ្លូវភេទ

ជំងឺទឹកនោមផ្អែមគឺជាការកើនឡើងកម្រិតជាតិស្ករក្នុងឈាម​រ៉ាំរៃបង្កផលប៉ះពាល់យ៉ាងច្រើនដល់សុខភាព ក្នុងនោះប្រព័ន្ធសរសៃឈាមតូចធំដែលភ្ជាប់អវយវៈត្រូវបានបំផ្លាញធ្វើឲ្យរាងកាយចុះខ្សោយ ពិសេសនោះគឺអវយវៈភេទ ក៏ត្រូវប៉ះពាល់ដូចគ្នា។ សម្រាប់បុរសដែលមានជំងឺទឹកនោមផ្អែម អាចខ្សោយសមត្ថភាពផ្លូវភេទ ដោយលិង្គមិនអាចឡើងរឹង ស្ដ្រីអាចប្រឈមការការ​ឈឺ​ចាប់​ពេល​រួមភេទ និងការថយចុះចំណង់ផ្លូវភេទ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹនោមផ្អែម និង ក្រពេញអ័រម៉ូននៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍​ថា ជំងឺទឹកនោមផ្អែមអាចបង្កផលប៉ះពាល់ដល់សុខភាពផ្លូវភេទដោយសារតែ ប្រព័ន្ធប្រសាទ និង សរសៃ​ឈាម​ដែលត្រូវចិញ្ចឹមអវយវៈភេទមានការប្រែប្រួល។ ពោលកម្រិតជាតិស្ករក្នុងសរសៃឈាមមានការកើនឡើងរ៉ាំរៃ ធ្វើ​ឲ្យចរន្ដឈាមមិនអាចដំណើរការបានដូច​ធម្មតា។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ចំពោះបុរសកើតជំងឺទឹកនោមផ្អែម ផលប៉ះពាល់នោះគឺលិង្គពិបាក​​ឡើង​រឹង និង អ័រម៉ូនភេទ តេស្ដូស្ដេរ៉ូនត្រូវថយចុះមុនអាយុ។ កត្ដានេះអាចកើតឡើងចន្លោះពី៥០%ទៅ ៧៥%​នៃអ្នកជំងឺទឹកនោមផ្អែមជា​បុរស។ ចំណែកស្ដ្រីវិញ ផលវិបាកនៃជំងឺទឹកនោមផ្អែម ចំពោះសុខភាពផ្លូវភេទគឺ បាត់បង់ចំណង់ផ្លូវ​ភេទ ឬមានចំណង់ខ្លះដែរ ប៉ុន្ដែពេលរួមភេទមាន​ការ​ឈឺ​ចាប់​ ព្រោះប្រដាប់​ភេទមានសភាពស្ងួត បញ្ហា​ទាំងនេះបណ្ដាលមកពី ការឡើងកម្រិតជាតិស្ករក្នុងសរសៃ​ឈាម​​រ៉ាំរៃ បណ្ដាលឲ្យសរសៃឈាមដែលត្រូវចិញ្ចឹមអវយវៈ​ភេទមិនអាចប្រព្រឹត្ដទៅបានដូចធម្មតា។ បន្ថែមពីនេះទៅទៀត មិនថាតែបុរស ឬស្ដ្រីនោះទេ ឲ្យ​តែ​មានភាពស្មុគស្មាញច្រើន ជាមួយ​នឹងការងារប្រចាំថ្ងៃ ក៏ជាចំណុចប៉ះពាល់ដល់​សុខភាពផ្លូវភេទផងដែរ ជាពិសេសស្រីៗតែម្ដង។ [embed-health-tool-bmi] ជំងឺទឹកនោមផ្អែមភាគច្រើនកើតឡើងមិនថាបុរសឬស្ដ្រីនោះទេ រាប់ចាប់ពីអាយុ៤៥ឆ្នាំឡើងទៅ ប៉ុន្ដែក៏មានករណីកើតឡើងទៅលើវ័យ២៥ឆ្នាំក៏មានដែរ។ នោះបណ្ដាលមកពីការមិនបានគ្រប់គ្រងរបបអាហារបានល្អ ដូច​ជា ផឹកគ្រឿងស្រវឹងច្រើន […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែម គួរថែទាំស្បែកបែបណា ដើម្បីបញ្ចៀសបញ្ហាស្បែកផ្សេងៗ?

​ជា​ទូទៅ ជំងឺ​ទឹក​នោម​ផ្អែម​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ​ជា​ច្រើន​។ ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ មិន​ត្រឹម​តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សរីរាង្គ​ដទៃ​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នាំ​ផលវិបាក​ដល់​ស្បែក​ដូច​គ្នា។ ភាគច្រើន​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​ ងាយ​​ប្រឈម​នឹង​បញ្ហា​ស្បែក​ស្ងួត ប្រេះ រមាស់​ និង​ឆ្លង​មេរោគ​ផ្សេង​ៗ។ លើស​ពី​នេះ ការ​ប្រែប្រួល​ជាតិ​ស្ករ​ក្នុង​ឈាម​ ក៏​អាច​បង្ក​ជា​ពង​បែក​ ស្នាម​ក្រហម​នៅ​លើ​ស្បែក​ រោគ​សើ​ស្បែក និង​ស្បែក​ឡើង​ខ្មៅ​នៅ​ត្រង់​បរិវេណ​ក្លៀក​ ក្រលៀន​ និង​ក​ផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ជំងឺ​ទឹក​នោម​ផ្អែម​​​ប៉ះពាល់​ដល់​ស្បែក​យ៉ាង​ម៉េច​ខ្លះ​? វេជ្ជបណ្ឌិត Nivedita Dadu ជា​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក ព្រម​ទាំង​​ជា​ស្ថាបនិក និង​ប្រធាន​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Dadu បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​បម្រុង​ទឹក​នោម​ផ្អែម​ច្រើន​តែ​មាន​បញ្ហា​ស្បែក​​ញឹកញាប់​ ឬ​វិបត្តិ​ស្បែក​នៅ​ពេល​ជាក់លាក់​ណា​មួយ​។ ​បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ចរន្ត​ឈាម​ខ្សោយ​នៅ​ក្នុង​រាងកាយ​ ហើយ​សរសៃ​ឈាម​ និង​សរសៃ​ប្រសាទ​មិន​ទទួល​បាន​ឈាម​ និង​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​។ ដូច្នេះ​ហើយ​ ទើប​សមត្ថភាព​របស់​ស្បែក​​ចុះ​ខ្សោយ​​ ធ្វើ​ឲ្យ​ពិបាក​ជា​សះស្បើយ​ពី​​ជំងឺ​​ស្បែក​ផ្សេងៗ​។ [embed-health-tool-pregnancy-weight-gain] អត្ថបទគួរអាន៖ តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោម ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេលញុំាអាហារ​? អ្នក​កើត​​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ គប្បី​​អនុវត្ត​ទម្លាប់​ទាំង​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ ពេលញ៉ាំផ្លែឈើ គន្លឹះ​ថែទាំ​ជាលិកា​ស្បែក​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម […]


ផលវិបាកជំងឺទឹកនោមផ្អែម

ចេញរោគសញ្ញាមួយនេះនៅពេលយប់ អាចជាជំងឺទឹកនោមផ្អែម

ជំងឺ​ទឹក​នោម​ផ្អែម​​ មិន​បង្ហាញ​រោគសញ្ញា​ជាក់លាក់​ជានិច្ច​ទេ ដូច្នេះ​ហើយ​ យើង​​ចាំបាច់​ត្រូវ​តាមដាន​រោគសញ្ញា​ឲ្យ​បាន​ដិតដល់​ ជា​ពិសេស​រោគសញ្ញា​ដែល​តែងតែ​លេច​ឡើង​នៅ​ពេល​យប់​ និង​បង្ហាញ​ពី​ការ​ប៉ះពាល់​​សរសៃ​ប្រសាទ​ដោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់។ រោគសញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​កើត​ឡើង​នៅ​ពេល​យប់​ ​គ្នា​យើង​តែង​យល់​ថា ការ​គេង​នៅ​ក្នុង​ឥរិយាបថ​ជាក់លាក់​យូរ​ពេល​ អាច​សង្កត់​សរសៃ​ឈាម​ ឬ​សរសៃ​ប្រសាទ​ក្នុង​ដៃ និង​នាំ​ឲ្យ​ស្ពឹក​ដៃ។ យ៉ាង​ណា​មិញ ការ​ស្ពឹក​ដៃ​អំឡុង​ពេល​គេង​ ក៏​អាច​ជា​សញ្ញា​​នៃ​ការ​ខូច​សរសៃ​ប្រសាទ​ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ពិត​ណាស់​ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អាច​នាំ​ឲ្យ​ខូច​សរសៃ​ប្រសាទ ជា​ពិសេស​នៅ​ជើង និង​ប្រអប់​ជើង។ រោគសញ្ញា​នៃ​ជំងឺ​អាច​ប្រែប្រួល​ពី​ការ​ស្ពឹក​​ទៅ​ជា​មិន​ស្រួល​ក្នុង​ដៃ ជើង និង​ប្រអប់​ជើង អាស្រ័យ​លើ​សរសៃ​ប្រសាទ​ដែល​រង​ផល​ប៉ះពាល់។ ​លើស​ពី​នេះ ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​បេះដូង សរសៃ​ឈាម​ ​ប្រព័ន្ធ​រំលាយ​អាហារ ​និង​​ផ្លូវ​ទឹក​នោម​ដូចគ្នា។ [embed-health-tool-bmr] ​ចង្កោម​​ផលវិបាក​ឧស្សាហ៍​កើត​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​អោយ​ខូច​ប្រព័ន្ធ​ប្រសាទ​ ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​អោយ​ខូច​ប្រព័ន្ធ​ប្រសាទ ចែក​ចេញ​ជា​៤​​ផ្នែក​ធំ​ៗ ព្រម​ទាំង​មាន​រោគសញ្ញា​ផ្សេង​ៗ​គ្នា​​អាស្រ័យ​លើ​ប្រភេទ​នៃ​ការ​ខូចខាត​សរសៃ​ប្រសាទ។ ផលវិបាក​ទាំង​នេះ មាន​ដូចជា​៖ ខូច​សរសៃ​ប្រសាទ​វិញ្ញាណ ​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ស្វយ័ត ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​តំបន់​ខាងលើ ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ចុង អត្ថបទគួរអាន៖ តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោម ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេលញុំាអាហារ​? អ្នក​កើត​​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ គប្បី​​អនុវត្ត​ទម្លាប់​ទាំង​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ ពេលញ៉ាំផ្លែឈើ


ផលវិបាកជំងឺទឹកនោមផ្អែម

បាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម មានរោគសញ្ញាអ្វីខ្លះ?​

ជំងឺ​ទឹក​នោម​ផ្អែម បាន​ក្លាយ​ជា​កង្វល់​ដ៏​ធំធេង​នៅ​ទូទាំង​ពិភពលោក​ ដោយ​សារ​តែ​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ​។ ពិត​ណាស់​ អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​ចំពោះ​សុខភាព​ ដើម្បី​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ​ដែល​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​នេះ​។ ការ​គ្រប់គ្រង​ទម្ងន់​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ការ​ត្រួតពិនិត្យ​អវយវៈ​ជា​ប្រចាំ​​ មាន​សារសំខាន់​ណាស់​​ចំពោះ​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ជា​ពិសេស​ ដើម្បី​ការពារ​ខ្លួន​ពី​ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ គឺ​​ការ​បាត់បង់​ស្មារតី​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ Diabetic coma ​តែ​ម្ដង​។ មូលហេតុ​បង្ក​នៃ​បាត់បង់​ស្មារតី​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម ជាក់​ស្ដែង ការ​បាត់បង់​ស្មារតី​ដោយ​សារ​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ ជា​ផលវិបាក​មួយ​ដែល​គំរាមកំហែង​ដល់​អាយុ​ជីវិត។ ប្រសិនបើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេក​​ ឬ​​ទាប​ពេក​​ នោះ​នឹង​អាច​បាត់បង់​ស្មារតី​​​ ដែល​មិន​ដឹង​ខ្លួនយូរ​ ឬ​មិន​មាន​រំញ៉ោច​ទៅ​នឹង​ធាយុ​បង្ករំញ៉ោច​ជា​ដើម ហើយ​បើ​ទុក​មិន​ព្យាបាល អ្នក​ជំងឺអាច​នឹង​បាត់​បង់​ជីវិត​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ រោគសញ្ញា​នៃ​ការ​បាត់បង់​ស្មារតី​ដោយ​សារ​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ ​ មុន​ពេល​កើត​មាន​អាការៈ​មួយ​នេះ អ្នក​ជំងឺ​អាច​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​​​ ឬ​ទាប​ជ្រុល​ ហើយ​អ្នក​ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អាច​មាន​រោគសញ្ញា​ខាង​ក្រោម​នេះ៖ ស្រេក​ទឹក​ខ្លាំង នោម​ញឹកញាប់​ អស់​កម្លាំង ចង្អោរ​ ក្អួត​ ដក​ដង្ហើម​ខ្លី​ៗ ស្ងួត​មាត់​ ចង្វាក់​បេះដូង​លោត​ញាប់​ ឈឺ​ពោះ ចំណែក​អ្នក​ដែល​មាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ជ្រុល​ អាច​កើត​មាន​អាការៈ​អស់​កម្លាំង ញ័រ​ខ្លួន​ប្រាណ អន្ទះអន្ទែង ខ្សោយ​ និង​ថប់​បារម្ភ​។ បន្ថែម​ពី​នេះ អ្នក​ជំងឺ​ក៏​អាច​​ពិបាក​ក្នុង​ការ​និយាយ​ស្ដី ភ័ន្តភាំង វិល​មុខ​ ឬ​ធេងធោង […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កូនអាចប្រឈមកើតជំងឺទឹកនោមផ្អែមខ្ពស់ បើម៉ាក់ៗធាត់ជ្រុលពេលពពោះ

ពិត​ណាស់​ បញ្ហា​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ អាច​បង្កើន​​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី​២។ ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ ត្រូវ​រំពឹង​ថា​នឹង​អាច​កើត​លើ​មនុស្ស​ចំនួន​៦៣០លាន​នាក់​ នៅ​ត្រឹម​ឆ្នាំ​២០៤៥ ហើយ​ដើម្បី​កាត់បន្ថយ​បញ្ហា​ធាត់​ជ្រុល​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២ ស្ត្រី​យើង​មាន​តួនាទី​យ៉ាង​សំខាន់​។ ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ Tohoku ប្រទេស​ជប៉ុន​ ​លោកវេជ្ជបណ្ឌិត Joji Kusuyama មកពី​វិទ្យាស្ថាន Interdisciplinary Institute for Frontier Sciences នៃសាកលវិទ្យាល័យ​ Tohoku ​មាន​ប្រសាសន៍​ថា ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែមអាច​​​បន្ត​​ពី​មួយ​ជំនាន់​ទៅ​​មួយ​ជំនាន់​ទៀត​។ ចំណែក​ឯ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ក្មេង​ដែល​កើត​ពី​ម្ដាយ​ដែល​ធាត់​ជ្រុល ឬ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី​២ ងាយ​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ខ្ពស់​ជាង​ក្មេង​ធម្មតា​ បើ​ទោះ​បី​ជា​មាន​បែបបទ​រស់នៅ​​ល្អ​ក៏​ដោយ​។ យ៉ាង​ណា​មិញ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដែល​មាន​ផ្ទៃពោះ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ [embed-health-tool-due-date] ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ! អត្ថប្រយោជន៍​នៃ​លំហាត់​ប្រាណ​អំឡុង​ពេល​ពពោះ ជាក់ស្ដែង ការ​ហាត់ប្រាណ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ទាំង​ម្ដាយ​ និង​ទារក​។ បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ទស្សនាវដ្ដី​Journal Diabetes លំហាត់​ប្រាណ​អំឡុង​ពេល​ពពោះ​ ​អាច​ជួយ​ជំរុញ​សុក​ឲ្យ​បញ្ចេញ​ប្រូតេអ៊ីន​សំខាន់​ៗ SOD3 ដែល​ធ្វើ​ឲ្យ​​ការ​ធ្វើ​មេតាបូលីស​របស់​កូន​ប្រសើរ​ឡើង​​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ អត្ថបទគួរអាន៖ តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោម ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេលញុំាអាហារ​? អ្នក​កើត​​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ គប្បី​​អនុវត្ត​ទម្លាប់​ទាំង​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព […]


ផលវិបាកជំងឺទឹកនោមផ្អែម

របៀបថែទាំមនុស្សវ័យចំណាស់មានជំងឺទឹកនោមផ្អែមប្រភេទទី២ ពេលកូវីដ-១៩

វាជារឿងទូទៅដែលយើងបារម្ភអំពីសុខុមាលភាពរបស់ លោកយាយលោកតា និងឪពុកម្ដាយ អំឡុងពេល មានជំងឺរាតត្បាតទូទាំងពិភពលោកនេះ។ សម្រាប់អ្នកដែលមានជំងឺប្រចាំកាយដូចជាជំងឺទឹកនោមផ្អែម ឬជំងឺរ៉ាំរ៉ៃដទៃផ្សេងទៀត ក្ដីបារម្ភនេះនឹងកើនឡើងទ្វេដង។ អត្ថបទនេះនឹងនិយាយអំពីវិធីសាស្ត្រល្អបំផុតដើម្បីថែទាំអ្មកទាំងនោះ។ តើជំងឺកូវីដ-១៩ អាក្រក់ប៉ុនណា? យេីងគ្រប់គ្នាដឹងហេីយថា ជំងឺកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ហេីយជំងឺនេះថែមទាំងអាច បង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ រហូតដល់ធ្វើឲ្យមានការបាត់បង់ជីវីត ចំពោះអ្នកដែលមានសុខភាពល្អ ធម្មតាផងដែរ។ កុមារ មនុស្សចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃត្រូវបានគេដឹងថា ជាក្រុមមនុស្សដែល អាចទទួលរងនូវផលប៉ះពាល់ពីជំងឺនេះខ្លាំងជាងគេ។ ហេតុដូច្នេះហើយ ជំងឺនេះអាចជាកង្វល់សម្រាប់ មនុស្សចាស់ជរា ដែលមានជំងឺទឹកនោមផ្អែមដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទោះបីជាជំងឺកូវីដ-១៩ អាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរក៏ដោយ ក៏អ្នកជំងឺទឹកនោមផ្អែមអាចថែរក្សាសុខភាព របស់ខ្លួនឲ្យមានសុខភាពល្អបានដោយអនុវត្តនូវការណែនាំដូចខាងក្រោម។ ១. ការប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់ អ្វីដែលសំខាន់បំផុតគឺត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានទៀងទាត់ និងតាមកម្រិតត្រឹមត្រូវ ដើម្បីការពារនូវករណីបម្រែបម្រួលកម្រិតជាតិស្ករក្នុងឈាមភ្លាមៗណាមួយកើតមានឡើង។ ការចាក់អាំងស៊ុយលីន ដែលត្រូវគេដឹងថាជាការព្យាបាលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺទឹកនោមផ្អែម នោះ គួរតែចាក់បន្ទាប់ពីវាស់កម្រិតជាតិស្ករក្នុងឈាមរួច និងត្រូវកម្រិតអាំងស៊ុយលីនឲ្យបានត្រឹមត្រូវ ទៅតាមក្រិតដែលមាននៅលើប៊ិកអាំងស៊ុយលីន។ ប៑ិកអាំងស៑ុយលីនងាយស្រួលប្រេី ជាហេតុអាចជួយ អ្នកជំងឺគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ។ [embed-health-tool-heart-rate] ២. រៀបចំអាហារល្អៗសម្រាប់ពួកគាត់ វាជារឿងសំខាន់ក្នុងការទទួលទានអាហារដែលមានសុខភាពល្អ ដើម្បីរក្សាប្រព័ន្ធការពាររាងកាយឲ្យបាន រឹងមាំ។ យេីងត្រូវរៀបចំឲ្យពួកគាត់នូវ ញ៉ាំបន្លែ សាច់ គ្រាប់ធញ្ញជាតិ សណ្តែក […]


ផលវិបាកជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម អាចព្យាបាលជាសះស្បើយដែរអត់?

ជំងឺទឹកនោមផ្អែម គំរាមកំហែងដល់អាយុជីវិតមនុស្ស ២ភាគ៣ នៃចំនួនប្រជាជនពិភពលោក។ គិតមកដល់ពេលនេះនៅមិនទាន់មានវិធីព្យាបាលជំងឺទឹកនោមផ្អែមណាមួយដែលអាចជួយឲ្យការព្យាបាលជំងឺទឹកនោមផ្អែមបានជាសះស្បើយនៅឡើយទេ។ តើនេះមានន័យថានៅពេលយើងមានជំងឺទឹកនោមផ្អែមគុណភាពជីវិតរបស់យើងក៏ត្រូវបានបញ្ចប់ដែរ មែនទេ? មិនដូច្នេះទេ! គុណភាពជីវិតមិនទាន់ចប់ត្រឹមនេះទេ។ ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលមិនអាចព្យាបាលជាសះស្បើយបានទេទោះជាយ៉ាងណា ក៏ដោយ ជាមួយនឹងការព្យាបាលត្រឹមត្រូវ និងច្បាស់លាស់ វានឹងក្លាយជាជំងឺមួយដែលអាចនៅជាមួយ យើងបានដោយគ្មានការរំខាន។ ជំងឺទឹកនោមផ្អែមក៏មិនមែនជាជំងឺឆ្លងដែរ។ ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលរាងកាយរបស់យើងមិនអាចផលិតនូវអ័រម៉ូនគ្រប់គ្រងជាតិស្ករក្នុងឈាម គេស្គាល់ថាជាអាំងស៊ុយលីន បានគ្រប់គ្រាន់ដោយរាងកាយតាមតម្រូវការដែជាលទ្ធផលបណ្ដាល ឲ្យមានជាតិស្ករកើនច្រើនក្នុងឈាម។ ជំងឺទឹកនោមផ្អែមប្រភេទទី១ - កើតឡើង ដោយសារតែ ប្រព័ន្ធភាពស៊ាំបំផ្លាញកោសិកានៅក្នុងលំពែង ដែលមាននាទីផលិតអាំងស៊ុយលីន។ ជំងឺទឹកនោមផ្អែមប្រភេទទី២ - កើតឡើងដោយសារការថយចុះនៃការផលិតអ័រម៉ូនអាំងស៊ុយលីននៅក្នុង រាងកាយដែលបណ្តាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់លើសពីកម្រិតធម្មតា។ «ខ្ញុំចង់រស់នៅជាមួយជំងឺទឹកនោមផ្អែមដោយគ្មានផលរំខាន» ប្រសិនបើអ្នកសួរខ្ញុំថា តើយើងមានវិធីព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាសះស្បើយទេ យើងពិបាកនឹងរកចម្លើយមកឆ្លើយនិងសំណួរនេះណាស់ ប៉ុន្តែប្រសិនបើអ្នកសួរខ្ញុំថាតើអ្នកនឹងអាចរស់នៅ ដូចមនុស្សធម្មតា ពេលមានជំងឺទឹកនោមផ្អែមដែរឬទេ ចម្លើយគឺ "ប្រាកដណាស់"។ ជាមួយនឹងក្បួនខ្នាត និងការណែនាំក្នុងការព្យាបាលជំងឺទឹកនោមផ្អែមថ្មីៗស្ថានភាពជំងឺទឹកនោមផ្អែម របស់អ្នកអាចគ្រប់គ្រងបានយ៉ាងល្អ ដោយអនុវត្តការព្យាបាលត្រឹមត្រូវ និងរបៀបរបបរស់នៅល្អសមរម្យ មួយ។ លោកអ្នកនៅតែអាចរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមដោយភាពរីករាយ បើអនុវត្តតាមវិធីសាស្ត្រទាំងនេះបានខ្ជាប់ខ្ជួន។ ១. ញ៉ាំអាហារដែលមានតុល្យភាព អ្នកមានជំងឺទឹកនោមផ្អែម ក៏ដូចជាមនុស្សទូទៅផ្សេងទៀត គួរតែយកចិត្តទុកដាក់ខ្ពស់ចំពោះ អ្វីដែលយើងបានទទួលទាន។ គួរតែកម្រិតការទទួលទាននូវអាហារដែលមានជាតិម្សៅ ឬកាបូអ៊ីដ្រាតអាហារដែលមានរសជាតិផ្អែម និងជំនួសមកវិញ នូវការទទួលជាតិប្រូតេអ៊ីន និងវីតាមីនផ្សេងៗទៀត ឲ្យបានច្រើន។ ការទទួលទានបន្លែមួយឲ្យបានច្រើន ទទួលទានសាច់គ្មានខ្លាញ់ដែលចំអិនបានល្អត្រឹមត្រូវ រួមជាមួយនិងការកាត់បន្ថយបរិមាណបាយដែលទទួលទាន គឺរបបអាហារដ៏ល្អប្រសើរមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ចង់គណនា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ