ជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជបណ្ឌិត ប៊ុន សុជាតិ នៅ May 03, 2022

ជំងឺទឹកនោមផ្អែម - មាតិកា​នេះ​ បងប្អូន​នឹង​ស្វែងយល់​ពី​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម (ប្រភេទ​ទី១ ប្រភេទទី២ ​ ទឹកនោមផ្អែម​កើត​លើ​ស្ត្រី​ពពោះ) និងផលវិបាក​ដែល​បង្ក​ដោយ​ជំងឺទឹកនោមផ្អែម ព្រម​ទាំង​វិធីសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែម

របាយការណ៍៖ ម្នាក់ក្នុងចំណោម២នាក់កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម

មនុស្ស​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម​២នាក់ទូទាំងពិភព​លោក កំពុង​តែ​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ទឹក​នោមផ្អែម​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​របស់​គេហ​ទំ​ព័រ diabetesatlas.org ដែល​បាន​ចេញផ្សាយ​កាលពីឆ្នាំ​២០២១​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា គេនៅ​តែ​អាច​បង្ការ​ជំ​ងឺ​នេះ តាម​រយៈ​ការ​អនុវត្តន៍​វិធី​មួយ​ចំនួន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ស្វែងយល់​ពី​កត្តា​ហានិភ័យ ការ​កត់សម្គាល់ពី​រោគ​សញ្ញា ការផ្លាស់​ប្តូររបប​អាហារ ការ​សម្រក​ទម្ងន់​ដែលផ្តល់​សុខភាព និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ជា​ដើម​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដោយឡែក នៅ​កម្ពុជាយើង មនុស្ស​ច្រើន​ជាង​ ៤៣០ ០០០នាក់ ដែល​មាន​អាយុ​២០ ដល់៧៩ឆ្នាំ កំពុង​រស់​នៅ​ជា​មួយនឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម។ នេះបើ​តាម​របាយ​ការណ៍​របស់អង្គការ WHO កាលពីឆ្នាំ២០២០។         បើលោកអ្នកចង់ដឹងថា ខ្លួនអាច​ប្រឈមនឹង​ការកើតជំងឺទឹកនោម​ផ្អែមឬអត់ ចុចលីងនេះ ដើម្បី​វាស់​ដោយឥតគិតថ្លៃឥឡូវនេះ។ [embed-health-tool-pregnancy-weight-gain] អត្ថបទគួរអាន៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ អាហារ៧មុខ អ្នកមាន​បញ្ហាតម្រងនោមមិនគួរទទួលទានច្រើន​ អាហារទាំង​ប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម អ្វីជាគីសលើតម្រងនោម […]

អត្ថបទផ្សេងទៀតពី ជំងឺទឹកនោមផ្អែម

ស្វែងរក ជំងឺទឹកនោមផ្អែម

ផលវិបាកជំងឺទឹកនោមផ្អែម

អាហារគ្រឿងសមុទ្រ មានសុវត្ថិភាពចំពោះអ្នកជំងឺទឹកនោមផ្អែមអត់?

បើនិយាយទៅដល់គ្រឿងសមុទ្រ ជឿជាក់អ្នកទាំងអស់គ្នាបានដឹងខ្លះហើយថា ជាប្រភេទអាហារដែលមានរសជាតិឆ្ងាញ់ មិនត្រឹមតែប៉ុណ្ណោះក៏សម្បូរទៅដោយសារធាតុចិញ្ចឹម និងជំនួយដល់សុខភាពទៀតផង។ ប៉ុន្ដែប្រសិនជាអ្នកទទួលទានមានបញ្ហាអាលែកហ្ស៊ី វាប្រែជាផលអាក្រក់ចំពោះសុខភាពវិញ។ ចុះចំពោះអ្នកទឹកនោមផ្អែម អាចញ៉ាំគ្រឿងសមុទ្របានដែរទេ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ អ្នកជំងឹទឹកនោមផ្អែមអាចញ៉ាំគ្រឿងសមុទ្របាន មិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ហើយក៏មិនបង្កឲ្យជាតិស្ករក្នុងឈាមកើនឡើងនោះទេ។ នេះប្រសិនបើគាត់គ្មានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងសមុទ្រ។ អ្នកជំងឺទឹក​នោមផ្អែមទាំង២ប្រភេទអាចញ៉ាំគ្រឿងសមុទ្របានដោយសុវត្ថិភាព ព្រោះគ្រឿងសមុទ្រមានសន្ទស្សន៍ជាតិស្ករទាប ហើយមានសារជាតិចិញ្ចឹមច្រើន ដូចជា ពពួកប្រូតេអ៊ីន កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម អាស៊ីតខ្លាញ់ វីតាមីន សុទ្ធសឹងជាសារធាតុជំនួយដល់សុខភាព។ ដូច្នេះអ្នកទឹកនោមផ្អែមអាចញ៉ាំបាន និងមានសុខភាពល្អទៀតផង។ លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំគ្រឿសមុទ្របានប្រសិនបើមិនមានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងសមុទ្រ ឬជាតិអ៊ីយ៉ូត។ គ្រឿងសមុទ្រល្អចំពោះមនុស្សទូទៅ ក៍ដូចអ្នកជំងឺទឹកនោមផ្អែមដែរ និង​ជាប្រភពអាហារដែលសម្បូរប្រូតេអ៊ីន និងខ្លាញ់ល្អ អូមេហ្គា៣ ជាពិសេសេ គឺពពួកត្រី ដូចជា ត្រីសាម៉ុន និង ត្រីល្អិតជាដើម។ ដូច្នេះអ្នកជំងឺអាចញ៉ាំបាន។ ការថែរក្សាសុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម សំខាន់បំផុតគឺការគ្រប់គ្រងជាតិស្ករក្នុងឈាម ដូច្នេះអ្នកជំងឺត្រូវប្រុងប្រយ័ត្នបំផុតគឺការបរិភាគអាហារតែម្ដង ក្នុងករណីអាហារដែលមានសន្ទស្សន៍ជាតិស្ករលើសពី៦០ អ្នកជំងឺត្រូវប្រុងប្រយ័ត្ន […]


ជំងឺទឹកនោមផ្អែមប្រភេទ២

គន្លឹះ៧យ៉ាង ការពារអ្នកជំងឺទឹកនោមផ្អែមកុំឲ្យប្រឈមនឹងផលវិបាកផ្សេងៗ

ជំងឺទឹកនោមផ្អែមប្រភេទ២ ជាក់ស្ដែងណាស់តែងបង្កផលលំបាកដល់អ្នកជំងឺរួមមាន បញ្ហាភ្នែក លើសសម្ពាធ​ឈាម បញ្ហាតម្រងនោម បញ្ហាបេះដូង និង​ខួរក្បាល ប្រសិនបើអ្នកជំងឺមិនអាចគ្រប់គ្រងកម្រិតជាតិស្ករបានល្អ។ ប្រសិនបើអ្នកជំងឺអាចគ្រប់គ្រង កមរិតជាតិស្ករស្របតាមគោលដៅនៅ​តិចជាង ១២០ មិល្លីក្រាមក្នុងមួយដេស៊ីលីតឈាម នោះគ្មានអ្វីគួរព្រួយបារម្ភទៀតនោះទេ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ខាងក្រោមជាវិធីសាស្ដ្រអាចជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ជៀសផុតពីផលវិបាក ១.មិនជក់បារី ការជ្រើសរើសវិធីសាស្ដ្រការពារផលវិបាកនៃជំងឺទឹកនោមផ្អែមដោយកាត់ផ្ដាច់បារី គឺជាមធ្យោ​បាយល្អបំផុត ពិសេសអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២តែម្ដង។ ការអនុវត្ដវីធីនេះបានល្អនឹងកាត់បន្ថយហានិភ័យ ដូចជា ការស្ទះចរន្ដឈាមនៅចុងជើងដែលអាចវិវត្ដទៅជាដំបៅជើង និងឈានដល់ការកាត់ជើងចេញ ការឡើ​ង​សម្ពាធ​ឈាមខ្ពស់ បញ្ហាបេះដូង ខួរក្បាល ភ្នែក និងតម្រងនោមជាដើម។ ដូច្នេះអ្នកកើតជំងឺទឹកនោមផ្អែមមិនត្រូវជក់បារីឡើយ។ ២.គ្រប់គ្រងសម្ពាធឈាមនិងកូលេស្ដេរ៉ូល ប្រសិនបើសម្ពាធឈាម និងកូលេស្ដេរ៉ូលឡើងខ្ពស់ នោះនឹងប៉ះពាល់ទៅដល់សរសៃឈាមក្នុងរាងកាយ។ ករណីធ្ងន់ធ្ងរអាចគាំងបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាលបានដែរ។ យើងអាចអនុវត្ដវិធីនេះបាន ដោយគ្រប់គ្រងទៅលើ​របបអាហារ ដូចជាជៀសវាងអាហារខ្លាញ់ អាហាប្រៃពេក អាហារមានកាបូអ៊ីដ្រាតខ្ពស់ អាហារកែច្នៃ ហើយត្រូវតាមដាន​សម្ពាធឈាម ព្រោះករណីទាំងនេះអាចគ្រោះថ្នាក់ដល់ជីវិត។ ៣.បង្កើតទម្លាប់ហាត់ប្រាណនិងត្រួតពិនិត្យភ្នែក ការហាត់ប្រាណ គឺជាចំណែក​មួយជួយឲ្យកម្រិតជាតិស្ករក្នុងឈាមអាចថយចុះបាន។ អ្នកជំងឺអាចបង្កើតទម្លាប់ហាត់​ប្រាណឲ្យបានទៀតទាត់​ទោះបានតិចឬច្រើនក៏ដោយក្ដី។ ចំណែកសុខភាពភ្នែកវិញ ក្រោយពេលលទ្ធផលតេស្ដ​ឈាមបង្ហាញថាយើង​មានជំងឺទឹកនោមផ្អែមប្រភេទ២ គួរត្រូវទៅជួបជាមួយគ្រូពេទ្យភ្នែកដើម្បីត្រួតពិនិត្យពីសុខភាពភ្នែកឲ្យបានមុនពេលភ្នែកមានបញ្ហា។ ៤.បន្ដចាក់វាក់សាំងការពារជំងឺផ្សេងៗ អ្នកជំងឺទឹកនោមផ្អែមប្រព័ន្ធភាពស៊ាំមានការចុះខ្សោយ ងាយឆ្លងមេរោគ និងកើតជំងឹផ្សេងៗណាស់។ ដូច្នេះជាការល្អ អ្នកជំងឺគួរតែ ចាក់វាក់សាំងការពារពីជំងឺទាំងនោះដូចជា វ៉ាក់សាំងជំងឺផ្ដាសាយ វ៉ាក់សាំងរលាកសួត វ៉ាក់សាំងជំងឺ​រលាកថ្លើមប្រភេទB […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ហេតុផលទាំងនេះ​ដែលអ្នកមិនគួរញ៉ាំរបស់ផ្អែមៗ ពេលយប់

គ្នាយើងភាគច្រើនចូលចិត្ដញ៉ាំរបស់ផ្អែមពេលយប់មានដឹងពីគុណវិបត្ដិរបស់វាអត់? ពិសេសអ្នកមានទម្លាប់ក្រោយញ៉ាំអាហារពេលល្ងាចហើយ តែងតែឃ្លានភេសជ្ជៈផ្អែមៗ យ៉ាងហោចក៏បានមួយកែវដែរ ​មុនចូលគេង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ពិតណាស់ថា ការញ៉ាំរបស់ផ្អែមពេលយប់ប្រសិនកើតឡើងម្ដងម្កាល អាច១សប្ដាហ៍តិចជាង ៣ដងវាមិនមែនជាបញ្ហានោះទេ ប៉ុន្ដែប្រសិនបើកើតឡើងញឹកញាប់ពេកវាអាចប៉ះពាល់ដល់សុខភាពយើង។ ដូច្នេះខាងក្រោមនេះជា មូលហេតុមួយចំនួនដែលអ្នកមានទម្លាប់ញ៉ាំរបស់ផ្អែមគួរកាត់បន្ថយ៖ ១.រំខានការគេង ការញ៉ាំរបស់ផ្អែមពេលយប់ មានដូចជា សូកូឡា ភេសជ្ជៈ នំធ្វើពីម្សៅក្រេម ពោលពពួកអាហារកែច្នៃរួមផ្សំនឹងជាតិស្ករ គឺអាចបង្កការរំខានដល់ការគេង ដូចជាគេងមិនលក់ និង គេងលក់មិនតែមិនស្កប់ស្កល់ជាដើម។ តាមការសិក្សាបានបង្ហាញថា ការញ៉ាំជាតិផ្អែមពេលយប់ច្រើន នឹងបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង ពេលនោះលំពែងប្រឹងបញ្ចេញអ៊ាំងស៊ុយក៏ច្រើនដែរ ដើម្បីគ្រប់គ្រងជាតិស្ករទាំងនោះ។ ការណ៍នេះអាចបណ្ដាលឲ្យរំខានដល់ការគេងរបស់យើង មិនស្កប់ស្កល់ ឬគេងមិនលក់។ ២.ប្រឈមការកើនឡើងជាតិស្ករក្នុងឈាម ការញ៉ាំភេសជ្ជៈ ឬរបស់ផ្អែមមានកម្រិតជាតិស្ករខ្ពស់នៅពេលយប់ អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង។ ក្នុងករណីនេះ​សម្រាប់អ្នកដែលមាន បញ្ហាប្រឈមបម្រុងកើតជំងឺទឹកនោមផ្អែមប្រភេទ២ គឺជាកត្ដាគ្រោះថ្នាក់បំផុត។ អ្នកមានបញ្ហាបម្រុងកើតជំងឹទឹកនោមផ្អែមប្រភេទ២ សរីរាង្គលំពែងរបស់គាត់ ចាប់ផ្ដើមមានបញ្ហាក្នុងការផលិតអាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករ វាអាចនឹងថយចុះ ឬ ស៊ាំនឹងអាំងស៊ុយលីន ដូច្នេះក្នុងករណីនេះប្រសិនបើអាំងស៊ុយមិនអាចធ្វើការបានល្អទេនោះ ជាតិស្ករក្នុងឈាមនឹងមានការកើនឡើង ហើយអាចវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២យ៉ាងឆាប់រហ័ស។ បន្ថែមពីលើនេះទៅទៀត បើតាមការសិក្សាក្នុងឆ្នាំ២០១៤ បង្ហាញឲ្យដឹងថា ការញ៉ាំអាហារឬ ភេសជ្ជៈគ្រឿងកំប៉ុងច្រើនពេលយប់ ក៏ប្រឈមនឹងការកើនឡើងគីឡូផងដែរ។ ប៉ុន្ដែសម្រាប់ជាតិស្ករដែលទទួលបានពីការញ៉ាំផ្លែឈើ ជាតិស្ករធម្មជាតិ […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ បើឡើងជាតិស្ករពេលព្រឹក គួរដោះស្រាយបែបណា?

អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ភាគច្រើនតែងឡើងជាតិស្ករក្នុងឈាមខ្ពស់នៅពេលព្រឹក ដែលជារឿងមួយគួរព្រួយបារម្ភ។ តើហេតុអ្វីបានជាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នៅពេលព្រឹក ? មូលហេតុ​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ អាច​ប្រឈម​នឹង​បញ្ហាឡើង​ជាតិ​ស្ករ​នៅ​ពេល​​ព្រឹក​នេះ។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ១.កត្ដាបម្រែបម្រួលអ័រម៉ូន ការកើនឡើងនៃអ័រម៉ូន cortisol អាចកើតមាននៅពេលព្រឹកព្រលឹម ចន្លោះពីម៉ោង ២ព្រឹកដល់ម៉ោង ៨ព្រឹក​ខណៈ​​ដែល​រាងកាយកំពុងសម្រាក។ ការបញ្ចេញអ័រម៉ូន cortisol នឹងរំញោចដល់មុខងារថ្លើមបញ្ចេញជាតិស្ករជំរុញឲ្យរាង​កាយមានថាមពលនិងភ្ញាក់ពីគេង។ ដំណើរការនេះនឹងធ្វើឲ្យលំពែងបញ្ចេញអ័រម៉ូនអាំង​ស៊ុយ​លីន ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករ ប៉ុន្ដែក្នុងករណីអ្នកកើតជំងឺទឹកនោមផ្អែម ដែលលំពែង​មិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬអាំងស៊ុយលីនមិនអាចប្រើការបាន(ស៊ាំនឹងអាំងស៊ុយ​លីន) នោះ​បណ្ដាលឲ្យជាតិស្ករក្នុងឈាមកើនឡើងបាន។ ករណីនេះអាចកើតមានចំពោះអ្នកកើតទឺកនោមផ្អែមប្រភេទ​២​ច្រើន ជាងប្រភេទ១។ ២.ថយចុះអ័រម៉ូនអាំងស៊ុយលីន អ្នកកើតទឹកនោមផ្អែមប្រភេទ២ កម្រិតអាំងស៊ុយលីននៅពេលយប់នឹងមានការថយចុះ ក្នុងករណីនេះរាងកាយនឹងប្រឈមខ្វះអាំងស៊ុយលីនដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ជាហេតុបណ្ដាលឲ្យជាតិស្ករកើនឡើងបានរហូតដល់ពេលព្រឹក។ ដោយឡែកមួយទៀតនៅពេលដែលរាងកាយពេលយប់កំពុងសម្រាក គ្មានសកម្មភាពផ្សេងៗ ជាតិស្ករដែលជាថាមពលបំបែកចេញពីរបបអាហារ ដែលបានញ៉ាំពេលល្ងាចនឹងមិនអាចបញ្ចេញប្រើប្រាស់អស់ទាំងស្រុងនោះទេ ទើបអាចបណ្ដាលឲ្យជាតិស្ករកើនឡើងបានដែរ។ [embed-health-tool-heart-rate] ៣.ការប្រើប្រាស់អាំងស៊ុយលីនលើសកម្រិត ករណីនេះអាចថាជាករណីកម្រ នៅពេលដែលអ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទបានប្រើប្រាស់វិធីគ្រប់គ្រងកម្រិតជាតិស្ករលើសកម្រិត។ ការ​ប្រើ​ប្រាស់​ថ្នាំបញ្ចុះជាតិស្ករ ឬចាក់អាំងស៊ុយលីនលើសកម្រិតអាចបណ្ដាលឲ្យជាតិស្ករថយចុះខ្លាំង នឹងជំរុញឲ្យថ្លើម​ខំផលិតជាតិស្ករឡើងវិញកាន់តែខ្លាំងដែរ ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម។ កត្ដានេះអាច​បណ្ដាលឲ្យជាតិស្ករក្នុង​ឈាម ងាយកើនឡើងផងដែរ។ ការកើនឡើងជាតិស្ករក្នុងឈាមពេលព្រឹកបង្ហាញអាការៈបែបណា? ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែមបានតាមជាតិស្កររាល់ព្រឹក វាអាចធ្វើឲ្យយើងសម្គាល់ដឹង និងគ្រប់គ្រងរោគសញ្ញាបានល្អ ប៉ុន្ដែក្នុងករណីដែលមិនបានតាមដានជាប្រចាំ នោះអ្នកជំងឺនឹងប្រឈមកើតមានរោគសញ្ញាដូចជា ឈឺនោមញឹក ស្រេកទឹកខ្លាំង ញ៉ាំច្រើន និង ព្រិលភ្នែក ក្នុងករណីខ្លះឈានដល់ការវិលមុខទៀត​ផង។ តើគួរធ្វើបែបណាដើម្បីគ្រប់គ្រងជាតិស្ករពេលព្រឹកបានល្អ? ជាទូទៅកម្រិតជាតិស្ករគោលដៅក្នុងឈាមពេលព្រឹកមុនពេលញ៉ាំអាហារពេលព្រឹក ចន្លោះពី ៧០ ទៅ១២០ […]


ជំងឺទឹកនោមផ្អែមប្រភេទ១

រោគសញ្ញា កត្ដាបង្ក ការព្យាបាល និងផលលំបាកនៃទឹកនោមផ្អែមប្រភេទ១

ទឹកនោមផ្អែមប្រភេទ១ គឺជាប្រភេទជំងឺរ៉ាំរៃ បង្កឡើងដោយសារតែកោសិកាបេតារបស់លំពែង មិនអាចផលិត​អ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ ឬមិនអាចផលិតអាំងស៊ុយលីនបានតែម្ដង។ អាំងស៊ុយលីនគឺជាអ័រម៉ូនមួយប្រភេទ ដែលមានមុខងារសំខាន់បំផុតក្នុងការគ្រប់គ្រង និងដឹកនាំជាតិស្ករក្នុងឈាមទៅកាន់កោសិការក្នុងរាងកាយ ដើម្បី​បង្កើតជាថាមពល។ ក្នុងករណីដែលលំពែង​មិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ នោះជាតិស្ករនឹងកើនឡើងក្នុងសរសៃឈាមច្រើន បណ្ដាលឲ្យកើតទឹកនោមផ្អែមប្រភេទ១ នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យ អ្នកកើតជំងឹទឹកនោមផ្អែមប្រភេទ១ មុនបង្ហាញរោគសញ្ញា កោសិកាបេតាក្នុងលំពែងត្រូវបានបំផ្លាញដោយប្រព័ន្ធភាពស៊ាំទៅ​ហើយ និង​គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងដំណើរការផលិតអាំងស៊ុយលីនគ្រប់គ្រងជាតិស្ករបាន ដូច្នេះទើបកើតជំងឺទឹកនោមផ្អែមប្រភេទទី១។ អ្នកជំងឺអាចចេញរោគសញ្ញាដូចជា៖ អស់កម្លាំង ខ្សោយ ឆាប់ហត់ ស្រេកទឹកច្រើន នោមញឺក ឆាប់ខឹង ស្រវាំងភ្នែក ងាយឆ្លងជំងឺ របួសមិនងាយសះស្បើយ ស្រកទម្ងន់គ្មានមូលហេតុ ស្ពឹកចុងដៃ ចុងជើង និងមានអារម្មណ៍ដូចម្ជុលចាក់។ នៅពេលដែលកូនតូច បង្ហាញរោគសញ្ញាគួរសង្ស័យដូចខាងលើ គ្រូពេទ្យនឹងធ្វើការតេស្ដឈាមរកមើលកម្រិតជាតិស្ករ។ ក្នុងករណីដែលជាតិស្ករក្នុងឈាមឡើងខ្ពស់លើសពី ១២០ មីល្លីក្រាម ក្នុងមួយដេស៊ីលីត្រ​ឈាម នោះគ្រូពេទ្យនឹងធ្វើតេស្ដ HbA1c ម្ដងទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់។ [embed-health-tool-bmr] កត្ដាបង្ក ជំងឺទឹកនោមផ្អែមប្រភេទ១ បង្កឡើងដោយសារតែកោសិកាបេតារបស់លំពែងដែលមានមុខងារផលិតអាំង​ស៊ុយ​លីន ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារក្នុងរាងកាយ ធ្វើឲ្យខូចខាតមិនអាចបំពេញមុខងារបាន។ ជាក់ស្ដែង​ណាស់ អាំងស៊ុយលីនជាអ័រម៉ូនដែលផលិតចេញពីលំពែងមានមុខសំខាន់ជួយគ្រប់គ្រង និងដឹកនាំជាតិ​ស្ករបញ្ជូនទៅកាន់កោសិកាទាំងអស់ក្នុងរាងកាយ។ កង្វះអ័រម៉ូនអាំងស៊ុយលីន នឹងបណ្ដាលឲ្យជាតិស្ករក្នុងឈាមកើនឡើង […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែមត្រូវតាមដានជាតិស្ករជាប្រចាំ?

អ្នកជំងឺទឹកនោមផ្អែមរឿងសំខាន់ត្រូវធ្វើនោះគឺ ការតាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ។ ព្រោះអាចដឹងច្បាស់ពីកម្រិតជាតិស្ករ នោះយើងក៏អាចគ្រប់គ្រង ហានិភ័យប្រឈមដែលបម្រុងនឹងកើតឡើង ពេលកម្រិតជាតិស្ករយើងមានការប្រែប្រួល ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍សំខាន់ៗដែលទទួលបានពីការតេស្ដជាតិស្ករជាប្រចាំមាន៖ ជួយឲ្យយើង អាចតាមដានដឹងពីប្រសិទ្ធភាពថ្នាំបញ្ចុះជាតិស្ករបានល្អ ជួយឲ្យយើងដឹងពីការប្រែប្រួលនៃសន្ទសន៏ជាតិស្ករច្បាស់លាស់ ជួយឲ្យយើងអាចគ្រប់គ្រងកម្រិតជាតិស្ករទាន់ពេល ជួយឲ្យយើងអាចដឹងច្បាស់ពីប្រភេទរបបអាហារ ដែលគួរញ៉ាំ និង មិនគួរញ៉ាំ ជួយឲ្យយើងដឹងពីកត្ដាបង្កឲ្យឡើងជាតិស្ករមួយចំនួនដូចជា ស្ដ្រេស គេងមិនលក់។ តើពេលណាអ្នកកើតជំងឺទឹកនោមផ្អែមគួរតេស្ដជាតិស្ករ? ជាធម្មតាអ្នកកើតជំងឺទឹកនោមផ្អែមត្រូវទទួលការណែរនាំពីគ្រូពេទ្យដែលប្រចាំការថែទាំ និង ប្រាប់ពីពេលវេលាសម្រាប់ធ្វើតេស្ដ។ ហើយការធ្វើតេស្ដមើលជាតិស្ករសម្រាប់ទឹកនោមផ្អែមទាំងពីរប្រភេទក៏មានលក្ខណៈខុសគ្នាដែរ។ ប៉ុន្ដែយ៉ាងណាក៏ដោយ តាមការណែរនាំ របស់គ្រូពេទ្យភាគច្រើន អ្នកជំងឺទឹកនោមផ្អែមគួរតែធ្វើតេស្ដជាតិស្ករនៅចន្លោះពេលទាំងនេះគឺល្អ៖ អ្នកកើតទឺកនោមផ្អែមប្រភេទ១ អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមនឹងការធ្វើតេស្ដជាតិស្ករច្រើនដងក្នុងមួយថ្ងៃអាចចន្លោះពី ៤ ទៅ ១០ ក្នុងករណីចាំបាច់។ មុនពេលញ៉ាំអាហារ ឬចំណីផ្សេងៗ មុនពេល និង ក្រោយពេលហាត់ប្រាណ មុនពេលគេង ពេលយប់ (យូរៗម្ដង) ធ្វើតេស្ដញឺកញាប់ ប្រសិនមានអាការៈមិនសូវស្រួល ធ្វើតេស្ដញឹកញាប់ប្រសិនជាផ្លាស់ប្ដូរពេលវេលា ទទួលទានអាហារ ធ្វើតេស្ដញឹកញាប់ប្រសិន ត្រូវប្ដូរថ្នាំ អ្នកកើតទឹកនោមផ្អែមប្រភេទ២ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ ២ មិនទាន់ឈានដល់ការចាក់អាំងស៊ុយលីន ដោយគ្រាន់តែហាត់ប្រាណ និង គ្រប់គ្រងរបបអាហារជាប្រចាំ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ធ្វើបែបណាទើបអាចដឹងច្បាស់ថា ខ្លួនពិតជាមានជំងឺទឹកនោមផ្អែមមែន?

ការបង្ហាញរោគសញ្ញាមួយចំនួនដូចជា ការស្រេកទឹកខ្លាំង អស់កម្លាំង នោមញឹក ស្រកគីឡូ ឃ្លានអាហារខុសពីធម្មតា នោះគ្រាន់តែស្ថិតក្នុងការសង្ស័យកើតជំងឺទឹកនោមផ្អែម ឬ បម្រុងនឹងកើតជំងឺទឹកនោមផ្អែមតែប៉ុណ្ណោះ។ យើង​អាចជួសមើលបរិមាណ នៃកម្រិតជាតិស្ករក្នុងឈាម ឬដើម្បីកាន់តែច្បាស់ទៀតនោះ គ្រូពេទ្យនឹងធ្វើតេស្ដ HbA1c ដើម្បីវិនិច្ឆ័យរោគសញ្ញាទាំងនោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ! អ្វីទៅជាការធ្វើតេស្ដ HbA1c ហើយសំខាន់កម្រិតណា? HbA1c គឺជាតេស្ដអេម៉ូក្លូប៊ីនដើម្បីតាមដានកម្រិតជាតិស្ករក្នុងឈាម រយៈពេល៣ខែចុងក្រោយ ដើម្បីដឹងច្បាស់ថា មនុស្សម្នាក់ពិតជាកើតជំងឺទឹកនោមផ្អែមប្រាកដមែន។ តេស្តនេះពិតជាមានសារៈខាន់ព្រោះអាចឲ្យយើង​រកឃើញទាំងជំងឺទឹកនោមផ្អែមប្រភេទ១ និង ប្រភេទ២ ហើយអាចអនុវត្ដបានទាំងមនុស្សចាស់ និង ពេញវ័យ លើសពីនេះទៅទៀត វាក៏អាចបញ្ជាក់ច្បាស់លាស់ពីកម្រិតជាតិស្ករ និង ការវិវត្ដរបស់អ្នកជំងឺផងដែរ។ ជាលទ្ធផលប្រសិនបើរយៈពេល៣ខែ នៃការធ្វើតេស្ដលទ្ធផលបង្ហាញថា HbA1c ក្រោម ៥,៧% នោះកម្រិតជាតិស្ករ​គឺធម្មតាមិនមានជំងឺទឹកនោមផ្អែម ប្រសិនបើនៅចន្លោះពី ៥,៧% ទៅ ៦,៤% បង្ហាញថាត្រៀមកើតជំងឺទឹក​នោមផ្អែម ប៉ុន្ដែបើ HbA1c ឡើងខ្ពស់ជាង ៦,៥% មានន័យថា បានកើតជំងឺទឹកនោមផ្អែមហើយ។ ប៉ុន្ដែយ៉ាង​ណាក៏​ដោយ​ លទ្ធផលរបស់យើងម្នាក់ៗអាចមានន័យខុសគ្នាផងដែរ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

រោគសញ្ញាសំខាន់ៗនៃជំងឺទឹកនោមផ្អែម គួរស្វែងយល់

ជាទូទៅអ្នកកើតជំងឺទឹកផ្អែម​អាច​លេច​ចេញ​រោគសញ្ញារយៈពេលវែង ឬខ្លី តាមប្រភេទជំងឺនីមួយៗ។ តួយ៉ាងអ្នកកើតជំងឹទឹកនោមផ្អែមប្រភេទទី​១ ដែលភាគច្រើនកើតលើយុវវ័យ កុមារ ឬទារកចាប់ពី ៦ខែឡើងទៅ​នោះ អាចបង្ហាញរោគសញ្ញាមុន យ៉ាងហោច ចន្លោះពី ៣សប្ដាហ៍ ទៅ១ខែ មុន​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​ដឹង​ថាមាន​ជំងឺ នេះ។ ចំណែកទឹកនោមផ្អែមប្រភេទទី២ សម្បូរកើត​មានចាប់ពីវ័យកណ្ដាល ៣៥ឆ្នាំឡើងអាចអូសបន្លាយពេលវេលាចន្លោះពី២ ទៅ ៣ឆ្នាំ មុន​នឹង​​​អ្នក​ជំងឺ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ដូច្នេះតើអ្វីដែលគួរ​កត់​សម្គាល់​នៃរោគសញ្ញាជំងឺទាំងពីរនេះ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញាជំងឺ​ទឹកនោមផ្អែមប្រភេទទី១ អ្នកកើតជំងឹទឹកនោមផ្អែមប្រភេទ១ មុនបង្ហាញរោគសញ្ញាជាក់ស្ដែងណាស់ថា កោសិកាបេតាក្នុងលំពែង ត្រូវបានបំផ្លាញដោយ ប្រព័ន្ធភាពស៊ាំ គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងដំណើរការផលិតអាំងស៊ុយលីន​គ្រប់គ្រងជាតិស្ករបាន ដូច្នេះទើបកើតជំងឺទឹកនោមផ្អែមប្រភេទទី​១។ អ្នក​ជំងឺ​អាច​ចេញ​​រោគសញ្ញាដូចជា៖  អស់កម្លាំង ខ្សោយ ឆាប់ហត់ ស្រេកទឹកច្រើន នោមញឺក ឆាប់ខឹង ស្រវាំងភ្នែក ងាយឆ្លងជំងឺ របួសមិនងាយសះស្បើយ ស្រកទម្ងន់គ្មានមូលហេតុ ស្ពឹកចុងដៃ ចុងជើង និងមានអារម្មណ៍ដូចម្ជុលចាក់។ កត្តាប្រឈមមានអ្វីខ្លះ? កត្តាហ្សែន៖ ហ្សែនមួយចំនួនក៏អាចបង្កឲ្យមានជំងឺនេះដែរ។ ប្រវត្តិគ្រួសារ៖ សមាជិកគ្រួសារ ប៉ាម៉ាក់ ឬបងប្អូន មានកើតទឹកនោមផ្អែមប្រភេទទី ១។ កត្តាអាយុ៖ អាចកើតមាននៅលើទារកចាប់ពី […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នក​ណាខ្លះងាយប្រឈមនឹង​ជំងឺ​ទឹកនោមផ្អែម? ព្យាបាលបែបណាល្អ?

ទឹកនោមផ្អែមគឺជាជំងឺរ៉ាំរៃមួយភេទ អាចកើត​មានលើគ្នាយើងដោយមិនដឹងខ្លួនប្រសិនជាមិនបានចាប់អារម្មណ៍នឹងរោគសញ្ញាដំបូងៗរបស់ វា។ ជាទូទៅជំងឺទឹកនោមផ្អែមមាន​ប្រភេទ ទឹកនោមផ្អែមប្រភេទ១ ទឹកនោមផ្អែមប្រភេទ២ និង ទឹកនោមផ្អែមក្នុងកំលុងមានផ្ទៃពោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ជំងឺទឹកនោមផ្អែមកើតឡើងដោយ ការកើនឡើងកម្រិតជាតិស្ករក្នុងឈាមរ៉ាំរៃខ្ពស់ចាប់ពី១៣០មីល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ មូលហេតុគឺបណ្ដាលមកពីអ័រម៉ូនអាំងស៊ុយលីនមិនអាចធ្វើការបានល្អ ឬក៏បណ្ដាលមកពី សរីរាង្គលំពែងមិនអាចផលិតអ័រម៉ូននេះគ្រប់គ្រាន់ដើម្បីគ្រប់គ្រងជាតិស្ករនោះបាន។ ជំងឺទឹកនោមផ្អែមគ្រប់ប្រភេទអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ ប្រសិនជាមិនបានព្យាបាលឲ្យបានត្រឹមត្រូវ និងដល់គោលដៅ។ តើមនុស្សប្រភេទណាដែលប្រឈមនឹងកើតជំងឺនេះ? ១.ទឹកនោមផ្អែមប្រភេទ១ ទឹកនោមផ្អែមប្រភេទ១ ជាទូទៅកើតឡើងចំពោះទារក និងកុមារ។ ជំងឺនេះបង្កឡើងដោយ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយប្រឆាំង​នឹងកោសិកាបេតារបស់លំពែងដែលមានតួនាទីផលិតអាំងស៊ុយលីន។ អ័រម៉ូនអាំងស៊ុយលីនត្រូវ​ថយ​ចុះ ក្រោយពេលកោសិកាបេតាត្រូវបំផ្លាញ ហើយក៏មិនអាចគ្រប់គ្រងជាតិស្ករគ្លុយកូសក្នុងឈាមបានទើបបណ្ដាល​ឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ១។ អ្នកប្រឈមនឹងកើតជំងឺទឹកនោមផ្អែមប្រភេទ១ មានកត្ដា២គឺ កត្ដាហ្ស៊ែន និង​បរិយាកាសខាងក្រៅដោយមាន​មេរោគផ្សេងៗ ទើបអាចបង្កឲ្យកើតជំងឺនេះបាន។ ជំងឺទឹកនោមផ្អែមប្រភេទ១ នៅមិនទាន់មានវិធីសាស្ដ្រព្យាបាលជាសះស្បើយនៅឡើយទេ ប៉ុន្ដែគេអាចព្យាលអ្នកជំងឺឲ្យមានសុខភាពល្អប្រសើរបានរស់នៅធម្មតា ដោយការចាក់បញ្ចូលអាំងស៊ុយលីនជាប្រចាំ បូករួមការផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួន។ [embed-health-tool-heart-rate] ២.ទឹកនោមផ្អែមប្រភេទ២ ទឹកនោមផ្អែមប្រភេទ២ ភាគច្រើន កើតលើមនុស្សវ័យចំណាស់ រាប់ចាប់ពីវ័យ ៣៥ឆ្នាំឡើងទៅ។ ជំងឺនេះបង្កឡើងដោយ អាំងស៊ុយលីនមិនអាចបំពេញមុខងារបានល្អ ឬកម្រិតបរិមាណអាំងស៊ុយលីនថយចុះ មិនអាចគ្រប់គ្រងលើជាតិស្ករបាន។ អ្នកប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ មានដូចជា មនុស្សចាស់ អ្នកធាត់លើសទម្ងន់ អ្នកមានខ្លាញ់ក្បាលពោះច្រើន អ្នកជក់បារី ផឹកស្រា កើតស្ដ្រេសច្រើន គេងមិនលក់ មិនគ្រប់គ្រាន់ រាងកាយមិនសូវមានសកម្មភាពប្រើប្រាស់ថាមពល អ្នកមានប្រវត្ដិសមាជិកគ្រួសារកើតជំងឺទឹកនោមផ្អែមប្រភេទ២ […]


ជំងឺទឹកនោមផ្អែមប្រភេទ១

ទម្លាប់៤ យ៉ាង ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មាន​សុខភាពល្អ

រាប់ចាប់ពីពេលធ្វើតេស្ដបង្ហាញលទ្ធផលថាកើតជំងឹទឹកនោមផ្អែមប្រភេទ១ អ្នកជំងឺត្រូវចាប់ផ្ដើមផ្លាស់ប្ដូររបៀប​របប​នៃការ​រស់​នៅ​ដោយការប្រុងប្រយ័ត្ន ពិសេសត្រូវឱបជាប់ទម្លាប់៤សំខាន់ៗ ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ល្អប្រសើរ​ជានិច្ច​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.គ្រប់គ្រងអាំងស៊ុយលីន អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ កោសិកាបេតា ក្នុងលំពែងត្រូវបានបំផ្លាញដោយប្រព័ន្ធភាពស៊ាំដែលមិនអាចផលិតអាំងស៊ុយលីនបានគ្រប់សម្រាប់ប្រើប្រាស់។ កត្ដានេះអ្នកជំងឺត្រូវគ្រប់គ្រងកម្រិតអាំងស៊ុយក្នុង​ឈាមឲ្យបានគ្រប់គ្រាន់ ដើម្បីដឹកនាំជាតិស្ករ ទៅប្រើប្រាស់ក្នុងរាង។ ការគ្រប់គ្រងអាំងស៊ុយលីន អ្នកជំងឺត្រូវការចាក់បញ្ចូលអាំងស៊ុយលីនជាប្រចាំ អាចប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ តាមកម្រិតជំងឺ ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។ ការចាក់អាំងស៊ុយមានពីរវិធី -ការចាក់ដោយប្រើសឺរ៉ាំងអាំងស៊ុយលីន៖ អ្នកជំងឺត្រូវចាក់អាំងជាប្រចាំ អាច១ថ្ងៃម្ដង ឬ ២ ឬ៣ថ្ងៃម្ដង ស្របតាមលក្ខខណ្ឌសុខភាពពេលជាតិស្ករឡើង។ វិធីនេះអ្នកជំងឺក៏ត្រូវធ្វើតេស្ដជាតិស្ករជាប្រចាំដែរ។ -ការប្រើម៉ាសុីនចាក់អាំងស៊ុយលីនស្វ័យប្រវត្ដិ៖ វិធីនេះងាយស្រួល សម្រាប់អ្នកជំងឺ។ ឧបករណ៍នេះត្រូវចាក់បញ្ចូល​ក្នុង​ស្បែក ហើយបិទជាប់លើរាងកាយ អ្នកជំងឺគ្រាន់តែតាមដានចាក់បញ្ចូលអាំងស៊ុយលីនពេលវាជិតអស់ ព្រោះម៉ាសុីននេះអាចធ្វើការដោយឆ្លៀសវៃ អាចគណនាដឹងពីកម្រិតជាតិស្ករ និងបញ្ចូលអាំងស៊ុយលីនតាមត្រូវការប្រើប្រាស់រាងកាយ។ ២. គ្រប់គ្រងរបបអាហារ អ្នកជំងឹទឹកនោមផ្អែម រឿងដែលកាន់តែចាំបាច់នោះគឺ ការគ្រប់គ្រងរបបអាហារឲ្យត្រឹមត្រូវ។ អ្នកជំងឹត្រូវស្គាល់ច្បាស់ពីប្រភេទអាហារដែលមានកម្រិតកាបូអ៊ីដ្រាតខ្ពស់ ពោលអាហារដែលមានកម្រិតជាតិស្ករច្រើន។ អ្នកជំងឺដែលញ៉ាំអាហាដែលមានកាបូអ៊ីដ្រាតច្រើន កម្រិតជាតិស្ករក្នុងឈាមក៏កើនឡើងច្រើនដែរ។ ករណីនេះ ទោះអ្នកមានអាងចាក់ចញ្ចូលអាំងស៊ុយលីនមែន ប៉ុន្ដែអ្នកជំងឺត្រូវចាក់អាំងស៊ុយលីនញឺកញាប់ និងបរិមាណអាំង​ស៊ុយ​​លីនក៏ត្រូវប្រើប្រាស់ច្រើនផងដែរ។ ការញ៉ាំអាហារមានកម្រិតកាបូនអ៊ីដ្រាតទាប អាចកាត់បន្ថយហានិភ័យគ្រោះថ្នាក់បានច្រើន និង កម្រិតប្រើប្រាស់អាំងស៊ុយលីនអស់តិច ដែលជាមធ្យោបាយល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១។ ៣. តាមដានកម្រិតជាតិស្ករ អ្នកកើតជំងឹទឹកនោមផ្អែមប្រភេទ១ ត្រូវតាមដានជាតិស្ករជាប្រចាំថ្ងៃ ករណីនេះសម្រាប់អ្នកប្រើប្រាស់ការចាក់ដោយស៊ឺរ៉ាំង ពុំដូច្នេះទេអ្នកជំងឺអាចប្រឈមនឹងការគ្រោះថ្នាក់គ្រប់ពេលវេលា ប្រសិនជាជាតិស្ករកើនឡើងខ្ពស់ដោយមិនបានដឹង។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ