backup og meta

មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់

មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់

មក​ដល់​បច្ចុប្បន្ន​មិន​ទាន់​ដឹង​មូល​ហេតុ​ច្បាស់​លាស់នាំឲ្យស្ត្រីកើតជំងឺមហារីក​សុដន់​នៅ​ឡើយ​ទេ គ្រាន់​តែ​ដឹង​ថា ស្រ្តី​ដែល​កើត​មហារីក​សុដន់​មាន​បម្រែ​បម្រួល​ហ្សែន ដែល​វិវត្ត​ទៅ​ជា​​កើតជំងឺ​មហារីក​សុដន់។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ជំងឺ​ឈាម។ លោកក៏បាន​ពន្យល់​ពី​មហារីកសុដន់​តាម​ដំណាក់កាល​ដូចខាងក្រោម៖

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

មហារីក​សុដន់​ដំណាក់​កាលទី១

មហារីក​សុដន់ ដំណាក់កាល​ទី​មួយ គឺ ដុំ​សាច់​កោសិកា​មហារីក​ចាប់​ផ្ដើម​រីក​រាលដាល​ហើយ​ទៅ​កោសិកា​ខ្លាញ់​សុដន់ ឬ​ក៏​កូន​កណ្ដុរ​នៅ​ក្បែរៗ​ខាង។ ទោះ​ជា​ចាប់​ផ្ដើម​វិវត្ត ប៉ុន្តែ​ដុំ​មហារីក​នៅ​តែ​តូច ​ឬ​មិន​រីក​ធំ​នៅឡើយ​ទេ។ ដំណាក់​កាល​ដំបូង​ ដុំមហារីក​មាន​ទំហំ​តូច​ណាស់ រហូតដល់​យើង​មិន​អាច​កត់សម្គាល់ ឬ​ដឹង​អ្វី​ទាំង​អស់​ លុះ​ត្រា​តែ​​ថត ​(ស្កេន) ឬ​ប្រើ​​តិច​និក​រក​មើល​​កោសិកា​មហារីក​ ទើប​​​​ដឹង។

មហារីក​សុដន់​ដំណាក់កាល​ទី២

ដំណាក់​កាលទី២ ​ដុំ​សាច់​មហារីក​សុដន់​ចាប់​ផ្ដើម​លុក​លុយ​ហើយ។ ទំហំ​ដុំ​សាច់​​អាច​រីក​ធំ​ជាង​មុន ហើយ​បន្ត​រាលដាល​ទៅ​កូន​កណ្ដុរ​ក្បែរៗ​នោះ។

មហារីក​សុដន់​ដំណាក់កាល​ទី៣

មហារីក​សុដន់​នៅ​ដំណាក់កាល​ទី​បី​ គឺ​រីក​រាលដាល ហើយ​ចូល​ទៅ​ដល់​កូន​កណ្ដុរ​ជុំវិញ​ឆ្អឹង​កង​ក ឬ​ទៅ​ក្នុង​សុដន់​ជ្រៅ។ ដុំ​មហារីក​អាច​រីក​លូតលាស់​ទំហំ ហើយ​បន្ត​រីក​រាលដាល​ទៅ​ដល់​ជញ្ជាំង​ទ្រូង ឬ​ស្បែក។

 មហារីក​សុដន់​ដំណាក់កាល​ទី៤

មហារីក​សុដន់/ដោះ​ដំណាក់កាល​ទី៤ ឬ​ដំណាក់​កាល​ចុងក្រោយ​ ដុំ​សាច់​កាច (ដុំ​សាច់​មហារីក) ​បន្ត​ រីក​រាលដាល ​ហើយ​ចូល​ទៅ​ដល់​តំបន់​ដែល​នៅ​ឆ្ងាយៗ​ដូចជា ​ សួត​  ថ្លើម​  ​ឆ្អឹងខួរក្បាល​ ឬ​ក៏​ទៅ​ដល់​កូន​កណ្ដុរ​ឆ្ងាយៗដែល​ជាកន្លែង​គ្រោះថ្នាក់​ជាង​គេ។​

អាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Breast Cancer Stages: 0 Through IV – Breastcancer.org – https://www.breastcancer.org/symptoms/diagnosis/staging#:~:text=Breast%20cancer%20stage%20is%20usually,other%20parts%20of%20the%20body.
Breast Cancer: Stages – https://www.cancer.net/cancer-types/breast-cancer/stages
Stages of Breast Cancer | Understand Breast Cancer Staging – https://www.cancer.org/cancer/breast-cancer/understanding-a-breast-cancer-diagnosis/stages-of-breast-cancer.html
Number stages of breast cancer | Cancer Research UK – https://www.cancerresearchuk.org/about-cancer/breast-cancer/stages-types-grades/number-stages
Stages of Breast Cancer – Memorial Sloan Kettering Cancer … – https://www.mskcc.org/cancer-care/types/breast/diagnosis/stages-breast

 

កំណែ​ប្រែបច្ចុប្បន្ន

18/10/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

Breast Cancer (ជំងឺមហារីកសុដន់)

ធ្វើម៉េចដឹងថា មហារីកសុដន់ឈានដល់ដំណាក់កាលចុងក្រោយ? (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ a week ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម