ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

អ្នកវិទ្យាសាស្រ្តរក​ឃើញ​វិធីបំប្លែងកោសិកាមហារីកឱ្យក្លាយជាកោសិកាធម្មតាវិញ

ពិត​ជា​អស្ចារ្យ​មែន! ថ្មី​ៗ​នេះ ក្រុម​អ្នក​​ស្រាវជ្រាវ​របស់​សាស្រ្តាចារ្យ Kwang-Hyun Cho នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​​ទទួល​ជោគជ័យ​ក្នុង​ការ​​បំប្លែង​កោសិកា​មហារីក​ឱ្យ​ក្លាយ​ទៅ​ជា​កោសិកា​ធម្មតា​វិញ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពិនិត្យជំងឺមហារីកពោះវៀនធំឥតគិតថ្លៃ ចុចទីនេះ! នៅ​ពេល​ដែល​កោសិកា​ធម្មតា និង​កោសិកា​មហារីក​រួម​បញ្ចូល​គ្នា មុន​ពេល​ដែល​ពួកវា​បំប្លែង​ទៅ​ជា​កោសិកា​មហារីក​ អំឡុង​ពេល​បង្កើត​ជា​ដុំ​សាច់ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​វិធីសាស្រ្ត​ជីវវិទ្យា​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​បញ្ចា្រស់ ដែល​អាច​កែប្រែ​ដំណើរការ​នៃ​ជំងឺ​មហារីក​បាន។ [embed-health-tool-due-date] បន្ទាប់​មក​ ពួក​គេ​បាន​អនុវត្ត​លើ​កោសិកា​មហារីក​ពោះវៀន​ធំ ហើយ​បាន​បញ្ជាក់​តាម​រយៈ​ការពិសោធន៍​កោសិកា​ម៉ូលេគុល​ថា កោសិកា​មហារីក​អាច​ធ្វើ​ការ​ស្តារ​ឡើង​វិញ​ឱ្យ​ក្លាយ​ជា​កោសិកា​ធម្មតា​។ នេះ​ជា​បច្ចេកវិទ្យា​ដើម ដែល​សន្និដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​គំរូ​កុំព្យូទ័រ​នៃ​បណ្តាញ​ហ្សែន​ដែល​គ្រប់គ្រង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​​អំពី​ការវិវត្ត​នៃ​ជំងឺ​មហារីក​ពី​ទិន្នន័យ​​​កោសិកា​តែ​មួយ RNA​ ហើយ​រក​ឃើញ​ប្រព័ន្ធ​បំប្លែង​ម៉ូលេគុល​សម្រាប់​ការ​ធ្វើ​ឱ្យ​កោសិកា​មហារីក​ត្រលប់​មក​ដូច​ដើម​វិញ។ ចំពោះ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការអភិវឌ្ឍ​នៃ​ការ​ព្យាបាល​ចំពោះ​ជំងឺ​មហារីក​ដទៃ​ទៀត​នា​ពេល​អនាគត៕ ចំណុចសំខាន់ ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគូល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

ស្វែងរក ជំងឺមហារីក

មហារីកផ្សេងទៀត

ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ ​អនុវត្ត​សកម្មភាព​ប្រចាំថ្ងៃ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​គឺ​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​​មួយ​ ​ដែល​​បាន​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​នៅ​ជុំវិញ​ពិភពលោក។​ ពិត​ណាស់​ ​មនុស្ស​ម្នាក់​ៗ​​ជួប​ប្រទះ​​បទពិសោធន៍​​ខុស​ៗ​គ្នា​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​ តួយ៉ាង​ដូចជា​​​មូលហេតុ​បង្ក​ បរិស្ថាន​ និង​ហ្សែន​ជាដើម។​ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី គ្នា​យើង​​​នៅ​តែ​អាច​អនុវត្ត​ការ​ផ្លាស់ប្ដូរ​​បែបបទ​​រស់​នៅ​ជាក់លាក់​​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ១. ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ​ គ្នា​យើង​​គប្បី​ជ្រើសរើស​ប្រភេទ​អាហារ​រុក្ខជាតិ​ទាំង​មូល​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដូចជា​រុក្ខជាតិ​ចម្រុះ​ពណ៌​ ប្រូតេអ៊ីន​ដែល​គ្មាន​ជាតិ​ខ្លាញ់​ និង​ខ្លាញ់​សុខភាព​ ព្រម​ទាំង​​ជៀសវាង​ពពួក​អាហារ​កែច្នៃ​ និង​ជាតិ​ស្ករ​ដែល​អាច​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​។ ​២. ទ្រទ្រង់​ប្រព័ន្ធ​បន្សាប​ជាតិ​ពុល​ធម្មជាតិ​នៃ​រាងកាយ​ យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្សាប​ជាតិ​ពុល​ចេញ​ពី​រាងកាយ​តាម​បែប​ធម្មជាតិ​ គឺ​​ជា​ការ​​បញ្ចូល​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ ដែល​​អាច​ជួយ​ឲ្យ​រាងកាយ​របស់​យើង​កម្ចាត់​ចោល​កាក​សំណល់​​ផ្សេង​ៗ​ ក៏​ដូចជា​បញ្ចេញ​ញើស​តាម​រយៈ​ការ​ហាត់​ប្រាណ​ ឬ​សូណា​​ជា​ដើម​។​ ៣. កាត់​បន្ថយ​ជាតិ​ពុល យោង​តា​​ម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​​ពី​ទំនាក់ទំនង​រវាង​សារធាតុ​Bisphenol A និង​ជំងឺ​មហារីក​សុដន់​ ក្រពេញ​ប្រូស្តាត​ និង​មហារីក​អូវែ​។​ សារធាតុ​នេះ​ដែរ​ មាន​នៅ​ក្នុង​​ប្រអប់​ផ្លាស្ទីក​ ជា​ជាតិ​ពុល​មួយ​​ដែល​យើង​តែងតែ​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ័រម៉ូន​ ការ​ធ្វើ​មេតាប៉ូលីស​ និង​បំផ្លាញ​សុខភាព​ជា​ទូទៅ​ផង​ដែរ។​ ពពួក​សារធាតុ​ពុល​ដទៃ​ទៀត​ រួម​មាន​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ប៉ារ៉ាបែន ( Parabens) និង​លោហធាតុ​​ធន់​ធ្ងន់​ដូចជា​បារត​ និង​សំណ​។​ ​ហេតុ​នេះ​ហើយ​ យើង​គប្បី​កាត់បន្ថយ​ការ​​ប្រើប្រាស់​វត្ថុ​ទាំង​នេះ​ ទើប​ជា​ការ​ប្រសើរ​។ ៤. គិតគូរ​​ដល់​សុខភាព​ពោះវៀន​ ជាក់​ស្ដែង​ ​សុខភាព​ពោះវៀន​មាន​តួនាទី​សំខាន់​​​មួយ​នៅ​ក្នុង​សុខភាព​ទូទៅ​របស់​មនុស្ស​យើង​។​ ដូចនេះ​ហើយ​ គ្នា​យើង​គប្បី​ថែទាំ​​​សុខភាព​ពោះវៀន​ឲ្យ​បាន​ល្អ​ ដោយ​បង្កើន​ការ​ញ៉ាំ​អាហារ​ដែល​ជួយ​ទ្រទ្រង់​ដល់​ពោះវៀន​ដូចជា​គីមឈី​ជា​ដើម​។​ ម្យ៉ាង​វិញ​ទៀត យើង​ក៏​អាច​ប្រើប្រាស់​ថ្នាំ​ផ្សះ​នៅ​ពេល​ចាំបាច់ ព្រម​ទាំង​​បង្កើន​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ប្រចាំ​ថ្ងៃ​ ដូចជា​បន្លែ​ស្លឹក​បៃតង​ និង​គ្រាប់​ធញ្ញជាតិ​​។​ ៥. គ្រប់គ្រង​ស្រ្តេស​ បន្ថែម​ពី​នេះ​ ​ស្រ្តេស​រ៉ាំរ៉ៃ​អាច​ជះ​ឥទ្ធិពល​​ដល់​ការ​កើត​ជំងឺ​ជា​ច្រើន​ រួម​មាន​ជំងឺ​បេះដូង​ […]


មហារីកសុដន់

ស្រីៗយើងកុំរំលងវីតាមីនមួយនេះ បើចង់កាត់បន្ថយហានិភ័យមហារីកសុដន់

ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ស្រីៗ​មាន​កម្រិត​វីតាមីនD ក្នុង​រាង​កាយ​ទាប​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​យល់ថា​វីតាមីន D អាច​ដើរ​តួ​ជា​អ្នក​គ្រប់​គ្រង​ភាព​ប្រក្រតី​របស់​កោសិកា​សុដន់ ​ហើយ​ក៏​ប្រហែល​ជា​អាច​បញ្ឈប់​កោសិកា​មហារីក​មិន​ឲ្យ​លូត​លាស់​ក្នុង​សុដន់​ដែរ​។ ១. វីតាមីនD និង​ជំងឺ​មហារីក​សុដន់​ ការ​សិក្សា​រក​ឃើញ​ថា​ការ​ធ្លាក់​ចុះ​នៃ​វីតាមីន​D ក្នុង​រាង​កាយ​ធ្វើ​ស្រីៗ​​ជិត​អស់​រដូវ និង​ក្រោយ​អស់​រដូវ​ប្រ​ឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​មហារីក​សុដន់​។ ការ​សិក្សា​នេះ​ធ្វើ​ឡើ​ង​លើ​អ្នក​ទើប​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់​ ហើយ​អ្នក​ទាំង​នោះ​មាន​កម្រិត​វីតាមីន​D ទាប​បំផុត​។ ការ​សិក្សា​បាន​រក​ឃើញ​ថា ស្រ្តី​កើត​ជំងឺ​មហារីក​សុដន់​សុទ្ធ​តែ​មាន​កម្រិត​វីតាមីនD​ទាប​ជាង​ស្រ្តី​ដែល​គ្មាន​ជំងឺ​នេះ​។ [embed-health-tool-bmr] ការ​សិក្សា​ខ្លះ​ទៀត​បញ្ជាក់​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា ស្រ្តី​មាន​ដែល​កម្រិត​វីតាមីនD​ក្នុង​ឈាម​ខ្ពស់ អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​បាន​៤៥​ភាគ​រយ បើ​ធៀប​ទៅ​នឹង​ស្រ្តី​ផ្សេង​ទៀត​ដែល​មាន​វីតាមីនD ក្នុង​ឈាម​ទាប​។ ទោះ​យ៉ាងណា ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​ដឹង​នៅ​ឡើង​ថា​កម្រិត​វីតាមីន​D ក្នុង​ឈាម​ប៉ុនណា​ទើប​អាច​បង្ការ​ជំងឺ​មហារីក​សុដន់​បាន​ ដោយ​គ្រាន់​ណែនាំ​ឲ្យ​ស្រ្តី​គ្រប់​រូប​ត្រូវ​រក្សា​កម្រិត​វីតាមីន​D ឲ្យ​បាន​ក្នុង​កម្រិត​ធម្មតា​ដែល​រាង​កាយ​ត្រូវ​ការ​។​​​​​ វីតាមីន​D មិន​ត្រឹម​តែ​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្ដូរ​លក្ខណៈ​សម្បត្តិ​របស់​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ​។ ការសិក្សា​លើ​កោសិកា​មហារីក និង​ដុំ​សាច់​នៅ​លើ​សត្វ​កណ្ដុរ បាន​រក​ឃើញ​ថា​វីតាមីនD បាន​បញ្ចេញ​សកម្មភាព​ជា​ច្រើន​ដែល​ពន្យឺត ឬ​ការពារ​ការ​វិវត្ត​ជា​ជំងឺ​មហារីក រួម​ទាំង​ជំរុញ​ភាព​ខុសគ្នា​នៃ​កោសិកា បន្ថយ​ការ​លូតលាស់​កោសិកា​មហារីក និង​ភ្ញោច​កោសិកា​ងាប់​ និង​កាត់​បន្ថយ​ការ​កកើត​ដុំ​សាច់​ក្នុង​សរសៃឈាម។​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ២. ប្រភព​ និង​ប្រយោជន៍​វីតាមីនD វីតាមីន D ក្រៅ​ពី​​ជួយ​ស្រីៗ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់ ក៏​ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​មាន​ប្រយោជន៍​កាត់​បន្ថយ​បញ្ហា​សុខភាព​មួយ​ចំនួន​ទៀត​ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម បញ្ហា​ដំណេក ខ្សោយ​សាច់ដុំ និង​ខ្សោយ​ងាយ​ដួល ​ជាដើម។ វីតាមីន D ជួយ​រាងកាយ​ស្រូប​យក​កាល់ស្យូម ដែល​ជា​​រ៉ែ​សំខាន់​សម្រាប់​សុខ​ភាព​ឆ្អឹង​។​ វីតាមីនD ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ សាច់ដុំ និង​ប្រព័ន្ធ​ប្រសាទ​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ​។ វីតាមីន​ […]


មហារីកសុដន់

ស្រីៗធ្វើការត្រូវពន្លឺថ្ងៃច្រើន មានអត្រាកើតជំងឺមហារីកសុដន់ទាប

ស្រ្តី​ធ្វើការ​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់ បន្ទាប់​ពី​មាន​វ័យ​៥០​ឆ្នាំ។ ការ​សិក្សា​​មួយ​ចេញ​ផ្សាយ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​រក​ឃើញ​ថា​ស្រ្តី​ធ្វើ​ការ​ក្រៅ​អគារ ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ឆ្នាំ បាន​ទទួល​វីតាមីនD ច្រើន ដែល​ថា​វីតាមីន​មួយ​នេះ​ជួយ​ការពារ​ស្រ្តី​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់។ វីតាមីន​ D ក្រៅពី​ជួយ​ដល់​ឆ្អឹង ក៏​ត្រូវ​បាន​គេ​ដឹង​ដែរ​ថា វា​ក៏​ទំនង​ជា​អាច​ជួយ​កម្ចាត់​ការ​ឆ្លង​រោគ និង​ជំងឺ​មហារីក​ដែរ​។ អ្នក​សិក្សា​លើក​ឡើង​ថា ស្រ្តី​ធ្វើ​ការ​ក្រោម​ពន្លឺ​ថ្ងៃ​យូរ​ឆ្នាំ​ជាប់​គ្នា នឹង​ទទួល​បាន​វីតាមីន​D ច្រើន​ជា​លំដាប់​ដែរ​។ ការ​សិក្សា​មួយ​នេះ​ បាន​កំណត់​អត្តសញ្ញាណ​ស្រ្តី​ចំនួន​៣៨ ៣៧៥​នាក់​ ​វ័យ​ក្រោម​៧០​ឆ្នាំ មាន​ជំងឺ​មហារីក​សុដន់​ដំណាក់​កាល​ដំបូង។ ការ​សិក្សា​បាន​ប្រៀប​ធៀប​ស្រ្តី​ទាំង​នោះ​ទៅ​នឹង​ស្រ្តី​ដែល​បាន​ការ​ធ្វើ​ការ​ក្រោម​ព​ន្លឺ​ថ្ងៃ​យូរ​ឆ្នាំ និង​រយៈ​ពេល​នៃ​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​របស់​អ្នក​ទាំង​នោះ​ដែរ​។ តាម​រយៈ​ការ​វាយ​តម្លៃ ស្រ្តី​ដែល​បាន​ធ្វើ​ការ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​កាន់​តែ​យូរ​ឆ្នាំ អត្រា​កើត​ជំងឺ​មហារីក​សុដន់​ក៏​កាន់​តែ​តិច​ដែរ​បន្ទាប់​ពី​វ័យ​៥០​ឆ្នាំ​​។ សម្រាប់​ស្រ្តី​ដែល​ធ្វើ​ការ​ក្រោម​ពន្លឺ​ថ្ងៃ​បាន​​២០​ឆ្នាំ ឬ​លើស​ពី​នេះ អត្រា​ប្រ​ឈម​កើត​ជំងឺ​មហារីក​សុដន់​បាន​ធ្លាក់​ចុះ​ចំនួន១៧​ភាគ​រយ​ទាប​ជាង​អ្ន​ក​មិន​សូវ​ត្រូវ​ពន្លឺ​ថ្ងៃ។ ការ​សិក្សា​សង្ខេប​ជា​រួម​ថា​ស្រ្តី​ធ្វើ​ការ​ក្រៅ​អគារ ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន និង​អាច​ទទួល​បាន​វីតាមីន D ច្រើន​ជាង​ស្រ្តី​ដែល​ធ្វើ​ការ​តែ​ក្នុង​ការិយាល័យ​ ដែល​វីតាមីនD នេះ​ហើយ​ជា​សារធាតុ​សំខាន់​ជួយ​ស្រ្តី​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​។


មហារីកពោះវៀនធំ

ផឹកភេសជ្ជៈកំប៉ុងច្រើន ស្រីៗ​អាច​កើតជំងឺមហារីកពោះវៀនធំមុនអាយុ៥០ឆ្នាំ

ការ​សិក្សា​មួយ​របស់​សាកលល​វិទ្យាល័យ​វ៉ាស៊ីនតោន នៅ​សហរដ្ឋអាមេរិក រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​ច្រើន និង​ជំងឺ​មហារីក​ពោះ​វៀន​ធំ​លើ​ស្រ្តី​វ័យ​ក្រោម​អាយុ​៥០​ឆ្នាំ​។ ការ​សិក្សា​នេះ​ត្រូវ​បាន​ដក​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន ​Sciencedaily កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២១​។ ការ​សិក្សា​ បាន​​លើក​ឡើង​​ថា​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិស្ករ​ច្រើន​នៅ​វ័យ​ចន្លោះ​ពី​១៣​ទៅ​១៨ឆ្នាំ និង​ក្នុង​វ័យ​ពេញ​កម្លាំង អាច​ប្រ​ឈម​ហានិភ័យ​ខ្ពស់​មាន​ជំងឺ​មហារីក​។​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ស្រ្តី​ដែល​ផឹក​ភេសជ្ជៈ​កំប៉ុង​ត្រឹម​តែ​ជាង​២៣០មិល្លីលីត្រ​ក្នុង​មួយ​សប្ដាហ៍​ ស្រ្តី​ផឹក​ភេសជ្ជៈ​កំប៉ុង​ក្នុង​កម្រិត​ជាង​២៣០​មិល្លីលីត្រ​ ពី​រដង​ក្នុង​មួយ​ថ្ងៃ ឬ​ច្រើន​ជាង​នេះ អត្រា​ប្រឈម​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​មាន​ដល់​ទៅ​ពីរ​ដង​ ដែល​មាន​ន័យ​ថា​អ្នក​ទាំង​នោះ​អាច​រក​ឃើញ​មាន​ជំងឺ​មហារីក​នៅ​មុន​អាយុ​រ៥០​ឆ្នាំ។ ការ​សិក្សា​លម្អិត​បន្ថែម​ថា ស្រ្តី​ដែល​ផឹក​ភេសជ្ជៈ​កំប៉ុង​ប្រហែល​២៣០​មិល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ អាច​មាន​អត្រា​ប្រឈម​កើត​ជំងឺ​មហារីក​ពោះវៀនធំ​​១៦​ភាគរយ។ ចំណែក​ស្រីៗ​វ័យ​ក្មេង​អាយុ​ចន្លោះ​ពី​១៣ ទៅ​១៨​ឆ្នាំ ជា​វ័យ​កំពុង​លូតលាស់​ខ្លាំង ហើយ​ផឹក​ភេសជ្ជៈ​កំប៉ុង​​ក្នុង​កម្រិត​ដូច​គ្នា​នេះ អាច​ប្រឈម​នឹង​វិវត្ត​មាន​ជំងឺ​មហារីក​ពោះវៀនធំ​៣២​ភាគ​រយ មុន​ដល់​អាយុ​៥០​ឆ្នាំ​។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​លើ​អ្នក​ចូលរួម​ចំនួន​​១១៦ ៥០០​នាក់ ពីឆ្នាំ១៩៩១ ដល់​ឆ្នាំ​២០១៥ និង​ក្នុង​នោះ​បាន​រក​ឃើញ​អ្នក​មាន​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ដំណាក់កាល​ដំបូង​ចំនួន​១០៩​នាក់។ ថ្វី​បើ​ចំនួន​អ្នក​កើត​មហារីក​មាន​ទំហំ​តូច​ក៏​ពិត​មែន តែ​អ្នក​ស្រាវ​ជ្រាវ​ថា​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ​ច្រើន ពិសេស​ផឹក​តាំងពី​វ័យ​នៅ​ក្មេង នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​វិវត្ត​ទៅ​រក​ជំងឺ​មហារីក​ពោះវៀនធំ​នៅ​មុន​អាយុ​៥០​ឆ្នាំ​។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ណែនាំ​ថា ដើម្បី​ជួយ​ស្រីៗ​យើង​ចៀសវាង​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ​ច្រើន គួរ​ងាក​មក​ផឹក​ទឹក​ដោះ​គោ ឬ​កាហ្វេ​ មិន​បន្ថែម​ជាតិ​ស្ករ​ជំនួស​វិញ។ ការសិក្សា​រក​ឃើញ​ថា​ការ​ផឹក​កាហ្វេ ឬ​ទឹក​ដោះ​គោ បាន​រួម​ចំណែក​ជួយ​ផ្ដល់​អត្ថ​ប្រយោជន៍​សុខភាព​រយៈពេល​វែង​ដល់​ស្រីៗ​ទៅ​វិញ​​។


មហារីកផ្សេងទៀត

​សញ្ញា​​ព្រមាន​នៃ​ជំងឺ​មហារីក​មាត់​​ ​គ្នា​យើង​គួរ​ដឹង​!​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​មាត់​​​វិវត្ត​​ក្នុង​ជាលិកា​នៃ​មាត់​ ឬ​បំពង់​ក​។​ វា​អាច​កើត​ឡើង​នៅ​ក្នុង​អណ្ដាត ក្រពេញ​អាមីដាល់​ ​(Tonsil) ​អញ្ចាញ​ធ្មេញ​​និង​ផ្នែក​ផ្សេង​ទៀត​នៃ​មាត់​។​ ពិត​ណាស់​ ជំងឺ​មហារីក​នេះ​ក៏​ដូចគ្នា​ទៅ​នឹង​ជំងឺ​មហារីក​ដទៃ​ទៀត​ផង​ដែរ​ ប្រសិនបើ​យើង​បាន​ដឹង​ពី​រោគ​សញ្ញា​ និង​ធ្វើការ​​ព្យាបាល​បាន​ទាន់​ពេលវេលា​ យើង​ក៏​មាន​ឱកាស​រស់​រាន​ច្រើន​ដែរ​។ ដូច្នេះ​ហើយ​ គ្នា​យើង​​គប្បី​ស្វែងយល់​​អំពី​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​ដ៏​គ្រោះថ្នាក់​នេះ​ ទើប​ជា​ការ​ប្រសើរ​។ ​​សញ្ញា​នៃ​ជំងឺ​មហារីក​មាត់​​ សញ្ញា​នៃ​ជំងឺ​មហារីក​មាត់​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។​ សញ្ញា​ទូទៅ​មួយ​ចំនួន​ដែល​កើត​ឡើង​ជា​ញឹកញាប់​​ មាន​ដូចជា​​ឈឺ​មាត់​រ៉ាំរ៉ៃ។​ ជំងឺ​មហារីក​នេះ​អាច​កើតឡើង​ជា​លក្ខណៈ​ដុំ​ពណ៌​ស ឬ​ក្រហម​នៅ​លើ​អញ្ចាញ​ធ្មេញ ក្រពេញ​អាមីដាល់​ ឬ​ស្រទាប់​នៃ​មាត់​។​ រោគ​សញ្ញា​ដទៃ​ទៀត រួម​មាន​៖ ហើម​ក​ ​ដុំ​ពក​នៅ​ថ្ពាល់ ​ពិបាក​លេប​ ឬ​ទំពា​អាហារ មាន​អារម្មណ៍​ដូចជា​មាន​អ្វី​មួយ​ជាប់​បំពង់​ក​ ពិបាក​​ធ្វើ​ចលនា​ថ្គាម​ ឬ​អណ្ដាត​ ស្រក​ទម្ងន់​ ក្លិន​មាត់​មិន​ល្អ​​ ​កត្តា​​​ដែល​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​​ជំងឺ​មហារីក​មាត់​​ ​កត្តា​ខាង​ក្រោម​​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តន៍​​ជំងឺ​មហារីក​​មាត់​។ ការប្រើប្រាស់​​ថ្នាំ​ជក់​ ដូចជា​បារី​ បារី​ស៊ីហ្គា​។ល។​ ផឹក​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ច្រើន​ ​មេរោគ Human Papillomavirus (HPV) ​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​នៅ​លើ​បរិវេណ​មាត់​ កត្តា​ផ្សេង​ទៀត​​គឺ​នៅ​ពេល​ដែល​យើង​មាន​អាយុ​លើស​៤៥​ឆ្នាំ​ ​ហើយ​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ និង​មាន​ជំងឺ​មហារីក​ក្បាល​ និង​ក​​ស្រាប់។​ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​​តាម​វិធីសាស្ត្រ​​ទាំង​នេះ​ មហារីក​មាត់​គឺ​ជា​ប្រភេទ​ជំងឺ​មហារីក​ដែល​អាច​ការពារ​បាន​។​ ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​មិន​ជក់​បារី​ ឬ​ឈប់​ជក់​បារី​។ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​នេះ​ តាម​វិធីសាស្ត្រ​ខាងក្រោម​៖ ​​ជៀសវាង​ប៉ះពាល់​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ច្រើន​ និង​លាប​ក្រែម​ការ​ពារ​បបូរ​មាត់​ប្រភេទ​SPF lip balm ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ដែល​មាន​តុល្យភាព​ ប្រសិនបើ​យើង​ជា​អ្នក​ផឹក​គ្រឿង​ស្រវឹង​ […]


មហារីកសុដន់

ស្រ្តីវ័យក្មេង អាចកើតជំងឺមហារីកសុដន់ដែរឬអត់?​

ស្រ្តី​ក្មេងៗ​តែ​ង​មិន​បាន​គិត​ថា​ខ្លួន​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​មហារីក​សុដន់​​ទេ។ ថ្វី​បើ​ជំងឺ​នេះ​ច្រើន​កើត​លើ​ស្រ្តី​មាន​វ័យ​ចំណាស់ ប៉ុន្តែ​ស្រ្តី​ក្មេង​ៗ​ក៏​នៅតែ​មាន​ឱកាស​កើត​ជំងឺ​នេះ​ដូចគ្នា​។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា ជំងឺ​មហារីក​សុដន់​បាន​កើត​លើ​ស្រ្តី​មាន​វ័យ​ក្រោម​អាយុ​៤០​ឆ្នាំ​ចំនួន​៥​ភាគ​រយ​។ ដូច​នេះ​ហើយ ស្រ្តី​ពេញ​វ័យ​ទាំង​អស់​សុទ្ធ​តែ​អាច​ប្រឈម​នឹង​ជំងឺ​នេះ​បាន ហើយ​ស្រ្តី​គ្រប់​គ្នា​គួរ​ យល់​ដឹង​ពី​កត្តា​ប្រ​ឈម​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ដែរ​។ ១. កត្តា​ប្រ​ឈម​ស្រ្តី​គ្រប់​រួម​គួរ​ដឹង​ ពិសេស​ស្រ្តី​វ័យ​ក្មេង​ កត្តា​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​អាច​មកពី៖​ ​ធ្លាប់​មាន​ជំងឺ​លើ​សុដន់ មាន​ប្រវត្តិ​គ្រួសារ ដូច​ជា​ម្ដាយ ឬ​បងប្អូន​ស្រី​មាន​ជំងឺ​មហារីក​សុដន់ មាន​ប្រ​វត្តិ​ព្យាបាល​ដោយ​កាំរស្មី លើ​ការ​ខូច​ទ្រង់​ទ្រាយ​នៃ​ការ​បំប្លែង​ហ្សែន​(BRCA1/BRCA2)។ ស្រ្តី​ដែល​មាន​ការ​ខូច​ទ្រង់​ទ្រាយ​ ហ្សែន​ណាមួយ​នៃ​ហ្សែន​ទាំងពីរ​នេះ​ មាន​ហានិភ័យ​ខ្ពស់​វិវត្ត​ទៅជា​ជំងឺ​មហារីក​សុដន់​។​ ២. មហារីក​សុដន់​លើ​ស្រ្តី​វ័យក្មេង ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​មហារីក​សុដន់​លើ​ស្រ្តី​មាន​វ័យ​ក្រោម​៤០​ឆ្នាំ មាន​ការ​ពិបាក​ជាង​​ស្រ្តី​មាន​វ័យ​លើស​នេះ ពីព្រោះ​ថា​ជាលិកា​សុដន់​របស់​ស្រ្តី​វ័យ​ក្មេង​មាន​ភាព​តឹងណែន​ជា​ង​ជាលិកា​របស់​ស្រ្តី​មាន​វ័យ​ចំណាស់។ បន្ថែម​ពី​នេះ មហារីក​សុដន់​លើ​ស្រ្តី​វ័យ​ក្មេង​អាច​លូត​លាស់​លឿន​ និង​ទំនងជា​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្យាបាល​តិច​។ ស្រ្តី​វ័យក្មេង​ដែល​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់ ក៏​ទំនង​ជា​កើត​ចេញពី​ការ​បំប្លែង​ហ្សែន​ BRCA1 ឬBRCA2 ផង​ដែរ​។​ ស្រ្តី​វ័យ​ក្មេង​មួយ​ចំនួន មិន​សូវ​ចាប់អារម្មណ៍​លើ​ការ​ប្រែ​ប្រួល​នៅ​លើ​សុដន់ ដូច​ជា​មាន​ដុំ ឬ​មាន​ចេញ​ទឹក​ពី​ចុង​សុដន់​ទេ ដោយ​គិត​ថា​ខ្លួន​នៅ​ក្មេង មិន​អាច​កើត​ជំងឺ​មហារីក។ ការ​ពន្យារ​ពេល​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​។ ស្រ្តី​វ័យ​ក្មេង​ ច្រើន​គិត​ថា​ខ្លួន​នៅក្មេង​មិន​អាច​កើត​មហារីក​សុដន់​នោះ​ទេ និង​បាន​យល់ថា​​ដុំ​នៅ​លើ​សុដន់ មិន​បង្ក​បញ្ហា​ទៅវិញ​។ ដូច​គ្នា​ដែរ កន្លង​ម​ក​មាន​គ្រូពេទ្យ​មួយ​ចំនួន​ពេល​បាន​ពិនិត្យ​ឃើញ​ដុំ​ នៅ​លើ​សុដន់​ស្រ្តី​វ័យ​ក្មេង​ គឺ​មិន​បន្ត​​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​ទេ ដោយ​តម្រូវ​ឲ្យ​នៅ​រង់ចាំ​តាម​ដាន​បន្ត​ទៀត​សិន​ដែរ។ ៣. វិធី​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​សុដន់​លើ​ស្រ្តី​វ័យ​ក្មេង ថ្វី​បើ​ជំងឺ​មហារីក​ទំនង​ជា​ពិបាក​ក្នុង​ការ​ការពារ តែ​ការ​ដឹង​មុន​បាន​លឿន​ និង​ព្យាបាល​បាន​ទាន់​ពេល​វេលា​ អាច​ជួយ​ឲ្យ​ការ​ព្យាបាល​បាន​ល្អ​ប្រសើរ​ដែរ​។ ស្រ្តី​ដែល​មាន​ជំងឺ​មហារីក​សុដន់ និង​រក​ឃើញ​បាន​លឿន​នៅ​ដំណាក់​កាល​ដំបូង​ៗ​មាន​អត្រា​ព្យាបាល​​ជា​សះ​ស្បើយ​រហូត​ជាង​៩០​ភាគ​រយ​។ ​ដោយ​ហេតុ​នេះ​ហើយ ស្រ្តី​វ័យ​ក្មេង​ក៏​គួរ​ស្វែង​យល់​ពី​ព័ត៌មាន​ជំងឺ​មហារីក​សុដន់​ដូច​គ្នា ដើម្បី​បាន​ដឹង​ពី​កត្តា​ប្រ​ឈម​ផ្សេងៗ និង​តាម​ដាន​សញ្ញា​ព្រមាន​មួយ​ចំនួន ដើម្បី​អាច​ពិភាក្សា និង​ធ្វើ​រោគ​វិនិច្ឆ័យ​ពី​គ្រូពេទ្យ​ជំនាញ​បាន​ទាន់​ពេល​។


មហារីកផ្សេងទៀត

ជំងឺ​មហារីក​ និង​ជំងឺស្លេកស្លាំង មានទំនាក់ទំនងគ្នាបែបណា?

ជំងឺ​ស្លេកស្លាំង​ដោយ​សារ​តែ​កង្វះ​​ជាតិ​ដែក ​កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​មាន​ជាតិ​ដែក​តិចតួច​​​ពេក​ ដើម្បី​ទៅ​ផលិត​​កោសិកា​ឈាម​ក្រហម​។​ តួយ៉ាង​ដូចជា​នៅ​ពេល​ដែល​ស្រីៗ​យើង​​មក​រដូវ​ច្រើន​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ស្លេកស្លាំង​។ ​រីឯ​ការ​រង​របួស​ដែល​ទាក់ទង​ទៅ​នឹង​​ការ​បាត់បង់​ឈាម​ ការ​វះកាត់​ ឬ​ការ​សម្រាល​កូន​ក៏​អាច​បណ្ដាល​​ឲ្យ​កង្វះ​ជាតិ​ដែក​ដូច​គ្នា។​ ម្យ៉ាង​វិញ​ទៀត​ ​អាការៈ​ស្លេកស្លាំង​នឹង​កើត​ឡើង​ ប្រសិនបើ​​គ្នា​យើង​​មិន​ឃ្លាន​អាហារ​ ឬ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ដែក​តិចតួច​។ ជំងឺ​មហារីក​ក៏​ជា​កត្តា​ចម្បង​ដែល​​បង្កើត​ឲ្យ​មាន​កម្រិត​ជាតិ​ដែក​ទាប​ផង​ដែរ​​។ ​​​​​រោគ​សញ្ញា ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក​ អាច​​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​​អស់​កម្លាំង​​ ទន់​ខ្សោយ​ ​ហត់​ ញ័រ​ទ្រូង​ វិល​មុខ​​ និង​​អាច​ដួល​សន្លប់​។​ មូលហេតុ​​នៃ​​ជំងឺ​ស្លេកស្លាំង អាច​បង្កើត​ជា​រោគ​សញ្ញា​ផ្សេង​ទៀត​ ដូចជា​ការ​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​ ឬ​រន្ធ​គូទ​ នោម​ឈាម​ ក្អួត​ឈាម​ ឬ​ឈាម​ច្រមុះ​។​ នៅ​ក្នុង​ករណី​ស្រាល ​យើង​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់​។​ យ៉ាង​ណា​មិញ ជួនកាល​ មូលហេតុ​នៃ​ជំងឺ​ស្លេកស្លាំង​ប្រឆាំង​នឹង​​ការ​ព្យាបាល​ ដែល​អាច​បណ្ដាល​ទៅ​ជា​ករណី​ជំងឺ​មហារីក​។ ជំងឺ​មហារីក​ និង​កង្វះ​ជាតិ​ដែក​ ជំងឺ​មហារីក​​ជាក់លាក់​មួយ​ចំនួន​​ដែល​ទាក់ទង​ទៅ​នឹង​ការ​ធ្លាក់​ឈាម​ រួម​មាន​​មហារីក​ពោះវៀន​ធំ ​ចុង​ពោះ​វៀន​ធំ ក្រពះ​ និង​​បំពង់​អាហារ​ អាច​នាំ​ឲ្យ​យើង​កើត​មាន​ជំងឺ​ស្លេកស្លាំង​។​ ជំងឺ​មហារីក​ទាំង​នេះ​ ​លូតលាស់​នៅ​ក្នុង​ស្ថានភាព​រលាក​ ដូច្នេះ​ហើយ​ វា​នឹង​បង្កើត​ការ​រលាក​កាន់​តែ​ច្រើន ដែល​បណ្ដាល​ឲ្យ​ជាលិកា​នៃ​រាងកាយ​ហូរ​ឈាម​។​ ការ​រលាក​នៅ​ក្នុង​ពោះវៀន​ធំ​នេះ ក៏​រារាំង​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​​ទៀត​។ ការ​​ព្យាបាល​ដោយ​ប្រើ​​គីមី​ និង​កង្វះ​ជាតិ​ដែក​ នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ព្យាបាល​ ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​មហារីក​​ក៏​អាច​រួម​ចំណែក​ដល់​​ការ​ផ្ទុក​ជាតិ​ដែកទាប​ ដោយ​រារាំង​រាងកាយ​​ មិន​អាចស្រូប​យក​ជាតិ​ដែក​បាន​ពេញលេញ។​ ដោយ​សារ​តែ​ជាតិ​ដែក​​ជួយ​នៅ​ក្នុង​ដំណើរ​ការ​​ផលិត​កោសិកា​ឈាម​ក្រហម កង្វះ​ជាតិ​ដែក​​ធ្វើ​ឲ្យ​ការ​ផលិត​បរិមាណ​កោសិកា​ឈាម​ក្រហម​​ដែល​ចាំបាច់​សម្រាប់​​បញ្ជូន​អុកស៊ីហ្សែន​​ទៅ​កាន់​ជាលិកា​រាងកាយ​ត្រូវ​ថយ​ចុះ​​ ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​ស្លេកស្លាំង​។


មហារីកផ្សេងទៀត

ក្រូច​ឆ្មារ​មានប្រយោជន៍​​កាត់​បន្ថយ​ហានិភ័យ​នៃ​​ជំងឺ​មហារីក

​ក្រូច​ឆ្មារ​​សំបូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​ជា​ច្រើន​ប្រភេទ​។​ លើស​ពី​នេះ​ វា​ក៏​​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​។​ ពិត​ណាស់​ សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​​អាច​ជួយ​ការពារ​ការ​បំផ្លាញ​អុកស៊ីតកម្ម​ដល់​កោសិកា​ និង​DNA​ពី​រ៉ាឌីកាល់​សេរី​ ដែល​ជា​ម៉ូលេគុល​ដ៏​គ្រោះថ្នាក់​។​ ជាក់​ស្ដែង​ ប្រភព​នៃ​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​សំខាន់​ៗ​ជា​ច្រើន​ទៀត​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​ផ្លែ​​ ទឹក​ គ្រាប់​ និង​សំបក​ក្រូច​ឆ្មារ​។ អត្ថប្រយោជន៍​​ក្រូចឆ្មារ​​ប្រឆាំង​ជំងឺ​មហារីក​ ​យោង​តាម​ការ​សិក្សា​បានរកឃើញ​ថា​ សមាសធាតុ​សកម្ម​នៃ​ផ្លែ​ក្រូច​ឆ្មារ​ ​អាច​រារាំង​​ដល់​ការ​លូតលាស់​កោសិកា​​ និង​ដុំ​សាច់​មហារីក​មួយ​ចំនួន​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ​កោសិកា​មហារីក​ទាំង​នោះ​ រួម​មាន​កោសិកា​មហារីក​ក្រពេញ​ប្រូស្តាត​ សុដន់​ ក្រពះ​ ថ្លើម​ ​ស្បូន​ លំពែង និង​កោសិកា​មហារីក​ពោះវៀន​ធំ​។​ ទោះ​បី​ជា​មិន​ទាន់​មាន​ភស្តុតាង​ជាក់លាក់​​ដែល​ថា​ការ​ញ៉ាំ​ ឬ​ផឹក​ទឹក​ក្រូច​ឆ្មារ​អាច​សម្លាប់​កោសិកា​មហារីក​ ឬ​រារាំង​ការ​លូតលាស់​នៃ​កោសិកា​មហារីក​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​យ៉ាង​ណា​ក្ដី ប៉ុន្តែ​​បើ​ក្រឡេក​​មក​មើល​​​ការ​សិក្សា​លើ​ក្រុម​មនុស្ស​​ចំនួន​​ធំ​ បាន​បង្ហាញ​ថា​​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ក្រូច​ឆ្មារ​ ពិត​ជា​មាន​ហានិភ័យ​តិចតួច​នៃ​ការ​កើត​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ប្រាកដ​មែន​។ ក្រូច​ឆ្មារ​ និង​អាហារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ ​វិទ្យាស្ថាន​នៃ​ជំងឺ​មហារីក​​ថ្នាក់​ជាតិ​​ព្រមាន​ថា​ ពុំ​មាន​អាហារ​ណា​មួយ​ដែល​អាច​ការពារ​ ឬ​ព្យាបាល​ជំងឺ​មហារីក​បាន​ឡើយ​ ប៉ុន្តែ​​ប្រសិនបើ​យើង​ញ៉ាំ​របប​អាហារ​សុខភាព​ និង​​​មាន​បែបបទ​​រស់​នៅ​ល្អ​ វា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​​នៃ​ការ​កើត​ជំងឺ​មហារីក​បាន​​។​ លោកស្រី​បណ្ឌិត​Kim Dalzell ជា​ស្ថាបនិក​​ស្ថាប័ន​ ​Cancer Nutrition Advisor និង​ជា​អ្នក​ឯកទេស​ខាង​អាហារូបត្ថម្ភ​ផ្នែក​វិជ្ជាសាស្ត្រ​ខាង​ដុំ​ពក (oncology nutrition specialist) ជឿ​ជាក់​លើ​ឥទ្ធិពល​នៃ​រុក្ខជាតិ​ ជា​ពិសេស​គឺ​​ផ្លែ​ក្រូច​ឆ្មារ​សម្រាប់​អ្នក​កើត​ជំងឺ​មហារីក​ ឬ​អ្នក​ដែល​ចង់​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ ពីព្រោះ​​ក្រូច​ឆ្មារ​ផ្ទុក​ទៅ​ដោយ​សារធាតុbioflavonoids ដែល​ជួយ​ជួសជុល​DNA ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ និង​កាត់​បន្ថយ​ការ​រលាក​ ហើយ​មុខងារ​ទាំង​នេះ​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​គ្រប់​គ្រង​ជំងឺ​មហារីក​បាន​យ៉ាង​ប្រសើរ​។ យ៉ាង​ណា​មិញ​ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បញ្ចូល​ក្រូច​ឆ្មារ​ទៅ​ក្នុង​របប​អាហារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​គឺ​មិន​មែន​ញ៉ាំ​វា​ទាំង​មូល​ ឬ​ផឹក​ទឹក​ក្រូច​ឆ្មារ​រាល់​ថ្ងៃ​ឡើយ​ […]


មហារីកផ្សេងទៀត

អ្នក​ជំងឺ​មហារីក​តម្រង​នោម​ គប្បី​ជៀសវាង​អាហារ​ទាំង​នេះ​​​​​​​​​​​​​​​​

​​តម្រង​នោម​មាន​តួនាទី​បញ្ចេញ​ចោល​ជាតិ​ទឹក​​ដែល​លើស​ និង​កាក​សំណល់​ចេញ​ពី​រាងកាយ​។​ ដូច​ទៅ​នឹង​សរីរាង្គ​ដទៃ​ផ្សេង​ទៀត​ដែរ​ តម្រង​នោម​ងាយ​នឹង​កើត​ជំងឺ​មហារីក​​។​ ​យ៉ាង​ណា​មិញ​ សម្រាប់​អ្នក​ដែល​កើត​ជំងឺ​មហារីក​តម្រង​នោម​ គប្បី​ដក​ចេញ​នូវ​អាហារ​មិន​ល្អ​សម្រាប់​តម្រង​នោម​ ដើម្បី​ជួយ​ឲ្យ​ការ​ព្យាបាល​ជំងឺ​មហារីក​មួយ​នេះ​ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ​១. អាហារ​​​មាន​សារធាតុ​Oxalate អ្នក​ជំងឺ​មហារីក​តម្រង​នោម​ គប្បី​ជៀសវាង​អាហារ​ដែល​មាន​បរិមាណ​​សារធាតុ​oxalate​ខ្ពស់​ ពីព្រោះ​សារធាតុ​គីមី​មួយ​នេះ​អាច​​ជាប់​នៅ​តម្រង​នោម​ បង្កើត​បាន​ជា​ក្រួស​តម្រង​នោម​ និង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ ដែល​អាច​ប៉ះពាល់​ដល់​ការ​ព្យាបាល​ជំងឺ​មហារីក​តម្រង​នោម​បាន​។​ សារធាតុoxalate​​មាន​នៅ​ក្នុង​បន្លែ​ស្លឹក​បៃតង​ ដូចជា​ស្ពៃ​ពួយ​ឡេង​ តៅហ៊ូ​​ គ្រាប់​ធញ្ញជាតិ​ តែ​ ​និង​ឆៃថាវ​ជាដើម​។ ២. ប្រូតេអ៊ីនសត្វ ទោះ​បី​ជា​ប្រូតេអ៊ីន​មាន​អត្ថប្រយោជន៍​​ក្នុង​ការ​​ថែទាំ​សាច់​ដុំ​ និង​បង្កើត​កោសិកា​ក៏​ពិត​មែន​ ប៉ុន្តែ​វា​បែរ​ជា​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​​អ្នក​ជំងឺ​មហារីក​តម្រង​នោម​ទៅ​វិញ​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ សមាសធាតុ​គីមី​គឺ​អាស៊ីដ​អ៊ុយ​រិក​ អាច​កកកុញ​នៅ​ក្នុង​រាងកាយ​របស់​យើង​​ជា​ជាតិ​ពុល​ និង​​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​​​ដូចជា​ជំងឺ​បេះដូង​ ឈឺ​សន្លាក់​ និង​សាច់​ដុំ​ចុះ​ខ្សោយ​ ដែល​ជះឥទ្ធិពល​មិន​ល្អ​​ដល់​អ្នក​ជំងឺ​មហារីក​តម្រង​នោម​។​ ​ពពួក​ប្រូតេអ៊ីន​សត្វ​មាន​នៅ​ក្នុង​សាច់​មាន់​ សាច់​ជ្រូក​ សាច់​គោ​ ទឹក​ដោះ​គោ​ ឈីស​ ពង់​មាន់​ និង​​សាច់​សត្វ​ដទៃ​ទៀត​។​ ៣. អាហារ​​​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ ​​​ ​​​ជាមួយ​គ្នា​នេះ​ដែរ ប៉ូតាស្យូម​ដែល​លើស​នៅ​ក្នុង​រាងកាយ​របស់​យើង​អាច​ប៉ះពាល់​ដល់​ជំងឺ​មហារីក​តម្រង​នោម​។​ ជាក់​ស្ដែង​ ប៉ូតាស្យូម​​​ដឹក​នាំ​សាច់​ដុំ​ និង​មុខងារ​ចង្វាក់​បេះដូង​។​ ជា​លទ្ធផល​ នៅ​ពេល​ដែល​យើង​មាន​ប៉ូតាស្យូម​ច្រើន​ហួស​ប្រមាណ​ វា​​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ចុះ​ខ្សោយ​ ព្រម​ទាំង​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង​ ដែល​អាច​ធ្វើ​ឲ្យ​ការ​ព្យាបាល​ជំងឺ​មហារីក​តម្រង​នោម​កាន់​តែ​ស្មុគស្មាញ​ថែម​ទៀត​។ អាហារ​ដែល​​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ រួម​មាន​ផ្លែ​ប័រ​ សូកូឡា​ ផ្លែ​លម៉ើ ផ្កា​ខាត់​ណា​បៃតង​ ទឹក​ដោះ​គោ​ […]


មហារីកស្បែក

តិចនិកការពារស្បែកពីកម្ដៅថ្ងៃ បន្ថយហានិភ័យកើតមហារីក

មហារីក​ស្បែក​ ជា​ការ​លូតលាស់​ខុស​ប្រក្រតី​របស់​កោសិកា​ស្បែក​ ភាគ​ច្រើន​បង្ក​ឡើង​ដោយ​សារ​ស្បែក​ត្រូវ​កម្ដៅ​ថ្ងៃ​។ ប៉ុន្តែ​ពេល​ខ្លះ តំបន់​មួយ​ចំនួន​នៅ​លើ​​ស្បែក​ដែល​មិន​សូវ​ត្រូវ​កម្ដៅ​ថ្ងៃ​ក៏​អាច​កើត​​ជំងឺ​មហារីក​ស្បែក​ដែរ​។ គ្រប់គ្នា​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្បែក​បាន​ដោយ​កុំ​ឲ្យ​ត្រូវ​កាំរស្មី​​ UV ពី​ព្រះអាទិត្យ​ច្រើន​ពេក​។ ពិនិត្យ​លើ​ស្បែក​ជា​ប្រចាំ​បើ​មាន​ការ​សង្ស័យ​ពី​ការ​ប្រែ​ប្រួល​ណាមួយ​ យើង​អាច​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ទាន់​ពេល​វេលា។ ការ​កំណត់​ជំងឺ​មហារីក​ស្បែក​បាន​លឿន​នៅ​ដំណាក់​កាល​ដំបូង​ៗ​ អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។ ២. តិចនិក​ពិនិត្យ​ស្បែក​ ដើម្បី​តាម​ដាន​​ពី​ជំងឺ​មហារីក​ស្បែក យើង​អាច​ពិនិត្យ​ស្បែក​របស់​យើង​ជាប្រចាំ​បាន​។ សម្រាប់​មនុស្ស​ប្រុស​គួរ​ពិនិត្យ​ឲ្យ​បាន​ញឹក​ញាប់​ស្បែក​នៅ​ផ្នែក​ខ្នង និង​ស្រ្តី​គួរ​ពិនិត្យ​នៅ​ម្ដុំ​ជើង​ផ្នែក​ខាង​ក្រោម។ យ៉ាងណា យើង​គួរ​ពិនិត្យ​ឲ្យ​សព្វ​រាង​កាយ ​កន្លែង​មាន​ដុះ​ប្រជ្រុយ និង​កន្លែង​មាន​ស្នាម​គួរឲ្យ​សង្ស័យ ម្ដង​ក្នុង​មួយ​ខែ​។ យើង​អាច​ពិនិត្យ​មើល​ពី​ភាព​មិន​ប្រក្រតី​ចាប់តាំង​ពី​ក្បាល​ដល់​ចុង​ជើង។ ដូច​គ្នា​ដែរ យើង​ក៏​ត្រូវ​ពិនិត្យ​ចន្លោះ​ម្រាមដៃ ម្រាមជើង ក្រលៀន ខ្នង និង​ជង្គង់​ផង​ដែរ​។ យើង​អាច​ប្រើ​កញ្ចក់ កាន់​ឆ្លុះមើល​គ្រប់​កន្លែង​លើ​រាង​កាយ ឬ​អាច​ពឹង​សមាជិក​គ្រួសារ​ឲ្យ​ជួយ​ពិនិត្យ​។ បើ​យើង​បាន​ឃើញ​ប្រជ្រុយ​ដុះ​ថ្មី​គួរ​ឲ្យ​សង្ស័យ​ថា គួរ​ថត​វា​ទុក និង​កត់​ថ្ងៃខែ យើង​ថត​ផង និង​ត្រូវ​បន្ត​តាម​ដាន​ក្រែង​មាន​ការ​ប្រែ​ប្រួល​បន្ត​ទៀត​។ សម្រាប់​ស្រី​ៗ​វិញ ត្រូវ​តាម​ដាន​ការ​ប្រែ​ប្រួល​ប្រជ្រុយ​នេះ​ ជា​ពិសេស​នៅ​ពេល​ស្ថិត​ក្នុង​វ័យ​ជា​យុវវ័យ ពេល​មាន​ផ្ទៃពោះ និង​ពេល​ជិត​អស់​រដូវ ព្រោះថា​ពេល​វេលា​នេះ​អ័រម៉ូន​មានការ​កើន​ឡើង​ខ្លាំង​។ ​​២. តិចនិក​ការពារ​ស្បែក​ ជំងឺ​មហារីក​ស្បែក ភាគច្រើន​គឺ​យើង​អាច​ការពារ​បាន។ ចូរ​អនុវត្ត​តិចនិក​ទាំង​នេះ​ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំងឺ​មហារីក​ស្បែក​។​ ​​ ចៀសវាង​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង៖ កម្ដៅ​ថ្ងៃ អាច​ឡើង​ខ្លាំង​ចន្លោះ​ពី​ម៉ោង​១០ព្រឹក ដល់​ម៉ោង​៤​រសៀល។ បើ​យើង​ចង់​ចេញ​ក្រៅ គួរ​ចៀសវាង​ពេល​វេលា​នេះ។ មនុស្ស​យើ​ង​អាច​ស្រូប​យក​កាំរស្មី​UV បាន​ពេញ​មួយ​ឆ្នាំ ហើយ​ពពក​បាំង​ពន្លឺថ្ងៃ​​ជួយ​ការ​ពារ​យើង​ពី​ការ​បំផ្លាញ​របស់​កាំរស្មី​នេះ​បាន​តិច​តួច​ប៉ុណ្ណោះ​។ ការ​ចៀស​វាង​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង អាច​ជួយ​ការពារ​ស្បែក​របស់​យើង​កុំ​ឲ្យ​រលាក​ដោយ​សារ​កម្ដៅ​ព្រះអាទិត្យ និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្បែក​។ ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ញឹកញាប់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ