ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ជក់ ឬ​​កត្តា​បរិស្ថាន​ជា​ដើម។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក ទាំង​នេះ​ជា​សញ្ញា​ព្រមាន​ទាំង៥ នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក​ គ្នា​យើង​គួរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន! ១. ហើម​មុខ និង​ក រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ហើម​មុខ​ និង​ក​ដោយ​មិន​ដឹង​មូលហេតុ ​ហើយ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ដដែល​ៗ​មិន​បាត់​សោះ គ្នា​យើង​គួរ​ពិគ្រោះយោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ប្រែប្រួល​ពណ៌​ស្បែក​ភ្លាម​ៗ ជា​ទូទៅ ជំងឺ​មហារីក​សួត​ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​ភ្លាម​ៗ ដែល​ធ្វើ​ឲ្យ​យើង​សង្កេត​ឃើញ​ស្បែក​ចាប់ផ្តើម​ប្រែ​ទៅ​ជា​ពណ៌​លឿង​ខុស​ប្រក្រតី។ ៣. ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ជាមួយ​គ្នា​នេះ​ដែរ សញ្ញា​ព្រមាន​មួយ​ទៀត​គឺ​ជា​ការ​ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ដែល​អាច​កើត​ឡើង​នៅ​បរិវេណ​ណា​មួយ ឬ​រាលដាល​ពាសពេញ​ផ្ទៃ​មុខ។ ៤. ហើមកូន​កណ្តុរត្រង់ក ចំពោះ​ការ​ហើម​ និង​ឈឺចាប់​នៅ​កូន​កណ្តុរ​ត្រង់​​ក ជា​ពិសេស​នៅ​ជុំវិញ​ថ្គាម និង​ក្រោម​ត្រចៀក​ អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មហារីក​សួត។ ដូច្នេះ​ រាល់​ការ​ហើម​ដែល​កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​​ គប្បី​ធ្វើការ​ពិនិត្យ​ជាមួយ​នឹង​គ្រូពេទ្យ​។ [embed-health-tool-bmr] ៥. បបូរ​មាត់​ប្រែ​ពណ៌ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​បបូរ​មាត់​មាន​ស្នាម​ជាំ ឬ​ពណ៌​ស្វាយ​ អាច​បង្ហាញ​ពី​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម​ ដែល​អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​សួត ហើយ​ចំពោះ​អ្នក​ជំងឺ​មហារីក​សួត ច្រើន​តែ​សង្កេត​ឃើញ​បបូរ​មាត់​ប្រែ​ពណ៌​មិន​ប្រក្រតី ជា​ពិសេស​អម​ជាមួយ​នឹង​រោគសញ្ញា​ផ្សេង​ៗ​ទៀត​ដែល​បាន​រៀបរាប់​ខាង​លើ។ ចំណុចសំខាន់ ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ […]

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

មហារីកក្រពេញទីរ៉ូអ៊ីត

ស្វែងរក ជំងឺមហារីក

មហារីកផ្សេងទៀត

អាចកើតមហារីក មានបញ្ហាបេះដូង-តម្រងនោម បើផឹកទឹកសុទ្ធដបជ័រដាក់ត្រូវកម្តៅថ្ងៃយូរ

ទឹកសុទ្ធ​ដាក់​ដប​ជ័រ​កំពុង​និយម​ក្នុង​ការ​ប្រើ​ប្រាស់ ដោយ​អាច​ដាក់​តាម​ខ្លួន​បាន​គ្រប់​ពេល​វេលា។ តែ​ទោះ​យ៉ាង​ណា គ្រូពេទ្យ​ឯកទេស​មហារីក​ព្រមាន​ថា ការ​ផឹក​ទឹក​សុទ្ធដាក់ដបជ័រ ហើយ​​ដាក់​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង និង​រយៈពេល​យូរ អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក មាន​បញ្ហា​បេះដូង និង​តម្រង​នោម​ជា​ដើម។ បកស្រាយ​ហេតុផល​ខាង​លើ​នេះ សាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ជំងឺ​ឈាម ​ថា នៅ​ពេល​យើង​ច្រក​ទឹក​ក្នុង​ថង់​ប្លាស្ទិច ឬ​ដប​ជ័រ ហើយ​ទុក​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ នោះ​ជាតិជ័រ​នឹង​មាន​ការ​បម្លែង​សារធាតុ​គីមី​ម្យ៉ាង គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព អាច​កើត​ជំងឺ​មហារីក បេះដូង មាន​បញ្ហា​តម្រង​នោម។ “អូហ៍! អាហ្នឹង​គ្រោះថ្នាក់​ណាស់ កុំ​ដាក់​ទឹក​សុទ្ធ​ចោល​ក្នុង​គូទ​ឡាន ឬ​កន្លែង​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ឲ្យ​សោះ ជាតិគីមី​ដែលបម្លែង​​ចេញ​ពី​ជ័រ ចូល​ទៅ​ក្នុង​ទឹក ពេល​យើង​ញ៉ាំ​ទៅ អាច​កើត​មហារីក​ផង ឈឺ​បេះដូង ឈឺ​តម្រង​នោម”។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ដោយសារ​ផល​ប៉ះពាល់​នេះ​ហើយ ទើប​នៅ​ប្រទេស​ជឿន​លឿន​គេ​លែង​ប្រើ​ដប​ជ័រ​ដើម្បី​ច្រក​ទឹក​សុទ្ធ​ទៀត​ហើយ ដោយ​ជំនួស​មក​វិញ​នូវ​ដប​ថ្ម។ ដោយហេតុ​ថា ការ​ផឹក​ទឹក​សុទ្ធ​ដែល​ទុក​ដាក់​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ​អាច​មាន​បញ្ហា​ចំពោះ​សុខភាព​ច្រើន​បែប​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ការ​ប្រយ័ត្ន​ប្រយែង ត្រូវ​រក្សា​ទុក​ទឹក​សុទ្ធ​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​សម​ល្មម ​ទើប​មិន​មាន​បញ្ហា​ចោទ​ចំពោះ​សុខភាព។


មហារីកផ្សេងទៀត

កំពូលអាហារងាយរកទាំង ៥ ជួយបន្ថយហានិភ័យជំងឺមហារីក

ជំងឺ​មហារី​ក​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មូល​ហេតុ​បង្ក​ធំ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ស្លាប់​​ច្រើន​លើ​ពិពភ​លោក​។ កាល​ពី​ឆ្នាំ​២០១៧ មាន​ការ​ប៉ាន់​ប្រមាណថា​​មនុស្ស​៩,​៦​លាន​នាក់​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ប្រភេទ​ផ្សេងៗ​គ្នា ក្នុង​នោះ​មនុស្ស​មាន​វ័យ​៧០​ឆ្នាំ​ឡើង​មាន​ប្រហែល​៤៦​ភាគ​រយ​។ ដើម្បី​បន្ថយ​​ហានិភ័យ​កើតជំងឺ​មហារីក យើង​គ្រប់​គ្នា​គួរ​ដាក់​​​បន្លែ​ងាយ​រក​ប៉ុន្មាន​ប្រភេទ​នេះ ចូល​ក្នុង​របប​អាហារ​។​ ១. ខាត់ណា​ខៀវ​ ខាត់​ណា​ខៀវ មាន​ផ្ទុក​សារធាតុ​ sulforaphaneដែល​តាម​ការ​សិក្សា​រក​ឃើញ​ថា​អាច​កាត់​បន្ថយ​ទំហំ និង​ចំនួន​កោសិកា​មហារីក​ដោះ បាន​រហូត​ដល់​៧៥​ភាគ​រយ​។ ដូច​គ្នា​ដែរ ការសិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា sulforaphaneក៏អាច​ជួយ​សម្លាប់​កោសិកា​មហារីក​ក្រ​ពេញ​ប្រូស្តាត និង​កាត់​បន្ថយ​ដុំសាច់បង្កជំងឺ​មហារីក​បាន​ជាង​៥០​ភាគ​រយ​។ ការ​សិក្សា​មួយ​ចំនួន​ទៀត​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​បន្លែ​ដូច​ជា​ខាត់ណា​ខៀវ​បាន​ច្រើន ក៏​អាច​មាន​ទំនាក់​ទំនង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ផង​ដែរ​។​​ ២. ប៉េងប៉ោះ ការ​សិក្សា​បាន​រក​ឃើញ​ថា​ ការ​ញ៉ាំ​ផ្លែ​ប៉េង​បោះ​ជា​ប្រចាំ​​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។ គ្នា​យើង​អាច​បន្ថែម​ផ្លែ​ប៉េង​ប៉ោះ​ពីរ​ផ្លែ​ទៅ​ក្នុង​របប​អាហារ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ទទួល​បាន​គុណ​ប្រ​យោជន៍​ទាំង​នេះ​។​ ៣. រមៀត​ រមៀត​ត្រូវ​បាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា​មាន​ផ្ទុក​សារធាតុ​សំខាន់ៗ​ជួយ​ដល់​សុខភាព​មនុស្ស​យើង ក្នុង​នោះ​​ក៏​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ ប្រ​ឆាំង​អុក​ស៊ីត​កម្ម និង​ប្រឆាំង​ផល​រំខាន​ដោយ​ជំងឺ​មហារីកផង​ដែរ​។​ ការ​សិក្សា​បាន​រក​ឃើញ​ថា​ រមៀត​មាន​សារធាតុ​ជួយ​បន្ថយ​ការ​រាលដាល​កោសិកា​មហារីក​ពោះវៀន​ធំ ដោយ​សារធាតុ​នៅ​ក្នុង​រមៀត​បាន​រំខាន​ដល់​អង់ហ្សីម​ដែល​ធ្វើ​ឲ្យ​មហារីក​លូត​លាស់​។ ដូច​គ្នា​ដែរ សារធាតុ​នៅ​ក្នុង​​រមៀត​ក៏​ជួយ​ពន្យឺត​ការ​លូត​លាស់​កោសិកា​មហារីក​សួត សុដន់ និង​ក្រពេញ​ប្រូស្តាត​ដូច​គ្នា​។ ៤. ការ៉ុត​​ ការ​សិក្សា​ជា​ច្រើន​​បាន​រក​ឃើញ​ថា​ញ៉ាំ​ការ៉ុត​ច្រើន​មាន​ទំនាក់ទំនង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មាហា​រីក​មួយ​ចំនួន​។ ការ​សិក្សា​ចំនួន​ប្រាំ​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ការ៉ុត​អាច​ជួយ​កាត់​បន្ថយ​ហានិ​ភ័យ​កើត​ជំងឺ​មហារីក​ក្រពះរហូត​ដល់​២៦​ភាគរយ​។ ការ​សិក្សា​ផ្សេងទៀត​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ការ៉ុត​ជា​ប្រចាំ​ក៏​មាន​ទំនាក់​ទំនង​ក្នុង​ការ​កាត់​បន្ថយ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​បាន​១៨​ភាគរយ​ដែរ​។ ៥. ខ្ទឹម​ស​ សម្រាប់​គ្រឿង​ទេស​មួយ​ប្រភេទ​នេះ​វិញ មាន​ផ្ទុក​ធាតុ​សកម្ម​មួយ​ឈ្មោះ​ថា allicin ដែល​អាច​ជួយ​សម្លាប់​កោសិកា​មហារីក​។​ ការសិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ខ្ទឹម​ស​ជា​​ប្រចាំ​បាន​ចូល​រួម​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​បាន​។​ ការ​សិក្សា​ថ្មីៗ​ជា​ច្រើន​បាន​រក​ឃើញ​ថា​របប​អាហារ ពិតជា​បាន​រួ​ម​ចំណែក​យ៉ាង​ច្រើន​ដល់​​មនុស្ស​យើង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​កើតជំងឺ​មហារីក​។ ដូចនេះ​ គ្នា​យើង​មិន​គួរ​រំលង​អាហារ​ងាយ​ៗ ដូច​បាន​រៀន​រាប់​ខាង​លើ​នោះ​ទេ​។


មហារីកស្បែក

​​ប្រើ​​​ផលិតផល​ថែ​សម្រស់​មិន​ត្រូវ​នឹង​ស្បែក​​ គ្នាយើងនឹងឃើញសញ្ញាទាំងនេះ

​បច្ចុប្បន្ន​នេះ មាន​ផលិតផល​ថែ​រក្សា​សម្រស់​ជា​ច្រើន​​ប្រភេទ​នៅ​លើ​ទី​ផ្សារ​ ដែល​ធ្វើឲ្យ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​ជ្រើសរើស​ថា​តើ​ផលិតផល​ណាមួយ​ដែល​ស័ក្ដិសម​ជាមួយ​នឹង​ប្រភេទ​ស្បែក​របស់​យើង​។​ ពិត​ណាស់​ ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​ ស្រី​ៗ​គ្នា​យើង​សុខ​ចិត្ត​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ទិញ​ផលិតផល​ទាំង​នោះ​ ​ប៉ុន្តែ​​​មិន​ថា​វា​មាន​តម្លៃ​ថ្លៃ​ និង​ពេញ​និយម​ប៉ុនណា​នោះ​ទេ​​ ក៏​មិន​ប្រាកដ​ថា​វា​​ត្រូវ​នឹង​ប្រភេទ​ស្បែក​របស់​យើង​ដែរ​។​ ​​ការ​ប្រើប្រាស់​ផលិតផល​ខុស ​គឺ​កើត​ឡើង​ជា​ញឹកញយ​​ ដូច្នេះ​​ហើយ​ ស្រីៗ​យើង​ច្បាស់​ជា​ចង់​ដឹង​ថា​ តើ​យើង​គួរ​ឈប់​ប្រើ​ផលិតផល​ថ្មី​ៗ​ទាំង​នោះ​នៅ​ពេល​ណា​? តើ​មាន​សញ្ញា​អ្វី​ខ្លះ​ ដែល​បញ្ជាក់​ថា​យើង​កំពុង​តែ​ប្រើប្រាស់​ផលិតផល​ខុស​? ​​​១. ស្បែក​​ប្រែ​ជា​ស្ងួត​ និង​របក​ ​នៅ​ពេល​ដែល​យើង​ប្រើ​ផលិតផល​ខុស​ វា​នឹង​ធ្វើ​ឲ្យ​​ស្បែក​របស់​យើង​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ដូចជា​ស្ងួត​ ឬ​ឡើង​ប្រេង។​ ប្រសិនបើ​យើង​សង្កេត​ឃើញ​ថា​ ​ស្បែក​​មាន​សភាព​​​គ្រើម​ និង​របក​ ​វា​អាច​មក​ពី​យើង​ជម្រុះ​កោសិកា​ចាស់​ជ្រុល​ពេក​ ដែល​​នេះ​ជា​សញ្ញា​ព្រមាន​មួយ​ ដើម្បី​ឲ្យ​មាន​ការ​​ផ្លាស់ប្ដូរ​ផលិតផល​នោះ​ចេញ​។ ផលិតផល​បក​ស្បែក​ និង​ហ្វូម​លាង​មុខ ច្រើន​តែ​មាន​ផ្ទុក​អាស៊ីដ​ខ្លាំង​ ដែល​​ផ្ដល់​ផល​ប៉ះពាល់​ដល់​ស្បែក​របស់​យើង​​។​ ដូច​នេះ​ ចូរ​ព្យាយាម​ជ្រើសរើស​សារធាតុ​ផ្សំ​​ណា​ដែល​មិន​មាន​ជាតិ​កាត់​ច្រើន​ នៅ​ពេល​ដែល​​យើង​ទិញ​ផលិតផល​ប្រើប្រាស់​ចំពោះ​ផ្ទៃ​មុខ​។​ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​​២. ស្បែក​ឡើង​កន្ទួល​ ស្នាម​កន្ទួល​លើ​ស្បែក​ អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ប៉ុន្តែ​​​ប្រតិកម្ម​អាលែកហ្ស៊ី​ គឺ​ជា​ឫសគល់​ចម្បង​ ដែល​នាំ​មក​នូវ​បញ្ហា​នេះ នៅ​រាល់​ពេល​ដែល​យើង​ប្រើប្រាស់​ផលិតផល​ខុស​។​ គ្រឿង​សម្អាង​ និង​ផលិតផល​ថែ​រក្សា​សម្រស់​មួយ​ចំនួន​​ផ្សំ​ឡើង​ពី​គ្រឿង​ផ្សំ​ដែល​មិន​បង្ក​ជា​អាលែកហ្ស៊ី​ ដែល​បង្កើត​បាន​ជា​ក្លិន​ និង​រូបរាង ហើយ​គ្រឿង​ផ្សំ​នេះ​ដែរ​​ ក៏​អាច​ធ្វើ​ឲ្យ​​យើង​មាន​​ស្នាម​កន្ទួល​លើ​ស្បែក​ផង​ដែរ​​។ ៣. កើត​មុន បញ្ហា​មុន​ នឹង​កើត​ឡើង​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​ផលិតផល​ខុស​ ជា​ពិសេស​គឺ​ប្រភេទ​មុន​តូច​ៗ​​ ហើយ​ក្រហម​​។​ ​ដើម្បី​កំណត់​ថា​ផលិតផល​​នេះ […]


មហារីកស្បែក

​ប្រជ្រុយ​អាច​ជា​សញ្ញា​នៃ​មហារីក​ស្បែក​ ​តើ​គួរ​បារម្ភ​នៅ​ពេល​ណា?

ជំងឺ​មហារីក​ស្បែក​ (Melanoma) គឺ​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​​​ឆក់​យក​ជីវិត​មនុស្ស​ជា​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​ វា​អាច​ព្យាបាល​បាន​​ប្រសិនបើ​យើង​​បាន​ដឹង​ទាន់​ពេលវេលា​។​ ​ដូច្នេះ​ហើយ​ ការ​​ពិនិត្យ​ស្បែក​ដោយ​ខ្លួន​ឯង​ជា​ប្រចាំ​​ និង​​ទទួល​ការ​ពិនិត្យ​ពី​គ្រូពេទ្យ​​ជំនាញ​មួយ​ឆ្នាំ​ម្ដង​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ប្រសិនបើ​គ្នា​យើង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​មហារីក​ស្បែក​​មួយ​ប្រភេទ​នេះ។​ ១. ប្រជ្រុយ​មាន​លក្ខណៈ​ទាំង​នេះ ​យើង​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ភាព​មិន​ស្មើ​គ្នា​៖ ប្រជ្រុយ​ម្ខាង​មិន​ដូច​គ្នា​ទៅ​នឹង​ប្រជ្រុយ​ម្ខាង​ទៀត។​ គែម​៖ ​ប្រជ្រុយ​មាន​គែម​មិន​ប្រក្រតី​ ពិបាក​ក្នុង​ការ​កំណត់​គែម។ ពណ៌៖ ប្រជ្រុយ​មាន​​ពណ៌​ពីរ​ ឬ​បី​ខុស​ៗ​ពី​គ្នា​ ដូចជា​ពណ៌​ត្នោត​ ឬ​ពណ៌​ខៀវ​ ប្រផេះ ក្រហម ខ្មៅ ឬ​ស​ជាដើម។​​ ​អង្កត់ផ្ចិត៖ ប្រជ្រុយ​ដែល​មាន​ទំហំ​ធំ​ជាង​​៦​មិល្លីម៉ែត្រ ឬ​ទំហំ​ប៉ុន​ជ័រ​លុប​ខ្មៅ​ដៃ​​។ ការ​វិវត្ត៖ ​ប្រជ្រុយ​ដែល​មាន​ការ​ប្រែប្រួល​​ ឬ​ខុស​ទំហំ​ ​​រូបរាង​ ឬ​ពណ៌​។​​​​​ ២. ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​ នៅ​ក្នុង​ករណី​ដែល​យើង​មាន​ប្រជ្រុយ​ច្រើន​ ឬ​កត្តា​ហានិភ័យ​ណាមួយ​នៃ​ជំងឺ​មហារីក​ស្បែក​ខាង​ក្រោម​នេះ​​ យើង​គួរ​​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​​គ្រូ​ពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​។ ​ស្បែក​ស ឬ​ស្បែក​ដែល​ងាយ​រលាក​ រោល​ ឬ​ក្រហម​ ធ្លាប់​មាន​ជំងឺ​មហារីក​ស្បែក​ កើត​ក្នុង​គ្រួសារ​ដែល​មាន​ជំងឺ​មហារីក​ស្បែក​ ប៉ះពាល់​ទៅ​នឹង​កម្ដៅ​ព្រះអាទិត្យ​ខ្លាំង​នៅ​កន្លែង​ធ្វើការ​ ឬ​លេង​កីឡា​ រលាក​ស្បែក​ដោយ​សារ​កម្ដៅ​ថ្ងៃ​ច្រើន​នៅ​វ័យ​ក្មេង​ សក់​ពណ៌​ទង់​ដែង​ ឬ​ក្រហម​ ប្រភេទ​​ជាក់លាក់​នៃ​ប្រជ្រុយ​​ ប្រសិនបើ​​រក​ឃើញ​ថា​យើង​មាន​ជំងឺ​មហារីក​ស្បែក​ គ្រូពេទ្យ​អាច​នឹង​ធ្វើការ​ព្យាបាល​តាម​វិធី​​ផ្សេង​ៗ​គ្នា​ រួម​មាន​ការ​វះ​កាត់​ ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ ការ​ព្យាបាល​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការ​ព្យាបាល​តាម​គោលដៅ​។ ៣. […]


មហារីកផ្សេងទៀត

តិចនិក​​ងាយ​ៗ​ ​ការពារ​ខ្លួន​​ពី​សារធាតុ​​បង្ក​​ជា​ជំងឺ​មហារីកដ៏កាចសាហាវ

សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​ ​ជា​សមាសធាតុ​ដែល​រួម​ចំណែក​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ ដោយ​បំផ្លាញ​កោសិកា​ DNA ​រួម​ទាំង​​ធ្វើ​ឲ្យ​កោសិកា​ធម្មតា​ក្លាយ​​ទៅ​ជា​កោសិកា​កាច​ និង​មាន​គ្រោះថ្នាក់​ដល់​​ជីវិត​យើង​​​​។​ ពិត​ណាស់​ ​​សារធាតុ​បង្ក​ជា​ជំងឺ​មហារីក​នេះ​ មាន​នៅ​ជុំវិញ​ខ្លួន​យើង​ ដូចជា​នៅ​ក្នុង​ខ្យល់​ អាហារ​ ភេសជ្ជៈ ឬ​ក៏​ផលិតផល​ដែល​យើង​​កំពុង​តែ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​ ខណៈ​​រាងកាយ​​របស់​យើង​មាន​ប្រព័ន្ធ​បន្សាប​ជាតិ​ពុល​ ដើម្បី​កម្ចាត់​ចោល​សារធាតុ​បង្ក​ជា​​ជំងឺ​​មហារីក​ និង​ជាតិ​ពុល​ផ្សេង​ៗ​ សារធាតុ​បង្ក​មួយ​ចំនួន​​មាន​ឥទ្ធិពល​​ចូល​ទៅ​​បំផ្លាញ​​​កោសិកា​របស់​យើង​ជំនួស​វិញ​​​។ ក្រៅ​ពី​ការ​ឈប់​ជក់​បារី និង​ឈប់​​ញ៉ាំ​គ្រឿង​ស្រវឹង​ យើង​​ក៏​​អាចចៀស​​​ឆ្ងាយ​ ឬ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​នេះ​បាន​ដូច​គ្នា​ ដោយ​ការអនុវត្ត​​​​តិចនិក​ងាយៗ​ខាងក្រោម​នេះ​។ ​​​១. ចៀសសវាង​ការ​បំផ្លាញ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ បង្កើន​ហានិភ័យ​ធ្ងន់ធ្ងរ​​នៃ​ជំងឺ​មហារីក​ស្បែក​​ បើ​ទោះ​បី​មាន​​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​តិចតួច​ក្តី​​។​ ​សម្រាប់​អ្នក​ដែល​​មាន​កម្រិត​មេឡានីនទាប​ ​មាន​ហានិភ័យ​កាន់​តែ​​ខ្ពស់​ក្នុង​ការវិវត្តន៍​ទៅ​ជា​​ជំងឺ​មហារីក​ស្បែក​ ដោយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ។​ យ៉ាង​ណា​មិញ​ យើង​ទាំង​អស់​គ្នា​ចាំបាច់​ការពារ​ខ្លួន​ពី​កាំរស្មី​ព្រះ​អាទិត្យ​ដ៏​គ្រោះថ្នាក់​​នេះ​ មិន​ថា​យើង​មាន​ពណ៌​សម្បុរ​ស្បែក​បែប​ណា​នោះ​ទេ។​ ​ការ​ប្រើ​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ដើម្បី​ការពារ​​ខ្លួន​យើង​​ពី​កាំរស្មី UVA និង​UVB អាច​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែកបាន។​ បន្ថែម​ពី​នេះ​ យើង​គួរ​ចៀសវាង​ការ​​​ចេញ​ក្រៅ​នៅ​ចន្លោះ​ម៉ោង​ ១១​ព្រឹក​ ដល់​ម៉ោង​៣​រសៀល​ ឬពាក់​មួក​ ក៏​ដូចជា​សម្លៀក​បំពាក់​បិទ​ជិត​។ល។​ ២. ចៀសវាង​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​នៅ​ក្នុង​អាហារ ​​​​​​​​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​នៅ​ក្នុង​អាហារ​ គឺ​ជា​សមាសធាតុ​ដែល​បំពុល​អាហារ ដែល​មាន​នៅ​ទឹក​កខ្វក់​ សារជាតិ​ពុល​នៃ​ផ្សិត​នៅ​ក្នុង​គ្រាប់​ធញ្ញ​ជាតិ​ និង​សណ្ដែក​ដី​ ក៏​ដូចជា​សារជាតិ​ពុល​នៃ​ជាតិ​ដែក ដែល​មាន​នៅ​ក្នុង​គ្រឿង​សមុទ្រ​​ជាដើម​។​ អាហារ​ប្រភេទ​អាំង​ ឆ្អើរ​ ដុត​។ល។​ អាច​បណ្ដាល​ឲ្យ​កើត​មាន​​​​​​​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​បាន​​​យ៉ាង​ធ្ងន់ធ្ងរ។​ ដូច្នេះ​ហើយ​ យើង​គួរ​ចៀសវាង​អាហារ​ប្រភេទ​ទាំង​នោះ […]


មហារីកពោះវៀនធំ

Colon cancer (មហារីក​ពោះវៀនធំ)

និយមន័យតើ​មហារីក​ពោះវៀន​ធំ​ជា​អ្វី? មហារីក​ពោះវៀន​ធំ​គឺ​ជា​មហារីក​កើត​ឡើង​លើ​សរីរាង្គ​ពោះវៀន​ធំ​ដែល​ជា​ផ្នែក​ចុង​ក្រោយ​នៃ​ផ្លូវ​រំលាយ​អាហារ​របស់​មនុស្ស​។ ភាគ​ច្រើន​នៃ​ជំងឺ​នេះ​គឺ​ចាប់​ផ្ដើម​ពី​សាច់​ដក់​នៅ​តាម​ប្រហោង​ពោះវៀន​ដែល​យូរ​ៗ​ទៅ​វិវត្ត​ទៅ​ជា​មហារីក​បាន​។ រោគសញ្ញាអ្នក​ជំងឺ​ដែល​នៅ​ដំណាក់​កាល​ដំបូង​គឺ​មិន​មាន​រោគ​សញ្ញា​សសម្គាល់​​ទេ​ ហើយ​អាការៈ​គឺ​អាស្រ័យ​លើ​ទំហំ​និង​ទីតាំង​នៃ​មហារីក​។ ​ជា​ទូទៅ​មាន​រោគសញ្ញា​ដូចជា៖ ចលនា​ពោះវៀន​ធំ​មាន​ការ​ប្រែ​ប្រួល​ដូចជា​ទល់​លាមក​ ឬ​រាកខុស​ប្រក្រតី​ជា​ច្រើន​សប្ដាហ៍ មាន​ការ​ហូរ​ឈាម​តាម​រន្ធ​គូថ ឈឺ​ពោះ​ចុក​ និង​ឆ្អល់​ណែន​ជា​ប្រចាំ មាន​អារម្មណ៍​ថា​ពោះវៀន​មាន​ស្ទះ​អ្វី​មួយ​ នឿយ​ហត់​ និង​អស់​កម្លាំង ស្រក​ទម្ងន់​ជា​ដើម មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​សញ្ញា​ទាំង​អស់​ខាង​លើ​ទេ​ដូចនេះ​ប្រសិន​បើ​មាន​ករណី​មិន​ធម្មតា​ណាមួយ​កើត​ឡើង​សូម​ប្រញាប់​មក​ជួប​គ្រូពេទ្យ។ មូលហេតុមិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​ពី​មូលហេតុ​របស់​វា​នៅ​ឡើយ​ ​។ ជាទូទៅ​កោសិកា​ គឺ​ស្វ័យ​ដំឡើង​ទ្វេ​តាម​ធម្មតា​តែ​នៅ​ពេល​មាន​កោសិកា​មហារីក​កើត​ឡើង​ ការ​ស្វ័យ​ដំឡើង​ទ្វេ​នេះ​នឹង​ចាប់​កើន​ឥត​ឧបមា​​ទៅ​ជា​ដុំ​មហារីក​។ ហ្សែន​តំណ​ពូជ​អាច​ជា​មូលហេតុ អ្នក​ដែល​មាន​ផ្ទុក​សែន​​​មាន​មហារីក​ គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មហារីក​ប្រភេទ​នេះ​ជាង​អ្នក​ដទៃ​ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​១០០%​នោះទេ​។ ប្រភេទ​​មហារីក​ពោះវៀន​ធំ​តាម​តំណ​ពូជ​មាន​ដូចជា៖ មហារីក​គ្មាន​សាច់​ដក់​ ដោយ​តំណ​ពូជ​គឺ​ងាយ​នឹង​បង្ក​ជា​មហារីក​ពោះវៀន​ធំ​និង​មហារីក​ផ្សេង​ទៀត​មុន​អាយុ​ ៥០​ឆ្នាំ មហារីក​មាន​សាច់​ដក់​លើ​កោសិកា​ក្រពេញ​ដែល​ដុះ​រាប់​រយ​ក្នុង​ប្រហោង​ពោះវៀន ​គឺ​ងាយ​នឹង​បង្ក​មហារីក​ពោះវៀន​ធំ​មុន​អាយុ ​៤០​ប្រសិន​បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល។ ប្រភេទ​មហារីក​ខាង​លើ ​គឺ​អាច​រក​ឃើញ​តាម​ការ​ធ្វើ​តេស្ត​សេនេទិច​ របប​អាហារ​ ការ​សិក្សា​បាន​បង្ហាញ​ថា​ប្រជាជន​លោក​ខាង​លិច​គឺ​មាន​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ និង​មាន​ជាតិ​សរសៃ​តិច​ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​មហារីក​ពោះវៀន​ធំ​គួរ​ឲ្យ​កត់​សម្គាល់។ ​ម្យ៉ាង​ទៀត​អ្នក​ដែល​មាន​ការ​ប្ដូរ​របប​អាហារ​ទៅ​ជា​ជាតិ​ខ្លាញ់​ច្រើន​ និង​ជាតិ​សរសៃ​តិច​ ដូច​របប​អាហារ​លោក​ខាង​លិច​ គឺ​មាន​អត្រា​កើត​មហារីក​ខ្ពស់​។ អ្នក​វិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​ថា​ប្រហែល​មក​ពី​បម្រែបម្រួល​របប​អាហារ​នេះ​អាច​មាន​អំពើ​ទៅ​លើ​មេរោគ​ក្នុង​ពោះវៀន​ និង​បង្ក​ជា​ការ​រលាក​ ហើយ​​យូរ​ៗ​ទៅ​កើត​ជា​មហារីក​។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ការ​សិក្សា​ក៏​កំពុង​តែ​បន្ត​ជា​ដរាប។ កត្តា​ប្រឈម មាន​អាយុ​លើស​ពី​ ៥០​ឆ្នាំ​។ អាយុ​តិច​ជាង​នេះ​ក៏​មាន​ដែរ​តែ​កម្រ ជនជាតិ​អាមេរិក​កាត់​អាហ្វ្រិក អ្នក​ដែល​ធ្លាប់​មាន​សាច់​ដក់​ក្នុង​ប្រហោង​ពោះ​វៀន ​និង​មាន​មហារីក​ពោះវៀន​ធំ​ពី​មុន​មក មាន​ការ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ដំបៅ​ពោះវៀន​ និង​ជំងឺ​ Crohn ជាដើម​ អ្នក​មាន​ផ្ទុក​សែន​មហារីក​ និង​អ្នក​ដែល​មាន​គ្រួសារ​បង​ប្អូន​ធ្លាប់​មាន​មហារីក​ពី​មុន​មក​និង​មាន​ប្រភេទ​ដូច​បាន​រៀប​រាប់​ខាង​លើ អ្នក​ដែល​មាន​របប​អាហារ​មាន​ជាតិ​សរសៃ​តិច​ និង​មាន​ជាតិ​ខ្លាញ់​ច្រើន​ គឺ​ងាយ​នឹង​មាន​មហារីក​ជាង​អ្នក​ដទៃ អ្នក​​អង្គុយ​ធ្វើ​ការច្រើន​មិន​សូវ​បញ្ចេញ​កម្លាំង​កាយ​ អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ និង​មិន​មាន​ការ​ឆ្លើយ​តប​ជា​មួយ​ថ្នាំ​អាំងស៊ុយលីន អ្នក​ជំងឺ​ធាត់​ដែល​ជា​អកុសល​អី​គេ​រក​ឃើញ​ថា​ពួក​គាត់​ងាយ​កើត​មហារីក​ និង​ងាយ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ជាង​គេ អ្នក​ជក់​បារី​និង​ផឹក​ស្រា​ច្រើន អ្នក​ដែល​ធ្លាប់​មាន​ការ​ព្យាបាល​ដោយ​វិទ្យុ​សកម្ម​ពី​មុន​មក រោគវិនិច្ឆ័យ​និង​ការ​ព្យាបាលរោគ​វិនិច្ឆ័យ​ ការ​កំណត់​បាន​នូវ​រោគ​វិនិច្ឆ័យ​ដែល​ល្អ​គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ធ្វើ​ការ​ពិនិត្យ​កាយ​សម្បទា សាក​សួរ​ពី​ប្រវត្តិ​ជំងឺ​ក៏​ដូចជា​ព័ត៌មាន​ក្នុង​គ្រួសារ​ទាក់ទង​នឹង​ជំងឺ។ បន្ទាប់​ពី​នេះ​គ្រូ​ពេទ្យ​នឹង​ស្នើ​ធ្វើ​ការ​អង្កេត​វិភាគ​បន្ត​ដូចជា​៖ ការ​ថត​សុង​ពោះ​វៀន​តាម​គូថ​ដើម្បី​រក​ភាព​មិន​ប្រក្រតី​របស់​ពោះវៀន​ និង​អាច​ច្រឹប​យក​សាច់​ដែល​សង្ស័យ​ទៅ​ពិនិត្យ​រក​មើល​មហារីក​ថែម​ទៀត​ផង ​តាម​រយៈ​ការ​មើល​កោសិកា​ក្រោម​មីក្រូទស្សន៍ ការ​ផឹក​សូលុយស្យុង​បារ្យ៉ូម​ដែល​មាន​សារធាតុ​ពណ៌​ដើម្បី​ថត​យក​រូប​តាម​រយៈ​កាំរស្មី​វិទ្យុ​សកម្ម​ដើម្បី​រក​មើល​ដុំ​មហារីក​និង​សាច់​ដក់​ក្នុង​ពោះ​វៀន បន្ទាប់​ពី​កំណត់​រក​វិនិច្ឆ័យ​រួច​ហើយ​គ្រូពេទ្យ​អាច​នឹង​ត្រូវ​ធ្វើ​ការ​អង្កេត​វិភាគ​ផ្សេង​ទៀត​ដូចជា​អេកូសាស្ត្រ​ ថត​ស៊ីធី​សួត ថ្លើម និង​សរីរាង្គ​ក្នុង​ពោះ​ដើម្បី​រក​មើល​ការ​រាលដាល​របស់​មហារីក។ អាច​មាន​តេស្ត​ឈាម​រក​មើល​អង់ទីស្សែន CEA( carcinoembryonic antigen ) ​ដែល​កើត​ឡើង​ដោយ​សារ​កោសិកា​មហារីក។ ការ​ព្យាបាល ព្យាបាល​មហារីក​គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​មហារីក​និង​ដំណាក់​កាល​របស់​វា​ព្រម​ទាំង​ចូល​រួម​ទាំង​ករណី​អាយុ​សុខភាព​រាងកាយ​ទូទៅ​ និង​របៀប​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ។ មហារីក​គឺ​មិន​អាច​ព្យាបាល​តែ​វិធី​តែ​មួយ​មុខ​នោះ​ទេ ​វា​ត្រូវ​ការ​ចូលរួម​ព្យាបាល​តាម​វិធី​ជា​ច្រើន​ដូចជា​ការ​ព្យាបាល​តាម​គីមី​ វះកាត់ និង​វិទ្យុសកម្ម​ជាដើម​ […]


មហារីកមាត់ស្បូន

រោគសញ្ញា-វិធីបង្ការជំងឺមហារីកមាត់ស្បូន ស្រីៗកុំប្រហែស!

នៅ​កម្ពុជា​តួលេខ​ស្ត្រី​កើត​ជំងឺ​មហារីក​មាត់​ស្បូន​មាន​ច្រើន​ជំងឺ​មហារីក​ដទៃ​ទៀត ជា​ជំងឺ​មហារីកទី១ នៅ​លើ​ស្ត្រី នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។ ១. រោគ​សញ្ញា​ជំងឺ​មហារីក​មាត់​ស្បូន - ហូរ​ឈាម​ក្នុង​ពេល​រួមភេទ - ហូរ​ឈាម​ក្រោយ​អស់​រដូវ - ហូរ​ឈាម​ខុស​ប្រក្រតី ក្នុង​ចន្លោះ​រដូវ - ទ្វារមាស​មាន​ក្លិន​មិន​ល្អ - ធ្លាក់ស ឬ​ទឹកថ្លាៗ​ខុស​ប្រក្រតី ២. វិធី​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន ទោះ​បីជា​បែប​នេះ​ក្តី លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក​រូប​នេះថា ជំងឺ​មហារីក​មាត់​ស្បូន ជា​ជំងឺ​មួយ​អាច​ការពារ​បាន ដែល​យើង​ចាំបាច់​ត្រូវ​តែ​ការពារ។ ចំពោះ​វិធី​ការពារ​នោះ ទី១ គឺ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ HPV ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​មាត់ស្បូន ទី២ ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ឲ្យ​បាន​ទៀង​ទាត់។ តើ​ត្រូវ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​ពេល​ណា? សំណួរ​នេះ​លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា ក្មេង​ស្រីៗ​អាច​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់​សាំង​នេះ​នៅ​វ័យ​ក្មេង ហើយ​មិន​មាន​ការ​រួមភេទ​ទាល់​​តែ​សោះ​នោះ អាច​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ដល់​ទៅ​​ជាង ៩០%។ [embed-health-tool-ovulation] ចំពោះ​ស្ត្រី​ដែល​រួមភេទ​ហើយ​វិញ អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន លុះ​ត្រា​តែ​មាន​កៀរ​កោសិកា​​មាត់ស្បូន​មក​វិភាគ​សិន តើ​​មាន​មេរោគ HPV ឬ​អត់? ប្រសិន​បើ​មិន​មាន​ទេ នោះ​បញ្ជាក់​ថា យើង​អាច​ចាក់​វ៉ាក់​សាំង​នេះ​បាន ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុង​រយៈពេល ៦ ខែ អំឡុង​ពេល​ចាក់​វ៉ាក់​សាំង ស្រីៗ​យើង​មិន​ត្រូវ​​មាន​ផ្ទៃពោះ​ឲ្យ​សោះ ឯ​ប្រសិទ្ធភាព​ក្រោយ​ចាក់​មាន​ប្រមាណ​តែ ៧០% ប៉ុណ្ណោះ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន (HPV) […]


មហារីកមាត់ស្បូន

ស្វែងយល់លម្អិតពីEndometrial cancer​ (ជំងឺមហារីកស្រទាប់ក្នុងស្បូន)

និយមន័យ ១- ជំងឺមហារីកស្រទាប់ក្នុងស្បូនជាអ្វី? មហារីក​ស្រទាប់​ក្នុងស្បូន ​គឺ​ជា​​មហារីក​ដែល​កើត​ដំបូង​នៅ​ក្នុង​ស្បូន។ ស្បូន​ជា​សរីរាង្គ​ប្រហោង​រាង​ដូច​ផ្លែ​​សណ្ដែក​បាយ​ស្ថិត​ក្នុង​អាង​ត្រគាក​របស់​ស្ដ្រី​ដែល​ជា​កន្លែង​​គភ៌​លូត​លាស់។ ជំងឺ​នេះ​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ស្រទាប់​កោសិកា​របស់​ស្រទាប់ក្នុង​ស្បូន​ (​endometrium) ពេល​ខ្លះ​គេ​ក៏​អាច​ហៅ​វា​ថា​មហារីក​ស្បូន​ផង​ដែរ។ លើស​ពី​នេះ​ទៀត​នៅ​ក្នុង​ស្បូន​​ក៏​អាច​មាន​មហារីក​ផ្សេង​ទៀត​ផង​ដែរ​ដូច​ជា​មហារីក​សាច់​ដុំ​ស្បូន​ (​uterine sarcoma) ប៉ុន្ដែ​វា​មិន​សូវ​កើត​មាន​ដូច​មហារីក​ស្រទាប់​ក្នុងស្បូន​នោះ​ទេ។ គេ​តែង​រក​ឃើញ​ជំងឺ​មហារីក​ស្រទាប់​ក្នុងស្បូន​បាន​លឿន​​ព្រោះ​វា​តែង​ធ្វើ​ឲ្យ​ហូរ​ឈាម​តាម​ទ្វារ​មាស​ខុស​ធម្មតា​ដែល​ធ្វើ​ឲ្យ​ស្ដ្រី​ឆាប់​ទៅ​ជួប​គ្រូពេទ្យ។ ករណី​ដែល​ឆាប់​រក​ឃើញ​មហារីក​បាន​ នោះ​គេ​នឹង​ធ្វើ​ការ​វះកាត់​ស្បូន​ចេញ​ហើយ​អ្នកជំងឺ​នឹង​​បាន​ជា​សះស្បើយ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- សម្បូរអ្នក​កើត​ដែរ​ឬទេ? មហារីក​ស្រទាប់​ក្នុងស្បូន​តែង​កើត​ទៅ​លើ​តស្ដ្រី​ក្រោយ​អស់​រដូវ​ជា​ពិសេស​ស្ដ្រី​ស្ថិត​ក្នុង​អាយុ​ ៦០​ឆ្នាំ​ ហើយ​វា​មិន​សូវ​កើត​ចំពោះ​ស្ដ្រី​អាយុ​ក្រោម​ ៤៥​ឆ្នាំទេ​។ លើស​ពី​នេះ​ទៀត​គេ​ប្រទះ​ឃើញ​មហារីក​នេះ​ច្រើន​ចំពោះ​ស្រ្ដី​ជន​ជាតិ​ស្បែក​ស ​ប៉ុន្ដែ​បើ​កើត​ទៅ​ស្ដ្រី​ជន​ជាតិ​ស្បែក​ខ្មៅ​ គឺ​ច្រើន​តែ​ស្លាប់។ មាន​ស្ដ្រី​ច្រើន​ជាង​ ៦០ម៉ឺន​​នាក់​បាន​រួច​ផុត​ពី​ជំងឺ​មហារីក​នេះ​ ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព៌ត៍មាន​បន្ថែម។ រោគសញ្ញា ១- រោគសញ្ញារបស់មហារីកស្រទាប់ក្នុងស្បូនអ្វីខ្លះ? រោគសញ្ញា​ទូទៅ​របស់​មហារីក​ស្រទាប់​ស្បូន​​​មាន​៖ ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​​អស់​រដូវ មាន​ធ្លាក់​ឈាម​ចន្លោះ​វដ្ត​រដូវ ធ្លាក់​ស​ ឬ​ឈាម​ខុស​ធម្មតា​តាម​ទ្វារ​មាស ឈឺ​ត្រគាក អាច​មាន​រោគសញ្ញា​ដ៏ទៃ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ដូច​ខាង​លើ ​ហេតុ​នេះ​បើ​ស្រីៗ​យើង​​មាន​ក្ដី​បារម្មណ៍​ទាក់​ទង​នឹង​រោគសញ្ញា​សូម​ទៅ​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត។​ ២- ពេលណាគួរទៅជួបគ្រូពេទ្យ? បើឃើញ​មាន​សញ្ញា​ ឬ​អាការៈ​ដូច​ដែល​បាន​រៀប​រាប់​​ខាង​លើ ​ឬ​មាន​ចម្ងល់​ផ្សេងៗ​សូម​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​។ រាងកាយ​របស់យើង​ម្នាក់ៗ​ដំណើរ​ការ​ខុសៗ​គ្នា ​ដូច្នេះ​វា​ជា​រឿង​ដែល​ល្អ​ក្នុង​ការ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រពេទ្យ​​ពី​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​យើង​។ ​ មូលហេតុ ១- មូលហេតុបណ្ដាលឲ្យមានមហារីកស្រទាប់ក្នុងស្បូន? គ្រូពេទ្យ​មិន​ដឹង​ពី​មូល​ហេតុ​ជាក់​ច្បាស់​ដែល​បណ្ដាល​ឲ្យ​កើត​មហារីក​នេះ​ទេ ​ប៉ុន្ដែ​គេ​គ្រាន់​ដឹង​វា​បាន​តាម​រយៈកោសិកា​ដែល​ចែក​ខ្លួន​ក្នុង​ស្រទាប់ក្នុង​ស្បូន​ endometrium​ ដោយ​កោសិកា​ចែក​ខ្លួន​ប្រែ​ទៅ​ជា​កោសិកា​ធម្មតា​ហើយ​កោសិកា​ធម្មតា​ប្រែ​ទៅ​ជា​កោសិកា​មិន​ប្រក្រតី​វិញ។ កោសិកា​ធម្មតា​លូត​លាស់​ និង​ចែក​ខ្លួន​ក្នុង​កម្រិត​មួយ​ហើយ​ក៏​ស្លាប់​ទៅ​វិញ​ក្នុង​រយៈពេល​មួយ​ផង​ដែរ​ រីឯ​កោសិកា​មិន​ធម្មតា​ធំធាត់​និង​ចែក​ខ្លួន​ខ្លាំង​លើស​កម្រិត​ ហើយ​វា​ក៏​មិន​ស្លាប់​នោះ​ទេ។ ​កោសិកា​ដែល​ខុស​ប្រក្រតី​នោះ​ទៅ​ផ្ដុំ​គ្នា​បង្កើត​បាន​ជា​ដុំ​សាច់​ (​tumor) ហើយ​វា​រាល​ដាល​ទៅ​កាន់​ជាលិកា​ដែល​នៅ​ក្បែរ​វា​ហើយ​អាច​ចែក​ខ្លួន​ចេញ​ទៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ខ្លួន​យើង​ (​metastasize)។ ហានិភ័យ​ ១- ហានិភ័យ​កើត​មហារីកស្រទាប់ក្នុងស្បូន? កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​ស្រទាប់ក្នុង​ស្បូន​​​មាន​ដូច​ជា៖ […]


មហារីកផ្សេងទៀត

ចាក់វ៉ាក់សាំងមហារីកមាត់ស្បូននៅវ័យនេះ ប្រសិទ្ធភាពខ្ពស់បំផុត!

ដ្បិត​មហារីក​មាត់​ស្បូន​កាច​សាហាវ តែ​យើង​អាច​បង្ការ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ។ តើ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​វ័យ​ណា​ទើប​មាន​ប្រសិទ្ធ​ខ្ពស់? លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា បម្រើ​ការងារ​នៅ Singapore Medical Center បាន​ពន្យល់​ថា ការ​ចាក់​វ៉ាក់សាំង​នៅ​មុន​ពេល​យើង​មិន​ទាន់​ប្រឡូក​ក្នុង​ការ​រួមភេទ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ពោលគឺនៅ​ចន្លោះ​អាយុ​ពី ៩-២៦ឆ្នាំ ប្រសិទ្ធភាព​អាច​ដល់ ៧៥-៩០% ឯណោះ។ ទោះបី​ជា​យើង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ក្តី ស្ត្រី​ត្រូវ​ទៅ​ពិនិត្យ​មាត់ស្បូន ក្រោយ​ពី​មាន​ការ​រួមភេទ​រយៈពេល ២ឆ្នាំ ដើម្បី​រក​មើល​កោសិកា​មហារីក ឬ​ក៏​មេរោគ HPV ដែល​វា​បង្ក​ឲ្យ​ទៅ​ជា​មហារីក។ ខណៈ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​មិន​អាច​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​បាន ១០០% លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រីរូប​នេះ​ថា បើ​សិន​ជា​ចង់​ការពារ​ឲ្យ​បាន​ល្អ ១០០% គឺ​ចាក់​វ៉ាក់សាំង​ផង ទៅ​ពិនិត្យ​មើល​កោសិកា​មាត់​ស្បូន​ផង។ បើ​សិន​ជា​ស្ត្រី​អាយុ​ចាប់ពី ៤៥ឆ្នាំ​ឡើង​ទៅ លោកស្រី​វេជ្ជបណ្ឌិត​មិន​ផ្តល់​អនុសាសន៍​ឲ្យ​ចាក់​វ៉ាក់សាំង​នោះ​ទេ ត្រឹម​ការ​ពិនិត្យ​មើល​មាត់ស្បូនជាទៀងទាត់ ដោយសារ​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​ក្នុង​វ័យ​នេះ មាន​ប្រមាណ​ជា ១០% តែ​ប៉ុណ្ណោះ។ វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ឯកទេសរោគស្ត្រី


មហារីកលំពែង

អាហារ៦ប្រភេទ ផ្ដល់ប្រយោជន៍ច្រើន​ដល់សុខភាព​លំពែង (វីដេអូ)

លំពែង​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ។ លំពែង​មិន​ត្រឹម​តែ​ជួយ​បន្សាប​អាហារ​មាន​ជាតិ​អាស៊ីត​ទទួល​ពីក្រពះ​នោះទេ​​ តែនៅ​ផលិត​អង់ស៊ីម​ជួយ​ដល់​ការ​រំលាយ​កាបូអ៊ីដ្រាត ប្រូតេអីន និង​លីពីត​ផង​ដែរ។ លំពែង​ដែល​មាន​សុខភាព​ល្អ​គឺ​មាន​ការ​រក្សា​លំនឹង​កម្រិត​ជាតិស្ករ និង​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ។ ដើម្បី​ជួយ​ឲ្យ​លំពែង​មាន​សុខភាព​ល្អ​ យើង​អាច​ញ៉ាំ​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​បាន។ ១. ល្មៀត ល្មៀត​គឺ​ជា​ភ្នាក់ងារ​ប្រឆាំង​ការ​រលាក​ធម្មជាតិ​ដ៏​ល្អ​មួយ​ដែល​អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់បង្ក​ដោយ​ភាព​ក្ដៅ​ ផ្សា​នៅ​ក្នុង​លំពែង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ល្មៀត​នៅ​ជំរុញ​ដល់​ការ​ផលិត​អ័រម៉ូន​អាំងស៊ុយលីន ​នៅ​ក្នុង​លំពែង​ផ្ទាល់​ដែលជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​បង្ការ​ជំងឺ​ទឹកនោមផ្អែម។ ២. ខ្ទឹមស គ្នា​យើង​មួយ​ចំនួន​អាច​នឹង​ធ្លាប់​ឮពីការ​ណែនាំឲ្យញ៉ាំ​ខ្ទឹមស​ជាមួយ​នឹង​ទឹកឃ្មុំ​ពេល​ពោះ​យើង​ទទេ។ ខ្ទឹមស​គឺ​ជា​មានសារធាតុ​ប្រឆាំង​មេរោគ ហើយ​ពេល​បញ្ចូល​ខ្ទឹមស​ជាមួយនឹង​ម្ហូប​ផ្សេងៗ​អាច​នឹង​កាន់​តែមាន​​ប្រសិទ្ធភាព។ ភាគច្រើន​គេ​ប្រើ​ខ្ទឹមស​ជាមួយ​ទឹកឃ្មុំ និង​ខ្ទឹមបារាំង​ជាដើម។ ការ​បញ្ចូល​បែប​នេះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ដោយ​ការ​ជួសជុល​ជាលិកា​នៃ​សរីរាង្គ​រួម​ទាំង​លំពែង​ផង​ដែរ។ ៣. ស្ពៃ​ពួយ​ឡេង ស្ពៃ​ពួយឡេង​សំបូរ​ដោយ​វីតាមីន B និង​ជាតិដែក​ដែល​ជួយ​បំពេញ​តម្រូវ​ការ​របស់​លំពែង។ ជាតិដែក​ជួយ​បង្ការ​ការ​រលាក រីឯ​វីតាមីន B​ជួយ​ចិញ្ចឹម​លំពែង។ យើង​អាច​​យក​ស្ពៃ​ពួយឡេង​ និង​ខ្ទឹម​បារាំង​ធ្វើ​ញាំ​បន្លែ ឬ​យក​ស្ពៃ​ពួយឡេង​ទៅ​ឆា​ជាមួយ​ខ្ទឹមស។ បន្ថែម​ពី​នេះ​ទៀត​ ស្ពៃ​ពួយឡេង​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​មហារីក​ឈ្មោះ MGDG (monogalactosyldiacylglycerol) ដែល​អាច​បន្ថយ​ភាគរយ​នៃ​ការ​មាន​ជំងឺ​មហារីក​លំពែង​បាន។ ៤. ផ្កាខាត់ណាខៀវ ពពួក​បន្លែ​ដូចជា​ផ្កាខាត់ណាខៀវ ស្ពៃក្ដោប ផ្កាខាត់ណា​សុទ្ធ​តែ​មានសារធាតុ​ប្រឆាំង​នឹង​កោសិកា​មហារីក​នៅ​ក្នុង​លំពែង​ និងជួយការពារ​លំពែង​ពី​ជំងឺ​ផ្សេងៗ។ បន្លែ​ទាំង​នេះ​ផ្ដល់​នូវ​សារធាតុចិញ្ចឹម​ដែល​ងាយស្រួល​ក្នុង​ការ​ស្រូប​យក​ និង​សំបូរ​ដោយ flavonoids ដែល​ជួយ​ពង្រឹង​ដល់​ការ​កម្ចាត់ជាតិពុល​ក្នុង​រាងកាយ។ ៥. ផ្លែ​ទំពាំងបាយជូរ​ក្រហម ផ្លែទំពាំងបាយជូរក្រហម​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម resveratrol​ដែល​ជួយ​បន្ថយ​ការ​រលាក​លំពែង និង​បំផ្លាញ​កោសិកា​មហារីក​លំពែង​ទៀត​ផង។ អ្នក​ជំនាញ​ណែនាំ​ឲ្យ​ញ៉ាំ​ផ្លែ​ទំពាំង​បាយ​ជូរ​ស្រស់​ម្ដង​ក្នុង​មួយ​ថ្ងៃ។ មនុស្ស​មួយ​ចំនួន​ជ្រើសរើស​ផឹក​ស្រា​ទំពាំងបាយជូរ​ក្រហម​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នេះ​។ ប៉ុន្តែ​ការ​ញ៉ាំ​ផ្លែ​ទំពាំងបាយជូរ​ស្រស់​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង។ ៦. ដំឡូង​ជ្វា ដំឡូងជ្វា​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​លំពែង​បាន​រហូតដល់ ៥០% និង​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​បញ្ចេញ​ជាតិស្ករ​បន្តិច​ម្ដងៗ​ទៅ​ក្នុង​ចរន្ត​ឈាម។ ៧. គន្លឹះ​ផ្សេង​ទៀត​ជួយ​ឲ្យ​លំពែង​មាន​សុខភាព​ល្អ ចៀសវាង​គ្រឿង​ស្រវឹង អាហារ​កែ​ច្នៃ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ