ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

អ្នកវិទ្យាសាស្រ្តរក​ឃើញ​វិធីបំប្លែងកោសិកាមហារីកឱ្យក្លាយជាកោសិកាធម្មតាវិញ

ពិត​ជា​អស្ចារ្យ​មែន! ថ្មី​ៗ​នេះ ក្រុម​អ្នក​​ស្រាវជ្រាវ​របស់​សាស្រ្តាចារ្យ Kwang-Hyun Cho នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​​ទទួល​ជោគជ័យ​ក្នុង​ការ​​បំប្លែង​កោសិកា​មហារីក​ឱ្យ​ក្លាយ​ទៅ​ជា​កោសិកា​ធម្មតា​វិញ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពិនិត្យជំងឺមហារីកពោះវៀនធំឥតគិតថ្លៃ ចុចទីនេះ! នៅ​ពេល​ដែល​កោសិកា​ធម្មតា និង​កោសិកា​មហារីក​រួម​បញ្ចូល​គ្នា មុន​ពេល​ដែល​ពួកវា​បំប្លែង​ទៅ​ជា​កោសិកា​មហារីក​ អំឡុង​ពេល​បង្កើត​ជា​ដុំ​សាច់ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​វិធីសាស្រ្ត​ជីវវិទ្យា​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​បញ្ចា្រស់ ដែល​អាច​កែប្រែ​ដំណើរការ​នៃ​ជំងឺ​មហារីក​បាន។ [embed-health-tool-due-date] បន្ទាប់​មក​ ពួក​គេ​បាន​អនុវត្ត​លើ​កោសិកា​មហារីក​ពោះវៀន​ធំ ហើយ​បាន​បញ្ជាក់​តាម​រយៈ​ការពិសោធន៍​កោសិកា​ម៉ូលេគុល​ថា កោសិកា​មហារីក​អាច​ធ្វើ​ការ​ស្តារ​ឡើង​វិញ​ឱ្យ​ក្លាយ​ជា​កោសិកា​ធម្មតា​។ នេះ​ជា​បច្ចេកវិទ្យា​ដើម ដែល​សន្និដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​គំរូ​កុំព្យូទ័រ​នៃ​បណ្តាញ​ហ្សែន​ដែល​គ្រប់គ្រង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​​អំពី​ការវិវត្ត​នៃ​ជំងឺ​មហារីក​ពី​ទិន្នន័យ​​​កោសិកា​តែ​មួយ RNA​ ហើយ​រក​ឃើញ​ប្រព័ន្ធ​បំប្លែង​ម៉ូលេគុល​សម្រាប់​ការ​ធ្វើ​ឱ្យ​កោសិកា​មហារីក​ត្រលប់​មក​ដូច​ដើម​វិញ។ ចំពោះ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការអភិវឌ្ឍ​នៃ​ការ​ព្យាបាល​ចំពោះ​ជំងឺ​មហារីក​ដទៃ​ទៀត​នា​ពេល​អនាគត៕ ចំណុចសំខាន់ ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគូល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

ស្វែងរក ជំងឺមហារីក

មហារីកផ្សេងទៀត

ស្ថានភាពមួយចំនួន ធ្វើឲ្យគេច្រឡំថាមហារីកជា​ជំងឺឆ្លង

ថ្វី​បើ​មហារីក​មិន​មែន​ជា​ជំងឺ​ឆ្លង​ដូច​ជា​ផ្ដាសាយ ឬ​ជំងឺ​កាម​រោគ ប៉ុន្តែ​មាន​ចំណុច​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ច្រឡំ ឬ​គិត​ថា​មហារីក​ជា​ជំងឺ​ឆ្លង​។ មនុស្សយើង​​មិន​អាច​ឆ្លង​ជំងឺ​មហារីក​ពី​អ្នក​ផ្សេង​នោះ​ទេ។ ការ​នៅ​ជិត​ស្និទ្ធ​គ្នា ការ​រួម​ភេទ ការ​ថើប ការ​ប៉ះពាល់​គ្នា ញ៉ាំ​អាហារ​ជាមួយ​គ្នា​ ឬ​តាម​រយៈ​ខ្យល់​ដង្ហើម​ជា​ដើម សុទ្ធ​តែ​មិន​អាច​ឆ្លង​ជំងឺ​មហារីក​នោះ​ទេ​។ កោសិកា​មហារីក​របស់​អ្នក​ណា​ម្នាក់​​មិន​អាច​រស់​នៅ​ក្នុង​រាង​កាយ​អ្នក​ផ្សេង​ម្នាក់​ទៀត​ដែល​កំពុង​មាន​សុខភាព​ល្អ​នោះ​ទេ។ ប្រព័ន្ធ​ភាព​របស់​មនុស្ស​យើង​នឹង​បំផ្លាញ​កោសិកា​មកពី​ខាង​ក្រៅ រួម​ទាំង​កោសិកា​មហារីក​របស់​អ្នក​ផ្សេង​ផង​ដែរ។​​ ​​​ទោះ​បី​ជា​មហារីក​មិន​មែន​ជា​ជំងឺ​ឆ្លង​ តែ​មាន​ស្ថានភាព​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​យល់​ច្រឡំ​ថា​វា​អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​។ ស្ថាន​ភាព​ទាំង​នោះ​មាន​ដូច​ជា​​៖ ១. ការ​ឆ្លង​រោគ​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក ទោះបីជា​មហារីក​មិន​អាច​ឆ្លង​ទៅ​អ្នក​ផ្សេង​ទៀត​បាន ប៉ុន្តែ​មាន​មេ​រោគ​មួយ​ចំនួន​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​។ ការណ៍​នេះ​ហើយ​បានជា​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា​មហារីក​ជា​ជំងឺ​ឆ្លង​។ ការ​ឆ្លង​រោគ​ដែល​អាច​បង្ក​ជា​ហានិភ័យ​កើត​ជំងឺ​មហារីក​មាន​ដូច​ជា​ការ​ឆ្លង​វីរុស បាក់តេរី និង​ប៉ារ៉ាស៊ីត ជា​ដើម​។ ២. គ្រួសារ​មាន​ជំងឺ​មហារីក​ បើ​សិន​ជា​ជំងឺ​មហារីក​អាច​ឆ្លង​រាល​ដាល​មាន​ យើង​ប្រហែល​ជា​អាច​មាន​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​ជំងឺ​មហារីក​ ដូច​ជា​ជំងឺ​ផ្ដាសាយ​ធំ​ដែរ​។ មួយ​វិញ​ទៀត បើ​មហារីក​ជា​ជំងឺ​ឆ្លង យើង​អាច​ស្រមៃ​មើល​ថា​វា​នឹង​ឆ្លង​ពេញ​ទាំង​គ្រួសារ និង​សូម្បី​តែ​គ្រូពេទ្យ​ដែល​កំពុង​ព្យាបាល​អ្នក​ជំងឺ​មហារីក​ផង​ ប៉ុន្តែ​វា​មិន​មាន​ករណី​បែប​នេះ​ទេ​។ ជា​ការ​ពិត​ថា​មហារីក​អាច​កើត​ឡើង​ចំពោះ​គ្រួសារ​ណាមួយ​លើ​សមាជិក​លើស​ពី​ម្នាក់ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​សមាជិក​គ្រួសារ​ដែល​មាន​ជំងឺ​មហារីក​ជា​អ្នក​ចម្លង​ជំងឺ​នេះ​ទៅ​សមាជិក​ម្នាក់​ទៀត​នោះ​ទេ​។ ហេតុ​ផល​ដែល​សមាជិក​គ្រួសារ​អាច​មាន​ជំងឺ​មហារីក​លើស​ពី​ម្នាក់​អាច​មក​ពី​​៖​ ​​​ហ្សែន​ដូច​គ្នា​រវាង​សមាជិក​គ្រួសារ​ ទម្លាប់​នៃ​ការ​រស់​នៅ​ដូច​គ្នា​​ ដូច​ជា​ជក់បារី ឬ​របប​អាហារ​មិន​មាន​សុខភាព សមាជិក​គ្រួសារ​រស់​នៅ​តំបន់ ឬ​ទីតាំង​ដែល​ប្រឈម​សារធាតុ​បង្ក​ជំងឺ​មហារីក ៣. ក្នុង​សហគមន៍​មាន​អ្នក​កើត​ជំងឺ​មហារីក​ច្រើន នៅ​ពេល​សហគមន៍​មួយ​មាន​អ្នក​កើត​ជំងឺ​មហារីក​ច្រើន ក៏​នាំ​ឲ្យ​មាន​ការ​គិត​ថា​មហារីក​ជា​ជំងឺ​​​ឆ្លង​ដែរ។ ប៉ុន្តែ​ថា​ការ​កើត​មាន​ជំងឺ​មហារីក​ជា​ចង្កោម​បែប​នេះ​ស្ទើរ​តែ​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​នៃ​ការ​កើត​មហារីក​ក្នុង​សហគមន៍​នេះ ឬ​សហគមន៍​នោះ​ ខ្ពស់​ជាង​សហគមន៍​ផ្សេង​នោះ​ទេ​។ មូល​ហេតុ​នាំ ឲ្យ​​សហគមន៍​មួយ​មាន​មនុស្ស​កើតជំងឺ​មហារីក​ច្រើន​គ្នា ក៏​ពិបាក​នឹង​កំណត់​ដែរ តែ​គេ​អាច​មើល​លើ​កត្តា​បរិស្ថាន​រស់​នៅ ទម្លាប់​នៃ​ការ​រស់​នៅ​របស់​ប្រ​ជា​សហគមន៍​ទាំង​នោះ ថា​ជា​ដើម​ចម​នៃ​ការ​បង្ក​ជំងឺ​មហារីក​ឬ​យ៉ាងណា​។​ ៤. មហារីក​ឆ្លង​តាម​រយៈ​ការ​ប្ដូរ​សរីរាង្គ ក្នុង​ករណី​ដ៏​កម្រ កោសិកា​មហារីក​របស់​អ្នកបរិច្ចាគ​​សរីរាង្គ អាច​ធ្វើ​ឲ្យ​មហារីក​លូត​លាស់​ក្នុង​រាង​កាយ​អ្នក​​ទទួល​។ ករណី​នេះ មិន​ងាយ​នឹង​កើត​មាន​ទេ ព្រោះ​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​យើង​បាន​តាម​ដាន និង​បំផ្លាញ​កោសិកា​មកពី​ក្រៅ​ដែល​មិន​មែន​ជា​កោសិកា​របស់​ខ្លួន​។ ប៉ុន្តែ​ […]


មហារីកស្បែក

មនុស្សសម្បុរខ្មៅ មិនប្រឈមនឹងជំងឺមហារីកស្បែក?

មនុស្ស​មាន​ស្បុរ​ខ្មៅ​មិន​ងាយ​កើត​ជំងឺ​មហារីក​ស្បែក?​ កន្លង​មក​មាន​ការ​លើក​ឡើង​មួយ​ចំនួន​ដែរ​ថា​មនុស្ស​មាន​សម្បុរ​ខ្មៅ​មិន​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ស្បែក ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ខាង​រោគ​សើស្បែក​ថា​មិន​ពិត​នោះ​ទេ​។ ​​​អ្នក​ជំនាញ​រោគ​សើ​ស្បែក​លើក​ឡើង​ថា​មិន​ថា​ស្បែក​មាន​ពណ៌​អ្វី​នោះ​​ទេ បើ​សិន​ជា​យើង​បណ្ដោយ​ខ្លួន​ឲ្យ​ត្រូវ​នឹង​ពន្លឺ​ថ្ងៃ​ច្រើន​ គឺ​សុទ្ធ​តែ​អាច​មាន​លទ្ធ​ភាព​ក្នុង​ការ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ស្បែក​ដូច​គ្នា​។ ប៉ុន្តែ​ថា អ្នក​មាន​សម្បុរ​ខ្មៅ​ មាន​ជាតិ​មេឡានីន​ក្នុង​ស្បែក​ច្រើន ដែល​អាច​ការ​ពារ​ការ​បំផ្លាញ​ស្បែក​ដោយ​កាំរស្មី​ព្រះ​អាទិត្យ​បាន​ច្រើន​ដែរ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​មាន​អត្រា​កើត​ជំងឺ​មហារីក​ស្បែក​ទាប​ជាង​អ្នក​មាន​ស្បុរ​ស្បែក​ស​។​​ ១. អ្នក​មាន​សម្បុរ​ខ្មៅ​ពិបាក​តាមដាន​ជំងឺ​មហារីក​ស្បែក? កន្លង​មក​មាន​ករណី​ជា​ច្រើន​ដែល​មនុស្ស​មាន​សម្បុរ​ខ្មៅ​ពិបាក​នឹង​​រក​ឃើញ​ជំងឺ​មហារីក​ស្បែក​នៅ​ដំណាក់​កាល​ដំបូង​ៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​។ ការ​មិន​អាច​រក​ឃើញ​ជំងឺ​មហារីក​នៅ​ដំណាក់​កាល​ដំបូង​ៗ​នេះ​ ដោយ​ហេតុ​ថា​អ្នក​ខ្លះ​គិត​ថា​មនុស្ស​សម្បុរ​​ខ្មៅ​មិន​កើត​ជំងឺ​មហារីក​ស្បែក​។​ ទោះ​បី​ជា​ជាតិ​មេឡានីន​បាន​ជួយ​ការពារ​ស្បែក​ ប៉ុន្តែ​អ្នក​ជំនាញ​ខាង​រោគ​​សើ​ស្បែក​ថា​ជនជាតិ​អាហ្វ្រិក​អាមេរិក ហាក់​រង​គ្រោះ​ស្លាប់​ដោយ​សារ​​ជំងឺ​មហារីក​ស្បែក​រាល​ដាល​ច្រើន​ជា​ង​ជនជាតិ​ផ្សេង​ទៀត​។ អ្នក​មាន​សម្បុរ​ស្បែក​ខ្មៅ​ ច្រើន​កើន​ជំងឺ​មហារីក​ស្បែក​នៅ​ទី​តាំង​ខុស​ពី​ក្រុម​មនុស្ស​ស្បែក​ស​។ ជនជាតិ​អាហ្វ្រិក​អាមេរិក និង​ជនជាតិ​អាស៊ី ច្រើន​កើត​ជំងឺ​មហារីក​ស្បែក​នៅ​ម្ដុំ​ក្រចក ដៃ និង​ជើង​ ប៉ុន្តែ​សម្រាប់​ពួក​អឺរ៉ុប​វិញ​ច្រើន​កើន​ជំងឺ​មហារីក​ស្បែក​នៅ​ទី​តាំង​ដែល​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​។ ២. មនុស្ស​សម្បុរ​ខ្មៅ​ត្រូវ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​អត់? ​សម្រាប់​សំណួរ​នេះ អ្នក​ជំនាញ​រោគ​សើ​ស្បែក​ចាត់​ទុក​ថា​ជា​សំណួរ​ចម្រូង​ចម្រាស​មួយ​ ប៉ុន្តែ​អ្នក​ជំនាញ​ទាំង​នោះ​អះអាង​ថា​មិន​មាន​អ្វី​ខុស​ទេ​សម្រាប់​មនុស្ស​មាន​សម្បុរ​ខ្មៅ​ហើយ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​នោះ​។ អ្វី​ដែល​អ្នក​មាន​សម្បុរ​ខ្មៅ​គួរ​ដឹង​គឺថា អ្នក​ទាំង​នោះ​ជា​មនុស្ស​ប្រឈម​នឹង​បញ្ហា​កង្វះ​វីតាមីនD ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​សម្បុរ​ខ្មៅ​មិន​ចង់​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​។ ក្រែម​ការពារ​ក្ដៅ​ថ្ងៃ​អាច​​ទប់​ស្កាត់​មិន​ឲ្យ​ស្បែក​មនុស្ស​សម្បុរ​ខ្មៅ​ទទួល​បាន​ពន្លឺ​ថ្ងៃ និង​អាច​ធ្វើ​ឲ្យ​ប្រឈម​នឹង​កង្វះ​វីតាមីន​D កាន់តែ​ខ្លាំង​។ យ៉ាងណា អ្នក​ជំនាញ​រោគ​សើ​ស្បែក​លើក​ឡើង​ថា បើ​​អ្នក​មាន​សម្បុរ​ខ្មៅ​បារម្ភ​ពី​បញ្ហា​ខ្វះ​វីតាមីន D គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ថា​អាច​ប្រើ​ថ្នាំ​វីតាមីនD បាន​ក្នុង​កម្រិត​ណា​។


មហារីកស្បែក

កម្ដៅព្រះអាទិត្យ បង្កជាជំងឺមហារីកស្បែកបែបណា?​

បើ​និយាយ​ដល់​ពន្លឺ​ព្រះ​អាទិត្យ​គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​វា​ផ្ដល់​ឲ្យ​មនុស្ស​យើង​នូវ​​វីតាមីន D និង​ជួយ​ដល់​ផ្លូវ​អារម្មណ៍​របស់​មនុស្ស​យើង​ទៀត​ផង​។ ប៉ុន្តែ​ការ​ត្រូវ​កាំ​រស្មី​ព្រះ​អាទិត្យ​ច្រើន​ពេក​ក៏​អាច​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​ស្បែក​ដូច​គ្នា​។​ ១. អ្វី​ជា​ជំងឺ​មហារីក​ស្បែក​? ជំងឺ​មហារីក​ស្បែក ជា​ការ​លូត​លាស់​ខុស​ប្រក្រតី​នៃ​កោសិកា​ស្បែក។ ជំងឺ​មហារីក​ស្បែក​មាន​ពីរ​ប្រភេទ គឺ​ជំងឺ​មហារីក​ស្បែក​​ប្រភេទ (Non-melanoma) និង​ជំងឺ​មហារីក​ស្បែក​ប្រភេទ ​(Melanomas)។ ជំងឺ​មហារីក​ស្បែកប្រភេទ Non-melanoma ជា​ជំងឺ​មហារីក​ស្បែក​ដែល​លូត​លាស់​យឺត​នៅ​ស្រទាប់​ស្បែក​ផ្នែក​ខាង​លើ ហើយ​ជំងឺ​មហារីក​ប្រភេទ​នេះ​កម្រ​នឹង​រាល​ដាល​ទៅ​កន្លែង​ផ្សេង​នៃ​រាង​កាយ​ណាស់។ ចំណែក​ជំងឺ​មហារីកប្រភេទ Melanomas វិញ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ជាង​ប្រភេទ Non-melanoma ដោយ​ជំងឺ​មហារីក​នេះ អាច​រាល​ដាល​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាងកាយ។​​​​​​​​​ ២. តើ​កាំ​រស្មី​ព្រះ​អាទិត្យ​បង្ក​ជា​ជំងឺ​មហារីកស្បែក​បែប​ណា?​ ជាង​៨០​ភាគ​រយ​នៃ​ជំងឺ​មហារីក​ស្បែក​បង្ក​ដោយ​ការ​ត្រូវ​កាំរស្មី​ព្រះអាទិត្យ​UV​ច្រើន​ខ្លាំង​ពេក​។ កាំរស្មី​ព្រះអាទិត្យ​អាច​បំផ្លាញ​DNA​ ក្នុង​កោសិកា​​ស្បែក​​របស់​យើង ដែល​អាច​ធ្វើ​ឲ្យ​មាន​ចំនួន​ការ​ខូច​ខាតចេះ​តែ​កើន​ឡើង និង​បង្ក​ជា​ហានិភ័យ​​នៃ​ការ​បំប្លែង​ហ្សែន ដែល​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​ស្បែក​។ ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង ឬ​មាន​ការ​រលាក​ដោយ​សារ​កម្ដៅ​ថ្ងៃ​កាន់​តែ​ញឹក​ញាប់ ការ​ខូច​ខាត​ស្បែក​ក៏កាន់​តែ​ច្រើន និង​បង្ក​ហានិភ័យ​កើត​ជំងឺ​មហារីក​កាន់​តែ​ខ្ពស់។ ការសិក្សា​ខ្លះ​បាន​លើក​ឡើង​ថា​ត្រឹម​​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​ម្ដង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ក៏​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្បែក​កើន​ឡើង​ដល់ទៅ​បី​ដង​។​​ ៣. វិធី​ចៀស​វាង​ពី​កម្ដៅ​ថ្ងៃ​ ប្រសិន​ជា​យើង​សម្គាល់​ឃើញ​ថា​​ស្បែក​ប្រែ​ជា​ពណ៌​ផ្កាឈូក ឬ​ឡើង​ក្រហម​ យើង​គួរ​​ស្វែង​រក​ម្លប់ កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​បន្ត​ទៀត ដើម្បី​បញ្ឈប់​ការ​បំផ្លាញ​ស្បែក​។ ការ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នឹង​មិន​មាន​ប្រសិទ្ធ​ភាព​ការ​ពារ​ស្បែក​ឲ្យ​សុវត្ថិ​ភាព​ទាំង​ស្រុង​​ទេ​បើ​យើង​នៅ​តែ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង។ ថ្វី​បើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​អា​ច​ថា​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ប្រសើរ​បន្តិច​មែន តែ​ថា​ឡេ​មិន​អាច​ជួយ​ជួសជុល​DNA ដែល​ខូច​បាន​នោះ​ទេ​។ ការ​រលាក​ស្បែក​ដោយ​កម្ដៅ​ម្ដង​មិន​មែន​មាន​ន័យ​ថា​យើង​អាច​កើត​ជំងឺ​មហារីក​ស្បែក​នោះ​ទេ ប៉ុន្តែ​បើ​រលាក​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ​ច្រើន​ដង ឱកាស​កើត​ជំងឺ​មហារីក​ស្បែក​ក៏​កាន់​តែ​ខ្ពស់​ដែរ​។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ និង​ការ​ពារ​ស្បែក​ទៅ​ថ្ងៃ​មុខ គ្នា​យើង​គួរ​ចៀសវាង​ត្រូវ​កម្ដៅ​ថ្ងៃ​ពេល​ថ្ងៃ​កំពុង​ក្ដៅ​ខ្លាំង នៅ​ក្នុង​ម្លប់​ ស្លៀក​សម្លៀក​បំពាក់​ជិត​ៗ​ល្អ និង​ប្រើ​ឡេ​កាពារ​កម្ដៅ​ថ្ងៃ​ រួម​គ្នា​។


មហារីកផ្សេងទៀត

មហារីករាលដាល តើរាលដាលដោយរបៀបម៉េច?

ជំងឺ​មហារីក​អាច​រាល​ដាល​ពី​កន្លែង​ដែល​កើត​ទៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ​ដែល​គេ​ហៅ​ថា​មហារីក​រាលដាល។ មាន​​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ ដែល​គេ​ហៅ​មហារីក​រាល​ដាល​នេះ​ថា​ជា​មហារីក​ដំណាក់​កាល​ទី​៤​។ ដំណើរ​ការ​នៃ​ការ​ឆ្លង​រាល​ដាល​កោសិកា​មហារីក​ទៅ​កន្លែង​ផ្សេង​នៃ​រាង​កាយ​ហៅ​ថា​ការ​ឆ្លង​រាល​ដាល។​​ មហារីក​រាលដាល​មាន​ឈ្មោះ​ដូច​ទៅ​នឹង​ឈ្មោះជំងឺ​នេះ​កើត​នៅ​ទី​តាំង​ដំបូង​ដែរ​។ ឧទាហរណ៍​ថា​ជំងឺ​មហារីក​សុដន់ រាល​ដាល​ដល់​សួត គេ​ហៅថា​ជំងឺ​មហារីក​សុដន់​រាល​ដាល មិន​មែន​ហៅ​ជំងឺ​មហារីក​សួត​នោះ​ទេ​ ហើយ​ជំងឺ​មហារីក​សុដន់​នេះ​នឹង​ត្រូវ​ព្យាបាល​​ដូច​ជំងឺ​មហារីក​ដំណាក់​កាល​ទី​៤​។ ករណី​ខ្លះ គ្រូពេទ្យ​បាន​រក​ឃើញ​មហារីក​រាល​ដាល ប៉ុន្តែ​គ្រូពេទ្យ​មិន​អាច​ប្រាប់​បាន​ទេ​ថា​ជំងឺ​មហារីក​នេះ​រាល​ដាល​មក​ពី​​ផ្នែក​ណាមួយ​នៃ​រាង​កាយ​ ហើយ​ជំងឺ​នេះ​គេ​ហៅ​ថា​ជំងឺ​មហារីក​មិន​ដឹង​ប្រភព​ដើម​ដំបូង​។ ១. ជំងឺ​មហារីក​រាល​ដាល​បែប​ណា?​ កោសិកា​មហារីក​រាល​ដាល​ក្នុង​រាង​កាយ​តាម​ដំណាក់​កាល ដែល​ដំណាក់​កាល​ទាំង​នោះ​មាន​ដូច​ជា៖​ ១.​លូត​លាស់ ឬ​រាលដាល​ទៅ​កាន់​ជាលិកា​ក្បែរៗ​នោះ ២. ផ្លាស់ទី​តាម​ជញ្ជាំង​នៃ​កូនកណ្ដុរ ឬ​សរសៃឈាម​ក្បែរ​នោះ​ ៣. ធ្វើ​ដំណើរ​តាម​ប្រព័ន្ធ​ទឹករងៃ និង​ចរន្ត​ឈាម​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ។​ ៤. ឈប់​នៅ​ក្នុង​សរសៃឈាម​តូច​ៗ​នៅ​ទីតាំង​ណាមួយ ចាប់​ផ្ដើម​រាល​ដាល​ចូល​ជញ្ជាំង​សរសៃឈាម និង​បន្ត​​រាល​ទៅ​កាន់​ជាលិកា​ក្បែរ​ៗ​នោះ​។ ៥. លូត​លាស់​នៅ​ក្នុង​ជាលិកា រហូត​ដល់​មាន​ដុំ​សាច់​តូចៗ​កើត​ឡើង​ ៦. បង្ក​ឲ្យ​មាន​ការ​លូត​លាស់​សរសៃឈាម​ថ្មីៗ ដែល​បង្កើត​ឲ្យ​មាន​​ការ​ផ្គត់​ផ្គង់​ឈាម​នាំ​ឲ្យ​ដុំ​សាច់​មហារីក បន្ត​លូត​លាស់​។ ភាគ​ច្រើន​ កោសិកា​មហារីក​ទាំង​នោះ​ងាប់​នៅ​ចំណុច​ណា​មួយ​នៃ​ដំណាក់​កាល​ទាំង​នេះ។ ប៉ុន្តែ​ដរាប​ណា​មាន​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​កោសិកា​មហារីក​ទាំង​នោះ​នៅ​គ្រប់​ដំណាក់​កាល កោសិកា​មហារីក​មួយ​ចំនួន​អាច​ក​ជា​ដុំ​សាច់​ថ្មី​នៅ​ផ្នែក​ផ្សេង​នៃ​រាង​កាយ​។ កោសិកា​មហារីក​រាល​ដាល​ ក៏​អាច​នៅ​សម្ងំ​មិន​បញ្ចេញ​សកម្ម​ភាព​រាប់​ឆ្នាំ​ដែរ មុន​នឹង​កោសិកា​ទាំង​នោះ​ចាប់​ផ្ដើម​លូត​លាស់​ជា​ថ្មី​។ ២. កោសិកា​មហារីក​អាច​រាល​ដាល​ទៅ​ណា​ខ្លះ?​ ​​ជំងឺ​មហារីក​អាច​រាលដាល​ទៅ​ស្ទើរ​គ្រប់​កន្លែង​នៃ​រាង​កាយ​ ទោះ​បី​ជា​ជំងឺ​មហារីក​ប្រភេទ​ខ្លះ​ទំនងជា​រាល​ដាល​ទៅ​តែ​កន្លែង​ជាក់លាក់​មួយ​ចំនួន​ ជាជាង​កន្លែង​ផ្សេង​ក៏​ដោយ​។ ផ្នែក​នៃ​រាង​កាយ​ដែល​មហារីក​ជា​ទូ​ទៅ​ច្រើន​រាល​ដាល​ទៅ​មាន​ដូច​ជា​ឆ្អឹង ថ្លើម និង​សួត​។ ខាង​ក្រោម​នេះ​​ជា​ប្រភេទ​ជំងឺ​មហារីក​មួយ​ចំនួន​ក្នុង​ចំណោម​ផ្សេង​ទៀត​​ដែល​អាច​រាល​ដាល​ទៅ​ទីតាំង​ផ្សេង​៖ មហារីក​សុដន់៖ អាច​លាក​ដាល​ទៅ​​កាន់​ឆ្អឹង សួត ​ថ្លើម និង​ខួរ​ក្បាល មហារីក​ប្លោក​នោម៖ អាច​រាល​ដាល​ទៅ​ឆ្អឹង សួត និង​ថ្លើម មហារីក​ពោះ​វៀន​ធំ៖ អាច​រាល​ដាល​ទៅ​សួត ថ្លើម និង​ស្រោម​ពោះ​ មហារីក​តម្រង​នោម៖ អាច​រាល​ដាល​ទៅ​ក្រពេញ​លើ​តម្រង​នោម ឆ្អឹង ខួរក្បាល ថ្លើម និង​សួត​ មហារីក​សួត៖ អាច​រាល​ដាល​ទៅ​កាន់ […]


មហារីកសួត

ឈឺ​ខ្នង​អាច​ជា​សញ្ញា​ជំងឺ​មហារីក​សួត ​គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សារ​តែ​សួត​មាន​ចុង​សរសៃ​ប្រសាទ​តិចតួច ​ជំងឺ​មហារីក​សួត​ភាគ​ច្រើន​មិន​​មាន​ចេញ​រោគ​សញ្ញា​​រហូត​ដល់​ជំងឺ​នេះ​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​។​ ការ​ឈឺ​ចាប់​នៅ​ក ឬ​ខ្នង​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា​ជំងឺ​មហារីក​បាន​រាលដាល​ដល់​ឆ្អឹង​ខ្នង​។ ជាក់​ស្ដែង​ ជំងឺ​​មហារីក​សួត​សម្លាប់​មនុស្ស​ច្រើន​ជាង​​ជំងឺ​មហារីក​ពោះវៀន​ធំ​ សុដន់​ និង​មហារីក​ក្រពេញ​ប្រូស្តាត​​ទៅ​ទៀត​។ ជា​ទូទៅ​ វា​មិន​បង្ហាញ​រោគ​សញ្ញា​​ខុស​ប្រក្រតី​ទេ​ រហូត​ដល់​វា​រាលដាល​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​ ​ដោយ​សារ​តែ​សួត​មាន​ចុង​សរសៃ​ប្រសាទ​តិចតួច​ ដុំ​​សាច់​ធំ​លូតលាស់​យ៉ាង​ស្ងៀមស្ងាត់​ ដោយ​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ឡើយ​។ កត្តា​នេះ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​​នៅ​ដំណាក់កាល​​ដំបូង​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​គ្នា​យើង​ទទួល​រង​ការ​ឈឺ​ខ្នង​​ខុស​ប្រក្រតី​ វា​ក៏​អាច​ជា​សញ្ញា​​ដែល​បង្ហាញ​ថា​ ជំងឺ​មហារីក​សួត​បាន​រាលដាល​ដល់​ឆ្អឹង​ខ្នង​។ អាការៈ​ឈឺ​ខ្នង​ និង​ជំងឺ​មហារីក​សួត​មាន​អ្វី​ទាក់ទង​គ្នា​? ​​​​នៅ​ពេល​ដែល​មហារីក​សួត​​រាលដាល​ដល់​ឆ្អឹង​ខ្នង​ វា​បង្កើត​បាន​ជា​សម្ពាធ​លើ​ឆ្អឹង​ខ្នង​ និង​ខួរ​ឆ្អឹង​ខ្នង​​ដែល​បណ្ដាល​ឲ្យ​ឈឺ​ចាប់​ត្រង់​ក ឬ ខ្នង​។​ ​ខ្នង​ និង​ក​របស់​យើង​អាច​មាន​អារម្មណ៍​ស្ពឹក​ ចុះ​ខ្សោយ​ និង​ចុក​រោយ​។​ ​អាការៈ​ឈឺ​ចាប់​នេះ​អាច​រាលដាល​ដល់​ដៃ​ គូទ​ ឬ ជើង​​​ផង​ដែរ​។ ប៉ុន្តែ​ មិន​មែន​រាល់​ការ​ឈឺ​ខ្នង​សុទ្ធ​តែ​បញ្ជាក់​ពី​ជំងឺ​មហារីក​សួត​នោះ​ទេ​។​ រាល់​​​ការ​រង​របួស​ឆ្អឹង​ខ្នង​ ឬ ការ​រលាក ក៏​​អាច​បណ្ដាល​ឲ្យ​ឈឺ​ខ្នង​ដូច​គ្នា​។​ ក្នុង​ករណី​ដែល​យើង​មាន​អាការៈ​ឈឺ​ខ្នង​លើស​ពី​៣​សប្ដាហ៍​ឡើង​ទៅ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​ ​ប្រសិនបើ​​ការ​ឈឺ​ចាប់​នេះ​កើត​ឡើង​ដោយ​​យើង​មិន​បាន​បញ្ចេញ​សកម្មភាព​ណា​មួយ​ និង​កាន់​តែ​យ៉ាប់យ៉ឺន​ ខណៈ​ពេល​ដែល​យើង​គេង​ ដក​ដង្ហើម​វែង​ៗ​ ឬ​នៅ​ពេល​យប់​ វា​អាច​​ជា​សញ្ញា​​ដែល​បង្ហាញ​ពី​ជំងឺ​មហារីក​សួត​។ រួម​ជាមួយ​នឹង​​ការ​ឈឺ​ខ្នង​ រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​សួត​ រួម​មាន​៖ ក្អក​​មិន​បាត់​ ហត់​ ឧស្សាហ៍​ឈឺ​ទ្រូង​ ស្រក​ទម្ងន់​ អស់​កម្លាំង​រ៉ាំរ៉ៃ​ ក្អក​ឈាម​ បាត់បង់​ចំណង់​អាហារ​។ មូលហេតុ​បង្ក​ជា​ជំងឺ​មហារីក​សួត​ ការ​ជក់​បារី​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​​ឲ្យ​កើត​ជំងឺ​មហារីក​សួត​។​ ពិត​ណាស់​ ប្រហែល​៨០% នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សួត​ គឺ​បណ្ដាល​មក​ពី​ការ​ជក់​បារី។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ជក់​បារី​ទាល់​តែ​សោះ​ ក៏​អាច​កើត​ជំងឺ​មហារីក​សួត​ដែរ​ ហើយ​វា​អាច​​មក​ពី​​ការ​ប៉ះពាល់​នឹង​រ៉ា​ដុន​  […]


មហារីកសួត

ឈឺ​ខ្នង​អាច​ជា​សញ្ញា​ជំងឺ​មហារីក​សួត ​គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សារ​តែ​សួត​មាន​ចុង​សរសៃ​ប្រសាទ​តិចតួច ​ជំងឺ​មហារីក​សួត​ភាគ​ច្រើន​មិន​​មាន​ចេញ​រោគ​សញ្ញា​​រហូត​ដល់​ជំងឺ​នេះ​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​។​ ការ​ឈឺ​ចាប់​នៅ​ក ឬ​ខ្នង​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា​ជំងឺ​មហារីក​បាន​រាលដាល​ដល់​ឆ្អឹង​ខ្នង​។ ជាក់​ស្ដែង​ ជំងឺ​​មហារីក​សួត​សម្លាប់​មនុស្ស​ច្រើន​ជាង​​ជំងឺ​មហារីក​ពោះវៀន​ធំ​ សុដន់​ និង​មហារីក​ក្រពេញ​ប្រូស្តាត​​ទៅ​ទៀត​។ ជា​ទូទៅ​ វា​មិន​បង្ហាញ​រោគ​សញ្ញា​​ខុស​ប្រក្រតី​ទេ​ រហូត​ដល់​វា​រាលដាល​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​ ​ដោយ​សារ​តែ​សួត​មាន​ចុង​សរសៃ​ប្រសាទ​តិចតួច​ ដុំ​​សាច់​ធំ​លូតលាស់​យ៉ាង​ស្ងៀមស្ងាត់​ ដោយ​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ឡើយ​។ កត្តា​នេះ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​​នៅ​ដំណាក់កាល​​ដំបូង​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​គ្នា​យើង​ទទួល​រង​ការ​ឈឺ​ខ្នង​​ខុស​ប្រក្រតី​ វា​ក៏​អាច​ជា​សញ្ញា​​ដែល​បង្ហាញ​ថា​ ជំងឺ​មហារីក​សួត​បាន​រាលដាល​ដល់​ឆ្អឹង​ខ្នង​។ អាការៈ​ឈឺ​ខ្នង​ និង​ជំងឺ​មហារីក​សួត​មាន​អ្វី​ទាក់ទង​គ្នា​? ​​​​នៅ​ពេល​ដែល​មហារីក​សួត​​រាលដាល​ដល់​ឆ្អឹង​ខ្នង​ វា​បង្កើត​បាន​ជា​សម្ពាធ​លើ​ឆ្អឹង​ខ្នង​ និង​ខួរ​ឆ្អឹង​ខ្នង​​ដែល​បណ្ដាល​ឲ្យ​ឈឺ​ចាប់​ត្រង់​ក ឬ ខ្នង​។​ ​ខ្នង​ និង​ក​របស់​យើង​អាច​មាន​អារម្មណ៍​ស្ពឹក​ ចុះ​ខ្សោយ​ និង​ចុក​រោយ​។​ ​អាការៈ​ឈឺ​ចាប់​នេះ​អាច​រាលដាល​ដល់​ដៃ​ គូទ​ ឬ ជើង​​​ផង​ដែរ​។ ប៉ុន្តែ​ មិន​មែន​រាល់​ការ​ឈឺ​ខ្នង​សុទ្ធ​តែ​បញ្ជាក់​ពី​ជំងឺ​មហារីក​សួត​នោះ​ទេ​។​ រាល់​​​ការ​រង​របួស​ឆ្អឹង​ខ្នង​ ឬ ការ​រលាក ក៏​​អាច​បណ្ដាល​ឲ្យ​ឈឺ​ខ្នង​ដូច​គ្នា​។​ ក្នុង​ករណី​ដែល​យើង​មាន​អាការៈ​ឈឺ​ខ្នង​លើស​ពី​៣​សប្ដាហ៍​ឡើង​ទៅ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​ ​ប្រសិនបើ​​ការ​ឈឺ​ចាប់​នេះ​កើត​ឡើង​ដោយ​​យើង​មិន​បាន​បញ្ចេញ​សកម្មភាព​ណា​មួយ​ និង​កាន់​តែ​យ៉ាប់យ៉ឺន​ ខណៈ​ពេល​ដែល​យើង​គេង​ ដក​ដង្ហើម​វែង​ៗ​ ឬ​នៅ​ពេល​យប់​ វា​អាច​​ជា​សញ្ញា​​ដែល​បង្ហាញ​ពី​ជំងឺ​មហារីក​សួត​។ រួម​ជាមួយ​នឹង​​ការ​ឈឺ​ខ្នង​ រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​សួត​ រួម​មាន​៖ ក្អក​​មិន​បាត់​ ហត់​ ឧស្សាហ៍​ឈឺ​ទ្រូង​ ស្រក​ទម្ងន់​ អស់​កម្លាំង​រ៉ាំរ៉ៃ​ ក្អក​ឈាម​ បាត់បង់​ចំណង់​អាហារ​។ មូលហេតុ​បង្ក​ជា​ជំងឺ​មហារីក​សួត​ ការ​ជក់​បារី​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​​ឲ្យ​កើត​ជំងឺ​មហារីក​សួត​។​ ពិត​ណាស់​ ប្រហែល​៨០% នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សួត​ គឺ​បណ្ដាល​មក​ពី​ការ​ជក់​បារី។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ជក់​បារី​ទាល់​តែ​សោះ​ ក៏​អាច​កើត​ជំងឺ​មហារីក​សួត​ដែរ​ ហើយ​វា​អាច​​មក​ពី​​ការ​ប៉ះពាល់​នឹង​រ៉ា​ដុន​  […]


មហារីកឈាម

​ផ្លែ​បឺរអាចមាន​ប្រយោជន៍ដល់​ការ​ព្យាបាល​ជំងឺ​មហារីកគ្រាប់​ឈាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ផ្លែ​បឺរ​គឺ​ជា​កំពូល​ផ្លែឈើ​ដែល​អាច​ផ្ដល់​ប្រយោជន៍​សុខភាព​​យ៉ាង​​ច្រើន​ ដោយ​ជួយ​កាត់បន្ថយ​កូលេស្តេរ៉ូល​ និង​ការ​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ផ្លែ​បឺរ​​ក៏​​អាច​រួម​ចំណែក​ដល់​ការ​​ព្យាបាល​ជំងឺ​មហារីក​គ្រាប់ឈាម ដែល​​វិវត្ត​នៅ​ក្នុង​​ខួរ​ឆ្អឹង​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ចំនួន​កោសិកា​ឈាម​ស​។​ ​សមាសធាតុ​មួយ​ដែល​មាន​នៅ​ក្នុង​ផ្លែ​បឺរ​ ​​អាច​កំណត់​អង់ស៊ីម​​ឈ្មោះ​ថា​ VLCAD ដែល​មាន​សារសំខាន់​សម្រាប់​ការ​លូតលាស់​របស់​កោសិកា​មហារីក​។ ​ជាក់​ស្ដែង​ ​កោសិកា​ជំងឺ​មហារីក​ឈាមស​​ ​មាន​បរិមាណ​អង់ស៊ីមVLCAD ​ខ្ពស់​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មេតាប៉ូលីស​។​ រី​ឯ​សារធាតុ​Avocatin Bដែល​ជា​ម៉ូលេគុល​ខ្លាញ់​​ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​ផ្លែ​បឺរ​​អាច​រារាំង​អង់ស៊ីម​មួយ​ប្រភេទ​នេះ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។​ អត្ថប្រយោជន៍​ដទៃ​ទៀត​នៃ​ផ្លែ​បឺរ​ ១. កាត់​បន្ថយ​​កូលេស្តេរ៉ូល​ ​និង​ការ​រលាក​ ​ផ្លែ​បឺរ​គឺ​ជា​ប្រភព​ថាមពល​នៃ​ខ្លាញ់​សុខភាព​​ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​អាស៊ីដ​Oleic ដែល​មាន​នៅ​ក្នុង​អូលីវ​ និង​ប្រេង​អូលីវ​។​ ខ្លាញ់​ប្រភេទ​នេះ​ មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ រួម​ទាំង​ការ​កាត់​បន្ថយ​កូលេស្តេរ៉ុល​ និង​ការ​រលាក​។ ២. ជួយដល់ជំងឺ​រលាក​សន្លាក់​ ​និង​ការពារ​ជំងឺ​ភ្នែក​ ​​​ជាមួយ​គ្នា​នេះ​ដែរ​ ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ប៉ូតាស្យូម​ និង​វីតាមីន​ផង​ដែរ​។​ សម្រាប់​អ្នក​ដែល​ទទួល​រង​ជំងឺ​រលាក​សន្លាក់​ ​គប្បី​បញ្ចូល​ប្រេង​បឺរ​​ទៅ​ក្នុង​របប​អាហារ​ ពីព្រោះ​វា​​អាច​ជួយ​កាត់​បន្ថយ​​អាការៈ​ចុក​រួយ​ និង​ឈឺ​ចាប់​ផ្សេង​ៗ​។​ ម្យ៉ាង​វិញ​ទៀត​ ប្រេង​បឺរ​ក៏​​ជា​​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​lutein ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ការពារ​យើង​ពី​ជំងឺ​ភ្នែក​​​ដែល​ទាក់ទង​នឹង​អាយុ​ ដូចជា​ជំងឺ​ភ្នែក​ឡើង​បាយ​ជា​ដើម​។ ៣. ជួយ​​​ឲ្យ​​ស្បែក​​មាន​​​សុខភាព​ល្អ​​​ ទន្ទឹម​នឹង​នេះ​ដែរ​ ផ្លែ​បឺរ​​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​ស្បែក​ ដោយ​សារ​តែ​វា​មាន​ផ្ទុក​ខ្លាញ់​សុខភាព​ វីតាមីន​ និង​សារធាតុ​រ៉ែ។​ ជាង​នេះ​ទៅ​ទៀត​ វា​ផ្ទុក​ទៅ​ដោយ​វីតាមីន​E ​និង​C ​ដែល​មាន​សារសំខាន់​សម្រាប់​ស្បែក​។​ ក្រៅ​ពី​ការ​ញ៉ាំ​ផ្លែ​បឺរ​ យើង​ក៏​អាច​​លាប​វា​នៅ​​លើ​ស្បែក​ដូច​គ្នា ដើម្បី​ទទួល​បាន​សម្រស់​ស្រស់​ស្អាត​ និង​ស្បែក​ទន់​ម៉ត់​រលោង​។ ៤. ជួយ​សម្រក​ទម្ងន់​ បន្ថែម​ពី​នេះ​ […]


មហារីកសុដន់

៤ ចំណុច គួរដឹងពីជំងឺមហារីកសុដន់ កុំឲ្យចេះតែបារម្ភ!

គ្នា​យើង​ស្រីៗ​ពិតជា​ធ្លាប់​បាន​ឮ​ពី​ជំងឺ​មហារីក​សុដន់​ហើយ ដែល​ជំងឺ​នេះ​មានការ​អះអាង​ថា​ច្រើន​កើត​លើ​ស្រី​វ័យ​ចំណាស់ ប៉ុន្តែ​ក៏​អាច​កើត​មាន​លើ​ស្រ្តី​វ័យ​ក្មេង​ដែរ​។ ការ​ដឹង​ព័ត៌មាន​បាន​ច្រើន​ពី​ជំងឺ​មួយ​នេះ នឹង​អាច​ជួយ​យើង​ដឹង​ថា​ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ និង​អាច​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​។ ទាំង​នេះ​ជា​ចំណុច​ខ្លះ​ៗ​ដែល​ស្រ្តី​យើង​គួរ​ដឹង​ពី​ជំងឺ​មហារីក​សុដន់​។ ១. ដុំ​លើ​សុដន់​មិន​មែន​សុទ្ធតែ​ជា​ដុំ​សាច់​មហារីក ​​​ភាគ​រយ​តិច​តួច​ប៉ុណ្ណោះ​ដែល​ដុំ​នៅ​លើ​សុដន់​អាច​វិវត្ត​ទៅជា​ជំងឺ​មហារីក​។ សម្រាប់​ស្រ្តី​ជា​ច្រើន​ ពេល​ខ្លះ​យើង​បាន​ស្ទាប​ប៉ះ​ដុំ​កោសិកា​សុដន់ តែ​គិត​ថា​ជា​ដុំ​សាច់​អាច​បង្ក​ជា​ជំងឺ​មហារីក តែ​វា​មិន​មែន​នោះ​ទេ​ និង​​ដុំ​ខ្លះ​ទៀត អាច​ជា​ដុំ​គីស​ទឹក។ ប៉ុន្តែ បើ​សិន​ជា​ស្រី​ៗ​យើង​សង្កេត​ឃើញ​ថា​ដុំ​នៅ​លើ​សុដន់​មាន​ជាប់​មិន​បាត់ ​ឬ​សម្គាល់​ឃើញ​ថា​ជាលិកា​សុដន់​ប្រែ​ប្រួល ចូរ​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទៅ​ជួប​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​អាច​ពិនិត្យ និង​វិនិច្ឆ័យ​ដឹង​ថា​ដុំ​ទាំង​នោះ​ជា​ដុំ​សាច់​មហារីក ឬ​យ៉ាងណា​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​​២. បុរស​ក៏​អាច​កើត​មហារីក​សុដន់ ក្នុង​ចំណោម​អ្នក​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់ មាន​តិច​ជា​ង​មួយ​ភាគ​រយ​ជា​បុរស​។ ថ្វី​បើ​ចំនួន​នេះ​បង្ហាញ​ថា​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​លើ​បុរស​មាន​តិច តែ​អ្នក​ជំនាញ​ថា​ប្រុសៗ​ក៏​គួរ​ឧស្សាហ៍​ពិនិត្យ​ដោះ​ខ្លួន​ឯ​ង​ផង​ដែរ​។ ប្រុស​យើង​អាច​ពិនិត្យ​ដោះ​របស់​ខ្លួន​ពេល​ងូត​ទឹក ដើម្បី​រក​មើល​ក្រែង​មាន​អ្វី​ប្លែក​នៅ​ជុំវិញ​សុដន់​។ មហារីក​សុដន់​លើ​បុរស ភាគ​ច្រើន​រក​ឃើញ​ដោយ​សារ​មាន​ដុំ​នៅ​លើ​សុដន់។ ចំណែក​ការ​មាន​ទឹក​ចេញ​តាម​ចុង​សុដន់​ គឺ​ជា​សញ្ញា​ព្រ​មាន​មួយ​សម្រាប់​ប្រុសៗ​អំពី​ជំងឺ​មហារីក​សុដន់​។ [embed-health-tool-heart-rate] ៣. មហារីក​សុដន់​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​គ្រួសារ​មាន​អត្រា​ទាប​ ​​ថ្វី​បើ​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក​សុដន់ បាន​ធ្វើ​ឲ្យ​យើង​ស្ថិត​ក្នុង​ក្រុម​មនុស្ស​ប្រឈម​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់ ប៉ុន្តែ​តាម​ការ​សិក្សា​កន្លង​មក​អ្នក​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ ហើយ​រក​ឃើញ​ថា​មាន​ជំងឺ​នេះ​ដែរ គឺមាន​តែ​ក្នុង​រង្វង់​១០ ទៅ​១៥​ភាគ​រយ​ប៉ុណ្ណោះ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​ឡើង​ថា​ ទោះ​បី​ជា​យើង​ស្ថិត​ក្នុង​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​សុដន់ តែ​មិនមែន​មាន​ន័យ​ថា​យើង​ត្រូវ​កើត​ជំងឺ​នេះ​ទេ។ យ៉ាងណា គ្រូពេទ្យ​បាន​ណែ​នាំ​ថា​បើ​គ្រួសារ​យើង​មាន​ប្រ​វត្តិ​កើត​ជំងឺ​មហារីក​សុដន់ យើង​គួរ​តែ​តាម​ដាន​ជំងឺ​នេះ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ គឺ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១០​ឆ្នាំ មុន​វ័យ​ដែល​សមាជិក​គ្រួសារ​ណា​មួយ​រក​ឃើញ​ថា​មាន​ជំងឺ​នេះ​។ មួយ​វិញ​ទៀត បើ​សិន​ជា​ក្នុង​សមាជិក​គ្រួសារ​យើង​មាន​ច្រើន​គ្នា​បាន​កើត​ជំងឺ​មហារីក​ដោះ ពិសេស​កើត​នៅ​វ័យ​ក្រោម​៥០​ឆ្នាំ នោះ​អាច​ថា​បញ្ហា​ហ្សែន​បាន​រួម​ចំណែក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ដោះ​នេះ​ដែរ​។ ៤. ឈឺ​សុដន់ ជា​រឿង​ធម្មតា​មិន​មែន​ជា​សញ្ញា​ជំងឺ​មហារីក ​​ការ​ឈឺ​សុដន់​ជា​រោគ​សញ្ញា​ទូទៅ​មួយ​កើត​មាន​លើ​ស្រ្តីភាគ​ច្រើន ប៉ុន្តែ​កម្រ​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ណាស់​។ ជាង​៦០​ភាគ​រយ​នៃ​មនុស្ស​ស្រី អាច​នឹង​មាន​ជួប​បញ្ហា​ឈឺ​សុដន់​ក្នុង​ជីវិត​របស់​ខ្លួន​ ដែល​នេះ​ភាគ​ច្រើន​ទាក់ទង​នឹង​ការ​ប្រែ​ប្រួល​អ័រម៉ូន […]


មហារីកផ្សេងទៀត

​រមាស់​ស្បែក​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​? ពេល​ណា​គួរ​បារម្ភ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រមាស់​ស្បែក​ធ្វើ​ឲ្យ​គ្នា​យើង​​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ និង​ចង់​តែ​អេះ​មិន​ឈប់​។​ ​ការ​រមាស់​នេះ​ក៏​អាច​ជា​សញ្ញា​នៃ​ប្រភេទ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ផង​ដែរ​។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​បង្ហាញ​ពី​​ប្រតិកម្ម​ចំពោះ​ការ​ព្យាបាល​ជំងឺ​មហារីក​មួយ​ចំនួន​ដូច​គ្នា​។ ជំងឺ​​មហារីក​ណា​ខ្លះ​ដែល​​បង្ក​ជា​អាការៈ​រមាស់​ស្បែក​? ​​​ប្រភេទ​ជំងឺ​មហារីក​ដែល​​មាន​​​​​ទំនាក់ទំនង​ជាមួយ​នឹង​អាការៈ​រមាស់​ស្បែក​ រួម​មាន​៖ ជំងឺ​មហារីក​ដែល​ពាក់ព័ន្ធ​នឹង​ឈាម​ ដូចជា​ជំងឺ​មហារីក​គ្រាប់ឈាមស​ និង​ជំងឺ​មហារីក​កូន​កណ្ដុរ ។​ ជំងឺ​មហារីក​បំពង់​ទឹក​ប្រមាត់​ ជំងឺ​មហារីក​ថង់ប្រមាត់​ ​ជំងឺ​មហារីក​ស្បែក មូលហេតុ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ស្បែក​យើង​រមាស់ ​អាការៈ​​​​រមាស់​ស្បែក​​មិន​មាន​ន័យ​ថា​ជា​សញ្ញា​នៃ​​ជំងឺ​មហារីក​ទាំង​អស់​ឡើយ​។​ វា​ក៏​អាច​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​ដែល​កើត​ឡើង​ជា​ញឹកញាប់​ដូចជា៖​ ប្រតិកម្ម​អាលែកហ្ស៊ី​ ជំងឺ​រលាក​ស្បែក​ ស្បែក​ស្ងួត​ សត្វ​ល្អិត​ទិច​ ឬ​ខាំ​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លក្ខខ័ណ្ឌ​សុខភាព​ទាំង​នេះ ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​រមាស់​ស្បែក​​ ​មាន​ដូចជា​៖ ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​អេដស៍​ ​ជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក​ ជំងឺ​ថ្លើម​ ជំងឺ​តម្រង​នោម​ ​ក្រពេញ​ទីរ៉ូអីត​ធ្វើសកម្មភាព​លើសលប់ ជំងឺ​រើម​។ ពេល​ណា​ដែល​យើង​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​? ​​ប្រសិនបើ​គ្នា​យើង​គិត​ថា​ការ​រមាស់​ស្បែក​នេះ​ អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ​។​ ​ចូរ​ទាក់ទង​​​​គ្រូពេទ្យ​បឋម​ ឬ​គ្រូពេទ្យ​ឯកទេស​រោគ​មហារីក​ នៅ​ក្នុង​ករណី​៖ ​រមាស់​ស្បែក​លើស​ពី​២​ថ្ងៃ​ ទឹក​នោម​មាន​ពណ៌​ចាស់​ ស្រដៀង​ទៅ​នឹង​ពណ៌​ទឹក​តែ​ ស្បែក​ប្រែ​ទៅ​ជា​ពណ៌​លឿង​ ​រមាស់​រហូត​ដល់​អេះ​ស្បែក​ទាល់​តែ​រលាត់​ ឬ​ចេញ​ឈាម​ ​មាន​កន្ទួល​ដែល​កាន់​តែ​អាក្រក់​ទៅ​ៗ ជាមួយ​នឹង​ការ​លាប​ថ្នាំ​ឬ​ក្រែម​​លាប​ស្បែក​ ស្បែក​មាន​ពណ៌​ក្រហម​ភ្លឺ​ ឬ​​មាន​ពង​បែក​ ​មាន​ខ្ទុះ​ ឬ​ហូរទឹករងៃចេញ​ពី​ស្បែក​ដែល​មាន​ក្លិន​មិន​ល្អ​ មិន​អាច​គេង​លក់​នៅ​ពេល​យប់​ ដោយ​សារ​តែ​រមាស់​ស្បែក​ មាន​សញ្ញា​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ ដូចជា​ហត់​ […]


មហារីកផ្សេងទៀត

វិធីសាស្ត្រ​ងាយ​ៗ​ ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ស្បែក​ ​យើង​មិន​ធ្លាប់​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​​ការ​ការពារ​ស្បែក​ពី​ជំងឺ​មហារីក​​ គ្នា​យើង​ច្បាស់​ជា​គិត​ដល់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មុន​គេ​ជាក់​ជា​​មិន​ខាន​។​ ពិត​ណាស់​ ខណៈ​​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​​​ការ​ការពារ​​យើង​ពី​ជំងឺ​មហារីក​ស្បែក​ យើង​ក៏​គប្បី​ស្វែង​យល់​ពី​កត្តា​ដទៃ​ទៀត​ ដែល​អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ដែរ​។​ ទាំង​នេះ​គឺ​ជា​តិចនិក​ងាយៗ​ ដើម្បី​ការពារ​​ខ្លួន​ពី​ជំងឺ​មហារីក​ស្បែក​​​ ដែល​គ្នា​យើង​គួរ​ដឹង​។ ១. គេង​​ឲ្យ​បាន​គ្រប់គ្រាន់​ ​​​​​រាងកាយ​របស់​យើង ត្រូវ​បាន​កំណត់​ដោយ​ចង្វាក់​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​ (Circadian Rhythm) ​ដែល​ដឹកនាំ​​អ័រម៉ូន​សំខាន់​បំផុត​នៃ​រាងកាយ​គឺ​អ័រម៉ូនMelatonin ។​ ​អ័រម៉ូន​នេះ​មាន​ឥទ្ធិពល​លើ​ទម្ងន់​ ការ​បន្ត​ពូជ ​ការ​លូតលាស់​នៃ​សរសៃ​សក់​ ក៏​ដូចជា​ជួយ​ឲ្យ​រាងកាយ​យើង​ដឹង​ច្បាស់​អំពី​ពេលវេលា​គេង​ និង​ភ្ញាក់​ពី​គេង​។​ បន្ថែម​ពី​នេះ​ ​អ័រម៉ូនMelatoninក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​​នៅ​ក្នុង​សុខភាព​ស្បែក​ ជាមួយ​នឹង​សមត្ថភាព​ការពារ​ស្បែក​ពី​កាំរស្មី​យូវី​។​ ​ក្នុង​នាម​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ វា​ក៏​អាច​ការពារ​ស្បែក​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពីUVB​ និង​ទប់ស្កាត់​ការ​បំផ្លាញ​ពី​រ៉ាឌីកាល់​សេរី​ បន្ថយ​ការ​រលាក​ ក៏​ដូចជា​រំញោច​ការ​បង្កើត​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​រាងកាយ​ថែម​ទៀត​ផង​។​ ហេតុ​ដូច្នេះ​ហើយ​ យើង​គប្បី​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ យ៉ាង​ហោច​ណាស់​៧​ទៅ​៨​ម៉ោងក្នុង​មួយ​យប់​​ ដើម្បី​ជៀសវាង​​ការ​បំផ្លាញ​ពី​កាំរស្មី​យូវី​។ ២. ជ្រើសរើស​របប​អាហារ​ល្អៗ​ ​​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ប៉ះពាល់​នឹង​កាំរស្មី​យូវី​ និង​កត្តា​បរិស្ថាន​ដទៃ​ទៀត​ អាច​​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​បាត់បង់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ដែល​បាន​បម្រុង​ទុក​។ ជា​លទ្ធផល​ ​កោសិកា​ និង​DNA​របស់​យើង​ត្រូវ​បាន​បំផ្លាញ​ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​មហារីក​ស្បែក​Melanoma និង​Non-Melanoma។​ ការ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដូចជា​ផ្លែ​ស្ត្រប៊ឺរី ប័រ​ បន្លែ​ស្លឹក​បៃតង​ ត្រី​សាល់ម៉ុន​ គ្រាប់​ធញ្ញជាតិ​ ការ៉ុត​ ដំឡូង​ជ្វា​។ល។​ គឺ​សុទ្ធ​តែ​ជា​អាហារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​ការ​រលាក​ ដែល​ផ្ដល់​​អត្ថប្រយោជន៍​យ៉ាង​​ច្រើន​លើសលប់​ចំពោះ​ការ​ការពារ​ជំងឺ​មហារីក​។ ៣. ​ត្រួតពិនិត្យ​រាងកាយ​ដោយ​ខ្លួន​ឯង​ ​​​បន្ថែម​ពី​នេះ​ គ្នា​យើង​គប្បី​ជ្រើសរើស​ថ្ងៃ​ណាមួយ​ក្នុង​មួយ​ខែ​ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ស្បែក​របស់​យើង​ឲ្យ​បាន​ដិតដល់​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ