ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

អ្នកវិទ្យាសាស្រ្តរក​ឃើញ​វិធីបំប្លែងកោសិកាមហារីកឱ្យក្លាយជាកោសិកាធម្មតាវិញ

ពិត​ជា​អស្ចារ្យ​មែន! ថ្មី​ៗ​នេះ ក្រុម​អ្នក​​ស្រាវជ្រាវ​របស់​សាស្រ្តាចារ្យ Kwang-Hyun Cho នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​​ទទួល​ជោគជ័យ​ក្នុង​ការ​​បំប្លែង​កោសិកា​មហារីក​ឱ្យ​ក្លាយ​ទៅ​ជា​កោសិកា​ធម្មតា​វិញ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពិនិត្យជំងឺមហារីកពោះវៀនធំឥតគិតថ្លៃ ចុចទីនេះ! នៅ​ពេល​ដែល​កោសិកា​ធម្មតា និង​កោសិកា​មហារីក​រួម​បញ្ចូល​គ្នា មុន​ពេល​ដែល​ពួកវា​បំប្លែង​ទៅ​ជា​កោសិកា​មហារីក​ អំឡុង​ពេល​បង្កើត​ជា​ដុំ​សាច់ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​វិធីសាស្រ្ត​ជីវវិទ្យា​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​បញ្ចា្រស់ ដែល​អាច​កែប្រែ​ដំណើរការ​នៃ​ជំងឺ​មហារីក​បាន។ [embed-health-tool-due-date] បន្ទាប់​មក​ ពួក​គេ​បាន​អនុវត្ត​លើ​កោសិកា​មហារីក​ពោះវៀន​ធំ ហើយ​បាន​បញ្ជាក់​តាម​រយៈ​ការពិសោធន៍​កោសិកា​ម៉ូលេគុល​ថា កោសិកា​មហារីក​អាច​ធ្វើ​ការ​ស្តារ​ឡើង​វិញ​ឱ្យ​ក្លាយ​ជា​កោសិកា​ធម្មតា​។ នេះ​ជា​បច្ចេកវិទ្យា​ដើម ដែល​សន្និដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​គំរូ​កុំព្យូទ័រ​នៃ​បណ្តាញ​ហ្សែន​ដែល​គ្រប់គ្រង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​​អំពី​ការវិវត្ត​នៃ​ជំងឺ​មហារីក​ពី​ទិន្នន័យ​​​កោសិកា​តែ​មួយ RNA​ ហើយ​រក​ឃើញ​ប្រព័ន្ធ​បំប្លែង​ម៉ូលេគុល​សម្រាប់​ការ​ធ្វើ​ឱ្យ​កោសិកា​មហារីក​ត្រលប់​មក​ដូច​ដើម​វិញ។ ចំពោះ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការអភិវឌ្ឍ​នៃ​ការ​ព្យាបាល​ចំពោះ​ជំងឺ​មហារីក​ដទៃ​ទៀត​នា​ពេល​អនាគត៕ ចំណុចសំខាន់ ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគូល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

ស្វែងរក ជំងឺមហារីក

ដុំមហារីកខួរក្បាល

កុំធ្វើហី! ឧស្សាហ៍ព្រិលភ្នែក ឈឺក្បាល អាចជាសញ្ញាជំងឺដុំសាច់ខួរក្បាល

ដុំ​សាច់​ខួរ​ក្បាល អាច​និយាយ​បាន​ថា ជា​ជំងឺ​ដែល​គ្នា​យើង​ឮហើយ ភ័យ​ព្រួយខ្លាំង ព្រោះ​វា​អាច​វិវត្ត​ជា​ដុំ​សាច់​កាច គំរាម​កំហែង​ជីវិត​យើង​។ ដុំ​សាច់​នេះ​កើត​ឡើង​ពី​ស្រោម​ខួរក្បាល​របស់​យើង ហើយ​គេ​សង្កេត​ឃើញ​ថា​កើត​លើ​ស្រ្តី​ច្រើន​ជាង​បុរស និង​មាន​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​យើង​មិន​ចាប់​អារម្មណ៍ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ រោគ​សញ្ញា​ជំងឺ​ដុំ​សាច់​ខួរក្បាល ការ​រីក​លូតលាស់​របស់​ដុំ​សាច់​មាន​សភាព​យឺត​យ៉ាវ ដូច្នេះ​រោគសញ្ញា​ក៏​អាស្រ័យ​ទៅ​តាម​ទំហំ និង​ទី​កន្លែង​ដុំ​សាច់​ដែរ ហើយ​រោគ​សញ្ញា​ដែល​ជួប​ប្រទះ​ញឹកញាប់​ដូចជា៖ ឈឺក្បាល ប្រកាច់ មើល​ពុំ​ច្បាស់ ព្រិលភ្នែកៗ ភាព​ខ្សោយ​អវយវៈ ប្រសិន​បើ​ដុំ​សាច់​នោះ​ធំ​ខ្លាំង​អាច​បណ្ដាល​អោយ​សន្លប់​បាត់ស្មារតី។ ទន្ទឹម​នឹង​នេះ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​​ជំងឺ​មហារីក ឲ្យដឹងថា ត្បិត​តែ​រក​មិន​ទាន់​ដឹង​មូល​ហេតុ​ពិត​ប្រាកដ ប៉ុន្តែ​ខាង​គ្រូពេទ្យ​វេជ្ជសាស្ត្រ​រក​ឃើញ​ថា មាន​ហ្សែន​ខ្លះ​អាច​ប្រែ​ប្រួល​កើត​ទៅ​ជា​ជំងឺ​មហារីក​ខួរ​ក្បាល​បាន ហើយ​ហ្សែន​ទាំង​អស់​នោះ​កំពុង​ត្រូវ​បាន​សិក្សា​បន្ថែម​ទៀត នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​ទេ។ លោកវេជ្ជបណ្ឌិតថា ​អាច​កើត​ឡើង​បាន​មនុស្ស​គ្រប់​វ័យ មិន​ថា​តែ​មនុស្ស​ចាស់​ទេ សូម្បី​តែ​កូន​ក្មេង​ក៏​អាច​ប្រឈម​នឹង​កើត​ជំងឺ​ដុំ​សាច់​ខួរ​ក្បាល​នេះ​ដែរ។ ហេតុ​នេះ យើង​គួរ​តែ​តាម​ដាន និង​ថែទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់​ទាំង​ចាស់ ទាំង​ក្មេង។​


ដុំមហារីកខួរក្បាល

ឈឺក្បាលខ្លាំងព្រឹកៗ អាចជារោគសញ្ញាមួយនៃដុំសាច់ខួរក្បាល

ពេល​យើង​មាន​អាការៈ​ឈឺក្បាល​កាន់​តែ​អាក្រក់ និង​នៅ​បន្ត​ឈឺ​ជាប់​មិន​បាត់​ទៅ​ណា នោះ​ជា​ពេល​មួយ​ដែល​អាច​ចាប់​ផ្ដើម​គិត​ថា​វា​ជា​រោគ​សញ្ញាគ្រោះ​ថ្នាក់​ឬ​យ៉ាងណា​ ឬ​អាច​ជា​ដុំសាច់​ខួរ​ក្បាល​?​ ​អាការៈ​ឈឺ​ក្បាល​ជាប់​ជា​ប្រចាំ​​គឺ​ជា​រោគ​សញ្ញា​មួយ​នៃ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល តែ​ថា​ដុំ​សាច់​​ខួរ​ក្បាល​មិន​មែន​មាន​ជា​រោគ​សញ្ញា​តែ​មួយ​មុខ​នោះ​ទេ​។ បញ្ហា​ដុំ​សាច់​​ខួរ​ក្បាល​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ ក្រៅពី​អាការៈ​ឈឺ​ក្បាល​។ ដុំ​សាច់​ក្នុង​ខួរ​ក្បាល​អាច​ជា​ដុំ​សាច់​មិន​បង្ក​មហារីក ឬ​ដុំ​សាច់​បង្ក​មហារីក​។ រោគ​សញ្ញា​នៃ​បញ្ហា​ដុំ​សាច់​ទាំង​ពីរ​ប្រភេទ​នេះ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា។ រោគ​សញ្ញា​អាច​លេច​ចេញ​នៅ​ពេល​ដែល​ផ្នែក​ខ្លះ​នៃ​ខួរ​ក្បាល​ពិបាក​ដំណើរ​ការ​នៅ​ត្រង់​កន្លែង​មាន​ដុំ​សាច់ ឬ​ការ​កើន​ឡើង​សម្ពាធក្នុង​ខួរ​ក្បាល​​ ដែល​បាន​សង្កត់​ទៅ​លើ​ទី​តាំង​នៅ​ជុំ​វិញ​ខួរ​ក្បាល​។ ឧទាហរណ៍​ថា​ដុំ​សាច់​មាន​នៅ​ខួរ​ក្បាល​ប៉ះផ្នែក​ដំណើរការ​​​គំហើញ វា​នាំ​ឲ្យ​គំហើញ​មាន​បញ្ហា​។ ១. ប្រកាច់ អាការៈ​ប្រកាច់​ច្រើន​ជា​រោគ​សញ្ញា​ដំបូង​ដែល​អ្ន​ក​មាន​បញ្ហា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​​ជួប​ប្រទះ មិន​មែន​ជា​អាការៈ​ឈឺ​ក្បាល ដូច​មនុស្ស​មួយ​ចំនួន​គិត​នោះ​ទេ​។ មនុស្ស​រហូត​ដល់​១ភាគ​៣ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​មាន​អាការៈ​ប្រកាច់ មុន​ពេល​រក​ឃើញ​ថា​មាន​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​។ ​២. ឈឺក្បាល មនុស្ស​ប្រហែល​ជា​ពាក់​កណ្ដាល​ដែល​មាន​បញ្ហា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល ជួប​បញ្ហា​ឈឺ​ក្បាល​។ បញ្ហា​ឈឺ​ក្បាល​ដោយ​សារ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល ច្រើន​កើត​ឡើង និង​ធ្វើ​ឲ្យ​ឈឺ​ខ្លាំង​នៅ​ពេល​ព្រឹក ហើយ​អាច​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ថ្ងៃ​បន្តិច​។ អាការៈ​ឈឺ​ក្បាល​បែប​នេះ អាច​កើត​មាន​ពេញ​ទាំង​ក្បាល ឬក៏​ឈឺ​ខ្លាំង​នៅ​តែ​មួយ​ចំហៀង​​ក្បាល​។ អាការៈ​ឈឺ​ក្បាល​នេះ ទៀត​សោត​នឹង​កាន់​តែ​ឈឺ​ខ្លាំង​ពេល​យើង​ធ្វើ​សកម្មភាព​រាង​កាយ ពេល​កណ្ដាស់ ក្អក ឱន​ចុះឡើង ឬ​ពេល​ប្រឹង​បត់ជើង​ធំ​។​​ ៣. ក្អួត​ អាការៈ​ ក្អួត ឬ​ចង្អោរ ពិសេស​កើត​ឡើង​នៅ​ពេល​ព្រឹក ក៏​ជា​រោគ​សញ្ញា​មួយ​នៃ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​ដែរ​។ អាការៈ​ក្អួត​នេះ អាច​កើត​ឡើង​នៅ​ពេល​ព្រឹក មុន​ក្រោក​ពី​ដំណេក​ពេល​យើង​បែរ​ខ្លួន​ចុះ​ឡើង ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត​។ ៤. ការ​ចងចាំ​ធ្លាក់​ចុះ ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​យើង​មាន​កា​ភ្លេច​ភ្លាំង​ខ្លះៗ ឬ​ធ្លាក់​ចុះ​ការ​ផ្ទង់​អារម្មណ៍​ជាដើម។ អ្នក​ខ្លះ​ធ្លាប់តែ​ពូកែ​បើ​ក​បរ​រថ​យន្ត តែ​ពេល​មាន​បញ្ហា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ប្រែ​ប្រួល​ខ្លះ​ពេល​បើក​បរ និង​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​។ មួយ​វិញ​ទៀត ដូច​ជា​អ្នក​ធ្លាប់​តែ​ពូកែ​ដោះ​ស្រាយ​លំហាត់​គណិតវិទ្យា ឬ​លេង​អុក តែ​បែរជា​ភាន់​ភាំង​ពេល​ត្រូវ​ដោះ​ស្រាយ​លំហាត់ ឬ​លេង​អុក​ […]


មហារីកផ្សេងទៀត

របបអាហារជួយកាត់បន្ថយហានិភ័យជំងឺមហារីក គ្រប់គ្នាគួរដឹង

ថ្វីបើ​របប​អាហារ​សុខភាព​​មិន​អាច​ធានា​ថា​អាច​ការ​ពារ​យើង​មិន​ឲ្យ​កើត​ជំងឺ​មហារីក តែ​វា​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​កាច​សាហាវ​មួយ​នេះ​ដែរ​។ របប​អាហារ​មួយ​ចំនួន​ បើ​យើង​អាច​ធ្វើ​បាន​​ក៏​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​​។ ១. ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ គ្មាន​បន្លែ ឬ​ផ្លែ​ឈើ​តែ​មួយ​មុខ​ណា​មួយ​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​នោះ​ទេ​។ ប៉ុន្តែ​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែ​ឈើ​ចម្រុះ​ រួម​ទាំង​គ្រាប់​ធញ្ញជាតិ និង​ពពួក​សណ្ដែក បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​​ច្រើន​ប្រភេទ​។ ការសិក្សា​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​បញ្ជាក់​ថា​បន្លែ ផ្លែ​ឈើ មាន​ផ្ទុក​វីតាមីន​ រ៉ែ និង​ phytochemicals អាច​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​មហារីក​។​ ​២. អាហារ​មាន​ជាតិ​ស្ករ និង​កាឡូរីទាប​ ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​តិច​ និង​កាឡូរី​ទាប អាច​មាន​ឥទ្ធិ​ពល​ដល់​ការ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ក្នុង​កម្រិត​សុខភាព​ល្អ​។ អាហារ​កែច្នៃ​ដូច​ជា​ដំឡូង​បំពង ដូណាត់​ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ​ខ្ពស់ សុទ្ធ​តែ​ជាអាហារអាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់ តែ​មិន​មែន​ឡើង​ទម្ងន់​ក្នុង​ន័យ​សុខ​ភាព​ល្អ​នោះ​ទេ​។ អាហារ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ខ្លាញ់​នៅ​ក្បាល​ពោះ ក្បាល​ពោះ​ដុះ​ធំ នាំ​ឲ្យ​យើង​ប្រ​ឈម​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះ​ដូង និង​ជំងឺ​មហារីក​មួយ​ចំនួន​។ ដូច​គ្នា​ដែរ អង្គការ​សុខភាព​ពិភព​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ញ៉ាំ​អាហារ​កែច្នៃ​ ឬ​សាច់​កែ​ច្នៃ​ច្រើន​ក៏​អាច​បង្កើន​ឱកាស​បន្ថែម​លើ​ហានិភ័យ​​កើត​ជំងឺ​មហារីក​​ជាក់​លាក់​មួយ​ចំនួន​ដែរ​។​ ៣. កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន និង​ក្នុង​រយៈ​ពេល​យូរ​ អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ដូច​ជា​មហារីក​សុដន់ ពោះ​វៀន​ធំ សួត តម្រង​នោម និង​ថ្លើម​។ បើ​សិន​ជា​យើង​​ជា​អ្នក​ផឹក​គ្រឿង​ស្រវឹង គួរ​កំណត់​ការ​ផឹក​ក្នុង​កម្រិត​សម​ល្មម អាច​មក​ត្រឹម​សា្របៀរ​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ស្រី និង​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ប្រុស​។ ​៤. រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ​ ក្រៅពី​របប​អាហារ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​​ក៏​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ និង​ទម្ងន់​ខ្លួន​ល្អ​ផង​ដែរ​។ ការ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ថេរ​ក្នុង​កម្រិត​ត្រឹម​ត្រូវ អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ រួ​ម​មាន​មហារីក​សុដន់ មហារីក​ក្រពេញ​ប្រូស្តាត សួត […]


មហារីកសុដន់

បើមានសារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ អាចជាសញ្ញាមហារីកសុដន់?

បើទោះបីសារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ភាគ​ច្រើន​មិន​មែន​ជា​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​អ្វី​ក៏ដោយ ប៉ុន្តែ​ពេល​ខ្លះ​ជា​ការ​ល្អ ដែល​យើង​គួរ​ត្រូវ​ទៅ​ជួប​ពេទ្យ ព្រោះ​វា​ក៏​ជា​រោគ​សញ្ញា​មួយ​ក្នុ​ង​ចំណោម​រោគ​សញ្ញា​ជា​ច្រើន​ទៀត​របស់​ជំងឺ​មហារីក​សុដន់​ផង​ដែរ​។​ ស្រ្តី​ជា​ច្រើន​តែង​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​ ហើយ​វា​អាច​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​សម្រាប់​ក្មេង​តូច​ប្រុស​ឬ​ស្រី ទើប​កើត​អាច​ជា​រឿង​ផ្សេង និង​គួរ​ឲ្យ​បារម្ភ។ ក្មេង​ទើប​កើត​អាច​ចេញ​សារធាតុរាវ​តាម​ចុង​សុដន់​ តែ​នឹង​បាត់​ទៅ​វិញ​នៅ​ពីរ​បី​សប្ដាហ៍​បន្ទាប់ បើ​មិន​បាត់​ទៅ​វិញ​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​។ ដូច​គ្នា​ដែរ សម្រាប់​មនុស្ស​ប្រុស​មាន​ចេញ​សារធាតុ​រាវ​ពី​ចុង​សុដន់​ក៏​ជា​រឿង​មិន​ធម្មតា​ដែរ​។ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ សារធាតុ​រាវ​ចេញពី​ចុង​សុដន់​អាច​មាន​ច្រើន​ពណ៌ និង​ពិបាក​កំណត់​ថា​ពណ៌​ណា​មាន​គ្រោះ​ថ្នាក់​ណាស់​ដែរ​។ គណនាទម្ងន់ធៀបកម្ពស់ BMI ចុចត្រង់នេះ  គណនាចំនួនកាឡូរី BMR ចុចត្រង់នេះ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ពិនិត្យមហារីកមាត់ស្បូនឥតគិតថ្លៃ ចុចត្រង់នេះ ពិនិត្យមហារីកសុដន់ឥតគិតថ្លៃ ចុចត្រង់នេះ ១. ​ពេលណា​គួរ​ទៅ​ជួប​ពេទ្យ​?​ បើ​សិន​ជា​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម​នេះ​ គ្នា​យើង​ដែល​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​​​គួរ​ទៅ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​៖​ កើត​ឡើង​ជា​ប្រចាំ​ មិន​មែន​កើត​មាន​តែ​ម្ដង ចេញ​សារធាតុ​រាវ​ពី​សុដន់​តែ​ម្ខាង​ ​មាន​លាយ​ឈាម ឬ​ក្លិន​ មាន​ចេញ​សារធាតុ​រាវ​តាម​ចុង​សុដន់​សម្រាប់​ស្រ្តី​មិន​បំបៅ​ដោះ​កូន និង​ចេញ​ដោយ​មិន​មាន​ការ​ប្របាច់​ អាយុ​លើស​ពី​៥០​ឆ្នាំ មាន​រោគ​សញ្ញា​ខ្លះ​ទៀត​ដូច​ជា មាន​ដុំ ឈឺ ឡើង​ក្រហម ឬ​ហើម​នៅ​លើ​សុដន់ ជា​មនុស្ស​ប្រុស​ និង​ចេញ​សារធាតុ​រាវ​ពី​ចុង​សុដន់ អ្វី​ដែល​បាន​រៀប​រាប់​នេះ មិន​ប្រាកដ​ថា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ ប៉ុន្តែ​ក៏​នៅ​តែ​អាច​មាន​​ឱកាស​តិច​តួច​ជា​ជំងឺ​មហារីក​សុដន់។ ដូច​នេះ​ហើយ​ដើម្បី​ដឹង​ច្បាស់ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដោយ​ផ្ទាល់​។​​​​ [embed-health-tool-due-date] ២. អាច​ពិនិត្យ​បែប​ណា? ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ដើម្បី​ប្រឹក្សា​រឿង​នេះ​ គ្រូពេទ្យ​អាច​៖ ​ពិនិត្យ​សុដន់​ ស្កែន​ដោយ​ប្រើ​ X-ray ឬ​ឆ្លុះ​អេកូ ច្រឹប​សាច់​សុដន់​ពិនិត្យ​ ដោយ​គ្រូ​ពេទ្យ​អាច​ស៊ក​ម្ជុល​តូច​មួយ​ទៅ​​ក្នុង​សុដន់​ដើម្បី​ចាប់​យក​កោសិកា​ខ្លះ​មក​ធ្វើ​តេស្ត​។ ការ​ធ្វើ​តេស្ត​បែប​នេះ​ច្រើន​ធ្វើ​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​លទ្ធ​ផល​ក៏​អាច​បង្ហាញ​​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ ប៉ុន្តែ​សម្រាប់​ការ​ច្រឹប​សាច់​ពិនិត្យ អាច​ស៊ីពេល​យូរ​ជាង​នេះ​រហូត​ដល់​មួយ ឬ​ពីរ​សប្ដាហ៍​៕ ចំណុចសំខាន់ ពេលណា​គួរ​ទៅ​ជួប​ពេទ្យ​?​ បើ​សិន​ជា​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម​នេះ​ […]


មហារីកកូនកណ្ដុរ

មិនមែនបំភ័យទេ ហើមកូនកណ្តុរ អាចជារោគសញ្ញាជំងឺមហារីក

ហើមកូន​កណ្តុរ​អាច​កើត​កន្លែង​ផ្សេងៗ​គ្នា ដូចជា​បរិវេណ​ក ក្រោម​ក្លៀក ក្រលៀន ជាដើម។ បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រា​ចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម ការ​ហើម​កូន​កណ្តុរ​អាច​រោគ​សញ្ញា​ជំងឺ​រលាក​កូន​កណ្តុរ ដោយសារ​រលាក​បំពង់​ក កើត​ជំងឺរ​បេង​កូន​កណ្តុរ និង​ជំងឺ​អេដស៍ កើត​ជំងឺ Rosai Dorfman និង​ជំងឺ​មហារីក។ ការ​ហើម​កណ្តុរ​ដោយសារ​កើត​ជំងឺ​មហារីក អាច​ហើមកូន​កណ្តុរ​នៅក នៅ​ក្រោម​ក្លៀក ឬ​នៅ​ក្រលៀន ឬ ដំបៅ ស្នាម​ក្រហម​ចំឡែកៗ​លើ​ស្បែក ជាដើម។ ក្រៅ​ពី​នោះ​ការ​ហើម​កូន​កណ្តុរ​ដោយសារ​កើត​ជំងឺ​មហារីក​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដូចជា ក្តៅខ្លួន បែក​ញើស​ពេល​យប់ អស់​កម្លាំង​ខ្លាំង ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ ថ្លើម និង អណ្តើក​រីក​ធំ​ខ្លាំង ខុសប្រក្រតី។ ចំពោះ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​វិញ លោក​វេជ្ជបណ្ឌិត​ថា ទី១​ត្រូ​វវិភាគ​រក​មើល​ហ្សែន ដោយ​បច្ចេកវិទ្យា​ទំនើប​ថ្មី អាច​ឲ្យ​យើង​ស្គាល់​ប្រភេទ​កោសិកា​មហារីក​កាន់​តែ​ច្បាស់លាស់។ ទី២ ការ​វះ​យក​កូន​កណ្តុរ ១ ឬ ផ្នែក ណា​មួយ​ស្បែក សង្ស័យ​ថា​មាន​ជំងឺ​នេះ យក​ទៅ​វិភាគ​នៅ​មន្ទីរ​ពិសោធន៍ រក​មេរោគ​មហារីក។ ទី៣ ការ​បូម​ខួរឆ្អឹង ពិនិត្យ​រក​មេរោគ​មហារីកកូនកណ្តុរ។ ទី៤ ការ​ថត CT ស្កេន ឬ​ថត […]


មហារីកផ្សេងទៀត

ទម្លាប់សាមញ្ញ ២ តែអាចបង្កជាហានិភ័យជំងឺមហារីក បើមិនចាប់អារម្មណ៍

ទម្លាប់សាមញ្ញៗ​ប្រ​ចាំ​ថ្ងៃ​មួយចំនួនដូចជា អង្គុយ​យូរ​ៗ មិនសូវ​ហាត់​ប្រាណមិនងាយងើបចេញពីកៅអី និង ​របប​អាហារ​មិន​សូវ​មាន​បន្លែ ផ្លែឈើ​ សុទ្ធ​តែជាហានិភ័យជំងឺមហារីកបង្កទុក្ខទោសយើងបាន។ ១.​​ ម៉េចបាន​អង្គុយ​យូរៗមិនងាយងើបពីកៅអី​​ ពាក់ព័ន្ធ​ហានិភ័យជំងឺមហារីក? ទម្លាប់​អង្គុយ​យូរ​ម៉ោង ក្នុង​មួយ​ថ្ងៃ​ៗ ត្រូវ​​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ជា​មូល​ហេតុ​ដើមចមមួយចំនួនដូចជាស្លាប់​ដោយ​ជំងឺ​មហារីក ឬ​ជំងឺ​បេះ​ដូង​ជា​ដើ​ម។ ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​ក្រៅពី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក ក៏​នៅ​អាច​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​បេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរ​ក្បាល ជំងឺ​ទឹក​នោមផ្អែម តម្រង​នោម ជំងឺ​សួត ជំងឺ​ថ្លើម និង​ជំងឺ ទាក់ទង​នឹង​ប្រ​ព័ន្ធ​រំលាយអាហារ​ជា​ដើម​។ លោក​ស្រី Alpa Patel អ្នក​ដឹក​នាំការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ជំងឺ​មហារីក​សហរដ្ឋអាមេរិក​(American Cancer Society Sr Scientific ) ​លើក​ឡើង​ថា​ទោះ​បី​ជា​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​មិន​ទាន់​ច្បាស់​ថា​ការ​អង្គុយ​យូរ​កម្រិត​ណា​អា​ច​បង្ក​ជា​ហានិភ័យ​នេះ​ក៏​ដោយ តែថា​មនុស្ស​យើង​គួរ​កាត់​បន្ថយ​ការ​អង្គុយ​ឲ្យ​បាន​ច្រើន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​រក​ពេល​ដើរ​ចុះឡើង​ខ្លះ​បើ​យើង​ធ្វើ​ការ​ត្រូវ​អង្គុយ​យូរ​ម៉ោង​។​ ការ​សិក្សា​ពន្យល់​ថា ការ​អង្គុយ​យូរ​ម៉ោង​មាន​ផល​អវិជ្ជមាន​លើ​កម្រិត​អ័រម៉ូន​ក្នុង​រាង​កាយ និង​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាព​ស៊ាំ។ អ្វី​ទាំង​នេះ​ហើយ​ដែល​មាន​ទំនាក់​ទំនង​រវាង​ការ​អង្គុយ​យូរ និង​ការ​ស្លាប់​ដោយសារ​ជំងឺ​ពាក់ព័ន្ធ​។ ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​មជ្ឈមណ្ឌល​ជំងឺ​មហារីក​MD Anderson របស់​សាកល​វិទ្យាល័យ Texas បាន​លើក​ឡើង​ដែរ​ថា​ការ​អង្គុយ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​ធ្វើ​ឲ្យ​យើង​ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុខភាព ទោះ​បី​ជា​យើង​បាន​ហាត់​ប្រាណ​​ទៀង​ទាត់​ក៏​ដោយ​។​ ​អ្នក​ជំនាញ​មជ្ឈមណ្ឌល​ខាង​លើ​ថា​​ការ​អង្គុយ​យូរ​ម៉ោង​អាច​​ប្រ​ឈម​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ មហារីក​អូវែ និង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​​ជា​ដើម។ ក្រៅ​ពី​នេះ នៅ​ប្រ​ឈម​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង និង​ធាត់​ផង​ដែរ​។ ដូច​នេះ បើ​យើង​ជា​មនុស្ស​ធ្វើ​ការ​ត្រូវ​ចំណាយ​ពេល​ច្រើន​អង្គុយ​មុខ​កុំព្យូទ័រ គួរ​រក​ពេល​ខ្លះ​ងើប​ដើរ ដូច​ជា​ដើរ​ទៅ​និយាយ​ជាមួយ​ក្រុម​ងារ ​ជា​ជាង​ផ្ញើ​សារ ដើរ​ទៅ​ចាក់​ទឹក ឬ​ចត​យានជំនិះ​ឆ្ងាយ​ពី​កន្លែង​ធ្វើ​ការ​បន្តិច​ដើម្បី​បាន​ដើរ ជា​ដើម។ ក្រៅពី​នេះ​យើង​ត្រូវ​ចំណាយ​ពេល​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។ ២. […]


មហារីកផ្សេងទៀត

កុំព្រងើយ! ក្អួតចង្អោរ ពិបាកលេបអាហារ អាចជាសញ្ញាមហារីកបំពង់អាហារ

មហារីក​បំពង់​អាហារជា​ការ​វិវត្ត​មិន​ប្រក្រតី (លឿន​ខុស​ធម្មតា) នៃ​កោសិកា​របស់​បំពង់​អាហារ បង្កើត​បាន​ជា​ដុំ​សាច់​ដែល​យើង​តែង​ហៅ​ថា ដុំ​សាច់​មហារីក។ ជំងឺ​នេះ​ត្រូវ​បាន​ចែក​ជា២​ប្រភេទ​ធំ​ៗ គឺ ពួក​ស្កេមមើសសែល ការសីណូម៉ា និង​អាដេណូការសីណូម៉ា។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ រោគ​សញ្ញា​ជំងឺ​មហារីក​បំពង់​អាហារ ជំងឺ​មហារីក​បំពង់​អាហារ​បង្ហាញ​សញ្ញា​ដូច​រោគ​សញ្ញា​ជំងឺ​ទូទៅ​មួយ​ចំនួន​ដែល​យើង​មិន​ចាំ​អារម្មណ៍ ហេតុ​នេះ​យើង​គួរ​តាម​ដាន​មើល​សញ្ញា​ដូច​ជា៖ អួល​ណែន និង​ពិបាក​លេប​អាហារ​ចូល (ដំបូង​អាហារ​រឹង បន្ទាប់​មក​អាហារ​រាវ និង​ចុង​ក្រោយ​ទឹក​ក៏​ពិបាក​លេប​ដែរ) ឈឺ​ចុក​ចាប់​ពេល​ញ៉ាំ​អាហារ ក្អួត​ចង្អោរ បន្ទាប់​ក្រោយ​ញ៉ាំ​អាហារ ចុក​អួល​ណែន​ក្នុង​ដើម​ទ្រូង ស្លេក​ស្លាំង និង​ខ្វះ​គ្រាប់​ឈាម​ក្រហម ចុះ​ខ្សោយ​អស់​កម្លាំង កំហែង និង​ល្ហិតល្ហៃ មិន​ចង់​ញ៉ាំ​អាហារ ស្រក​ទម្ងន់​ខ្លាំង​ខុស​ធម្មតា ​ធ្លាក់​ឈាម​(ក្នុង​ករណី​មួយ​ចំនួន)។ កត្តា​ប្រឈម​អាច​បង្ក​ឲ្យ​កើតដុំ​មហារីក​បំពង់​អាហារ​ – ជក់​បារី​រយៈ​ពេល​វែង – ញ៉ាំ​ស្រា ឬ​គ្រឿង​ស្រវឹង​ហួស​កម្រិត – អាយុ​ច្រើន (លើស​ពី​៥៥​ឆ្នាំ) – ភេទ​ប្រុស – ញ៉ាំ​អាហារ​ផ្ដេសផ្ដាស (អនាម័យ​មិន​ល្អ អាហារ​មិន​ល្អ…) – ជំងឺ​ច្រាល​ជាតិ​អាស៊ីដ​ក្រពះ និង​រលាក​បំពង់​អាហារ​រ៉ាំរ៉ៃ​ដោយ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ។ តើ​ជំងឺ​មហារីក​បំពង់​អាហារ​អាច​បង្ការ​បាន​ទេ? ចំពោះ​ជំងឺ​មហារីក​បំពង់​អាហារ មិន​មាន​វិធី​ច្បាស់​លាស់​ណា​មួយ​អាច​ទប់​ស្កាត់​មិន​ឲ្យ​កើត​ឡើង​១០០% នោះ​ទេ តែ​ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះ​ៗ​ដូចជា ឈប់​ជក់​បារី ឬ​ចុក​ថ្នាំ​ជក់ ហាត់​ប្រាណ​ជា​ប្រចាំ ដោយ​ចាប់​ផ្ដើម​បន្តិច​ម្ដង​ៗ ញ៉ាំ​អាហារ​មាន​ជីវជាតិ ដូច​ជា ​បន្លែ​ ​ផ្លែ​ឈើ ព្រម​ទាំង​​វីតាមីន​​ធម្មជាតិ ចៀស​វាង​ថ្នាំ​បំប៉ន អាច​មាន​រង​ផល​ប៉ះពាល់។


មហារីកក្រពេញប្រូស្តាត

ហេតុ​ផលនេះហើយ អ្នកបើក​រថយន្តធំៗ​ អាចប្រឈមជំងឺមហារីក

ការ​សិក្សា​កន្លង​មក​បាន​រក​ឃើញ​ថា​អ្នក​ប្រកប​របរ​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ធំៗ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ខ្ពស់ និង​គ្រោះ​ថ្នាក់​ជាង​អ្នក​ប្រកប​របរ​ផ្សេង​មួយ​ចំនួន​ទៀត​។ ១. តើ​​បញ្ហា​នេះ​កើត​ឡើង​បាន​យ៉ាង​ម៉េច? មហារីក​ក្រ​ពេញ​ប្រូស្តាត​ជា​ជំងឺ​មហារីក​ទូទៅ​មួយ​ដែល​កើត​មាន​លើ​បុរស ហើយ​ភាគ​ច្រើន​មិន​បង្ក​ជា​​បញ្ហា​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ទេ​។ ​វិទ្យា​ស្ថាន​ជាតិ​ជំងឺ​មហារីក​របស់​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា មនុស្ស​យើង​មួយ​ចំនួន​ ឬ​អ្នក​ជំងឺ​មួយ​ចំនួន​ទោះ​បី​ជា​មិន​ធ្លាប់​ព្យាបាល​បញ្ហា​ដុំ​សាច់​កន្លង​មក​ក៏​ដោយ ភាគ​ច្រើន​មិន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​នោះ​ទេ តែ​ស្លាប់​ដោយ​កត្តា​ពាក់ព័ន្ធ​ផ្សេង​ទៀត​។ ដោយ​សារ​តែ​មូល​ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​អ្នកស្រាវជ្រាវ​ចាប់​ផ្ដើម​រក​មូល​ហេតុ​ធ្វើ​ឲ្យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ទៅជា​ធ្ងន់​ធ្ងរ​ និង​អាច​សម្លាប់​អ្នក​ជំងឺ​បាន​។ អ្នក​ស្រាវ​ជ្រាវ​បាន​សិក្សា​លើ​អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ ដែល​បាន​ចំណាយ​ពេល​ច្រើន​ម៉ោង​អង្គុយ​ក្នុង​រថ​យន្ត​។ ការ​សិក្សា​បញ្ជាក់​ថា​អ្នក​ដែល​ធ្វើ​ការ​​ណា​ដែល​បង្ក​ឲ្យ​​រាង​កាយ​រង្គើ ឬ​មាន​រំញ័រ​​​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ អាច​បង្កើន​លទ្ធភាព​​ភាព​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។ ទោះ​បី​ជា​មូល​ហេតុ​នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់ តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​អាច​មក​ពី​រំញ័រ​ដង​ខ្លួន​ជំរុញ​ឲ្យ​​មាន​ការ​បង្កើត​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​កាន់​តែ​ច្រើន​ ដែល​អ័រម៉ូ​ប្រភេទ​នេះ​ជា​កត្តា​ប្រឈម​មួយ​ក្នុង​ការ​កើត​មាន​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។ ការ​សិក្សា​ផ្សេង​ទៀត​បាន​បង្ហាញ​ដែរ​ថា រំញ័រ​ដង​ខ្លួន​​ក៏​អាច​នាំ​ឲ្យ​មាន​ការ​រលាក​ក្រពេញ​ប្រូស្តាតរ​ដែរ​ ដែល​ការ​រលាក​នេះ​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។ នេះ​តាម​សមាគម​ជំងឺ​មហារីក​អាមេរិក​។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ដូច​គ្នា​ថា​អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ធំៗ​ និង​មាន​រំញ័រ​ខ្លួន​ខ្លាំង​មានឱកាស​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ធ្ងន់ធ្ងរ​បួន​ដង​ខ្ពស់​ជាង​អ្នក​មិន​ប្រកប​របប​ដែល​ធ្វើ​ឲ្យ​រាង​កាយ​មាន​រំញ័រ​។ ​ដូច​គ្នាដែរ អ្នក​បើក​​បរ​រថយន្ត​ដឹក​ទំនិញ​ធំ​ក៏​ប្រឈម​នឹង​បញ្ហា​ដូច​ជា​សម្ពាធ​ឈាម​ខ្ពស់​ និង​​ធាត់​​ផង​ដែរ ដោយ​ហេតុ​ថា​អ្នក​ទាំងនោះ​ចំណាយ​ពេល​ច្រើន​ម៉ោង​អង្គុយ​ក្នុង​រថយន្ត និង​មិន​សូវ​បាន​បញ្ចេញ​កម្លាំង​ពល​កម្ម​ ឬ​ហាត់​ប្រាណ​។ តាម​ការ​ណែ​នាំ​មនុស្ស​យើង​គួរ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ និង​ប្រាំ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។ ២. គួរ​ដោះ​ស្រាយ​បែប​ណា?​ ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ប្រ​ឈម​នេះ អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ធំៗ និង​ផ្លូវ​ឆ្ងាយ គួរ​មាន​របប​អាហារ​សម្បូរ​​ដោយ​បន្លែ​បៃតង​ ផ្លែ​ឈើ ត្រី និង​គ្រាប់​ធញ្ញជាតិ​។ ជាពិសេស​ត្រូវ​ឈប់​ជក់​បារី ឬ​ចៀស​វាង​ពី​ការ​ស្រួប​ផ្សេង​បារី​។​ ដូច​គ្នា​ដែរ ក្នុង​ការ​ធ្វើ​ដំណើរ​​ផ្លូវ​ឆ្ងាយ​ អ្នក​បើក​បរ​គួរ​ឈប់​សម្រាក​បាន​ញឹក​ញាប់​បន្តិច ដើម្បី​បាន​ពត់​ពែន​ខ្លួន និង​ដើរ​ចុះឡើង​ខ្លះ​ៗ។ មួយ​វិញ​ទៀត គួរ​រៀបចំ​ពេល​វេលា​គេង​ឲ្យ​បាន​ពី​ប្រាំពីរ​ម៉ោង​ក្នុង​មួយ​យប់ ឬ​ច្រើន​ជាង​នេះ​។ ការ​ធ្វើ​ដូច​នេះ នឹង​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​​។


មហារីកផ្សេងទៀត

ការ​សិក្សា​៖ ញ៉ាំ​ផ្សិត​អាចកាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​

​មនុស្ស​ប្រហែល​ជា​៣៩,៥%​​​ បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​ខ្លួន​មាន​ជំងឺ​មហារីក​នៅ​ដំណាក់កាល​ណាមួយ​នៃ​ជីវិត​របស់​ពួក​គេ​​។​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​គ្រប់គ្រង​កត្តា​ហានិភ័យ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន​ ដូចជា​ហ្សែន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​ជ្រើសរើស​របប​អាហារ​​សុខភាព​ និង​បែបបទ​រស់​នៅ​ល្អ​ ​ដើម្បី​​ការពារ​ខ្លួន​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា​ ការ​ញ៉ាំ​បន្លែ​នៅ​ក្នុង​បរិមាណ​តិចតួច​ អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​មហារីក​មួយ​ចំនួន​។​ យ៉ាង​ណា​មិញ​ គ្នា​យើង​អាច​កាត់​បន្ថយ​ហានិភ័យ​ទាំង​នេះ​បាន​ តាម​រយៈ​ការ​ញ៉ាំ​​បន្លែ​ដ៏​មាន​ឥទ្ធិពល​មួយ​ប្រភេទ​​នេះ​។ ការ​សិក្សា​អំពី​គុណប្រយោជន៍​នៃ​ផ្សិត​ ផ្សិត​មាន​អត្ថប្រយោជន៍​ប្រឆាំង​នឹង​កូលេស្តេរ៉ូល​ និង​ប្រឆាំង​នឹង​អាលែកហ្ស៊ី​។​ បន្ទាប់​ពី​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​សិក្សា​ចំនួន​១៧​​ ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ផ្សិត​ក្នុង​បរិមាណ​ច្រើន​​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ជា​ពិសេស​គឺ​ជំងឺ​មហារីក​សុដន់​។ ​ជាក់​ស្ដែង​ អ្នក​ដែល​ញ៉ាំ​ផ្សិត​ចំនួន​១៨​ក្រាម​ជា​រៀង​រាល់​ថ្ងៃ​ មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក​ទាប​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ផ្សិត​សោះ​ដល់​ទៅ​៤៥%​។ ១. សារធាតុ​Selenium ផ្សិត​គឺ​ជា​ប្រភព​ធម្មជាតិ​នៃ​សារធាតុ​រ៉ែ​Selenium។ ​សារធាតុ​Selenium នេះ​ ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ដើរ​តួនាទី​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​ទៀត​​បាន​យ៉ាង​អស្ចារ្យ​។ ២. វីតាមីន​B ជាមួយ​គ្នា​នេះ​ដែរ​ ផ្សិត​សំបូរ​ទៅ​ដោយ​វីតាមីន​B​​ រួម​មាន​Riboflavin, Niacin និង​អាស៊ីដPantothenic ​ជា​ការ​រួម​​ផ្សំ​ដែល​ជួយ​ការពារ​សុខភាព​បេះដូង​។​ ម្យ៉ាង​វិញ​ទៀត​ សារធាតុ​​Riboflavin​ជួយ​ទ្រទ្រង់​កោសិកា​ឈាម​ក្រហម​ ហើយ​សារធាតុ​Niacin​ល្អ​ខ្លាំង​សម្រាប់​ប្រព័ន្ធ​​រំលាយ​អាហារ​ ក៏​ដូចជា​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​។ ៣. ប៉ូតាស្យូម​ លើស​ពី​នេះ​ ប៉ូតាស្យូម​ដែល​មាន​នៅ​ក្នុង​ផ្សិត​មាន​សារសំខាន់​ណាស់​​សម្រាប់​មុខងារ​បេះដូង​ សាច់ដុំ​ និង​សរសៃ​ប្រសាទ​។​ ​​ផ្សិត​ចំនួន​២/៣​ពែង​ មាន​​កម្រិត​ប៉ូតាស្យូម​ខ្ពស់​ ​​​ដែល​អាច​ស្មើ​នឹង​ផ្លែ​ចេក​ទំហំ​មធ្យម​មួយ​​ផ្លែ​។ ៤. វីតាមីន​D ​ការ​ស្រាវជ្រាវ​បាន​ភ្ជាប់​កង្វះ​វីតាមីន​D ​ទៅ​នឹង​ស្ថានភាព​សុខភាព​ជា​ច្រើន​ ដូចជា​ទឹក​នោម​ផ្អែម​ ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ​រលាក​ពោះវៀននិង​ជំងឺ​មហារីក​មួយ​ចំនួន​។​ ​ដូច្នេះ​ហើយ​ ដើម្បី​បញ្ចៀស​ការ​កើត​ជំងឺ​ដ៏​កាច​សាហាវ​ទាំង​នេះ​ គ្នា​យើង​គប្បី​​បន្ថែម​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​D​​ឲ្យ​បាន​គ្រប់គ្រាន់​។


មហារីកផ្សេងទៀត

ធាត់ លើសទម្ងន់ ប្រឈមកើតជំងឺមហារីកច្រើនប្រភេទ

ការ​លើស​គីឡូ និង​ធាត់​ គឺ​ពិត​ជា​មាន​ទំនាក់​ទំនង​នឹង​ការ​កើន​ឡើង​ឱកាស​កើត​ជំងឺ​មហារីក​។ តាម​ការ​សិក្សា​កន្លង​មក​នៅ​សហរដ្ឋ​អាមេរិក​ អ្នក​លើស​ទម្ងន់​អាច​ប្រឈម​កើត​ជំងឺ​មហារីក​១១​ភាគ​រយ​លើ​ស្រ្តី និង​៥​ភាគ​រយ​លើ​បុរស ហើយ​មាន​៧​ភាគ​រយ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក។​ អ្នក​ធាត់ ឬ​លើស​ទម្ងន់​អាច​មាន​ទំនាក់ទំនង​នឹង​ហានិភ័យ​​ការ​កើន​ជំងឺ​មហារីក​​ជា​ច្រើន​ប្រភេទ​ដូច​ជា មហារីក​សុដន់​(ក្រោយ​អស់​រដូវ) មហារីក​ពោះវៀនធំ និង​រន្ធគូទ មហារីក​ស្រទាប់​ស្បូន មហារីក​ថង់​ទឹក​ប្រមាត់ មហារីក​តម្រង​នោម​ មហារីក​ថ្លើម មហារីក​ក្រពេញ​អូវែ មហារីក​លំពែង និង​មហារីក​ក្រពះ​ជា​ដើម​។ ​​ទំនាក់​ទំនង​រវាង​ការ​លើស​ទម្ងន់​ឬ​ធាត់ ទៅ​នឹង​ជំងឺ​មហារីក​ហាក់​មាន​ភាព​ស្មុគ​ស្មាញ​បន្តិច និង​មិន​ទាន់​មាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ​។ ឧទាហរណ៍​ ការសិក្សា​បាន​រក​ឃើញ​ថា​លើស​ទម្ងន់​ធ្វើ​ឲ្យ​ស្រ្តី​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​ខ្ពស់​ក្រោយ​អស់​រដូវ តែ​វា​មិន​មាន​ហានិភ័យ​ខ្ពស់​ទេ​អំឡុង​ពេល​ស្រ្តី​នៅ​មាន​វដ្ដ​រដូវ​។ ហេតុ​ផល​នៅ​ពី​ក្រោយ​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់​ដូច​គ្នា​។​ ១. ទំនាក់ទំនង​លើស​ទម្ងន់ និង​ជំងឺ​មហារីក ពេល​រាង​កាយ​​យើង​លើស​ទម្ងន់ វា​នឹង​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​តាម​ច្រើន​វិធី ដោយ​មាន​​វិធី​ខ្លះ​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ជាក់​លាក់​ណា​មួយ​។ ការ​លើស​ទម្ងន់​អាច​បង្កើន​ការ​ប្រឈម​កើត​ជំងឺ​មហារីក​តាម​រយៈ​៖ មាន​ការ​រលាក​ក្នុង​រាង​កាយ​ កោសិកា និង​សរសៃឈាម​លូត​លាស់​បន្ថែម​ កោសិកា​អាច​មាន​សមត្ថភាព​រស់​យូរ​ជាង​ធម្មតា​ កម្រិត​អ័រម៉ូន​ជាក់​លាក់​មួយ​ចំនួន​ ដូច​ជា​អាំងស៊ុយលីន និង​អឺស្រ្តូហ្សែន អាច​បង្កើន​ការ​លូត​លាស់​កោសិកា​ កត្តា​ផ្សេង​ទៀត​ដែល​អាច​មាន​ឥទ្ធិពល​គ្រប់​គ្រង​លើ​កោសិកា សមត្ថភាព​រាលដាល​របស់​កោសិកា ២. សម្រក​ទម្ងន់​អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​? ការ​សិក្សា​លើ​ការ​សម្រក​ទម្ងន់​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ចុះ​ទាប គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ​​។ យ៉ាងណា មាន​ភស្តុតាង​មួយ​ចំនួន​បាន​បង្ហាញ​ថា​ការ​ស្រក​ទម្ងន់​ប្រហែល​ជា​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ ដូចជា​ជំងឺ​មហារីក​សុដន់​ក្រោយ​អស់​រដូវ និង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​។ យ៉ាងណា នៅ​តែ​មានការ​ណែ​នាំ​ឲ្យ​មនុស្ស​យើង​ឲ្យ​សម្រក​ទម្ងន់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​។ ជាក់ស្ដែង អ្នក​លើស​ទម្ងន់ ឬ​ធាត់ ដែល​ព្យាយាម​សម្រក​ទម្ងន់​បាន​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ជាក់​លាក់​មួយ​ចំនួន​​ដែល​ទាក់ទង​នឹង​ហានិភ័យ​ជំងឺ​មហារីក ដូច​ជា​អ័រម៉ូន​អាំងស៊ុយលីន អឺស្រ្តូហ្សែន និង​អង់ដ្រូហ្សែន​។ ​​ទោះ​បី​ជា​ទំនាក់​ទំនង​រវាង​ការ​សម្រក​ទម្ងន់ និង​ហានិភ័យ​កើត​ជំងឺ​មហារីក​ត្រូវ​មាន​ការ​សិក្សា​បន្ថែម​ច្រើន​ទៀត ប៉ុន្តែ​ការ​សម្រក​ទម្ងន់​ឲ្យ​មក​នៅ​កម្រិត​ត្រឹម​ត្រូវ​តាម​រង្វាស់​សន្ទស្សន៍​រាងកាយ​(BMI) ជា​រឿង​សំខាន់។ ការ​សម្រក​ទម្ងន់​មាន​ផល​ប្រ​យោជន៍​ច្រើន​ដល់​សុខភាព​ទូទៅ​ក្រៅតែ​ពី​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក នៅ​មាន​ប្រយោជន៍​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ