home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

គ្រប់​ខែ​ហើយ! ម៉ាក់ត្រូវ​សម្គាល់សញ្ញា​ឈឺ​ពោះ​ជិត​សម្រាលទាំងនេះ

គ្រប់​ខែ​ហើយ! ម៉ាក់ត្រូវ​សម្គាល់សញ្ញា​ឈឺ​ពោះ​ជិត​សម្រាលទាំងនេះ

៩ ខែ​ក្រោយ​ពពោះ ម៉ាក់ៗ​ច្បាស់​ជាអន្ទះសា ព្រោះ​ជិត​ដល់​ថ្ងៃ​មែន​ទែន​ហើយ គ្នា​យើង​ខ្លះ​ភ័យ​ខ្លាំង អារម្មណ៍​ច្របូក​ច្របល់ អាច​ដោយសារ​សញ្ញា​ប្លែកៗ​មួយ​ចំនួន។ ម៉ាក់មួយ​ចំនួន​ប្រសិនបើតាមដាន​សុខភាព​ប្រកាដជា​ឃើញពីភាព​ខុសប្លែក ឬអ្នក​ខ្លះ​អាច​សង្ស័យ​ថា​មាន​បញ្ហា​សុខភាព​ណាមួយ​ទៅវិញ តាមពិត​ជា​ការ​ផ្ដល់​សញ្ញា​ថា​ថ្ងៃ​សម្រាល​ជិត​ដល់​ហើយ​ម៉ាក់។ បើចឹង “Hello គ្រូពេទ្យ” ពេលនេះ​នឹង​ប្រាប់​ពី​សញ្ញាខ្លះៗ​បញ្ជាក់​ដល់​ពេល​ជិត​សម្រាល​អូនៗ​ហើយ។

១- ៤សប្តាហ៍ចុងក្រោយមុនសម្រាល

– កូនធ្លាក់ចូលអាងត្រគាក៖ មុន​ឈឺ​ពោះ​សម្រាល ២-៣ សប្តាហ៍ គ្នា​យើង​អាច​សង្កេត​ឃើញ​ពោះ​ធ្លាក់​ចុះ​ជាង​មុន ព្រោះ​នៅ​ដំណាក់កាល​នេះ ក្បាល​អូនៗ​នឹង​ផ្លាស់​ទីតាំង​ទៅ​ក្នុង​អាង​ត្រគៀក ត្រៀម​ចេញ​មើល​ផែនដី​លើក​ដំបូង ដោយ​ថែម​ទាំង​មាន​ចលនា​ខ្លះ​សម្រួល​ពេល​ម៉ាក់ៗ​សម្រាល​ទៀត​ផង។ ហេតុនេះ គ្នា​យើង​នឹង​ឧស្សាហ៍​ចូល​បន្ទប់ទឹក ព្រោះអូនៗ​បាន​ទៅ​សង្កត់​លើ​ប្លោក​នោម។

– មាត់ស្បូនបើក៖ មុនឈាន​ដល់​ពេល​សម្រាល មាត់ស្បូន​ត្រូវបើក​ឲ្យ​ស្ដើង​ជាមុន​សិន បន្ទាប់​មក​ទើប​គ្រូពេទ្យ​អាច​វាស់​ទំហំ​មាត់ស្បូន​ដែល​រីក កំណត់​ម៉ោង ឬ​ថ្ងៃត្រូវ​សម្រាល។ មួយទៀត ចំនួនថ្ងៃ​គ្រាន់តែ​ជាការ​គណនា​ទុក​មុន​ប៉ុណ្ណោះ។ បើសិន​មាត់ស្បូន​យើង រីក​យឺត​ជាង​គ្នា​យើង​ផ្សេង​ទៀត ក៏មិន​​អីដែរ ព្រោះ​ការវិវត្ត​មនុស្ស​ម្នាក់ៗ​ខុសគ្នា។

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

– ឧស្សាហ៍ឈឺពោះឈឺចង្កេះ ឈឺចុកខ្នង និង​សៀតពោះ អាច​កើត​ឡើង​ម្ដង​ទៀត ពិសេស​ចាប់​ពីពពោះលើកទី២ ព្រោះថា​សាច់ដុំ និង​សន្លាក់គ្នា​យើងយារ ព្រមទាំង​ផ្លាស់ទី​សម្រាប់​ត្រៀម​ខ្លួន​សម្រាល។ យើង​អាច​នឹង​ឈឺចង្កេះ​ខ្លាំង ថែម​ទាំង​មានអារម្មណ៍​ថា​សន្លាក់​ឆ្អឹង​ត្រគាក​ធូររលុង​ច្រើន។

រាករូស ដូចទៅ​នឹង​សាច់ដុំ​ជាច្រើន​ទៀត រន្ធគូទ​ក៏មាន​សភាពធូររលុង ដោយ​សារអ័រម៉ូន​ផ្ទៃពោះ ជាហេតុ​បណ្ដាល​ឲ្យ​លាមករាវ។ ទោះបីជា​បញ្ហា​ទាំងនេះ​គួរ​ឲ្យធុញ ប៉ុន្ដែ​ជារឿង​ធម្មតាទេ​សម្រាប់ស្រីៗ​មានផ្ទៃពោះ ចឹងគ្នា​យើង​គួរញ៉ាំ​ទឹកឲ្យ​បាន​គ្រប់គ្រាន់។

– អស់កម្លាំងខ្លាំង៖ ព្រោះ​តែអូនៗត្រៀម​ខ្លួន​ចេញមក​ពិភព​ខាងក្រៅ ធ្វើឲ្យ​ស្រីៗគ្នា​យើងចូល​បន្ទប់ទឹក​ជា​ញឹកញាប់ ឈឺរោយ​សាច់ដុំ និង​សន្លាក់ ឯ​កម្លាំងក្នុងខ្លួន​ជួនមាន​ជួនអត់។ ជាក់ស្តែង ពេលខ្លះ​យើង​ប្រហែល​មាន​អារម្មណ៍​អស់​កម្លាំង​ខ្លាំង និង​មិនចង់​ធ្វើអ្វីទាំងអស់​ក្រៅ​ពីគេង តែ​ពេលខ្លះ អាច​មាន​អារម្មណ៍​នៅ​មិនសុខ និង​ចង់​ធ្វើនេះ​ធ្វើនោះ។

– ទឹករម្អិលប្រែពណ៌និងសភាពខាប់ៗ៖ គ្នាយើង​ពេល​ឃើញសំបោរធ្លាក់​ក្នុង​ខោ សភាព​ជាដុំតូចៗ កុំ​ភ័យអី គឺ​ទឹករម្អិល​ទេ បញ្ជាក់ថា​ឈឹពោះ​សម្រាល​កាន់​តែ​កៀក ទឹករម្អិល​មាន​សភាព​ខាប់ដុំៗ ធ្លាក់​ចេញ​ដើម្បី​ការពារ​ស្បូន​អំឡុង​ពេល​សម្រាល ក៏ជា​សញ្ញា​បញ្ជាក់​ឈឺពោះសម្រាល​អូនៗ​នឹង​កើតមាន​ឡើង​គ្រប់​ពេល។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

២- ប៉ុន្មានម៉ោងមុនសម្រាល

ស្បូនចាប់ផ្តើមកន្ត្រាក់៖ ករណី​កន្រ្ដាក់ស្បូន ជា​សញ្ញា​ប្រាប់​ពីការ​ឈឺ​ពោះ​សម្រាល ចឹង​សូម​ប្រុង​ប្រយ័ត្ន ព្រោះគ្នា​យើង​ខ្លះមានកា​រកន្រ្ដាក់​ស្បូន​ជាច្រើន​ថ្ងៃ ឬ​ច្រើនសប្ដាហ៍ មុន​នឹង​សម្រាលអូនៗ។ នេះ​ហៅថា ការកន្រ្ដាក់ Braxton-Hicks មិនមែន​ជា​សញ្ញា​សម្រាលអូនៗ​ដែរ រីឯ​សញ្ញា​ខាងក្រោម​នេះ ទើប​ជា​សញ្ញា​ឈឺ​ពោះសម្រាល​ពិត​ប្រាកដ៖
– ការកន្រា្ដក់ស្បូនកាន់តែខ្លាំងឡើង និងមិនបាត់ទៅវិញទេ
– ទោះបីផ្លាស់ប្ដូរឥរិយាបថ ក៏មិនបាត់កន្ត្រាក់
– ការកន្រ្ដាក់នាំឲ្យឈឺនៅចង្កេះ បន្តទៅពោះផ្នែកខាងក្រោម និងជើង
– ឧស្សាហ៍កន្ត្រាក់ ឈឺចាប់ខ្លាំង ពេលខ្លះជាប់ៗគ្នា។

– ដំណាក់កាលដំបូង៖ ការ​កន្រ្ដាក់​ស្បូនតែង​មាន​យៈពេល​ចន្លោះពី ៣០-៦០ វិនាទី។ ធម្មតា វាចាប់​ផ្ដើម ២០ នាទី/ម្ដង បន្ទាប់​មក ផ្លាស់ប្ដូរ​មក ៥ នាទីម្ដង។ ត្រូវ​សម្គាល់​ក្រោយ​ធ្វើ​ចលនា​ចុះ​ឡើង​នៅ​តែ​កន្ត្រាក់ ឬ​យ៉ាងណា អាច​នឹង​ខ្លាំង​ឡើង ចាប់ផ្ដើម​ឈឺ​ពីខ្នង រួចផ្លាស់​ទី​មកខាង​មុខ​វិញ។

សញ្ញា​កន្ត្រាក់​ដល់​ពេល​សម្រាល រយៈពេល ៦-៨ ម៉ោងមុន សម្រាប់​គ្នា​យើងមាន​កូន​ដំបូង និងពី ២-៥ ម៉ោងសម្រាប់​គ្នា​យើង​មាន​ផ្ទៃពោះ​លើកទី ២ ឬច្រើន​ជាង​នេះ។

ដើម្បី​ជួយ​បំបាត់​ការ​ឈឺចាប់ គ្នា​យើង​អាច​សម្រាក ងូតទឹក ញ៉ាំ​អាហារប​ន្ដិចបន្តួច ដើរ និង​ហាត់​ដក​ដង្ហើម​យឺតៗ។

– ដំណាក់កាលឈឺពោះកើតកូន៖ ការកន្រ្ដាក់​សាច់ដុំ​ស្បូន​មាន​ការកើន​ឡើង​កាន់​តែខ្លាំង ពី ៤៥ – ៦០ វិនាទី និង​ចាប់ផ្ដើមពី ៣-៥ នាទីម្ដង។ គ្នា​យើងមួយ​ចំនួន​មាន​អារម្មណ៍​មិន​ស្រួលខ្នង និង​ត្រគាក ព្រម​ទាំង​រមួល​ក្រពើ​នៅ​ជើង និង​បាតជើង ជា​សញ្ញា​បញ្ជាក់​ដំណាក់កាល​គ្នា​យើង​ត្រូវ​ប្រើ​ថ្នាំស្ពឹក Epidural។

ករណី​នេះអាច​មាន​ចម្លោះ ៣-៦ ម៉ោង​សម្រាប់កូន​ដំបូង និង ១-៣ ម៉ោងសម្រាប់​ផ្ទៃពោះកូនទី ២ ឡើង។ បើ​យើង​លេប​ថ្នាំ Pitocin ជួយ​បង្កើន​ការ​កន្រ្ដាក់ នឹង​ជួយ​ឲ្យ​ការសម្រាល​កាន់តែ​ខិតចូល​មក​ដល់។ បើប្រើ​ថ្នាំស្ពឹក​ចាក់​ឆ្អឹងខ្នង​វិញ គឺដូចជា​ពន្យារ​ពេល​យឺត​ជាង​មុន។

នៅពេល​អាការៈ​ដល់​ដំណាក់កាល​នេះ ត្រូវ​ប្រញាប់​ទៅ​ពេទ្យ បើ​នៅ​ពេទ្យស្រាប់ ត្រូវ​ទៅ​បន្ទប់​សម្រាល។ ករណី​បាន​ចាក់ថ្នាំ​ស្ពឹកឆ្អឹង​ខ្នង គ្នាយើង​មិន​អាចចេញ​ពី​គ្រែ​សម្រាល​បានទេ តែ​បើអាច ផ្លាស់ប្ដូរ​ទីតាំង​លើ​គ្រែ​រាល់​កន្លះ​ម៉ោងម្ដង។ បើអាច​ព្យាយាម​ដើរឡើង​ចុះជណ្ដើរ ២-៣ នាទីម្ដង (គ្រូពេទ្យអនុញ្ញាត) ឬ​ដើរក្នុង​បន្ទប់​ក៏បាន។ ការ​ធ្វើ​ចលនា​នឹង​ជួយ​ឲ្យ​ស្បូនរីកធំ ជាពេល​ត្រូវ​ប្រើ​វិធីសាស្ត្រ​បន្ធូរអារម្មណ៍​ធ្លាប់បាន​ដឹង​ពីមុន​មក។

– ដំណាក់កាលសម្រាល៖ ការកន្រ្ដាក់​សាច់ដុំ​ស្បូន​រឹតតែ​ខ្លាំងពី ៦០-៩០ វិនាទី ចាប់ផ្ដើម​ម្តងៗពី ៩០ វិនាទី ទៅ ២ ម៉ោង។ អាច​មាន​សម្ពាធ​នៅ​ត្រគាក និង​រន្ធគូទ គ្រុនក្ដៅ ត្រជាក់​បាតជើង និង​ចង់ក្អួត។

ដំណាក់កាល​នេះ​មា​នរយៈពេលខ្លី ប៉ុន្ដែ​តឹងតែង​ខ្លាំង។ ត្រូវ​ស្រមៃ​យើង​កំពុង​នៅ​កន្លែង​មាន​សុវត្ថិភាព កំពុង​បន្ធូរ​អារម្មណ៍ ដក​ដង្ហើម​វែងៗ ស្រមៃ​ឲ្យ​ដូចការ​ពិត ទោះបី​គ្នា​យើង​ឈឺ​ខ្លាំង​ជាង​ធម្មតា តែ​ដំណាក់កាល​នេះមិន​អាច​ប្រើថ្នាំ​ស្ពឹក​បានទេ។

បែកទឹកភ្លោះ ពេល​បែក​ទឹកភ្លោះ មាន​ន័យថា ស្រោម​សុកក្នុង​ពោះ​ដាច់រហែក ឈឺពោះ​សម្រាលអូនៗ​ជិតកើត​ឡើង​ដូចគ្នា ប៉ុន្តែ​បែក​ទឹកភ្លោះ​កើតឡើង​តែក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការឈឹពោះ​កើត​កូន​ប៉ុណ្ណោះ។

អាន៖

 

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

10 Symptoms and Signs That Labor Is Near. http://www.whattoexpect.com/pregnancy/labor-signs. Accessed January 14, 2017.

Am I in Labor?: Our Stage-by-Stage Guide to Giving Birth. http://www.parents.com/pregnancy/giving-birth/labor-and-delivery/am-i-in-labor/. Accessed January 14, 2017.

Water breaking: What it feels like. http://www.babycenter.com/0_water-breaking-what-it-feels-like_10339934.bc. Accessed January 14, 2017.


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗបែកទឹកភ្លោះ តែមិនឈឺពោះអាចមានបញ្ហាដល់កូន និងខ្លួន

ម៉ាក់ៗថ្មីថ្មោង ពេលឈឺពោះ សាកធ្វើតាមប៉ុន្មានចំណុចនេះ ដើម្បីកាត់បន្ថយការឈឺចាប់

ធ្លាប់សង្កេតទេ? ពណ៌ទឹកភ្លោះអាចបញ្ជាក់ពីសុខភាពម៉ាក់ ឬគភ៌ក្នុងផ្ទៃ?

សម្រាលកូនពិបាកហើយ តែម៉ាក់ៗប្រឈមស្ទះទឹកភ្លោះក្នុងសរសៃឈាមសួតទៀត

ម៉ាក់ៗពពោះ ខ្វះទឹកភ្លោះ ឬលើសទឹកភ្លោះបណ្ដាលពីបញ្ហាសុខភាពទាំងនេះ

ម៉ាក់ៗប្រយ័ត្ន ទឹកភ្លោះច្រើន អាចមកពីមូលហេតុសំខាន់ ៣ យ៉ាងនេះ!

ចម្ងល់ពាក់ព័ន្ធនឹងការបែកទឹកភ្លោះ ម៉ាក់ៗពពោះថ្មីថ្មោងដឹងជាការល្អ

បញ្ហាទឹកភ្លោះទាំង ៥ នេះ អាចមានគ្រោះថ្នាក់ដល់ម្ដាយ និងកូន

ចេះតិចនិកនេះ ជួយស្រីៗកាត់បន្ថយអាការៈឈឺស្បូនក្រោយសម្រាល


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 5 ថ្ងៃកន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត