របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

អាហារប្រភេទនេះ អាចបង្កឲ្យកើតមហារីកក្រពះពោះវៀន គ្នាយើងគួរប្រយ័ត្ន!

ម្ហូបពេញនិយមតាមផ្ទះមានដូចជាត្រីងៀត ត្រីហើម ត្រីឆ្អើរ ផ្អក ប្រហុកជាដើមដែល​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​យើង​ភាគ​ច្រើន​​ញ៉ាំតាំង​ពី​ដើម​មក​។ អាហារទាំងនេះអាចញុំាបានគ្រប់រដូវកាល ហើយផ្ទះខ្លះ​សឹងតែ​ខ្វះ​មិនបាន ឱ្យតែអស់​ដឹង​តែទិញថែមហើយ។ ទោះជាឆ្ងាញ់យ៉ាងណាក៏ដោយ យើងគួរកាត់បន្ថយខ្លះ ព្រោះតាមការសិក្សាបានឱ្យ​ដឹងថា អាហារទាំងនេះក៏អាច​ប៉ះពាល់សុខភាពដែរ​។ ១. ត្រីប្រឡាក់ លោកសាស្រ្តាចារ្យ​វេជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាមនៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​អះ​អាង​ថា ការញុំាត្រីប្រឡាក់ ត្រីហើមច្រើន​ជា​ប្រចាំអាចបង្កើន​ហានិភ័យ​កើត​មហារីក​ក្រពះ ព្រោះ​អាហារ​ទាំង​​នេះ​មានផ្ទុកជាតិប្រៃច្រើន។ លោក​លើក​ឧទាហរណ៍​ជា​ភស្តុតាង​វិទ្យាសាស្រ្គថា ​ជន​ជាតិជប៉ុនចូលចិត្ត​ញ៉ាំ​ត្រី​ប្រឡាក់​​ ដែល​ជា​ហេតុ​​ធ្វើ​ឱ្យ​ជន​ជាតិ​ជប៉ុន​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើនជាង​នៅ​លើ​ពិភពលោក។ ជាងនេះទៅទៀត ការញុំាជាតិប្រៃច្រើនអាច​ធ្វើ​ឱ្យរាង​កាយ​យើង​ឡើង​ជាតិ​ប្រៃ ចាល់ជាតិទឹក បណ្តាល​ឱ្យ​កើតជំងឺលើសសម្ពាធឈាម ជំងឺ​បេះដូង និងពុកឆ្អឹង។ [embed-health-tool-bmr] ២. ត្រីឆ្អើរ តាមការសិក្សាបានឱ្យដឹងថា ការញុំាត្រីឆ្អើរច្រើនអាចបង្កើនហានិភ័យកើតមហារីក ជាពិសេស​មហារីក​ក្រពះ​ពោះវៀន ដោយសារត្រីឆ្អើរមានផ្ទុកសារធាតុ PAHs និង HCAs។ ការឆ្អើរត្រីឱ្យ​ក្រៀម​ធ្វើ​ឱ្យជាតិទឹក​និង​ខ្លាញ់​​ត្រីស្រក់លើភ្លើង បង្កើតបានជាផ្សែងដែលពោពេញទៅដោយសារធាតុ PAHs (Polycyclic aromatic hydrocarbons) ជ្រាបចូលពេញសាច់ត្រី ហើយនៅពេលសាច់ត្រី​ឆ្លងកាត់ការ​ចម្អិនរហូតក្រៀម​នឹងបង្កើត​ជាសារធាតុគីមី HCAs (Heterocyclic amines)។ ទាំង PAHs និង HCAs ធ្វើឱ្យមានការបំរែបំរួល DNA ដែលបង្កើនហានិភ័យកើតមហារីក។ ចង់គណនា BMI […]


រូបមន្តសុខភាព

ចង់បានស្បែកមានសុខភាពល្អ​ស្រស់ស្អាត​ មកស្គាល់ជីវជាតិក្នុងអាហារទាំងនេះ

របបអាហារគឺជាចំណែកមួយសំខាន់ សម្រាប់ជីវិតយើងគ្រប់គ្នា ​ មិនតែប៉ុណ្ណោះក៏ជួយឲ្យស្បែកយើងមានសុខភាពល្អប្រសើរ។ របបអាហារដែលយើងបានរៀបចំឡើយដោយខ្លួនឯង មានពពួកបន្លែ ផ្លែឈើ ត្រីសាច់ មានផ្ទុកទៅដោយសារជាតិចិញ្ចឹមច្រើន តួយ៉ាងមាន ក្រុមវីតាមីន ជាតិរ៉ែ ដែលអាចប្រឆាំងទៅនឹងអុកស៊ីតកម្ម ការពារស្បែកពីភាពជ្រីវជ្រួញ និងចាស់ជាងវ័យបាន។ ដូច្នេះហើយទើប របបអាហារមានតួនាទីជួយឲ្យស្បែកយើងមាន​សុខភាពល្អយ៉ាងនេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! របបអាហារដែលអាចជួយឲ្យស្បែកយើងមានសុខភាពល្អមានដូចជា៖ ១.បន្លែផ្លែឈើដែលសម្បូរវីតាមីន C វីតាមីន C គឺជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ស្បែក ព្រោះវាជួយរំញោចដល់ការផលិតប្រូតេអ៊ីនខូឡាជែន និង ប្រឆាំអុកស៊ីតកម្ម ពិសេសអាចជួយការពារស្បែកពីផលប៉ះពាល់ នៃពន្លឺព្រះអាទិត្យ។ បន្លែផ្លែឈើដែលសម្បូរវីតាមីន C មានដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ គីវី និង បន្លែខាត់ណាផងដែរ។ ២.ផ្លែឈើសម្បូរ polyphenols ស្រដៀងគ្នានឹងវីតាមីន C ផងដែនោះ polyphenols ក៏មានគុណសម្បត្តិចំពោះស្បែកមិនចាញ់គ្នាប៉ុន្មានដែរ ព្រោះសារជាតិមួយនេះ​ជួយប្រឆាំងអុកស៊ីតកម្ម និង កាត់បន្ថយការលាកលើស្បែក ដែលប្រឈមនឹងកម្ដៅថ្ងៃ។ ផ្លែឈើដែលសម្បូរសារជាតិមួយនេះមានដូចជា ទំពាំងបាយជួរ ប៊ឺរី ជាដើម។ ៣.បន្លែផ្លែឈើសម្បូរជាតិ beta-carotene beta-carotene ជាសារជាតិចិញ្ចឹមសំខាន់សម្រាប់សុខភាពស្បែក។ វាជួយឲ្យស្បែកមានសំណើម សុខភាពល្អ រលោង កាត់បន្ថយការរលាក […]


អាហារូបត្ថម្ភ

រាងកាយខ្វះវីតាមីន B អាចបង្ហាញរោគសញ្ញាទាំងនេះ

ការកង្វះវីតាមីន B ក្នុងរាងកាយគឺជារឿងដែលកម្រ ព្រោះថាវីតាមីនប្រភេទនេះគឺសម្បូរ នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងមិនថានៅក្នុងសាច់ បន្លែ ផ្លែឈើនោះទេ គឺយើងបានញ៉ាំជារាងរាលថ្ងៃ។ ប៉ុន្ដែក្នុងករណីមួយចំនួន រាងកាយក៏អាចប្រឈមខ្វះវីតាមីន B បានដែរ ដូចជា អ្នកគ្មានអាហារញ៉ាំគ្រប់គ្រាន់ អ្នកមានជំងឺផ្នែកប្រព័ន្ធរលាយអាហារ អ្នកកាត់បន្ថយរបបអាហារដើម្បីសម្រកគីឡូ និង អ្នកតមសាច់ប្រឈមខ្លះវីតាមីន B12 ជាងគេ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! វីតាមីន B បែងចែកជា ៨ប្រភេទសំខាន់ផ្សេងៗគ្នា ដូចជា៖ វីតាមីន B1 ជួយបង្កើនការលូតលាស់ និង មុខងារកោសិកាក្នុងរាងកាយ មិនតែប៉ុន្ដែជួយរំញោចដល់មុខងារប្រព័ន្ធប្រសាទ និង បំប្លែងជាតិស្ករទៅជាថាមពល។ វីតាមីន B2 ជំនួយការលូតលាស់កោសិកា ពង្រឹងប្រព័ន្ធប្រសាទ សុខភាពស្បែក ភ្នែក ថ្លើម និង សាច់ដុំ។ វីតាមីន B3 ជួយបំប្លែងជាតិកាបូនអ៊ីដ្រាត និង ខ្លាញ់ទៅជាថាមពល ក៏ដូចជាជួយពង្រឹងប្រព័ន្ធរំលាយអាហារ និង ប្រព័ន្ធប្រសាទ។ វីតាមីន B5 មានតួនាទីក្នុងការធ្វើមេតាប៉ូលី នៃពពួកកាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ និង […]


រូបមន្តសុខភាព

មានបញ្ហាខ្សោយតម្រងនោម កុំរំលងរបបអាហារទាំងនេះ!

តម្រងនោមមានតួនាទីសំខាន់ណាស់ក្នុងការច្រោះកាកសំណល់ក្នុងរាងកាយ បញ្ចេញមកក្រៅ ក្នុងទម្រង់ជាទឹកនោម មិនតែប៉ុណ្ណោះក៏មានតួនាទីជួយគ្រប់គ្រងជាតិទឹក ជាតិអំបិល រួមទាំងពពួករ៉ែសំខាន់មាន កាល់ស្យូម ផូស្វ័រ និង ប៉ូតាស្យូមដែលមាននៅក្នុងឈាមរបស់យើង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ដូច្នេះប្រសិនបើតម្រងនោមចុះខ្សោយ នោះសុខភាពរបស់យើងអាចប្រឈមផលវិបាកផ្សេងៗដូចជា ការចាល់ជាតិទឹក អាចបង្កឲ្យហើមជើង ហើមដៃ ការលើសសម្ពាធឈាម ទឹកចូលសួត កើនឡើងជាតិប៉ូតាស្យូមក្នុងឈាម ប៉ះពាល់ដល់បេះដូង និង អាចប៉ះពាល់ដល់ជីវិតផងដែរ។ របបអាហារសម្រាប់អ្នកខ្សោយតម្រងនោម ដូច្នេះខាងក្រោមគឺជាប្រភេទរបបអាហារដែលល្អសម្រាប់អ្នកដែលមានបញ្ហាខ្សោយតម្រងនោម៖ ១.ស្ពៃក្តោប ស្ពៃក្ដោមគឺជាបន្លែល្អសម្រាប់អ្នកខ្សោយតម្រងនោម ព្រោះស្ពៃក្ដោបមានផ្ទុកមកជាមួយសារធាតុ phytochemicals ដែលជាសារធាតុជួយប្រឆាំងនឹងពពួកបាក់តេរី និង មេរោគផ្សេងៗ។ យើងអាចញ៉ាំស្ពៃក្ដោបជាលក្ខណៈស៊ុប សាឡាត់ ឬអាចញ៉ាំឆៅក៏បានដែរ។ ២.ម្ទេសប្លោកក្រហម ម្ទេសប្លោកក្រហម មានកម្រិតប៉ូតាស្យូមទាបដែលល្អបំផុតសម្រាប់អ្នកខ្សោយតម្រងនោម។ មិនតែប៉ុណ្ណោះរសជាតិវាវិញក៏ឆ្ងាញ់ យើងអាចច្នៃជាមុខម្ហូបផ្សេងៗតាមចំណូលចិត្ដ មិនប៉ះពាល់ដល់តម្រងនោមនោះទេ។ ៣.ផ្កាខាត់ណាខៀវ ផ្កាខាត់ណាខៀវសម្បូរទៅដោយវីតាមីន C និងជាតិសរសៃ មិនតែប៉ុណ្ណោះវាក៏មានអត្ថប្រយោជន៍ជួយរាងកាយយើងកម្ចាត់ជាតិពុលបានល្អ។ ដូច្នេះយើងអាចញ៉ាំបន្លែនេះបានទាំង ឆៅ ចំហុយ ឬស៊ុប ប៉ុន្ដែគួរញ៉ាំជាចំហុយវិញ ទើបជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកមានបញ្ហាខ្សោយតម្រងនោម។ ៤.ផ្លែប៊ឺរី ផ្លែប៊ឺរីក៏មានផ្ទុកជាតិប៉ូតាស្យូមទាប ប៉ុន្ដែសម្បូរសាធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ វាអាចជួយកាត់បន្ថយការរលាកផ្សេងៗ ក៏ដូចជារសជាតិវាក៏ឆ្ងាញ់ទៀតផង។ 5. ស៊ុត ស៊ុតផ្នែកពណ៌សមានជាតិប៉ូតាស្យូមទាបគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកខ្សោយ តម្រងនោម។ ស្រដៀងគ្នានោះដែរ ដូចជាពពួកសាច់ត្រី ប្រេងអូលីវ មានសារធាតុចិញ្ចឹមច្រើន បូករួមទាំងអាស៊ីតខ្លាញ់អូមេហ្គា៣ផងដែរ។ 6. […]


លើសទម្ងន់

កំណើនអ្នកធាត់លើពិភពលោកអាចកើនដល់៥១% ត្រឹមឆ្នាំ២០៣៥

យោងតាមរបាយការណ៍របស់សហព័ន្ធអ្នកធាត់លើសទម្ងន់លើពិភពលោក បានព្យាករថា គិតត្រឹមឆ្នាំ២០៣៥ អត្រាប្រជាជនដែលធាត់លើសទម្ងន់អាចកើនឡើងរហូតដល់៥១% ស្មើនឹងជាង ៤ ទ្រីលាននាក់ នៃប្រជាជនសរុបលើពិភពលោក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ការព្យាករបានមើលឃើញថា កំណើនអត្រាអ្នកធាត់លើសទម្ងន់នឹងកើនឡើងយ៉ាងឆាប់រហ័ស ចំពោះកុមារ និង វ័យជំទង់ ចន្លោះពី៥ឆ្នាំ ដល់១៩ឆ្នាំ។ អត្រាក្មេងប្រុសអាចកើនឡើងខ្ពស់គឺចន្លោះពី ១០ ទៅ ២០% ចំណែក ក្មេងស្រីចន្លោះពី ៨ទៅ ១៨%។ របាយការណ៍ដដែល បានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាប្រឈម និងជំរុញឲ្យបណ្ដាប្រទេសទាំងអស់លើពិភពលោក បង្កើតវិធានការទប់ស្កាត់បញ្ហាមួយនេះ។ សហព័ន្ធអ្នកធាត់លើសទម្ងន់លើពិភពលោក បានបញ្ញាក់ថា វាគឺការព្រួយបារម្ភមួយដោយមើលឃើញពីអត្រាអ្នកធាត់កើនឡើងលឿនបំផុតក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់ ពិសេសលើបណ្ដាប្រទេសមាន GDP ទាប និង មធ្យម។ រដ្ឋាភិបាលគួរស្វែងរកនីតិវិធីឲ្យអស់ពីលទ្ធភាពដើម្បីបញ្ជៀសពីបញ្ហានេះ ដើម្បីជួយដល់សង្គមជាតិ សេដ្ឋកិច្ច និង ក្មេងជំនាន់ក្រោយ។ ទិន្ន័យព្យាករណ៍ដែលបានបង្ហាញខាងលើគឺ ពឹងផ្អែកលើរង្វាស់សន្ទស្សន៍ស្ដង់ដារកំណត់សុខភាព (BMI) ដោយផ្ដោតទៅលើ កម្ពស់ អាយុ ភេទ និង ទម្ងន់ ប្រសិនបើពិន្ទុលើសពី ២៥ នោះគេកំណត់​ថាលើសទម្ងន់ ហើយបើពិន្ទុលើសពី […]


របបអាហារពិសេស

អាហារទាំងនេះ អាចជួយដោះស្រាយបញ្ហាទល់លាមកបាន

ពេលទល់លាមកម្ដងៗគ្នាយើងប្រាកដជាដឹងហើយ ថាវាពិបាកយ៉ាងណា ពេលជុះចេញក៏ពិបាក ចង់ទប់សិនក៏មិនស្រួល មិនតែប៉ុណ្ណោះអាចប្រឈមនឹងការដាច់រលាត់ទ្វារបាតបណ្ដាលឲ្យមានឈាមផង​ដែរ​។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ការទល់លាមកមានពីរប្រភេទ ការទល់លាមករ៉ាំរៃ អាចកើតឡើងរយៈពេលចន្លោះពី ១ ទៅ ២ខែ ដែលការបន្ទោបង់តិចជាង៣ដងក្នុងមួយសប្ដាហ៍ ចំណែកទល់លាមកស្រួចស្រាល់អាច កើតឡើងចន្លោះពី ២ ទៅ ៣សប្ដាហ៍ ដោយបន្ទោបង់អាចតិចជាង ៣ក្នុងមួយសប្ដាហ៍ដូចគ្នា។ របបអាហារអាចជួយដោះស្រាយការបញ្ហាទល់លាមក ការទល់លាមកបង្កឡើងដោយសារចលនាពោះវៀនធំមានភាពមិនប្រក្រតី បណ្ដាលឲ្យលាមកប្រែជាស្ងួត រឹង និងមិនអាចបន្ទោបង់បានស្រួល។ ដូច្នេះប្រសិនបើយើងញ៉ាំអាហារណាដែលជួយសម្រួលដល់ចលនាពោះវៀន នោះក៏អាចជួយសម្រាលបញ្ហាទល់លាមកបានផងដែរ។ តាមការសិក្សាបានបង្ហាញថា អាហារដែលសមប្រកបនឹងអ្នកទល់លាមកគឺពពួកអាហារដែលសម្បូរជាតិសរសៃ និងជាតិទឹក ដែលមានដូចជា៖ ផ្លែឈើ៖ គឺជាប្រភេទអាហារដែលសម្បូរជាតិសរសៃទាំងប្រភេទសរសៃរលាយ និងមិនរលាយ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារដំណើរការបានល្អ សំខាន់ជួយសម្រួលដល់បញ្ហាទល់លាមក។ ពពួកផ្លែឈើមានដូចជា ផ្លែល្ហុងទុំ ផ្លែចេក ផ្លែប៊ឺ ផ្លែឪឡឹក ផ្លែក្រូច ស្វាយទុំ និង ស្រកានាគជាដើម។ បន្លែ៖ បន្លែមិនខុសគ្នានោះដែរគឺសម្បូរជាតិសរសៃ ដែលយើងគួរញ៉ាំនៅពេលមានបញ្ហាទល់លាមក។ បន្លែទាំងនោះមានដូចជា ខាត់ណាខៀវ ខាត់ណា ស្ពៃ ការ៉ុត និងល្ហុងផងដែរ។ ពពួកមើម៖ ពពួកមើមក៏សម្បូរជាតិសរសៃដូចគ្នា ដូចជា ដំឡូងជ្វា ដំឡូងបារាំង និងដំឡូងមី។ គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិថ្វីដ្បិតមានជាតិសរសៃដូចគ្នា […]


រូបមន្តសុខភាព

របបអាហារសំខាន់ៗជួយបង្កើនម៉ាសសាច់ដុំរាងកាយ

ចង់បានរាងកាយមាំមួន សាច់ដុំល្អ បើពឹងផ្អែកលើការហាត់ប្រាណ និងលេងកីឡា គឺមិនទាន់គ្រប់គ្រាន់នោះទេ​ តែត្រូវពឹងផ្អែកលើរបបអាហារចូលរួមផងដែរ ដូច្នេះត្រូវមកស្គាល់របបអាហារដើម្បីជំនួយបន្ថែម។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.ស៊ុត ស៊ុតជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងខ្លាញ់សុខភាព លើសពីនោះក៏មានវីតាមីន B មកជាមួយទៀតផង។ ប្រូតេអ៊ីនអាចជួយបង្កើតអាមីណូអាស៊ីត ហើយក៏ជាផ្នែកមួយសំខាន់ជួយបង្កើតការលូតលាស់របស់សាច់ដុំ។ ចំណែកវីតាមីន B ជួយសម្រួលចលនាមុខងាររបស់សាច់ដុំ។ ញ៉ាំស៊ុតឲ្យបាន១គ្រាប់ក្នុងមួយថ្ងៃ ជួយឲ្យសាច់ដុំរាងកាយរឹងមាំល្អ។ ២.សាច់ត្រី សាច់ត្រីក៏មានចំណែកជួយបង្កើនការលូតលាស់សាច់ដុំផងដែរ។ ព្រោះសាច់ត្រីសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ជំនួយដល់សរសៃឈាម និងបង្កើនការលូតលាស់កោសិកាសាច់ដុំ។ សាច់ត្រីដែលយើងអាចញ៉ាំមានដូចជា ពពួកត្រីទឹកសាប ត្រីធូណា សាល់ម៉ុន និងពពួកកូនត្រីល្អិត។ ៣.សាច់គ្មានខ្លាញ់ ពពួកសាច់ដែលគ្មានខ្លាញ់ សម្បូរប្រូតេអ៊ីនក៏ជំនួយការលូតសាច់ដុំផងដែរ។ សាច់ទាំងនោះមានដូចជា សាច់ចំឡកជ្រូក សាច់គោ និងសាច់ទ្រូងមាន់ជាដើម។ ញ៉ាំសាច់ឲ្យបានជាប្រចាំ ជួយបង្កើនការលូតលាស់សាច់ដុំ និងជំនួយថាមពលផងដែរ។ ៤.ទឹកដោះស្រស់ ទឹកគោស្រស់សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនចម្រុះមានអត្ថប្រយោជន៍ដល់ការរាងកាយ បង្កើនការលូតលាស់បានល្អ។ ការសិក្សាបានបង្ហាញថា ពេលវេលាល្អបំផុតដែលគួរញ៉ាំទឹកដោះគោស្រស់ ដើម្បីបង្កើនការលូតលាស់សាច់ដុំគឺនៅក្រោយពេល ឬ មុនពេលហាត់ប្រាណ ឬលេងកីឡា។ ៥.គ្រាប់ធញ្ញជាតិ ដូចគ្នាផងដែរ ពពួកគ្រាប់ធញ្ញជាតិក៏ជួយបង្កើនការលូតលាស់ដល់សាច់ដុំ។ គ្រាប់ធញ្ញជាតិដែលយើងអាចញ៉ាំបានមានដូចជា គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ល្ពៅជាដើម។ ៦.បន្លែផ្លែឈើ ចង់បានសាច់ដុំល្អ ត្រូវញ៉ាំសាច់ និង ហាត់ប្រាណ ឬហាត់កីឡា […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ឈឺបំពង់កគួរដឹងវិធីទាំងនេះអាចជួយឲ្យឆាប់ធូរស្បើយ

ការឈឺបំពង់ក អាចបង្កការលំបាកដល់ការរស់នៅរបស់យើង សូម្បីការនិយាយ ការញ៉ាំអាហារ និងការញ៉ាំទឹកជាដើម បើធ្ងន់ធ្ងរសូម្បីតែការដង្ហើមក៏ធ្វើឲ្យមិនស្រណុកនោះដែរ។ ការឈឺក អាចបង្កឡើងដោយមូលហេតុសំខាន់ៗ ដូចជា ការនិយាយ ឬស្រែកខ្លាំងៗ ការរលាកបំពង់កដោយការឆ្លងមេរោគ រលាកផ្លូវដង្ហើម និង ករណីខ្លះអាចបណ្ដាលមកពីការរលាកក្រពេញទីរ៉ូអ៊ីតផងដែរ។ ខាងក្រោមគឺជារិធីសាស្ដ្រងាយៗ រួមចំណែកជួយ​សម្រួល​អាការៈ​ឈឺបំពង់​ក។​ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១.ញ៉ាំទឹកឲ្យបានច្រើន ប្រសិនបើចង់ឲ្យឆាប់ជាសះស្បើយពីការឈឺក ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ព្រោះជាតិទឹកអាចជួយរក្សាសីតុណ្ហភាព ផ្ដល់សំណើមដល់បំពង់ក ថែមទាំងកម្ចាត់ពពួកបាក់តេរីដែលបង្កការរលាកនោះផងដែរ។ ម្យ៉ាងទៀតការរក្សាជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់ ក្នុងអំឡុងពេលដែលយើងកំពុងឈឺគឺជារឿងចំបាច់បំផុត។ ២.ខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗ ឬទឹកអំបិល បន្ទាប់ពីការញ៉ាំទឹកឲ្យគ្រប់គ្រាន ការខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗ ឬ ទឹកអំបិលនោះក៏រួមចំណែកជួយឲ្យឆាប់ជាសះស្បើយពីការឈឺកបានដែរ។ យើងអាចអនុវត្ដវីធីនេះឲ្យបាន ២ដងក្នុងមួយថ្ងៃ ព្រឹកនិង ល្ងាច។ ប៉ុន្ដែសម្រាប់ក្មេង ក្រោម១០ឆ្នាំ មិនគួរសាកល្បងវិធីនេះបានឡើយ។ ៣.ញ៉ាំអាហារទន់ៗ គ្មានជាតិកាត់ គួរជ្រើសរើសអាហារញ៉ាំឲ្យបានត្រឹមត្រូវ ពិសេសពពួកអាហារដែលមានលក្ខណៈទន់ៗ ស្រួលរំលាយ ដូចជាផ្លែចេក ល្ហុងទុំ តាសក់ផ្អែម ឪឡឹក នំប៉័ង បាយជ្រាយ ឬបបរជាដើម។ ជៀសវាង ពពួកអាហារហឹរ អាហារកក ភេសជ្ជៈផ្អែមៗ ពពួកជាតិកាហ្វេអ៊ីន និង ពិសេសកុំជក់បារីតែម្ដងប្រសិនជាចង់ឲ្យឆាប់បាត់ឈឺក។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង […]


រូបមន្តសុខភាព

របបអាហារសំខាន់ៗ ល្អបំផុតសម្រាប់សុខភាពថ្លើម

ចង់ឲ្យថ្លើមមានសុខភាពល្អ ប្រាកដណាស់យើងត្រូវតែគិតគូទៅលើការហូបចុកប្រចាំថ្ងៃជាចាំបាច់ ពិសេសយើងត្រូវដឹងថា អាហារប្រភេទណាដែលគួរញ៉ាំ និង អាហារណាមិនគួរញ៉ាំ។ ខាងក្រោមគឺជាប្រភេទអាហារដែលមានគុណសម្បត្ដិបំផុតសម្រាប់សុខភាពថ្លើមដែលយើងគួរដឹង។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១.ផ្លែឈើ និងបន្លែ ទាំងបន្លែ និង ផ្លែឈើគឺជាប្រភពអាហារដែលសម្បូរទៅដោយ សារជាតិចិញ្ចឹមចម្រុះ មានពពួកវីតាមីន ប្រូតេអ៊ីន និង រ៉ែសំខាន់ៗដែលថ្លើមយើងត្រូវការ។ បន្លែ និង ផ្លែឈើទាំងនេះមានដូចជា ទំពាំងបាយជូរ ក្រូច ប៊ឺ ល្ហុងទុំ ស្វាយទុំ តាសក់ផ្អែម ឪឡឹក ផ្លែប៉ោម ស្ពៃបៃតង ប៉េងបោះ ស្ពៃក្ដោប និង ខាត់ណាខៀវ ជាដើម។ ញ៉ាំផ្លែឈើ និងបន្លែ ឲ្យបានជាប្រចាំ ជួយឲ្យថ្លើមមានសុខភាពល្អ ការពារជំងឺផ្សេងៗ។ ២.គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ ក៏មានចំណែកធ្វើឲ្យថ្លើមមានសុខភាពល្អ ព្រោះគ្រាប់ធញ្ញជាតិជួយកម្ចាត់ខ្លាញ់អាក្រក់ពីសរសៃឈាម។ គ្រាប់ធញ្ញជាតិ ដែលជាប្រភេទអាហារសម្រន់យើងចូលចិត្ដញ៉ាំ គឺសុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់សុខភាពថ្លើមទាំងអស់។ តួយ៉ាងដូចជា គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់និង​ស្វាយចន្ទីលីងជាដើម។ ៣.ខ្លាញ់ត្រី យើងក៏បានដឹងខ្លះហើយអំពីអត្ថប្រយោជន៍ ពពួកខ្លាញ់ត្រី ដែលជាអាហារល្អបំផុតសម្រាប់សុខភាពរាងកាយ ពិសេសគឺសុខភាពថ្លើមតែម្ដង។ ខ្លាញ់ត្រីគឺសម្បូរទៅដោយអាស៊ីតខ្លាញ់ […]


រូបមន្តសុខភាព

អាហារទាំងនេះសម្បូរវីតាមីន B12 ជួយមុខងារប្រព័ន្ធប្រសាទ បង្កើតគ្រាប់ឈាមក្រហម

វីតាមីន B12 គឺជាវីតាមីន ដែលរលាយក្នុងទឹក មានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងខ្លាំង ពិសេសជួយដល់មុខងារប្រព័ន្ធប្រសាទ ការផលិត DNA ការបង្កើតកោសិកាគ្រាប់ឈាមក្រហម ជួយឲ្យស្បែកភ្លឺ ជំនួយភ្នែក និងជួសជុលមុខងារខូចខាតរបស់ខួរក្បាលឲ្យល្អប្រសើរឡើងវិញ។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ជាមធ្យមរាងកាយត្រូវការ វីតាមីន B12 ១,៤ មីក្រូក្រាមក្នុងមួយថ្ងៃប៉ុន្ដែអាចតិច ឬច្រើនជាងនេះ អាស្រ័យលើស្ថានភាពតម្រូវការជាក់ស្ដែង។ តួយ៉ាងសម្រាប់ស្ដ្រីមានផ្ទៃពោះ អាចត្រូវការច្រើនជាងនេះបន្ថែមទៀត។ វីតាមីន B12 ត្រូវបានស្រូបយកពីរបបអាហារដោយការលាយផ្សំនឹងប្រូតេអ៊ីនម្យ៉ាងនៅក្នុងក្រពះឈ្មោះថា intrinsic factor។ សារធាតុនេះភ្ជាប់ទៅនឹងម៉ូលេគុលវីតាមីន B12 និងជួយឲ្យឈាម និងកោសិកាអាចស្រូបយកទៅប្រើប្រាស់។ វីតាមីន B12 ដែលស្រូបបានពីរបបអាហារត្រូវបានរក្សាទុកក្នុងថ្លើម ប្រសិនបើយើងប្រើមិនអស់នោះវានឹងអាចរក្សាទុកប្រើនៅពេលក្រោយទៀត។ យើងអាចរកបាន វីតាមីន B12 មាននៅរបបអាហារដូចជា៖ គ្រឿងក្នុងសត្វ សាច់គោ អាហារសមុទ្រ ត្រីទឹកសាប ស៊ុត ពពួកផលិតផលទឹកដោះជាដើម។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ