របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

រូបមន្តសុខភាព

កុំរំលង! ស្នៀតពោត កំពូលអាហារល្អខ្លាំងសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងសម្រកទម្ងន់

ស្នៀត​ពោត​ មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​​សុខភាព​​យ៉ាង​ច្រើន។ ជាក់ស្តែង បន្លែ​មួយ​ប្រភេទ​នេះ ជា​ប្រភព​នៃ​អាហារូបត្ថម្ភ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ សារធាតុ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​មុខ។ តើ​កំពូល​អាហារ​មួយ​មុខ​នេះ ផ្តល់​អត្ថប្រយោជន៍​សុខភាព​អ្វី​ខ្លះ? ១. សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​ជាតិ​រ៉ែ ស្នៀត​ពោត​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​​ ដែល​មាន​សារៈសំខាន់​ដល់​សុខុមាលភាព​ទាំង​មូល។ វីតាមីន​B ដែល​មាន​នៅ​ក្នុង​ស្នៀត​ពោត មាន​គុណប្រយោជន៍​ជួយ​ទ្រទ្រង់​ការ​ផលិត​ថាមពល ក៏​ដូចជា​ជួយ​ឲ្យ​ស្បែក​ និង​សក់​មាន​សុខភាព​ល្អ។ បន្ថែម​ពី​នេះ ស្នៀត​ពោត​ក៏​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក​ ម៉ាញេស្យូម និង​ប៉ូតាស្យូម​ ដែល​​មាន​សមត្ថភាព​ជួយ​ថែទាំ​កោសិកា​ឈាម ទ្រទ្រង់​សាច់ដុំ និង​មុខងារ​បេះដូង ផងដែរ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. មាន​កាឡូរី​ទាប និង​ជាតិ​សរសៃ​ខ្ពស់ ចំពោះ​ស្រី​ៗ​ដែល​ចង់​គ្រប់គ្រង​ទម្ងន់​ខ្លួន​ ស្នៀត​ពោត​គឺ​ជា​ជម្រើស​ដ៏​ល្អ​ឯក​ដែល​គួរ​បញ្ចូល​​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ពីព្រោះ​បន្លែ​មួយ​ប្រភេទ​នេះ​មាន​កាឡូរី​ទាប និង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ និង​សម្រក​ទម្ងន់​​តាម​បែប​ធម្មជាតិ។ ៣. ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាមួយ​គ្នា​នេះ​ ស្នៀត​ពោត​ក៏​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដូចជា​សារធាតុ Beta-carotene និង​វីតាមីន ​C ដែល​ជួយ​ការពារ​រាងកាយ​​ទប់ទល់​នឹង​ជំងឺ​រ៉ាំរ៉ៃ ដូចជា​ជំងឺ​បេះដូង និង​មហារីក​មួយ​ចំនួន។ ជាង​នេះ​ទៅ​ទៀត ស្នៀត​ពោត​ក៏​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ផង​ដែរ។ ៤. គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ទន្ទឹម​នឹង​នេះ​ដែរ ស្នៀត​ពោត​មាន​សន្ទស្សន៍​ជាតិស្ករទាប  ដែល​អាច​ជួយ​បញ្ចៀស​ការ​កើន​ឡើង​ និង​ធ្លាក់​ចុះ​ភ្លាម​ៗ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​​កម្រិត​ជាតិ​សរសៃ​នៅ​ក្នុង​ស្នៀត​ពោត​ក៏​អាច​​ជួយ​ពន្យឺត​ការ​ស្រូប​យក​ជាតិ​ស្ករ​ ដែល​ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​ជាតិ​ស្ករ​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម ឬ​​អ្នក​មាន​ហានិភ័យ​នៃ​ការវិវដ្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម។ [embed-health-tool-bmi] ៥. ទ្រទ្រង់​សុខភាព​ភ្នែក មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្នៀត​ពោត​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ carotenoids […]


រូបមន្តសុខភាព

អាហារ៧ប្រភេទនេះ ធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងចុះខ្សោយដោយមិនដឹងខ្លួន

ពិត​ណាស់​ ប្រព័ន្ធ​ភាព​ស៊ាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ប្រឆាំង​នឹង​​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ក៏​ដូចជា​ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ជ្រើសរើស​របប​អាហារ​មិន​ត្រឹមត្រូវ​ទេ​នោះ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ក៏​អាច​ចុះ​ខ្សោយ​ផង​ដែរ​។ តើ​អាហារ​ប្រភេទ​ណា​ខ្លះ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ? ពពួក​ស្ករ​ អាហារ​កែច្នៃ គ្រឿង​ស្រវឹង អាហារ​ចៀន អាហារ​ប្រៃ​ខ្លាំង ខ្លាញ់​មិន​ឆ្អែត​ដែល​មាន​នៅ​ក្នុង​ពពួក​អាហារ​ចៀន និង​អាហារ​ដុត ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល។ គន្លឹះ​ល្អ​ៗ​​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជៀសវាងការ​ជក់​បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង គឺ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង។ លើស​ពី​នេះ គ្នា​យើង​ក៏​អាច​អនុវត្តន៍​តាម​គន្លឹះ​មួយ​ចំនួន​ទៀត​ ដូច​ខាង​ក្រោម៖ ១. ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព របប​អាហារ​តុល្យភាព​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច្នេះ​ហើយ​ យើង​គួរ​ញ៉ាំ​របប​អាហារ​ប្រភេទ​នេះ ដែល​រួម​មាន​​បន្លែ ផ្លែឈើ សារជាតិ​រ៉ែ ខ្លាញ់​ល្អ និង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដូច​ជា​ផ្លែ​ក្រូច ផ្លែ​ត្របែក ផ្លែ​ឪឡឹក និង​ប៉េងប៉ោះ​ជា​ដើម។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ក៏​ដូចជា​ជួយ​ទ្រទ្រង់​សុខភាព​ទូទៅ។ ដូច្នេះ​ហើយ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​តិច​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ។ ​​​៣. ហាត់ប្រាណ​ជា​ទៀងទាត់ ដើម្បី​ជួយ​ឲ្យ​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់ យ៉ាង​ហោច​ណាស់​ឲ្យ​១៥០​នាទី​ក្នុង​មួយ​សប្តាហ៍។ ៤. គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​​បាន​គ្រប់គ្រាន់​ រយៈពេល​ពី​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ឲ្យ​ប្រព័ន្ធ ភាព​ស៊ាំ​របស់​យើង​រឹងមាំ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ [embed-health-tool-heart-rate] ៥. គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ នៅ​ពេល​ដែល​កម្រិត​ស្រ្តេស​ខ្ពស់ នោះ​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​។ អ៊ីចឹង​ហើយ​ ​យើង​គួរ​ព្យាយាម​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​ ដោយ​អនុវត្ត​ន៍​សកម្មភាព​កំសាន្ត​​ ឬ​ហាត់​យូហ្គា […]


រូបមន្តសុខភាព

ផ្លែឈើ៤មុខនេះ ជួយសម្រួលអាការៈឈឺសន្លាក់ និងរលាកយ៉ាងមានប្រសិទ្ធភាព!

​ជំងឺ​រលាក​សន្លាក់​ គឺ​សំដៅ​ដល់​ការ​រលាក​សន្លាក់​ ចុក​រួយ (stiffness) និង​ឈឺចាប់​នៅ​ត្រង់​សន្លាក់។ ជំងឺ​នេះ អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ និង​បណ្តាល​មក​ពី​កត្តា​ផ្សេង​ៗ ដែល​រួម​មាន​កត្តា​អាយុ ហ្សែន​ ការ​រង​របួស ឬ​ជំងឺ​វិបត្តិប្រព័ន្ធភាពសុាំ។ ដូច្នេះ​ហើយ ដើម្បី​ជួយ​​គ្រប់គ្រង​ជំងឺ​រលាក​សន្លាក់​ ដោយ​កាត់បន្ថយ​ការ​ឈឺចាប់់ ការ​រលាក និង​ជួយ​ឲ្យ​ចលនា​សន្លាក់​ប្រសើរ​ឡើង គ្នា​យើង​អាច​ជ្រើសរើស​ផ្លែឈើ​ជាក់លាក់​មួយ​ចំនួន​ ​ដែល​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ ផ្លែឈើ​ទាំង​៤​ល្អ​បំផុត​សម្រាប់​ជំងឺ​រលាក​សន្លាក់ ១. ផ្លែ​ប៉ោម​ ផ្លែ​ប៉ោម​​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​សុខភាព​យ៉ាង​ច្រើន​ផង​ដែរ។ ផ្លែ​ប៉ោម​សម្បូរ​ទៅ​ដោយ​សារធាតុ​Quercetin ដែល​មាន​មុខងារ​ប្រឆាំង​នឹង​ការ​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដូច្នេះ​ហើយ​គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​មួយ​មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ប្រចាំ។ [embed-health-tool-heart-rate] ២. ផ្លែ​ឈើរី ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ឈើរី​អាច​ជួយ​គ្រប់គ្រង​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ល្អ ជាមួយ​នឹង​សមាសធាតុ​ផ្សំ​នៃ​Anthocyanins ជា​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ព្រម​ទាំង​អាច​ជួយ​​កាត់បន្ថយ​ការ​ឈឺចាប់​នៅ​ក្នុង​រាងកាយ​​របស់​យើង​ថែម​ទៀត​ផង​។ តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ឈើរី ឬ​ទឹក​ឈើរី អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​ការ​ឈឺចាប់​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​។​ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​៣. ផ្លែ​ម្នាស់​ ចំណែក​ម្នាស់ គឺ​ផ្ទុក​ទៅ​ដោយ​​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Bromelain ដែល​​ជួយ​កាត់បន្ថយ​ការ​ផលិត​សារធាតុ​រលាក​ក្នុង​រាងកាយ និង​រារាំង​សកម្មភាព​នៃ​កោសិកា​រលាក​មួយ​ចំនួន។ ជាមួយ​នឹង​ការ​បញ្ចូល​ផ្លែ​ម្នាស់​ទៅ​ក្នុង​របប​អាហារ យើង​អាច​កាត់បន្ថយ​រោគសញ្ញា​នៃ​​ជំងឺ​រលាក​សន្លាក់ ដូចជា​ឈឺ​សន្លាក់​ និង​ហើម​ជា​ដើម។ ៤. ផ្លែ​ក្រូច​ ផ្លែ​ក្រូច​មិន​ត្រឹម​តែ​ផ្តល់​អារម្មណ៍​ស្រស់ស្រាយ​​ប៉ុណ្ណោះ​ទេ តែ​​ក៏​មាន​អត្ថប្រយោជន៍​ក្នុង​ការ​គ្រប់គ្រង​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ល្អ។ ជាក់ស្តែង ពពួក​វីតាមីន​Cដែល​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ការ​រលាក​សន្លាក់ និង​ការពារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​ផ្លែ​ក្រូច ឬ​ទឹក​ក្រូច​ស្រស់​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​សុខភាព​សន្លាក់​កាន់​តែ​ប្រសើរ​ឡើង។ អត្ថបទគួរអាន៖ នៅក្មេងសោះសក់ឡើងស្កូវ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រយ័ត្ន! អ្នកញ៉ាំទឹកតែច្រើនជ្រុល អាចប្រឈមនឹងផលប៉ះពាល់ទាំង ៥ នេះ

តែ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​ពេញនិយម​ខ្លាំង​នៅ​ទូទាំង​ពិភព​លោក​ ហើយ​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​​ដល់​រាងកាយ​ថែម​ទៀត​ផង។ អត្ថប្រយោជន៍​ល្អ​ៗ​​នៃ​ការ​ញ៉ាំ​តែ​ មាន​ដូចជា ​ជួយ​​ការពារ​រាងកាយ​ពី​ការ​បំផ្លាញ​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ​ជួយ​ឲ្យ​​យើង​ផ្ចង់​អារម្មណ៍​បាន​ល្អ និង​មាន​ភាព​ស្វាហាប់​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល​​​លើស​ពី​៣ ទៅ​៤​ពែង ឬ​ចាប់​ពី​​៧១០ ទៅ​៩៦០​មីល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ​​ នោះ​នឹង​អាច​បង្ក​​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ខ្លួន​យើង​វិញ​​ជា​មិន​ខាន។ ញ៉ាំ​តែ​ច្រើន​ជ្រុល​ផ្តល់​ផល​ប៉ះពាល់​អ្វី​ខ្លះ? ១. រំខាន​ដំណេក ​តែ​ផ្ទុក​ទៅ​ដោយ​ជាតិ​កាហ្វេអ៊ីន អីចឹង​ហើយ​ ទើប​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ អាច​ប៉ះពាល់​ដល់​ដំណេក​ និង​ធ្វើ​ឲ្យ​យើង​បញ្ចេញ​អ័រម៉ូន​ស្រ្តេស​ទៅ​ក្នុង​រាងកាយ​ ប្រសិនបើ​​យើង​ញ៉ាំ​លើស​កម្រិត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ចាល់​អាស៊ីដ គ្នា​យើង​ខ្លះ​ប្រឈម​នឹង​អាការៈ​មួយ​ចំនួន​ ដូចជា​ចង្អោរ ឬ​ចាល់​អាស៊ីដ​ នៅ​ពេល​ដែល​ញ៉ាំ​តែ​ច្រើន​ជ្រុល។ កត្តា​នេះ ដោយ​សារ​តែ​មាន​ផ្ទុក​​សារធាតុ​ tannins ដែល​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ [embed-health-tool-heart-rate] ៣. កង្វះ​ជាតិ​ទឹក ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល នោះ​អាច​បណ្តាល​ឲ្យ​យើង​ជួប​បញ្ហា​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ ជា​ពិសេស​នៅ​រដូវ​ក្តៅ​តែ​ម្តង។ ៤. រំខាន​ដល់​ការ​ស្រូប​យក​ជាតិ​ដែក បន្ថែម​ពី​នេះ សារធាតុ​tannins​នៅ​ក្នុង​ទឹក​តែ អាច​រារាំង​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ។ ដូច្នេះ​ហើយ ក្នុង​ករណី​ដែល​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល នឹង​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក។ អត្ថបទពាក់ព័ន្ធ៖ មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម? ឥឡូវ​នេះ ​មាន​វិធី​​បម្លែង​ឈាម​គ្រប់ប្រភេទ ទៅ​ជា​ឈាម O បាន Blood Typing (​តេស្ត​ពិនិត្យ​ក្រុម​ឈាម) Hemochromatosis (​លើស​ជាតិ​ដែក​ក្នុង​ឈាម) ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ នៅអាមេរិកឥឡូវអាច​​លក់ថ្នាំព្យាបាល​មហារីកឈាមលើទីផ្សារបានហើយ ៥. […]


អាហារូបត្ថម្ភ

សារជាតិចិញ្ចឹម៣ប្រភេទជំនួយដល់ចរន្ដឈាមក្នុងរាងកាយ

របបអាហារប្រចាំថ្ងៃរបស់យើងមានតួនាទីសំខាន់ខ្លាំង ដោយមិនត្រឹមតែជួយឲ្យយើងឆ្អែតមួយពេលៗប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនការលូតលាត់នៃរាងកាយ បង្កើនថាមពល និង សុខភាពល្អថែមទៀតផង។ តួយ៉ាងដូចជា សារធាតុចិញ្ចឹមទាំង៣ប្រភេទខាងក្រោម ដែលមានមុខងារពិសេសជួយចិញ្ចឹមកោសិការគ្រាប់ឈាមបានល្អ និង ធ្វើឲ្យចរន្ដឈាមក្នុងរាងកាយទាំងមូលដំណើរការស្រួល។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១.វីតាមីន E វីតាមីន E ជាវីតាមីនសំខាន់ដែលជំនួយដល់ដំណើរការចរន្ដឈាមក្នុងរាងកាយ។ វាជួយឲ្យចរន្ដឈាមដើរស្រួលសព្វសរីរាង្គរាប់ចាប់ពីចុងជើងដល់ក្បាល។ មិនតែប៉ុណ្ណោះវីតាមីនសំខាន់នេះ ក៏មានចំណែកជួយព្យាបាលអ្នកមានអាការៈត្រជាក់ដៃ ជើង ដោយសារចរន្ដឈាមមិនដំណើរការល្អផង​ដែរ។ ការសិក្សាបានបង្ហាញថា វីតាមីន E ក៏ជួយឲ្យចរន្ដឈាមដំណើរការល្អក្នុងប្រព័ន្ធបន្ដពូជ ទាំងបុរស និង ស្ដ្រី ដែរ។ ដូច្នេះយើងអាចស្វែងរកវីតាមីនប្រភេទនេះមាននៅក្នុង គ្រាប់ធញ្ញជាតិ ផ្លែប៊ឺ ស្ពៃពួយឡេង ប្រេងអូលីវ ត្រីល្អិត ផ្លែល្ពៅ ផ្លែគីវី និង ប្រូខូលី។ ២.វីតាមីន B វីតាមីន B មានចំណែកយ៉ាងសំខាន់ដល់ការបង្កើត កោសិកាគ្រាប់ឈាមក្រហម ការផលិត DNA និង ជំនួយដល់ប្រព័ន្ធប្រសាទទាំងមូល។ ដូច្នេះយើងអាចស្វែងរកវីតាមីន B មាននៅក្នុងរបបអាហារប្រចាំថ្ងៃដូចជា បន្លែស្លឹកបៃតង ថ្លើមសត្វ គ្រាប់ធញ្ញជាតិ ផ្លែឈើមានពណ៌លឿង និង […]


របបអាហារពិសេស

ក្រចក សក់ផុយ ឈាមអញ្ចាញ ជាសញ្ញាត្រូវញ៉ាំផ្លែឈើ និង បន្លែឲ្យបានច្រើន

ផ្លែឈើសម្បូរទៅដោយសារជាតិចិញ្ចឹមច្រើន មានវីតាមីន និង ជាតិរ៉ែ ជំនួយមុខងាររាងកាយឲ្យដំណើរការបានល្អ ជៀសផុតពីជំងឺផ្សេងៗ មិនតែប៉ុណ្ណោះក៏ជួយបង្កើនការលូតលាស់រាងកាយផងដែរ។ ប្រសិនបើគ្នាយើងមិនសូវញ៉ាំបន្លែ ឬ ផ្លែឈើ ហើយសុខភាពរាងកាយបង្ហាញរោគសញ្ញាទាំង៥នេះ គួរតែផ្លាស់ប្ដូរទម្លាប់ទៅ៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្រចក និង សក់ មានសភាពផុយស្រួយ ប្រសិនបើយើងសង្កេតឃើញថា រាងកាយមានការផ្លាស់ប្ដូរ ក្រចក និង សក់ប្រែជាមានភាពផុយស្រួយ នោះបង្ហាញថារាងកាយរបស់យើងអាចប្រឈមខ្វះវីតាមីន B។ ដូច្នេះយើងត្រូវតែបង្កើនការញ៉ាំបន្លែផ្លែឈើ ដែលសម្បូរសារធាតុប្រភេទនេះ។ ប្រភពដែលអាចផ្ដល់សារធាតុសំខាន់នេះមានដូចជា ផ្លែចេក ខាត់ណា ស្ពៃពួយឡេងជាដើម។ រោគសញ្ញាបន្ទាប់បន្សំទៀត នៃកង្វះវីតាមីននេះ ដូចជា ស្លេកស្លាំង ឈឺសាច់ដុំ និង អាចរមួលក្រពើញឹកញាប់។ ២.ឈាមអញ្ចាញធ្មេញ ឈាមអញ្ចាញធ្មេញញឹកញាប់អាចមានមូលហេតុច្រើន ប៉ុន្ដែហេតុផលសំខាន់មួយគឺខ្វះវីតាមីន C។ រាងកាយរបស់យើងមិនអាចផលិតវីតាមីន C បានដោយខ្លួនឯងនោះទេ ដូច្នេះការញ៉ាំអាហារមានផ្ទុកវិតាមីន C គឺជារឿងចំាបាច់ ដើម្បីបំពេញតម្រូវការរាងកាយ។ វីតាមីន C មានមុខងារសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយរឹងមាំ។ ហើយយើងអាចស្វែងរកបានវីតាមីននេះនៅក្នុងអាហារដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ ម្នាស់ និង បន្លែបៃតងជាដើម។ ៣.ខ្សោយភ្នែក ប្រសិនបើគ្នាយើងមានអារម្មណ៍ថា […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អ្នកមានបញ្ហារលាកក្រពះ គួរជៀសវាងប្រភេទអាហារទាំងនេះជាបន្ទាន់

ក្រពះមានមុខងារសំខាន់ក្នុងដំណើរការបំបែកអាហារ ហើយ កាលណាក្រពះមានបញ្ហា ដូចជារលាក ឬសឹកស្រទាប់ការពារ ​នោះប្រព័ន្ធរំលាយអាហារទាំងមូលនឹងថយចុះមុខងារសំខាន់មួយ ថែមទាំងអាចបង្កផលប៉ះពាល់ដល់សរីរាង្គផ្សេងទៀត ប្រសិនបើយើងមិនបានការពារ និងព្យាលបានល្អត្រឹមត្រូវនោះទេ។ ដូច្នេះដើម្បីការពារការរលាកក្រពះ កុំឲ្យវិវត្ដទៅរកស្ថានភាពកាន់តែធ្ងន់ធ្ងរយើងត្រូវ ជៀសឆ្ងាយពីប្រភេទអាហារដូចខាងក្រោម៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! អាហារហឹរ៖ សម្រាប់អ្នកមានបញ្ហារលាកក្រពះ ឬ ស្រទាប់ការពារក្រពះស្ដើង ការញ៉ាំអាហារហឹរនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ក្រពះ។ វានឹងបង្ហាញរោគសញ្ញាដូចជា ការក្រហល់ក្រហាយ ភើរច្រើន និង ក្រពះធ្វើការបំបែកអាហារយូរជាងធម្មតា។ កាត់បន្ថយការញ៉ាំអាហារហឹរប្រសិនអ្នកដឹងថា មានបញ្ហាក្រពះ។ អាហារជាតិអាស៊ីត៖ អាហារដែលមានជាតិអាស៊ីតច្រើន ក៏មិនគួរញ៉ាំដែរព្រោះវាធ្វើឲ្យក្រពះកាន់តែប្រឈមការរលាក និង ស្រទាប់ការពារកាន់តែសឹកស្ដើង។ អាហារដែលមានជាតិអាស៊ីតដូចជា ផ្លែប៉េងប៉ោះ  ម្នាស់ និង អាហារផ្អាប់ជាដើម។​ ពពួកភេសជ្ជៈផ្អែមៗ៖ ភេសជ្ជៈកំប៉ុងផ្អែមៗ ក៏គួរកាត់បន្ថយផងដែរ ព្រោះវាក៏ធ្វើឲ្យអាស៊ីតក្រពះកាន់តែកើនខ្លាំងជាងធម្មតា។ ស្រដៀងគ្នានោះដែរ ពពួកគ្រឿងស្រវឹងក៏ត្រូវកាត់បន្ថយដូចគ្នា។ អាហារខ្លាញ់៖ អាហារខ្លាញ់គឺត្រូវជៀសវាងដាច់ខាតតែម្ដង ដូចជា ឆា ចៀន បំពង វាធ្វើឲ្យអ្នកជំងឺមានអាហារអាការៈ ក្រហល់ក្រហាយ ភើរច្រើន ស្រដៀងគ្នានឹងការញ៉ាំអាហារហឹរ។ មូលហេតុដែលបណ្ដាលមានការរលាកក្រពះ ការរលាកក្រពះអាចបណ្ដាលមកពីមូលហេតុច្រើន​យើង ប៉ុន្ដែខណៈពេលនេះយើងនឹងលើកយកតែមូលហេតុសំខាន់ៗតែប៉ុណ្ណោះ ដូចជា៖ ការជក់បារី […]


រូបមន្តសុខភាព

៤សំណួរខ្លឹមៗទាក់ទងរបបអាហារ សម្រាប់អ្នកកំពុងហាត់ប្រាណយកសាច់ដុំ

ចង់ឲ្យសាច់ដុំលូតលាស់ និង រឹងមាំល្អ​ ត្រឹមការហាត់ប្រាណមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះទេ យើងត្រូវការរបបអាហារចូលរួមផងដែរ​​ ពិសេសរបបអាហារដែលសម្បូរសារជាតិចិញ្ចឹមដូចជាពពួកប្រូតេអ៊ីន និងវីតាមីនតែម្ដង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.តើរបបអាហារមានសារៈសំខាន់យ៉ាងណាសម្រាប់ការលូតលាស់សាច់ដុំ? បន្ទាប់ពីការហាត់ប្រាណ គឺរបបអាហារពិតជាសំខាន់សម្រាប់ការលូតលាស់ម៉ាសសាច់ដុំក្នុងរាងកាយ។ របបអាហារល្អ ជួយឲ្យរាងកាយមានសុខភាពល្អ សាច់ដុំរឹងមាំ និងចរន្ដឈាមដំណើរការស្រួល។ យើងអាចជ្រើសរើសអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ជៀសវាងពពួកអាហារដែលសម្បូរជាតិខ្លាញ់។ ដូច្នេះប្រសិនបើការហាត់ប្រាណដោយមិនមានរបបអាហារគ្រប់គ្រាន់នោះទេ កោសិកាសាច់ដុំក៏មិនអាចមានការលូតលាស់បានល្អនោះដែរ។ ២.តើអាហារអ្វីខ្លះដែលជំនួយដល់ការលូតលាស់កោសិកាសាច់ដុំ? ពពួកអាហារដែលជំនួយដល់ការលូតលាស់សាច់ដុំមានដូចជា សាច់ទ្រូងមាន់ សាច់គោ សាច់ជ្រូក សាច់ត្រី ដែលមិនមានជាប់ខ្លាញ់ គ្រាប់ធញ្ញជាតិ និងទឹកដោះគោស្រស់គ្មានខ្លាញ់ផងដែរ។ ក្រៅពីសាច់គឺត្រូវមានបន្លែផ្លែឈើ ដែលសម្បូរទៅដោយវីតាមីន រ៉ែ និង ជាតិទឹក។ ៣.តើអាហារអ្វីខ្លះដែលជួយជំរុញឲ្យសាច់ដុំលូតលាស់បានលឿន? របបអាហារសុខភាពទាំងអស់មិនសូវមានភាពខុសគ្នានោះទេ វាអាស្រ័យលើបរិមាណ នៃការញ៉ាំ និង ពេលវេលាប៉ុណ្ណោះ ប៉ុន្ដែតាមការសិក្សាបានបង្ហាញថា អាហារដែលជំនួយដល់ការលូតលាស់សាច់ដុំបានលឿនមាន ស៊ុត សាច់ទ្រូងមាន់ ត្រី ផលិតផលទឹកដោះគោ ខាត់ណាខៀវ ការ៉ុត តាសក់ និង គ្រាប់សណ្ដែកខៀវ។ យើងអាចញ៉ាំបន្លែដោយការស្ងោរ ចំហុយ ឬអាំង​ជៀសវាងការបំពង ឬចៀនដោយប្រើប្រាស់ខ្លាញ់ជាដើម។ ៤.តើការញ៉ាំអាហារត្រឹមតែ៣ពេលក្នុងមួយថ្ងៃអាចបង្កើនការលូតលាស់សាច់ដុំបានដែរទេ? ការញ៉ាំអាហារត្រឹមតែ ៣ពេលក្នុងមួយថ្ងៃក៏អាចជួយបង្កើនការលូតលាស់សាច់ដុំបាន។ ប៉ុន្ដែត្រូវប្រាកដថា របបអាហារ៣ពេលប្រចាំថ្ងៃនោះ គឺត្រូវសម្បូរទៅដោយសារជាតិចិញ្ចឹមគ្រប់គ្រាន់ ប្រូតេអ៊ីន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារទាំង៥ប្រភេទ ញ៉ាំហើយងាយធ្វើឲ្យស្បែកមុខឡើងខ្លាញ់

ស្បែកមុខឡើងខ្លាញ់ច្រើន គឺមិនមែនជារឿងល្អនោះទេ វាអាចបង្កអោយស្បែកមុខប្រឈមការរលាក និង កើតមុន។ ដូច្នេះយើងគួរតែការពារ និង រកវិធីដើម្បីកុំឲ្យស្បែកមុខឡើងខ្លាញ់បាន ដូចជាការសម្អាតមុខ និង ការគ្រប់គ្រងរបបអាហារជាដើម។ ខាងក្រោមនេះគឺជា ប្រភេទអាហារមួយចំនួនដែលយើងគួរកាត់បន្ថយប្រសិនបើមិនចង់ឲ្យស្បែកមុខឡើងខ្លាញ់ច្រើន៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.គ្រឿងស្រវឹង ការផឹកគ្រឿងស្រវឹងច្រើនប៉ះពាល់ដល់សុខភាពស្បែក ព្រោះជាតិអាល់កុលធ្វើឲ្យរាងកាយចុះជាតិទឹកបណ្ដាលឲ្យស្បែកស្ងួត និងរំញោចក្រពេញខ្លាញ់ក្នុងស្បែកផលិតជាតិខ្លាញ់ច្រើនដើម្បីផ្ដល់សំណើមដល់ស្បែក។ ដូច្នេះប្រសិនបើអ្នកផឹកគ្រឿងស្រវឹងច្រើន ក៏ត្រូវញ៉ាំទឹកឲ្យបានច្រើន​ផងដែរ ដើម្បីរក្សាជាតិក្នុងរាងកាយគ្រប់គ្រាន់។ ២.អាហារខ្លាញ់ ពពួកអាហារខ្លាញ់ដូចជា ឆា បំពង ចៀន ដែលចម្អិនដោយខ្លាញ់ចម្រាញ់ពីខ្លាញ់សត្វ ក៏បណ្ដាលប៉ះពាល់សុខភាព និង ប្រឈមការលាកផ្សេងៗ មិនតែប៉ុណ្ណោះក៏ធ្វើឲ្យស្បែកមុខរបស់យើងកើនឡើងជាតិខ្លាញ់ផងដែរ។ ដូច្នេះប្រសិនបើមិនចង់ ឲ្យស្បែកមុខកើនឡើងជាតិខ្លាញ់គួរតែ កាត់បន្ថយញ៉ាំអាហារទាំងនោះ។ ៣.ផលិតផលទឹកដោះគោ ផលិតផលទឺកដោះគោ ដូចជាពពួកប៊ឺ ឈីស ដែលសម្បូរទៅដោយអ័រម៉ូន ក៏ធ្វើឲ្យប៉ះពាល់សុខភាពស្បែក ដែរ។ អាំងស៊ុយលីនគឺជាអ័រម៉ូនមួយប្រភេទដែលរកឃើញមាននៅក្នុងផលិតទាំងអស់នោះ ហើយវាអាចជំរុញឲ្យក្រពេញខ្លាញ់ផលិតជាតិខ្លាញ់ក្នុងស្បែកច្រើន ជាហេតុ​ធ្វើឲ្យយើងងាយកើតមុនផងដែរ។ ៤.អាហារប្រៃ ញ៉ាំអាហារប្រៃច្រើន ក៏អាចប៉ះពាល់ដល់សុខភាពស្បែក ព្រោះការញ៉ាំប្រៃអាចប្រឈមឲ្យរាងកាយជួបបញ្ហាច្រាល់ជាតិទឹក​ ធ្វើឲ្យស្បែកប្រែជាស្ងួត។ ការណ៍នេះនឹងធ្វើឲ្យក្រពេញខ្លាញ់ក្នុងស្បែកបង្កើនការផលិតខ្លាញ់ច្រើនដើម្បីរក្សាសំណើមស្បែក។ ៥.អាហារផ្អែម ពពួកអាហារផ្អែមៗ ដូចជាភេសជ្ជៈ នំចំណីដែលមានកម្រិតជាតិខ្ពស់ ក៏ជាមូលហេតុធ្វើឲ្យស្បែកយើងប្រឈមកើនឡើងជាតិខ្លាញ់ច្រើន។ នៅពេលយើងញ៉ាំអាហារដែលមានជាតិស្ករខ្ពស់នឹងធ្វើឲ្យរាងកាយរបស់យើង ផលិតអាំងស៊ុយលីនច្រើន ដែលជាហេតុប៉ះពាល់ដល់មុខងារក្រពេញខ្លាញ់បង្កើនការផលិតខ្លាញ់ដូចគ្នា។ វិធីល្អបំផុតគួរតែកាត់បន្ថយការញ៉ាំពពួកអាហារទាំងនោះ។ ទឹកនោមផ្អែម អត្ថបទគួរអាន៖ នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា? ជួបបញ្ហាសក់ឡើងប្រេង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ឆ្ងល់អត់? ម៉េចឲ្យតែផឹកស្រា នោមញឹកម្ល៉េះ?

គ្នាយើងជាច្រើនប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីរាល់ពេលផឹកគ្រឿងស្រវឹងតែងតែធ្វើឲ្យឈឺនោមញឹក ពិសេសពពួកស្រាបៀរតែម្ដង។ មិនខុសនោះទេ ពពួកជាតិអាល់កុលដែលត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំក្នុងសា្របៀរគឺអាចធ្វើឲ្យយើងនោមញឹក ធេងធោង និង ឈឺក្បាល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! នៅពេលយើងផឹកគ្រឿងស្រវឹង ជាតិអាល់កុលនឹងជ្រាបចូលតាមសរសៃឈាមតាមរយៈក្រពះ និង ពោះវៀនតួច ហើយបន្ដជ្រាបចូលតាមសរីរាង្គផ្សេងៗទៀត មានថ្លើម តម្រងនោម ខួរក្បាល និង បេះដូងជាដើម។ មូលហេតុដែលផឹកស្រាបៀរធ្វើឲ្យយើងនោមញឹក នោះក៏ព្រោះតែ ជាតិអាល់កុលបានរារាំងខួរក្បាលក្នុងការបញ្ចេញអ័រម៉ូនម្យ៉ាងឈ្មោះថា vasopressin។ Vasopressin គឺជាអ័រម៉ូនមានតួនាទីគ្រប់គ្រង និង ត្រួតពិនិត្យជាតិទឹកក្នុងសរសៃឈាម ឬជាប្រភេទអ័រម៉ូនម្យ៉ាងដែលគេស្គាល់ច្បាស់បំផុត គឺអ័រម៉ូនប្រឆាំងការបញ្ចុះជាតិទឹកពីក្នុងឈាមតាមរយៈតម្រង​នោម ទម្រង់ជាទឹកនោម។ អ័រម៉ូននេះធ្វើការស្និទ្ធបំផុតជាមួយ ខួរក្បាលនឹងតម្រងនោម នៅពេលខួរក្បាលរងសម្ពាធពីជាតិអាល់កុលខ្លាំង នោះដំណើរការផលិតអ័រម៉ូននេះខ្សោយ មិនអាចគ្រប់គ្រងជាតិទឹកបានល្អ ទើបតម្រងនោមបញ្ចុះជាតិទឹកច្រើន ចូលមកកាន់ប្លោកនោម ធ្វើឲ្យយើងនោមញឹក។ បន្ថែមពីនោះស្រាបៀរក្រៅពីមានជាតិអាល់កុល ក៏មានជាតិទឹកចន្លោះពី ៧៥ ទៅ ៩០%ផងដែរ។ តើការនោមច្រើនក្នុងកំលុងផឹកស្រាអាចបណ្ដាលឲ្យរាងកាយប្រឈមខ្វះជាតិទឹកដែរទេ? ការនោមច្រើនក្នុងកំលុងផឹកស្រាបៀរនឹងធ្វើឲ្យរាងកាយប្រឈមខ្សោះជាតិទឹក។ ព្រោះជាតិអាល់កុលក្នុងស្រាបៀរនឹងធ្វើយើងនោមច្រើន មិនតែប៉ុណ្ណោះ ក៏ធ្វើឲ្យរាងកាយយើងប្រឈម ផលវិបាកជាច្រើនទៀតដូចជា៖ ឈឺក្បាល វិលមុខ ស្ងួតស្បែក សម្បុរស្រអាប់ ស្ងួតបបូរមាត់ ខ្សោយការគិត ខ្សោយកម្លាំង ខ្សោយសាច់ដុំ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ