របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ពិតទេ ក្រូចឆ្មារ និងអំបិលអាចបន្សាបជាតិស្រវឹងបាន?

​រាល់​ពេល​​ផឹកគ្រឿងស្រវឹង​​រួច​ មានមនុស្ស​មួយ​ចំនួន​​ញ៉ាំ​ក្រូច​ឆ្មារ​ជាមួយ​នឹង​អំបិល ដើម្បី​បន្សាប​ជាតិ​ស្រវឹង។ ប្រសិន​បើ​ស្រវឹង ក្រូច​ឆ្មារ និង​អំបិល​ពិតជា​អាច​ជួយ​ឲ្យ​ស្វាងវិញ​បាន​មែន ឬ​យ៉ាង​ណា? ចំពោះរឿងញ៉ាំក្រូចឆ្មារ និងអំបិលជួយឲ្យស្វាងស្រវឹងនេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា វា​មិន​ខុស​ទេ ការ​ញ៉ាំ​ក្រូច​ឆ្មារ និង​អំបិល ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ស្រវឹង​បាន​មែន ក៏​ប៉ុន្តែក្នុង​ករណី​ដែល​ញ៉ាំ​ស្រា​តិច​តួច​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត បានបន្តថា ប្រសិន​បើ​ញ៉ាំ​ស្រា ស្រវឹង​ជោគ​ជាំ​ហើយ​នោះ ញ៉ាំ​ក្រូច​ឆ្មារ​ជាមួយ​អំបិល​​ក៏​​មិន​អាច​ជួយ​បាន​បន្សាប​ជាតិ​ស្រវឹង​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ផឹក​ស្រា ហើយ​បំបៅ​ដោះ​កូន ប៉ះពាល់​កូន​កម្រិត​ណា? របៀបដោះសា កុំ​ឲ្យញៀនផឹក ដោយសារកម្មវិធីញឹកញាប់ មិន​ត្រឹម​តែ​ការ​ញ៉ាំ​ក្រូច​ឆ្មារ​ប៉ុណ្ណោះ​ទេ​ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ស្រវឹង ប្រសិន​បើ​ត្រូវ​ការ​ជំនួយ​បន្សាប​ភ្លាម​ៗ យើង​អាច​ញ៉ាំ៖ ​-ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ​ដែល​ជួយ​តាស់​ស្មារតី -​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ -ញ៉ាំ​តែ​ ឬផ្លែ​ឈើ​ពពួក​ Citrus ​ដែល​មាន​ជាតិ​ជូរ។ ប៉ុន្តែ​ត្រូវ​ចាំថា ក្បួន​ទាំង​នេះ​ជួយ​បាន​តែ​ពេល​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិច​តួច​ប៉ុណ្ណោះ បើ​ស្រវឹង​ខ្លាំង​ហើយ ​គួរ​សម្រាក និង​​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ជៀស​វាង​ខ្វះ​ជាតិ​ទឹក​ខ្លាំង ឬ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ។ អត្ថបទពាក់ព័ន្ធ៖ អ្នក​ខ្លាំង​ផឹក​​ច្រើន ប្រយ័ត្ន​​កើត​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ដោយ​មិន​ដឹង​ខ្លួន ឆ្ងល់អត់ ម៉េចក៏ចេះតែរាក ក្រោយផឹកគ្រឿងស្រវឹង?​ ដាក់ជ្រុលស្រវឹង ហើយអត់ស្រួលខ្លួន នេះជាវិធីដោះស្រាយ រឿង ៧ យ៉ាង ហាមធ្វើពេលស្រវឹង ព្រោះប៉ះពាល់សុខភាពធ្ងន់ធ្ងរ ស្រា អាច​ធ្វើ​ឲ្យ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន នៅក្មេងផឹកស្រាច្រើន ប្រឈមនឹងហានិភ័យសុខភាពទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ទម្លាប់ញ៉ាំប្រៃគ្រោះថ្នាក់ខ្លាំង អ៊ីចឹងរៀនកាត់បន្ថយតាមវិធីងាយៗទាំងនេះ

ញ៉ាំប្រៃ​ជា​មូលហេតុ​ឈាន​ទៅ​មាន​ជំងឺ​លើស​ឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីក​ក្រពះ ក្រួស​តម្រង​នោម និង​​ជំងឺ​​ជា​ច្រើន​​ទៀត ដូច្នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឲ្យ​យើង​ម្នាក់ៗ​ញ៉ាំ​អំបិល​ក្នុង​របប​អាហារ​តែ ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​ក្នុង ១ ថ្ងៃ។ មិន​ចង់​ប្រឈម​នឹង​ជំងឺ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ យើង​គួរ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​ញ៉ាំ​ប្រៃ ពិសេស​របប​អាហារ​ប្រៃៗ តាម​ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១. ញ៉ាំ​ម្ហូប​អាហារ​ចម្អិន​ភ្លាមៗ ជា​ជាង​អាហារ​កែច្នៃ យើង​ដឹង​ហើយ​ថា អាហារ​កែច្នៃ ជា​អាហារ​ដែល​បញ្ចូល​គ្រឿង​​ផ្សំ​អាច​ទុក​បាន​យូរ មាន​អំបិល ស្ករ ពណ៌ និង​សារធាតុ​ផ្សេងៗ​ទៀត ដែល​មាន​ហានិភ័យ​ចំពោះ​សុខភាព។ ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ច្នៃ យើង​គួរ​ប្តូរ​មក​ញ៉ាំ​អាហារ​ចម្អិន​ភ្លាមៗ​វិញ។ ២. កុំ​ដាក់​អំបិល ទឹកត្រី ទឹក​ស៊ីអ៊ីវ​លើ​តុអាហារ ជា​ទម្លាប់​នៅ​លើ​តុ​អាហារ ឬ​ពេល​ចម្អិន​ម្ហូប​អាហារ​រួចរាល់ រៀប​ចំ​បាយ ទាំង​យើង​ទាំង​គេ​តែ​មាន​ដាក់​កូន​ចាន​អំបិល ទឹក​ត្រី ឬទឹក​ស៊ីអ៊ីវ នៅ​លើតុ សម្រាប់​ជ្រលក់​ម្ហូប​អាហារ​ដែល​ចម្អិន​ហើយ ឬ​ច្រូច​បន្ថែម​ទៅ​ក្នុង​សម្លរ ដែល​ស្ទើរ​រសជាតិ​ប្រៃ។ ទម្លាប់​បែប​នេះ​មិន​ល្អ​នោះ​ទេ យូរៗ​ទៅ​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ប្រៃ​ដោយ​មិន​ដឹង​ខ្លួន។ ​ ៣. ចៀស​វាង​អាហារ​សម្រន់​ដែល​មាន​ជាតិ​ប្រៃ អាហារ​ដែល​មាន​រសជាតិ​ប្រៃ ពិសេស​ពពួក Fast food ចៀស​បាន​គួរ​តែ​ចៀស​ទៅ ព្រោះ​វា​មិន​ត្រឹម​តែ​មាន​រសជាតិ​ប្រៃ​នោះ​ទេ ថែម​ទាំង​សម្បូរ​ជាតិ​ខ្លាញ់ ញ៉ាំ​ធ្វើ​ឲ្យ​ធាត់ និង​មាន​បញ្ហា​សុខភាព​ជា​ច្រើន​មុខ​ទៀត។ ៤. កំណត់​បរិមាណ​អំបិល​ពេល​ចម្អិន​អាហារ រាល់​ពេល​ចម្អិន​អាហារ​ម្តងៗ យើង​ត្រូវ​កំណត់​បរិមាណ​អំបិល​ឲ្យ​បាន​ល្អ កុំ​ចេះ​តែ​ភ្លក់​ហើយ​ថែម​គ្រឿង​មិន​ឈប់ ស៊ូ​ឲ្យ​មុខ​ម្ហូប​សាប ប្រសើរ​ជាង​ប្រៃ ធ្វើ​បែប​នេះ​យូរៗ​ទៅ​នឹង​ក្លាយ​ជា​ទម្លាប់ ហើយ​ថែម​ល្អ​ចំពោះ​សុខភាព​យើង​ទៅ​ថ្ងៃ​ក្រោយ។ អត្ថបទពាក់ព័ន្ធ៖ ពពួក​អាហារ​សត្រូវ​នឹង​សុខភាព […]


អាហារូបត្ថម្ភ

គ្រឿងការី ផ្តល់ប្រយោជន៍សំខាន់ៗច្រើនយ៉ាងដល់​សុខភាព

គ្រឿង​ការី​ ដែល​មាន​​​ប្រភព​កំណើត​ពី ប្រទេស​ឥណ្ឌា គឺ​ជា​​គ្រឿង​​ម្ហូប​ ដែល​ផ្សំ​ពី​ បណ្តុំ​​គ្រឿង​ទេស​ជា​ច្រើន​ចូល​គ្នា រួម​ទាំង​រុក្ខ​ជាតិ​​ក្រអូប​ទៀត​ផង។ ដោយ​សារ​ គ្រឿង​ផ្សំ​ ច្រើន​មុខ​នេះ ធ្វើ​ឱ្យ​​​គ្រឿង​ធ្វើ​ម្ហូប​នេះ ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើនដល់​រាង​កាយ ដែល​​ក្នុង​នោះ អត្ថបទ​ស្រាវជ្រាវ​សុខភាព​ជា​ច្រើន បាន​លើក​ឡើង​ដូច​ជា​៖ ១. សមាស​ធាតុ​ប្រឆាំង​នឹង​ដំណើរ​ហើម​រលាក គ្រឿង​ការី​ ដែល​មាន​ទាំង​ រមៀត ម្រេច ម្សៅ​​រុក្ខជាតិ​ក្រអូប ផ្ទុក​ទៅ​ដោយ​​សមាសធាតុ​ ដែល​ទៅ​ជំរុញ​ប្រូតេអ៊ីន​ប្រឆាំង​ជំងឺនៅ​​ក្នុង​រាង​កាយពិសេសសមាសធាតុ Interluekin-6 និង Factor-alpha និង​សារធាតុ​ជា​ច្រើន​ទៀត ដែល​​អាច​ប្រឆាំង​នឹង ការ​រលាក​សន្លាក់ និង​ការ​ហើម​​ផ្សេងៗ​។ អត្ថបទពាក់ព័ន្ធ៖ ពេល​កូន​ខ្ចី​សាច់​ឡើង​ស​ស្អាត និង​ម៉ដ្ត​​រលោង បើ​ម៉ាក់​ៗ​អាច​ធ្វើ​រឿង​ទាំង​នេះ ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព រមៀតល្អ​ខ្លាំង សូម្បី​អង់គ្លេស​​ក៏​យក​ទៅ​ប្រើព្យាបាល​សន្លាក់ និង​សាច់​ដុំ ២. ជួយ​សុខភាព​បេះដូង ម្សៅ​ការី ដែល​មាន​ទៅ​ដោយ​គ្រឿង​ទេស​ផ្សេងៗ​ផ្សំ​ចម្អិន​​ទៅ​ក្នុង​ម្ហូប នឹង​ជួយ​ទៅ​ដល់​បេះ​ដូង ដោយ​សារ​ការ​ជំរុញ​ឱ្យ​ចលនា​ឈាម​រត់​​ស្រួល និង​សម្រួល​ទៅ​ដល់​សរសៃ​ឈាមដែល​នេះ​បាន​ជួយ​បន្ថយ​នូវ​ហានិភ័យ​ និង​បញ្ហា​ផ្សេង​ៗ​ទៅ​លើ​បេះ​ដូង។ អត្ថបទ​ពាក់​ព័ន្ធ៖ ​ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់​ថ្ងៃ​ ផ្ដល់​ប្រយោជន៍ច្រើន​យ៉ាង​ដល់​រាងកាយ វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ ក្រូចថ្លុង​ជួយច្រើន​ដល់​សុខភាព សំខាន់អាចប្រ​ឆាំង​កោសិកាមហារីក​បានទៀត ៣. រួម​ចំណែក​ប្រឆាំង​មហារីក ផ្អែក​តាម​ការ​សិក្សា​ជា​ច្រើន អ្នក​វិទ្យាសាស្រ្ត​បាន​លើក​ឡើង​ថា រុក្ខជាតិ​មួយ​ចំនួន​អាច​រួម​ចំណែក​ ប្រឆាំង​នឹង​កោសិកា​មហារីក ហើយ​​រុក្ខជាតិ​ទាំង​នោះ ភាគ​ច្រើន​ គឺ​មាន​​នៅ​ក្នុង​គ្រឿង​ផ្សំ​ការី​ផង​ដែរ ដូច​ជា រមៀត​ជា​ដើម […]


អាហារូបត្ថម្ភ

ញ៉ាំសណ្ដែកបណ្ដុះ តិចអត់ដឹងថា​មានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

សណ្ដែកបណ្ដុះ​គឺ​បន្លែ​មួយ​ប្រភេទ​ដែល​សំបូរ​ដោយ​សារធាតុចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ដូចនេះ​ហើយ​ការ​ញ៉ាំ​សណ្ដែកបណ្ដុះ​អាច​ជួយ​ដល់​សុខភាព​បាន​យ៉ាង​ច្រើន។ សារធាតុចិញ្ចឹម​ក្នុង​សណ្ដែក​បណ្ដុះ សណ្ដែកបណ្ដុះ​ ១០០ ក្រាម​មាន​៖ កាឡូរី៖ ៣១,២កាឡូរី ប្រូតេអ៊ីន៖ ៧,៧ក្រាម កាបូអ៊ីដ្រាត៖ ៦,២ក្រាម វីតាមីន C៖ ១៣,៧មីល្លិក្រាម វីតាមីន E៖ ០,១មីល្លិក្រាម វីតាមីន K៖ ៣៤,៣មីក្រូក្រាម វីតាមីន B6៖ ០,១មីល្លិក្រាម Folate៖ ៦៣,៤មីក្រូក្រាម កាល់ស្យូម៖ ១៣,៥មីល្លិក្រាម ជាតិដែក៖ ០,៩មីល្លិក្រាម ជាតិ​សរសៃ៖ ១,៩ក្រាម ម៉ាញ៉េស្យូម៖ ២១,៨មីល្លិក្រាម ប៉ូតាស្យូម៖ ១៥៥មីល្លិក្រាម សូដ្យូម៖ ៦,២មីល្លិក្រាម អាស៊ីតខ្លាញ់​អូមេហា្គ៣៖ ១៦,៦មីល្លិក្រាម អាស៊ីត​ខ្លាញ់​អូមេហ្គា៦៖ ៤៣,៧មីល្លិក្រាម។ អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​សណ្ដែកបណ្ដុះ ១. ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ នៅ​ក្នុង​សណ្ដែក​បណ្ដុះ​គឺ​មាន​ជាតិ​សរសៃ​ដែល​ជួយ​បន្ទន់លាមក និង​ជួយ​បង្ការ​ការ​ទល់​លាមក។ សណ្ដែកបណ្ដុះ​ក៏​មាន​ផ្ទុក​អង់ស៊ីម​ដែល​ជួយ​បង្ការ​ការ​ទល់លាមក​ដូចគ្នា។ ការ​ញ៉ាំ​សណ្ដែកបណ្ដុះ​ធ្វើឲ្យ​​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ។ ២. ជួយ​សម្រក​ទម្ងន់ សណ្ដែកបណ្ដុះ​មាន​ជាតិ​សរសៃ​ខ្ពស់ និង​មាន​កាឡូរី​ទាប​ទើប​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ដែល​នេះ​មិន​ធ្វើ​ឲ្យ​យើង​ញ៉ាំ​អាហារ​សម្រន់​ដែល​មិន​ល្អ​សម្រាប់​សុខភាព​។ ដោយ​ហេតុ​នេះ​ទើប​ការ​ញ៉ាំ​សណ្ដែក​បណ្ដុះ​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ ៣. ជួយ​បង្កើន​សាច់ដុំ សណ្ដែកបណ្ដុះ​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​រុក្ខជាតិ។ យើង​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​បង្កើន​សាច់ដុំ ​ឆ្អឹង​រឹងមាំ និង​ជួសជុល​សរីរាង្គ​ផ្សេងៗ។ ដូចនេះ​ការ​ញ៉ាំ​សណ្ដែក​បណ្ដុះ​អាច​ជួយ​យើង​ឲ្យ​បំពេញ​តម្រូវ​ការ​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​បាន​។ ម៉្យាងទៀត សណ្ដែកបណ្ដុះ​ក៏​ជួយ​ពង្រឹង​ការ​ធ្វើ​មេតាបូលីស និង​បង្កើន​កម្រិត​ថាមពល​ដែរ។ ៤. បង្ការ​ជំងឺ​ស្លេកស្លាំង កង្វះ​ជាតិ​ដែក​ជា​បញ្ហា​ទូទៅ​មួយ​ដែល​អាច​ឈាន​ទៅ​រក​ជំងឺ​ស្លេកស្លាំង។ រោគសញ្ញា​ជំងឺ​ស្លេក​ស្លាំង​មាន​ដូចជា​អាការៈ​ចង្អោរ វិលមុខ ងងឹតមុខ និង​បញ្ហា​ក្រពះ​ជាដើម។ គ្នា​យើង​អាច​បង្ការ​ជំងឺ​ស្លេកស្លាំង​បាន​ដោយ​បញ្ចូល​សណ្ដែកបណ្ដុះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ព្រោះ​សណ្ដែកបណ្ដុះ​ក៏​មាន​ផ្ទុក​ជាតិ​ដែក​ដែរ។ ៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ សណ្ដែកបណ្ដុះ​អាច​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​បាន​ដោយ​ផ្តល់​នូវ​វីតាមីន A និង​ C ក្នុង​បរិមាណ​ច្រើន។ នៅ​ពេល​រាងកាយ​ទទួល​បាន​វីតាមីន A ច្រើន​ […]


អាហារូបត្ថម្ភ

ចូលចិត្តញ៉ាំ​អាហារ​កញ្ចប់​ តិចអត់ដឹងពីផលប៉ះពាល់ទាំងនេះ

នៅ​ក្នុង​សម័យ​កាល​ដែល​មនុស្ស​កាន់​​មមាញឹក​ អាហាររហ័ស ឬ​អាហារ​កញ្ចប់​កាន់ពេញ​និយម​ខ្លាំង​ឡើងៗ​នៅ​ជុំ​វិញ​ពិភព​លោក ទោះ​បី​ជា​គ្រប់គ្នា​ដឹង​ថា​វា​មិន​ល្អ​ចំពោះសុខភាព​ក៏ដោយ។ ការ​ញ៉ាំ​អាហារ​កញ្ចប់ ឬ​អាហារ​កែច្នៃ​អាច​បណ្តាល​ឲ្យ​ឡើង​មុន ជំងឺ​បេះ​ដូង បញ្ហា​ធ្មេញ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​មួយ​ចំនួន​នៃ​រាងកាយ​ នេះបើតាមបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ។ ១. ប្រព័ន្ធ​រំលាយ​អាហារ និង​សរសៃ​ឈាម​បេះដូង អាហារ​កញ្ចប់ និង Fast food ​ផ្ទុក​កាបូអ៊ីដ្រាត​ច្រើន ហើយ​មាន​ជាតិ​កាក​សរសៃ​តិច។ នៅ​ពេល​​ប្រព័ន្ធ​រំលាយ​អាហារ​ចាប់ផ្តើម​រំលាយ​អាហារ​ទាំងនោះ ជាតិ​កាបូអ៊ីដ្រាត​នឹង​ក្លាយ​ជា​​គ្លុយកូស (ស្ករ) ទៅ​ក្នុង​ចរន្ត​ឈាម​។ ជា​លទ្ធផល​ បណ្តាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើងហើយ​វា​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ទម្ងន់ និង​ភាព​ធន់​នឹង​អាំង​ស៊ុយ​​លីន។ ២. ប្រព័ន្ធ​ផ្លូវ​ដង្ហើម ញ៉ាំ Fast food ឬ​អាហារ​កញ្ចប់ ធ្វើ​ឲ្យ​លើស​កាឡូលី បណ្តាល​ឲ្យ​ឡើង​ទម្ងន់។​ ការ​លើស​ទម្ងន់​ខ្លាំង​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ផ្លូវ​ដង្ហើម រួម​មាន​ដង្ហើម​ខ្លីៗ និង​ជំងឺ​ហឺត។ លើស​ទម្ងន់​អាច​ដាក់​សម្ពាធ​ទៅ​លើ​បេះដូង​ និង​សួត​ ហើយ​សញ្ញា​នឹង​ចេញ​មក​ទោះបី​វា​តិចតួច​ក្តី។ យើងអាច​​ពិបាក​ដក​ដង្ហើម​ពេល​កំពុង​ដើរ ឡើង​ជណ្តើរ ឬ​ហាត់​ប្រាណ។ ៣. ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល មនុស្ស​ដែល​ញ៉ាំ​ Fast food ឬ​អាហារ​កញ្ចប់ប្រឈម​កើត​ជំងឺ​បាក់​ទឹកចិត្ត​ជាង​មនុស្ស​ដែល​មិន​ញ៉ាំវា​សោះ ឬ​អ្នក​ដែល​ញាំ​វា​តិចតួច។ Fast food ​អាច​បំពេញ​ភាព​អត់​ឃ្លាន​បាន​រយៈ​ពេល​ខ្លី ប៉ុន្តែ​លទ្ធផល​យូរ​អង្វែង​មិន​សូវ​ជា​មាន​ភាព​វិជ្ជមាន​ប៉ុន្មាន​ទេ។ ៣. ប្រព័ន្ធ​បង្កកំណើត គ្រឿងផ្សំ​នៅក្នុង​អាហារ​កញ្ចប់អាច​មាន​ផល​ប៉ះពាល់​ដល់​ការ​មាន​កូន ដោយសារអាហារ​កែច្នៃមាន​ផ្ទុក​សារធាតុ​គីមី Phthalates។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ដាក់កាហ្វេជ្រុលដូចពិបាកក្នុងខ្លួន សាកវិធីនេះអាចជួយបន្ថយឥទ្ធិពលកាហ្វេបានខ្លះ

ជាតិកាហ្វេអ៊ីន​គឺ​អាច​ជួយ​ដាស់ស្មារតី​របស់​យើង ប៉ុន្តែ​នៅ​ពេល​ផឹក​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក​អាច​ផ្ដល់​ផល​ប៉ះពាល់​មួយ​ចំនួន​ដូចជា​ពិបាក​ក្នុង​ការ​គេង ចង្វាក់​បេះដូង​កើន​ឡើង និង​ធ្វើឲ្យ​មាន​អាការៈ​ញ័រ​ជាដើម។ គ្នា​យើង​មួយ​ចំនួន​អាច​នឹង​មាន​ចម្ងល់​ថា​តើ​គួរ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​កម្ចាត់​ជាតិ​កាហ្វេអ៊ីន​ពី​រាងកាយបាន។ ផលប៉ះពាល់​បង្ក​ដោយ​កាហ្វេអ៊ីន​អាច​នឹង​កើត​មាន​រហូត​ដល់​ច្រើន​ម៉ោង ប្រសិនជា​យើង​ផឹក​កាហ្វេ សូដា ភេសជ្ជៈប៉ូវ​កម្លាំង និង​ភេសជ្ជៈ​មាន​ជាតិកាហ្វេអ៊ីន​ផ្សេង​ទៀត​ក្នុង​បរិមាណ​ច្រើន។ តាមពិតទៅ នៅ​ពេល​ជាតិកាហ្វេអ៊ីន​ចូល​ទៅ​ក្នុង​រាងកាយ​យើង មិនមាន​វិធី​ឲ្យ​យើង​កំចាត់​ជាតិ​កាហ្វេអ៊ីន​ពី​រាងកាយ​ទេ​មាន​តែ​ចាំ​ឲ្យ​ជាតិ​កាហ្វេអ៊ីន​សាប​ទៅ​ដោយ​ខ្លួន​ឯង។ យ៉ាងណាមិញ យើង​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់បានខ្លះ។ ១. បញ្ឈប់​ការ​ផឹក​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន នៅ​ពេល​យើង​សង្កេត​ឃើញ​ថា​មាន​រោគសញ្ញា​មួយ​ចំនួន​ដូចជាយើងមាន​អាការៈ​ញ័រ ដូចជាញ័រដៃ យើង​គួរ​បញ្ឈប់​ការ​ផឹក​ភេសជ្ជៈ និងឈប់​ញ៉ាំ​អាហារ​ដែល​មាន​ជាតិកាហ្វេអ៊ីនផ្សេងទៀត​។ អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​មាន​កាហ្វេ តែ ភេសជ្ជៈ​ប៉ូវកម្លាំង សូដា និង​សូកូឡា​ខ្មៅ។ បន្ថែមពីនេះទៀត គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ឱសថ និង​អាហារ​បំប៉ន​ដែល​អាច​មាន​ជាតិ​កាហ្វេអ៊ីន។ ឧទាហរណ៍​ថ្នាំ Aspirin មាន​ផ្ទុក​កាហ្វេអ៊ីន ៤០ទៅ៦០មីល្លិក្រាម​ក្នុង​មួយ​គ្រាប់។ ២. រង់ចាំ​ឲ្យ​កាហ្វេអ៊ីន​អស់ប្រសិទ្ធភាព ផល​ប៉ះពាល់​បង្ក​ពី​កាហ្វេអ៊ីន​ជាទូទៅ​អាច​សម្គាល់​ឃើញ​ក្នុង​រយៈពេល​៤៥​នាទី​ក្រោយ​ពី​ផឹក ឬ​ញ៉ាំ​អាហារ​ ឬ​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន ហើយ​កាហ្វេអ៊ីន​អាច​នៅ​ក្នុង​រាងកាយ​បាន​រហូត​ដល់​៣ ទៅ​៥ម៉ោង។ លើស​ពី​នេះ​ទៀត រាងកាយ​អាច​នឹង​ត្រូវ​ការ​រយៈពេល​១០​ម៉ោង​ដើម្បី​សម្អាត​កាហ្វេអ៊ីន​អស់​ទាំង​ស្រុង។ ប្រសិន​ជា​គ្នា​យើង​មាន​បញ្ហា​ក្នុង​​ការ​គេង យក​ល្អ​គួរ​បញ្ឈប់​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ ៦ទៅ​៨​ម៉ោង​មុន​ម៉ោង​ចូល​គេង។ ៣. ផឹក​ទឹក ការ​ផឹក​ទឹក​គឺ​សំខាន់​ក្នុង​ការ​រក្សា​ជាតិ​ទឹក។ ការ​សិក្សា​មួយ​ចំនួន​បាន​អះអាង​ថា​ការ​ផឹក​ទឹក​អាច​ជួយ​បន្ថយ​អាការៈ​ញ័រ​បង្ក​ដោយ​ជាតិកាហ្វេអ៊ីន។ ដូចនេះ​ហើយ​ពេល​កំពុង​រង់ចាំឲ្យជាតិ​​កាហ្វេអ៊ីន​សាប​ពី​រាងកាយ​ យក​ល្អ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ បន្ថែម​ពី​នេះ​ទៀត សម្រាប់​គ្នា​យើង​មួយចំនួន​ដែល​មិន​ទាន់​ស៊ាំ​នឹង​ជាតិកាហ្វេអ៊ីន អាច​នឹង​នោម​ ឬ​បន្ទោរ​បង់ញឹកក្រោយ​ពី​ផឹក​ជាតិកាហ្វេអ៊ីន​ដែល​នេះ​កម្រ​កើត​មាន​លើ​អ្នក​ផឹក​កាហ្វេ​ ឬ​តែ​ជា​ប្រចាំ ហើយការ​ផឹក​ទឹក​​អាច​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​ទាំង​ពីរ​នេះ​។ ៤. ហាត់ប្រាណ ការ​ហាត់ប្រាណ​អាច​ជួយ​ឲ្យ​រាងកាយ​ធ្វើ​មេតាបូលីស​ជាតិកាហ្វេអ៊ីន​លឿន​ជាង​មុន។ […]


រូបមន្តសុខភាព

អ្នកមានជំងឺរលាកសន្លាក់ឆ្អឹង ទាំងនេះជាអាហារគួរញ៉ាំ និងគួរ​ចៀសវាង

ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ភាគ​ច្រើន​កើត​នៅ​ជង្គង់ ដៃ ត្រគាក ឬ​ឆ្អឹងខ្នង ហើយ​មនុស្ស​មួយ​ចំនួន​ជឿ​ថា​ការ​ផ្លាស់ប្ដូរ​របប​អាហារ​អាច​ជួយសម្រាល​​ដល់​រោគសញ្ញា​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​រួម​មាន​ការ​ឈឺចាប់ គាំង​សន្លាក់ និង​ហើមបាន។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អាហារ​គួរ​ញ៉ាំ និង​អាហារ​គួរ​ចៀសវាងចំពោះ​គ្នាយើង​​ដែលមាន​ជំងឺ​នេះ។ អាហារ​គួរ​ញ៉ាំ អាហារ​មួយ​ចំនួន​គឺ​អាច​ជួយ​ឲ្យ​ឆ្អឹង​ សាច់ដុំ និង​សន្លាក់​ឆ្អឹង​មាន​ភាព​រឹងមាំ និង​ជួយ​រាងកាយយើង​​ប្រឆាំង​នឹង​ការ​រលាក និង​ជំងឺ​ផ្សេងៗ។ សម្រាប់​គ្នា​យើង​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​គួរ​បន្ថែម​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​ដើម្បី​ជួយបន្ថយ​រោគសញ្ញា។ ១. សាច់ត្រី យើង​គួរ​ញ៉ាំ​ត្រី​ដែល​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា​៣ច្រើន ព្រោះ​ខ្លាញ់​នេះ​អាច​ប្រឆាំង​នឹង​ការ​រលាក​បាន​ និង​មាន​ប្រយោជន៍​ដល់​អ្នក​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង។ យកល្អ​គួរ​ញ៉ាំ​សាច់ត្រី​ឲ្យ​បាន​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ ប្រភេទ​ត្រី​នេះ​មាន​ដូចជា​ត្រីសាឌីន ត្រីសាបាក (Mackerel) ត្រី​សាល់ម៉ុន និង​ត្រី​ធូណា។ ក្រៅ​ពី​ត្រី អាហារ​ដែល​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា៣​រួមមាន​គ្រាប់ជីរ និង​គ្រាប់​ walnut ជាដើម។ ២. ប្រេង ប្រេង​មួយ​ចំនួន​អាច​កាត់បន្ថយ​ការ​រលាក​បាន​ដូចជា​ប្រភេទ​ប្រេង​អូលីវ​ដែល​មាន​ផ្ទុក​សារធាតុ oleocanthal ច្រើន។ ក្រៅពី​ប្រេង​អូលីវ ផ្លែ​បឺរ និង​ប្រេង safflower ក៏​ជា​ជម្រើស​ល្អ និង​អាច​បញ្ចុះ​កូលេស្តេរ៉ូល​ដែរ។ ៣. ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ទឹកដោះគោ យ៉ាអួ និង​ឈីស​សំបូរ​ទៅ​ដោយ​កាល់ស្យូម និង​វីតាមីន D។ សារធាតុចិញ្ចឹម​ទាំង​ពីរ​នេះ​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ដែល​អាច​បន្ថយ​ការ​ឈឺចាប់​បាន។ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ក៏​មាន​ប្រូតេអ៊ីន​ដែល​អាច​ជួយ​បង្កើន​សាច់ដុំ​ដែរ។ យើង​អាច​ជ្រើស​រើស​យក​ទឹកដោះគោ​មាន​ខ្លាញ់​តិច​ប្រសិនជា​យើង​កំពុង​សម្រក​ទម្ងន់។ ៤. បន្លែ​ស្លឹក​បៃតង បន្លែ​ស្លឹក​បៃតង​គឺ​មាន​វីតាមីន D ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ប្រឆាំង​នឹង​ស្ត្រេស។ វីតាមីន D សំខាន់​សម្រាប់​រាងកាយ​ក្នុង​ការ​ស្រូប​យក​កាល់ស្យូម និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។ […]


របបអាហារ

ធ្វើ​ការ​វេន​យប់ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីថែរក្សាសុខភាពឲ្យបានល្អ

បច្ចុប្បន្ន​នេះ មានការងារមួយចំនួន​តម្រូវ​ឲ្យ​យើង​ធ្វើនៅពេលយប់ ​ដែលអាចមាន​ឥទ្ធិពល​ខ្លះៗដល់​សុខភាព​របស់​យើង​ដែរ​។ អត្ថបទ​មុនៗ “Hello គ្រូពេទ្យ” ធ្លាប់​ណែនាំ​គ្នា​យើង​ពី​​គុណវិបត្តិចំពោះ​សុខភាព​ដោយ​សារ​ធ្វើ​ការវែន​យប់ ហេតុ​នេះ​ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង ខណៈ​អត្ថបទ​​នេះនឹងផ្ដល់ជា​តិចនិក​ខ្លះៗ​ជួយ​គ្នា​យើង​ធ្វើ​ការ​វេន​យប់​ចៀស​ផុត​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ ១- បើ​ដឹង​ថា​ប៉ះពាល់​ហេតុ​អ្វី​នៅ​ត្រូវ​ធ្វើ​ការ​វេន​យប់​ទៀត? ទោះ​ជា​គ្នា​យើង​ដឹង​ច្បាស់​ថា ធ្វើ​ការងារ​វេន​យប់ ជា​ការងារ​មួយ​អាចប្រឈម​ផល​ប៉ះពាល់​សុខភាព​ច្រើន​ក្តី ប៉ុន្តែ​គ្នា​យើង​ខ្លះ​នៅ​តែ​បង្ខំ​ចិត្ត​ធ្វើ​ដោយ​សារ​កាលៈ​ទេសៈ ខ្លះ​ទៀត​អាច​នឹង​ត្រូវ​ការ​ចំណូល​បន្ថែម​ពី​ការ​វេន​ថ្ងៃ​ធម្មតា​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ ឬ​បំពេញ​តម្រូវ​ការ​ផ្សេងៗ ហេតុនេះ​ធ្វើ​ការ​វេន​យប់ ប្រហែល​ជាមិន​អាច​កាត់​ចោល​បាន​នោះ​ទេ។ យ៉ាងណា គ្នា​យើង​ត្រូវ​ចាំ​ថា ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពេល​ធ្វើ​ការ​ខុស​ម៉ោង​ធម្មតា​ឲ្យ​ស្ថិត​នៅ​កម្រិត​ទាប គឺ​ជា​រឿង​អាទិភាព​យើង​គួរ​ធ្វើ ដើម្បី​អាច​បំពេញ​ការ​ងារ​បាន​ល្អ​ផង នឹង​អាច​មាន​សុខភាព​ល្អ និងក្រុម​គ្រួសារ​​សប្បាយ​ចិត្ត​បាន។ អ្វី​ដែល​សំខាន់​បំផុត​មួយ​ទៀត​សម្រាប់​គ្នា​យើង​ធ្វើ​ការ​ងារ​វេន​យប់ ផ្ទះ​របស់​យើង​ស្នាក់​នៅ ត្រូវ​ប្រាកដ​ថា ជាកន្លែង​មាន​បរិស្ថាន​ស្ងប់ស្ងាត់ ស្រួល​រស់​នៅ​អំឡុង​ពេល​ថ្ងៃ មិនមាន​ការ​រំខាន​អំឡុង​ពេល​គេង។ ការ​គេង​នៅ​ពេលថ្ងៃ សម្រាប់​អ្នក​ធ្វើ​ការ​យប់ អាច​និយាយ​បាន​ថា មិន​មែន​ជា​ការ​គេង​ស្កប់ស្កល់​ក៏ពិត​មែន ប៉ុន្តែក៏សំខាន់​ខ្លាំង ព្រោះ​អាច​សង​ពេល​វេលា​យើង​មិន​បាន​គេង​អំឡុង​ពេល​ធ្វើ​ការ​យប់​បាន។ អត្ថបទពាក់ព័ន្ធ៖ ធ្វើការ​យប់​ជ្រៅ​ពេក ឬ​ធ្វើការ​វេន​យប់រាប់ឆ្នាំ អាចប្រឈម​កើត​ជំងឺ​ទាំង​នេះ ​គេងអត់​​ឆ្អែត​​ អាច​មាន​បញ្ហា​​​ផ្លូវចិត្ត​ច្រើន គេងមិនលក់រ៉ាំរ៉ៃ អាចប៉ះពាល់ដល់ខួរក្បាល ហើយអាចកើតជំងឺទាំងនេះទៀត ២- តិចនិក​ជួយ​ឲ្យ​សុខ​ភាព​ល្អ​សម្រាប់​អ្នក​ធ្វើ​ការ​យប់ តិចនិក​សុខភាព​ខាង​ក្រោយ​នេះ អាច​ជួយ​ឲ្យ​យើង​កំពុង​ធ្វើ​ការងារ​យប់​មាន​សុខភាព​ល្អ​បាន ដោយ​គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ជា៖ – រក​ពេល​​សម្រាក​ខ្លះ​ពេល​ធ្វើ​កិច្ច​ការ​ណា​មួយ​រួចរាល់​បើយើងកំពុងធ្វើការវេនយប់។ ក្រោយចប់ការងារការ​ស្តាប់​តន្ត្រី​សម្រួល​អារម្មណ៍ ឬដេក​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ សុទ្ធ​តែ​អាច​ជួយ​ឲ្យ​សុខភាព​ល្អ​បាន។ – ញ៉ាំ​អាហារ​ឲ្យ​បាន​ទៀង​ទាត់​ពេល​វេលា ទាំង ៧ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ដើម្បី​អាច​ជួយ​រៀប​ចំ​នាឡិកា​ក្នុងរាង​កាយ​យើង​ដំណើរ​ការ​បាន​ត្រឹម​ត្រូវ​តាម​ពេល​វេលា។ – ញ៉ាំអាហារ​មាន​ប្រូតេអ៊ីន​ច្រើន ដូច​ជា បន្លែ និង​ផ្លែ​ឈើ​ជាដើម […]


អាហារូបត្ថម្ភ

ទាំងនេះជាអាហារសម្រន់ល្អៗ សម្រាប់អ្នកបារម្ភរឿងលើសកូលេស្តេរ៉ូល

គ្នាយើង​ដែល​មាន​កូលេស្តេរ៉ូល​ខ្ពស់​អាច​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ជ្រើសរើស​អាហារ​សម្រន់​។ ប៉ុន្តែ​យើង​ក៏​អាច​ជ្រើសរើស​អាហារ​សម្រន់​ដែល​អាច​បញ្ចុះ​កូលេស្តេរ៉ូល​ដែរ។ អត្ថបទ​នេះ​នឹង​បញ្ហា​ញពី​អាហារ​សម្រន់​ដែល​អ្នក​មាន​កូលេស្តេរ៉ូល​ខ្ពស់​អាច​ញ៉ាំ​បាន និង​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូងដែរ។ ១. ពោតលីង ពោត និង​ពោតលីង​គឺ​ជា​គ្រាប់ធញ្ញជាតិ (Whole grans) មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល។ ពោតលីង​ជា​អាហារសម្រន់​ដែល​មាន​កាឡូរី​តិច​ប្រសិនជា​យើង​ចម្អិន​ឲ្យ​បានត្រឹមត្រូវ និង​ញ៉ាំ​ក្នុង​កម្រិត​សមរម្យ។ យក​ល្អ​គួរ​ចៀសវាង​ការ​ប្រើប្រាស់​បឺរ និង​អំបិល និង​ងាក​មក​ប្រើ​ប្រេង​អូលីវ​ក្នុងការចម្អិនវិញ។ ២. គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ​គឺជា​ជម្រើស​អាហារ​សម្រន់​ដ៏​ល្អ​នៅ​ពេល​យើង​ចង់​បញ្ចុះ​កូលេស្តេរ៉ូល។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ជំនួស​ខ្លាញ់​ឆ្អែត​ដែល​កក​នៅ​សរសៃ​អាកទែរ​ដោយ​ខ្លាញ់​ល្អ​ដែល​មាន​ក្នុង​គ្រាប់​អាល់ម៉ុង​មិន​ត្រឹមតែ​បញ្ចុះ​ខ្លាញ់​អាក្រក់ទេ នៅ​អាច​ការពារ​អុកស៊ីតកម្ម​របស់​ខ្លាញ់​អាក្រក់​នៅ​ក្នុង​ដំណើរការ​កក​នៅ​ក្នុង​សរសៃ​អាកទែរដែរ។ រីឯ​គ្រាប់ walnut ក៏​ជា​ជម្រើស​ល្អ​មួយ​ដែរ។ គួរ​ចងចាំ​ដែរ​ថា​គ្រាប់ធញ្ញជាតិ​គឺ​មាន​កាឡូរី​ខ្ពស់ ដូចនេះ​គួរ​កំណត់ការញ៉ាំ ដោយញ៉ាំម្ដង​ចំពោះ​​គ្រាប់​អាល់ម៉ុងគឺត្រឹម​២៤​គ្រាប់ និង​គ្រាប់​ walnut ១៤​គ្រាប់។  ៣. ដំឡូងបារាំង យក​ល្អ​គ្នា​យើង​គួរ​ចៀសវាង​ញ៉ាំ​ដំឡូងបារាំង​ដែល​បំពង និង​មាន​អំបិលច្រើន​បើ​មានបញ្ហាលើស​កូលេស្តេរ៉ូល។ ដោយឡែកដំឡូងបារាំង​គឺ​មាន​កាឡូរី​តិច តែ​សំបូរ​ដោយ​ជាតិសរសៃ និង​ប៉ូតាស្យូមដែល​ជា​ជាតិ​រ៉ែ​ជួយ​រក្សា​សម្ពាធ​ឈាម។ ដូចនេះ​យក​ល្អ​យើង​គួរ​ចម្អិន​ដំឡូងបារាំង​នៅផ្ទះ​ដោយ​ខ្លួន​ឯង​ដោយ​ប្រើ​គ្រឿងផ្សំ​តិច និង​ប្រើ​ប្រេង​អូលីវ ហើយ​ជំនួស​ឲ្យ​ការ​បំពង​ យើង​អាច​យក​ដំឡូងបារាំង​ទៅដុត​វិញក៏បាន​។ ៤. Oatmeal Oatmeal មិន​មែន​សម្រាប់​តែ​អាហារ​ពេលព្រឹក​ទេ។ យើង​អាច​ញ៉ាំ​បាន​គ្រប់ពេល​ដើម្បី​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល។ Oatmeal​ មានជាតិសរសៃរលាយដែលរំលាយកូលេស្តេរ៉ូល និង​ជួយ​ផ្លាស់ទី​កូលេស្តេរ៉ូល​ចេញ​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ដោយ​​រាងកាយមិនបានស្រូបយក។ បន្ថែម​ពី​នេះ​ទៀត ជាតិ​សរសៃ​មាន​ទំនាក់​ទំនង​ជាមួយ​អាស៊ីត​ទឹក​ប្រមាត់​ក្នុង​ការ​ជំរុញ​ឲ្យ​ថ្លើម​បង្កើត​ទឹកប្រមាត់​បន្ថែម​ដែល​អាច​បញ្ចុះ​ខ្លាញ់​អាក្រក់បាន។ ៥.ផ្លែឈើ ប្រសិន​ជា​យើង​ចង់​ញ៉ាំ​របស់​ផ្អែម ងាក​មក​ញ៉ាំ​ផ្លែ​ឈើ​ជំនួស​វិញ។ ផ្លែឈើ​អាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​បាន។ ផ្លែ​ប៉ោម ស្ត្របឺរី ទំពាំងបាយជូរ និង​ពពួក​ផ្លែ​ក្រូច​សុទ្ធ​តែ​មាន​សារធាតុ​ pectin ដែល​ជា​ជាតិ​សរសៃ​មួយ​ប្រភេទ​អាច​បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់។ រីឯ​ក្រូចឃ្វិច​​ក៏​ជា​ជម្រើស​ល្អ​ដែរព្រោះ​មាន​ផ្ទុក​ប៉ូតាស្យូម​ដែល​អាច​ជួយ​រក្សា​សម្ពាធឈាម។ ៦. ស៊ុប​បន្លែ និងសណ្ដែក ស៊ុប​បន្លែ […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ