ពិបាករឿងលិង្គមិនសូវឡើងរឹងមែនទេ អនុវត្ដវិធីទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ 4 weeks ago

    ពិបាករឿងលិង្គមិនសូវឡើងរឹងមែនទេ អនុវត្ដវិធីទាំងនេះ

    លិង្គមិនសូវឡើងរឹង ហេតុអ្វីបុរសៗត្រូវយកចិត្ដទុកដាក់នឹងបញ្ហាមួយនេះ? មិនខុសនោះទេ បញ្ហាលិង្គមិនសូវឡើងរឹងជាឧបសគ្គធំបំផុតអាចបំផ្លាញក្ដីសុខលើគ្រែបុរសៗ ពិសេសអ្នកដែលមានវ័យចាប់​ពី៤០ឆ្នាំឡើងទៅ។ បុរសៗដែលជួបបញ្ហានេះរមែងស្វែងដំណោះស្រាយ ដោយការប្រើប្រាស់ថ្នាំជំនួយ ប្រើប្រាស់ជែលលាបលើលិង្គ ឬវីធីផ្សេងៗទៀតដែលគិតថានឹងជួយឲ្យលិង្គរឹងមាំឡើងវិញដើម្បីបំពេញក្ដីសុខជាមួយដៃគូ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ​មុនសម្រេចចិត្ដជ្រើស​រើស​វិធី​ណា​មួយ​មក​ប្រើ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ឬ​អាច​សាក​ល្បង​កែ​ប្រែ​បែប​បទ​រស់នៅ​មួយ​ចំនួន​។​

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.ពិភាក្សាជាមួយដៃគូ

    ជំហានដំបូងប្រសិនបើយើងដឹងខ្លួនឯងថា លិង្គមិនឡើងរឹងទេ យើងអាចប្រាប់ទៅដៃគូរបស់យើងផ្ទាល់ពីភាពខ្សោយមួយនេះ ដូច្នេះដៃគូក៏អាចដឹង និងទទួលយកបញ្ហានេះបាន។ ពេលខ្លះដៃគូក៏អាចមានវិធីជួយដោះស្រាយជួយឲ្យលិង្គរបស់យើងអាចឡើងមកក៏អាចថាបាន។

    ២.ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន

    បន្លែផ្លែឈើមានសារធាតុចិញ្ចឹមច្រើនជួយដល់សុខភាពផ្លូវភេទឲ្យរឹងមាំ។ ដូច្នេះបុរសៗដែលចង់បានសុខភាពផ្លូវភេទរឹងមាំល្អ គួរញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ពិសេសពពួកបន្លែបៃតង និងផ្លែឈើដែលមានពណ៌លឿង។ សារធាតុសំខាន់ៗដែលមានក្នុងបន្លែផ្លែឈើទាំងនោះមានដូចជា វីតាមីន A ,C, E ម៉ាញ៉េស្យូម ជាតិស័ង្កសី និងពពួកអាស៊ីតអាមីណូផងដែរ។

    ៣.កាត់បន្ថយអាហារកែច្នៃ

    បុរសៗប្រសិនបើកន្លងមកមានទម្លាប់ទៅញ៉ាំអាហារខាងក្រៅច្រើន ដូចជាពពួកអាហារវេចខ្ចប់ អាហារកែច្នៃដែលប្រើប្រាស់ខ្លាញ់មិនល្អមកចម្អិន គួរកាត់បន្ថយខ្លះទៅ ព្រោះវាអាចប៉ះពាល់សុខភាពផ្លូវភេទ។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារកែច្នៃច្រើន អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរាងកាយ ដូចជាបេះដូង ប្រព័ន្ធរំលាយអាហារ ក្នុងបូករួមទាំងសុខភាពផ្លូវផងដែរ។

    ៤.កាត់បន្ថយគ្រឿងស្រវឹង

    ការញ៉ាំគ្រឿងស្រវឹងច្រើនមិនល្អចំពោះសុខភាពនោះទេ។ ប្រុសៗគួរញ៉ាំគ្រឿងស្រវឹង ក្នុងបរិមាណមិនលើសពី ៧០០មិល្លីលីត្រ ក្នុងមួយថ្ងៃ ប្រសិនបើការញ៉ាំគ្រឿងស្រវឹងច្រើនអាចបណ្ដាលឲ្យចុះខ្សោយសមត្ថភាពផ្លូវភេទបាន ដូច្នេះគួរតែកាត់បន្ថយ ប្រសិនបើចង់ឲ្យសុខភាពរឹងមាំឡើងវិញ។

    ៥.គ្រប់គ្រងស្ដ្រេស

    ស្ដ្រេសក៏ជាបញ្ហាចម្បង អាចប៉ះពាល់ដល់សុខភាពផ្លូវភេទបាន។ ការកើតស្ដ្រេសជាប្រចាំ អាចប៉ះពាល់ដល់អ័រម៉ូន តេស្ដូស្ដេរ៉ូន ដែលជាអ័រម៉ូនភេទសំខាន់របស់បុរស។ ការថយចុះបរិមាណអ័រម៉ូនតេស្ដូស្ដេរ៉ូន អាចធ្វើឲ្យបុរសប្រឈមការអសមត្ថភាពផ្លូវភេទ និងបាត់ចំណង់ផ្លូវភេទផងដែរ។ ដូច្នេះការគ្រប់គ្រងស្ដ្រេសឲ្យបានល្អ ក៏ជាចំណែកមួយជួយឲ្យលិង្គមានសុខភាពល្អ រឹងមាំផងដែរ។​

    ៦.ហាត់ប្រាណសម្រកទម្ងន់

    ការបង្កើតទម្លាប់ហាត់ប្រាណជាប្រចាំ ជួយឲ្យសុខភាពរាងកាយរឹងមាំ ជៀសផុតពីជំងឺ មិនត្រឹមតែប៉ុណ្ណោះ សុខភាពផ្លូវភេទក៏ល្អប្រសើរផងដែរ ពិសេសអ្នកមានបញ្ហាលើសគីឡូតែម្ដង។ ដូច្នេះយើងអាចបង្កើតទម្លាប់ហាត់ប្រាណ យ៉ាងហោចបាន ៤ម៉ោងក្នុងមួយសប្ដាហ៍ ឬបាន ៤០នាទីជារៀងរាល់ថ្ងៃកាន់តែប្រសើរ។

    រត់ហាត់ប្រាណជួយសុខភាពផ្លូវចិត្ត

    អត្ថបទគួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ 4 weeks ago

    ផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម