នៅក្នុងយុគសម័យដ៏ទំនើបនេះ មនុស្សរាល់គ្នាតែងតែប្រឈមមុខនឹងបញ្ហាស្រ្តេស មិនថាបុរស ឬនារីឡើយ។ ប៉ុន្តែសម្រាប់ស្រីៗវិញ មានតិចនិកពិសេសចំនួន៧ អាចជួយកាត់បន្ថយបញ្ហាស្រេ្តសនេះបាន។ តើជាអ្វីខ្លះទៅ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
នៅក្នុងយុគសម័យដ៏ទំនើបនេះ មនុស្សរាល់គ្នាតែងតែប្រឈមមុខនឹងបញ្ហាស្រ្តេស មិនថាបុរស ឬនារីឡើយ។ ប៉ុន្តែសម្រាប់ស្រីៗវិញ មានតិចនិកពិសេសចំនួន៧ អាចជួយកាត់បន្ថយបញ្ហាស្រេ្តសនេះបាន។ តើជាអ្វីខ្លះទៅ?
ការដើរលំហែនៅជិតៗផ្ទះ ដោយស្រូបយកខ្យល់អាកាសបរិសុទ្ធ មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផ្លូវចិត្ត។ នៅពេលដែលយើងមានអារម្មណ៍ល្អ យើងនឹងអាចដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងរលូន។ ផ្ទុយទៅវិញ បើសិនជាយើងព្យាយាមឆ្លើយតបទៅនឹងបញ្ហាដែលនៅចំពោះមុខ នៅពេលដែលយើងកំពុងតែមួម៉ៅនោះ វានឹងធ្វើឲ្យយើងខូចប្រយោជន៍ជាក់ជាមិនខាន។ ដូចនេះ មុននឹងឆ្លើយតបទៅកាន់អ្នកណាម្នាក់ជាមួយនឹងកំហឹង ចូររាប់ឲ្យដល់ ៥ជាមុនសិន។
ការទទួលយកនូវរាល់ឱកាស ក៏ដូចជាមានទំនួលខុសត្រូវចំពោះការងារទាំងអស់របស់ខ្លួន គឺជាទង្វើដ៏ត្រឹមត្រូវក៏ពិតមែន ប៉ុន្តែវាប្រៀបដូចជាការបន្ថែមស្ត្រេសដ៏ច្រើនលើសលប់នៅលើស្មាទាំងពីររបស់យើងដូចគ្នាដែរ។ យ៉ាងណាមិញ នៅពេលដែលយើងចេះផ្ដល់អាទិភាពដល់ភារកិច្ចដែលសំខាន់ និងធ្វើនូវអ្វីដែលយើងស្រលាញ់ពេញចិត្តមុនគេនោះ វានឹងធ្វើឲ្យយើងឆ្ពោះទៅរកភាពជោគជ័យដោយមិនដឹងខ្លួន។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ជាមួយគ្នានេះដែរ ដើម្បីក្លាយជានារីដែលគ្មានបញ្ហាស្រ្តេស យើងចាំបាច់ត្រូវតែយកចិត្តទុកដាក់នឹងខ្លួនឯង។ ចូរធ្វើរឿងណាមួយ ដែលអាចឲ្យយើងសប្បាយចិត្ត មិនថាការដើរទិញឥវ៉ាន់ មើលកុន ឬញ៉ាំអាហារឆ្ងាញ់ៗនោះទេ។
នៅពេលដែលយើងធ្វើអ្វីមួយមិនបានល្អឥតខ្ចោះ ឬ បង្កើតកំហុសឆ្គងណាមួយ ចូរចាំថាវាគ្រាន់តែជាមេរៀនសម្រាប់ជីវិតយើងប៉ុណ្ណោះ។ នៅលើលោកនេះ មិនមានអ្នកណាដែលមិនចេះធ្វើខុសនោះទេ ដូចនេះ យើងត្រូវចេះអត់ឱនឲ្យខ្លួនឯង និងរៀនពីកំហុសឆ្គងទាំងនោះ ដើម្បីធ្វើវាឲ្យកាន់តែប្រសើរជាងមុន។
នៅពេលដែលយើងមានអារម្មណ៍មួម៉ៅ ខឹង តប់ប្រមល់ ឬពិបាកចិត្ត យើងអាចងាកមកធ្វើសកម្មភាពមួយចំនួន ដែលអាចឲ្យយើងចាកចេញពីអារម្មណ៍អស់ទាំងនោះ ដូចជាការហាត់ប្រាណ យូហ្គា ឬលេងហ្គេមជាដើម។
តើស្រីៗយើងដឹងទេថា អ្វីទៅដែលបណ្ដាលឲ្យយើងកើតបញ្ហាស្ត្រេសដោយឥតប្រយោជន៍នោះ? នៅពេលដែលយើងរកសោមិនឃើញ ភ្លេចលេខកូដសម្ងាត់ ឬភ្លេចទូរសព្ទនៅផ្ទះ។ល។ យើងនឹងចាប់ផ្ដើមមួម៉ៅភ្លាមតែម្ដង។ ហេតុនេះហើយ ការចេះរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ ក៏រួមចំណែកជួយឲ្យខួរក្បាលយើងស្រលះល្អផងដែរ។
ការគេង គឺជារឿងសំខាន់បំផុត។ នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់ រាងកាយយើងនឹងចាប់ផ្ដើមអស់កម្លាំង ល្វើយ ក៏ដូចជាងងុយគេងខុសធម្មតា។ ហេតុនេះហើយ ចូរគេងឲ្យបាន៨ម៉ោង ដើម្បីធ្វើឲ្យផ្លូវកាយ និងផ្លូវចិត្តរបស់យើងមានសុខភាពល្អ។
ស្វែងយល់ពីបញ្ហាស្ត្រេសបន្ថែម៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ