វិធី៤យ៉ាងជួយព្យាបាលអាការៈជាំភ្នែក បែបងាយៗនៅផ្ទះ
ជាំភ្នែកជាអាការៈមួយស្ដែងឡើងដោយសារការជាំឈាមក្នុងសរសៃឈាម ដែលព័ទ្ធជុំវិញបរិវេណភ្នែកក្រោយពីប៉ះទង្គិចនឹងអ្វីមួយ។ អាការៈធ្ងន់ធ្ងរអាចបណ្ដាលឲ្យហើមនៅត្រង់កន្លែងជាំ ដូច្នេះត្រូវទៅជួបជាមួយគ្រូពេទ្យ ប៉ុន្ដែបើស្រាលវិញអាចអនុវត្ដវិធីព្យាបាលដោយខ្លួនឯងនៅផ្ទះ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ស្អំទឹកកក ស្អំទឹកកកគឺជាវិធីព្យាបាលងាយៗ យើងអាចចំណាយពេលស្អំចន្លោះពី ២៤ ទៅ ៤៨ម៉ោង ក្នុងអំឡុងពេលមានរបួសដើម្បីកាត់បន្ថយការៈជាំឈាមក្រោមស្បែក។ យើងអាចស្អំកន្លែងរបួស ម្ដងចន្លោះពី ១០ ទៅ ២០នាទី ស្អំ២ដងក្នុងមួយថ្ងៃនឹងជួយឲ្យរបួសឆាប់ជាសះស្បើយ។ ២.ស្អំកម្ដៅ ការស្អំកម្ដៅមានលក្ខណៈខុសគ្នាបន្ដិចបន្ដួចនឹងការស្អំទឹកកក ពោលយើងអាចអនុវត្ដវិធីនេះ ចន្លោះពី ១២ម៉ោង ទៅ២៤ម៉ោង ក្នុងកំលុងមានរបួស។ ស្អំកម្ដៅយើងអាចស្អំជាមួយនឹងកន្សែងជ្រលក់ទឹកក្ដៅពូតឲ្យស្ងួតបន្ដិច ស្អំនៅកន្លែងមានរបួស ចន្លោះពី ៥ ទៅ ១០នាទី អនុវត្ដវីធីនេះឲ្យបាន២ដងក្នុងមួយថ្ងៃនឹងជួយឲ្យឆាប់ជាសះស្បើយដូចគ្នា។ ៣.ម៉ាស្សាថ្នមៗ វីធីម៉ាស្សាថ្មមៗ អាចធ្វើបាននៅពេលដែលអ្នករបួសមានអារម្មណ៍រមាស់បន្ដិចៗ ឬហើមនៅត្រង់បរិវេណដែលមានស្នាមជាំ។ ព្រោះការម៉ាស្សា អាចជួយជំរុញឲ្យចរន្ដឈាមដំណើរការបានស្រួល និងកាត់បន្ថយអាការៈហើមបានលឿន។ ប៉ុន្ដែប្រសិនបើអ្នករបួសមានការឈឺចាប់ខ្លាំង វិធីនេះមិនបាច់អនុវត្ដនោះទេ ដោយប្ដូរមកការស្អំទឹកកកវិញ ជួយកាត់បន្ថយការឈឺចាប់។ [embed-health-tool-bmi] ៤.ញ៉ាំវីតាមីន C វីតាមីន C ក៏មានចំណែកក្នុងការព្យាបាលជាំភ្នែកបានផងដែរ។ ព្រោះវីតាមីនប្រភេទនេះ មានតួនាទីជួយបង្កើតខូលឡាជែនជំនួយកោសិកាស្បែក និង ជួយឲ្យចរន្ដឈាមដើរបានល្អ។ យើងអាចញ៉ាំអាហារដែលសម្បូរជាតិវីតាមីន C ជាប្រចាំនឹងជួយឲ្យជំរុញការព្យាបាលបានជាសះស្បើយរហ័ស។ តើការជាំភ្នែកអាចចំណាយប៉ុន្មានទើបព្យាបាលជាសះស្បើយ? បញ្ហាជាំភ្នែកអាចចំណាយពេលព្យាបាល តិចឬច្រើន អាស្រ័យលើស្ថានភាពរបួសជាក់ស្ដែង […]