ប្រភេទបាក់តេរីជាច្រើនដែលអាចបង្កឲ្យមានជំងឺភ្នែកក្រហម ដូចជា បាក់តេរី ស្តាភីឡូកូក (Staphylococcus) ស្ត្រេបតូកូកូស (Streptococcus) អេម៉ូភីលី (Haemophilus)និង ក្លាមីឌៀត្រាកូម៉ាទីស (chlamydia trachomatis) ជាដើម។ មេរោគដែលបង្កឲ្យមានជំងឺប្រមេះទឹកបាយ ក៏អាចបង្កឲ្យមានជំងឺភ្នែកក្រហមដែរ។
សម្រាប់គ្នាយើងមានកូនតូចគួរដឹងថាជំងឺភ្នែកក្រហមចំពោះទារកទើបកើត ក៏មានអត្រាខ្ពស់ដូចគ្នា ដែលភាគច្រើនកើតចំពោះទារកសម្រាលតាមធម្មជាតិ និងមានម្តាយផ្ទុកជំងឺកាមរោគ។
ដើម្បីការពារ និងគ្រប់គ្រងជំងឺភ្នែកក្រហមបានយើងត្រូវចេះថែរក្សាភ្នែករបស់យើងដោយត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬជែលសម្លាប់មេរោគ មុននឹងប៉ះភ្នែកដែលឈឺ។ ដូចគ្នាដែរយើងមិនត្រូវញីភ្នែកមិនឈឺ បន្ទាប់ពីប៉ះភ្នែកឈឺហើយនោះទេ និងមិនត្រូវប្រើកន្សែង និងកើយខ្នើយរួមគ្នាផងដែរ។