home

បញ្ហាភ្នែកផ្សេងទៀត

ចំណេះដឹងទូទៅ

បញ្ហាភ្នែកផ្សេងទៀត

ជំងឺខ្សោយ​ភ្នែក ឬ​ភាសា​បច្ចេក​ទេស​ហៅថា amblyopia  កើតឡើងចំពោះក្មេងដែលមានភ្នែកម្ខាងខ្សោយជាងភ្នែកម្ខាងទៀត។ ភ្នែកខាងខ្សោយមានបញ្ហាក្នុងការមើលដែលធ្វើឱ្យខួរក្បាលពិបាកក្នុងការទទួលព័ត៌មានពីភ្នែកខាងដែល​ខ្សោយនោះ យូរៗទៅខួរក្បាលប្រើតែភ្នែកម្ខាងដែលមើលឃើញច្បាស់ល្អ ជាលទ្ធផលភ្នែកខាង​ខ្សោយ​កាន់​តែខ្សោយទៅៗ។ តើប៉ាម៉ាក់អាចសម្គាល់ថាអូនតូចមាន ឬមិនមានភ្នែកខ្សោយ​​តាមរយៈ​រោគ​សញ្ញា និងអាការៈអ្វីខ្លះ? អូនតូចមានភ្នែកខ្សោយមានរោគសញ្ញា និងអាការៈដូចខាងក្រោម៖ ភ្នែកម្ខាងដែលកញ្ចក់ភ្នែករត់ទៅដើមភ្នែក ឬ​កន្ទុយ​ភ្នែក ភ្នែកម្ខាងមិនអាច​បង្ហាញ​ព័ត៌មាន​ដូច​ភ្នែកម្ខាងទៀត ភ្នែកម្ខាងមើលឃើញមិនច្បាស់ ធ្លាក់ត្របកភ្នែកម្ខាង ឧស្សាហ៍បិទភ្នែកម្ខាង ឬឧស្សាហ៍បើកភ្នែកម្ខាងព្រឹមៗ ជារឿយៗផ្អៀងក្បាលទៅម្ខាង ចូលចិត្តមើលដោយប្រើតែភ្នែកម្ខាង ភ្នែកម្ខាងមានលទ្ធផលនៃការធ្វើតេស្តភ្នែកមិនប្រក្រតី  អូនតូចមានហានិភ័យភ្នែកខ្សោយ​៖ កើតមិនគ្រប់ខែ កើតមិនគ្រប់​គីឡូ មានប្រវត្តិគ្រួសារមានបញ្ហាភ្នែកខ្សោយ មានការអភិវឌ្ឍមិនប្រក្រតី ប្រសិនបើប៉ាម៉ាក់សង្កេតឃើញអូនតូចមានរោគសញ្ញា ឬអាការៈណាមួយ​ដូចដែល​បានរៀបរាប់​ខាង​លើ ប៉ាម៉ាក់ត្រូវនាំអូនតូចទៅជួបគ្រូពេទ្យភ្នែកជាបន្ទាន់។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឆាប់​អាចជួយការពារភ្នែកអូនតូចដែលខ្សោយ​ពីការងងឹតភ្នែកបាន។

ស្វែងរក​បន្ថែម​ទៀត បញ្ហាភ្នែកផ្សេងទៀត អត្ថបទ

បញ្ហាភ្នែកផ្សេងទៀត

​ជា​ទូ​ទៅ គ្នា​យើង​​សុទ្ធ​តែ​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ភ្នែក​តិចតួច​ ហើយ​អាការៈ​នេះ​នឹង​អាច​វិល​ត្រលប់​​មក​រក​សភាព​ល្អ​ប្រសើរ​វិញ​ នៅ​ពេល​ដែល​យើង​​គេង​បាន​គ្រប់គ្រាន់​​។​ យ៉ាង​ណា​មិញ​ ​​សញ្ញា​មួយ​ចំនួន​​កើត​ឡើង​ចំពោះ​ភ្នែក​ ​ ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​​ផង​ដែរ​។​ ដូច្នេះ​ហើយ​ យើង​គប្បី​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ដិតដល់​ ប្រសិនបើ​យើង​សង្កេត​ឃើញ​សញ្ញា​នៃ​ភ្នែក​ទាំង​នេះ​។ ​​​​១. ចំណុច​​សៗ​នៅ​លើ​កញ្ចក់​ភ្នែក​ បញ្ហា​នេះ​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​អ្នក​ដែល​ពាក់​Contact Lenses ហើយ​វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​​មេរោគ​លើ​កញ្ចក់​ភ្នែក​។ សូម្បី​តែ​របួស​ភ្នែក​តិចតួច​​ដែល​បណ្ដាល​មក​ពី​ការ​ពាក់​Contact Lenses ​ក៏​អាច​បង្ក​ជា​ការ​ឆ្លង​មេរោគ​ និង​ដំបៅ​កញ្ចក់​ភ្នែក​បាន​ដែរ​។ ជា​ទូ​ទៅ​ អ្នក​ដែល​ពាក់Contact Lenses ​​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​ ឬ​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ​ក្នុង​​រយៈពេល​យូរ​ ក៏​មាន​ហានិភ័យ​ខ្ពស់​​នៃ​ការ​ឆ្លង​មេរោគ​លើ​កញ្ចក់​ភ្នែក​នេះ​ដែរ​​។ ២. ភ្នែក​ក្រហម មូលហេតុ​​នៃ​​ភ្នែក​ក្រហម​អាច​​បណ្ដាល​មក​ពី​​ការ​គេង​មិន​គ្រប់គ្រាន់​ ធ្វើការ​យូរ​ពេក​ ឬ​ប៉ះពាល់​នឹង​ខ្យល់​ ឬ​ពន្លឺព្រះអាទិត្យ​។​ ក្នុង​ករណី​ដែល​យើង​កើត​មាន​បញ្ហា​ភ្នែក​ក្រហម​ដោយ​មិន​មាន​មូលហេតុ​ វា​អាច​ជា​​បញ្ជាក់​ពី​ជំងឺ​​ផ្សេងៗ​ ដូចជា​​​ជំងឺ​ទឹក​ដក់​បាត​ភ្នែក  កើនឡើងសម្ពាធ​​នៅ​ក្នុង​លលាដ៍​ក្បាល​ឡើង​ ​និង​ជំងឺ​ទឹក​នោម​ផ្អែម​។ ៣. រង្វង់​មូល​ពណ៌​ស​នៅ​ជុំវិញ​ប្រស្រី​ភ្នែក ភាគ​ច្រើន​ វា​អាច​ជា​សញ្ញា​នៃ​ភាព​ចាស់​ ដែល​យើង​មិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​នៅ​វ័យ​ក្មេង​វិញ រង្វង់​មូល​ពណ៌​ស​នេះ​អាច​បញ្ជាក់​ពី​កម្រិត​កូលេស្តេរ៉ូល​ និងខ្លាញ់ទ្រីគ្លីសេរីតខ្ពស់​ ដែល​មាន​ន័យ​ថា​ យើង​កំពុង​តែ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​​គាំង​បេះដូង​ ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ៤. ភ្នែក​ស្ងួត​ ចំណែក​ឯ​បញ្ហា​ភ្នែក​ស្ងួត​អាច​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​រមាស់​​ភ្នែក​ និង​​ញី​ភ្នែក​ញឹកញាប់​ ដែល​​ទង្វើ​នេះ​នឹង​បំផ្លាញ​ស្បែក​នៅ​ជុំវិញ​ភ្នែក​ ​បង្ក​ជា​ស្នាម​ដក់​ក្រោម​​ត្របក​ភ្នែក​ និង​ស្នាម​ជ្រីវជ្រួញ។​ មូលហេតុ​ទូទៅ​នៃ​អាការៈ​​​រមាស់​ភ្នែក​ គឺ​បណ្ដាល​មក​ពី​អាលែកហ្ស៊ី​​តាម​រដូវ​កាល​។​ ​ ៥. ផ្នែក​ពណ៌​ស​នៃ​ភ្នែក​ប្រែ​ទៅ​​ជា​ពណ៌​​លឿង ​ភាគ​ច្រើន​ មូលហេតុ​នៃ​ការ​ប្រែ​ពណ៌​នេះ​​ គឺ​ដោយ​សារ​តែ​ការ​ថយ​ចុះ​មុខងារ​ថ្លើម​ និង​ថង់​ទឹក​ប្រមាត់​។​ […]

បញ្ហាភ្នែកផ្សេងទៀត

ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រាង​កាយ​យើង​មាន​សុខភាព​រឹង​មាំ និង​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​ប៉ុណ្ណោះ​ទេ តែ​ការ​សិក្សា​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​ការ​ហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ខ្សោយ​គំហើញ​នៅ​វ័យ​៥០​ឆ្នាំ ឬ​ចាស់​ជាង​នេះ​។ ដូចគ្នា​ដែរ ការ​ហាត់​ប្រាណ​ក៏​ជួយ​ឲ្យ​មនុស្ស​យើង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ដែល​ជំងឺ​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ភ្នែក​មាន​បញ្ហា​ដែរ​។​ ១. ហាត់​ប្រាណ​ជួយ​ដល់​សុខភាព​សរសៃឈាម​ក្នុង​ភ្នែក​ ការ​សិក្សា​​មួយ​ធ្វើ​ឡើង​លើ​សត្វ​កណ្ដុរ ដោយ​កណ្ដុរ​មួយ​ក្រុម​ត្រូវ​អ្នក​ស្រាវ​ជ្រាវ​ដាក់​​នៅ​លើ​ម៉ាស៊ីន​រត់ និង​មួយ​ក្រុម​ទៀត​ឲ្យ​នៅ​ស្ងៀម​ធម្មតា​។ បួន​សប្ដាហ៍​ក្រោយ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ភ្នែក​របស់​កណ្ដុរ​ទាំង​ពីរ​ក្រុម​។ ក្រោយ​ការ​ពិនិត្យ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​កណ្ដុរ​ដែល​បាន​រត់​លើ​ម៉ាស៊ីន​ហាត់​ប្រាណ​ជា​ប្រចាំ មាន​ការ​ខូច​ខាត​ភ្នែក​ដល់ទៅ​៤៥​ភាគ​រយ​ទាប​ជាង​​កណ្ដុរ​ដែល​មិន​ធ្វើ​សកម្មភាព​រាង​កាយ​។ ការ​សិក្សា​បាន​លើក​ឡើ​ង​ការ​ការ​ហាត់​ប្រាណ​បាន​ជួយ​ដល់​ភាព​ធន់​របស់​ភ្នែក​។ ការ​ហាត់​ប្រាណ​អាច​ប្រឆាំង​នឹង​ការ​លូត​លាស់​ខុស​ធម្មតា​របស់​សរសៃឈាម​ ដែល​កើត​ឡើង​ក្នុង​ភ្នែក​ដូច​ជាខូចសរសៃឈាមក្នងបាតភ្នែក ខូចបាតភ្នែក  ​ខូចសរសៃឈាមបាតភ្នែកដោយសារទឹកនោមផ្អែមនិង​ជំងឺ​ទឹក​ដក់​​បាត​ភ្នែក​។ ២. ហាត់​ប្រាណ​ជួយ​សុខភាព​ភ្នែក​ អ្នក​វិទ្យាសាស្រ្ត​កំពុង​សិក្សា​បន្ថែម​ទៀត ថា​ហេតុ​អ្វី​បានជា​ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ការ​ពារ​ភ្នែក​របស់​មនុស្ស​យើង​បាន​។ របក​គំហើញ​ថ្មីៗ​អាច​នឹង​ដោះ​ស្រាយ​បញ្ហា​ព្យា​បាល​ភ្នែក​​ជា​ច្រើន​ផ្សេង​ទៀត​។ ប៉ុន្តែ​ពេល​នេះ អ្វី​ដែល​អ្នក​វិទ្យាសាស្រ្ដ​បាន​ដឹង​ច្បាស់​គឺ​ថា​ការ​ធ្វើ​លំហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​បញ្ហា​ភ្នែក​។ បើ​សិន​ជា​យើង​កំពុង​មាន​បញ្ហា​ភ្នែក ការ​ហាត់​ប្រាណ​នឹង​ជួយ​ឲ្យ​ស្ថាន​ភាព​ជំងឺ​ប្រសើរ​ឡើង​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្ន​ក​ធ្វើ​លំហាត់​ប្រាណ​កម្រិត​មធ្យម​​មានការ​វិវត្ត​​កើត​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​២៥​ភាគ​រយ​តិច​ជាង​អ្នក​មិន​ហាត់​ប្រាណ​។ ការ​ធ្វើ​លំហាត់​ប្រាណ​ក៏​ជួយ​ដល់​ការ​គ្រប់​គ្រង​ជំងឺ​ទឹកនោម​ផ្អែម សម្ពាធ​ឈាម​ខ្ពស់ និង​កូលេស្តេរ៉ូល​ខ្ពស់​។ ជំងឺ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​ភ្នែក ឬ​គំហើញ​របស់​យើង​មាន​បញ្ហា​។ ដូច​នេះ ការ​ហាត់​ប្រាណ​បាន​ជា​ប្រចាំ​នឹង​ជួយ​យើង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ភ្នែក​ដោយ​សារ​បញ្ហា​សុខភាព​ទាំង​នេះ​។ ៣. គួរ​ហាត់​ប្រាណ​កម្រិត​ណា? ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ និង​បាន​ណែនាំ​ថា​មនុស្ស​​យើង​ហាត់​ប្រាណ​កម្រិត​មធ្យម​មាន​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​។ អង្គការ​សុខភាព​ពិភព​លោក និង​CDC អាមេរិក​បាន​ណែ​ឲ្យ​យើង​ហាត់​ប្រាណ​ដូច​ជា​ដើរ ជិះកង់ ហែលទឹក រាំ ឬ​រត់​ត្រឹកៗ​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​​។ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​នឹង​ជួយ​ឲ្យ​សុខភាព​រាង​កាយ និង​ភ្នែក​យើង​មាន​សុខភាព​ល្អ​។

បញ្ហាភ្នែកផ្សេងទៀត

បញ្ហា​ស្ពឹក​ភ្នែក កើត​ឡើង​នៅ​ពេល​ដែល​យើង​ខំ​ប្រឹង​សម្លឹង​ធ្វើ​ការ​ដោយ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ អាន​សៀវភៅ​ក្នុង​រយៈ​ពេល​យូរ។ បញ្ហា​ស្ពឹក​ភ្នែក​នេះ ជា​បញ្ហា​ទូទៅ​មួយ​ដែល​គ្នា​យើង​ក្នុង​យុគ​សម័យ​បច្ចេកវិទ្យា​ជឿន​លឿន​នេះ ងាយ​នឹង​ប្រឈម ដោយ​សារ​គ្រឿង​អេឡិចត្រូនិច​ដ៏​សម្បូរ​បែប។ ប៉ុន្តែ កុំ​បារម្ភ! វិធី​ជួយ​សម្រួល​ភ្នែក​កុំ​ឲ្យ​ស្ពឹក​ក្រោយ​សម្លឹង​កុំព្យូទ័រ​ធ្វើការ​យូរ ឬ​លេង​ Facebook មើល​ Youtube ច្រើន​ទេ​ គ្នា​យើង​អាច​ចាប់​ផ្ដើម​ធ្វើ​ភ្លាម​ៗ​ក្រោយ​អាន​អត្ថបទ​នេះ​ចប់ ឬ​អាន​បណ្ដើរ ធ្វើ​បណ្ដើរ​ក៏​បាន៖ ១.ធ្មេច​ភ្នែក- គ្នា​យើង​ខ្លះ​ពេល​ផ្ដោត​អារម្មណ៍​ធ្វើ​ការ​ខ្លាំង​ពេក​ទៅ មិន​សូវ​បាន​ធ្មេញ​ភ្នែក​ទេ ដែល​ជា​បញ្ហា​អាច​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត។ យើង​ត្រូវ​ដឹង​ថា​ការ​ធ្មេច​ភ្នែក​ជួយ​ឲ្យ​បង្កើត​ទឹក​ភ្នែក​ដែល​ផ្ដល់​សំណើម និង​ធ្វើ​ឲ្យ​ភ្នែក​យើង​ស្រស់​ថ្លា។ ត្រូវ​ធ្មេច​ភ្នែក​ខ្លួន​ឯង​រាល់ ៤៤ វិនាទី​ម្ដង ដើម្បី​ជួយ​ឲ្យ​ភ្នែក​មាន​សំណើម​គ្រប់​គ្រាន់ មិន​ក្ដៅ មិន​ក្រហាយ។ ២.សម្រាក​ភ្នែក- ការ​ដែល​យើង​ខំ​ធ្វើ​ការងារ​ជា​រឿង​ល្អ តែ​ការ​ដែល​សម្លឹង​អេក្រង់​យូរ​ពេក​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​ភ្នែក​យើង​ទេ។ ​យើង​គួរ​សម្រាក​ភ្នែក​បន្តិច ទម្រេត​ខ្លួន​លើ​កៅអី​ផ្អែក ហើយ​បិទ​ភ្នែក ហើយ​គ្រលៀស​ភ្នែក​ឆ្វេង​ស្ដាំៗ​ជា​រង្វង់។ ធ្វើ​របៀប​នេះ ម្ដង​ទៅ ២ ដង​រាល់​ម៉ោង ដើម្បី​ម៉ាស្សា​គ្រាប់​ភ្នែក​ឲ្យ​បាន​សម្រាក ផ្ដល់​សំណើម និង​កាត់​បន្ថយ​សម្ពាធ​សាច់​ដុំ​ភ្នែក។ ៣.បន្ថយ​ពន្លឺ​អេក្រង់- សារេ​ពន្លឺ​អេក្រង់​ឲ្យ​ភ្នែក​យើង​ទទួល​យក​បាន។ កុំ​ទម្លាប់​បើក​ពន្លឺ​ភ្លឺ​ខ្លាំង​ពេក បើ​មិន​នៅ​កណ្ដាល​វាល (ក្រោម​ពន្លឺ​ថ្ងៃ)។ ៤.កំណត់​ម៉ោង​មើល​អេក្រង់- វិធី​នេះ​អាច​រំលឹក​យើង​ឲ្យ​សម្រាក​ពី​ការ​សម្លឹង​អេក្រង់​បន្តិច សឹម​បន្ត​ការងារ​ទៀត ហើយ​វា​ក៏​សំខាន់​ដែរ​សម្រាប់​ក្មេង​តូចៗ​ដែល​ចូល​ចិត្ត​មើល​តុក្កតា​យូរៗ។ យើង​អាច​កំណត់​ម៉ោង​នៅ​លើ​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ដោយ​រាល់​៤០-៦០​នាទី/ម្ដង សម្រាក​ភ្នែក​៣-៥នាទី។ល។ ៥.ងើបចេញ- ទោះ​ជា​អារម្មណ៍​នៅ​នឹង​ការងារ ឬ​វីដេអូ​ក្នុង​អេក្រង់​ក៏​ដោយ ក៏​ត្រូវ​ងើប​ចេញ​ពី​តុ ឬ​ដើរ​ចេញ​ពី​អេក្រង់​ទៅ​រក​ទឹក […]

បញ្ហាភ្នែកផ្សេងទៀត

ស្ទះ​រន្ធ​ទឹកភ្នែក ជា​ជំងឺ​បណ្ដាល​ឲ្យ​កុមារ​មាន​បញ្ហា​នេះ​ហូរ​ទឹកភ្នែក​ច្រើន ឬភ្នែក​សើម​រហូត​ខុស​ប្រក្រតី។ រន្ធ​ទឹកភ្នែក ជា​បំពង់​តូច​​មួយ​ត​ភ្ជាប់​ពី​ផ្នែក​ខាង​ក្នុង​ត្របកភ្នែក ទៅ​ផ្នែក​ខាង​ក្នុង​ច្រមុះ។ ជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក មាន​មក​ពី​កំណើត ហើយ​ច្រើន​កើត​លើ​ក្មេង​​តូច​ៗ តែ​វេជ្ជបណ្ឌិត សូ សំណាង បាន​បន្ត​ថា​មនុស្ស​ធំ​ពេញ​វ័យ និង​ចាស់​ក៏​អាច​កើត​ដូច​គ្នា ឯមូលហេតុ​វិញផ្សេង​គ្នា។ ចំពោះ​ទារកវេជ្ជបណ្ឌិត​ឯកទេសទូទៅ ថាជំងឺ​នេះ​​បណ្ដាល​មកពី​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកភ្នែក ហើយ​ការ​ស្ទះ​នេះ​ច្រើន​តែ​នៅ​ផ្នែក​ចុង​នៃ Valve Hasner។ ជា​ធម្មតា​ភ្នែក​យើង​មាន​ក្រពេញ​បញ្ចេញ​ទឹកភ្នែក​នៅ​លើ​ត្របក​ភ្នែក ហើយ​ភ្នែក​យើង​គឺ​បើក​បិទ​ៗ ធ្វើឲ្យ​ស្ងួត ដូចនេះ​វា​ត្រូវការ​ទឹក​ដើម្បី​ផ្សើម ដូចនេះ​ហើយ​ទឹកភ្នែក​ត្រូវ​បង្ហូរ​មក​កន្លែង​គល់​ចិញ្ចើម និង​ច្រមុះ ហើយ​វា​ហូរ​តាម​ហ្នឹង​​ចុះ​ទៅ​ច្រមុះ។ ដូចនេះ​ពេល​ស្ទះ គឺ​វា​ស្ទះ​នៅ​កន្លែង​គល់​ភ្នែក​ជាមួយ​ច្រមុះ ដែល​បង្ក​ឲ្យ​សើម​រហូត​តែម្ដង។ ទារក​ខ្លះ​អាច​កើត​មាន​ជំងឺ​បែប​នេះ​នៅ​ភ្នែក​មួយ​ចំហៀង ឬ​ទាំង​សងខាង ហើយ​រោគសញ្ញា​មាន​ដូចជា ទឹក​ភ្នែក​ហូរ​ស្អិត ពពៀក​អាចម៍ភ្នែក​បើក​ពុំ​រួច ឬ​ហូរ​ទឹកភ្នែក​ជាប់​រហូត។ តែ​ជំងឺ​នេះ​អាច​ជា​ទៅ​វិញ​អាយុ ៦ ខែ ឬ​១ ឆ្នាំ ដោយ​មិន​ប៉ះពាល់​អាយុ​ជីវិត។ ចំពោះ​ការ​ព្យាបាល ប្រសិនបើ​ម៉ាក់​ៗ​ណា​ឧស្សាហ៍ កូន​អាច​ជា​វិញ​ក្នុង​រយៈពេល ១ ខែ ក្រោយ​​ម៉ាស្សា ដោយ​យក​ចង្អុល​កូន​ដៃ​មក​ឈ្លី​នៅ​តាម​គល់​ភ្នែក ហើយ​អូស​ចុះ​មក​ក្រោម​តាម​បំពង់​បង្ហូរ​ទឹកភ្នែក និង​ការ​ប្រើ​ថ្នាំ​ដាក់​ភ្នែក។ តែ​មុន​ធ្វើ​ត្រូវ​ប្រាកដ​ចិត្ត​ថា ដៃ​ស្អាត និង​គ្មាន​ក្រចក ទើប​មិន​បង្ក​គ្រោះថ្នាក់​រឹតតែ​ខ្លាំង​ចំពោះ​កូន។ រីឯមនុស្ស​ធំ​ដែល​មានបញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​ លោក​បញ្ជាក់​ថាអាច​បណ្ដាល​មក​ពី​ការ​ប៉ះទង្គិច ការ​បង្ក​រោគ ឬ​មាន​ដុំ​សាច់។ […]

បញ្ហាភ្នែកផ្សេងទៀត

គ្នាយើងមួយចំនួនមានធ្លាប់ឆ្ងល់អត់ ហេតុអីក្រោកពីគេង​ស្រាប់តែត្របកភ្នែកឡើងហើម? គេងគ្រប់គ្រាន់​ថែមទាំងមិនទាំងយំផង បែរជាហើមភ្នែកដែរ។ ពេលខ្លះ ទោះជាគេងគ្រប់គ្រាន់​ក៏បញ្ហានេះអាចកើតឡើងដូចគ្នា ដោយសារកត្តាមួយចំនួនយើងមិនធ្លាប់ចាប់អារម្មណ៍។ តើ​កត្តាទាំងនោះ​មានអ្វីខ្លះ? ១- ញ៉ាំប្រៃពេក រឿងដំបូងបង្អស់អាចធ្វើឲ្យហើមត្របកភ្នែក រង្វង់ភ្នែកយើងនៅពេលព្រឹក គឺដោយសារតែញ៉ាំរបស់ប្រៃពេក។ នៅពេលរបបអាហារយើងសម្បូរទៅដោយជាតិសូដ្យូម (ជាតិអំបិល)  រាងកាយរបស់យើងទំនងត្រូវរក្សាជាតិទឹកកាន់តែច្រើន។ នោះដោយសារ​មាន​អតុល្យភាព ​រវាងជាតិសូដ្យូម និងប៉ូតាស្យូមក្នុងជាលិកា ពេលដែលសូដ្យូមមានកម្រិតខ្ពស់ ជាតិទឹកក្នុងរាងកាយ នឹងបញ្ចេញដើម្បីទៅរំលាយជាតិសូដ្យូម កត្តានេះនឹងធ្វើឲ្យជាលិកាទាំងនោះហើមពេញទៅដោយជាតិទឹក។ បើភ្នែកឡើងហើមដោយសារការរក្សាជាតិទឹក និងញ៉ាំប្រៃខ្លាំង នៅពេលព្រឹកវានឹងប្រែទៅជាហើមខ្លាំងពិសេសដោយសារយើងមិនបានផឹកទឹកគ្រប់គ្រាន់នៅពេលយប់ ជាហេតុនាំឲ្យរាងកាយខ្សោះជាតិទឹកនៅពេលព្រឹក។ ហេតុនេះកុំញ៉ាំអាហារប្រៃពេក និងផឹកទឹកឲ្យបានគ្រប់គ្រាន់មុនពេលចូលគេង បើយើងឧស្សាហ៍ជួបបញ្ហាភ្នែកហើម​ខ្មៅនេះ។ អត្ថបទពាក់ព័ន្ធ៖ ចង់​ឲ្យ​ភ្នែក​ភ្លឺច្បាស់​ល្អ សាកល្បង​ញ៉ាំកំពូលអាហារ​ទាំង​នេះ អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន ២- អាលែកហ្ស៊ី ហេតុផលមួយទៀតនាំឲ្យភ្នែកឡើងហើមនៅពេលព្រឹក គឺទម្លាប់គេងរបស់យើង យើងខ្លួនឯងប្រហែលមានបញ្ហាអាលែកហ្ស៊ី បណ្តាលឲ្យរាងកាយផលិតអ័រម៉ូនហ៊ីស្តាមីនច្រើន ដែលបង្កឲ្យមានបញ្ហារលាក ឡើងកន្ទួល អុជៗក្រហមកើតឡើងបាន។ បើអុីចឹងមានទំនាក់ទំនងអ្វីជាមួយទម្លាប់គេងរបស់យើង? បើសិនជាយើងក្រោកពីគេង ភ្នែកឡើងហើម គ្នាយើងអាចនឹងអាលែកហ្ស៊ីជាមួយអ្វីមួយមានក្នុងបន្ទប់គេង ឬអាចមកពីកម្រាលពូក ស្រោមខ្នើយយើងទើបទិញប្រើ មានអ្វីមួយបង្កជាអាលែកហ្ស៊ីបាន។ មួយទៀត បើយើងគេងបើកបង្អួត ក៏អាចនាំឲ្យវត្ថុបង្កអាលែកហ្ស៊ីពីខាងក្រៅ មកប៉ះពាល់រាងកាយយើងដូចគ្នា។ ហេតុនេះ ព្យាយាមគេងបិទបង្អួចឲ្យបានត្រឹមត្រូវ ហើយបើឃើញថាបានផល​អាចប្រើកង្ហារ ឬម៉ាស៊ីនត្រជាក់​ជំនួយខ្យល់នៅពេលមានអារម្មណ៍ស្អុះស្អាប់។ អត្ថបទពាក់ព័ន្ធ៖ ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក […]

បញ្ហាភ្នែកផ្សេងទៀត

១- អ្វីជាការបាក់ឆ្អឹងប្រឡង់ភ្នែក? ការ​បាក់​ឆ្អឹងប្រឡង់ភ្នែគគឺ​ជា​ការ​របួស​បាក់​ឆ្អឹង​រង្វង់​ភ្នែក។ បាក់​ឆ្អឹងប្រឡង់ភ្នែកមាន​បី​ប្រភេទ​នៃ​ការ​បាក់​ឆ្អឹង​អាច​កើត​មាន៖ បាក់​គែម​ប្រឡង់ភ្នែកដែល​កើត​នៅ​គែម​ខាង​ក្រៅ​នៃ​រង្វង់​ភ្នែក។ ការ​បាក់​ខ្ទាំ កើត​ឡើង​ដោយ​គែម​ឆ្អឹង​នៅ​ល្អ​ ប៉ុន្តែ​បាក់​ឆ្អឹង​តូច​ៗ​នៃ​កម្រាល​ប្រឡោះ​ភ្នែក។ ការ​បាក់​ឆ្អឹង​អាច​ធ្វើ​ឲ្យ​ចាក់​សង្កត់​សាច់ដុំ​ភ្នែក​និង​សរីរាង្គ​នៅ​ជិត​នោះ ដែល​មាន​តួនាទី​ការពារ​គ្រាប់​ភ្នែក​មិន​ឲ្យ​ធ្វើ​ចលនា​នៅ​ក្នង​ប្រលោះ​ភ្នែក​ដោយ​សេរី។ ការ​បុក​ផ្ទាល់​លើ​ឆ្អឹង​កម្រាល គឺ​ការ​បាក់​គែម​ឆ្អឹង​ដែល​ចូល​ទៅ​ដល់​កម្រាល។ អត្ថបទពាក់ព័ន្ធ៖ តិចនិកម៉ាស្សាត្របកភ្នែក ជួយបំបាត់ស្នាមជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព ២- ការបាក់ឆ្អឹងប្រឡង់ភ្នែកមានច្រើនទេ? បុរស​គឺ​កើត​ជំងឺ​នេះច្រើន​​ជាង​ស្រ្តី​៤​ដង គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​បន្ថែម។

បញ្ហាភ្នែកផ្សេងទៀត

គ្នាយើង​ប្រហែល​សុទ្ធតែ​ធ្លាប់យំ ឬសម្រក់​ទឹកភ្នែក ហើយ​នៅពេល​វាហូរ​ចូលមាត់ យើង​ដឹងថាវាមាន​ជាតិប្រៃ។ តើសារធាតុ​អ្វីខ្លះដែល​បណ្ដាល​ឲ្យ​ទឹកភ្នែក​មាន​ជាតិប្រៃ? តាមពិត ទឹកភ្នែក​​យើង ភាគច្រើនកើតឡើង​ពី​ទឹកដែល​មាន​នៅ​ក្នុង​រាងកាយ​ ដោយ​ទឹកទាំងនេះមាន​ផ្ទុក​ប្រេង​ប្រៃ (អេឡិចត្រូលីត)។ បើតាម​វិទ្យាស្ថាន NEI របស់​អាមេរិក បញ្ជាក់​ថា ទឹកភ្នែក​កើតឡើង​ដោយសារ ទឹក ទឹករំអិល (Mucus) និង​ប្រូតេអ៊ីនជាង ១.៥០០ ​ប្រភេទ​ផ្សេងគ្នា។ ១. ទឹកភ្នែកកើតចេញពីណា? ទឹកភ្នែកផលិត​ដោយក្រពេញដែល​ស្ថិតនៅ​លើ​គ្រាប់ភ្នែក និង​ក្រោម​ត្របកភ្នែក ដោយ​វាបញ្ចេញ​មក​លើ​ផ្ទៃ​​ភ្នែក​​យើង។ តែទឹកភ្នែក​ខ្លះទៀតហូរចេញ​តាម​បំពង់ទឹកភ្នែក ដែល​ជាប្រហោង​តូចៗនៅជិត​ចុង​ត្របកភ្នែក។ ដោយ​ចេញពី​ទីនោះ ទឹកភ្នែក​ហូរ​ទៅកាន់​ច្រមុះ​។ បើតាម​បណ្ឌិតសភា​ផ្នែក​ជំងឺភ្នែក​របស់​អាមេរិក មនុស្សម្នាក់អាច​ផលិត​ទឹកភ្នែកពី ៥០-១០០ ​លីត្រ/ឆ្នាំ។ អត្ថបទពាក់ព័ន្ធ៖ ទឹកភ្នែក មានអាថ៌កំបាំងច្រើន គ្រប់គ្នាគួរដឹង សម្ពាធការងារ មនុស្ស ៤៥% សារភាពថា ធ្លាប់សម្រក់ទឹកភ្នែក ២. ប្រភេទ​ទឹកភ្នែក ទឹកភ្នែក​ត្រូវបាន​បែងចែក​ជា ៣ ​ប្រភេទ​សំខាន់ៗ៖ ទឹកភ្នែក Basal Tears ស្ថិតនៅ​ក្នុងភ្នែក​​យើង​គ្រប់ពេល​ទាំង​អស់ ដើម្បី​រំអិល ការពារ និង​ចិញ្ចឹមកញ្ចក់ភ្នែក (Cornea)។ ទឹកភ្នែក Reflex Tears ផលិត​ឡើង​ពេល​ភ្នែក​យើង​រមាស់ ដែល​បណ្ដាល​មកពី​ផ្សែង ខ្យល់ ឬធូលី។ ទឹកភ្នែក​ប្រភេទ​នេះ ក៏ផលិត​ឡើង​ដើម្បី​ប្រឆាំង​នឹង​សារធាតុ […]

បញ្ហាភ្នែកផ្សេងទៀត

ក្រៅ​កត្តា​អាយុ​កាន់​តែ​​ចាស់​ទៅ នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​ភ្នែក​យើង​ចុះ​ខ្សោយ​ទៅ ឬ​អាច​មើល​លែង​ឃើញ​តែ​ម្តង។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) បញ្ហា ឬ​ជំងឺ​ភ្នែក​ដែល​បាន​រៀប​រាប់​ខាងក្រោម​នេះ ធ្វើ​ឲ្យ​ភ្នែក​យើង​មើល​លែង​សូវ​ឃើញ។ ១- ឡើង​បាយភ្នែក៖ ជា​ជំងឺ​ដែល​កើត​នៅ​លើ​កែវ​ភ្នែក ស្ថិត​នៅ​ក្រោយ​កូន​ក្រមុំ ដោយ​កែវ​ភ្នែក​ដែល​មាន​ភាព​ថ្លា​ច្បាស់ បែរ​ជា​ស្រអាប់ ឬ​ឡើង​ពណ៌​ស បណ្តាល​ឲ្យ​ពន្លឺ និង​រូបភាព​មិន​អាច​ឆ្លង​កាត់​ទៅ​ចំ​កន្លែង​ចាប់​រូបភាព​នៅ​បាតភ្នែក​បាន ធ្វើ​ឲ្យ​មើល​មិន​ច្បាស់។ ២- ទឹក​ដក់​ក្នុង​ភ្នែក៖ កើត​ឡើង​ពេល​សម្ពាធ​ទឹក​កើន​ឡើង​នៅ​ក្នុង​ភ្នែក ហើយ​ទឹក​នោះ​ហូរ​ចេញ​មក​ក្រៅ​មិន​បាន ធ្វើ​ឲ្យ​សរសៃ​ឈាម និង​សរសៃ​ប្រសាទ​ភ្នែក​ខូច អាច​ឈាន​ទៅ​ពិការ​ភ្នែក។ ៣- ដុះ​កន្ទុយ​ថ្លែន៖ ដុះ​កន្ទុយ​ថ្លែន ​ជា​ប្រភេទ​ជំងឺ​ដែល​កើត​មាន​នៅ​លើ​​ភ្នាស​ស​នៃ​ភ្នែក ដោយ​មាន​ការ​ដុះ​ឡើង​នូវ​ភ្នាស​ពណ៌​ស រាង​ដូច​ស្លាប​សត្វ ឬ​ត្រីកោណ និង​មាន​សរសៃ​ឈាម​ដុះ​មក​ជាមួយ។ ភ្នាស​កន្ទុយ​ថ្លែន​អាច​លូត​លាស់​ពី​តូច​ស្តើង ទៅ​ធំ​ក្រាស់ ដុះ​គ្រប​លើ​កញ្ចក់​ភ្នែក ដោយ​ចាប់​ផ្តើម​លូន​បន្តិច​ម្តងៗ ពី​គែម​នៃ​កញ្ចក់​ភ្នែក​ទៅ​ផ្នែក​កណ្តាល​កញ្ចក់​ភ្នែក រហូត​ដល់​បាំង​កូន​ក្រមុំ។ អត្ថបទពាក់ព័ន្ធ៖ លម្អិតពីជំងឺដុះកន្ទុយថ្លែន និងវិធីការពារ ៤- ប្រែង​ចាក់​ភ្នែក៖ ត្រាក់​ក្រូម​ជា​ប្រភេទ​ជំងឺ​រលាក​ភ្នាស​ត្របកភ្នែក​អាច​បណ្តាល​ឱ្យ​មាន​ប្រែង​ដុះ​ចាក់​កញ្ចក់ភ្នែក​ធ្វើ​ឱ្យ​រមាស់ ឱ្យ​ភ្នែក​ពព្រៀក ឬ​ហៅ​ថា​ភ្នែក​ដុះ​ប្រែងចាក់​ភ្នែក​។ ៥- មាន​ជំងឺ​ទឹកនោម​ផ្អែម៖ កម្រិត​ជាតិ​ស្ករ​ជាតិ​ក្នុង​ឈាម​ខ្ពស់ អាច​នាំ​ឲ្យ​ភ្នែក​មាន​បញ្ហា ដូចជា ស្រវាំងភ្នែក ជំងឺ​សរសៃ​ឈាម​បាតភ្នែក ទឹក​ដក់​ក្នុង​ភ្នែក ឬ​ភ្នែក​ឡើង​បាយ។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នខ្វាក់ដោយមិនដឹងខ្លួន បើអត់ខ្វល់រឿងជាតិស្ករ ៥- កំហុស​កំណុំ៖ មាន​ន័យ​ថា​ភ្នែកស្រលៀង ឬ​កែក […]

បញ្ហាភ្នែកផ្សេងទៀត

១- អ្វី​ជាដុំសាច់​ពណ៌​ខ្មៅ​នៅ​លើ​ភ្នែក? Melanoma ជា​ប្រភេទ​មហារីក​ វិវត្ត​នៅ​ក្នុង​កោសិកា ផលិត​ជាតិ​ពណ៌​មេឡានីន ដែល​ជា​សារធាតុ​​ផ្តល់​ពណ៌​ឲ្យ​ស្បែក។ ភ្នែក​យើងផ្ទាល់ ​ក៏​មាន​កោសិកា​ផលិត​ជាតិ​មេឡានីន​ដូចគ្នា​ និង​អាច​វិវត្តទៅ​ជា​ដុំ​សាច់​ពណ៌​ខ្មៅ។ ជំងឺ​ដុំសាច់​ពណ៌​ខ្មៅ​ក្នុង​ភ្នែក Eye melanoma ​ហៅម្យ៉ាងទៀតថា​ Ocular melanoma។ ភាគ​ច្រើន​ដុំ​សាច់​ក្នុង​ភ្នែក​ កើត​នៅ​កន្លែង​​យើង​មិន​អាច​មើល​ឃើញ​ក្នុង​កញ្ចក់ ហេតុ​នេះ​ហើយ​នាំឲ្យ​ពិបាក​រក​មើល​សញ្ញា ពិសេស​ជំងឺ​នេះ​មិន​បង្ក​រោគ​សញ្ញា​ទៀត​ផង។ យ៉ាង​​ណា យើង​នៅ​តែ​អាច​ព្យាបាល​បាន ហើយ​ពេល​ដុំ​សាច់​នៅ​តូច គឺ​មិន​ប៉ះ​ពាល់​ដល់​​ការ​មើល​ឃើញ​ទេ ប៉ុន្តែ​បើដុំសាច់រីក​ធំ ​អាច​បណ្ដាល​ឲ្យ​មើល​លែង​ឃើញ​តែម្តង។ ២- កើតឡើង​ញឹកញាប់​ដែរ​ទេ? ដុំ​សាច់​លើ​ភ្នែក​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ ហើយ​នៅ​​អាមេរិក​​​ ត្រូវ​ចាត់​ទុក​ជា​ជំងឺ​ទើ​បរក​ឃើញ ដោយ​មាន​កើត​ប្រមាណ ​​២០០០​ ករណី​​ក្នុង​មួយឆ្នាំ​ៗ។

បញ្ហាភ្នែកផ្សេងទៀត

១- អ្វី​ជា​ការ​ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក? ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក គឺ​ជា​ទម្រង់​តេស្តបែប​វេជ្ជ​សាស្ត្រ ដោយ​ប្រើ​សារធាតុ​ពណ៌ (Fluorescent) ចាក់​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ហើយ​ពណ៌​ទាំង​នោះ​ នឹង​ដិត​ជាប់​ទៅ​នឹង​សរសៃ​ឈាម​​ក្រោយ​គ្រាប់​ភ្នែក​ ជួយ​ថត​យក​រូប​ភាព​សរសៃ​ឈាម​បាន​ច្បាស់។ តេស្ត​នេះ​ត្រូវ​គ្រូពេទ្យ​ប្រើ​ជា​ញឹកញាប់ ​ដើម្បី​គ្រប់គ្រង​ តាមដាន​ជំងឺ​ភ្នែក។ ​គ្រូពេទ្យ​អាច​សុំ​ធ្វើ​តេស្ត​នេះ​ ដើម្បី​បញ្ជាក់​រោគ​វិនិច្ឆ័យ ដើម្បី​កំណត់​ការ​ព្យាបាល​មួយ​ឲ្យ​បាន​ត្រឹមត្រូវ ឬ​តាម​ដាន​ស្ថានភាព​សរសៃ​ឈាម​ភ្នែក​ខាង​ក្រោយ។ ២- ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ? ដើម្បី​មើល​ថា​ចរន្ត​ឈាម​ហូរ​​ក្នុង​ស្រទាប់​ទាំង​២ នៅ​ក្រោយ​ភ្នែក គឺ​ស្រទាប់ ​Retina​ និង ​Choroid មាន​សភាព​ធម្មតា​ ឬ​មិន​ប្រក្រតី។ ម៉្យាង​ទៀត​អាច​ប្រើ​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​បញ្ហា​នៅ​ក្នុង​ភ្នែក​ ឬ​កំណត់​ពី​របៀប​ព្យាបាល​ភ្នែក​ជាក់​លាក់​មួយ។

x