រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

បញ្ហាសុខភាពទាំង៥ ឧស្សាហ៍កើតលើក្មេងនៅរដូវក្តៅ ប៉ាម៉ាក់គួរប្រយ័ត្ន

ជាមួយ​នឹង​កម្តៅ​ក្តៅ​ខ្លាំង​អំឡុង​រដូវ​ក្តៅ​នេះ កុមារ​អាច​នឹង​ចូលចិត្ត​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ ដែលជា​របស់​ត្រជាក់​ៗ និង​អាច​ចូលចិត្តបើក​ម៉ាស៊ីន​ត្រជាក់​ជាប់​ជា​ប្រចាំ ឬ​រត់​លេង​នៅ​ខាង​ក្រៅ។ ចំណុច​ទាំង​អស់​នេះ​ហើយ​ ​អាច​នាំ​ឲ្យ​ក្មេង​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ​ដែល​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន និង​តាមដាន​ឲ្យ​បាន​ដិតដល់​។ តើ​បញ្ហា​សុខភាព​អ្វី​ខ្លះ​ដែល​ឧស្សាហ៍​កើត​លើ​កុមារ​នៅ​រដូវ​ក្តៅ? ១. គ្រោះថ្នាក់​ដោយ​សារ​កម្តៅ ប្រសិន​បើ​ក្មេង​រង​នូវអាកាសធាតុ​​ក្តៅ​ខ្លាំង​រយៈពេល​យូរ​នោះ អា​អូន​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ។ បញ្ហា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​សីតុណ្ហភាព​ឡើង​ខ្ពស់​ជាង​៤០​សង្សាសេ។ ក្នុង​ករណី​ដែល​កូន​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ នោះ​រាងកាយ​ក្មេង​ក្តៅ​ខ្លាំង​នៅ​ពេល​ប៉ះ ឬ​​មាន​អាការៈ​គ្រុន​ក្តៅ​ខ្លាំង ឬ​ស្ងួត​អណ្តាត​ ហើយ​កុមារ​អាច​នឹង​សន្លប់​មិន​ដឹង​ខ្លួន​ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. រលាក​ស្បែក​ដោយ​កម្តៅ​ថ្ងៃ ការ​រត់​លេង​នៅ​ខាង​ក្រៅ​រយៈពេល​យូរ អាច​នាំ​ឲ្យ​ស្បែក​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​កម្តៅ​ថ្ងៃ។ ជា​លទ្ធផល​ ស្បែក​នឹង​ឡើង​ពណ៌​ក្រហម​ និង​ប្រែ​ពណ៌​ដោយ​សារ​កម្តៅ​ថ្ងៃ។ ៣. ការ​លូតលាស់​នៃ​បាក់តេរី បាក់តេរី​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ពេល​សីតុណ្ហភាព​ក្តៅ​ និង​សើម​ក្នុង​រដូវ​ក្តៅ ជា​ហេតុ​នាំ​ឲ្យ​អាហារ​ឆាប់​ខូច​ និង​​បញ្ចេញ​ជាតិ​ពុល ដែល​បង្ក​ជា​ការ​ពុល​អាហារ។ ដោយ​សារ​តែ​ការ​​រីក​លូតលាស់​នៃ​បាក់តេរី កុមារ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ដូចជា ជំងឺ​រលាក​ក្រពះ​ពោះវៀន ជំងឺ​រលាក​ថ្លើម​ប្រភេទ​A ឬ​ជំងឺ​គ្រុន​ពោះវៀន ។ ក្មេង​ដែល​កើត​ជំងឺ​ប្រភេទ​នេះ ច្រើន​តែ​​មាន​អាការៈ​ចុក​ពោះ រាករូស ឬ​គ្រុន​ក្តៅ។ [embed-health-tool-child-growth-chart] ៤. កង្វះ​ជាតិ​ទឹក ​​នៅ​ពេល​ដែល​កូន​​រត់​លេង​នៅ​ខាង​ក្រៅ ភាគ​ច្រើន​គឺ​មិន​សម្រាក​ញ៉ាំ​ទឹក​ទាល់​តែ​សោះ។ ដូច្នេះ​ហើយ​ ទើប​ក្មេង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ ៥. សត្វ​​ល្អិត​ទិច ឬ​ខាំ ​ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​ក៏​អាច​សង្កេត​ឃើញ​ស្នាម​មូស ឬ​សត្វ​ល្អិត​ខាំ​នៅ​លើ​ស្បែក​របស់​កូន​ដូច​គ្នា អំឡុង​រដូវ​ក្តៅ​នេះ។ គន្លឹះ​ជួយ​ឲ្យ​កូន​មិន​ធ្លាក់​ខ្លួន​ឈឺ​នៅ​រដូវ​ក្តៅ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ចៀស​បញ្ហា​ខ្សោះ​ជាតិ​ទឹក ឲ្យ​កូន​ពាក់​​ស្លៀក​សំលៀក​បំពាក់​ជិត​ៗ​ដែល​ធ្វើ​ពី​កប្បាស ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មិន​បាន​ចម្អិន​ត្រឹមត្រូវ […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

បារម្ភកូនក្អកស្លេស្ម! តិចនិកម៉្យាងនេះ ជួយកម្ចាត់ស្លេស្មកូនបានល្អបំផុត

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! បើ​យើង​និយាយ​ពី​រឿង​ក្អក​វិញ ឃើញ​ថា​កូន​តូច​ៗ​តូច​របស់​យើង​កើត​អាការៈ​ក្អក​នេះ​ច្រើន ហើយ​ខ្លះ​មាន​ក្អក​ស្ងួត និង​ក្អក​មក​មាន​ស្លេស្ម។ បើ​កូន​យើង​ក្អក​ស្លេស្ម មាន​វិធី​ណា​ដែល​អាច​ឲ្យ​ម៉ាក់​ប៉ា​ជួយ​សម្រួល​ដល់​អាការៈ​កូន​ទេ? ហេតុ​អ្វី​បាន​កូន​ក្អក​មាន​ស្លេស្ម? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​រោគ​កុមារ នៃ​គ្លីនិក​កុមារ មុនីឃីត បក​ស្រាយ​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ក្អក​មាន​ច្រើន​ដូច​បញ្ហា​នៅ​ក្នុង​ច្រមុះ បំពង់​ក ឬប្រតិកម្ម​នឹង​អាកាស​ធាតុ​ជា​ដើម។ គ្នា​យើង​មួយ​ចំនួន​យល់​ខុស​ថា ក្អក​បណ្ដាល​ឲ្យ​មាន​ស្លេស្ម ប៉ុន្តែ​មិន​មែន​ទេ ស្លេស្ម​ឯណោះ​ទេ​ដែល​បណ្ដាល​ឲ្យ​យើង​ក្អក​មិន​ថា​លើ​មនុស្ស​ចាស់ ឬ​ក្មេង​ទេ។ “ឧទាហរណ៍​ថា អា​អូន​ផ្ដាសាយ​ហៀរ​សំបោរ អ៊ីចឹង​នៅ​ក្នុង​ច្រមុះ​កូន​មាន​សំបោរ ហើយ​វា​អាច​ហូរ​ទៅ​ដក់​នៅ​ក្នុង​បំពង់​ខ្យល់​បង្ក​ជា​ស្លេស្ម​បាន ចំពោះ​ក្មេង​តូចៗ ជា​ពិសេស​នៅ​ពេល​ដែល​គាត់​គេង"។ លោក​បន្ត​ថា នៅ​ពេល​ដែល​កូន​ក្អក​ម្ដងៗ ម៉ាក់​ប៉ា​ភាគ​ច្រើន​តែង​ទិញ​ថ្នាំ​បំបាត់​ក្អក​ឲ្យ​កូន​ញ៉ាំ ដែល​ជា​ហេតុ​អាច​បង្ក​ទៅ​ជា​បញ្ហា​ផ្សេង​ទៀត។ កាល​ណា​បើ​កូន​ក្អក​មាន​ស្លេស្ម ហើយ​យើង​មិន​បំបាត់​ស្លេស្ម​បែរ​ជា​បំបាត់​ក្អក ដូច​យើង​ទុក​ឱកាស​ឲ្យ​ស្លេស្ម​ចូល​ទៅ​ក្នុង​សួត​កូន​អ៊ីចឹង​ដែរ។ វេជ្ជបណ្ឌិត សូរ ប៉េង ឯកទេសរោគកុមារ ចុះ​យើង​អាច​ជួយ​បំបាត់​ស្លេស្ម​បាន​អត់? ដោយ​របៀប​ណា? វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​ក្មេង​រូប​នេះ​បន្ត​ថា បើ​យើង​ចង់​បំបាត់​ស្លេស្ម​អា​អូន យើង​ត្រូវ​រក​មូល​ហេតុ​បង្ក​ឲ្យ​ច្បាស់​ជាមុន​សិន​ថា​តើ វា​បង្ក​ឡើង​ដោយ​ការ​រលាក អាលែកហ្សី ឬ​មក​ពី​អ្វី​មួយ​ផ្សេង។ បន្ទាប់​មក គ្រូពេទ្យ​នឹង​ព្យាបាល​ទៅ​តាម​មូល​ហេតុ​នីមួយ​ៗ។ ចំណែក​ឯ​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​បំបាត់​ស្លេស្ម ឬ​សម្បោរ គឺ​ការ​លាង​ច្រមុះ។ ម៉ាក់​ប៉ា​​ទាំង​​អស់​​គួរ​​តែ​​ចេះ​​វិធី​​លាង​​សម្អាត​​ច្រមុះ​​កូន​ដោយ​ទឹក​សេរ៉ូម​ប្រៃ ដើម្បី​​ជួយ​​កម្ចាត់​​សម្បោរ​ដែល​​មាន​​ក្នុង​​ច្រមុះ​​កូន​ […]


រោគសញ្ញាទូទៅ

កម្តៅកូនប៉ុន្មានទើបហៅថាឈឺ? នេះជាកម្រិតសីតុណ្ហភាពពីត្រជាក់ខ្លាំង ទៅក្ដៅខ្លាំង!

កម្ដៅ​ខ្លួន​កូន​ប៉ុនណា នៅតែ​ជា​ប្រធានបទ​ពេញ​និយម​សម្រាប់​ប៉ា​ម៉ាក់ ដោយ​អ្នក​ខ្លះ​មាន​ការ​វាស់​កម្ដៅ​ដោយ​ឧបករណ៍​ត្រឹមត្រូវ និង​ខ្លះ​ទៀត​ត្រឹម​យក​ដៃ​ទៅ​ប៉ះ​ស្ទាប ហើយ​សន្និដ្ឋាន​ថា​ត្រជាក់ ឬ​ក្ដៅ​ទៅ​ហើយ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​វាស់​កម្ដៅ​កូន​បាន​ត្រឹមត្រូវ គឺ​យក​ទែរម៉ូម៉ែត្រមក​គាប​ក្លៀក តែ​បច្ចុប្បន្ន​ទែរម៉ូមែត្រ​ទំនើប​ជាង​មុន​ទៅ​ទៀត​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​គាប​ក្លៀក​យូរ​ទៀត​ឡើយ គ្រាន់តែ​មៀមក្នុងមាត់ បាញ់​ថ្ងាស ឬ​ត្រចៀក​ក៏​អាច​ដឹង​កម្ដៅ​ដូច​គ្នា ដូចនេះ​អាណាព្យាបាល​អាច​ទិញ​មួយ​យក​មក​ប្រើ​នៅ​ផ្ទះ។ នៅ​ពេល​យក​ទែរម៉ូម៉ែត្រ​វាស់​កម្ដៅ​រួច ហើយ​ឃើញ​ថា​កម្ដៅ​លើស​ពី ៣៧.៥ អស្សាសេ នោះ​យើង​អាច​បញ្ចុក​ថ្នាំបញ្ចុះកម្តៅ​កូន​បាន បន្ទាប់​មក​យក​កន្លែង​ជ្រលក់​ទឹក​ជូត​ដើម្បី​ឲ្យ​ឆាប់​ថយ​កម្ដៅ ហើយ​ចំណុច​សំខាន់​វេជ្ជបណ្ឌិត​រូប​នោះ​សង្កត់​ធ្ងន់​ថា ថ្នាំ​បញ្ចុះ​កម្ដៅ​ដែល​ជា​ពពួក​ប៉ារ៉ាសេតាមុល​នោះ ផឹក​រួច​ហើយ​មិន​អាច​ត្រជាក់​​ភ្លាម​ទេ តែ​វា​នឹង​ជួយ​ទប់​មិន​ឲ្យ​កម្ដៅ​ឲ្យ​កើន​ឡើង​ទៀត។ ក្រៅ​ពី​លេប​ថ្នាំ ជូត​ខ្លួន ការ​ចំហ​ខ្លួន​ដោយ​គ្មាន​សម្លៀកបំពាក់ ឬ​ស្លៀក​ពាក់​ស្ដើង​ៗ ព្រម​ជាមួយ​សីតុណ្ហភាព​ជុំវិញ​ខ្លួន​មាន​ខ្យល់​ចេញ​ចូល ក៏​ជា​វិធី​ជួយ​ឲ្យ​កូន​ចុះ​កម្ដៅ​ដែរ ចៀសវាង​ដណ្ដប់ ឬ​ឃ្លុំ​ខ្លួន។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ៤-៦ ម៉ោង​ក្រោយ​លេបថ្នាំ បើ​កម្ដៅ​នៅតែ​មិន​ថយ ហើយ​បន្តកើន​ឡើង​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​តាមដាន និង​ស្វែង​រក​មូលហេតុ​ដទៃ​ទៀត​នាំ​ឲ្យ​កូន​ក្ដៅ​ខ្លួន។ ចំពោះ​កម្ដៅ​ខ្លួន​កូន​មាន​ចាប់ពី៖ - កម្ដៅ ៣៥ អស្សាសេ ត្រជាក់​ខ្លាំង - កម្ដៅ ៣៦-៣៧.៥ អស្សាសេ ជា​កម្ដៅ​ធម្មតា - កម្ដៅ ៣៧.៥-៣៩.៥ អស្សាសេ​ ក្ដៅ​ខ្លួន - កម្ដៅ ៣៩.៥-៤០ អង្សាសេ​ ក្ដៅ​ខ្លាំង - […]


រោគសញ្ញាទូទៅ

កូនក្អួតធម្មតា ម៉ាក់ប៉ាអាចជួយអាអូនដោយវិធីនេះសិន មុន​យក​ទៅ​ពេទ្យ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! អាការៈ​ក្អួត​ជា​បញ្ហា​ទូទៅ​មួយ​ដែល​យើង​ឧស្សាហ៍​ជួប​ប្រទះ ហើយមិន​សូវ​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​កូន​ប៉ុន្មាន​ទេ លើក​លែង​តែ​ក្អួត​ផង មាន​លាយ​ឡំ​ជាមួយ​សញ្ញា​ផ្សេង​ៗ​ទៀត។ ចុះ​បើ​កូន​ក្អួត ប៉ា​ម៉ាក់​អាច​ជួយ​កូន​បាន​ដោយ​របៀប​ណា? យក​ទៅ​ពេទ្យ​តែ​ម្ដង ​ឬ​យ៉ាង​ណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បក​ស្រាយ​ថា អាការៈ​ក្អួត កើត​ឡើង​ញឹក​ញាប់​នៅ​លើ​ក្មេង និង​បង្ក​ឡើង​ដោយ​សារ​មូល​ហេតុ​ច្រើនដូច ការ​បង្ក​រោគ រលាកបំពង់ក ពុល​ចំណី​អាហារ រលាក​ក្រពះ​ពោះ​វៀន ឬ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ ជួន​កាលវា​ក៏​បណ្ដាល​មក​ពី​ការ​ពុល​ឡាន ពុល​ថ្នាំ​លេប ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​។ល។​ ជា​ធម្មតា នៅ​ពេល​ដែល​ឃើញ​កូន​ក្អួត ម៉ាក់​ប៉ា​មួយ​ចំនួន​ធំ ច្បាស់​ជា​ភ័យ​ព្រួយ​ខ្លាច​កូន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព បាន​ជា​ក្អួត​អាហារ​ចេញ​មក​វិញ​អស់។ ប៉ុន្តែ ពេល​ខ្លះ អា​អូន​ក្អួត​ធម្មតា​យើង​មិន​ចាំ​បាច់​បារម្ភ​ពេក ហើយ​យើង​ក៏​អាច​ជួយ​ឲ្យ​អាការៈ​កូន​ឲ្យធូរ​ស្បើយ​បាន​ដែរ​ដោយ៖ ១. ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (ចៀស​វាង​បញ្ហាខ្សោះ​ជាតិ​ទឹក) ២. ឲ្យ​កូន​ហុត​ទឹក​ស៊ុប (ដូច​ជាស៊ុប​មាន់...) ៣. ចៀសវាង​ទឹក​ផ្លែ​ឈើ ឬ​ទឹក​ក្រូច​មាន​ជាតិ​ហ្គាស ៤. ចៀស​វាង​ផ្ដល់​ថ្នាំ​ក្អួត​ផ្ដេសផ្ដាស​ដល់​កូន លើក​លែង​តែ​មាន​វេជ្ជបញ្ជា​ច្បាស់​លាស់។ ក្នុង​ករណី​ដែល​អា​អូន ក្អួត​ហើយ​បាត់​បង់​ចំណង់​អាហារ ប៉ា​ម៉ាក់​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ ព្រោះ​ក្រពះ​អា​អូន​កំពុង​ធ្វើ​ទុក្ខ។ អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​ប្រាកដ​ថា កូន​ក្អួត​ហើយ​មិន​បាត់​បង់​ជាតិ​ទឹក​ច្រើនទើបល្អ។ វិធី​ខាង​លើ​នេះ ម៉ាក់​ប៉ា​អាច​ប្រើ​បាន​ក្នុង​ករណី​ដែល​អា​អូន​ក្អួត​ធម្មតា​ប៉ុណ្ណោះ​ដែល​យើង​អាច​សម្គាល់​ដឹង​បាន​ដោយ ក្រោយ​ក្អួត​កូន​លេង​បាន​ធម្មតា […]


រោគសញ្ញាទូទៅ

កូនផ្តាសាយ បើមានសញ្ញាទាំងនេះប្រញាប់នាំជួបពេទ្យ

យើង​ដឹង​ហើយ​ថា ក្មេង​តូចៗ​ងាយ​កើត​ផ្តាសាយ ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​វីរុស​ច្រើន​ប្រភេទ។ ក្មេង​កើត​ផ្តាសាយ​អាច​នឹង​ជា​ទៅ​វិញ​ក្នុង​រយៈពេល ៤-១០ ថ្ងៃ តែ​ក្នុង​ករណី​កូន​ផឹក​ថ្នាំ​ប៉ុន្មាន​ថ្ងៃ​ហើយ​មិន​ធូរស្បើយ ហើយ​មាន​សញ្ញា​ក្តៅ​ខ្លួន​ខ្លាំង ​ក្អួត ពិបាក​ដកដង្ហើម អស់​កម្លាំង​ខ្លាំង ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ។ លោក​វេជ្ជបណ្ឌិត​ ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា វីរុស​ជំងឺ​ផ្តាសាយ​មាន​ច្រើន​ជាង ២០០​ ប្រភេទ ប៉ុន្តែ Rhinovirus កើត​មាន​ញឹក​ញាប់​ជាង​គេ។ ជំងឺ​ផ្តាសាយ គឺ​បង្ក​ឡើង​ដោយ​ពពួក​វីរុស មិន​មែន​បាក់តេរី​ឡើយ ហេតុ​​នេះការ​ប្រើ​ថ្នាំ​អង់ទីប្យូទិក​ (ថ្នាំផ្សះ) លើ​កូន​​យើ​ងកើត​ជំងឺ​ផ្តាសាយ គ្មាន​ប្រសិទ្ធភាពទេ។ ជាទូទៅ ផ្តាសាយ​បើ​កើតលើ​ក្មេង​មាន​សុខភាពល្អ មិន​ធ្ងន់ធ្ងរ​នោះ​ឡើយ អាច​នឹង​ជា​សះស្បើយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​អ្វី​ឡើយ។ ចំពោះសញ្ញា​ធ្ងន់ធ្ងរខាងលើ លោកវេជ្ជបណ្ឌិតថា កូន​យើង​អាច​កើត​ផ្តាសាយ​ធំ ឬ​ឆ្លង​បាក់តេរី។ ផ្តាសាយ​អាច​ប្រែ​ជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី ហេតុ​អី​មិន​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល​តាំង​ពី​ដំបូង? ករណី​ភាគ​ច្រើន ជំងឺ​ផ្តាសាយ គឺ​បង្ក​រោគ​ដោយ​សារ​វីរុស​ មិន​អាច​ក្លាយ​ទៅ​ជា​បាក់តេរី​នោះ​ទេ។ បើ​សិន​ជា​ប៉ាម៉ាក់ នៅ​តែ​មានះ​ប្រើ​ថ្នាំ​អង់ទីប្យូទិក​ព្យាបាល​ផ្តាសាយ​លើ​កូនៗ កូន​យើងអាច​នឹង​មាន​បញ្ហា​ឆ្លង​​ពពួក​បាក់តេរី​នឹង​ស៊ាំ​ថ្នាំ ឬ​រាករូស និង​ផល​រំខាន​ផ្សេងៗ​ទៀត។   នៅ​ពេល​ក្មេង​កើត​ផ្តាសាយ​មិន​សូវ​ជា​ស្រណុក​ក្នុង​ខ្លួន​ប៉ុន្មាន​ទេ ហើយ​តែង​តែ​ហៀរ​សម្បារ តឹង​ច្រមុះ ឈឺក ឬ​ក្អក កណ្តាស់​មក​ជាមួយ​ផង។ បែប​នេះ​ម៉ាក់ប៉ា​ត្រូវ​ជួយ​កូន​ឲ្យ​ឆាប់​ធូរ​ស្បើយ​ពី​ជំងឺ​ផ្តាសាយ​តាម​រយៈ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ៖ – លាង […]


រោគសញ្ញាទូទៅ

ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួនមិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ

យើង​ដឹង​ស្រាប់​ហើយ​ថា អា​អូន​តូចៗ​ឧស្សាហ៍​ក្ដៅ​ខ្លួន​ណាស់ ព្រោះ​អា​អូន​ងាយ​នឹង​ឆ្លង​មេរោគ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្សេងៗ​ច្រើន។ មាន​វិធីសាមញ្ញ​មួយ​ដែល​ម៉ាក់ប៉ា​និយម​ប្រើ​ពេល​កូន​ៗ​ក្ដៅ​ខ្លួន គឺ​យក​កន្សែង​សើម​មក​ជូត​ខ្លួន ឬ​រុំ​ខ្លួនឲ្យ​កូន ដើម្បី​ជួយ​ឲ្យ​កម្ដៅ​ខ្លួន​អា​អូន​ចុះ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​អា​អូន​ឈឺ​ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង ការ​ដណ្ដប់​កន្សែង​សើម និង​ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ គឺ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​បញ្ចុះ​កម្ដៅ​កូន​បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​រួច​ហើយ។ តើ​ការ​រុំ​កន្សែង​សើម​នេះ​យូរ អាច​ធ្វើ​ឲ្យ​ទឹក​ចូល​សួត​អា​អូន​អត់? បើ​ម៉ាក់​ប៉ា​បារម្ភ​ពី​បញ្ហា​ទឹក​ចូល​សួត​អា​អូន​ដោយ​សារ​ការ​រុំ​កន្សែង​នេះ មិន​បាច់​ព្រួយ​ទេ។ លោក​ស្រី​បន្ត​ថា ការ​ដែល​រុំ​កន្សែង​សើម​ឲ្យ​កូន​ពេល​ក្ដៅ​ខ្លួន​មិន​មាន​អ្វី​ប៉ះពាល់​ដល់​កូន​ទេ ព្រោះ​ជាតិ​ទឹក​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រោម​សួត តាម​រយៈ​រន្ធ​ញើស​ដូច​ដែល​ម៉ាក់​ប៉ា​ធ្លាប់​បាន​គិត​នោះ​ទេ។ ចំណែក​ឯ​ករណី​ទឹក​ចូល​សួត​អា​អូន​នោះ អាច​កើត​ឡើង​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន ដែល​ក្នុង​នោះ​រួមមាន ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ និង​ការ​ព្យួរ​សេរ៉ូម​ច្រើន​ជ្រុល​លើស​ពី​តម្រូវ​ការ​រាងកាយ​របស់​អា​អូន​ជា​ដើម។ វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បញ្ជាក់​ថា យក​ល្អ ពេល​អា​អូន​ក្ដៅ​ខ្លួន ម៉ាក់​ប៉ា​ត្រូវ​រក​មូល​ហេតុ​បង្ក​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​ជូន​កាល​វា​ជា​បញ្ហា​ធម្មតា តែ​វា​ក៏​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​មួយ​ចំនួន​ដែរ។ ក្នុង​ករណី​ដែល​អា​អូន​ក្ដៅ​ខ្លួន​ធម្មតា ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​ដោយ​៖ ១.ស្លៀក​ពាក់​ស្ដើង​ៗឲ្យ​កូន និង​កុំ​ឲ្យ​កូន​ឃ្លុំ​ភួយ​ក្រាស់ៗ ២.ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ៣.ផ្ដល់​ថ្នាំ​ត្រឹម​ត្រូវ​ដល់​កូន។ បើ​សិន​ផ្ដល់​ថ្នាំ​ផង ជូត​ខ្លួន​ផង កម្ដៅ​ខ្លួន​អា​អូន​នៅ​តែ​មិន​ចុះ យក​ល្អ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ភ្លាម កុំ​ទុក​យូរ ដើម្បី​ចៀស​វាង​អា​អូន​ក្ដៅ​ខ្លួន​ខ្លាំង​រហូត​អាច​ប្រកាច់ គ្រោះ​ថ្នាក់​ធ្ងន់​បាន។ ​


រោគសញ្ញាទូទៅ

ជំងឺរលាកស្រោមខួរលើកុមារមានដល់ទៅ ៥ ប្រភេទ ហើយក្មេងវ័យនេះ ងាយប្រឈមជាងគេ

ក្មេងអាយុចន្លោះពី១ខែ ទៅដល់ ២ ឬ៣ឆ្នាំ ងាយប្រឈមនឹងជំងឺរលាកស្រោមខួរក្បាល ដោយហេតុថា ប្រព័ន្ធការពារខ្លួនកុមារនៅខ្សោយ ឧស្សាហ៍កើតជំងឺរលាកបំពង់ក រលាកសួត ធ្វើឲ្យមេរោគចូលទៅដល់ក្នុងឈាម ហើយឡើងទៅដល់ស្រោមខួរក្បាល អាចធ្វើឲ្យរលាកស្រោមខួរក្បាល។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ បម្រើការងារនៅមន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ។ ១. ប្រភេទជំងឺរលាកស្រោមខួរក្បាលលើកុមារ ជំងឺរលាកស្រោមខួរក្បាលលើកុមារ មានដល់ទៅ ៥ប្រភេទ៖ ក. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីវីរុស (វីរុសជំងឺអុតស្វាយ ស្រឡទែន ...) ខ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីបាត់តេរី ដូចជា Streptococcus pneumoniae, Hib, meningococcus…. និងមេរោគរបេង គ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីមេរោគផ្សិត ឃ. ងឺរលាកស្រោមខួរក្បាលបណ្តាលមកពីប៉ារ៉ាស៊ីត ង. ជំងឺរលាកស្រោមខួរក្បាលមិនមែនបណ្តាលមកពីមេរោគ ៖ − កើតមានពេលកុមារកើតជំងឺផ្សេងទៀត ដូចជាជំងឺ Lupus − ក្រោយការប៉ះទង្គិចក្បាល មានហូរឈាមក្នុងខួរក្បាល ឬមានដុះដុំសាច់ក្នុងខួរក្បាល − បណ្តាលមកពីការប្រើថ្នាំ ដូចជាថ្នាំព្យាបាលជំងឺមហារីកជាដើម។ ២. រោគសញ្ញាជំងឺរលាកស្រោមខួរក្បាល ក្មេងតូច៖ ក្តៅខ្លួនខ្លាំង ក្អួតញឹកញាប់ រាគ បង្ហើយខាងមុខឡើងប៉ោង (ស្ទាបពេលក្មេងអត់យំ) ទន់ក យំវៀចមាត់ ប្រកាច់ ទន់ដៃទន់ជើង។ ក្មេងធំ៖ […]


រោគសញ្ញាទូទៅ

ពេលកូន​មានអាការៈប្រកាច់ប៉ាម៉ាក់ដឹងតែភ័យហើយ តែត្រូវ​ចេះធ្វើរឿងទាំងនេះដែរ​

គ្នា​យើង​មានកូន​បើ​ឃើញ​កូន​យើង ឬកូន​អ្នក​ផ្សេង​​​មាន​អាការៈប្រកាច់ តើគួរជួយ​ដោយ​របៀបណា?​ មានការ​លើកឡើង​ថា​ក្មេង​ម្នាក់​ក្នុង​ចំណោម​ ១០​ នាក់​អាច​មាន​អាការៈ​ប្រកាច់​នេះ​ម្ដង​ក្នុង​មួយ​ជីវិត​របស់​ពួកគេ។ អាការៈ​ប្រកាច់​អាច​ថា​ជាសញ្ញាគ្រោះ​ថ្នាក់​មួយ​ដែរ។ អាការៈនេះ​កើត​ឡើង​នៅពេល​ចរន្តអគ្គិសនី​នៅ​ក្នុង​ខួរក្បាលមាន​សកម្មភាព​កើនឡើង​( surges in the brain’s electrical activity) ហើយ​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​កុមារ​ដួល និង​ញ័រ​ខ្លួន​ខ្លាំង​ជាដើម ឬ​ក៏​ក្មេង​អាច​មាន​អាការៈ​បាត់​មាត់​បាត់​ក​ភ្លាមៗ ដោយ​មាន​ទាំង​ការ​បញ្ឈរភ្នែកទៀត​ផង។ បើ​ស្ដាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​ខ្លាច​ណាស់​ហើយ ប៉ុន្តែ​សមាគមជំងឺ​កុមារ​របស់ហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា​ការ​ប្រកាច់​លើ​កុមារ​មិន​មាន​សុទ្ធ​ជារឿង​ធ្ងន់ធ្ង​រ​ត្រូវ​ការការ​សង្គ្រោះ​បន្ទាន់​នោះដែរ ហើយថា​កុមារ​អាច​នឹង​បាត់​ប្រកាច់​វិញ​នៅ​រយៈពេល​៥នាទី​ក្រោយ។​ អត្ថបទពាក់ព័ន្ធ៖ កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ? កុំ​ស្លន់​ស្លោ! ពេលកូនក្អួត​ត្រូវ​ដឹង​របៀប​ដោះស្រាយ កូន​ក្អួត​​ក្នុង​ស្ថានភាពបែបណា​ត្រូវ​យកទៅពេទ្យជាបន្ទាន់?​ ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច? ខាងក្រោម​នេះជា​អ្វីដែល​ប៉ាម៉ាក់​ត្រូវ​ដឹង​ពេល​កូន​មាន​អាការៈប្រកាច់៖ កុំជ្រួលច្របល់ និង​ត្រូវ​ផ្ដល់​ការ​សង្គ្រោះបឋមដល់កូន​ ការ​ពារ​កុំឲ្យ​កូន​មាន​រងរបួស​អំឡុងពេលប្រកាច់។   ត្រូវ​មើល​ថា​ពេល​ណាគួរតែ​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ ត្រូវ​តាម​ដាន​អាការៈប្រកាច់របស់​កូន​ជាមួយ​គ្រូពេទ្យ​ក្រោយពី​ប្រកាច់។ ទាំងនេះជា​ដំណាក់​កាលប៉ាម៉ាក់​ត្រូវ​ធ្វើ​បើ​ឃើញ​កូន​ប្រកាច់ បើ​យើង​មិន​ច្បាស់ថា​កូន​យើង​ប្រកាច់ឬអត់​នោះ យើង​សាក​បញ្ចាំងពិលដាក់កូន និង​ស្រែក​ហៅ​ឈ្មោះ​កូន​ក្នុង​សំឡេងឮៗ​ដើម្បី​ដឹងថា​កូន​មាន​ប្រតិកម្ម​តប​នឹង​យើង​ឬអត់។ នៅជិតកូនជានិច្ច កុំទុក​កូនឲ្យ​នៅ​ម្នាក់​ឯង ដាក់កូន​ដេក​ផ្ទាល់នឹង​ដី និង​បែរ​ខ្លួន​កូន​ទៅចំហៀង ដើម្បី​ការពារ​កុំឲ្យ​កូន​ឈ្លក់ ឬ​ក្អួត ត្រូវ​ប្រាកដ​ថា​គ្មាន​របស់​មុត​ស្រួច​នៅ​ជិត​កូន​ទេ​ពេល​កូន​កំពុង​​ប្រកាច់ និង​កុំព្យាយាម​ចាប់កូន​ឲ្យ​នៅ​ស្ងៀម​ពេលកូន​ប្រកាច់។ កុំព្យាយាម​ដាក់របស់​អ្វីមួយ​ចូល​ក្នុង​មាត់​កូន ក្មេង​ប្រកាច់ច្រើនតែ​ខាំធ្មេញ បើ​យើង​ព្យាយាម​ដាក់អ្វីមួយ​ចូល​ក្នុង​មាត់​ក្មេងៗ​អាចខាំដៃយើង ឬធ្វើឲ្យ​ក្មេង​របួស។ ​ផ្ទៀង​ម៉ោងមើល​ថាកូន​ប្រកាច់យូរប៉ុនណា។ ពេលណា​ត្រូវ​បញ្ជូន​កូន​ទៅមន្ទីរពេទ្យ?  បើ​នេះជាករណី​ទី​១ដែល​កូន​យើង​ប្រកាច់ បើ​ការ​ប្រកាច់​នេះ​យូរ​ជាង​៥នាទី បើ​កូន​ប្រកាច់​បែប​កោង​ខ្នង​ ហើយ​មិន​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ កូន​មិន​ដឹង​ខ្លួន​ក្រោយ​ប្រកាច់ កូន​មាន​របួស​អំឡុង​ពេល​ប្រកាច់​ កូន​​ពិបាក​ដក​ដង្ហើម ករណី​កូន​ប្រកាច់​ក្នុង​ទឹក​ បើកូន​មានជំងឺទឹកនោម​ផ្អែម ឬជំងឺ​ប្រចាំកាយ​ផ្សេងៗទៀត ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​អាការៈកូន គ្រូពេទ្យ​អាចពិនិត្យ​ដឹងថា​​​ក្មេង​ប្រកាច់​ដោយ​សារ​រឿងអ្វី​មួយ​បាន ជួន​កាលក្មេង​ប្រកាច់​ដោយសារ​តែ​ក្ដៅ​ខ្លួន​ខ្លាំង បញ្ហាថ្នាំ ឬមកពី​បញ្ហា​ប្រព័ន្ធ​ប្រសាទ។ គ្រូពេទ្យ​អាចជួយ​យើង​ព្យាបាល​អាការៈ​ទាំង​នេះ​បាន​ ហើយ​ក៏អាចជួយ​យើង​ក្នុង​ការរៀបចំផែនការ​សង្គ្រោះ​ពេល​កូន​យើង​ប្រកាច់​លើកក្រោយៗ​​បាន​ទៀត​ផង​។


រោគសញ្ញាទូទៅ

អាការៈក្អួតធម្មតា និងក្អួតគ្រោះថ្នាក់លើទារក ម៉ាក់ប៉ាគួរចេះសម្គាល់

ម៉ាក់​ប៉ា​គ្រប់​រូប​តែង​បារម្ភ រាល់​ពេល​ឃើញ កូន​ចេញ​អាការៈ​ណា​មួយ ទោះ​តូច​ក្តី ឬ​ធំ​ក្តី ព្រោះ​ខ្លាច​កូន​មាន​បញ្ហា​ឈឺ​អី​មួយ។ ចំពោះ​ទារក ងាយ​ប្រឈម​នឹង​ការ​ឆ្លង​រោគ​បង្ក​ជា​ជំងឺ​ពិត​មែន តែ​ពេល​ខ្លះ អា​អូន​មិន​កើត​ជំងឺ​គួរ​ឲ្យ​បារម្ភ តែ​ចេញ​សញ្ញា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​គេង​ព្រួយ​ដូច ក្ដៅ​ខ្លួន ឬ​ក្អួត។ល។ ទាក់​ទង​នឹង​បញ្ហា​ក្អួត​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ សញ្ញាប័ត្រ​មក​ពី​បារាំង​បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ទារក​តូច ដែល​មាន​អាការៈ​ក្អួត​ញឹក​ញាប់ គឺ​ដោយ​សារ​សរីរាង្គ​នៅ​ខ្ចី មិន​ទាន់​លូតលាស់​ពេញ​លក្ខណៈ ធ្វើ​ឲ្យ​សាច់​ដុំ​ក្រពះ​ខាង​លើ​បិទ​មិន​ទាន់​ជិត​ល្អ។ លោក​ស្រី​វេជ្ជបណ្ឌិត បន្ត​ថា ក្នុង​ករណី​ដែល​ទារក​ក្អួត​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​ចេះ​សម្គាល់​ពី​អាការៈ​កូន​ក្អួត​ធម្មតា និង​ក្អួត​បញ្ជាក់​ពី​បញ្ហា​សុខភាព៖ ក្អួត​ធម្មតា - ភ្នែក​ថ្លា - ស្រស់​ស្រាយ -​ លេង​បាន​ធម្មតា - មិន​សន្លឹម - បៅ​បាន​ធម្មតា ក្រោយ​ពេល​ក្អួត។ ក្អួត​គ្រោះថ្នាក់ - ក្អួត​ខ្លាំង -​ ល្ហិតល្ហៃ - បាត់​បង់​ជាតិ​ទឹក - មើល​ទៅ​អស់​ ខ្សោះ។ កាល​ណា​ដែល​អាអូន​ក្អួត​ខ្លាំង ក៏​អាច​ជា​សញ្ញា​ទាក់​ទង​នឹង​ក​ក្រពះ​ខាង​ក្រោម​របស់​កូន សម្រាប់​បញ្ជូន​អាហារ​ទៅ​ឲ្យ​ពោះ​វៀន​បិទ​ជិត ជាហេតុ​បណ្ដាល​ឲ្យ​អា​អូន ច្រាល​អាហារ​ដែល​មាន​ក្នុង​ក្រពះ​មក​លើ​វិញ​អស់។ លោក​ស្រី​បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​ករណី​កម្រ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អា​អូន​ក្អួត​ខ្លាំង​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត អាការៈ​ដែល​ម៉ាក់ប៉ា​គួរ​បារម្ភ គឺ​នៅ​ពេល​ដែល​អា​អូន​មាន​ជំងឺ​រាក​ក្អួត ដែល​មាន​សញ្ញា​ដូច​ជា ក្ដៅខ្លួន បាត់​បង់​ជាតិ​ទឹក ក្អួត​ញឹក​ញាប់ ជាដើម ដូច​នេះ ម៉ាក់​ប៉ា​ត្រូវ​យក​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព​របស់​កូន​បាន​ទាន់​ពេល មុន​ពេល​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ។


រោគសញ្ញាទូទៅ

ក្មេងក្តៅខ្លួនច្រើនថ្ងៃ ហើយមានសញ្ញាទាំងនេះ អាចកើតជំងឺធ្ងន់ធ្ងរហើយ

អាការៈ​ក្តៅ​ខ្លួន​លើ​ក្មេងៗ ភាគ​ច្រើន​បណ្តាល​មក​ពី​វីរុស និង​អាច​ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាលៗ​មួយ​ចំនួន ដូចជា ផ្តាសាយ រលាក​ច្រមុះ រលាក​បំពង់​ក​ជាដើម ហើយ​វា​នឹង​ថម​ថយ ឬ​បាត់​ទៅ​វិញ​នៅ​ថ្ងៃទី៣។ តែ​ទោះ​បែប​នេះ​ក្តី​អាការៈ​ក្តៅ​ខ្លួន​លើ​ក្មេងៗ​ខ្លះ​អាច​ក៏​បណ្តាល​មក​ពី​បាក់តេរី ហើយ​ក៏​ជា​ករណី​ធ្ងន់ធ្ងរ​មួយ​ចំនួន។ លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​ក្មេង​ក្តៅ​ខ្លួន ហើយ​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ អាច​ជា​សញ្ញា​ជំងឺធ្ងន់ៗដូចជា គ្រុនឈាម គ្រុនឈីក រលាកទងសួត ឬសួត រលាកស្រោមខួរ ជាដើម។ សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ទាំង​នោះ មាន​ដូចជា៖ – កុមារ​មិន​ញ៉ាំ មិន​លេង​ដូច​មុន សន្លឹម – ចេញ​កន្ទួល ឬ​អុជ​ក្រហម​លើ​ស្បែក ហូរ​ឈាម​ច្រមុះ – ឈឺ​សន្លាក់ – ឈឺពោះ រាករូស – ប្រកាច់ ឬសន្លប់។ល។ ក្នុង​ករណី​ដែល​កុមារ​ក្តៅ​ខ្លួន រួម​ទាំង​​មាន​សញ្ញា​ខាង​លើ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ប្រញាប់​យក​កូន​មក​ពេទ្យ​កុមារ​ជា​បន្ទាន់ មិន​អ៊ីចឹង​ទេ​កុមារ​អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។


រោគសញ្ញាទូទៅ

ក្មេងក្តៅខ្លួនមានគ្រោះថ្នាក់ទេ? ចុះករណីណាខ្លះត្រូវនាំកូនទៅពេទ្យ?

កាលណា​យើង​វ៉ាស់កម្តៅ​ក្នុង​ខ្លួន​ក្មេង ​ដោយ​ទែរម៉ូម៉ែត​ឃើញ​លើស​ពី ៣៨ អង្សារសេ នោះ​ចាត់​ទុក​ថា ក្មេង​ក្តៅ​ខ្លួន​ហើយ។ ក្មេង​ក្តៅ​ខ្លួន​អាច​គ្រោះ​ថ្នាក់​ទេ? ហើយ​ករណី​ណា​ខ្លះ​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ? តាម​រយៈ​ការ​ជួប​សម្ភាសន៍​ជាមួយ​អនុប្រធាន​មន្ទីរពេទ្យ គន្ធបុប្ផា វេជ្ជបណ្ឌិត ហេង សុទ្ធី លោក​បាន​ពន្យល់​ថា អាការៈ​ក្តៅ​ខ្លួន​ជា​ការ​ឆ្លើយ​តប​របស់​សរីរាង្គ​យើង​ទល់​នឹង​មេរោគ។ ក្នុង​នោះ​ក្តៅ​ខ្លួន ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាលៗ​មួយ​ចំនួន ដែល​ច្រើន​កើត​លើ​ក្មេង​តូចៗ ដូចជា​វីរុស ជាដើម ហើយ​មិន​បង្ក​ឲ្យ​កុមារ​ឈឺ​ធ្ងន់​ឡើយ បើ​ទោះ​វា​បណ្តាល​ឲ្យ​កុមារ​ក្តៅ​ខ្លួន​ខ្លាំង​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ មាន​ករណី​ខ្លះ​អការៈ​ក្តៅខ្លួន​បណ្តាល​មក​ពី​បាក់តេរី ដែល​ឲ្យ​ក្លាយ​រោគ​ទៅ​ជា​ធ្ងន់​បាន ដូចជា​រលាក​ស្រោមខួរ រលាក​ផ្លូវ​តម្រង​នោម មាន​បាក់តេរី​ក្នុង​ឈាម​ជា​ដើម តែ​ករណី​បែប​នេះ កុមារ​ច្រើន​តែ​ក្តៅ​ខ្លួន​យូរ និង​រួម​ផ្សំ​នឹង​សញ្ញា​នៃ​ជំងឺ​ផ្សេងៗ​ទៀត។ មិនថា អាការៈ​ធ្ងន់ ឬ​ស្រាល​នោះ​ទេ ឲ្យ​តែ​កូន​ក្តៅ​ខ្លួន​ម៉ាក់ប៉ា​តែង​តែ​បារម្ភ តែ​លោក​វេជ្ជបណ្ឌិត​ថា ក្មេង​ក្តៅ​ខ្លួន​ក្នុង​កម្រិត​ស្រាល ជា​ទូទៅ​កម្តៅ​នឹង​ថយ​ចុះ និង​បាត់​ទៅ​វិញ​មិន​យូរ​ឡើយ។ ចុះ​ពេល​ណា​ឪពុកម្តាយ​ត្រូវ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ពេល​កូន​ក្តៅ​ខ្លួន? លោក​វេជ្ជបណ្ឌិត​ឆ្លើយ​តប​ថា៖ -ទារក​អាយុ​តិច​ជាង ៣ខែ ដែល​ត្រូវ​តែ​ស្វែង​រក​ជំងឺ​ផ្សេងៗ​របស់​វា ជា​ពិសេស​ជំងឺ​មក​ពី​បាក់តេរី ដែល​ត្រូវ​ព្យាបាល​ច្បាស់​លាស់។ -កុមារ​មាន​កម្តៅ​លើស​ពី៤០អង្សារសេ និង​ក្នុង​ករណី​កុមា​រមិន​ធន់​បាន​នឹង​កម្តៅ​ខ្លាំង ដូចជា​អស់​កម្លាំង​ខ្លាំង សន្លឹម មិន​ញ៉ាំ​អាហារ ឬ​ប្រកាច់។ល។ តែ​កុមារ​ភាគ​ច្រើន​អាច​ទ្រាំ​ទ្រ​នឹង​កម្តៅ​ខ្លាំង​បាន -ពេល​កុមារ​ក្តៅ​ខ្លួន​លើស​ពី៣ថ្ងៃ។ វេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​នូវ​សកម្មភាព​មួយ​ចំនួន​ដែល​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ពេល​កូន​ក្តៅ​ខ្លួន ដើម្បី​ឲ្យ​កម្តៅ​ឆាប់​ថយ​ចុះ​មក​ធម្មតា​វិញ។ -ស្រឡាប​ទឹក ឬ​ជូត​នឹង​កន្សែង​សើម និង​ដោះ​សម្លៀក​បំពាក់​កុមារ ដើម្បី​ឲ្យ​ត្រូវ​ខ្យល់​ក្នុង​បរិយាកាស។ -កម្ដៅ​លើស​ពី​៣៨កន្លះ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស