រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

បញ្ហាសុខភាពទាំង៥ ឧស្សាហ៍កើតលើក្មេងនៅរដូវក្តៅ ប៉ាម៉ាក់គួរប្រយ័ត្ន

ជាមួយ​នឹង​កម្តៅ​ក្តៅ​ខ្លាំង​អំឡុង​រដូវ​ក្តៅ​នេះ កុមារ​អាច​នឹង​ចូលចិត្ត​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ ដែលជា​របស់​ត្រជាក់​ៗ និង​អាច​ចូលចិត្តបើក​ម៉ាស៊ីន​ត្រជាក់​ជាប់​ជា​ប្រចាំ ឬ​រត់​លេង​នៅ​ខាង​ក្រៅ។ ចំណុច​ទាំង​អស់​នេះ​ហើយ​ ​អាច​នាំ​ឲ្យ​ក្មេង​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ​ដែល​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន និង​តាមដាន​ឲ្យ​បាន​ដិតដល់​។ តើ​បញ្ហា​សុខភាព​អ្វី​ខ្លះ​ដែល​ឧស្សាហ៍​កើត​លើ​កុមារ​នៅ​រដូវ​ក្តៅ? ១. គ្រោះថ្នាក់​ដោយ​សារ​កម្តៅ ប្រសិន​បើ​ក្មេង​រង​នូវអាកាសធាតុ​​ក្តៅ​ខ្លាំង​រយៈពេល​យូរ​នោះ អា​អូន​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ។ បញ្ហា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​សីតុណ្ហភាព​ឡើង​ខ្ពស់​ជាង​៤០​សង្សាសេ។ ក្នុង​ករណី​ដែល​កូន​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ នោះ​រាងកាយ​ក្មេង​ក្តៅ​ខ្លាំង​នៅ​ពេល​ប៉ះ ឬ​​មាន​អាការៈ​គ្រុន​ក្តៅ​ខ្លាំង ឬ​ស្ងួត​អណ្តាត​ ហើយ​កុមារ​អាច​នឹង​សន្លប់​មិន​ដឹង​ខ្លួន​ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. រលាក​ស្បែក​ដោយ​កម្តៅ​ថ្ងៃ ការ​រត់​លេង​នៅ​ខាង​ក្រៅ​រយៈពេល​យូរ អាច​នាំ​ឲ្យ​ស្បែក​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​កម្តៅ​ថ្ងៃ។ ជា​លទ្ធផល​ ស្បែក​នឹង​ឡើង​ពណ៌​ក្រហម​ និង​ប្រែ​ពណ៌​ដោយ​សារ​កម្តៅ​ថ្ងៃ។ ៣. ការ​លូតលាស់​នៃ​បាក់តេរី បាក់តេរី​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ពេល​សីតុណ្ហភាព​ក្តៅ​ និង​សើម​ក្នុង​រដូវ​ក្តៅ ជា​ហេតុ​នាំ​ឲ្យ​អាហារ​ឆាប់​ខូច​ និង​​បញ្ចេញ​ជាតិ​ពុល ដែល​បង្ក​ជា​ការ​ពុល​អាហារ។ ដោយ​សារ​តែ​ការ​​រីក​លូតលាស់​នៃ​បាក់តេរី កុមារ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ដូចជា ជំងឺ​រលាក​ក្រពះ​ពោះវៀន ជំងឺ​រលាក​ថ្លើម​ប្រភេទ​A ឬ​ជំងឺ​គ្រុន​ពោះវៀន ។ ក្មេង​ដែល​កើត​ជំងឺ​ប្រភេទ​នេះ ច្រើន​តែ​​មាន​អាការៈ​ចុក​ពោះ រាករូស ឬ​គ្រុន​ក្តៅ។ [embed-health-tool-child-growth-chart] ៤. កង្វះ​ជាតិ​ទឹក ​​នៅ​ពេល​ដែល​កូន​​រត់​លេង​នៅ​ខាង​ក្រៅ ភាគ​ច្រើន​គឺ​មិន​សម្រាក​ញ៉ាំ​ទឹក​ទាល់​តែ​សោះ។ ដូច្នេះ​ហើយ​ ទើប​ក្មេង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ ៥. សត្វ​​ល្អិត​ទិច ឬ​ខាំ ​ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​ក៏​អាច​សង្កេត​ឃើញ​ស្នាម​មូស ឬ​សត្វ​ល្អិត​ខាំ​នៅ​លើ​ស្បែក​របស់​កូន​ដូច​គ្នា អំឡុង​រដូវ​ក្តៅ​នេះ។ គន្លឹះ​ជួយ​ឲ្យ​កូន​មិន​ធ្លាក់​ខ្លួន​ឈឺ​នៅ​រដូវ​ក្តៅ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ចៀស​បញ្ហា​ខ្សោះ​ជាតិ​ទឹក ឲ្យ​កូន​ពាក់​​ស្លៀក​សំលៀក​បំពាក់​ជិត​ៗ​ដែល​ធ្វើ​ពី​កប្បាស ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មិន​បាន​ចម្អិន​ត្រឹមត្រូវ […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

កូនតូចឧស្សាហ៍បែកញើសច្រើន មានបញ្ហាអីអត់?

ប៉ាម៉ាក់​មាន​កូន​តូច ឬ​ទើប​នឹង​កើត​ប្រាកដ​ជា​ឆ្ងល់​មិន​ខាន​បើ​ឃើញ​អូនៗ​ភ្ញាក់​ពីគេង​មាន​ញើស​សើម​ជោក ពិសេស​នៅ​​ពេល​យប់។ ការ​​បែក​ញើស​នៅ​ពេល​យប់ ឬ​ពេល​ថ្ងៃ​ក្ដី អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ការ​បែក​ញើស​លើ​កូន​តូច ឬកូន​ទើប​កើត​ក៏​ជា​រឿង​ធម្មតា​ដែរ​ក្នុង​ករណី​ជា​ច្រើន​។​ ម៉េច​បាន​កូន​បែប​ញើស​ច្រើន? រឿង​មួយ​ដែល​ម៉ាក់ៗ​គួរ​ដឹង​គឺ​ថា​អូន​នៅ​តូច កាយ​សប្បទា​នៅ​ក្មេង​ខ្ចី និង​កំពុង​តែ​ហ្វឹក​ហាត់​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាង​កាយ។ ពេល​ខ្លះទៀត ម៉ាក់ៗ​អាច​ពាក់​អាច​ឲ្យ​អូនៗ​ច្រើន​ជាន់​ពេក ធ្វើ​ឲ្យ​អូនៗ​ក្ដៅ នាំឲ្យ​បែកញើស​ដែរ។ យ៉ាង​ណា​កុំ​ចេះ​តែ​ស្មាន តស់​ស្វែង​យល់​ពី​មូល​ហេតុ​ទាំង​អស់​គ្នា។ ១. កូន​យំខ្លាំង​ ការ​យំ​ សម្រាប់​អូនៗ​ទើប​កើត ប្រៀប​ដូច​ជា​មនុស្ស​ធំ​ធ្វើការ​ធ្ងន់​អ៊ីចឹង​ដែរ ដែល​ត្រូ​វការ​ថាមពល​ខ្លាំង។ ដូច​នេះ ប្រសិនជា​អូនៗ​យំខ្លាំង ឬ​យំ​ក្នុង​រយៈពេល​យូរ អូនៗ​អាច​នឹង​មាន​ញើស​ចេញ​ច្រើន ហើយ​មុខ​ឡើង​ក្រហម​ទៀត​ផង​។ បើ​សិន​ជា​បែក​ញើស​ដោយ​សារ​តែ​ការ​យំ នោះ​ញើស​​នឹង​បាត់​ទៅ​វិញ នៅ​ពេល ​អា​អូន​ឈប់​យំ។​ ​២. ពាក់​អាវ​ច្រើន​ជាន់ ម៉ាក់ៗ​ខ្លះ​ពាក់​អាវ​ឲ្យ​កូន​ច្រើន​ជាន់​ហើយ ថែមទាំង​​ដណ្ដប់​ភួ​យ​ឲ្យ​ទៀត ព្រោះ​ខ្លាច​កូន​រងារ​ ដែល​នេះ​វា​មិន​ជា​រឿង​អាក្រក់​អីទេ តែ​ថា​បើ​​ពាក់​អាវ ឬគ្រប់​ច្រើន​ជាន់​ពេក អាច​ធ្វើ​ឲ្យ​កូន​ក្ដៅស្អុះស្អាប់ ពិបាក​នៅ និង​ធ្វើ​ឲ្យ​ចេញ​ញើស​ ព្រោះ​ស្បែក​មិន​អាច​ដកដង្ហើម​បាន​។​ ៣. ផ្ដាសាយ ក្ដៅ​ខ្លួន ឬ​ឆ្លង​រោគ បើ​អូនៗ​ស្រាប់តែ​ចេញ​ញើស​ច្រើន ដែល​ពីមុន​មិន​សូ​វ​បែក​ញើស​ នោះ​អាច​ថា​លើក​នេះ​អូនៗ​មាន​ជំងឺ​ផ្ដាកសាយ ឬ​ឆ្លង​រោគ​ហើយ​។ អាការៈ​ក្ដៅ​ខ្លួន ជា​សញ្ញា​មួយ​នៃ​ការ​ឆ្លង​​រោគ ហើយ​ម៉ាក់ៗ​គួរ​វាស់​កម្ដៅ​កូន​មើល​ដែរ។ ជា​ធម្មតា​យើង​អាច​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​បាន​ដើម្បី​បន្ធូរ​​រោគសញ្ញា ប៉ុន្តែ​យើង​ក៏​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ ពិសេស​អូនៗ​អាយុ​តិ​ច​ជាង​៦ខែ។ ៤. មានជំងឺ​Hyperhidrosis ជំងឺ​ ​hyperhidrosis ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​ចេញ​ញើស​ច្រើន​ហួស​ហេតុ […]


រោគសញ្ញាទូទៅ

កូនតូចនឹងឈឺញឹកញាប់ បើម៉ាក់ប៉ានាំទៅកន្លែងទាំងនេះស្របពេលមេឃត្រជាក់

អាកាស​ធាតុ​ចុះ​ត្រជាក់ ធ្វើឲ្យ​សុខភាព​យើង​ចុះ​ខ្សោយ​ងាក​ឈឺ​ៗ ហើយ​ក្នុង​នោះ​កូន​ក្មេង​ជួប​បញ្ហា​ច្រើន​បំផុត។ ដូចនេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា បើ​មិន​ចង់​ឲ្យ​កូន​តូច​ឈឺ​ញឹកញាប់ គួរ​កុំនាំកូនទៅកន្លែងដូចខាងក្រោម។ - កុំ​ឲ្យ​កូន​នៅ​ក្នុង​បន្ទប់​បើក​ម៉ាស៊ីន​ត្រជាក់​ជាប់​រហូត ព្រោះ​បើ​យើង​បើក​ម៉ាស៊ីនត្រជាក់​យូរ​ធ្វើ​ឲ្យ​បន្ទប់​មាន​សំណើម អាច​ឲ្យ​ពពួក​មេរោគ កើត​មាន​កាន់តែ​ច្រើន​ជា​ហេតុ​បង្ក​ឲ្យ​កូន​ងាយ​ឆ្លង​មេរោគ​ទាំងនោះ ។ - ក្រៅ​ពី​ម៉ាស៊ីន​ត្រជាក់​កង្ហារ ក៏​មិន​គួរ​បើក​ខ្លាំង ឬ​យូរ​ចំ​មុខ​កូន​ពេក​ដែរ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​កណ្ដាស់ ហៀរ​សម្បោរ ឬ​កើត​ជំងឺ​រលាក​ច្រមុះ បំពង់ក ដោយសារ​ធូលី ឬ​កម្ទេចកំទី​ជាប់​ស្លាប​កង្ហារ​ប៉ើង​ចូល​ក្នុង​ច្រមុះ។ - មិន​គួរ​នាំ​កូន​ចេញ​ទៅ​កន្លែង​មាន​ខ្យល់​ខ្លាំង។ - មិន​គួរ​ងូត​ទឹក​ត្រជាក់​ឲ្យ​កូន ព្រោះ​ក្មេង​ងាយ​រងា និង​បង្ក​ជា​គ្រុន ហៀរ​សម្បោរ។ - កន្លែង​មាន​មនុស្ស​អ៊ូអរ ព្រោះ​អាកាសធាតុ​បែប​នេះ​មនុស្សភាគច្រើន​ឈឺ​ជំងឺ​ផ្សេង​ៗ​គ្នា ដូចនេះ​កូន​ងាយ​ឆ្លង​មេរោគ​ពី​អ្នក​ដទៃ​ណាស់។ - ដើរលេង​តំបន់​ព្រៃភ្នំ និង​សមុទ្រ ព្រោះ​កន្លែង​ទាំង​នោះ​ខ្យល់​ខ្លាំង​ហើយ មាន​ទឹក​សន្សើម​ច្រើន​ទៀត។ - កន្លែង​កម្សាន្ត​មាន​ទឹក​សម្រាប់​លេង ព្រោះ​ទី​នោះ​ជា​វាល​គ្មាន​កន្លែង​បិទបាំង ហើយ​ពេល​ខ្យល់​បក់​ទៅ​នាំឲ្យ​កូន​រងា​ញាក់។ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ក្មេង​ខ្លះ​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ គ្រាន់តែ​ខ្យល់​បក់​មក​ត្រូវ​ខ្លួន​ក៏​ចាប់ផ្ដើម​ចង់​គ្រុន ឬ​ក្ដៅ​ខ្លួន​ដែរ។ ដូចនេះ​ហើយ​បើ​ចង់​ដើរលេង​ទៅ​កន្លែង​មាន​ខ្យល់​ខ្លាំង​ត្រូវ​រៀបចំ​សម្លៀកបំពាក់​ក្រាស់​ៗ កន្លែង​បង់​ក ស្រោម​ដៃ​ស្រោម​ជើង មួក ដើម្បី​ផ្ដល់​កម្ដៅ​ដល់​រាងកាយ។


រោគសញ្ញាទូទៅ

ប្រភេទ​ជំងឺ​មហារីក​ប៉ុន្មាន​នេះ​ហើយ ឧស្សាហ៍​កើត​ឡើង​ចំពោះ​អាអូន​តូចៗ

ជំងឺ​មហារីក ជំងឺ​កាច​សាហាវ​ដែល​អាច​កើត​ឡើង​បាន​គ្រប់​កន្លែង​នៅ​លើ​រាង​កាយ​របស់​យើង ហើយ​ជំងឺ​មួយ​នេះ កើត​ឡើង​បាន​ទាំង​មនុស្ស​ចាស់ និង​កូន​ក្មេង ដោយ​មិន​រើស​វ័យ​ឡើយ។ ប៉ុន្តែ ចំពោះ​កូន​ក្មេង ជំងឺ​មហារីក​មិន​កើត​ឡើង​លើ​កន្លែង​ដូច​មនុស្ស​ចាស់​ញឹក​ញាប់​ទេ​ដូច​ជា សុដន់ ក្រពះ តែ​សរីរាង្គ​កាយ​កុមារ​ប៉ុន្មាន​នេះ អាច​កើត​ជំងឺ​មហារីក​ញឹកញាប់ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់​។ ជា​ទូទៅ ជំងឺ​មហារីក​លើ​កុមារ មាន​ការ​លូតលាស់​លឿន​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ចាស់ ប៉ុន្តែ​ការ​សិក្សា​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា ជំងឺ​មហារីក​នៅ​លើ​ក្មេង ឆ្លើយ​តប​នឹង​ការ​ព្យាបាល​បាន​ល្អ​ជាង និង​មាន​អត្រា​ជា​សះស្បើយ​ច្រើន​ជាង។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។​ ចុះ​ជំងឺ​មហារីក​អ្វី​ដែល​កុមារ​តូច​ៗ​កើត​ឡើង​ញឹក​ញាប់? ជំងឺ​មហារីក​ដែល​ក្មេងៗ​កើត​ញឹក​ញាប់​មាន​ដូច​ជា៖ ជំងឺ​មហារីក​ឈាម​ស្រួចស្រាវ ជំងឺ​មហារីក​កូន​កណ្ដុរ ជំងឺ​មហារីក​ខួរក្បាល ជំងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ ជំងឺ​មហារីក​តម្រងនោម ជំងឺ​មហារីក​ថ្លើម ជំងឺ​មហារីក​ឆ្អឹង ជំងឺ​មហារីក​ភ្នែក។ យោង​តាម​អង្គការសុខភាពពិភពលោក WHO ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ជំងឺ​មហារីក​លើ​កុមារ អាច​ព្យាបាល​ជា​រហូត​ដល់​ទៅ ៨០%។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ភាគ​រយ​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​លើ​កុមារ​ឲ្យ​ជា​សះ​ស្បើយ​មាន​ត្រឹម​ ២០% ប៉ុណ្ណោះ។ WHO បន្ត​ថា មិន​ដូច​ជំងឺ​មហារីក​នៅ​លើ​មនុស្ស​ពេញ​វ័យ​ទេ ជំងឺ​មហារីក​លើ​ក្មេងៗ នៅ​មិន​ទាន់​ដឹង​ពី​មួល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ ថា​អ្វី​ជា​កត្តា​បង្ក​ឲ្យ​ប្រាកដ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា មាន​ជំងឺ​មហារីក​តិច​តួច​មែន​ទែន​កើត​លើ​កុមារ ដែល​បង្ក​ឡើង​ដោយ​កត្តា​បរិស្ថាន និង​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ។


រោគសញ្ញាទូទៅ

បើម៉ាក់ប៉ាចេះសម្គាល់ល្អ! សញ្ញាហើមពោះលើទារក មាន និងគ្មានគ្រោះថ្នាក់

ជា​រឿយៗ បញ្ហា​ហើម​ពោះ​កើត​ឡើង​លើ​ទារក​ដោយ​សារ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អា​អូន​នៅ​ខ្ចី និង​លេប​ខ្យល់​ចូល​ទៅ​ក្នុង​ពោះ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ។ ចំណែក​ឯ​ក្មេង​ខ្លះ អាច​ហើម​ពោះ​ដោយ​សារ​ផល​រំខាន​ពី​អាហារ​ដែល​ម៉ាក់​ៗ​ញ៉ាំ ឬ​គ្រឿង​ផ្សំ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​មួយ​ចំនួន។ និយាយ​ដល់​បញ្ហា​ហើម​ពោះ​លើ​ទារក​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ភាគ​ច្រើន តែង​តែ​មាន​ការ​ព្រួយ​បារម្ភ​ពេល​ឃើញ​កូន​តូច​របស់​ខ្លួន​មាន​បញ្ហា​ហើម​ពោះ។ ប៉ុន្តែ ការ​ហើម​ពោះ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ទេ។ ហេតុ​នេះ​ទើប​វេជ្ជបណ្ឌិត​មាន​សញ្ញា​ប័ត្រ​ពី​បារាំង​រូប​នេះ បាន​ណែនាំ​ពី​សញ្ញា​មិន​គ្រោះ​ថ្នាក់ និង​សញ្ញា​អាសន្ន​ទាក់​ទង​នឹង​​បញ្ហា​ហើម​ពោះ​លើ​ទារក​ខ្លះ​ៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បារម្ភ​របស់​ម៉ាក់​ប៉ា​គ្រប់​រូប​ដែល​មាន​កូន​តូច​ដូច​ជា៖ ១.សញ្ញា​នៃ​ការ​ហើម​ពោះ​មិន​បង្ក​បញ្ហា តាម​ពិត​ទៅ ទារក​ពេល​បៅ​ឆ្អែត​តែង​តែ​ឃើញ​ពោះ​ធំ ដូច​ហើម​ពោះ​ដែរ ទារក​យំ​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ខ្យល់​ចូល​ក្នុង​ពោះ​វៀន​ច្រើន​ដែល​ធ្វើ​ឲ្យ​ហើម​ពោះ ទារក​បៅ​ជាមួយ​ដប​ទឹក​ដោះ​គោ​មួយ​ចំនួន​ដែល​ក្បាល​ដប​នោះ​មិន​ជួយ​រាំង​ទប់​ខ្យល់​ក្នុង​ដប​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្យល់​ក្នុង​ដប​ចូល​ក្នុង​ពោះ​វៀន​ច្រើន ធ្វើ​ឲ្យ​កូន​ហើម​ពោះ​ដូច​គ្នា។ ២.សញ្ញា​នៃ​ការ​ហើម​ពោះ​បង្ក​បញ្ហា​ដល់​កូន ពោះ​ទារក​ហើម​ប៉ោង​ខ្លាំង ក្ដៅ​ខ្លួន ក្អួត​ញឹក​ញាប់ លាមក​រាក​ខុស​ធម្មតា ឬ​មាន​ឈាម ឬ​ទល់​លាមក ហើម​ជើង ការ​បៅ​ថយ​ចុះ សន្លឹម​ ដេក​មិន​បើក​ភ្នែក ឬ មិន​រស់​រវើក​ដូច​ធម្មតា។ល។ ក្នុង​ករណី​ដែល​អា​អូន​ចេញ​សញ្ញា​អាសន្ន​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ លោក​ស្រី​វេជ្ជបណ្ឌិតណែនាំ​ឲ្យ​ម៉ាក់​ប៉ា យក​កូន​ទៅ​ពិនិត្យ​​ជាមួយ​ពេទ្យ​ជំនាញ​ជំងឺ​កុមារ។ ទោះ​យ៉ាង​ណា ម៉ាក់​ប៉ា​អាច​សម្រួល​បញ្ហា​ហើម​ពោះ​លើ​កូន​តូច​បាន​ដោយ​តិចនិក​សាមញ្ញ​ៗ​នេះ៖ ទី១.ដាក់​កូន​ដេក រួច​លើក​ជើង​កូន​ដូច​ពេល​ធាក់​កង់ ទី២.ដាក់​ក្បាល​កូន​ឲ្យ​ខ្ពស់ រួច​ឲ្យ​កូន​ត្អើក​ចេញ​មក ទី៣.ម៉ាស្សា​ពោះ​កូន តាម​ទ្រនិច​នាឡិកា ហើយ​បន្ថែម​សម្ពាធ​ទៅ​តាម​ប្រតិកម្ម​កូន ទី៤.អាច​ផ្ដល់​ថ្នាំ​បន្តក់​ឲ្យ​កូន (គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន)។ល។


រោគសញ្ញាទូទៅ

សេរ៉ូមប្រៃទុកបានប៉ុន្មានខែ-ឆ្នាំ ទើបហួសដឺឡេ?

នៅ​ពេល​កូន​ផ្ដាសាយ ហៀរ​សម្បោរ និង​តឹង​ច្រមុះ​ ក្រៅពី​លេបថ្នាំ​ គ្រូពេទ្យ​តែង​ឲ្យ​ឆ្ពង់ ឬ​បន្តក់​សេរ៉ូម​ប្រៃ ដើម្បី​ជួយ​ឲ្យ​កូន​ដក​ដង្ហើម​បាន​ស្រួល។ ចំពោះ​ការ​ទុកដាក់​សេរ៉ូម​ប្រៃ​នៅតែ​ជា​ក្ដី​កង្វល់​របស់​យើង​គ្រប់​គ្នា ព្រោះ​ខ្លាច​ទុក​យូរ​ហួស​កាល​បរិច្ឆេទ នាំឲ្យ​គ្រោះថ្នាក់​ចំពោះ​កូន។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា​ត្បិត​សេរ៉ូម​ប្រៃ​អាច​ទុក​បាន​យូរ​ក៏​ពិត​មែន តែ​វា​ក៏​ចេះ​ហួស​ដឺឡេ​ដូច​ផលិតផល​ដទៃ​ទៀត។ លោក​បាន​បន្ថែម​ថា ជា​ទូទៅ​ប្រភេទ​សេរ៉ូម​ប្រៃ​អំពូល​ដប​ជ័រ​តូច​ៗ​ប៉ុន​ម្រាម​ដៃ​មាន​កាលបរិច្ឆេទ​លើ​នៅ​ដប ឬ​ប្រអប់ ដោយ​រយៈ​ពេល​វែង​គួរ​សម​ដែរ គឺ​ចាប់ពី ២-៤ ឆ្នាំ​ក្រោយ​ផលិត។ សេរ៉ូម​ប្រៃ​មាន​សមត្ថភាព​លាង​សម្អាត​ច្រមុះ​កូន​តូច​ៗ និង​មនុស្ស​ធំ ជួយ​ពង្រាវ​សម្បោរ និង​ស្លេស្ម​កាត់​បន្ថយ​កណ្ដាស់​ផ្ដាសាយ ហៀរ​សម្បោរ តឹងច្រមុះ អាលែកហ្ស៊ី​ក្នុង​ច្រមុះ រលាក​ច្រមុះ និង​ដុះ​សាច់​ក្នុង​ច្រមុះ។ ដូចនេះ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​ណែនាំ​ឲ្យ​ទិញ​សេរ៉ូម​ប្រៃ​ទុក​នៅ​ក្នុង​ផ្ទះ​ជានិច្ច ជាពិសេស​អ្នក​មាន​កូន​តូច​ៗ ព្រោះ​ជួយ​បាន​ច្រើន​យ៉ាង​ណាស់ ហើយ​មិន​ប៉ះពាល់​សុខភាព​ទៀត​ផង។


រោគសញ្ញាទូទៅ

មកដឹងពីកត្តាប្រឈម ធ្វើឲ្យក្មេងៗកើតជំងឺមហារីកឈាម

មហារីក​ឈាម​ជា​ប្រភេទ​ជំងឺធ្វើ​ឲ្យ​ក្មេង​ស្លេក​ស្លាំង ដោយសារ​ចំនួន​​កោសិកា​គ្រាប់​ឈាម​ស​ផលិត​នៅ​ក្នុង​ខួរ​ឆ្អឹង​មាន​​ភាព​មិន​ប្រក្រតី ហើយ​អាច​កើត​ឡើង​លើ​ក្មេង​គ្រប់​វ័យ ដោយ​មិន​ប្រកាន់​អាយុ ឬ​ភេទ​នោះ​ទេ។ ចំពោះ​មូលហេតុ​ពិត​ប្រាកដ​នាំ​ឲ្យ​ក្មេង​កើត​ជំងឺ​នេះ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ថ្វី​បើ​មក​ដល់​បច្ចុប្បន្ន​នេះ​យើង​មិន​ទាន់​ដឹង​ពី​មូលហេតុ​នាំ​ឲ្យ​ក្មេង​ជំងឺ​មហារីក​ឈាម​ក៏​ពិត​មែន តែ​មាន​កត្តា​ប្រឈម​មួយ​ចំនួន ដូចជា បម្រែ​បម្រួល​ហ្សែន បរិស្ថាន​រស់នៅ​ដែល​មាន​ជាតិ​ពុល​ច្រើន ការ​ប្រើ​ថ្នាំ​មួយ​ចំនួន និង​ការ​ប្រឈម​ជាមួយ​សារធាតុ​គីមី​ជា​ដើម។ “នេះ​គ្រាន់​តែ​ជា​កត្តា​ប្រឈម​វា​អាច​ភ្ញោច ឬ​ជំរុញ​ឲ្យ​ក្មេង​កើត​ជំងឺ​មហារីក​ឈាម តែ​មិន​មែន​មាន​ន័យ​ថា ឲ្យ​តែ​ក្មេង​ប្រឈម​បញ្ហា​ទាំង​អស់​ហ្នឹង កើត​មហារីក​ឈាម​ទាំង​អស់​នោះ​ទេ ព្រោះ​ទាំង​នោះ​គ្រាន់​តែ​ជា​កត្តា​ប្រឈម មិន​មែន​មូលហេតុ​នាំ​ឲ្យ​កើត​មហារីក​ឈាម​ទេ"។ លោកវេជ្ជបណ្ឌិតរៀបរាប់។ លោក​វេជ្ជបណ្ឌិត​ថា ជំងឺ​មហារីក​ឈាម​លើ​ក្មេង​មាន​ច្រើន​ប្រភេទ ដែល​ប្រភេទ​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល ខណៈ​ការ​ព្យាបាល​ទៀត​សោត​ទៅ​តាម​កម្រិត ដូចជា ស្រាល មធ្យម និងធ្ងន់។ ក្នុង​ករណី​ក្មេង​កើត​ជំងឺ​មហារីក​ឈាម​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ ឯ​កម្រិត​ខ្លះ​អាច​ព្យាបាល​បាន តែ​ក្មេង​ប្រឈម​នឹង​ការ​លាប់​ឡើង​វិញ​ក្រោយ​ពី​ព្យាបាល​ជា។ វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ ​


រោគសញ្ញាទូទៅ

កូនតឹងច្រមុះផ្ដាសាយគួរបន្តក់ ឬឆ្ពង់សេរ៉ូមប្រៃ? មួយណាអាចកាត់បន្ថយអាការៈបានល្អ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! កូន​ដែល​កើត​ជំងឺ​ផ្ដាសាយ​ហៀរ​សម្បោរ តឹង​ច្រមុះ ក្រៅ​ពី​ការ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា​ម៉ាក់ប៉ា​អាច​ឆ្ពង់​ច្រមុះ ឬ​បន្តក់​សេរ៉ូម​ប្រៃ ដើម្បី​កាត់​បន្ថយ​អាការៈ​ទាំង​នោះ។ តែ​ក្នុង​ជម្រើស ២ នេះ​មួយ​ណា​ល្អ​សម្រាប់​កូន​ជាង? វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​ដក​ដង្ហើម​បាន​ស្រួល​ពិតជា​សំខាន់​ចំពោះ​សុខភាព​កូន​តូច ហើយ​ការ​តឹង​ច្រមុះ ពិតជា​រំខាន និង​នាំឲ្យ​មួម៉ៅ​រក​រឿង​ច្រើន។ ក្នុង​ចំណោម​មធ្យោបាយ​ទាំង ២ ដោយ​ការ​ប្រើ​សេរ៉ូម​ប្រៃ​ដូច​គ្នា ការ​ឆ្ពង់​គឺ​មាន​ប្រសិទ្ធិភាព​ជាង​ការ​បន្តក់ ប៉ុន្តែ​ក្មេង​ខ្លះ​មិន​ចូលចិត្ត​ផ្សែង​ដែល​ចេញ​ពី​ម៉ាស៊ីន ទើប​មិនងាយ​ឲ្យ​ឆ្ពង់។ លោក​បាន​បន្ត​ថា តឹង​ច្រមុះ​អាច​បន្តក់​បាន តែ​មិន​សូវ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូច​ការ​ឆ្ពង់​ឡើយ ព្រោះ​ពេល​តឹង សាច់​ច្រមុះ​ខាង​ក្នុង​បាន​ហើម​ទៅ​ហើយ​មិនមែន​បណ្ដាល​មកពី​ស្លេស​ឡើយ។ នៅ​ពេលតឹងច្រមុះបាន​ឆ្ពង់ សាច់​ហើម​ក្នុង​ច្រមុះ​នោះ​អាច​បង្រួម​មក​វិញ​ខ្លះ ទើប​វា​ងាយ​ក្នុង​ការ​ដក​ដង្ហើម​ឡើង​វិញ។ តែ​ចំពោះ​កូន​ដែល​មាន​បញ្ហា​ឡើង​ស្លេស្ម ហៀរ​សម្បោរ គឺ​អាច​បន្តក់​បាន ព្រោះ​ពេល​ជាតិ​សេរ៉ូម​ប្រៃ​នោះ​ចូល​ទៅ គឺ​ពង្រាវ​ស្លេស​នោះ​បាន​យ៉ាង​ល្អ។ ចំណែក​វិធី​កាន់តែ​មាន​ប្រសិទ្ធិភាព​មួយ​ទៀត គឺ​ការ​លាង​ដោយ​ប្រើ​សេរ៉ូម​ប្រៃ​បាញ់​ពី​ច្រមុះ​ម្ខាង ឲ្យ​ស្លេស្ម ឬ​សម្បោរ​ចេញ​មកម្ខាង​ទៀត ប៉ុន្តែ​វិធី​នេះ​ម៉ាក់ប៉ា​ត្រូវ​ចេះ​ឲ្យ​ស្ទាត់​ជាមុន​សិន ចៀសវាង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ទៅ​វិញ ប្រសិនបើបាញ់​ខុស​បច្ចេកទេស។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទោះជាពេល​តឹង​ប្រើ​វិធី​ឆ្ពង់​បាន​ប្រសិទ្ធិភាព​លឿន​ជាង​មែន ប៉ុន្តែ​កុមារ​នៅតែ​ត្រូវ​វបន្តក់​​សេរ៉ូម​ប្រៃ ទើបកម្ចាត់​មេរោគដែល​មាន​នៅ​ក្នុង​ច្រមុះ ២ ឬ​៣​តំណក់ ដើម្បីបន្សើម និង​សម្អាត​កាក​សំណល់​រឹង​ៗ​ក្នុង​ច្រមុះ។ នៅ​ពេល​កូន​មាន​បញ្ហា​តឹង​ច្រមុះ […]


រោគសញ្ញាទូទៅ

កូនក្ដៅ​ខ្លួន​ប្រកាច់ គួរឲ្យបារម្ភកម្រិតណា?

កូនប្រកាច់ដោយសារក្ដៅ​ខ្លួន ​ជា​ស្ថានភាព​ដែល​កើត​ឡើង​នៅពេល​កូន​ចាប់​ក្តៅ​ខ្លួន​ខ្លាំងភ្លាមៗ ពេល​ខ្លះ​ប៉ាម៉ាក់​​មិន​អាច​ដឹង​ថា​កូន​ក្តៅ​ខ្លួន​ទៀត​ផង​ដោយសារ​សីតុណ្ហភាព​ក្នុង​ខ្លួន​កូន​​កើន​ឡើង​រហ័សពេក។ បន្ទាប់​ពី​ក្តៅ​ខ្លួន​ដល់​កម្រិត​មួយ​ហើយ កូន​យើង​​ក៏​ឈប់​ប្រកាច់​ភ្លាមដែរ។ ភាគ​ច្រើន​ក្មេង​ដែល​ប្រកាច់តែង​ក្តៅ​ខ្លួន​ដល់​ទៅ ៣៩ អង្សាសេ ។ ការ​ប្រកាច់​ដែល​មាន​មូលហេតុទាក់ទង​នឹង​ការ​ក្តៅ​ខ្លួន​មាន៖ ប្រកាច់​ក្នុង​កំឡុង​ពេល ២៤ម៉ោង រយៈពេល​ប្រកាច់​តិច​ជាង ១៥នាទី ប្រកាច់ទូទាំង​ដង​ខ្លួន មិនមែនតែ​មួយ​ចំហៀង ក្មេង​អាយុ​ចន្លោះពី ៦ខែ ទៅ ៥ឆ្នាំ ក្មេង​មិនមាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ ក្មេង​ធ្លាប់​ប្រកាច់​ដោយសារ​ក្តៅ​ខ្លួនពីមុន​មក។ យើង​ជា​ប៉ាម៉ាក់​​ប្រាកដ​ជា​ភ័យ​ខ្លាច​ពេល​ឃើញ​កូន​មាន​ស្ថានភាព​នេះ តែ​ថា​អាការៈនេះ​​មិនមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់កូន ​​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ខួរក្បាល បញ្ញារបស់កូន​​នោះ​ទេ។ យើងទំនងជា​អាច​និយាយ​បាន​ថា​ក្មេង ២ភាគរយ ទៅ៥ភាគរយ នៃ​ក្មេងទាំងអស់​ ​អាចមាន​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែបនេះ ក្រៅ​ពី​នោះ​ក្មេង​អាចប្រកាច់​ដោយសារ​បញ្ហា​ផ្សេងៗ​ទៀត។ អាការៈ​ក្ដៅ​ខ្លួន​នេះ ​ក៏​អាច​រើ​ឡើង​ម្តង​ទៀត​អាស្រ័យ​លើ​អាយុរបស់​ក្មេងដែរ តែ​ប្រហែលជា ៣០ភាគរយ ទៅ៥០ភាគរយ​ ក្មេង​អាច​ជួប​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែប​នេះ​ម្តង​ទៀតបាន។ ជាការ​ល្អ​ប៉ា​ម៉ាក់​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​កូន​មាន​បញ្ហា​បែបនេះ។ ១. តើ​​មាន​រោគសញ្ញា​អ្វី​ខ្លះ? ចំពោះ​ការ​ក្តៅ​ខ្លួន​ប្រកាច់​ធម្មតាមាន​រយៈពេល​តែ ២ទៅ៣​នាទី ទេតែ​ក្នុង​ករណី​កម្រ​ខ្លះ​អាច​ឈានដល់ទៅ ១៥នាទី ។ ពេល​ប្រកាច់​ក្មេង​នឹង​ប្រកាច់​មួយ​តួរខ្លួនតែ​ម្តង ញាក់​កន្ត្រាក់ រមួលខ្លួន ក្រឡាប់​ភ្នែក​ ហើយ​អាច​ឈាន​ដល់​សន្លប់​ជាដើម។ ក្មេង​ខ្លះ​ក្អួត​បណ្តើរ នោម​បណ្តើរពេល​ប្រកាច់ទៀត​ផង។ ឯការ​ប្រកាច់ធ្ងន់ធ្ងរ​ជាង​នេះ​វិញមាន​រយៈពេល​ដល់​ទៅ ១៥នាទី និងអាច​កើត​ឡើង​លើស​ពី​ម្តង​ក្នុង​មួយ​ថ្ងៃ។ ក្មេង​អាច​ប្រកាច់​ដៃ​ប្រកាច់​ជើង ឬ​កន្ទ្រាក់​តែ​មួយ​ចំហៀងខ្លួន។ ក្មេង​នឹង​ឈប់​ប្រកាច់ដោយ​ខ្លួនឯងតែ​នៅ​តែ​ក្តៅ​ខ្លួន​ត​ទៀត។ ក្មេង​ខ្លះ​វិញ​ងងុយ​ដេក​បន្ទាប់​ពី​នោះ តែ​ខ្លះ​វិញ​មិន​មាន​ផល​រំខាន​អ្វី​ទេ។ […]


រោគសញ្ញាទូទៅ

ពេល​ក្មេងទើបកើត ផ្តាសាយ តឹង​ច្រមុះ ម៉ាក់ប៉ាអាចបន្តក់សេរ៉ូមប្រៃឲ្យកូនបានអត់?

សេរ៉ូម​ប្រៃ​ជា​មធ្យោបាយ​ល្អ​មួយ បំបាត់​អាការៈ​តឹង​ច្រមុះ​ដែល​បណ្ដាល​មក​ពី​ឈឺ​ផ្ដាសាយ ឬ​ឆ្លង​មេរោគ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម។ សេរ៉ូម​ប្រៃ​ជួយ​បំបាត់​សំបោរ​ដែល​កក​នៅ​ក្នុង​ច្រមុះ ធ្វើ​ឲ្យ​យើង​អាច​ដក​ដង្ហើម​បាន​ស្រួល​ជាង​មុន។ ម៉ាក់​ប៉ា​មួយ​ចំនួន​ឲ្យ​តែ​ពេល​កូន​តូចៗ​តឹង​ច្រមុះ និយម​ប្រើ​សេរ៉ូម​ប្រៃ ចុះ​បើ​ទារក​ទើបតែតឹង​ច្រមុះ​វិញ យើង​អាច​បន្តក់​សេរ៉ូម​ប្រៃ​ឲ្យ​កូន​ដែរ ឬ​អត់? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ឲ្យ​ដឹង​ថា ជា​រឿយៗ សេរ៉ូម​ប្រៃ​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​បាន​ចំពោះ​មនុស្ស​គ្រប់​វ័យ ដោយសារ​វា​គ្មាន​ផ្ទុក​សារធាតុ​ថ្នាំ​អី​ដែល​អាច​ប៉ះពាល់​ទេ។ ចំពោះ​គ្រូពេទ្យ​ក្មេង​ភាគ​ច្រើន ណែ​នាំ​ថា យើង​អាច​ប្រើ​សេរ៉ូម​ប្រៃ​នៅ​លើ​ទារក​ទើបកើតបាន​ពេល​ដែល​អា​អូន​តឹង​ច្រមុះ ពិបាក​ដក​ដង្ហើម។ ប៉ុន្តែ បើ​កូន​​កេក​កុក មិន​ព្រម​ឲ្យ​ដាក់​អ្វី​ចូល​ច្រមុះ លើក​ដៃ​លើក​ជើង​ពេញ​នឹង ច្បាស់​ណាស់​ថា ចង់​បន្តក់​សេរ៉ូម​ប្រៃ​ឲ្យ​កូន​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ។ ហេតុ​នេះ ម៉ាក់​ប៉ា​គួរ​ដឹង​ពី​តិចនិក​ខ្លះៗ ដើម្បី​ងាយ​ស្រួល​ដល់​ការ​បន្តក់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន​រូមមាន៖ ១. រក​មនុស្ស​មក​ជួយ​កាន់​កូន បើ​អា​អូន​រើ​ចុះ​រើ​ឡើង ពិបាក​បន្តក់​សេរ៉ូម​ប្រៃ ២. បន្តក់​សេរ៉ូម​ប្រៃ​មុន​ម៉ោង​កូន​ម៉ឹម និង​មុន​ចូល​គេង ៣. ប្រើ​កំណាត់ ឬ​សម្លីជ្រលក់ទឹកក្ដៅ​ឧណ្ហ​ៗ​ជូត​សម្អាត​សម្បោរស្ងួត ស្អិត​ចេញ​ពី​ច្រមុះ ៤. បើ​ប្រើ​ស៊ឺរាំង​បាញ់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន ត្រូវ​លាង​សម្លាប់​មេរោគ​ឲ្យ​បាន​ស្អាត ៥. តាម​ដាន​ការ​ដក​ដង្ហើម​កូន បើ​កូន​នៅតែ​ពិបាក​ដក​ដង្ហើម​ទៀត គូរ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ គុណ​ប្រយោជន៍​របស់​សេរ៉ូម​ប្រៃ​មិន​មែន​មាន​ត្រឹម​តែ​ជួយ​បំបាត់​អាការៈ​តឹង​ច្រមុះ​ទេ យើង​អាច​យក​វា​ទៅ​ប្រើ​បាន​នៅ​ពេល​ដែលទារក​មាន​បញ្ហា​រលាក​កញ្ចក់​ភ្នែក ពេល​សត្វ​ចូល​ត្រចៀក និងលាង​សម្អាត របួស​ដែល​ដាច់​រលាត់​មុន​នឹង​លាប​ថ្នាំ ហើយ ​និង​ប្រើ​ក្នុង​ការ​ជ្រលក់​កំណាត់រុំ​ដើម្បី​រុំរបួស​ប្រភេទ​នោះផង​ដែរ ដើម្បី​ឲ្យ​របួស​ឆាប់​ជា​សះ។


រោគសញ្ញាទូទៅ

រាល់ពេលកូនក្ដៅខ្លួន ម៉ាក់ប៉ាងាកសុលគូទៗ អាចប៉ះពាល់ដល់អាអូនអត់?

យើង​ឃើញ​ថា អា​អូន​តូច​ៗ​ឧស្សាហ៍​មាន​អាការៈ​ក្ដៅ​ខ្លួន​មែន​ទែន។ ជួន​កាល ពេល​ក្ដៅ​ខ្លួន​កូន​លេប​ថ្នាំ​ហើយ​នៅ​តែ​មិន​ព្រម​បាត់ នៅ​តែ​ក្ដៅ ហើយ​មាន​ម៉ាក់​ប៉ា​ខ្លះ​ប្រើ​វិធី​សុល​គូទ​កូន ដើម្បី​បញ្ចុះ​កម្ដៅ​កូន។ តែ​បើ​កូន​ក្ដៅ​ខ្លួន​ញឹក ងាក​សុល​គូទ​ៗ​អាច​ប៉ះពាល់​ដល់​កូន​អត់? វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​រោគ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​មួយ​ចំនួន​ទៀត ពេល​កូន​ក្ដៅ​ខ្លួន ដាក់​ថ្នាំ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ទៅ​វាស់​ម្ដង​ទៀត ឃើញ​កម្ដៅ​កូន​នៅ​ដដែល ហើយ​តាំង​និយាយ​ថា កូន​លេប​ថ្នាំ​មិន​ត្រូវ ទើប​បែរ​ទៅ​រក​ការ​សុល​គូទ។ ចំណែក  ទាក់​ទង​នឹង​ការ​សុល​គូទ​កូន​ញឹក​ពេល​ក្ដៅ​ខ្លួន​វិញ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ទេ ព្រោះ​ថ្នាំ​សុល​តូច​ៗ មិន​អាច​ប៉ះពាល់​ទៅ​ដល់​កូន​បាន​ទេ ហើយ​ភាគ​ច្រើន ម៉ាក់​ប៉ា​ជ្រើស​វិធី​សុល​គូទ​នេះ នៅ​ពេល​ដែល​កូន​ក្ដៅ​ខ្លួន តែ​មិន​ព្រម​ញ៉ាំ​ថ្នាំ ដាក់​ថ្នាំ​ទៅ​ក្អួត​ៗ។ ហើយថ្នាំ​បញ្ចុះ​កម្ដៅ​មាន​ច្រើន​ទម្រង់​ដូច​ជា ទម្រង់​ញ៉ាំ​តាម​មាត់ សុល​តាម​គូទ ថ្នាំ​ចាក់​សាច់​ដុំ ឬ​តាម​សរសៃ​វ៉ែន។ "រាល់​ទម្រង់​នៃ​ថ្នាំ​បញ្ចុះ​កម្ដៅ​សុទ្ធ​តែ​មាន​ប្រសិទ្ធភាព គ្រាន់​តែ​ការ​គិត​របស់​ម៉ាក់​ប៉ា​ខុស​ពី​គ្រូពេទ្យ​បន្តិច ដោយ​ពួក​គាត់​ចង់​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ភ្លាម កម្ដៅ​ចុះ​ភ្លាម​ៗ​ដូច​គ្នា។ ឧទាហរណ៍. ក្មេង​មួយ​ក្ដៅ​៣៩អង្សារសេ ហើយ​ម៉ាក់​ប៉ា​ឲ្យ​ថ្នាំ​ញ៉ាំ បើ​មួយ​ម៉ោង​ក្រោយ កម្ដៅ​កូន​នៅ​ថេរ ឬ​ចុះ​តិច​តួច​បាន​ន័យ​ថា ថ្នាំ​មាន​ប្រសិទ្ធភាព​ហើយ តែ​វា​មិន​អាច​ដាក់​ថ្នាំ​ភ្លាម ត្រជាក់​ភ្លាម​ដែរ​ទេ។" គ្រូពេទ្យ​ជំងឺ​ក្មេង​នៃ​គ្លីនិក​កុមារ មុនីឃីត បញ្ជាក់​ថា ម៉ាក់​ប៉ា​ត្រូវ​យល់ ទាល់​តែ​កម្ដៅ​ឡើង​ដល់​ ៣៨ អង្សារសេ ទើប​អាច​ហៅ​ថា អា​អូន​ក្ដៅ​ខ្លួន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស