រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

បញ្ហាសុខភាពទាំង៥ ឧស្សាហ៍កើតលើក្មេងនៅរដូវក្តៅ ប៉ាម៉ាក់គួរប្រយ័ត្ន

ជាមួយ​នឹង​កម្តៅ​ក្តៅ​ខ្លាំង​អំឡុង​រដូវ​ក្តៅ​នេះ កុមារ​អាច​នឹង​ចូលចិត្ត​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ ដែលជា​របស់​ត្រជាក់​ៗ និង​អាច​ចូលចិត្តបើក​ម៉ាស៊ីន​ត្រជាក់​ជាប់​ជា​ប្រចាំ ឬ​រត់​លេង​នៅ​ខាង​ក្រៅ។ ចំណុច​ទាំង​អស់​នេះ​ហើយ​ ​អាច​នាំ​ឲ្យ​ក្មេង​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ​ដែល​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន និង​តាមដាន​ឲ្យ​បាន​ដិតដល់​។ តើ​បញ្ហា​សុខភាព​អ្វី​ខ្លះ​ដែល​ឧស្សាហ៍​កើត​លើ​កុមារ​នៅ​រដូវ​ក្តៅ? ១. គ្រោះថ្នាក់​ដោយ​សារ​កម្តៅ ប្រសិន​បើ​ក្មេង​រង​នូវអាកាសធាតុ​​ក្តៅ​ខ្លាំង​រយៈពេល​យូរ​នោះ អា​អូន​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ។ បញ្ហា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​សីតុណ្ហភាព​ឡើង​ខ្ពស់​ជាង​៤០​សង្សាសេ។ ក្នុង​ករណី​ដែល​កូន​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ នោះ​រាងកាយ​ក្មេង​ក្តៅ​ខ្លាំង​នៅ​ពេល​ប៉ះ ឬ​​មាន​អាការៈ​គ្រុន​ក្តៅ​ខ្លាំង ឬ​ស្ងួត​អណ្តាត​ ហើយ​កុមារ​អាច​នឹង​សន្លប់​មិន​ដឹង​ខ្លួន​ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. រលាក​ស្បែក​ដោយ​កម្តៅ​ថ្ងៃ ការ​រត់​លេង​នៅ​ខាង​ក្រៅ​រយៈពេល​យូរ អាច​នាំ​ឲ្យ​ស្បែក​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​កម្តៅ​ថ្ងៃ។ ជា​លទ្ធផល​ ស្បែក​នឹង​ឡើង​ពណ៌​ក្រហម​ និង​ប្រែ​ពណ៌​ដោយ​សារ​កម្តៅ​ថ្ងៃ។ ៣. ការ​លូតលាស់​នៃ​បាក់តេរី បាក់តេរី​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ពេល​សីតុណ្ហភាព​ក្តៅ​ និង​សើម​ក្នុង​រដូវ​ក្តៅ ជា​ហេតុ​នាំ​ឲ្យ​អាហារ​ឆាប់​ខូច​ និង​​បញ្ចេញ​ជាតិ​ពុល ដែល​បង្ក​ជា​ការ​ពុល​អាហារ។ ដោយ​សារ​តែ​ការ​​រីក​លូតលាស់​នៃ​បាក់តេរី កុមារ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ដូចជា ជំងឺ​រលាក​ក្រពះ​ពោះវៀន ជំងឺ​រលាក​ថ្លើម​ប្រភេទ​A ឬ​ជំងឺ​គ្រុន​ពោះវៀន ។ ក្មេង​ដែល​កើត​ជំងឺ​ប្រភេទ​នេះ ច្រើន​តែ​​មាន​អាការៈ​ចុក​ពោះ រាករូស ឬ​គ្រុន​ក្តៅ។ [embed-health-tool-child-growth-chart] ៤. កង្វះ​ជាតិ​ទឹក ​​នៅ​ពេល​ដែល​កូន​​រត់​លេង​នៅ​ខាង​ក្រៅ ភាគ​ច្រើន​គឺ​មិន​សម្រាក​ញ៉ាំ​ទឹក​ទាល់​តែ​សោះ។ ដូច្នេះ​ហើយ​ ទើប​ក្មេង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ ៥. សត្វ​​ល្អិត​ទិច ឬ​ខាំ ​ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​ក៏​អាច​សង្កេត​ឃើញ​ស្នាម​មូស ឬ​សត្វ​ល្អិត​ខាំ​នៅ​លើ​ស្បែក​របស់​កូន​ដូច​គ្នា អំឡុង​រដូវ​ក្តៅ​នេះ។ គន្លឹះ​ជួយ​ឲ្យ​កូន​មិន​ធ្លាក់​ខ្លួន​ឈឺ​នៅ​រដូវ​ក្តៅ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ចៀស​បញ្ហា​ខ្សោះ​ជាតិ​ទឹក ឲ្យ​កូន​ពាក់​​ស្លៀក​សំលៀក​បំពាក់​ជិត​ៗ​ដែល​ធ្វើ​ពី​កប្បាស ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មិន​បាន​ចម្អិន​ត្រឹមត្រូវ […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

ម៉ាក់ប៉ាឆ្ងល់ទេ ហេតុអ្វីអាអូនត្អូញឈឺចុកជើងពេលយប់ៗឡើង?

បញ្ហា​កូន​ឈឺ​ចុក​ជើង យប់​ៗ​ឡើង ម៉ាក់​ប៉ា​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា ហេតុ​អី​បាន​អា​អូន​ចេះ​តែ​ត្អូញ​ឈឺ​ជើង​ញឹក​ញាប់ ជួន​កាល​កំពុង​គេង​ៗ ក៏​ត្អូញ​ថា​ឈឺ​ជើង បណ្ដាល​ឲ្យ​ភ្ញាក់​ក៏​មាន។ តាម​ពិត អាការៈ​ឈឺ​ជើង​ពេល​យប់​លើ​កុមារ អ្នក​ជំនាញ​ថា ភាគ​ច្រើន​មិន​មែន​ជា​បញ្ហា​ដែល​ម៉ាក់​ប៉ា​គួរ​បារម្ភ​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក​នៃ​គ្លីនិក​កុមារ MommyDoctor បាន​ឲ្យ​ដឹង​ថា បញ្ហា​កូន​ឈឺ​ចុក​ជើង​ពេល​យប់ (ភាសា​បច្ចេកទេស Growing Pain) ជា​ការ​ឈឺ​ចាប់​បញ្ជាក់​ពី​ការ​លូតលាស់​ជើង​របស់​កុមារ។ ការ​ឈឺ​ជើង​ពេល​យប់​នេះ ច្រើន​កើត​មាន​លើ​អា​អូន​អាយុ​ចន្លោះ​ចាប់​ពី ៣-៥ឆ្នាំ និង​អាយុ៣-១២​ឆ្នាំ ។ លោក​ស្រី​បន្ត​ថា បញ្ហា​កូន​ឈឺ​ចុក​ជើង​នេះ ច្រើន​កើត​ឡើង​នៅ​លើ​ក្មេង​ស្រី ច្រើន​ជាង​ក្មេង​ប្រុស និង​កើត​ឡើង​នៅ​ពេល​យប់ ឬ​ពេល​អា​អូន​កំពុង​គេង ហើយ​វា​ក៏​មិន​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ​ដែរ។ ចំពោះ ​Growing Pain នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ថា វា​បង្ក​ឡើយ​ដោយសារ​អ្វី​ទេ ប៉ុន្តែ​មាន​ការ​សន្និដ្ឋាន​ខ្លះ​ៗ​ថា កូន​ឈឺ​ចុក​ជើង​ពេល​យប់ អាច​ដោយ​សារ​ពេល​ថ្ងៃ​អា​អូន​រត់​លេង ឬ​ធ្វើ​សកម្មភាព​ជើង​ខ្លាំង​ពេក។ អាការៈ​ឈឺ​ចុក​ជើង​ពេល​យប់​លើ​ក្មេង ជា​ធម្មតា​កើត​នៅ​លើ​ជើង​ទាំង​សង​ខាង តំបន់​ភ្លៅ កំភួន​ជើង និង​ផ្នែក​ខាង​ក្រោយ​ជង្គង់។ កូន​ឈឺ​ចុក​ជើង​នៅ​ពេល​ជា​បញ្ហា​តូច​តាច​មួយ​ដែល​វា​មិន​បង្ក​ជា​ក្ដី​បារម្ភ ឬ​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ទេ។ រាល់​ពេល​អា​អូន ឈឺ​ជើង ម៉ាក់​ប៉ា​អាច​ម៉ាស្សា ឬ​ច្របាច់​ជើង​សម្រួល​ដល់​អាការៈ​របស់​កូន​បាន។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ទោះ​ជា​កូន​ឈឺ​ចុក​ជើង​ពេល​យប់​មិន​បង្ក​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ ម៉ាក់​ប៉ា​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​ដែរ។ […]


រោគសញ្ញាទូទៅ

បារម្ភកូនក្អកស្លេស្ម តឹងចម្រុះពេលគេង សាកល្បងដោះស្រាយតាមតិចនិកប៉ុន្មាននេះ

អាការៈ​ក្អកស្លេស្ម តឹងច្រមុះ កើត​លើ​ក្មេងៗ​អាច​បណ្ដាល​មក​ពី​កត្តា​ច្រើន ដូច​ជា​ផ្ដាសាយ​ធម្មតា ផ្ដាសាយ​ធំ ឆ្លង​មេរោគ ឬ​ជំងឺ​ហឺត​ជា​ដើម។ មាន​អា​អូន​មួយ​ចំនួន​ឈឺ​ក្អក​ឡើង​ស្លេស្ម និង​តឹង​ច្រមុះ ពិបាក​គេង​នៅ​ពេល​យប់ ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​បារម្ភ​ខ្លាំង ព្រោះ​អា​អូន​ឈឺ​ហើយ ដោយ​សារ​ក្អក​ខ្លាំង គេង​យប់​អត់​បាន​ទៀត។ តើ​មាន​វិធី​ណា​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ កុំ​ឲ្យ​នាំ​ទុក្ខ​ដល់​កូន​ឬ​អត់? ភាគ​ច្រើន អាការៈ​ក្អក​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់។ ពេល​អា​អូន​ឈឺ​ផ្ដាសាយ ទឹក​សម្បោរហៀរ​ចេញ​ពី​ប្រហោង​ច្រមុះ​ខាង​ក្នុង​ចូល​ទៅ​បំពង់​ក បណ្ដាល​ឲ្យ​កូន​ក្អក​ពេល​យប់។ ម៉្យាង ជំងឺ​ហឺត​ក៏​អាច​បណ្ដាល​ឲ្យ​អា​អូន​ក្អក​នៅ​ពេល​យប់​ដែរ ដោយសារ​ផ្លូវ​ដង្ហើម​ងាយ​ទទួល​ផល​រំខាន​ពេល​យប់។ តិចនិក​ដោះ​ស្រាយ​បញ្ហា​កូន​ក្អក និង​តឹង​ច្រមុះ​ពេល​យប់ អាការៈ​ក្អក បើ​អា​អូន​កើត​ជំងឺ​ហឺត ម៉ាក់​ប៉ា​ត្រូវ​ត្រៀម​បំពង់​ហឺត ឬ​ថ្នាំហឺត​តាម​វេជ្ជបញ្ជា​នៅ​ក្បែរ​ខ្លួន ទុក​ពេល​អា​អូន​ធ្វើ​ទុក្ខ​ពេល​យប់ ឲ្យ​អា​អូន​ញ៉ាំ​ទឹក​ត្រជាក់ ដើម្បី​សម្រួល​បំពង់ក​កូន (ទឹក​ត្រជាក់​គ្មាន​ទឹក​កក) ឬឲ្យ​កូន​ញ៉ាំ​ទឹក​ក្ដៅ​លាយ​ជាមួយ​ទឹក​ឃ្មុំ(២ កូន​ស្លាប​ព្រា​កាហ្វេ) ព្រោះ​វា​អាច​រំលាយ​ស្លេស្ម​ក្នុង​បំពង់​ក​បាន (ក្មេងអាយុលើ១ឆ្នាំ ទើប​អាច​ញ៉ាំ​ទឹក​ឃ្មុំ​បាន) បន្ថែម​ខ្នើយ​ឲ្យ​អា​អូន​ដាក់​ក្បាល​ឲ្យ​ខ្ពស់ ទប់​ស្កាត់​ផល​រំខាន​ដល់​បំពង់ក​ តឹង​ច្រមុះ ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់​កូន​គេង ពេល​កូន​មាន​អាការៈ​តឹង​ច្រមុះ មធ្យោ​បាយ​ដំបូង ​គឺបន្តក់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន​ទាំង​សង​ខាង។ វិធី​នេះ​អាច​ជួយ​សម្រួល​ការ​កក​ស្ទះ​សម្បោរ​ដែល​មាន​នៅ​ក្នុង​ច្រមុះ​កូន នៅ​ពេល​​តឹង​ច្រមុះ ហៀរសម្បោរ វា​អាច​កក​ទៅ​ជា​អាចម៍ច្រមុះ​ដែល​អាច​ធ្វើ​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម ដូចនេះ ម៉ាក់​ប៉ា​គួរ​សម្អាត​អាចម៍​ច្រមុះ​កូន​ជាប្រចាំ ដើម្បី​ឲ្យ​កូន​ងាយ​ស្រួល​ដកដង្ហើម​ ពេល​ណា​គួរ​នាំ​កូន​ជួប​គ្រូពេទ្យ? បន្ថែម​ពី​លើ​អាការៈ​ក្អក​ស្លេស្ម និង​តឹង​ច្រមុះ ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ក្នុង​ករណី​អា​អូន​មាន​រោគ​សញ្ញា​ដូច​ជា ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​លឿន (ខំ​ប្រឹង​ដក​ដង្ហើម) បបូរ​មាត់ មុខ អណ្ដាត​ឡើង​ស្លេក ឬ​ស្វាយ ក្ដៅ​ខ្លួន​ខ្លាំង […]


រោគសញ្ញាទូទៅ

ម៉ាក់ប៉ាគួរប្រយ័ត្ន! កូនដួលរលាត់ជង្គង់ញឹកញាប់ អាចក្លាយជាអាប់សែរ

ក្មេង​ៗ​រពឹស​ណាស់ ចូលចិត្ត​ប្រលែង​លេង រត់​ប្រដេញ​គ្នា ជួន​កាល​ម៉ាក់​ប៉ា​ហៅ​មិន​ចង់​ឮ​ទេ ទម្រាំ​ឈប់​រត់។ ជា​ធម្មតា ក្មេង​ៗ​មិន​ទាន់​ចេះ​ទប់​លំនឹង​ខ្លួន​បាន​ល្អ​នៅ​ឡើយ​ទេ ពេល​ខ្លះ​រត់ៗ​ក៏​ដួល រលាត់​ដៃ គ្រលីត​ជង្គង់​ចេញ​ឈាម តាំង​ស្រែក​យំ​រក​ម៉ាក់​ប៉ា​ឲ្យ​ជួយ។ តែ​អ្នក​ជំនាញ​ថា ក្មេង​ឧស្សាហ៍​ដួល​ត្រូវ​ជង្គង់ ហើយ​ថែ​មិន​បាន​ល្អ អាច​ក្លាយ​ជា​អាប់សែរ​លើ​ជង្គង់​។ ជុំ​វិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ និង​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ករណី​អាប់សែរ​នៅ​ក្បាល​ជង្គង់​កូន​ក្មេង ជាករណី​ជួប​ញឹកញាប់​បំផុត ម៉ាក់​ប៉ា​ដែល​មាន​កូន​តូច​ៗ​គួរ​ប្រុង​ប្រយ័ត្ន ព្រោះ​ជង្គង់​ក្មេង​ងាយ​នឹង​របួស ប៉ះទង្គិច ដួល​រលាត់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ផ្លូវ​សម្រាប់​មេរោគ​ចូល​ក្នុង​ជង្គង់​កូន​ក្មេង។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ពី​ដំបូង​បញ្ហា​នេះ​មិន​សូវ​មាន​រោគ​សញ្ញា​អ្វី​ឲ្យ​យើង​ដឹង​ទេ ទាល់​តែ​វា​ទៅ​ជា​អាប់សែរ​មាន​ខ្ទុះ​ច្រើន​ទើប​បណ្ដាល​ឲ្យ អា​អូន​ក្ដៅ​ខ្លួន​ខ្លាំង​(​អាច​ដល់​៣៨-៤០​អង្សាសេ)។ ក្រៅ​ពី​នេះ ម៉ាក់​ប៉ា​គួរ​ចាំ​សម្គាល់​មើល​ដុំ​ពក​លើ​ជង្គង់ ដែល​មាន​សភាព​ក្រហមៗ ហើម និង​ក្ដៅ​ពេល​ដែល​ប៉ះ​ទៅ។ បញ្ហា​អាប់សែរ​នេះ បើ​ម៉ាក់​ប៉ា​មិន​ចាប់​អារម្មណ៍ ទុក​ចោល​យូរ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ វា​អាច​បណ្ដាល​ឲ្យ​ខូច​សន្លាក់​ជង្គង់​ក្មេង​ទាំង​មួល​តែ​ម្ដង ហើយ​បើ​ធ្ងន់ធ្ងរ​អាច​ប៉ះពាល់​ដល់​ឆ្អឹង​ជង្គង់​ទៀត​ផង។ លោក​វេជ្ជបណ្ឌិត​ដដែល​បាន​ណែនាំ​ពី​ការ​ការពារ​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​លើ​កូន ដោយ​ម៉ាក់​ប៉ា​អាច​ទម្លាប់​ស្លៀក​ខោ​ជើង​វែង​សាច់​ក្រាស់ៗ ដើម្បី​បន្ថយ​ការ​ប៉ះ​ទង្គិច ហើយ​ពេល​មាន​របួស​ត្រូវ​លាង​ឲ្យ​បាន​ស្អាត ឬ​យក​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ បើ​សង្ស័យ​ថា អាច​មាន​ការ​បង្ករោគ។


រោគសញ្ញាទូទៅ

កូន ឧស្សាហ៍ឈឺជើង ប៉ាម៉ាក់ត្រូវដឹងរឿងទាំងនេះ

​អាការៈ​ឈឺ​ជើង​​កើត​ឡើង​ជា​ញឹកញាប់​​​​ចំពោះ​ក្មេង​​តូច​ៗ​ដែល​មាន​អាយុ​ចាប់​ពី​៣ទៅ​៥​ឆ្នាំ និង​ក្មេង​​ជិត​ចូល​ជំទង់​ ហើយ​​ជា​ទូទៅ​ វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​​ពួក​គេ​ឈាន​ចូល​ដល់​​វ័យ​ជំទង់​។ ការ​ឈឺចាប់​នេះ​គឺ​ពុំ​បង្ក​គ្រោះថ្នាក់​ឡើយ​ ហើយ​ក៏​គ្មាន​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ណា​មួយ​ផង​ដែរ​។ ជា​ធម្មតា​ ការ​ឈឺ​ជើង​កើត​មាន​នៅ​សាច់​ដុំ​ភ្លៅ និង​កំភួន​ជើង​ ឬ​​ខាង​ក្រោយ​ជង្គង់​។​ ចំពោះ​កុមារ​ដែល​កើត​មាន​អាការៈ​ឈឺ​ចាប់​នេះ​ អាច​ប្រឈម​នឹង​ការ​រមួល​ក្រពើ​ ឬ​ការ​​ឈឺ​ចាប់​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​។ ​​​​​​​អាការៈ​ឈឺ​ជើង​ទាំង​នេះ​រួម​មាន​៖ កើត​ឡើង​នៅ​ពេល​ល្ងាច​ ឬ​យប់​ និង​អាច​បាត់​ទៅ​វិញ​នៅ​ពេល​ព្រឹក​ មាន​សភាព​ធ្ងន់ធ្ងរ​ដែល​អាច​ធ្វើ​ឲ្យ​ក្មេង​ភ្ញាក់​ពី​គេង​ ជា​ទូទៅ​ កើត​មាន​ចំពោះ​ជើង​ទាំង​សង​ខាង​ កើត​ឡើង​ម្ដងម្កាល​ ឬ​ជា​ច្រើន​យប់​ជាប់​គ្នា​ អម​មក​ជាមួយ​នឹង​អាការៈ​ឈឺ​​ក្បាល​ ឬ​ឈឺ​ពោះ​ អាការៈ​ឈឺ​ជើង​នេះ​អាច​បណ្ដាល​មក​ពី​ការ​រត់​ លោត​ និង​តោង​​ឡើង​នៅ​ពេល​ដែល​ក្មេង​លេង​ នៅ​អំឡុង​ពេល​ថ្ងៃ​។ ការ​ឈឺ​ជើង​នេះ​ក៏​អាច​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​ដទៃ​ទៀត​ដូចជា​ហត់​នឿយ​ រួយ​ជើង​ ឬ​កង្វះ​វីតាមីន​D​ ជា​ដើម។​ វិធី​ដោះស្រាយ​បញ្ហា​ឈឺ​ជើង​ ​ជាក់​ស្ដែង​ ពុំ​មាន​ការ​ព្យាបាល​ច្បាស់លាស់​ចំពោះ​អាការៈ​ឈឺ​ជើង​ដែល​កើត​ឡើង​ចំពោះ​កុមារ​ឡើយ​។​ ប៉ុន្តែ​ ប៉ា​ម៉ាក់​អាច​អនុវត្ត​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​​នេះ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​របស់​កូន​​៖ ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ​៖ ឲ្យ​កូន​ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ​ ជា​ពិសេស​នៅ​មុន​ពេល​ចូល​គេង​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ ក៏​ដូចជា​ជួយ​ជំរុញ​ការ​គេង​របស់​ក្មេង​។ ម៉ាស្សា៖ ធ្វើ​ការ​ម៉ាស្សា ឬ​ច្របាច់​បរិវេណ​ដែល​ឈឺ​ចាប់​ ដើម្បី​ឲ្យ​កូន​មាន​អារម្មណ៍​ប្រសើរ​ឡើង​។​ ការ​ពត់​ពែន​ខ្លួន​៖ ការ​ពត់​ពែន​​កំភួន​ជើង​ និង​ភ្លៅ​ថ្នម​ៗ​​នៅ​ពេល​ថ្ងៃ​ អាច​ជួយ​បំបាត់​ ឬ​ការពារ​អាការៈ​ឈឺ​ជើង​នេះ​បាន​​។​ ស្អំ​ទឹក​ក្ដៅ​៖ ​ចូរ​ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​នៅ​បរិវេណ​ឈឺ​ចាប់​ និង​ជៀសវាង​ប្រើប្រាស់​ទឹក​ក្ដៅ​ខ្លាំង​ ដើម្បី​ការពារ​ស្បែក​ក្មេង​ពី​ការ​រលាក​។​ យ៉ាង​ណា​មិញ​ ប៉ា​ម៉ាក់​មិន​គួរ​ស្អំ​ទឹក​ក្ដៅ​នៅ​អំឡុង​ពេល​គេង​ឡើយ​។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​៖ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មួយ​ចំនួន​ក៏​អាច​ជួយ​បំបាត់​អាការៈ​ឈឺ​ចាប់​ជើង​នេះ​​​ម្ដងម្កាល​ផង​ដែរ​។ ពេល​ណា​យើង​គួរ​នាំ​កូន​ទៅ​ជួប​​គ្រូពេទ្យ​? នៅ​ក្នុង​ករណី​ដែល​កូន​មាន​រោគ​​សញ្ញា​ខាង​ក្រោម​នេះ​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ […]


រោគសញ្ញាទូទៅ

មូលហេតុបង្កឲ្យក្មេងក្តៅខ្លួន ប្រការគួរធ្វើ និងសញ្ញាគ្រោះថ្នាក់

កាលណា​យើង​វ៉ាស់កម្តៅ​ក្នុង​ខ្លួន​ក្មេង ​ដោយ​ទែរម៉ូម៉ែត្រ ឃើញ​លើស​ពី ៣៨ អង្សារសេ នោះ​ចាត់​ទុក​ថា ក្មេង​ក្តៅ​ខ្លួន​ហើយ។ អាការៈ​ក្តៅ​ខ្លួន​ជា​ការ​ឆ្លើយ​តប​របស់​សរីរាង្គ​យើង​ទល់​នឹង​មេរោគ។ ក្នុង​នោះ​ក្តៅ​ខ្លួន ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាលៗ​មួយ​ចំនួន ដែល​ច្រើន​កើត​លើ​ក្មេង​តូចៗ ដូចជា​វីរុស ជាដើម ហើយ​មិន​បង្ក​ឲ្យ​កុមារ​ឈឺ​ធ្ងន់​ឡើយ បើ​ទោះ​វា​បណ្តាល​ឲ្យ​កុមារ​ក្តៅ​ខ្លួន​ខ្លាំង​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ មាន​ករណី​ខ្លះ​អាការៈ​ក្តៅ​ខ្លួន​បណ្តាល​មក​ពី​បាក់តេរី ដែល​ឲ្យ​ក្លាយ​រោគ​ទៅ​ជា​ធ្ងន់​បាន ដូចជា​រលាក​ស្រោមខួរ រលាក​ផ្លូវ​តម្រង​នោម មាន​បាក់តេរី​ក្នុង​ឈាម​ជា​ដើម តែ​ករណី​បែប​នេះ កុមារ​ច្រើន​តែ​ក្តៅ​ខ្លួន​យូរ និង​រួម​ផ្សំ​នឹង​សញ្ញា​នៃ​ជំងឺ​ផ្សេងៗ​ទៀត។ មិនថា អាការៈ​ធ្ងន់ ឬ​ស្រាល​នោះ​ទេ ឲ្យ​តែ​កូន​ក្តៅ​ខ្លួន​ម៉ាក់ប៉ា​តែង​តែ​បារម្ភ តែក្មេង​ក្តៅ​ខ្លួន​ក្នុង​កម្រិត​ស្រាល ជា​ទូទៅ​កម្តៅ​នឹង​ថយ​ចុះ និង​បាត់​ទៅ​វិញ​មិន​យូរ​ឡើយ។ ករណី​ក្មេង​ក្តៅ​ខ្លួន​ត្រូវ​នាំ​ទៅ​ជួប​ពេទ្យ - ទារក​អាយុ​តិច​ជាង ៣ខែ ដែល​ត្រូវ​តែ​ស្វែង​រក​ជំងឺ​ផ្សេងៗ​របស់​វា ជា​ពិសេស​ជំងឺ​មក​ពី​បាក់តេរី ដែល​ត្រូវ​ព្យាបាល​ច្បាស់​លាស់។ - កុមារ​មាន​កម្តៅ​លើស​ពី ៤០អង្សារសេ និង​ក្នុង​ករណី​កុមា​រមិន​ធន់​បាន​នឹង​កម្តៅ​ខ្លាំង ដូចជា​អស់​កម្លាំង​ខ្លាំង សន្លឹម មិន​ញ៉ាំ​អាហារ ឬ​ប្រកាច់។ល។ តែ​កុមារ​ភាគ​ច្រើន​អាច​ទ្រាំ​ទ្រ​នឹង​កម្តៅ​ខ្លាំង​បាន។ - ពេល​កុមារ​ក្តៅ​ខ្លួន​លើស​ពី៣ថ្ងៃ។ សកម្មភាព​មួយ​ចំនួន​ដែល​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ពេល​កូន​ក្តៅ​ខ្លួន ដើម្បី​ឲ្យ​កម្តៅ​ឆាប់​ថយ​ចុះ​មក​ធម្មតា​វិញ - ស្រឡាប​ទឹក ឬ​ជូត​នឹង​កន្សែង​សើម និង​ដោះ​សម្លៀក​បំពាក់​កុមារ ដើម្បី​ឲ្យ​ត្រូវ​ខ្យល់​ក្នុង​បរិយាកាស - កម្ដៅ​លើស​ពី​៣៨ អង្សារសេ​កន្លះ ទើប​ឲ្យ​ថ្នាំ​បញ្ចុះ​កម្តៅ រាល់ ៦ម៉ោង​ម្តង - មិន​ត្រូវ​រុំ […]


រោគសញ្ញាទូទៅ

បើកូន​​ឈឺពោះ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េចទើបល្អ?

ក្មេងៗ​ឈឺចុក​ពោះ ជាបញ្ហាឧស្សាហ៍កើតជាងគេ។ ​មូល​ហេតុ​អី​ខ្លះធ្វើឲ្យក្មេងចុកពោះ ចេញរោគ​សញ្ញា​ម៉េច ហើយ​យើង​គួរ​ធ្វើ​ម៉េច? “Hello គ្រូពេទ្យ” មាន​បកស្រាយ​ខាង​ក្រោម។ ១- មូល​ហេតុ​ធ្វើ​ឲ្យ​ក្មេងៗ​ឧស្សាហ៍​ចុក​ពោះ មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ក្មេង​ចុក​ពោះ បណ្តាល​មក​ពីទម្លាប់ញ៉ាំ​​អាហារ និងបញ្ហាពោះវៀន ហើយ​ភាគ​ច្រើន ​មិន​បង្ក​ជា​បញ្ហា​ធំ​ដុំ​ទេ។ ម៉ាក់​ប៉ា អាច​ព្យាបាល​អូនៗ​នៅ​ផ្ទះ​ក៏​បាន។ ប៉ុន្តែធម្មតា ចិត្ត​ម៉ាក់​ប៉ា ច្បាស់​ជាបារម្ភ​​ ​បើ​មិន​ដឹង​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ឈឺ​ចាប់​របស់​អូនៗ។ អ៊ីចឹង យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ការ​ឈឺ​ចាប់​អូនៗ។ បើគ្មាន​រោគសញ្ញាអ្វី​ផ្សេងៗទៀត​អំឡុង​ពេល ៣ ម៉ោង មានន័យអាការៈ​ឈឺពោះ​របស់​អូនៗ​មិនធ្ងន់ធ្ងរទេ។ ករណី​ផ្សេង​ទៀត អាច​ធ្វើ​ឲ្យ​អូនៗ​ឈឺ​ពោះ​ អាច​ទាក់ទង​បញ្ហា​នៅ​ម្តុំ​ក្រពះ ឬ​ពោះវៀន ដែល​បណ្តាល​ឲ្យ​មាន​អាការៈ​ទល់​លាមក។ មាន​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ​មួយ​ចំនួន​ទៀត ដែល​ពាក់​ព័ន្ធ​ការ​ចុក​ពោះ​លើ​ក្មេងៗ រួមមាន ពុល​អាហារ ពោះវៀន​ដុះខ្នែង និង​បញ្ហា​ពោះវៀន។ ចំពោះ​ក្មេង​ស្រីៗ ដល់​ដំណាក់​កាល​ពេញ​វ័យ អាការៈ​ចុកចាប់​ក្នុង​ពោះ​អាច​នឹង​កើត​មាន​រៀង​រាល់​ពេល​មក​រដូវ ខែ​ខ្លះ​ការ​ឈឺ​ចាប់ អាច​យូរ​ជាង​ធម្មតា។ ២- រោគ​សញ្ញា​ឈឺ​ពោះ​ធ្ងន់​ធ្ងរ – រយៈពេល​ឈឺ​ចាប់៖ ជា​ទូទៅ ឈឺ​ពោះ​ធម្មតាៗ​នឹង​បាត់​ទៅ​វិញ​ក្នុង​ចន្លោះ​តិច​ជាង ២៤ ​ម៉ោង ហើយ​ភាគ​ច្រើន​ជាប់​ទាក់ទង​រវាង​ជាតិ​ហ្គាស និង​ពោះ​វៀន​តូច។ យ៉ាង​ណា ត្រូវ​ស្វែង​រក​ជំនួយ​វេជ្ជសាស្ត្រ​ជាបន្ទាន់ បើ​កូន​ឈឺ​ចាប់​លើស ២៤ ម៉ោង។ – កន្លែង​ឈឺ​ចាប់៖ ឈឺ​ពោះ​ធម្មតា តែង​នៅ​ចំ​កណ្តាលពោះ បើ​ការ​ឈឺ​ចាប់​របស់​អូនៗ​ស្ថិត​នៅ​កន្លែង​ផ្សេង គឺ​កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ […]


រោគសញ្ញាទូទៅ

ម៉ាក់ប៉ាគួរដឹងតិចនិកប៉ុន្មាននេះ ជួយដោះស្រាយបញ្ហាបានល្អពេលកូនឈឺក

ការ​ឆ្លង​បាក់តេរី ឬ​ពពួក​វីរុស ជា​ពិសេស​វីរុស​ជំងឺ​ផ្ដាសាយ អាលែកហ្សី ផល​រំខាន​ពី​បរិស្ថាន (ខ្យល់​ពុល ធូលី) ឬ​ក្តៅខ្លួន ជា​កត្តា​បណ្ដាល​ឲ្យ​អា​អូន​តូចៗ មាន​បញ្ហា​ឈឺ​ក។ ធម្មតា ពេល​កូន​ឈឺ​ក ម៉ាក់​ប៉ា​ពិបាក​មើល​ដឹង​បន្តិច​ព្រោះ​វា​មិន​បញ្ចេញ​សញ្ញា​ឲ្យ​មើល​នឹង​ភ្នែក​ដឹង​កូន​ឈឺ​ក​ដូច​ជំងឺ​ទូទៅ​មួយ​ចំនួន​ទេ។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា រោគ​សញ្ញា​មួយ​ចំនួន​ដែល​លេច​ចេញ​ឡើង​ពេល​កូន​ឈឺ​ក គឺ​មិន​ព្រម​ញ៉ាំ​បាយ ទឹក យំ មួម៉ៅ​ច្រើន ពិបាក​លេប​ចំណី​អាហារ។ល។ ប៉ុន្តែ មាន​វិធី​ខ្លះ​ៗដែល​ម៉ាក់​ប៉ា​អាច​យក​មក​សម្រួល​អាការៈ​របស់​អា​អូន​បាន ក្នុង​នោះ​រួម​មាន៖ - បំបៅ​ដោះ​កូន៖ ចំពោះ​ទារក​បៅ​ដោះ​ម្ដាយ ការ​បំបៅ​ដោះ​កូន​អាច​ជួយ​សម្រួល​អាការៈ​ឈឺ​ចាប់​របស់​កូន។ ការ​បំបៅ​ដោះ​ក៏​ជួយ​ឲ្យ​អា​អូន​បាត់​យំ និង​ជួយ​ឲ្យ​អា​អូន​ស្រួល​ក​ជាង​មុន​ដែរ។ - ផ្ដល់​សំណើម៖ ពេល​ខ្លះ អា​អូន​ឈឺ​ក អាច​ដោយ​សារ​តែ​មាន​សម្បោរ ឬ​ស្លេស្ម​កក​ច្រើន​ក្នុង​ច្រមុះ ឬ​បំពង់​ក ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ទៅ​ដល់​បំពង់​ក​កូន។ ដូច​នេះ យើង​អាច​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ វា​ជួយ​ផ្ដល់​សំណើម និង​បំបែក​ស្លេស្ម ឬ​ស​​ម្បោរដែល​កក​ស្ទះ​ក្នុង​ច្រមុះ ឬ​បំពង់​ក​កូន និង​ជួយ​បំបាត់​ភាព​មិន​ស្រួល​ដោយ​សារ​ឈឺ​ក​របស់​កូន​បាន។ ក្រៅ​ពី​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ យើង​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ឲ្យ​កូន​ក៏​បាន ព្រោះ​ចំហាយ​ក្ដៅ​ក៏​អាច​ជួយ​រំលាយ​ដល់​ស្លេស្ម និង​សម្បោរ និង​ជួយ​ឲ្យ​អា​អូន​ដក​ដង្ហើម​បាន​ធូរ​ជាង​មុន។ - ប្រើ​ថ្នាំ​ពេទ្យ៖ ទារក​ក៏​អាច​ប្រើ​ថ្នាំ​ទៅ​តាម​អាយុ​បាន​ដែរ ។ ចំពោះ​ទារក​មាន​អាយុ​ក្រោម​ ៣​ខែ […]


រោគសញ្ញាទូទៅ

ចំណាំមើលផង បើអាអូនមានសញ្ញានេះ កូនកំពុងឈឺកហើយ

បញ្ហា​មួយ​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​ពិបាក​យល់ ឬ​មាន​ការ​បារម្ភ​នោះ​គឺ​ពេល​កូន​ឈឺ យើង​មិន​ដឹង​ថា​កូន​ពិបាក​ក្នុង​ខ្លួន​កន្លែង​ណា​ខ្លះ​ទេ។ បើ​កូន​ឈឺ​លើ​ស្បែក ឬ​កន្លែង​ដែល​យើង​មើល​ឃើញ យើង​មិន​សូវ​ពិបាក​ទេ ប៉ុន្តែ​បើ​កូន​មិន​ស្រួល​នៅ​ក្នុង​ខ្លួន​វិញ ដូច​ជាឈឺ​ក ជា​ដើម ច្បាស់​ជា​អង្គុយ​ឆ្ងល់​ថា​កូន​កើត​អី​ហើយ។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំនាញ​ទូទៅ បាន​ឲ្យ​ដឹង​ថា ធម្មតា ពេល​កូន​ក្ដៅ​ខ្លួន ឬ​តឹង​ច្រមុះ ម៉ាក់​ប៉ា​គ្រាន់​តែ​មើល​នឹង​ភ្នែក​ក៏​ដឹង​ថា​កូន​មិន​ស្រួល​ខ្លួន​ដែរ តែ​បើ​អា​អូន​ឈឺ​ក​វិញ យើង​រាង​ពិបាក​ដឹង​បន្តិច ជា​ពិសេស​បើ​កូន​យើង​មិន​ទាន់​ចេះ​ប្រាប់​ថា​មិន​ស្រួល​ខ្លួន​ត្រង់​ណា។ លោក​បន្ត​ថា ទោះ​ជា​ពេល​កូន​តូចៗ​ឈឺ​ក ម៉ាក់​ប៉ា​ពិបាក​ដឹង​បន្តិច​មែន ប៉ុន្តែ​យើង​អាច​សម្គាល់​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា កូន​យើង​ច្បាស់​ជា​កំពុង​ឈឺ​ក​ហើយ​ដូច​ជា៖ មិន​ព្រម​ញ៉ាំ ឬ​ផឹក(ទោះ​ជា​យើង​ឲ្យ​ចំណី​អាហារ​កូន​ចូល​ចិត្ត​ក៏​ដោយ) យំ ឬ​មើល​ទៅ​ពិបាក​លេប​អាហារ​ចូល ក​កូន​មើល​ទៅ​ដូច​ហើមៗ បំពង់​ក​កូន​ឡើង​ក្រហម ឬ​ហើម ដុំ​សាច់​បំពង់​ក​មាន​អុត​សៗ កូន​មាន​ក្លិន​ដង្ហើម​អាក្រក់។ល។ ចំពោះ​បញ្ហា​អា​អូន​តូចៗ​ឈឺ​ក​ភាគ​ច្រើនអាច​បណ្ដាល​មកពីការឆ្លងវីរុស ឬបាក់តេរី ហើយវីរុសភាគច្រើនបង្កជា​ជំងឺ​ផ្ដាសាយ អាលែកហ្ស៊ី ផល​រំខាន​ពី​បរិស្ថាន (ខ្យល់ពុល ធូលី...) ឬ​ជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់ ដើម។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែល អា​អូន​មាន​ឈឺ​ក រួម​ផ្សំ​ជា​មួយ​រោគ​សញ្ញា​ប៉ុន្មាន​នេះ​ទៀត ម៉ាក់​ប៉ា​ត្រូវ​ប្រញាប់​យក​អា​អូន​ទៅ​ជួប​គ្រូពេទ្យ​ដូច​ជា៖ - ក្ដៅ​ខ្លួន - ឈឺ​ពោះ - ខ្សោះ​ជាតិ​ទឹក - ហៀរ​ទឹក​មាត់ - សន្លឹម ឬ​ហត់​អស់​កម្លាំង។


រោគសញ្ញាទូទៅ

ម៉ឹមម្សៅទឹកដោះគោ អាចធ្វើឲ្យក្មេងងាយរលាកបំពង់កទេ?

យើង​ដឹង​ហើយ​ថា ក្មេងៗ​ងាយ​រលាក​បំពង់ក បែប​នេះ​ហើយ​ទើប​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា មក​ពី​ម៉ឹម​ម្សៅ​ទឹកដោះ​គោ បាន​ជា​ក្មេងៗ​ឧស្សាហ៍​រលាក​បំពង់ក។ តើ​ការ​លើក​ឡើង​បែប​នេះ ត្រឹម​ត្រូវ​ទេ? បញ្ហា​នេះ​លោកស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ​បក​ស្រាយថា លោកស្រី​ពិតជា​បាន​ឮ​ពី​ការ​លើក​ឡើង​ខាង​លើ រហូត​ដល់​មាន​ម៉ាក់ប៉ា​ដែល​មាន​កូន​ម៉ឹម​ម្សៅ​ទឹកដោះ​គោ បារម្ភ​ខ្លាំង​ពេក សុខ​ចិត្ត​បន្ថយ​បរិមាណ​ទឹកដោះគោ ដោយ​ដាក់​ទឹក ៣លេខ តែ​ដាក់​ទឹក​ដោះ​តែ ២ ទេ។ ឯ​បញ្ហា ម៉ឹម​ម្សៅ​ទឹក​ដោះគោ អាច​ធ្វើ​ឲ្យ​ក្មេង​ងាយ​រលាក​បំពង់​ក​ទេ? លោកស្រី​ថា មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ណា​បញ្ជាក់​ថា ការ​ញ៉ាំ​ម្សៅ​ទឹកដោះគោ​ឲ្យ​ក្មេង​ងាយ​រលាក​បំពង់​ក​ឡើយ តែ​ពាក់​ព័ន្ធ​នឹង​រឿង​អនាម័យ​វិញ​ទេ ជា​មូលហេតុ​នាំ​ក្មេង​ងាយ​រលាក​បំពង់ក។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូបនេះ​ពន្យល់​ថា ជំងឺ​រលាក​បំពង់ក​បង្ក​ឡើង​ដោយ​មេរោគ អាច​ជា​វីរុស ឬ​បាក់តេរី ដែល​ទុំ​លើ​កដប​ទឹកដោះគោ ឬ​ដៃ ខណៈ​ក្មេង​​កាល​ណា​ធំ​បន្តិច ដៃ​នៅ​មិន​ស្ងៀម​នោះ​ទេ ស្រវា​ចាប់​កាន់​របស់​មក​ដាក់​ក្នុង​មាត់ ឬ​បៀម​ដៃ​ជា​ដើម។ អះអាង​ស្រដៀង​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ថា តាម​ពិត​ទៅ​នៅ​ក្នុង​ម្សៅ​ទឹកដោះគោ មិន​មាន​សារធាតុអី​ធ្វើ​ឲ្យ​ក្មេង​រលាក​បំពង់​ក​ទេ។ តែ​ក្នុង​ករណី​ដែល​ម៉ឹម​ម្សៅ​ទឹកដោះគោ​ហើយ ម៉ាក់ប៉ា​បណ្តោយ​ឲ្យ​កូន​បៀម​កំប៉ុង​ទឹកដោះគោ មិនថា​យប់​ថ្ងៃ ហើយ​មិន​សូវ​មាន​អនាម័យ​ទៀត​នោះ នោះ ទី១ ធ្វើ​ធ្មេញ​កូន​ខូច ទី២ អាច​ងាយ​នឹង​រលាក​បំពង់ក ដោយសារ​មាន​ម្សៅ​ទឹកដោះគោ​នៅ​ជាប់​បំពង់ក​រហូត ដែល​ជា​កន្លែង​មេរោគ​រីក​ដុះដាល។


រោគសញ្ញាទូទៅ

កូននិយាយច្រើនពេលក្ដៅខ្លួន មកពីប៉ះពាល់ខួរក្បាល ឬយ៉ាងម៉េច?

កូន​និយាយ​ច្រើនពេលក្ដៅ​ខ្លួន​ អាចជាបញ្ហាមួយម៉ាក់ប៉ាខ្លះជួបប្រទះ បើ​ទោះ​ជា​កម្ដៅ​ក្នុង​ខ្លួន​មិន​ដល់ ៣៩ អង្សាសេ​ក៏​ដោយ តើ​នោះ​បណ្ដាល​មកពី​អ្វី? ឬមកពីប៉ះពាល់ខួរក្បាល ឬយ៉ាងមេច? ចម្ងល់​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បកស្រាយ​ថា មក​ពី​គេជាក្មេង​​រឹងមាំ ហើយ​ការ​និយាយ​បន្លប់​ព្រោះ​ភ័យ រងា និង​ពិបាក​ក្នុង​ខ្លួន។ លោក​បាន​បន្ថែម​ថា ក្មេង​ខ្លះ​ពេល​ក្ដៅ​ខ្លួន​មិន​និយាយ​អ្វី​ទាំងអស់ គិត​តែ​ពី​យំ ឬ​សឺ​ៗ​ចង់​តែ​គេង​រហូត តែ​ក្មេង​និយាយ​ច្រើន​ពេល​ក្ដៅ​ខ្លួន ព្រោះ​គេជា​កូន​ស្និទ្ធ​ជាមួយ​ម៉ាក់ប៉ា និង​ដឹង​ថា​យើង​បាន​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​គេ​បាន​ច្រើន ទើប​ចង់​រាយរាប់​ប្រាប់ តែ​ដោយសារ​តែ​នៅ​តូច​ពេក​ទើប​មិន​ដឹង​ប្រាប់​ថា​ឈឺ ឬ​ពិបាក​បែប​ណា។ ពេល​ពិបាកក្នុងខ្លួន មនុស្សធំខ្លះក៏មួរម៉ៅ ហើយ​ក្មេង​ចង់​បង្ហាញ​អារម្មណ៍​ប្រាប់​យើង ដោយ​ការ​និយាយ​នេះ​និយាយ​នោះ​មិន​ឈប់ ហើយ​បើ​សួរ​ថា​ឈឺ​ត្រង់​នេះ​មែន គេ​អាច​ងក់ក្បាល​ប្រាប់​ថា​ឈឺ​ត្រង់​នេះ ត្រង់​នោះ​បាន​ខ្លះ​ៗ តែ​មិន​អស់​សេចក្ដី។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បន្ថែម​ថា ហេតុផល​មួយ​ទៀត​គេ​អាច​ជា​ក្មេង​ឆ្លាត និយាយ​ច្រើន សួរដេញដោល​មិន​ឈប់ ទើប​ពេល​ក្ដៅ​ខ្លួន​ក៏​រហូត​ទៅ ឲ្យ​យើង​ស្ដាប់​ឮ​កាន់តែ​ច្រើន ហើយ​ក្មេង​បែប​នេះ​ទោះ​មិន​ឈឺ​ក៏​និយាយ​ច្រើន និង​រវៀសរវៃ​ជាង​ក្មេង​ដទៃ​ដែរ ចំពោះ​ក្មេង​បែបនេះ​ក៏​មិន​ងាយ​ឈឺ​គេង​ស្ទិក​នៅ​មួយ​កន្លែង​ដែរ។ លោក​បញ្ជាក់​ទៀត​ថា ក្មេង​ដែល​ក្ដៅ​ខ្លួន​ដោយសារ​រលាក​បំពង់ក ផ្ដាសាយ គ្រុន​ក្ដៅ​អី​អស់​នោះ ទោះ​ជា​ក្ដៅ​ខ្លាំង​ដល់ ៤០ អស្សាសេ ក៏​មិន​ប៉ះពាល់​ដល់​ខួរក្បាល​ដែរ ហើយ​កម្ដៅ​ក្ដៅ​ខ្លួន​ខ្លាំង​ក៏​មិន​បណ្ដាល​ឲ្យ​រលាក​ខួរក្បាល​ដែរ។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស