backup og meta

កុមារអាយុជាង ២ ឆ្នាំ បាត់បង់ជីវិតដោយជំងឺផ្តាសាយបក្សី!

កុមារអាយុជាង ២ ឆ្នាំ បាត់បង់ជីវិតដោយជំងឺផ្តាសាយបក្សី!

ថ្មី​ៗ​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ករណី​ស្លាប់​ដោយ​ជំងឺ​ផ្តាសាយ​បក្សី​លើ​កុមារា​អាយុ ​២ ​ឆ្នាំ ​៧ ​ខែ មក​ពី​ខេត្ត​ព្រៃ​វែង។ គួរ​បញ្ជាក់​ផង​ដែរ​ថា កុមារ​រូប​នេះ​បាន​ស្លាប់​នៅ​ថ្ងៃទី ២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​សារ​តែ​ឪពុក​ម្តាយ​ទើប​នាំ​ក្មេង​មក​កាន់​មន្ទីរ​ពេទ្យ​ បណ្តាល​ឱ្យ​កុមារ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក រួម​មាន​គ្រុន​ក្តៅ ក្អក ហត់​ និង​ពិបាក​ដង្ហើម​ធ្ងន់ធ្ងរ។ ​តាម​ការ​សាកសួរ​បង្ហាញ​ថា ផ្ទះ​អ្នក​ជំងឺ​មាន​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ និង​មាន​មាន់​ងាប់​ប្រហែល ​១៥ ​ក្បាល និង​ខ្លះ​ទៀត​កំពុង​ឈឺ ហើយ​កុមារ​បាន​ដេក​ និង​លេង​នៅ​ក្រោម​ផ្ទះ​ជិត​ទ្រុង​មាន់។

ក្នុង​ករណី​នេះ អាច​ជា​សារ​មួយ​ដាស់តឿន​ដល់​ប៉ា​ម៉ាក់​ដែល​មាន​កូន​តូចៗ គួរ​ជៀសវាង​ឲ្យ​កូន​រត់​លេង​ ឬ​នៅ​ក្បែរ​សត្វ​មាន់​ទា ដែល​អាច​បង្ក​ជា​ជំងឺ​ឆ្លង​ផ្សេង​ៗ​ដល់​កូន​ៗ​បាន ជា​ពិសេស​គឺ​ជំងឺ​ផ្តាសាយ​បក្សី​តែ​ម្តង។

ផ្តាសាយបក្សី

ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន

ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)

ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក

ហេតុ​នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ចេះ​ពី​គន្លឹះ​បង្ការ​ជំងឺ​ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និង​កូន​ៗ​ជា​ទី​ស្រលាញ់​ដូច​ខាង​ក្រោម៖

  • កុំ​ប៉ះពាល់​ ឬ​ទទួល​ទាន​មាន់​ទាឈឺ ឬ​ងាប់​ និង​ពាក់​ស្រោម​ដៃ និង​ម៉ាស់ ឬ​យក​ក្រមា​ចង​បិត​ច្រមុះ មុន​ពេល​ចាប់​កាន់​មាន់​ទា​ធ្វើ​ម្ហូប​អាហារ រួច​ហើយ​ស្រុស​វា​ក្នុង​ទឹក​ពុះ​មុន​នឹង​បោច​សម្អាត​រោម
  • ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ​ លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់​ មុន​ចាប់​កាន់​ចំណី​អាហារ ជា​ពិសេស​បន្ទាប់​ពី​ការ​ប៉ះពាល់​សត្វ​ បោច​សំអាត​រោម​សត្វ​បសុបក្សី ឬ​វត្ថុ​ផ្សេង​ៗដែល​អាច​ជា​ប្រភព​ចម្លង​រោគ​
  • ត្រូវ​ចម្អិន​ម្ហូប​អាហារ​ឱ្យ​បាន​ឆ្អិន​ល្អ​មុន​បរិភោគ ជា​ពិសេស​សាច់​ សត្វ​បក្សី និង​ស៊ុត។ កុំ​ទទួល​ទាន​ពង​មាន់​ ឬ​ពង​ទាជ័រ​ព្នៅ និង​ទុក​ដាក់​អាហារ​ឆៅ និង​ឆ្អិន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា សម្អាត​សម្ភារ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ។
  • ប្រសិនបើ​មាន​មាន់​ទា​ឈឺ ឬ​ងាប់​ច្រើន​នៅ​ផ្ទះ​ ឬ​ក្នុង​ភូមិ ហើយ​មាន​អាការក្តៅ​ខ្លួន ក្អក​ ហូរ​សំបោរ ឬ​ពិបាក​ដកដង្ហើម​ សូម​ប្រញាប់​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ជា​បន្ទាន់​ ចៀសវាង​ការពន្យារ​ពេល​ ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​ជា​យថាហេតុ។

ចំណុចសំខាន់

ប៉ា​ម៉ាក់​គួរ​ចេះ​ពី​គន្លឹះ​បង្ការ​ជំងឺផ្តាសាយបក្សី​ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និង​កូន​ៗ​ជា​ទី​ស្រលាញ់​ដូច​ខាង​ក្រោម៖
  • កុំ​ប៉ះពាល់​ ឬ​ទទួល​ទាន​មាន់​ទាឈឺ ឬ​ងាប់​ និង​ពាក់​ស្រោម​ដៃ និង​ម៉ាស់ ឬ​យក​ក្រមា​ចង​បិត​ច្រមុះ មុន​ពេល​ចាប់​កាន់​មាន់​ទា​ធ្វើ​ម្ហូប​អាហារ រួច​ហើយ​ស្រុស​វា​ក្នុង​ទឹក​ពុះ​មុន​នឹង​បោច​សម្អាត​រោម
  • ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ​ លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់​ មុន​ចាប់​កាន់​ចំណី​អាហារ ជា​ពិសេស​បន្ទាប់​ពី​ការ​ប៉ះពាល់​សត្វ​ បោច​សំអាត​រោម​សត្វប​សុបក្សី ឬ​វត្ថុ​ផ្សេង​ៗ ដែល​អាច​ជា​ប្រភព​ចម្លង​រោគ​
  • ត្រូវ​ចម្អិន​ម្ហូប​អាហារ​ឱ្យ​បាន​ឆ្អិន​ល្អ​មុន​បរិភោគ ជា​ពិសេស​សាច់​ សត្វ​បក្សី និង​ស៊ុត។ កុំ​ទទួល​ទាន​ពង​មាន់​ ឬ​ពង​ទា​ជ័រ​ព្នៅ និង​ទុក​ដាក់​អាហារ​ឆៅ និង​ឆ្អិន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា សម្អាត​សម្ភារ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ។
  • ប្រសិនបើ​មាន​មាន់​ទា​ឈឺ ឬ​ងាប់​ច្រើន​នៅ​ផ្ទះ​ ឬ​ក្នុង​ភូមិ ហើយ​មាន​អាការក្តៅ​ខ្លួន ក្អក​ ហូរ​សំបោរ ឬ​ពិបាក​ដកដង្ហើម​ សូម​ប្រញាប់​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ជា​បន្ទាន់​ ចៀសវាង​ការពន្យារ​ពេល​ ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​ជា​យថាហេតុ។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.facebook.com/MinistryofHealthofCambodia

 

កំណែ​ប្រែបច្ចុប្បន្ន

26/02/2025

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

ការពិត ៥ យ៉ាង​ពីវីរុស HPV បង្កជាមហារីកមាត់ស្បូន និងមហារីកច្រើនទៀត

ជំងឺផ្លូវដង្ហើមបង្កដោយវីរុស RSV នៅតែគ្រោះថ្នាក់ចំពោះទារក និងកុមារតូចៗ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 22 hours ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម