ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត

ក្រសួង​សុខាភិបាល បាន​អំពាវ​នាវ​ឲ្យ​​ប្រជា​ពល​រដ្ឋ​កម្ពុជាទាំង​អស់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ស្វែង​យល់​ពី​វិធី​បង្ការ​ការ​ឆ្លង​ជំ​ងឺ​អុត​ស្វា ក៏ដូច​ជា ត្រូវ​អនុ​វត្តន៍​នូវ​វិធី​បង្ការ​នានា​ឲ្យ​បាន​ខ្ជាប់​ខ្លួន ក្រោយពី​ក្រសួង​បាន​ឃើញ​ករណី​ជំ​ងឺ​អុត​ស្វាយ​ចំនួន​២​ករណី​ទៀត ដែល​នាំ​ឲ្យ​ករណី​វិជ្ជ​មាន​សរុប​កើន​ដល់៣​ករណីនេះ​។ ក្រសួង​សុខា​ភិបាល បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ខ្លួន​ថា យោង​តាម​លទ្ធផល​ដែល​ទទួល​បាន​ពី​វិទ្យា​ស្ថានជាតិ​សុខភាព​សាធារណៈ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៤ កម្ពុជា បាន​រក​ឃើញករណី​វិជ្ជ​មាន​ចំនួន​២​ករណី​បន្ថែមទៀត ក្រោយពី​រក​ឃើញករណី​ទី​១ លើ​បុរស​​វ័យ​២៨​ឆ្នាំ​ម្នាក់ រស់​នៅ​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ កាលពីថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​។ ក្រោយពី​រក​ឃើញ​ករណី​ថ្មី​ទាំង​២​ខាង​លើ ក្រសួង​សុខា​ភិបាល បាន​បញ្ជាក់​ថា វីរុសអុតស្វា អាច​ចម្លងពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​រួម​ភេទ​គ្រប់ទម្រង់ ជា​មួយនឹង​អ្នក​ជំ​ងឺ​អុតស្វា និង​ការ​ប៉ះ​ពាល់​ផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ទឹក​សារ​ពាង្គកាយ ទឹក​មាត់ ដំណក់​តូច​ៗ​តាមផ្លូវ​ដង្ហើម និង​សម្ភារៈ​ប្រើប្រាស់​ដែល​មាន​ជាប់​វីរុស ដូច​ជា​ចម្លៀក​បំពាក់ ពូក កន្សែង ស្លាប​ព្រាចាន ជា​ដើម​។ វីរុស​អុតស្វា ក៏អាច​ឆ្លង​ពី​ម្តាយ​ទៅកូន​តាម​រយៈទង​សុក ក្នុង​អំឡុង​ពេល ឬក្រោយពេលសម្រាល តាមរយៈ​ការ​ប៉ះ​ពាល់​ផ្ទាល់ បើ​ស្ត្រី​មាន​ផ្ទៃ​ពោះ ឬឪពុក​ម្តាយ​មាន​ជំ​ងឺ​អុត​ស្វា​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ជាមួយ​គ្នា​នេះ ក្រសួង​បាន​បញ្ជាក់​ថា បើ​បុគ្គល​ណាមាន​រោគ​សញ្ញា​ដូច​ជា កន្តួល​រមាស់ ដោយ​មាន​ពង​ទឹក​នៅលើ​មុខ បាត​ដៃ ជើង​ […]

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ការពារកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់ អ្នកអាយុ៦០ឆ្នាំឡើង គួរចាក់ដូសជំរុញទី៤

​ពិត​ណាស់​ វីរុស​កូវីដ​-១៩​ ​អាច​ឆ្លង​ទៅ​កាត់​មនុស្ស​គ្រប់​វ័យ​ មិន​ថា​ប្រុស​ ឬ​ស្រី ឬ​ស្ថិត​ក្នុង​លក្ខខណ្ឌ​បែប​ណា​ឡើយ។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​​ ករណី​អ្នក​ដែល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដោយ​សារ​វីរុស​កូវីដ​-១៩​នេះ ភាគ​ច្រើន​ជា​ក្រុម​មនុស្ស​ដែល​មាន​ជំងឺ​រួម​ផ្សំ​​មួយ​ចំនួន​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​លើស​សម្ពាធឈាម​ជា​ដើម​​ ហើយ​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​រោគសញ្ញា​ធ្ងន់ធ្ងរ​បន្ទាប់​ពី​ឆ្លង​វីរុស​កូវីដ​-១៩ នឹង​កាន់​តែ​ខ្ពស់ ​នៅ​ពេល​​ដែល​យើង​​មាន​ជំងឺ​រ៉ាំរ៉ៃ​​ទាំង​នេះ​ស្រាប់។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ម៉េច​បាន​អ្នក​អាយុ​​៦០​ឆ្នាំឡើង​​ គួរ​ចាក់​ដូស​​​ជំរុញ​ទី​៤? ជា​ទូទៅ កត្តា​អាយុ​អាច​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​រួម​ផ្សំ​មួយ​ចំនួន ហេតុ​នេះ​ហើយ​អ្នក​ដែល​មាន​វ័យ​កាន់​តែ​ច្រើន​គួរ​ប្រុងប្រយ័ត្ន​​​ឲ្យ​បាន​ដិតដល់ ដើម្បី​​​​​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ​-១៩​​ ដ៏​កាច​សាហាវ​នេះ​។ យ៉ាង​ណា​មិញ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល​បាន​បង្ហាញ​ថា ​​ដូស​​ជំរុញ​ទី​៤ មាន​ប្រសិទ្ធភាព​ការពារ​ខ្ពស់​ជាង​មុន​រហូត​ដល់​៣​ដង​ ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ។ ជាក់​ស្ដែង វ៉ាក់សាំង​ដូស​ទី​៤​​នេះ មិន​ត្រឹម​តែ​​មាន​​គុណប្រយោជន៍​ជួយ​កាត់បន្ថយ​អត្រា​នៃ​​ការវិវត្ត​ជំងឺទៅ​ជា​ធ្ងន់ធ្ងរ​​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​​យើង​នៅ​​រឹងមាំ​​​ក្រោយ​រយៈពេល​៨​សប្ដាហ៍​ ក្រោយ​ចាក់​វ៉ាក់សាំង​រួច​​ថែម​ទៀត​ផង​។ ទន្ទឹម​នឹង​នេះ​ដែរ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា អត្រា​​ឆ្លង​កូវីដ​-១៩ នៃ​អ្នក​ដែល​បាន​ទទួល​ដូស​ជំរុញ​ទី​៤ ​មាន​ចំនួន​ទាប​ជាង​អ្នក​ដែល​ទទួល​បាន​​ត្រឹម​ដូស​ជំរុញ​លើក​ទី​៣ ដល់​ទៅ​២​ដង​ឯ​ណោះ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ការពារ​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ-១៩​​ ហាក់​ដូចជា​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដូច​នេះ​ហើយ​ យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​ និង​ចាំបាច់​​ត្រូវ​​អនុវត្ត​​វិធានការ​ការពារ​បន្ថែម​ឲ្យ​បាន​​ខ្ជាប់ខ្ជួន​ជានិច្ច​។ ​​​​អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត […]


វីរុសកូរ៉ូណា

រោគសញ្ញាថ្មីៗនៃវ៉ារ្យង់អូមីក្រុងXE គ្នាយើងគួរដឹង

​យើង​បាន​ដឹង​ហើយ​ថា​ វ៉ារ្យង់​អូមីក្រុង​មាន​ការ​ឆ្លង​យ៉ាង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​កូវីដ​-១៩​មុន​ៗ​​។ ប៉ុន្តែ​ ថ្មី​ៗ​នេះ​ មន្ត្រី​សុខាភិបាល​នៃ​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​អំពី​វីរុស​បំប្លែង​ថ្មី​មួយ​ប្រភេទ​ទៀត​ គឺ​វីរុស​កូវីដ​-១៩ ប្រភេទ​XE ដែល​មាន​អនុភាព​ឆ្លង​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​​​។ វីរុស​ប្រភេទ​XEនេះ ជា​ការ​​រួម​​បញ្ចូល​គ្នា​នៃ​វ៉ារ្យង់​អូមីក្រុង​BA.1 និង​BA.2។ អង្គការ​សុខភាព​ពិភពលោក​ បាន​ឲ្យ​ដឹង​ថា​ អត្រា​នៃ​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត គឺ​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​BA.2ដល់​ទៅ​១០%​ ដែល​ធ្វើ​ឲ្យ​វីរុស​បំប្លែង​ថ្មី​នេះ ក្លាយ​ជា​វីរុស​ដែល​ឆ្លង​លឿន​ជាង​គេ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ រោគសញ្ញា​ថ្មី​នៃ​វីរុស​កូវីដ​-១៩ ខណៈ​ពេល​ដែល​វីរុស​កូវីដ​-១៩ បង្ហាញ​​​រោគសញ្ញា​ជា​ច្រើន​ សេវា​សុខាភិបាល​ជាតិ​នៃ​ចក្រភព​អង់គ្លេស​​បាន​បន្ថែម​រោគសញ្ញា​​មួយ​ចំនួន​ទៀត​ ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ។ រោគសញ្ញា​ទាំង​នេះ​រួម​​មាន​៖ ដកដង្ហើម​ខ្លី​ៗ​ អស់​កម្លាំង​ខ្លាំង ឈឺ​ខ្លួន​ប្រាណ​ ឈឺ​បំពង់​ក​ ឈឺ​ក្បាល​ខ្លាំង​ ហៀរ​សំបោរ ​រាករូស​ មិន​ឃ្លាន​អាហារ​ មិន​ស្រួល​ខ្លួន​ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ទៀត​នៃ​វីរុស​កូវីដ​-១៩​​ មាន​ដូចជា ក្ដៅ​ខ្លួន​ ក្អក​មិន​បាត់​ បាត់បង់​ក្លិន​ និង​រសជាតិ​​។ យ៉ាង​ណា​មិញ ជា​មួយ​នឹង​វត្តមាន​នៃ​វីរុស​បំប្លែង​ថ្មី​ៗ​ជា​បន្តបន្ទាប់​ គ្នា​យើង​គួរ​​យល់​ដឹង​ឲ្យ​បាន​ច្បាស់លាស់​​ពី​រោគសញ្ញា​ថ្មី​ៗ​ ​ទើប​ជា​ការ​ប្រសើរ​។ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង […]


វីរុសកូរ៉ូណា

មិនធ្លាប់មាន! អ្នកឆ្លងកូវីដនៅសៀងហៃកើនដល់ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ

ទីក្រុង​សៀងហៃ​​បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូវីដ​-១៩​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​​ពី​មុន​មក​ ដែល​មាន​អ្នក​​ឆ្លង​​ច្រើន​ជាង​​១៣ ០០០​នាក់​ក្នុង​មួយ​ថ្ងៃ និង​​មនុស្ស​ចំនួន​២៥​លាន​នាក់​កំពុង​តែ​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​។ ជាមួយ​នឹង​ការ​ធ្វើ​តេស្ត​ដ៏​ធំ​មួយ​ ​​ទី​ក្រុង​នេះ​បាន​រក​ឃើញ​​ការ​រីក​រាលដាល​ដ៏​​ខ្លាំងក្លា​នៃ​វ៉ារ្យង់​អូមីក្រុង ដែល​នាំ​ឲ្យ​ករណី​​ឆ្លង​កូវីដ​-១៩​​ សរុប​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​១៦ ៤១២​ករណី​ ជា​អត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​​មាន​​​ ចាប់​តាំង​ពី​មាន​ការ​​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩​​នេះ​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ អ្នក​ឆ្លង​កូវីដ​-១៩​ នៅ​ទីក្រុង​សៀងហៃ​មាន​ចំនួន​១៣ ៣៥៤​នាក់​កាល​ពី​ថ្ងៃ​ចន្ទ​​ ដែលបាន​​កើន​ឡើង​ពី​៩ ០០៦ករណី ​នៅអាទិត្យ​ ក៏​ដូចជា​ស្ទើរ​តែ​គ្មាន​ករណី​ឆ្លង​សោះ​នៅ​ដើម​ខែ​មីនា​។ ទន្ទឹម​នឹង​នេះ​ដែរ​ បុគ្គលិក​ពេទ្យ​រាប់​ពាន់​នាក់​បាន​មក​ដល់​ទីក្រុង​នេះ ដើម្បី​ជួយ​​ក្នុង​ការ​ធ្វើតេស្ត​។ ចំណែក​ឯ​ជំនួញ​ និង​រោងចក្រ​មួយ​ចំនួន​នៅ​តែ​បន្ត​​បិទ​ទ្វារ​ ហើយ​​រោងចក្រ​នៅ​​សៀងហៃ​របស់​ក្រុមហ៊ុន​Tesla Inc. ក៏​ត្រូវ​បាន​ផ្អាក​ដំណើរការ​អាជីវកម្ម​​អស់​រយៈពេល​​២​សប្ដាហ៍​មក​ហើយ​។ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ ប្រទេស​ចិន​ជា​ប្រទេស​ចុងក្រោយ​បង្អស់​ក្នុង​ពិភព​លោក​ ដែល​នៅ​តែ​បន្ត​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ស្រប​ពេល​​ប្រទេស​​ដទៃ​ទៀត​​​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឆាំង​នឹង​​វីរុស​រាតត្បាត​ដ៏​កាច​សាហាវ​​មួយ​នេះ ដែល​​រួម​មាន​ប្រទេស​សិង្ហបុរី អូស្រ្តាលី និង​ណូវែលសេឡង់​ […]


វីរុសកូរ៉ូណា

ចិនបញ្ជូនទាហាន និងគ្រូពេទ្យរាប់ពាន់នាក់ទៅទីក្រុងសៀងហៃ ប្រឆាំងកូវីដ-១៩

ចិនបានបញ្ជូនទាហាន និង ក្រុមគ្រូពេទ្យ រាប់ពាន់នាក់ទៅកាន់ទីក្រុងសៀងហៃដើម្បីធ្វើតេស្ដរកអ្នកឆ្លងមេរោគ កូវីដ១៩ លើប្រជាជនចំនួន២៦លាននាក់ទូទាំងទីក្រុង នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ​២០២២ នេះ។ ការ​បញ្ជូន​ទាំង​ទាហាន និង​គ្រូពេទ្យ​ដ៏​ច្រើន​នេះជាព្រឹត្ដិការណ៍យ៉ាងធំសម្បើមជាប្រវត្ដិសាស្ដ្រ​មួយទៀត​របស់ចិនលើសុវត្ថិភាពសុខភាពសាធារណៈ បន្ទាប់ពីការផ្ទុះមេរោគនេះនៅក្នុងទីក្រុងអ៊ូហានកាលពីចុងឆ្នាំ២០១៩។ ប្រជាជនទាំង ២៦លាននាក់តម្រូវឲ្យក្រោកពីព្រឹក មុនថ្ងៃរះ ដើម្បីធ្វើតេស្ដ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ របាយការណ៍ព័ត៌មានក្នុងស្រុកចិនបានចុះផ្សាយថា មានទាហាន និងគ្រូ​ពេទ្យ​ប្រមាណជាង ២ពាន់នាក់ ត្រូវបានរៀបចំខ្លួនបញ្ជូនទៅកាន់ទីក្រុងគោលដៅកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីជាកម្លាំងជួយគាំទ្រ សកម្មភាព​ផ្គត់ផ្គង់សំភារៈទៅដល់ក្រុមគ្រូពេទ្យ​។ របាយការណ៍បន្ដទៀតថា គិតត្រឹមថ្ងៃចន្ទនេះ មានវត្ដ​មាន​ក្រុមគ្រូពេទ្យជាង ១ម៉ឺននាក់ កំពុងតែសកម្មនៅទីនោះ។ អត្ថបទគួរអាន៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតចាប់ពីត្រឹមថ្ងៃអាទិត្យ មកទល់ពេលនេះ ក្រុងសៀងហៃ ត្រូវបានបែងចែកតំបន់នៃការបិទខ្ទប់ជាពីរដំណាក់កាល […]


វីរុសកូរ៉ូណា

ប្រយ័ត្ន! វ៉ារ្យង់អូមីក្រុង២បញ្ចូលគ្នា បង្កើត​ជាអូមីក្រុងថ្មី រកឃើញនៅអ៊ីស្រាអែល

បច្ចុប្បន្ន​នេះ​ ពិភពលោក​កំពុង​តែ​ប្រឈម​នឹង​វីរុស​​កូវីដ-១៩​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​​ដែល​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ឆ្នាំ​២០២១។ យ៉ាង​ណា​មិញ យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ប្រទេស​អ៊ីស្រាអែល​​​បាន​បង្ហាញ​ថា វ៉ារ្យង់​ថ្មី​មួយ​នៃ​វីរុស​មួយ​នេះបាន​លេច​ឡើង​​ចំនួន​២​ករណី​ ដែល​ជា​ការ​បញ្ចូល​គ្នា​នៃ​វ៉ារ្យង់​អូមីក្រុង​BA.1 និង​BA.2។ ក្រសួង​សុខាភិបាល​ប្រចាំ​​ប្រទេស​អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​ថា​ “​ករណី​ទាំង​២​នៃ​វ៉ារ្យង់​កូវីដ​បំប្លែង​ថ្មី​ (ការ​បញ្ចូល​គ្នា​នៃ​វ៉ារ្យង់​អូមីក្រុង​BA.1 និង​BA.2) ត្រូវ​បាន​រក​ឃើញ​​តាម​រយៈ​ការ​ធ្វើ​តេស្ត​PCR​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​Ben-Gurion ​លើ​អ្នក​ដំណើរ​​ដែល​ចូល​មក​ក្នុង​ប្រទេស​។" គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ រោគសញ្ញា​នៃ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​​ ពិត​ណាស់​ កូវីដ​-១៩​បង្ក​ផល​ប៉ះពាល់​ដល់​សួត​ និង​សរីរាង្គ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត​នៃ​រាងកាយ​។ ហេតុ​នេះ​ហើយ​ ទើប​វីរុស​រាតត្បាត​មួយ​នេះ​ បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម​ភាគ​ច្រើន​។ រោគសញ្ញា​នៃ​វ៉ារ្យង់​អូមីក្រុង​​លាយ​បញ្ចូល​គ្នា​ថ្មី​មាន​៖ ក្ដៅ​ខ្លួន​តិចតួច​ ឈឺ​ក្បាល​ ឈឺ​សាច់ដុំ​ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ ​​យើង​គួរ​បារម្ភ​ឬ​អត់​? ក្រសួង​សុខាភិបាល​ប្រចាំ​​ប្រទេស​នេះ​បាន​បន្ត​ថា​ ក្រសួង​កំពុង​តែ​បន្ត​តាមដាន​អំពី​​​ស្ថានភាព​នៅ​ក្នុង​អាកាសយានដ្ឋាន​ ហើយ​នឹង​ផ្ដល់​ព័ត៌មាន​បន្ថែម​នៅ​ពេល​ក្រោយ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ វ៉ារ្យង់​ថ្មី​មួយ​នេះ​ នៅ​មិន​ទាន់​រក​ឃើញ​នៅ​កន្លែង​ផ្សេង​នៅ​​ឡើយ​​​ ដូច្នេះ​ហើយ​ ​នៅ​មិន​ទាន់​ដឹង​លម្អិត​ពី​វីរុស​បំប្លែង​ថ្មី​នេះ​នៅឡើយ​។ ចំណុចសំខាន់ វ៉ារ្យង់​ថ្មី​មួយ​នៃ​វីរុស​ដ៏​កាច​សាហាវ​​​បាន​លេច​ឡើង​​ចំនួន​២​ករណី​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​​ ដែល​ជា​ការ​បញ្ចូល​គ្នា​នៃ​វ៉ារ្យង់​អូមីក្រុង​BA.1 និង​BA.2។ ​រោគសញ្ញា​នៃ​វ៉ារ្យង់​អូមីក្រុង​​លាយ​បញ្ចូល​គ្នា​ថ្មី​មាន​៖ […]


វីរុសកូរ៉ូណា

កុមារក្រោមអាយុ ២ឆ្នាំឆ្លងអូមីក្រុង ប្រឈម​ជំងឺផ្លូវដង្ហើមផ្សេងទៀត

កុមារ​ក្រោម​អាយុ​២​ឆ្នាំ ដែល​ឆ្លង​វីរុស​កូវីដ​-១៩ អាច​មាន​ផលវិបាក​ផ្លូវ​ដង្ហើម​​ច្រើន​ជាង​កុមារ​ដែល​​មាន​អាយុ​លើស​នេះ។ ពិត​ណាស់​ កូវីដ​-១៩​ មាន​ការ​ពាក់ព័ន្ធ​​ជាមួយ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ ដែល​​អាច​បំផ្លាញ​សួត​​ធ្ងន់ធ្ងរ​។ យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ វីរុស​កូវីដ​-១៩​ អាច​​នាំ​ឲ្យ​មាន​​ផល​ប៉ះពាល់​​ខ្លាំង​ក្លា​ចំពោះ​កុមារ​។ នៅ​ពេល​ដែល​កុមារ​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ យើង​អាច​នឹង​សង្កេត​ឃើញ​ក្មេង​មាន​ជំងឺ​ក្អក​​ដែល​ស្ដាប់​ទៅ​ដូច​ព្រុស។ អ្នក​ស្រាវជ្រាវ​ក៏​បាន​បញ្ជាក់​ថា នៅ​ក្នុង​ករណី​ខ្លះ ​​​កុមារ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ ដែល​តម្រូវ​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ និង​បន្ថែម​កម្រិត​ថ្នាំ​ប្រើប្រាស់​ បើ​ប្រៀបធៀប​ទៅ​នឹង​ជំងឺ Croup បង្ក​ឡើង​ដោយ​វីរុស​ប្រភេទ​ផ្សេង​ទៀត​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ អូមីក្រុង​ប៉ះពាល់​​​ផ្លូវ​ដង្ហើម​ខាង​លើ​ ការ​សិក្សា​កន្លង​មក​បាន​បង្ហាញ​ថា វ៉ារ្យង់​អូមីក្រុង​​ប៉ះពាល់​ផ្លូវ​ដង្ហើម​ខាង​លើ​​ជាង​វ៉ារ្យង់​មុន​ៗ​ដែល​ផ្ដោត​សំខាន់​តែ​​លើ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​ក្រោម​ប៉ុណ្ណោះ​។ លើស​ពី​នេះ ក្រុម​អាយុ​ដែល​ងាយ​​កើត​ជំងឺ​ Croup​ច្រើន​ជាង​គេ​ នៅ​ពេល​ឆ្លង​វីរុស​កូវីដ​-១៩​ គឺ​ជា​កុមារ​ក្រោម​អាយុ​២​ឆ្នាំ ហើយ​ចំនួន​ប្រមាណ​៧២​% ជា​ក្មេង​ប្រុស​។ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ មូលហេតុ​នៃ​ការ​ព្រួយ​បារម្ភ​ ទោះ​បី​ជា​ពុំ​មាន​អត្រា​មរណភាព​​នៃ​កុមារ​ណា​ម្នាក់​ក៏​ដោយ​ កុមារ​ចំនួន​ ៩​នាក់​​ក្នុង​ចំណោម​៧៥​នាក់​ (១២%) […]


វីរុសកូរ៉ូណា

អូមីក្រុងកើតលើទារកមានរោគសញ្ញាអ្វីខ្លះ? គួរការពារបែបណា?

ពិត​ណាស់​ ទារក​ទើប​កើត​ និង​ក្មេង​តូច​ៗ ​មាន​​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ​​នៅ​ឡើយ​​។ ហេតុ​នេះ​ហើយ​ ទើប​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​កូន​ឲ្យ​បាន​ដិតដល់​ ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ជា​ពិសេស​គឺ​វីរុស​កូវីដ​-១៩​ តែ​ម្ដង​។ យ៉ាង​ណា​មិញ តើ​អូមីក្រុង​បង្ក​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ទារក​ទើប​កើត​ ហើយ​វីរុស​បំប្លែង​ថ្មី​នេះ​មាន​រោគសញ្ញា​យ៉ាង​ម៉េច​ខ្លះ​ចំពោះ​អា​អូន​តូច​ៗ? ឥទ្ធិពល​នៃ​អូមីក្រុង​​ចំពោះ​​ទារក​ទើប​កើត ​​​ទារក​ក្រោម​អាយុ ​១​ឆ្នាំ​ ងាយ​នឹង​ឆ្លង​វីរុស​កូវីដ​​បំប្លែង​ថ្មី អូមីក្រុង​ ព្រម​ទាំង​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ជាង​កុមារ​​ធំ​ៗ​។ ប៉ុន្តែ​ ប៉ា​ម៉ាក់​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​ការពារ​កូន​ពី​វីរុស​នេះ​ ដោយ​៖ ប៉ា​ម៉ាក់​ និង​អ្នក​មើល​ថែ​ទាំ​ទារក​គួរ​ពាក់​ម៉ាស​ នៅ​ពេល​បី​ លេង​ ឬ​បញ្ចុក​អាហារ​ដល់​ទារក​ទើប​កើត។ ជាមួយ​គ្នា​នេះ​ដែរ គួរ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​មុន​ពេល​ចូល​ជិត​កូន​។ ការ​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩ ​​ឲ្យ​គ្រប់​ដូស​មាន​សារសំខាន់​ណាស់​​​ចំពោះ​ប៉ា​ម៉ាក់​ និង​​អ្នក​មើល​ថែទាំ​ក្មេង​ គួរ​​​តម្លើង​​ឧបករណ៍​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់​បិទ​ជិត​ដែល​អា​អូន​ស្នាក់​នៅ​​​ភាគ​ច្រើន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​វីរុស​កូវីដ​-១៩។ ប្រសិនបើ​ប៉ា​ម៉ាក់​មាន​រោគសញ្ញា​ដូចជា​ក្អក​ ផ្ដាសាយ កណ្ដាស់​ អស់​កម្លាំង​ គ្រុន​ក្ដៅ ឬ​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ ជា​ដើម យក​ល្អ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​កូន​រហូត​ទាល់​តែ​ខ្លួន​បាន​ជា​សះស្បើយ​ទាំង​ស្រុង​។ គួរ​កាត់បន្ថយ​ការ​ទៅ​លេង​ផ្ទះ​សាច់ញាតិ​ បងប្អូន​ ពីព្រោះ​ទារក​ទើប​កើត​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​​។ ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន​ គួរ​ជៀសវាង​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ រោគសញ្ញា​នៃ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ចំពោះ​ទារក​ទើប​កើត​ គ្រុន​ក្ដៅ​ ក្អក​ ហៀរ​សំបោរ​ តឹង​ច្រមុះ រាករូស​ អស់​កម្លាំង​ ដកដង្ហើម​ខ្លី​ៗ […]


វីរុសកូរ៉ូណា

ក្រៅ​ពី​​ប្រព័ន្ធ​ប្រសាទ អ្នក​ជា​ពី​កូវីដ-១៩ ​អាច​ជួប​បញ្ហា​​ផ្សេង​ទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វី​ត្បិត​តែ​​​បាន​ជា​សះស្បើយ​ពី​​កូវីដ​-១៩​យ៉ាង​ណា​ក្ដី ប៉ុន្តែ​រាងកាយ​យើង​អាច​​នៅ​មាន​រោគសញ្ញា​មួយ​ចំនួន​​ដែល​ប៉ះពាល់​ដល់​ការ​ប្រកប​កិច្ចការ​ប្រចាំ​ថ្ងៃ​។ ជា​ទូទៅ រោគសញ្ញា​កូវីដ​-១៩ ​រយៈពេល​វែង មាន​ការ​​ពិបាក​ក្នុង​ការ​គ្រប់គ្រង ប៉ុន្តែ​បើ​យើង​​​បាន​​ដឹង​ពី​រោគសញ្ញា​ទាំង​នេះ​នៅ​ដំណាក់កាល​ដំបូង អាច​កាត់បន្ថយ​ផលវិបាក​បាន​ខ្លះ​ដែរ​។ អ្វី​​ជា​ជំងឺ​កូវីដ​-១៩ ​រយៈពេល​វែង​? រោគសញ្ញា​នៃ​កូវីដ​-១៩​រយៈពេល​វែង​ កើត​ឡើង​នៅ​ពេល​ដែល​រោគសញ្ញា​ជាក់លាក់​នៃ​វីរុស​កូវីដ​-១៩​នៅ​តែ​បន្ត​ជា​ច្រើន​ខែ ទោះ​បី​ជា​យើង​ជា​​សះស្បើយ​ហើយ​ក៏​ដោយ​។ ជា​ធម្មតា រោគសញ្ញា​ដែល​នៅ​តែ​លេច​ឡើង ក្រោយ​ពេល​ដែល​យើង​ជា​សះស្បើយ​ពី​កូវីដ​-១៩​ រួម​មាន​៖ អស់​កម្លាំង​ខ្លាំង ក្អក​​មិន​បាត់ ​ឈឺ​ទ្រូង​ ពិបាក​ដកដង្ហើម​ ពិបាក​រំលាយ​អាហារ ភ្លេចភ្លាំង​ច្រើន​ ឈឺ​សាច់​ដុំ បញ្ហា​ទាក់ទង​នឹង​គំហើញ កន្លង​មក​ អ្នក​ជំនាញ​បាន​បញ្ជាក់​​តែ​​រោគសញ្ញា​ខាង​លើ​ប៉ុណ្ណោះ។ ប៉ុន្តែ​ ថ្មី​ៗ​នេះ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ក្រោយ​ជា​សះស្បើយ​ពី​វីរុស​កូវីដ​-១៩ អ្នក​ជំងឺ​នៅ​អាច​មាន​រោគសញ្ញា​ថ្មី​ៗ​មួយ​ចំនួន​ទៀត​។ ​​​​រោគសញ្ញា​កូវីដ​-១៩​រយៈពេល​វែង​ថ្មី​ៗ​ ១. ខូច​សរសៃ​ប្រសាទ​ ស្ថានភាព​ធ្ងន់ធ្ងរ និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត ដែល​កើត​ឡើង​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩​ គឺ​ការ​ខូច​សរសៃ​ប្រសាទ​។ ពិត​ណាស់​ មេរោគ​កូវីដ​-១៩​ មាន​ឥទ្ធិពល​ក្នុង​ការ​បំផ្លាញ​ផ្នែក​ជា​ច្រើន​នៃ​រាងកាយ​ រួម​ទាំង​សរសៃ​ប្រសាទ​។ អ្នក​ស្រាវជ្រាវ​នៅ​មន្ទីរពេទ្យ​ទូទៅ Massachusetts និង​​វិទ្យាស្ថាន​ជាតិ​សុខភាព​បាន​បង្ហាញ​​ពី​ភស្តុតាង​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ ដែល​កើត​​លើ​អ្នក​ដែល​បាន​​ជា​សះស្បើយ​។ រោគសញ្ញា​នៃ​ផលវិបាក​មួយ​នេះ​ គឺ​ខ្សោយ​ ឈឺចាប់​នៅ​ដៃ​ និង​ជើង​ ព្រម​ទាំង​អស់កម្លាំង​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ២. បាក់​ទឹក​ចិត្ត​ ទន្ទឹម​នឹង​នេះ​ដែរ ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ទៀត​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩​ គឺ​ជំងឺ​បាក់​ទឹកចិត្ត​ ថប់​បារម្ភ ឬ​ប្រែប្រួល​​អារម្មណ៍​ញឹកញាប់​។ យោង​តាម​ការ​សិក្សា​មួយ​​បាន​ឲ្យ​ដឹង​ថា​ […]


វីរុសកូរ៉ូណា

ភ្លេច​ភ្លាំង​ច្រើន​ ក្រោយ​ជា​​ពី​កូវីដ​បណ្ដាល​មក​ពី​អ្វី​? គួរដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វី​ត្បិត​តែ​គ្នា​យើង​ភាគ​ច្រើន​ដែល​ជា​សះស្បើយ​ពី​កូវីដ​-១៩ ​មិន​ជួប​​ប្រទះ​ផល​ប៉ះពាល់​រយៈពេល​យូរ​ទៅ​​លើ​ការ​ចងចាំ និង​ការ​ផ្ដោត​អារម្មណ៍​​ក៏​​ពិត​មែន​ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​​​ដែល​កើត​កូវីដ​ធ្ងន់ធ្ងរ ​អាច​​ជួប​​បញ្ហា​ទៅ​លើ​ការ​ចងចាំ និង​ការ​ផ្ដោត​អារម្មណ៍​រយៈពេល​យូរ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​​បញ្ហា​​ភ្លេច​ភ្លាំង​ស្រាប់​ មុន​ពេល​​កើត​កូវីដ​-១៩​។ តើ​កូវីដ​-១៩ ប៉ះពាល់​ដល់​ការ​ចងចាំ និង​ការ​គិត​យ៉ាង​ម៉េច​ខ្លះ​? ការ​ចង​ចាំ៖ បើ​ការ​ចងចាំ​របស់​យើង​រង​ការ​ប៉ះពាល់​ គ្នា​យើង​អាច​ពិបាក​ក្នុង​ការ​រក្សា​ទុក​ព័ត៌មាន​ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ ក៏​ដូចជា​ពិបាក​រក​នឹក​ឃើញ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង ឬ​ភ្លេច​លេប​ថ្នាំ​ផង​ក៏​មាន​។ ការ​​ផ្ដោត​​អារម្មណ៍​៖ ចំពោះ​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​ផ្ដោត​អារម្មណ៍​វិញ ​អាច​មាន​ការ​ពិបាក​ក្នុង​ការ​សន្ទនា​ ឬ​ធ្វើ​រឿងរ៉ាវ​២​យ៉ាង​ក្នុង​ពេល​តែ​មួយ។ មុខងារ​ប្រតិបត្តិ៖ ​មុខងារ​នេះ​ជា​ដំណើរការ​ផ្លូវ​ចិត្ត​ ដែល​អនុញ្ញាត​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​ ធ្វើ​ការ​សម្រេច​ចិត្ត រៀប​ចំ​ផែនការ​ជា​មុន​ និង​​ត្រួត​ពិនិត្យ​កិច្ចការ​បាន​ហ្មត់ចត់។ ប៉ុន្តែ​ បើ​​មុខងារ​ប្រតិបត្តិ​មាន​បញ្ហា​ យើង​​អាច​​មិន​សូវ​មាន​​សណ្ដាប់ធ្នាប់​ និង​ធ្វើ​អ្វី​ដោយ​មិន​បាន​គិត​គូរ​វែង​ឆ្ងាយ​ព្រម​ទាំង​​ពិបាក​ក្នុង​ការ​បន្ត​កិច្ចការ​ ឬ​ចាប់ផ្ដើម​កិច្ចការ​​ដោយ​​ដោយ​ខ្ជីខ្ជា​ជា​ដើម។ ហេតុអ្វី​បាន​ជា​កូវីដ​-១៩ ប៉ះពាល់​ដល់​ការ​ចងចាំ​ និង​ការ​គិត? ជាក់​ស្ដែង មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​​អ្នក​ដែល​កើត​កូវីដ​-១៩ ​​ពិបាក​ក្នុង​ការ​ចងចាំ និង​ការ​គិត។ មូលហេតុ​ទាំង​នេះ​រួម​មាន​៖ ១. អស់​កម្លាំង ​​អាការៈ​អស់​កម្លាំង ​កើត​ឡើង​ជា​ទូទៅ​​ក្រោយ​ពេល​ដែល​យើង​ឆ្លង​មេរោគ ហើយ​វា​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​ផ្ដោត​អារម្មណ៍​។ លើស​ពី​នេះ យើង​​ក៏​អាច​មាន​អារម្មណ៍​​ថា​មិន​មាន​ថាមពល​ផ្លូវ​ចិត្ត​គ្រប់គ្រាន់​ និង​ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍​លើ​ការងារ​។ ដូច​នេះ​ ដើម្បី​ជួយ​បង្កើន​ការ​​ចងចាំ និង​ធ្វើ​ឲ្យ​​ការ​គិត​​ដំណើរ​ការ​បាន​​ល្អ​ឡើង​វិញ​ យើង​ចាំបាច់​ត្រូវ​គេង​ឲ្យ​បាន​ស្កប់ស្កល់​នៅ​ពេល​យប់​។ ២. ភ័យ​ខ្លាច និង​ថប់​បារម្ភ​ ​​ទន្ទឹម​នឹង​នេះ​ ការ​ជា​សះស្បើយ​ពី​កូវីដ​-១៩ អាច​ជា​បទពិសោធន៍​ដ៏​តានតឹង​សម្រាប់​អ្នក​ជំងឺ​ជា​ច្រើន​។ គ្នា​យើង​ខ្លះ​​អាច​នឹក​ឃើញ​​ការ​ចងចាំ​មិន​ល្អ ឬ​យល់សប្ដិ​អាក្រក់​​ជា​ដើម​។ ការ​ថប់​បារម្ភ ការ​បារម្ភ និង​រូបភាព​ទាំង​ឡាយ​​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ការ​ផ្ដោត​អារម្មណ៍​របស់​យើង​បាន​​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ […]


វីរុសកូរ៉ូណា

កូវីដថយ តែអ្នកស្លាប់ឡើងដល់ប៉ុន្មានហើយ? ​ម៉េច​បាន​ WHO នៅ​តែ​បារម្ភ?

ជាង ៤ខែ​ចុងក្រោយ​នេះ តួលេខ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ១៩ មាន​ចំនួន​ក្បែរ ១លាន​នាក់​ហើយ ធ្វើ​ឲ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ទូទាំង​ពិភពលោក​រំកិល​ឡើង​លើស ៦លាន​នាក់​គិត​ត្រឹម​សប្ដាហ៍​នេះ។ ទិន្នន័យ​អ្នក​ស្លាប់​រាល់​ថ្ងៃ​របស់​កូវីដ​ថមថយ​ច្រើន​ហើយ ចុះ​ហេតុ​អ្វី​បាន​ជា​ WHO នៅ​តែ​បារម្ភ? គិត​ទៅ​ស្លាប់​រាល់​ថ្ងៃ​អត់​ក្រោម ១១ម៉ឺន​នាក់​ទេ តែ​ឥឡូវ​ធ្លាក់​មក​ត្រឹម​ល្បាក់ ៧ពាន់​នាក់ តាំង​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​មក។ នេះ​ជា​តួលេខ​ទាប​បំផុត​មិន​ធ្លាប់​មាន តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក។ ប្រធាន​អង្គការ​ WHO លោក Tedros Adhanom Ghebeyesus បាន​បង្ហាញ​សារ​រំលេច​ក្ដី​បារម្ភ​ជុំវិញ​វិបត្តិ​ជំងឺរាតត្បាត​កូវីដ​សាកល​ថា ទោះ​ជា​ស្ថានភាព​កូវីដ​ហាក់​ធូរស្បើយ អ្នក​ឆ្លង​អ្នក​ស្លាប់​ថយ​ចុះ​ក្នុង​កម្រិត​ល្អ​ច្រើន តែ​មាន​ប្រទេស​ច្រើន​ណាស់​កំពុង​ប្រឈម​កម្រិត​ខ្ពស់​ក្នុង​ការ​ឈឺ​សម្រាក​ព្យាបាល​នៅ​ពេទ្យ ឬ​ស្លាប់​បាត់​បង់​ជីវិត​អ្នក​ជំងឺ​កូវីដ១៩ នៅឡើយ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ គ្រប់​គ្នា​នៅ​តែ​ប្រឈម​ខ្ពស់ នៅ​តែ​ស្ថិត​ក្រោម​ការ​គម្រាមកំហែង​ពី​វីរុស​បំប្លែង​ថ្មី ហើយ​គ្រោះ​ថ្នាក់​នៅ​តែ​បន្ត​ឥតស្រាក​នៅ​ឡើយ។ ដូច​បញ្ជាក់​កន្លង​ទៅ ការ​ប្រកាស​ពី​ជោគជ័យ​ទាំង​ស្រុង​លើ​ការ​គ្រប់គ្រង ទប់ស្កាត់ ឬ​ព្យាបាល​ជំងឺ​កូវីដ១៩ ទាំង​ស្រុង គួរ​តែ​មិន​ទាន់​សន្មត​បែប​នេះ​បាន​នៅ​ឡើយ​ទេ។ ខ្ញុំ​សូម​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​គ្រប់​គ្នា​បន្ត​អនុវត្ត​តាម​យន្តការ​របស់​រដ្ឋាភិបាល ដើម្បី​សុវត្ថិភាព ប្រធានអង្គការ WHO លោក Tedros Adhanom Ghebeyesus សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​និង​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ច្រើន​បំផុត​ក្នុង​ចំណោម​តួលេខ​អ្នក​ស្លាប់​សរុប​ជាង ៦លាន​នាក់ នៅ​អាមេរិក​តែ​ឯង​បាត់បង់​ពលរដ្ឋ​ខ្លួន​ដោយ​សារ​កូវីដ១៩ ប្រមាណ ៩៦ម៉ឺន​នាក់​ហើយ។ ឯ ៣ ប្រទេស​នៅ​កំពូល​តារាង​ផ្សេង​ទៀត​បន្ទាប់​ពី​អាមេរិក​មាន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស