ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត

ក្រសួង​សុខាភិបាល បាន​អំពាវ​នាវ​ឲ្យ​​ប្រជា​ពល​រដ្ឋ​កម្ពុជាទាំង​អស់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ស្វែង​យល់​ពី​វិធី​បង្ការ​ការ​ឆ្លង​ជំ​ងឺ​អុត​ស្វា ក៏ដូច​ជា ត្រូវ​អនុ​វត្តន៍​នូវ​វិធី​បង្ការ​នានា​ឲ្យ​បាន​ខ្ជាប់​ខ្លួន ក្រោយពី​ក្រសួង​បាន​ឃើញ​ករណី​ជំ​ងឺ​អុត​ស្វាយ​ចំនួន​២​ករណី​ទៀត ដែល​នាំ​ឲ្យ​ករណី​វិជ្ជ​មាន​សរុប​កើន​ដល់៣​ករណីនេះ​។ ក្រសួង​សុខា​ភិបាល បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ខ្លួន​ថា យោង​តាម​លទ្ធផល​ដែល​ទទួល​បាន​ពី​វិទ្យា​ស្ថានជាតិ​សុខភាព​សាធារណៈ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៤ កម្ពុជា បាន​រក​ឃើញករណី​វិជ្ជ​មាន​ចំនួន​២​ករណី​បន្ថែមទៀត ក្រោយពី​រក​ឃើញករណី​ទី​១ លើ​បុរស​​វ័យ​២៨​ឆ្នាំ​ម្នាក់ រស់​នៅ​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ កាលពីថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​។ ក្រោយពី​រក​ឃើញ​ករណី​ថ្មី​ទាំង​២​ខាង​លើ ក្រសួង​សុខា​ភិបាល បាន​បញ្ជាក់​ថា វីរុសអុតស្វា អាច​ចម្លងពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​រួម​ភេទ​គ្រប់ទម្រង់ ជា​មួយនឹង​អ្នក​ជំ​ងឺ​អុតស្វា និង​ការ​ប៉ះ​ពាល់​ផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ទឹក​សារ​ពាង្គកាយ ទឹក​មាត់ ដំណក់​តូច​ៗ​តាមផ្លូវ​ដង្ហើម និង​សម្ភារៈ​ប្រើប្រាស់​ដែល​មាន​ជាប់​វីរុស ដូច​ជា​ចម្លៀក​បំពាក់ ពូក កន្សែង ស្លាប​ព្រាចាន ជា​ដើម​។ វីរុស​អុតស្វា ក៏អាច​ឆ្លង​ពី​ម្តាយ​ទៅកូន​តាម​រយៈទង​សុក ក្នុង​អំឡុង​ពេល ឬក្រោយពេលសម្រាល តាមរយៈ​ការ​ប៉ះ​ពាល់​ផ្ទាល់ បើ​ស្ត្រី​មាន​ផ្ទៃ​ពោះ ឬឪពុក​ម្តាយ​មាន​ជំ​ងឺ​អុត​ស្វា​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ជាមួយ​គ្នា​នេះ ក្រសួង​បាន​បញ្ជាក់​ថា បើ​បុគ្គល​ណាមាន​រោគ​សញ្ញា​ដូច​ជា កន្តួល​រមាស់ ដោយ​មាន​ពង​ទឹក​នៅលើ​មុខ បាត​ដៃ ជើង​ […]

ស្វែងរក ជំងឺឆ្លង

ឆ្លងបាក់តេរីផ្សេងៗ

ក្រសួងសុខាភិបាល ប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺអុតស្វា

បច្ចុប្បន្នជំងឺអុតស្វា កំពុងតែបន្ដកើតមាននៅបតាមបណ្ដាប្រទេសជាង ១០លើពិភពលោក រីឯក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសឲ្យមានការប្រុងប្រយ័ត្នជាខ្លាំងទោះជំងឺ​នេះ​មិន​ទាន់​មាន​វត្តមាននៅកម្ពុជាក៏​ដោយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកជំទាវ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រ​សួង​សុខាភិបាល កាលពី​ថ្ងៃទី​២២ ខែឧសភា បានចេញសេចក្ដីប្រកាសរួមមួយស្ដីអំពីការវិវត្ដ នៃជំងឺឆ្លងប្រភេទថ្មី អុតស្វា (Monkeypox) ដែលកំពុងតែឆ្លងចូលប្រទេសចំនួន១៦ប្រទេសលើពិភពលោកគិត​ត្រឹម​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២២។ នេះ​បើ​តាម​អ្វី​ដែល​លោក​ជំទាវ​បាន​ដក​ស្រង់​ពី​អង្គការ​សុខភាព​ពិភព​លោក។ ថ្វីត្បិដតែជំងឺចម្លែកនេះ មិនទាន់រាលដាលមកកម្ពុជាក៏ពិតមែន ប៉ុន្ដែលោកជំទាវអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចូលរួមការពារ ជាពិសេសតាមតំបន់ មន្ទីរពេទ្យ សហគមន៍ ទីប្រជុំជន ច្រកចេញចេញចូល អ្នកដំណើរ ដែលធ្លាប់មានប្រវត្ដិមកពីតំបន់ជំងឺ ជាមួយនឹងរោគសញ្ញា ក្ដៅខ្លួន កើតកន្ទួល រមាស់ ពងបែក មានទឹក។ ក្នុងស្ថានភាពសង្ស័យអ្នកដែលមានរោគសញ្ញាដូចជា ក្ដៅខ្លួន ហើមកូនកណ្ដុរ ឈឺក្បាលខ្លាំង ឈឺសាច់ដុំ មានពង​បែក​លើរាងកាយ ត្រូវផ្ដល់ដំណឹងទៅកាន់មន្ទីរពេទ្យជាចាំបាច់ដើម្បីធ្វើរោគវិនិច្ឆ័យ ការពារ និងត្រូវបន្ដដាក់ឲ្យនៅដាច់​ដោយឡែក ជៀសវាងការចម្លងពីមួយទៅមួយបន្ដទៀត។ ករណីដែលអាចចម្លងជំងឺនេះបាន ដូចជា ការប៉ះពាល់​អ្នកជំងឺ ប្រើប្រាស់របស់រួមជាមួយអ្នកជំងឺ ការរួមភេទ នៅគៀកអ្នកជំងឺ […]


វីរុសកូរ៉ូណា

អ្នកស្លាប់ដោយកូវីដ-១៩ នៅកូរ៉េខាងជើងកើនឡើង ខណៈបរិក្ខាពេទ្យខ្វះខាត

ខណៈពេលនេះ កូរ៉េខាងជើងកំពុងតែទទួលរងការរាតត្បាតពីជំងឺកូវីដ១៩​ បំប្លែងថ្មី អូមេក្រុង។ តាមរបាយការណ៍បង្ហាញត្រឹមតែរយៈពេល ៤ថ្ងៃអំឡុងពេលដែលរដ្ឋាភិបាលប្រកាសបិទខ្ទប់ចាប់ពីថ្ងៃទី ១២ ខែឧសភាកន្លងទៅ គឺមានចំនួនអ្នកស្លាប់កើនឡើងដល់ទៅ ៤២នាក់។ លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ បានរៀបចំកិច្ចប្រជុំបន្ទាន់ថ្មីមួយទៀត ដើម្បីចាត់វិធានការ បង្កើនការពារ និងបញ្ជូនកងកម្លាំងផ្នែកវេជ្ជសាស្ដ្រចុះអន្ដរាគមន៍​ក្នុងទីក្រុងព្យុងយ៉ាង។ ក្នុងកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ​២០២២ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យប្រើប្រាស់ពេទ្យ​យោធាជាចាំបាច់ដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ ថ្នាំពេទ្យ និង សំភារៈសម្រាប់ប្រើប្រាស់ផ្នែកវេជ្ជសាស្ដ្រក្នុងទីក្រុងព្យុងយ៉ាង ខណៈដែលប្រទេសមួយនេះកំពុងតែទទួលរងការវាយប្រហារដោយ កូវីដ១៩ លើកទី១ ហើយមក​ទល់ពេលបច្ចុប្បន្នមានអ្នកបង្ហាញអាការៈសង្ស័យដល់ទៅ ៣៩២ ៩២០នាក់។ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា កូរ៉េខាងជើងទើបតែបានទទួលស្គាល់ថាខ្លួនកំពុងតែមានការផ្ទុះរាតត្បាតមេរោគកូវីដ១៩ កាលសប្ដាហ៍មុន ខណៈដែលអ្នកជំនាញជាច្រើនបានលើកឡើងនូវការព្រួយបារម្ភ ពីផលអាក្រក់ដែលប្រទេសនេះនឹងជួបប្រទះ ដោយផ្អែកមើលឃើញជាក់ស្ដែងពី លក្ខខណ្ឌផ្នែកវេជ្ជសាស្ដ្រ និងចំណេះដឹងពលរដ្ឋអំពីជំងឺមួយនេះ។ លោក គីម ជុងអ៊ុនកាលពីព្រឹកថ្ងៃចន្ទ បានចុះទៅត្រួតពិនិត្យដោយផ្ទាល់តាមឱសថស្ថានជាច្រើនកន្លែងក្បែរទន្លេ Taedong […]


វីរុសកូរ៉ូណា

ឆ្លងកូវីដ-១៩ ម្ដងហើយ បើ​ឆ្លងម្ដងទៀត រោគសញ្ញាអាចធ្ងន់ជាងមុន?

វីរុស​កូវីដ-១៩ អាច​ចូល​ទៅ​បំផ្លាញ​សួត​ធ្ងន់ធ្ងរ ក៏​ដូចជា​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង​ ហើយ​វីរុស​ឆ្លង​មួយ​នេះ​ ក៏​មាន​សមត្ថភាព​ក្នុង​ការ​បំផ្លាញ​សរីរាង្គ​ជា​ច្រើន​ទៀត​នៅ​ក្នុង​រាងកាយ​ រួម​ទាំង​បេះដូង​ ខួរ​ក្បាល​ និង​តម្រង​នោម​។ ពិត​ណាស់​ កង្វល់​ដ៏​ធំ​មួយ​ទៀត​នោះ គឺ​​បើ​ទោះ​បី​ជា​យើង​ជា​សះស្បើយ​ពី​វីរុស​កូវីដ-១៩​ហើយ​ក៏​ដោយ​ ក៏​អាច​ឆ្លង​ម្ដង​ទៀត​បាន​ដែរ​។ ឱកាស​ឆ្លង​វីរុស​កូវីដ​ជាថ្មី ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ​-១៩ មិន​មែន​អាស្រ័យ​លើ​ចំនួន​ដង​ដែល​យើង​បាន​ឆ្លង​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មិន​អាច​ការពារ​ការ​ឆ្លង​មេរោគ​បាន នៅ​ពេល​ដែល​មាន​​វីរុស​កូវីដ-១៩​​ បំប្លែង​ថ្មី​ជា​បន្តបន្ទាប់​ ឬ​អាច​បណ្ដាល​មក​ពី​ភាព​ស៊ាំ​ធ្លាក់​ចុះ ចាប់​តាំង​ពី​យើង​ឆ្លង​វីរុស​កូវីដ-១៩ ​​ចុង​ក្រោយ​ ឬ​ការ​​ចាក់​វ៉ាក់សាំង​ចុង​ក្រោយ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​ឆ្លង​វីរុស​កូវីដ​​-១៩​ លើកទី២ ​ធ្ងន់​ធ្ងរ​ជាមុន​? ​ជា​ទូ​ទៅ​ ការ​ឆ្លង​វីរុស​ជា​លើក​ដំបូង​លើ​អ្នក​ដែល​បាន​​ចាក់​​វ៉ាក់សាំង មាន​រោគសញ្ញា​ស្រាល​ជាង​​អ្នក​ដែល​មិន​​បាន​ចាក់​វ៉ាក់សាំង។ ដូច​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​ឆ្លង​ម្ដង​ទៀត នោះ​រោគសញ្ញា​​នឹង​មាន​សភាព​ស្រាល​ជាង​មុន​ ដោយ​សារ​តែ​យើង​​មាន​ប្រព័ន្ធ​ការពារ​ស្រាប់​។ យោង​តាម​ទិន្នន័យ​នា​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា​ សមាមាត្រ​នៃ​អ្នក​ដែល​រាយការណ៍​​ពី​រោគសញ្ញា​នៃ​ការ​ឆ្លង​ម្ដង​ទៀត​ គឺ​មាន​ភាព​ខុស​ៗ​​គ្នា ដោយ​អាស្រ័យ​ទៅ​តាម​វ៉ារ្យង់​ជាក់​ស្ដែង។ [embed-health-tool-bmi] ការ​ឆ្លង​កូវីដ​-១៩​ ម្ដង​ទៀត​ អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​អត់​? ពិត​ណាស់​ ការ​ឆ្លង​ម្ដង​ទៀត​ ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​បាន​មួយ​កម្រិត​ដែរ​​ ពីព្រោះ​ការ​ឆ្លង​កាល​ពី​​លើក​មុន​ អាច​ផ្ដល់​ការ​ការពារ​ស្រដៀង​គ្នា​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​អូមីក្រុង ​ដូច​ទៅ​នឹង​​ការ​ចាក់​វ៉ាក់សាំង​ចំនួន​២​ដូស​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​តែ​មិន​អាច​ការពារ​​ខ្លួន​យើង​បាន​ទាំង​ស្រុង​ឡើយ​ ហេតុ​នេះ​ហើយ យើង​ចាំបាច់​បន្ត​​អនុវត្ត​វិធានការ​ទប់​ស្កាត់​វីរុស​រាតត្បាត​កូវីដ​-១៩​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ទើប​ជា​ការ​ប្រសើរ​។​ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន […]


វីរុសកូរ៉ូណា

លើកទី​១ កូរ៉េខាងជើងប្រកាស​ចំនួន​អ្នក​ស្លាប់​ដោយសារកូវីដ-១៩

ទីភ្នាក់ងារព័ត៌មានក្នុងប្រទេសកូរ៉េខាងជើងបានឲ្យថា ពល​រដ្ឋ​កូរ៉េ​ខាង​ជើង​ចំនួនចំនួន​ ៦​នាក់​បាន​ស្លាប់ដោយវីរុស​បំប្លែងថ្មី អូមេក្រុង និងមានមនុស្ស ១៨៧ ០០០ នាក់ផ្សេង​ទៀតកំពុង​មានចេញ​រោគសញ្ញាក្ដៅខ្លួន ផ្ដាស​សាយ ដែល​​ស្ថិតក្នុងការសង្ស័យ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងទទួលការព្យាបាល។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កូរ៉េ​ខាង​ជើង បាន​ប្រកាស​ពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចាប់​តាំង​ពី​វីរុស​នេះ​បាន​រាត​ត្បាត​នៅ​លើ​ពិភព​លោក​។​ ក្រុមអ្នកជំនាញបានអះអាង និង សន្មតថា ករណីមានជំងឺកូវីដ១៩ ជ្រៀតខ្លួនចូលប្រទេសមួយនេះ មានជាយូណាស់មកហើយ  តែរដ្ឋាភិបាលមិនបញ្ចេញព័ត៌មាន ទើបតែសម្រេចបង្ហាញកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះតែប៉ុណ្ណោះ។ ជាក់ស្ដែងវីរុស​បំប្លែង​ថ្មីអូមេរក្រុងបានឆ្លង​ចូលក្នុងទីក្រុងព្យូងយ៉ាងមួយរយៈពេលទៅហើយគ្រាន់​តែទិន្នន័យមិនបង្ហាញច្បាស់លាស់ មុនពេលរដ្ឋាភិបាលឈានដល់ការសម្រេចចិត្ដចេញវិធានការបិទខ្ទប់ប្រទេស កាលពីកាលពីថ្ងៃទី ១២ ខែឧសភា កន្លងទៅ។ អត្ថបគួរអាន៖ កូរ៉េខាងជើង ប្រកាសអាសន្នបិទខ្ទប់ប្រទេសលើកទី១ រារាំងការរាតត្បាតជំងឺកូវីដ-១៩ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាមេរោគបំប្លែងថ្មីមួយនេះបានពង្រីកខ្លួនក្នុងប្រទេសកូរ៉េតាំងពីចុងខែមេសា កន្លងមក ដោយ​ប្រ​ជាពល​រដ្ឋ​ខ្លះ​ចាប់​មាន​អាការៈ​ក្ដៅខ្លួន។ មកទល់ពេលនេះ មានចំនួនប្រជាជន ៣៥០​០០០នាក់ កំពុងតែបង្ហាញរោគសញ្ញក្ដៅខ្លួន ដោយមិនទាន់បានបញ្ជាក់ពីលទ្ធផលតេស្ដ​កូវីដ-១៩ ថាវិជ្ជ​មាន​ ឬ​អត់​នៅឡើយទេ។ ប្រជាជនកូរ៉េមានជាង ២៥លាននាក់ សុទ្ធសឹងតែមិនទាន់បានទទួលបានវ៉ាក់សាំងការពារនៅឡើយទេ […]


វីរុសកូរ៉ូណា

ទោះកូវីដកម្រិតស្រាលក៏អាចឲ្យខួរក្បាលរួមស្វិត និងផលប៉ះពាល់ទាំងនេះដែរ

គ្នា​យើង​មួយ​ចំនួន​ដែល​ឆ្លង​វីរុស​កូវីដ-១៩​​ ដោយ​​មាន​រោគសញ្ញា​ស្រាល​ ច្បាស់​ជា​យល់​ថា វីរុស​នេះ​មិន​បង្ក​ជា​ផល​ប៉ះពាល់​អ្វី​ឡើយ​ ក្រោយ​ជា​សះស្បើយ។ ប៉ុន្តែ​មិន​ដូច្នោះ​ទេ ទោះ​ជា​យើង​ឆ្លង​វីរុស​កូវីដ​-១៩​កម្រិត​ស្រាល​ក៏​ដោយ​​ ក៏ផលប៉ះពាល់នៃជំងឺផ្លូវដង្ហើមនេះ​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​យើង​រួម​ស្វិត​ និង​​ចាស់​ជាង​វ័យ​រហូត​ដល់​១០​ឆ្នាំ​ឯណោះ​ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ។ ផល​ប៉ះពាល់​នៃ​វីរុស​កូវីដ​-១៩​ចំពោះ​ខួរ​ក្បាល​ ​​​​ភស្តុតាង​មួយ​ចំនួន​នៃ​ការ​ខូច​សរសៃ​ប្រសាទ ក្រោយ​ឆ្លង​វីរុស​កូវីដ-១៩​កម្រិត​ស្រាល​ ត្រូវ​បាន​សិក្សា​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​ចក្រភព​អង់គ្លេស ទៅ​លើ​ការ​ប្រែប្រួល​​ខួរ​ក្បាល​ មុន​ និង​ក្រោយ​ពេល​ឆ្លង​វីរុស​នេះ។ ក្នុង​ចំណោម​អ្នក​ចូលរួម​ចំនួន​៧៨៥​​នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​៥១​ឆ្នាំ​ ដល់​៨១​ឆ្នាំ បាន​ស្កេន​ខួរ​ក្បាល​​​មុន​ពេល​ដែល​មាន​ការ​ផ្ទុះ​​ជំងឺ​រាតត្បាត​។ កំណត់​ត្រា​វេជ្ជសាស្ត្រ​បាន​បង្ហាញ​ថា ក្នុង​នោះ​មាន​អ្នក​ចូលរួម​ចំនួន​៤០១​នាក់​បាន​ឆ្លង​វីរុស​កូវីដ-១៩ ដែល​មាន​រោគសញ្ញា​ស្រាល។ ជា​លទ្ធផល​ ក្រោយ​​ជា​សះស្បើយ​ពី​វីរុស​នេះ​រយៈពេល​៤​ខែ​កន្លះ​ អ្នក​ជំងឺ​​បាន​បាត់បង់​​ទំហំ​ខួរ​ក្បាល​ចន្លោះ​ពី​០.២ និង​២​ភាគ​រយ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ សមត្ថភាព​យល់​ដឹង​ធ្លាក់​ចុះ ជា​មួយ​គ្នា​នេះ​ដែរ អ្នក​ជំងឺ​កូវីដ​ក៏​​មាន​ការ​ផ្ចង់​អារម្មណ៍​ទាប​ ព្រម​ទាំង​ការ​ចងចាំ​ចុះ​ខ្សោយ បើ​ប្រៀបធៀប​នឹង​អ្នក​មាន​សុខភាព​ល្អ។ លោក​វេជ្ជបណ្ឌិត​Jacques Hugon អ្នក​ឯកទេស​ខាង​សរសៃ​ប្រសាទ​នៅ​សាកលវិទ្យាល័យ​នៃ​មន្ទីរពេទ្យ​Paris Lariboisiere បាន​មាន​ប្រសាសន៍​ថា យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា តើ​ខួរ​ក្បាល​​នឹង​ធ្វើ​ការ​​ជួសជុល​ដោយ​ខ្លួន​ឯង​ឬ​យ៉ាង​ណា​។ បន្ថែម​ពី​នេះ​ ការ​បំផ្លាញ​ដែល​​បង្ក​ឡើង​ដោយ​កូវីដ​នៅ​ក្នុង​ខួរ​ក្បាល​ ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​សរសៃ​ប្រសាទ​ផ្សេង​ៗ​ផង​ដែរ​។ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ […]


វីរុសកូរ៉ូណា

កូរ៉េខាងជើង ប្រកាសអាសន្នបិទខ្ទប់ប្រទេសលើកទី១ រារាំងការរាតត្បាតជំងឺកូវីដ-១៩

រដ្ឋាភិបាលកូរ៉េខាងជើងបានចេញសេចក្ដីប្រកាសជាផ្លូវការពីការផ្ទុះរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូង និងការបញ្ជាឲ្យបិទខ្ទប់ប្រទេសជាបន្ទាន់ ស្របពេលភ្នាក់ងារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា ជំងឺនេះនឹងអាចជ្រៀតចូលទៅដល់ទីក្រុងព្យូងយ៉ាង។ សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ២០២២។ សាររបស់លោក គីម ជុងអ៊ុន បានចុះផ្សាយដោយភ្នាក់ងារព័ត៌មានប្រមុខរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថា នេះគឺជាឧប្បត្តិហេតុសង្គ្រោះបន្ទាន់ដ៏ធំបំផុតប្រចាំប្រទេសកូរ៉េខាងជើង ដែលមិនធ្លាប់មានអស់រយៈពេលជាង​២ឆ្នាំ​មកហើយ នៃការផ្ទុះរាតត្បាតជំងឺមួយនេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! របាយការបានបញ្ជាក់ថា មានប្រជាជននៅក្នុងទីក្រុង ព្យូយ៉ាង បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ អូមេក្រុង ដែលចំនួនអ្នកដែលប៉ះពាល់ មិនបានបញ្ជាក់ឲ្យច្បាស់នោះទេ ចំណែកទិន្នន័យអ្នកឆ្លង ក៏មិនទាន់បង្ហាច្បាស់នោះដែរ។ សំណាករបស់អ្នកឆ្លងជំងឺ ត្រូវបានប្រមូលកាលពីថ្ងៃ៨ ឧសភាកន្លងទៅ។ លោក គីម ជុងអ៊ុន បានអំពាវនាវមន្ដី្រគ្រប់ជាន់ថ្នាក់របស់ខ្លួនចូលរួមកិច្ចប្រជុំជាបន្ទាន់ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និង បញ្ជាចាត់វិធានការយ៉ាងកំហឹតឲ្យបិទខ្ទប់តាមបន់រាងៗខ្លួន ក៏ដូចជាក្រុមគូ្រពេទ្យ ជំនួយតាមតំបន់ ដើម្បីរក្សាសុវត្ថិភាពពីការរីករាលដាលនៃជំងឺមួយនេះ។ កូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់លើពិភពលោក មិនបានបញ្ជាក់ថាខ្លួនធ្លាប់មានអ្នកកើត​កូវីដ១៩ឡើយសូម្បីតែម្នាក់ ដែលចំណុចនេះស្ថិតក្នុងការសង្ស័យរបស់ សហរដ្ឋអាមេរិក ព្រោះប្រទេសមួយនេះស្ថិតនៅ ជាប់ព្រំដែនប្រទេសចិន កូរ៉េខាងត្បូង ដែលជាប្រទេសស្ថិតក្នុងការវាយប្រហារខ្លាំងនៃជំងឺ។ កន្លងមកប្រទេសកូរ៉េខាងជើង បានបដិសេធកម្មវិធីនៃ ការផ្ដល់ជំនួយវាក់សាំង […]


វីរុសកូរ៉ូណា

ការសិក្សា៖ អ្នក​មាន​បញ្ហាផ្លូវចិត្ត មានហានិភ័យខ្ពស់ឆ្លងកូវីដ-១៩

សុខភាព​ផ្លូវ​ចិត្ត​ ​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​ក្នុង​អំឡុង​ពេល​រាតត្បាត​នៃ​វីរុស​កូវីដ​-១៩​នេះ​តែ​ម្ដង​។ ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​បាន​​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ហើយ​ក៏ដោយ តែបើ​កំពុង​មាន​ជំងឺទាក់ទង​នឹង​ផ្លូវ​ចិត្ត​​ នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​កូវីដ​-១៩ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​JAMA Network Open។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​UC San Francisco ​ដែល​ធ្វើការ​ជាមួយ​ក្រុម​ស៊ើប​អង្កេត​មក​ពី​ប្រព័ន្ធ​ថែទាំ​សុខភាព​ San Francisco VA និង​បាន​តាមដាន​ទិន្នន័យ​របស់​អ្នក​ជំងឺ​ជាង​ពីរសែន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​។ ជា​លទ្ធផល​​ ជាង​ពាក់​កណ្ដាល​នៃ​អ្នក​ចូលរួម​ក្នុង​ការ​សិក្សា​ (៥១%) ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​​​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ និង​ជិត​១៥%​​ នៃ​អ្នក​ទាំង​នេះ​មាន​វិជ្ជមាន​កូវីដ​-១៩។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​អ្នកស្រាវជ្រាវ​ក៏​បាន​រាយការណ៍​ថា ហានិភ័យ​នេះ​នឹង​កាន់​តែ​ខ្ពស់​ចំពោះ​អ្នក​ដែល​មាន​អាយុ​លើស​ពី​៦៤​ឆ្នាំ​។ តាម​ការ​សិក្សា​នេះ​ដែរ​បាន​​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ដែល​មាន​អាយុ​លើស​៦៥​ឆ្នាំ​ និង​ធ្លាប់​ប្រើប្រាស់​​គ្រឿង​ញៀន​​មាន​ហានិភ័យ​ខ្ពស់​ជាង​រហូត​ដល់​ទៅ​២៤% ហើយ​ចំពោះ​អ្នក​ដែល​មាន​ជំងឺផ្លូវ​ចិត្ត​​មាន​ហានិភ័យ​ខ្ពស់​ជាង​២៣%។ រី​ឯ​អ្នក​ជំងឺ​បាយ​ប៉ូឡា (ជា​ស្ថានភាព​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ប្រែប្រួល​អារម្មណ៍​យ៉ាង​ខ្លាំង​) ​​មាន​ហានិភ័យ​ខ្ពស់​ជាង​១៦% ស្រប​ពេល​ដែល​អ្នក​ដែល​មាន​ជំងឺ​ថប់​បារម្ភ​មាន​ហានិភ័យ​ខ្ពស់​ជាង​អ្នក​ដែល​មិន​មាន​ជំងឺ​ផ្លូវ​ចិត្ត​​ចំនួន​១២%។ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី […]


វីរុសកូរ៉ូណា

អាហារ​ទាំងនេះល្អសម្រាប់​អ្នកទើបជាពីកូវីដ-១៩

វីរុស​កូវីដ​-១៩ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​​សួត​នោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ក​ហានិភ័យ​ដល់​កោសិកា​ខួរ​ក្បាល​ដូច​គ្នា។ ការសិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ឆ្លង​មេរោគ​កូវីដ​-១៩ អាច​បង្រួញ​កោសិកា​ខួរ​ក្បាល​ដែល​នាំ​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​កោសិកា​ ហើយ​រោគសញ្ញា​មួយ​ដែល​កើត​ឡើង​ជា​ទូទៅ​​ចំពោះ​អ្នក​ជា​សះស្បើយ​ពី​វីរុស​កូវីដ​គឺ​​បញ្ហា​ភ្លេចភ្លាំង​ច្រើន​។ វីរុស​កូវីដ​-១៩​ចូល​ទៅ​ខួរ​ក្បាល​ដោយ​របៀប​ណា​? អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ វីរុស​កូវីដ-១៩​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​តាម​រនាំង​ឈាម​-ខួរ​ក្បាល​ ។ រនាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សរសៃ​ឈាម​​បិទ​ជិត  ដែល​មាន​តួនាទី​ការពារ​ខួរ​ក្បាល​។ ក្រោយ​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​ ​ពពួក​Spike protein នៅ​ក្នុង​វីរុស​ បាន​​តោង​ជាប់​នៅ​សរសៃ​ឈាម​ និង​ចម្លង​ទៅ​ក្នុង​កោសិកា​ខួរ​ក្បាល​ ហើយ​ក្រោយ​មក​ វា​ក៏​បាន​ឆ្លង​​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​​​រោគសញ្ញា​វីរុស​កូវីដ​-១៩ បាន​ចូល​ទៅ​កាន់​ខួរ​ក្បាល​ ប្រហែល​២០​%​នៃ​អ្នក​ដែល​កើត​​វីរុស​កូវីដ​-១៩​ វិវត្ត​ទៅ​ជា​​ការ​បាត់បង់​ការ​ចងចាំ​រយៈពេល​ខ្លី ពិបាក​ផ្ចង់​អារម្មណ៍ និង​អស់​កម្លាំង​ជា​ដើម​។ ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ជំងឺ​មួយ​ចំនួន​ទៀត បាន​រាយការណ៍​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ខួរ​ក្បាល​ ដែល​បង្ក​ឡើង​ដោយ​វីរុស​កូវីដ​-១៩។ អ្នក​ជំនាញ​​ជឿ​ថា នេះ​ជា​លទ្ធផល​នៃ​អ្នក​ដែល​មាន​រោគសញ្ញា​កូវីដ​-១៩​ ធ្ងន់ធ្ងរ ឬ​បណ្ដាល​មក​ពី​មាន​អុកស៊ីហ្សែន​ទាប​នៅ​រយៈពេល​យូរ​។ រោគសញ្ញា​​អាច​រួម​មាន៖ ច្របូកច្របល់ បាត់បង់​ក្លិន​ និង​រសជាតិ​ ឈឺ​ក្បាល​ ពិបាក​ផ្ដោត​អារម្មណ៍​ ឥរិយាបថ​ប្រែប្រួល ប្រកាច់ បាត់បង់​ស្មារតី គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ [embed-health-tool-vaccination-tool] អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង […]


វីរុសកូរ៉ូណា

មិនបាច់រុកច្រមុះ អាមេរិកអនុញ្ញាតឲ្យប្រើឧបករណ៍តេស្តកូវីដ-១៩ តាមរយៈផ្លុំ

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២២ កន្លងទៅ រដ្ឋបាលចំណីអាហារ និង ឱសថរបស់សហរដ្ឋអាមេរិក(FDA) បានអនុញ្ញាតឲ្យប្រើប្រាស់ឧបករណ៍តេស្ដដង្ហើមរកវីរុសកូវីដ-១៩ ឈ្មោះថា Covid-19 breathalyzer ជាលើកដំបូង ដើម្បីបង្កើនភាពងាយស្រួល និង មានភាពរហ័សក្នុងការធ្វើតេស្ដស្វែងរកអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩។ ឧបករណ៍តេស្ដខ្យល់ដង្ហើម Covid-19 breathalyzer បង្កើតឡើងដោយក្រុមហ៊ុន InspectIR ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកបាន ទទួលការអនុញ្ញាតយ៉ាងពេញលេញពីរដ្ឋបាលចំណីអាហារ និងឱសថ ក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយទទួលការសាកល្បងធ្វើតេស្ដពិសោធន៍ជាមួយនឹងលទ្ធផលបង្ហាញភាព​ត្រឹម​ត្រូវ​លើ​អ្នក​វិជ្ជមានបានលើស ៩១,២% និង កម្រិត​ត្រឹម​ត្រូវ​ពី​ភាព​អវិជ្ជមានបានរហូតដល់ទៅ ៩៩,៣% នៃចំនួន​អ្នក​ចូល​រួម​ធ្វើតេស្ដសរុប២ ៤០៩នាក់។ ទម្រង់​នៃការប្រើ​ប្រាស់​ឧបករណ៍​នេះ ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ការ​វាស់ជាតិ​អាល់កុល​ដែរ ដោយ​អ្នកត្រូវ​ធ្វើ​តេស្ត​ត្រូវ​ផ្លុះ​ខ្យល់​ចូល​ក្នុង​ឧបករណ៍ ហើយ​លទ្ធផល​នឹង​បង្ហាញ​ក្នុង​រយៈពេល​តិច​ជាង​បីនាទី​។​ អត្ថបទគួរអាន៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន WHO ណែនាំពីវិធីកម្ចាត់​វីរុស COVID-19 លើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈាន​ដល់ដំណាក់កាលតេស្តលើកទី២ COVID-19 ​អាចចម្លងតាមរយៈអាហារអត់? ការ​ព្យាបាល​សាកល្បង អ្នកជំងឺវីរុស COVID-19 ជាសះស្បើយលឿនប្រើថ្នាំ Remdesivir ជាមធ្យម​មួយថ្ងៃឧបករណ៍មួយនេះអាចធ្វើតេស្ដបានរហូតដល់ទៅ១៦០នាក់។ បន្ថែមពីនេះទៀត វាមានភាពងាយស្រួលនៅក្នុងបេសកម្មផ្សេងៗដោយងាយស្រួលដាក់តាមខ្លួន […]


វីរុសកូរ៉ូណា

ប្រយ័ត្ន! អ្នកជាសះស្បើយពីកូវីដ អាចប្រឈមបញ្ហាកំណកឈាមធ្ងន់ធ្ងរក្នុងសួត

វីរុស​កូវីដ-១៩​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សួត​ប៉ុណ្ណោះ​ទេ ថែមទាំង​​អាច​បំផ្លាញ​​សរីរាង្គ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​រាងកាយ​​ផង​ដែរ​។ តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ ​អ្នក​ដែល​ជា​សះស្បើយ​ពី​វីរុស​កូវីដ​-១៩ ​មាន​ហានិភ័យ​ខ្ពស់​​ក្នុង​ការវិវត្តទៅ​ជា​បញ្ហា​កំណក​ឈាម​ធ្ងន់ធ្ងរ​រហូត​ដល់​៦​ខែ​ ហើយ​ផលវិបាក​នេះ​​អាច​កើត​ឡើង​ចំពោះ​អ្នក​​ជំងឺ​កូវីដ​ដែល​មាន​រោគសញ្ញា​ស្រាល​ដូច​គ្នា។ អ្នក​ជំនាញ​បាន​​រក​ឃើញ​​ហានិភ័យ​កើន​ឡើង​នៃ​ការ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ ជា​​កំណក​ឈាម​​ដែល​កើត​នៅ​ជើង​រហូត​ដល់​៣​ខែ​បន្ទាប់​ពី​ជា​សះស្បើយ​ពី​កូវីដ​-១៩ និង​​ការ​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួតរហូត​ដល់​​៦​ខែ​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ហានិភ័យ​នៃ​កំណក​ឈាម​កើន​ឡើង​ក្រោយ​ជា​សះស្បើយ​រយៈពេល​១៨០​ថ្ងៃ​ ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ក៏​បាន​កត់សម្គាល់​ឃើញ​​ថា លទ្ធផល​ទាំង​នេះ​គាំទ្រ​ដល់​វិធានការ​ការពារ​​​ការ​កើត​​កំណក​ឈាម​ ជា​ពិសេស​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ហានិភ័យ​ខ្ពស់​ ក៏​ដូចជា​សារសំខាន់​នៃ​ការ​​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​កូវីដ​-១៩។ យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​​ ហានិភ័យ​កើន​ឡើង​ក្នុង​រយៈពេល​៩០​ថ្ងៃ​ នៃ​ការ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ និង​​​​រយៈពេល​១៨០​ថ្ងៃ​​នៃ​ការ​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត​ (pulmonary embolism) ព្រម​ទាំង​​​បញ្ហា​ហូរ​ឈាម​នៅ​រយៈពេល​៦០​ថ្ងៃ​ក្រោយ​ជា​សះស្បើយ​ពី​វីរុស​កូវីដ​-១៩​នេះ​​។ [embed-health-tool-vaccination-tool] ​រោគសញ្ញា​នៃ​កំណក​ឈាម​ក្នុង​សួត​ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​បញ្ហា​កំណក​ឈាម​នៅ​ក្នុង​សួត​ ក្រោយ​ជា​សះស្បើយ​ពី​កូវិដ​-១៩ មាន​ដូចជា៖ ពិបាក​ដក​ដកដង្ហើម​ ឈឺ​ទ្រូង​ធ្ងន់ធ្ងរ ក្អក​ជាប់​ ញ័រ​ទ្រូង​ ចង្វាក់​បេះដូង​លោត​ញាប់។ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ ចំណុចសំខាន់ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​បញ្ហា​កំណក​ឈាម​នៅ​ក្នុង​សួត​ ក្រោយ​ជា​សះស្បើយ​ពី​កូវិដ​-១៩ មាន​ដូចជា៖ ពិបាក​ដកដង្ហើម​ ឈឺ​ទ្រូង​ធ្ងន់ធ្ងរ ក្អក​ជាប់​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស