ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត

ក្រសួង​សុខាភិបាល បាន​អំពាវ​នាវ​ឲ្យ​​ប្រជា​ពល​រដ្ឋ​កម្ពុជាទាំង​អស់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ស្វែង​យល់​ពី​វិធី​បង្ការ​ការ​ឆ្លង​ជំ​ងឺ​អុត​ស្វា ក៏ដូច​ជា ត្រូវ​អនុ​វត្តន៍​នូវ​វិធី​បង្ការ​នានា​ឲ្យ​បាន​ខ្ជាប់​ខ្លួន ក្រោយពី​ក្រសួង​បាន​ឃើញ​ករណី​ជំ​ងឺ​អុត​ស្វាយ​ចំនួន​២​ករណី​ទៀត ដែល​នាំ​ឲ្យ​ករណី​វិជ្ជ​មាន​សរុប​កើន​ដល់៣​ករណីនេះ​។ ក្រសួង​សុខា​ភិបាល បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ខ្លួន​ថា យោង​តាម​លទ្ធផល​ដែល​ទទួល​បាន​ពី​វិទ្យា​ស្ថានជាតិ​សុខភាព​សាធារណៈ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៤ កម្ពុជា បាន​រក​ឃើញករណី​វិជ្ជ​មាន​ចំនួន​២​ករណី​បន្ថែមទៀត ក្រោយពី​រក​ឃើញករណី​ទី​១ លើ​បុរស​​វ័យ​២៨​ឆ្នាំ​ម្នាក់ រស់​នៅ​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ កាលពីថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​។ ក្រោយពី​រក​ឃើញ​ករណី​ថ្មី​ទាំង​២​ខាង​លើ ក្រសួង​សុខា​ភិបាល បាន​បញ្ជាក់​ថា វីរុសអុតស្វា អាច​ចម្លងពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​រួម​ភេទ​គ្រប់ទម្រង់ ជា​មួយនឹង​អ្នក​ជំ​ងឺ​អុតស្វា និង​ការ​ប៉ះ​ពាល់​ផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ទឹក​សារ​ពាង្គកាយ ទឹក​មាត់ ដំណក់​តូច​ៗ​តាមផ្លូវ​ដង្ហើម និង​សម្ភារៈ​ប្រើប្រាស់​ដែល​មាន​ជាប់​វីរុស ដូច​ជា​ចម្លៀក​បំពាក់ ពូក កន្សែង ស្លាប​ព្រាចាន ជា​ដើម​។ វីរុស​អុតស្វា ក៏អាច​ឆ្លង​ពី​ម្តាយ​ទៅកូន​តាម​រយៈទង​សុក ក្នុង​អំឡុង​ពេល ឬក្រោយពេលសម្រាល តាមរយៈ​ការ​ប៉ះ​ពាល់​ផ្ទាល់ បើ​ស្ត្រី​មាន​ផ្ទៃ​ពោះ ឬឪពុក​ម្តាយ​មាន​ជំ​ងឺ​អុត​ស្វា​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ជាមួយ​គ្នា​នេះ ក្រសួង​បាន​បញ្ជាក់​ថា បើ​បុគ្គល​ណាមាន​រោគ​សញ្ញា​ដូច​ជា កន្តួល​រមាស់ ដោយ​មាន​ពង​ទឹក​នៅលើ​មុខ បាត​ដៃ ជើង​ […]

ស្វែងរក ជំងឺឆ្លង

ជំងឺឆ្លងពីវីរុសផ្សេងៗ

រោគសញ្ញាមិនប្រក្រតីមួយចំនួននៃជំងឺអុតស្វា គ្នាយើងគួរប្រយ័ត្ន

​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការជំងឺ​ឆ្លង(CDC) របស់​អាមេរិក ​បាន​ព្រមាន​ឲ្យ​ក្រុម​គ្រូពេទ្យ​​ផ្នែក​ខាង​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​អុតស្វា គួរ​តែ​ពិនិត្យ​រក​មើល​រោគសញ្ញា​​​មិន​ប្រក្រតី​មួយ​ចំនួន​​នៃ​ជំងឺ​ឆ្លង​នេះ។ ពិត​ណាស់​ វីរុស​អុតស្វា​ជា​ប្រភេទ​វីរុស​បង្ក​ជំងឺ​ឆ្លង​​តែ​មួយ​​ និង​មាន​​ហ្សែន​ដូច​ទៅ​នឹង​ជំងឺ​អុត​ធំ​​ដែរ​ ប៉ុន្តែ​ជំងឺ​នេះ​មាន​លក្ខណៈ​ស្រាល​ជាង​​ជំងឺ​អុត​ធំ។ នៅ​ពេល​ឆ្លង​ជំងឺ​នេះ​ដំបូង ជា​ទូទៅ យើង​នឹង​​​មាន​រោគសញ្ញា​ដូចជា​គ្រុន​ក្ដៅ ឈឺ​ក្បាល​ ឈឺ​សាច់​ដុំ ហើម​កូន​កណ្ដុរ​ និង​អស់​កម្លាំង។ ក្រោយ​​មក​ ទើប​ចេញ​កន្ទួល​​ដោយ​វិវត្ត​ទៅ​ជា​ពង​បែក​ និង​មាន​ខ្ទុះ​ផង​ដែរ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ម្យ៉ាង​វិញ​ទៀត ជំងឺ​អុតស្វា​​ចាប់ផ្ដើម​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក្រអូម​មាត់​ ហើយ​ក្រោយ​មក​ទើប​រាលដាល​ដល់​អវយវៈ​ រួម​ទាំង​បាត​ដៃ និង​បាត​ជើង​។ យ៉ាង​ណា​មិញ ករណី​ថ្មី​ៗ​​នៃ​ជំងឺ​អុតស្វា​ដែល​​កើត​នៅ​សហរដ្ឋ​អាមេរិក​មាន​​រោគសញ្ញា​ប្រែប្រួល​យ៉ាង​ខ្លាំង​។ ​អ្នក​ជំងឺ​ជាច្រើន​​បាន​ចេញ​កន្ទួល​នៅ​ជុំវិញ​ប្រដាប់​ភេទ​ និង​រន្ធ​គូទ ព្រម​ទាំង​ជាលិកា​នៅ​ក្នុង​មាត់​។ ក្នុង​ករណី​ខ្លះ​ទៀត​ កន្ទួល​ទាំង​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ក្នុង​រន្ធ​គូទ ហូរ​ឈាម​តាម​រន្ធ​គូទ ការ​រលាក​ស្រទាប់​រន្ធ​គូទ និង​មាន​អារម្មណ៍​ចង់​បន្ទោបង់​​នៅ​ពេល​ដែល​​មិន​មាន​លាមក​។ រោគសញ្ញា​ទាំង​នេះ​ មិន​រាប់​បញ្ចូល​នៅ​ក្នុង​រោគសញ្ញា​ធម្មតា​​នៃ​ជំងឺ​អុតស្វា​ឡើយ។ ស្រដៀង​គ្នា​នេះ​ដែរ រោគសញ្ញា​មិន​ប្រក្រតី​​ទាំង​នេះ​ ក៏​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ដូច​គ្នា​ ដែល​នេះ​អាច​​បង្ហាញ​​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា វីរុស​អុតស្វា​​បាន​ប្រែប្រួល​រោគសញ្ញា​ខុស​​ប្លែក​ពី​ពេល​មុន​​ច្រើន​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ជា​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ (WHO)។ ​​​​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង​ក៏​បាន​គូស​បញ្ជាក់​​ដែរ​ថា​ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​អាច​ឆ្លង​វីរុស​នេះ​បាន​ ប៉ុន្តែ​មាន​ករណី​​​​ឆ្លង​ជា​ច្រើន​បាន​កើត​ទៅ​លើ​​ អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ […]


ឆ្លងបាក់តេរីផ្សេងៗ

សិង្ហបុរី រកឃើញជំងឺអុតស្វាលើ​អ្នក​ធ្វើ​ការលើយន្តហោះ

ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានចេញសេចក្ដីប្រកាសព័ត៌មានថា​បាន​រកឃើញថាមានអ្នកឆ្លងជំងឺ អុតស្វា មួយករណីថ្មីទៀត ជាបុគ្គលិកបម្រើ​ការ​លើយន្តហោះ សញ្ជាតិអង់គ្លេស ក្រោយពីបានធ្វើតេស្ដកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ បុរសវ័យ ៤២ឆ្នាំ ជនជាតិអង់គ្លេស ជាបុគ្គលិកបម្រើ​ការ​លើយន្តហោះ អន្ដរជាតិប្រទេសសិង្ហបុរី បានធ្វើការហោះហើរចេញចូលប្រទេសសិង្ហបុរី ថ្ងៃទី ១៥ ១៧ និង ១៩ កន្លងទៅ ហើយក៏បង្ហាញរោគសញ្ញា ក្អក ក្ដៅខ្លួន ក៏ធ្វើតេស្ដបង្ហាញលទ្ធផល នៅល្ងាចថ្ងៃទី ២០ ខែមិថុនា។ បច្ចុប្បន្នអ្នកជំងឺសម្រាកព្យាបាលនៅ​មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងក្នុងប្រទេសិង្ហបុរី។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! យោងតាមសេចក្ដីប្រកាស ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺបានបង្ហាញអាការៈក្ដៅខ្លួនតាំងពីថ្ងៃទី ១៤ ហើយក៏ វិវត្ដមានរោគសញ្ញាពងបែកលើស្បែក ក្នុងថ្ងៃទី១៩ ស្ថិតក្នុងករណីសសង្ស័យ ទើបធ្វើតេស្ដតាមបែបវេជ្ជសាស្ដ្រ​ថ្ងៃទី២០ បង្ហាញលទ្ធផលវិជ្ជមាន ជំងឺអុតស្វាតែម្ដង។ បច្ចុប្បន្នក្រសួងសុខាភិបាល កំពុងតែស្រាវជ្រាវ ស្វែងរកបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកជំងឺចន្លោះ​ថ្ងៃបង្ហាញរោគសញ្ញា មកទល់ថ្ងៃធ្វើតេស្ដ។ ផ្អែកលើភស្ដុតាង និង ឱកាសនៃការឆ្លងជំងឺនេះ លុះត្រាតែអ្នកជំងឺមានការប្រាស្រ័យទាក់ទងជិតស្និទ្ធរាងកាយជាមួយអ្នកដទៃ ទើបអាចឆ្លងបាន។ លទ្ធផលសរុបអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ មកទល់ថ្ងៃទី ២១ មានចំនួន […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

សញ្ញាព្រមានទាំង៥នៃជំងឺជើងធំដូចដំរី គ្រប់គ្នាគួរដឹង

ជំងឺ​ជើង​ធំ​ដូច​ដំរី (Elephantiasis) បង្ក​ឡើង​ដោយ​ព្រូន​ប៉ារ៉ាស៊ីតដែល​ចម្លង​ដោយ​មូស​ញី ហើយ​ភាគ​ច្រើន​ រោគសញ្ញា​នៃ​ជំងឺ​នេះ​មិន​​លេច​ឡើង​នោះ​ទេ​ រហូត​ដល់​ជំងឺ​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ លោក​វេជ្ជបណ្ឌិត Krishnakant Debri ​ជា​វេជ្ជបណ្ឌិត​​ជាន់​ខ្ពស់​នៃ​ទីក្រុង​Mumbai ប្រទេស​ឥណ្ឌាបាន​បង្ហាញ​ថា មាន​សញ្ញា​ព្រមាន​មួយ​ចំនួន​នៃ​ជំងឺ​ជើង​ធំ​ដូច​ដំរី​នេះ ដើម្បី​ឲ្យ​យើង​បាន​យល់​ដឹង​​ធ្វើ​រោគវិនិច្ឆ័យ​ និង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេលវេលា។ ​១. ហើម​ជើង រោគសញ្ញា​ចម្បង​មួយ​នៃ​ជំងឺ​ជើង​ធំដូច​ដំរី គឺ​ហើម​ដៃ​ និង​ជើង​ដោយ​សារ​តែ​ការ​ប្រមូលផ្ដុំ​សារធាតុ​រាវ​។ ជើង​ ឬ​ដៃ​ម្ខាង​ អាច​ហើម​ធំ​ខុស​ពី​ទំហំ​ធម្មតា​​ច្រើន​ដង​ ដែល​មើល​ទៅ​ដូចជា​ជើង​ដំរី​ ទើប​ជំងឺ​នេះ​​មាន​ឈ្មោះ​ថា ជំងឺ​ជើង​ធំ​ដូច​ដំរី។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ស្បែក​ស្ងួត​ ក្នុង​ករណី​ភាគ​ច្រើន​ បរិវេណ​ស្បែក​ដែល​រង​គ្រោះ​ អាច​​មាន​សភាព​ស្ងួត​ និង​ក្រាស់។ បន្ថែម​ពី​នេះ ​អ្នក​ជំងឺ​អាច​កើត​មាន​ដំបៅ​ ស្បែក​ប្រេះ និង​ខ្មៅ ដោយ​សារ​តែ​កង្វះ​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​បរិវេណ​នោះ។ [embed-health-tool-bmi] ៣. ល្ហិតល្ហៃ ​ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ព្រម​ទាំង​មាន​រោគសញ្ញា​ផ្សេង​ទៀត ដូចជា​គ្រុន​ក្ដៅ និង​គ្រុន​រងា​ធ្ងន់ធ្ងរ ​ដោយ​សារ​តែ​មាន​កម្ដៅ​ត្រង់​កន្លែង​រងគ្រោះ ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ និង​ការ​រលាក។ ​​​៤. ពងស្វាស​រីក​ធំ នៅ​ដំណាក់​កាល​ក្រោយ​នៃ​ជំងឺ​នេះ យើង​អាច​នឹង​សង្កេត​ឃើញ​ការ​លូតលាស់​នៃ​ពង​ស្វាស​។ បន្ថែម​ពី​នេះ ស្បែក​ខាង​ក្រោម​លិង្គ​អាច​លឹប​ចូល​ក្នុង ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ និង​ក្រហាយ​ ពីព្រោះ​​ព្រូន​ប៉ារ៉ាស៊ីត (Filaria) បំផ្លាញ​ប្រព័ន្ធ​ទឹករងៃនិង​បណ្ដាល​ឲ្យ​ហើម​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​។ អត្ថបទគួរអាន៖ អាមេរិក […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

រោគសញ្ញាព្រមានថ្មីមួយនៃជំងឺអុតស្វា យើងគួរប្រយ័ត្ន

ជំងឺ​អុតស្វា​បាន​រាលដាល​ដល់​ប្រទេស​ជា​ច្រើន​ និង​​បង្ក​ជា​ការ​ព្រួយ​បារម្ភ​នៅ​ទូទាំង​ពិភពលោក។ ​ខណៈ​ដែល​​​មាន​រោគសញ្ញា​មួយ​ចំនួន​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​ឆ្លង​មួយ​នេះ មជ្ឈមណ្ឌលគ្រប់គ្រង​​ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) បាន​បន្ថែម​រោគសញ្ញា​ថ្មី​មួយ​ទៀត​នៃ​ជំងឺ​អុតស្វា ដែល​​ទើប​តែ​រក​ឃើញ​ថ្មី​ៗ​នេះ។ ជំងឺ​អុតស្វា​​រាលដាល​​ដោយ​របៀប​ណា​ មាន​រោគសញ្ញា​អ្វី​ខ្លះ​? កាល​ពី​សប្ដាហ៍​មុន​ មជ្ឈមណ្ឌល​​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ជំងឺ​អុតស្វា​មិន​អាច​ឆ្លង​តាម​ខ្យល់​អាកាស​ ដូច​ជំងឺ​កូវីដ​-១៩​ឡើយ​។ ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​ គ្រុន​ក្ដៅ កន្ទួល​រមាស់​ និង​ពង​បែក​នៅ​លើ​ស្បែក​ ឈឺ​ក្បាល​ ឈឺ​រាងកាយ​ ឬ​ឈឺ​សាច់​ដុំ​ ខ្វះ​ជាតិ​ទឹក​ អស់​កម្លាំង និង​ហើម​កូន​កណ្ដុរ ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! រោគសញ្ញា​ថ្មី​នៃ​ជំងឺ​អុតស្វា​ ក្រៅ​ពី​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាង​លើ​ CDC ក៏​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​មួយ​ចំនួន​​ដែល​កើត​ជំងឺ​អុត​ស្វា​បាន​ជួប​​ប្រទះ​នឹង​ការ​​រលាក​ភ្នាស​ពោះវៀន​ធំ​​ផង​ដែរ​។ គន្លឹះ​ការពារ​ខ្លួន​ពី​ជំងឺ​អុតស្វា​ ​​ថ្វី​ត្បិត​តែ​វីរុស​បង្កជំងឺ​អុតស្វា​ឆ្លង​ក្នុង​អត្រា​ដ៏​ខ្ពស់​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​នៅ​តែ​​​ការពារ​ខ្លួន​​បាន ដោយ​ជៀសវាង​ពាក់ព័ន្ធ​នឹង​អ្នក​ជំងឺ​ និង​មិន​គួរ​ប្រើ​កែវ ចាន​រួម​គ្នា​ឡើយ។ បន្ថែម​ពី​នេះ ចូរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ​ជាមួយ​សាប៊ូ ​និង​ទឹក​ ហើយ​ប្រសិនបើ​មាន​រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​ គួរ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ​។ អត្ថបទគួរអាន៖ អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា បើ​កូន​​មាន​ជំងឺ​អុតស្វាយ ប៉ា​ម៉ាក់​ត្រូវ​ដឹង​រឿង​ទាំងនេះ​ដើម្បីគ្រប់គ្រង​អាការៈ​រមាស់ – Hello Krupet […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ក្រសួងណែនាំឲ្យ​ប្រយ័ត្នជំងឺពងបែកដៃជើង និងក្នុងមាត់លើ​កុមារ

ជំងឺពងបែកដៃជើង និងក្នុងមាត់លើកុមារកំពុងកើតឡើងរប៉េះរប៉ោះ​នៅតាមបណ្តាលខេត្តមួយ​ចំនួន​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជាយើង។ ជំងឺពងបែកដៃជើង និងក្នុងមាត់ជាជំងឺអ្វី? មានរោគ​សញ្ញា​អ្វីខ្លះ? ហើយអាចការពារតាមវីធីណា? ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី៩ ខែមិថុនា បាន​ឲ្យ​ដឹង​ថា ជំងឺពងបែកដៃជើង និងក្នុងមាត់ភាគច្រើនជាប្រភេទជំងឺស្រាលដែលបង្កឡើងដោយកុកសាគីវីរុស ហើយច្រើនកើតលើទារក និងកុមារដែលមានអាយុក្រោម ១០ ឆ្នាំ ជាពិសេសកុមារអាយុក្រោម ៥ ឆ្នាំ ហើយ​ជំងឺ​នេះ ​អាច​ជាទៅ​វិញ​ក្នុង​រយៈពេល​ចន្លោះពី​៧ ទៅ​១០​ថ្ងៃ​ និង​កម្រមាន​ផលវិបាកណាស់​។  យ៉ាងណា ក្រសួង​ឲ្យ​ដឹងថា​ជំងឺនេះក៏អាចបង្កឡើងដោយវីរុស EV-71 ដែលអាចបង្កឱ្យមានផលវិបាក​ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិតដែរ ដែល​តម្រូវ​ឲ្យ​អាណាព្យាបាល​ត្រូវនាំកូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។ ១. រោគសញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់ ក្តៅខ្លួន មិនសូវឃ្លាន អស់កម្លាំង ឈឺបំពង់ក រមាស់ស្បែក និងមានស្នាមចំណុចក្រហមអុជៗ ឬមានពង់បែក​លើ​បាតដៃ បាតជើង ក្នុងមាត់ គូទ ឬ​ប្រដាប់ភេទ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺពងបែកដៃជើង និងក្នុងមាត់ សន្លឹម ទន់ដៃទន់ជើង ប្រកាច់ ឬកន្រ្តាក់ដៃជើង ពិបាកដកដង្ហើម (ហត់) [embed-health-tool-vaccination-tool] ៣. វិធីការពារ ជំងឺពងបែកដៃជើង […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ក្រៅពីជំងឺអុតស្វា ឥឡូវមានជំងឺឆ្លងថ្មីមួយទៀតកើតនៅប្រទេសឥណ្ឌា

យ៉ាង​ហោច​ណាស់​មាន​កុមារ​ចំនួន​២៦​នាក់​ ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កម្រ​មួយ​ឈ្មោះ​ថា "Tomato flu” នៅ​ប្រទេស​ឥណ្ឌា។ យោង​តាម​មន្ត្រី​សុខាភិបាល​ឥណ្ឌាបាន​ឲ្យ​ដឹង​ថា​ កុមារ​ដែល​ឆ្លង​វីរុស​មួយ​នេះ​​ ​​មាន​ស្ថានភាព​​នឹងនរ​វិញ​ហើយ​ និង​កំពុង​តែ​ស្ថិត​ក្នុង​ការ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ មន្ត្រី​ជំនាញ​​រូប​នេះ​បន្ត​ថា​ "កុមារ​ដែល​ឆ្លងវីរុស Tomato flu មាន​អាយុ​ចន្លោះ​ពី​១ឆ្នាំ​ដល់​៩​ឆ្នាំ​ និង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​ពី​៥​ទៅ​៧​ថ្ងៃ។" ​​​​​ព័ត៌មាន​សំខាន់​ៗ​ពី​ជំងឺ​Tomato flu ​​ជំងឺ​Tomato flu ជា​ជំងឺ​ឆ្លង​ដែល​ភាគ​ច្រើន​​​បណ្ដាល​មក​ពី​មេរោគ​ពោះវៀន​។ រហូត​មក​ដល់​ពេល​នេះ របាយការណ៍​បាន​បង្ហាញ​ថា ការ​ឆ្លង​វីរុស​នេះ ច្រើន​តែ​កើត​លើ​កុមារ​ (អាយុ​ក្រោម​៥​ឆ្នាំ)។ យ៉ាង​ណា​មិញ មនុស្ស​ពេញ​វ័យ​ក៏​អាច​ឆ្លង​ជំងឺ​នេះ​ដូច​គ្នា ​ប៉ុន្តែ​ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ពេញ​វ័យ​រឹង​មាំ​ជាង​កុមារ ទើប​ពុំ​សូវ​មាន​ករណី​ឆ្លង​ច្រើន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​ រោគសញ្ញា​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​នឹង​វីរុស Tomato flu រួម​មាន​ គ្រុន​ក្ដៅ ដំបៅ​ក្នុង​មាត់ និង​ពង​បែក​​(ពណ៌​ក្រហម​) ​នៅ​លើ​ដៃ​ ជើង​ និង​​គូទ​។ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត​​មាន​ដូចជា​ កន្ទួល​ រលាក​ស្បែក​ និង​កង្វះ​ជាតិ​ទឹក​។ ​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​ថែទាំ​ជំងឺ​ និង​បញ្ចៀស​ការ​ឆ្លង​ ជៀសវាង​អេះ​ពង​បែក​ ព្រោះ​វា​អាច​បង្កើន​ការ​ឆ្លង​មេរោគ និង​រាលដាល​បន្ថែម​ទៀត ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដោយ​សារ​តែ​វីរុស​ឆ្លង​មួយ​ប្រភេទ​នេះ អាច​​នាំ​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​ ដាក់​ខ្លួន​ឲ្យ​​នៅ​ដាច់​ដោយ​ឡែក​ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

អ្នកកើត​ជំងឺអុតស្វាអាចចម្លងវីរុសទៅ​អ្នក​ផ្សេង ដរាបណាដំបៅមិន​ទាន់ជា ​

ដោយសារ​តែ​វីរុស​អុតស្វា​បាន​រាលដាល​ដល់​​យ៉ាងហោចណាស់ ១២​ប្រទេសហើយ​នោះ​ អ្នក​ជំនាញ​ជុំវិញ​ពិភពលោក​បាន​ជំរុញ​ឲ្យ​គ្រប់​គ្នា​​​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​​​អំពី​ការ​ឆ្លង​ជំងឺ​នេះ​។ ពិត​ណាស់​ វីរុស​ឆ្លង​មួយ​ប្រភេទ​នេះ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ តាម​រយៈ​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ​ តំណក់​ទឹក​​តូចៗ​​​ពី​ការ​ក្អក​ និង​កណ្ដាស់​ ព្រម​ទាំង​សម្ភារៈ​ដែល​មាន​មេរោគ​ដូចជា​ពូក​ខ្នើយ​ ហើយ​អ្នក​ជំនាញ​​បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​អាច​ចម្លង​មេរោគ​រហូត​ដល់​រយៈពេល​៤​សប្ដាហ៍​ ក្រោយ​ចេញ​រោគសញ្ញា​ដំបូង​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ព័ត៌មាន​សំខាន់​ៗ​​អំពី​វីរុស​អុតស្វា ​​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ លោក​Amesh Adalja ​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​នៅ​សាកលវិទ្យាល័យ​John Hopkins​បាន​​​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ឆ្លង​វីរុស​អុតស្វា ដំបូង​មាន​អាការៈ​គ្រុន​ក្ដៅ​​មុន​នឹង​ចេញ​កន្ទួល​រមាស់​លើ​ស្បែក​ និង​មុខ​។ លោក​បាន​បន្ថែម​ថា ​ដំបៅ​នៃ​ស្បែក​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​ ទៅបី​សប្ដាហ៍​ ហើយ​អ្នក​ជំងឺ​អាច​ចម្លង​វីរុស​នេះទៅ​អ្នក​ផ្សេង​​បាន​ ដរាប​ណា​​ដំបៅ​ស្បែក​​នៅ​មិន​ទាន់​ជា​​សះស្បើយ​។ យ៉ាង​ណា​មិញ ​ផ្អែក​ទៅ​លើ​ការ​ផ្ទុះ​ជំងឺ​អុតស្វា​កាល​ពី​អតីតកាល​ និង​ការ​ណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក​​ថា​ រយៈពេល​នៃ​ការ​ចម្លង​រោគ​គឺ​នៅ​ពេល​ដែល​អ្នក​ជំងឺ​ចេញ​កន្ទួល​ និង​ពង​បែក​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ Michael Head ​អ្នក​ជំនាញ​សុខភាព​សាកល​នៅ​សាកលវិទ្យាល័យ​ Southampton ក្នុង​ប្រទេស​អង់គ្លេស។ លោក​បាន​បន្ត​ថា ការ​ចម្លង​រោគ​អាច​មាន​រយៈពេល​២​សប្ដាហ៍ ឬ​យូរ​ជាង​នេះ​។ អត្ថបទគួរអាន៖ ក្រសួងសុខាភិបាល ប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺអុតស្វា អ្នកណាខ្លះប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺអុតស្វា? ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា ​​ជាក់​ស្ដែង ជំងឺ​អុតស្វា​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ក្ដៅ​ខ្លួន​ ចេញ​កន្ទួល​លើ​ស្បែក​ និង​ដំបៅ​លើ​មុខ ឬ​ប្រដាប់​ភេទ ហើយ​​ជំងឺ​មួយ​នេះ​ក៏​អាច​​សម្លាប់​ជីវិត​មនុស្ស​រហូត​ដល់​១០%​​​​ក្នុង​ចំណោម​អ្នក​ឆ្លង​ផង​ដែរ​។ ចំណុចសំខាន់ ដោយសារ​តែ​វីរុស​អុតស្វា​បាន​រាលដាល​យ៉ាងតិច​ ​១២​ប្រទេស […]


ឆ្លងបាក់តេរីផ្សេងៗ

អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នកមានហានិភ័យខ្ពស់

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) កាលល្ងាចថ្ងៃច័ន្ទ ទី២៣ ខែឧសភា កន្លងទៅបានឲ្យ​ដឹង​ថា អាមេរិកកំពុង​រៀប​ចំបញ្ចេញវាក់សាំងបង្ការជំងឺ អុតស្វាពី​ឃ្លាំង​របស់​ខ្លួន​សម្រាប់ចាក់​ឲ្យ​ក្រុមមនុស្សដែលស្ថិតក្នុងតំបន់ប្រឈមខ្លាំង ខណៈ​ដែល​អាមេរិក​ក៏ទើបតែរកឃើញករណីថ្មីម្នាក់ទៀត និងសង្ស័យបួននាក់បន្ថែមនៃការឆ្លងជំងឺ​អុតស្វានេះ។ លោកស្រីវេជ្ជបណ្ឌិត Dr. Jennifer McQuiston មន្ដ្រីជាន់ខ្ពស់នៅ CDC បានមានប្រសាសន៍ថា ដើម្បី​ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ អាមេរិកក៏សម្រេចបញ្ចេញវាក់ Jynneos សម្រាប់ប្រើប្រាស់សម្រាប់ក្រុមមនុស្សដែលស្ថិតក្នុងតំបន់ហារនិភ័យបំផុត។ បច្ចុប្បន្នអាមរិកមានចំនួនវាក់សាំង Jynneos  ​ដែល​អាច​ប្រើ​បាន​ភ្លាមៗ​ជាង ១ពាន់ដូសហើយ​ថា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត ក្រុម​ហ៊ុន​ខាង​វ៉ាក់សាំង​នឹង​បន្ត​ផ្ដល់​បន្ថែម​ទៀត។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាក់ស្ដែងណាស់វាក់សាំង Jynneos គឺជាប្រភេទវាក់សាំងប្រើប្រាស់សម្រាប់ការពារពីជំងឺ អុតធំ ដែល​ត្រូវចាក់ចំនួន២ដូសទើបអាចការពារពីជំងឺអុតធំបាន ដូច្នេះសម្រាប់ជំងឺអុតស្វា ក៏ត្រូវចាក់ចំនួន២ដូសដូចគ្នាទើបមានប្រសិទ្ធភាព។ ថ្វីដ្បិត​តែចំនួនវាក់សាំនៅមិនទាន់មានតម្រូវការចាំបាច់ខ្លាំង តែលោកស្រីរំពឹងថា អាមេរិក ខិតខំប្រឹងផលិតបន្ថែមទៀតឲ្យបានច្រើនដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងខាងមុខ។ មានវាក់សាំង ACAM2000 មួយប្រភេទទៀតក៏ជាវាក់សាំង ការពារពីជំងឺ អុតធំ អាមេរិកមិនទាន់សម្រេចបញ្ចេញឲ្យប្រើប្រាស់នៅឡើយក្នុងករណីដែលមិនទាន់ចាំបាច់ខ្លាំង។ វាក់សាំង ACAM2000 ជាប្រភេទវាក់សាំង ជំនាន់ចាស់ និងមានចំនួនច្រើនដល់ទៅជាង ១០០លានដូស បានរក្សាទុក សម្រាប់ប្រើប្រាស់ប្រសិនជាស្ថានភាពជំងឺមាន​​​រាតត្បាតខ្លាំង។ អត្ថបទគួរអាន៖ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា

វីរុស​​អុតស្វា (Monkeypox) ជា​ប្រភេទ​វីរុស​ដែល​ចម្លង​ពី​សត្វ​ទៅ​មនុស្ស​ ហើយ​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​អុត​ធំ​​ដែរ​។ ប៉ុន្តែ​ជំងឺ​អុត​ធំ ត្រូវ​បាន​សាបសូន្យ​តាំង​ពី​ឆ្នាំ​១៩៨០ ​មក​ម្ល៉េះ ខណៈ​​វីរុស​អុតស្វា​នៅ​តែ​បន្ត​រាលដាល​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ ជំងឺ​អុតស្វា កើត​ឡើង​​​ជា​ចម្បង​នៅ​អាហ្វ្រិក​កណ្ដាល​ និង​ខាង​លិច​ ហើយ​ជា​រឿយ​ៗ​កើត​នៅ​ជិត​ព្រៃ​តំបន់​ត្រូពិក និង​កំពុង​​​តែ​មាន​ការ​កើន​ឡើង​នៅ​តំបន់​ទីក្រុង​ផង​ដែរ​។ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុតស្វា ជំងឺ​នេះ ​ត្រូវ​បាន​​រក​ឃើញ​ជា​លើក​ដំបូង​លើ​មនុស្ស​​ក្នុង​ឆ្នាំ​១៩៧០ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​លើ​ក្មេង​ប្រុស​អាយុ​៩​ឆ្នាំ​ម្នាក់​​​។ ចាប់​ពី​ពេល​នោះ​មក​ ករណី​ឆ្លង​កាន់​តែ​ច្រើន​ឡើង​​ត្រូវ​បាន​រាយការណ៍​ពី​តំបន់​​ជនបទ ​តំបន់​ព្រៃ​ត្រូពិក​ និង​​​ទូទាំង​អាហ្វ្រិក​កណ្ដាល​ និង​អាហ្វ្រិក​ខាង​លិច​។ ជំងឺ​អុតស្វា​​ជា​ជំងឺ​មួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ពីព្រោះ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​​បណ្ដា​ប្រទេស​​នៅ​អាហ្វ្រិក​កណ្ដាល​ និង​អាហ្វ្រិក​ខាង​លិច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​ជំងឺ​នេះ​រាលដាល​ដល់​ជុំវិញ​ពិភពលោក។ ក្នុង​ឆ្នាំ​២០០៣ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុតស្វា​ដំបូង​បង្អស់​​ក្រៅ​ពី​នៅ​ទ្វីប​អាហ្វ្រិក​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​បាន​​ផ្សារភ្ជាប់​​ជាមួយ​នឹង​សត្វ​កំប្រុក​​ដែល​មាន​​មេរោគ។ ​​​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​​​​​​​រោគសញ្ញា​នៃ​ជំងឺ​អុតស្វា រយៈពេល​បង្ក​រោគ​ជា​ទូទៅ គឺ​ចាប់​ពី​៦​ថ្ងៃ​ទៅ​១៣​ថ្ងៃ ​ឬ​អាច​ពី​៥​ថ្ងៃ​ទៅ​២១​ថ្ងៃ​។ រយៈពេល​ឆ្លង​ (ពី​០​ទៅ​៥​ថ្ងៃ​) ដោយ​មាន​រោគសញ្ញា​ដូចជា​គ្រុនក្ដៅ ឈឺ​ក្បាល​ខ្លាំង ​ហើម​កូន​កណ្ដុរ ឈឺ​ខ្នង ឈឺ​សាច់​ដុំ​ និង​អស់​កម្លាំង​ខ្លាំង​។ ការ​ផ្ទុះ​ពង​បែក​ចាប់ផ្ដើម​នៅ​ចន្លោះ​ថ្ងៃ​ទី​១ ទៅ​ថ្ងៃ​ទី​៣​​នៅ​ពេល​ដែល​កើត​មាន​អាការៈ​ក្ដៅ​ខ្លួន។ ជំងឺ​អុតស្វា​​មាន​​រោគសញ្ញា​រយៈពេល​២​ទៅ​៤សប្តាហ៍​។ ករណី​ធ្ងន់ធ្ងរ​កើត​ឡើង​ញឹកញាប់​ជាង​គេ​លើ​កុមារ​ ដោយ​​​ពាក់ព័ន្ធ​ទៅ​នឹង​​ការ​ប៉ះពាល់​​ជាមួយ​​មេរោគ ក៏​ដូចជា​ស្ថានភាព​សុខភាព​របស់​អ្នក​ជំងឺ​។ មួយ​វិញ​ទៀត​ បញ្ហា​ភាព​ស៊ាំ​ចុះ​ខ្សោយ​ក៏​អាច​​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​យ៉ាប់យ៉ឺន​ដូច​គ្នា។ ផលវិបាក​នៃ​ជំងឺ​អុតស្វា ​រួម​មាន​ជំងឺ​រលាក​ទងសួត និង​សាច់​សួត […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

អ្នកណាខ្លះប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺអុតស្វា?

​ស្រប​ពេល​ដែល​​វីរុស​កូវីដ-១៩​ មាន​សភាព​ធូរ​ស្រាល​នៅ​​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក៏​ពិត​មែន​ ប៉ុន្តែ​ថ្មី​ៗ​នេះ​ វីរុស​មួយ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ថា "អុតស្វា(Monkeypox)" បាន​រាលដាល​ដល់​ប្រទេសយ៉ាងតិច​១២ នៅលើ​ពិភពលោក​ ដែល​បង្ក​ជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ពិភពលោក ដោយ​សារ​តែ​យើង​មិន​អាច​ដឹង​​មុន​​អំពី​ការ​បំប្លែង​​ថ្មីៗ​នៃ​វីរុស​​មួយ​នេះ​ នៅ​ពេល​ក្រោយ​បាន​​​។ ជំងឺ​អុតស្វា អាច​រាលដាល​ពាសពេញ​ពិភពលោក​ដែរ​ទេ​? ជំងឺ​​អុតស្វា​ បង្ក​​ឡើង​ដោយ​វីរុស​​អុតស្វា ក៏​ជា​អម្បូវីរុស​បង្ក​​ជំងឺ​អ៊ុតស្វាយ​​ដែរ ប៉ុន្តែ​ជំងឺ​នេះ​មាន​សភាព​ស្រាល និង​មាន​ហានិភ័យ​តិចតួច​ក្នុង​ការ​ឆ្លង​។ អ្នក​កើត​ជំងឺ​នេះ អាច​កើត​មាន​អាការៈ​រមាស់​នៅ​លើ​ស្បែក​ ពង​បែក​ និង​មាន​ស្នាម​។ អង្គការ​សុខភាព​ពិភពលោក​បាន​សង្កត់​ធ្ងន់​ថា អ្នក​កើត​ជំងឺ​នេះ​ ភាគ​ច្រើន​គឺ​ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​រាលដាល​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិទ្យាសាស្ត្រ​ជុំវិញ​ពិភពលោក​​បាន​ស្នើ​ឲ្យ​​យើង​​មាន​ការ​ប្រុងប្រយ័ត្ន​​ឲ្យ​បាន​ដិតដល់​​ ខណៈ​ពេល​ដែល​​​អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​ស្វែង​រក​វិធីសាស្ត្រ​ក្នុង​ការ​ការពារ​វីរុស​កុំ​ឲ្យ​រាលដាល​បន្ត​ទៀត​​។ ​យ៉ាង​ណា​មិញ ពុំ​មាន​របាយការណ៍​ផ្លូវ​ការ​​ណា​មួយ​​ដែល​ថា ជំងឺ​អុតស្វា​ជា​ជំងឺ​រាតត្បាត​ដូច​ទៅ​នឹង​ជំងឺ​កូវីដ​-១៩​ឡើយ​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ជំងឺ​អុតស្វា​មាន​គ្រោះថ្នាក់​ឬ​ទេ​? ជា​ទូទៅ វីរុស​ដែល​បង្ក​ជំងឺ​អ៊ុតស្វា​មាន​លក្ខណៈ​ស្រាល​ ប៉ុន្តែ​​វីរុស​នេះ​មាន​ ២​អម្បូរ​ចម្បង​ៗ​គឺ​ អម្បូរ​កុងហ្គោ ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ និង​អាច​បណ្ដាល​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​ដល់​ទៅ​១០​ភាគរយ ស្រប​ពេល​ដែល​អម្បូរ​អាហ្វ្រិក​ខាង​លិច […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស