backup og meta

តិចនិកមួយចំនួនជួយថែថ្លើមអ្នកជំងឺទឹកនោមផ្អែមឲ្យល្អ

តិចនិកមួយចំនួនជួយថែថ្លើមអ្នកជំងឺទឹកនោមផ្អែមឲ្យល្អ

ក្ដីបារម្ភរបស់អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ឆ្ងល់​​​ថា​តើ​ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ការពារ​ថ្លើម​​ឲ្យ​នៅ​មាន​សុខ​ភាព​ល្អ​។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ជា​ហានិភ័យ​​ឲ្យ​កើត​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយ​មិន​បង្ក​ពី​គ្រឿង​ស្រវឹង​(nonalcoholic fatty liver disease) ។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយ​មិន​បង្ក​ពី​គ្រឿង​ស្រវឹង​ គឺ​ការ​ក​កើត​មាន​ខ្លាញ់​លើស​នៅ​ថ្លើម​​ទោះ​បី​ជា​យើង​មិន​ផឹក ឬ​ផឹក​គ្រឿង​ស្រវឹង​តិច​តួច​។

បញ្ហា​នេះ​កើត​ឡើង​យ៉ាង​តិច​ពាក់​កណ្ដាល​ចំពោះអ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​។ កត្តា​វេជ្ជសាស្ត្រ​មួយ​ចំនួន​ទៀត​ដូច​ជា​កូលេស្តេរ៉ូល​ខ្ពស់​ និង​សម្ពាធ​ឈាម​ខ្ពស់​ ក៏​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយ​មិន​បង្ក​ពី​គ្រឿង​ស្រវឹង​នេះ​ដែរ​។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម អាច​កើត​មាន​ដោយ​មិន​ចេញ​រោគ​សញ្ញា ប៉ុន្តែ​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​វិវត្ត​ទៅជា​រលាក​ថ្លើម និង​ក្រិ​ន​ថ្លើម។ ដូច​គ្នា​ដែរ ជំងឺ​នេះ ក៏​អាច​មាន​ទំនាក់​ទំនង​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ថ្លើម ជំងឺ​បេះដូង និ​ង​ជំងឺ​តម្រង​នោម​ដែរ​។

ជំងឺ​ខ្លាញ់​រុំ​ថ្លើម ក៏​អាច​ជា​មូល​ហេតុ​នាំឲ្យ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ដែរ​។ ក្នុង​ករណី​យើង​​មាន​បញ្ហា​ទាំង​ពីរ​នេះ​ព្រម​គ្នា ការ​គ្រប់​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ មិន​បាន​ល្អ អាច​ធ្វើ​ឲ្យ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​កាន់​តែ​ធ្ងន់​ធ្ងរ​។ គួរធ្វើដូចម្ដេចដើម្បីការពារ​បញ្ហានេះបាន?

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

ចង់ពិនិត្យមហារីកពោះវៀនធំ ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ដើម្បី​ការ​ពារ​​ជំងឺ​​ខ្លាញ់​រុំ​ថ្លើម​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​៖​

  • ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​គ្រប់​គ្រង​កម្រិត​ជា​តិ​ស្ករ​ឲ្យ​បាន​ត្រឹម​ត្រូវ
  • សម្រក​ទម្ងន់ បើ​យើង​លើស​ទម្ងន់ និង​ព្យាយាម​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ល្អ​
  • កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​
  • រក្សា​កម្រិត​កូលេស្តេរ៉ូល​អាក្រក់​​ឲ្យ​នៅ​ទាប​ និង​ខ្លាញ់​ក្នុង​ឈាម​(triglycerides​)​ ឲ្យ​នៅ​ទាប​តាម​ការ​ណែ​នាំ​​
  • កុំ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក​។

ករណីទើបតែ​ដឹ​ង​ថា​ខ្លួនមាន​ជំងឺ​ទឹក​នោម​ផ្អែម គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​ឆ្លុះ​អេកូ ដើម្បី​មើល​ថ្លើម និង​ត្រូវ​តាម​ដាន​ការ​ធ្វើ​តេស្ត​ឈាម​ជា​ទៀង​ទាន់​ដើម្បី​ដឹង​ពី​ដំណើរ​ការ​ថ្លើម​ផង​ដែរ​។

ស្វែងយល់បន្ថែមពីជំងឺទឹកនោមផ្អែម៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Liver and Diabetes

https://www.diabetes.co.uk/body/liver-and-diabetes.html

Liver and diabetes. A vicious circle

https://www.ncbi.nlm.nih.gov/pmc/articles/PMC3733501/

Liver Disease—What You Need to Know About this Common Problem of Diabetes

https://www.endocrineweb.com/conditions/type-2-diabetes/liver-disease-what-you-need-know-about-common-problem-diabetes

កំណែ​ប្រែបច្ចុប្បន្ន

29/08/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

តិចនិក៧យ៉ាង អ្នកជំងឺទឹកនោមផ្អែមគួរធ្វើ ដើម្បីសុខភាព

អ្នកជំងឺទឹកនោមផ្អែមមិនឃ្លានអាហារនឹងជួបបញ្ហា​អ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម