backup og meta

ខ្យល់ពុលនៅភ្នំពេញកើនឡើងទៀតហើយ ស្ត្រីពពោះ និងកុមារ គួរប្រយ័ត្ន

ខ្យល់ពុលនៅភ្នំពេញកើនឡើងទៀតហើយ ស្ត្រីពពោះ និងកុមារ គួរប្រយ័ត្ន

ថ្មី​ៗនេះ គេ​សង្កេត​ឃើញ​ថា ខ្យល់ពុល​នៅ​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា មាន​ការ​កើត​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ដោយ​នៅ​​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥នេះ ​នៅ​រាជធានី​ភ្នំពេញ មាន​កំហាប់​ខ្យល់​ពុល​ (PM2.5) ដល់​ទៅ៨៤មីក្រូក្រាម ក្នុង​មួយ​ម៉ែត្រគីប និង​សន្ទស្សន៍គុណ​ភាពខ្យល់​ដល់ទៅ​១២៤ ដែល​ជា​កម្រិត​ផ្តល់​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​សុខភាព​។ នេះ​បើយោង​ទៅ​តាម​គេហ​ទំ​ព័រ iqair.com

ជា​ធម្មតា សន្ទស្សន៍គុណ​ភាពខ្យល់​​ដែលល្អ​សម្រាប់​សុខភាព គឺ​ស្ថិតក្នុង​ចន្លោះពី ០ ទៅ ៥០ ស្រប​ពេល​ដែល​សន្ទស្សន៍​មធ្យម​គឺស្ថិតក្នុង​ចន្លោះពី ៥០ ទៅ​១០០ ប៉ុណ្ណោះ​។

តើ​ខ្យល់​ពេល​នេះ ផ្តល់​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់សុខភាព?

ខ្យល់​ពុល អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សុខភាព​​ទាំង​រយៈពេល​វែង និង​រយៈពេល​ខ្លះ ដូចជា៖

រយៈពេល​ខ្លី

  • រមាសភ្នែក បំពង់ក និងច្រមុះ
  • ចង្វាក់បេះដូងមិនទៀងទាត់
  • កើតជំងឺហឺត
  • ក្អក តឹងទ្រូង និងដង្ហើមខ្លី

រយៈពេល​វែង

តើ​ខ្យល់​ពុល​បង្ក​ផលវិបាក​អ្វី​ខ្លះ​ចំពោះ​ស្រ្តី​ពពោះ និង​ទារក​ក្នុង​ផ្ទៃ?

ស្ត្រីពពោះ

ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​មួយ​ចំនួន​​នៃ​ខ្យល់​ពុល​ចំពោះ​ទារក​ក្នុង​ផ្ទៃ រួម​មាន​៖

១. កូន​កើត​មុន​​ខែ

ចំពោះ​ម៉ាក់​ៗ​ពពោះ​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​​ខ្យល់​ពុល អាច​ប្រឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ ដែល​អាច​មាន​ហានិភ័យ​នៃ​បញ្ហា​មួយ​ចំនួន​ទៀត ដូចជា​កូន​មិន​គ្រប់​គីឡូ សួត​ទារក​មិន​ទាន់​ទុំ ឬ​ទារក​អាច​ស្លាប់​ភ្លាម​ៗ​ក្រោយ​សម្រាល។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. ទារក​មាន​ការអភិវឌ្ឍ​យឺតយ៉ាវ ឬ​អាច​​ស្លាប់​ក្នុង​ផ្ទៃ

ការ​ប៉ះពាល់​នឹង​ខ្យល់​ពុល​នេះ​ដែរ ក៏​អាច​រារាំង​ដល់​ការអភិវឌ្ឍ​របស់​បេប៊ី ដែល​ធ្វើ​ឲ្យ​អា​អូន​មាន​រូបរាង​តូច​ជាង​ទារក​ធម្មតា ឬ​ថែម​ទាំង​អាច​​បណ្តាល​ឲ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ក្នុង​ត្រី​មាស​ទី​៣​ផង​ក៏​មាន នេះ​បើ​យោង​តាម​ការ​​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០១៨​​។ បន្ថែម​ពី​នេះ ខ្យល់​ពុល​ក៏​អាច​ធ្វើ​ឲ្យ​អា​អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម​រយៈពេល​វែង ដូចជា​កើត​ជំងឺ​ហឺត និង​អាលែកហ្ស៊ី​ជាដើម។

​​ចុះ​ម៉ាក់​ៗ​វិញ មាន​ហានិភ័យ​អ្វី​ខ្លះ​?

ចំពោះ​ស្រ្តី​ពពោះ​​ដែល​ប៉ះពាល់​ទៅ​នឹង​ខ្យល់​ពុល​​ខ្លាំង​​ក្នុង​ត្រី​មាស​ទី​១ អាច​មាន​ហានិភ័យ​កើត​ជំងឺ​មប្រុង​ក្រឡា​ភ្លើង និង​សម្ពាធ​ឈាម​ខ្ពស់​​ ព្រម​ទាំង​អាច​រលូត​កូន​ថែម​ទៀត​ផង។

ផលប៉ះពាល់​នៃ​ខ្យល់​ពុល​ចំពោះ​កុមារ​មាន​អ្វី​ខ្លះ?

ផល​ប៉ះពាល់​រយៈពេល​ខ្លី

ក្អក និង​កណ្តាស់

ជំងឺ​ហឺត​ធ្វើ​ទុក្ខ​ឡើង​វិញ

• មាន​ការ​បង្ករោគ​ផ្សេង​ៗ

​ផល​ប៉ះពាល់​រយៈពេល​វែង

• ការអភិវឌ្ឍ​យឺតយ៉ាវ

• មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង និង​ជំងឺ​សួត​

• ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ

គន្លឹះ​ការពារ​ខ្លួន ​ទារកក្នុង​ផ្ទៃ និង​កូន​តូច​ពី​ខ្យល់​ពុល​នៅ​ក្នុង​បរិយាកាស

  • ប្រសិនបើ​មាន​ខ្យល់​ពុល​ខ្លាំង​នៅ​ក្នុង​បរិយាកាស​ គួរ​ព្យាយាម​នៅ​ក្នុង​ផ្ទះ ដោយ​បិទ​ទ្វារ​ និង​បង្ហួច​ឲ្យ​ជិត រួច​បើ​កម៉ាស៊ីន​ត្រជាក់​​ក្នុង ​recycle mood។
  • ប្រើប្រាស់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់
  • ជៀសវាង​ការ​ស្រូប​ផ្សែង​​ផ្សេង​ៗ​ដូចជា​ផ្សែង​បារី ធូប​ទៀន និង​កាត់បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​លាង​សម្អាត​
  • ពាក់ម៉ាស និងឱ្យកូនពាក់ម៉ាស ​ពេល​ចេញ​ក្រៅ
  • ញ៉ាំ​របបអាហារ​សុខភាព ដោយ​ផ្តោត​ទៅ​លើ​​បន្លែ និង​ផ្លែឈើ ដោយ​ជៀសវាង​ស្ករ​ និង​អាហារ​កែ​ច្នៃ​ច្រើន
  • ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ ដែល​ស័ក្តិសម​ចំពោះ​ស្រ្តី​ពពោះ ដូចជា​ដើរ​ ឬ​ហាត់​យូហ្គា។
  • គួរឱ្យ​កូន​នៅក្នុង​ផ្ទះ​ជានិច្ច បើ​គ្មាន​ការ​ចាំបាច់។

ចំណុចសំខាន់

នៅ​​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥នេះ ​នៅ​រាជធានី​ភ្នំពេញ មាន​កំហាប់​ខ្យល់​ពុល​ (PM2.5) ដល់​ទៅ៨៤មីក្រូក្រាម ក្នុង​មួយ​ម៉ែត្រគីប និង​សន្ទស្សន៍គុណ​ភាពខ្យល់​ដល់ទៅ​១២៤ ដែល​ជា​កម្រិត​ផ្តល់​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​សុខភាព​។ នេះ​បើយោង​ទៅ​តាម​គេហ​ទំ​ព័រ iqair.com
តើ​ខ្យល់​ពុល​បង្ក​ផលវិបាក​អ្វី​ខ្លះ​ចំពោះ​ស្រ្តី​ពពោះ និង​ទារក​ក្នុង​ផ្ទៃ?
១. កូន​កើត​មុន​​ខែ
២. ទារក​មាន​ការអភិវឌ្ឍ​យឺតយ៉ាវ ឬ​អាច​​ស្លាប់​ក្នុង​ផ្ទៃ
ចំពោះ​ស្រ្តី​ពពោះ​​ដែល​ប៉ះពាល់​ទៅ​នឹង​ខ្យល់​ពុល​​ខ្លាំង​​ក្នុង​ត្រី​មាស​ទី​១ អាច​មាន​ហានិភ័យ​កើត​ជំងឺ​មប្រុង​ក្រឡា​ភ្លើង និង​សម្ពាធ​ឈាម​ខ្ពស់​​ ព្រម​ទាំង​អាច​រលូត​កូន​ថែម​ទៀត​ផង។
ផលប៉ះពាល់​នៃ​ខ្យល់​ពុល​ចំពោះ​កុមារ​មាន​អ្វី​ខ្លះ?
ផល​ប៉ះពាល់​រយៈពេល​ខ្លី
ក្អក និង​កណ្តាស់
ជំងឺ​ហឺត​ធ្វើ​ទុក្ខ​ឡើង​វិញ
• មាន​ការ​បង្ករោគ​ផ្សេង​ៗ
​ផល​ប៉ះពាល់​រយៈពេល​វែង

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.iqair.com/cambodia/phnom-penh

Air pollution and pregnancy outcomes: What are the effects?

Air Pollution and Pregnancy

https://ranzcog.edu.au/wp-content/uploads/Air-Pollution-Pregnancy.pdf

How Air Pollution Impacts Pregnancy

https://americanpregnancy.org/healthy-pregnancy/pregnancy-health-wellness/how-air-pollution-impacts-pregnancy/

​https://drkaleclinic.com/2025/01/03/protecting-children-from-the-effects-of-air-pollution/

Air pollution: A threat to children’s rights
​​https://www.unicef.org/stories/air-pollution-threat-childrens-rights

Children and air pollution

https://www.cleanairfund.org/theme/children/

កំណែ​ប្រែបច្ចុប្បន្ន

13/02/2025

អត្ថបទ​ដោយ Sopheng In

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

​ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើ​ម៉េច​អាច​ដឹង​កូនកំពុងរលាក?

ប៉ាម៉ាក់ប្រយ័ត្ន!ជំងឺរលាកទងសួត អាច​ច្រឡំជំងឺផ្ដាសាយ​នៅដំណាក់កាលដំបូងៗ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sopheng In · កែ a week ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម