backup og meta

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ

ការ​បង្ករោគ ឬ​ការ​ឆ្លង​ជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ អាច​​ផ្តល់​ផល​ប៉ះ​ពាល់​ទាំង​ម្តាយ និង​កូន​។ ប៉ុន្តែ ម៉ាក់​ៗ​នៅ​តែ​អាច​ធ្វើឱ្យកូន​មាន​​ការ​អភិវឌ្ឍបានល្អ​ប្រសើរ ដោយគ្រាន់​តែ​អនុវត្តន៍​វិធាន​ការ​បង្ការ​មួយ​ចំនួន​​ប៉ុណ្ណោះ ដើម្បី​ចៀស​វាង​ការឆ្លង​ជំងឺផ្សេងៗ​។

ខាងក្រោមនេះ ជាវិធីងាយ​ៗ ដើម្បីការ​ពារ​ម៉ាក់​ៗ​ និង​កូន​ក្នុងផ្ទៃ កុំឱ្យឆ្លង​ជំងឺ៖

១. រក្សា​អនាម័យ​ជានិច្ច៖ ម៉ាក់​ៗ​គួរ​តែ​លាង​ដៃ​ឱ្យបាន​ញឹកញាប់ ដោយ​ប្រើ​សាប៊ូ ឬទឹក​លាងដៃសម្លាប់មេរោគ ដើម្បី​ជៀស​វាងការ​ឆ្លង​ជំ​ងឺ​ផ្សេងៗ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ

ចង់គណនាទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ

២. ចម្អិន​អាហារ​ឱ្យ​បាន​ឆ្អិនល្អ៖ ម៉ាក់​ៗ​គួរ​តែ​ចម្អិនអាហារ​ឱ្យ​បាន​ឆ្អិនល្អ ពិសេស​សាច់ និង​ស៊ុត និង​មិន​គួរ​ញ៉ាំ​អាហារ​កែច្នៃឡើយ ព្រោះ​​សាច់​ឆៅ ឬ​អាហារ​កែច្នៃ អាច​មាន​បាក់តេរី ដែល​ប៉ះ​ពាល់​ដល់​សុខភាព​។

៣. ជៀស​វាង​ញ៉ាំ​ទឹក​ដោះ​គោមិន​បាន​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ និង​ផលិត​ផល​ពី​ទឹក​ដោះ​គោ​នោះ ព្រោះ​ទឹក​​ដោះ​គោ​​ដែលមិន​បាន​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ អាច​មាន​បាក់តេរីអាក្រក់​​។

៤.​ការ​ពារ​ខ្លួន​ពី​សត្វ​ល្អិតចម្លង​ជំ​ងឺ៖ សត្វមូស និង​សត្វល្អិតផ្សេង​ទៀត អាចចម្លង​វីរុស​គ្រុន​ឈាម និង​ហ្ស៊ីកា ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុងផ្ទៃ​ ឬ​ធ្វើ​ឱ្យ​ទារក​ក្នុងផ្ទៃ​លូ​តលាស់​មិនបាន​បំពេញ​លេញ​ ហេតុនេះ គួរ​តែ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​សត្វ​ល្អិត​ទាំង​នោះខាំ ដើម្បី​ចម្លងវីរុស។

មូសខ្លា

៥. ពិគ្រោះ​ជា​មួយនឹង​គ្រូពេទ្យអំពី​ការ​ចាក់​វ៉ាក់​សាំង៖ វ៉ាក់​សាំង​មួយ​ចំនួន ពិត​ជា​សំខាន់​ណាស់ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដើម្បី​ជួយ​ឱ្យ​​ម៉ាក់​ៗ​មាន​សុខភាព​ល្អ​ ដោយ​វ៉ាក់សាំង​ទាំង​នោះ មាន​ដូច​ជា វ៉ាក់​សាំង​ជំ​ងឺ​ផ្តាសាយ និង​តេតាណូស ជា​ដើម។

៦. ពិនិត្យរក​ជំ​ងឺ​ឆ្លង​តាម​ការ​រួមភេទ៖ មនុស្ស​ខ្លះ ដែលមាន​ជំ​ងឺ​ឆ្លង​តាម​ការ​រួម​ភេទ មិន​មាន​អារម្មណ៍​ថា ខ្លួន​ឈឺ ហើយ​ក៏​មិនមាន​រោគ​សញ្ញា​អ្វីដែរ។ ហេតុនេះ វា​ពិត​ជា​សំខាន់​ណាស់​ ក្នុងការ​ដឹង​ថា ម៉ាក់​ៗមាន​ជំ​ងឺ​ឆ្លង​តាម​ការ​រួម​ភេទ​ ឬ​ក៏អត់​ ព្រោះ​ជំ​ងឺ​ឆ្លង​តាម​ការ​រួម​ភេទ អាច​បង្ក​ផល​ប៉ះ​ពាល់​ខ្លាំង​ទាំង​លើ​ម្តាយ និង​ទារក​ ពិសេស​ជំ​ងឺ​ស្វាយ និងអេដស៍​

[embed-health-tool-bmi]

៧. នៅ​ឱ្យឆ្ងាយ​ពី​អ្នក​មាន​ជំ​ងឺ​ឆ្លង៖ ម៉ាក់​ៗ​គួរ​តែ​នៅ​ឱ្យ​ឆ្ងាយ​ពីអ្នក​មាន​ជំ​ងឺ​ឆ្លង ពិសេស អ្នក​កើត​អុតស្វាយ ឬ​ស្អូច​ ព្រោះ​ជំ​ងឺ​អុតស្វាយ ធ្វើ​ឱ្យប៉ះ​ពាល់​ទាំង​ម្តាយ និង​កូន ស្រប​ពេល​ដែល​ជំ​ងឺ​ស្អូច ធ្វើ​ឱ្យ​​ម៉ាក់​ៗ​ប្រឈម​នឹង​ការ​រលូតកូន ឬ​កូន​ស្លាប់​ក្នុងផ្ទៃ​៕

ចំណុចសំខាន់

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ
១. រក្សា​អនាម័យ​ជានិច្ច
២. ចម្អិន​អាហារ​ឱ្យ​បាន​ឆ្អិនល្អ
៣. ជៀស​វាង​ញ៉ាំ​ទឹក​ដោះ​គោ​ និង​ផលិត​ផល​ពី​ទឹក​ដោះ​គោ​មិនបាន​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ
៤.​ការ​ពារ​ខ្លួន​ពី​សត្វ​ល្អិតចម្លង​ជំ​ងឺ
៥. ចាក់​វ៉ាក់សាំងការពារ​ផ្តាសាយ និង​តេតាណូស
៦. ពិនិត្យរក​ជំ​ងឺ​ឆ្លង​តាម​ការ​រួមភេទ
៧. នៅ​ឱ្យឆ្ងាយ​ពី​អ្នក​មាន​ជំ​ងឺ​ឆ្លង ដូចជា អុតស្វាយ ឬស្អូច

អត្ថបទពាក់ព័ន្ធផ្សេងទៀត

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

  1. https://www.healthychildren.org/English/ages-stages/prenatal/Pages/Simple-Steps-to-Prevent-Infections-During-Pregnancy.aspx#:~:text=Here’s%20what%20you%20can%20do,not%20available%2C%20use%20hand%20sanitizer.
  2. https://medlineplus.gov/infectionsandpregnancy.html
  3. https://www.marshfieldclinic.org/specialties/obgyn/pregnancy/awareness/pregnancy-infection-prevention

កំណែ​ប្រែបច្ចុប្បន្ន

17/12/2024

អត្ថបទ​ដោយ Editor HK

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ញ៉ាំប៉ោមខៀវអំឡុងពេលពពោះ ផ្តល់អត្ថប្រយោជន៍លើសពីការរំពឹងទុក

មូលហេតុអ្វីខ្លះបានជាស្រ្តីពពោះមួយចំនួនប្រឈមនឹងការគម្រាមរលូត?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Editor HK · កែ 21 hours ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម