អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

សារធាតុ CMC ជាសារធាតុដែលឈ្មួញខិលខូចមួយចំនួនប្រើសម្រាប់ចាក់បញ្ចូលក្នុងបង្គាស្រស់ ដើម្បីបង្កើនទម្ងន់បង្គា ក្នុងគោលបំណងលក់ចេញបានកម្រៃច្រើន។ តើសារធាតុ CMC អាចបង្ក​ផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? ក្រៅពីចាក់ក្នុងបង្គា CMC មានក្នុងចំណី​អាហារ​ណា​ខ្លះ? សារធាតុ CMC (Carboxymethyl cellulose) ជាម្សៅដែលនឹង​ក្លាយ​ជា​សារធាតុ​រាវខាប់ដូចចាហួយ​នៅ​ពេល​​លាយ​ជា​មួយ​ទឹក។ ម្សៅ CMC ​មានតម្លៃ​​១,២ដុល្លារក្នុង១ក្រាម​ ហើយ​ម្សៅ CMC ៣​ក្រាម​អាច​លាយ​ជាមួយទឹក​បានរហូតដល់ទៅ៥០​គីឡូក្រាម ព្រមទាំង​អាច​ចាក់​ចូលបង្គា​បាន​ដល់​ទៅ១​តោន​ឯណោះ។ សារធាតុ CMC មិនអាចរំលាយបានទេ មានន័យថា ក្រពះ និងពោះវៀន​​​យើងមិនអាចបំបែក និងស្រូបយកសារធាតុនេះបានទេ។ ការបរិភោគអាហារមានផ្ទុកសារធាតុ CMC អាចប៉ះពាល់​ដល់​ក្រពះពោះវៀន​​ដូចជា ធ្វើឱ្យយើងមិនស្រួលពោះ ហើមពោះ ចុកពោះ និងរាក។ ជាងនេះ​ទៅ​ទៀត សារធាតុ CMC អាចបំផ្លាញបាក់តេរីល្អៗក្នុងពោះវៀន និងបង្កឱ្យយើងរលាកពោះវៀន។ មិនតែប៉ុណ្ណោះ សារធាតុ CMC អាចបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ី ដែលបណ្តាលឱ្យយើង​ឡើង​កន្ទួល​រមាស់​លើស្បែក ពិបាកដកដង្ហើម និងតឹងណែនបំពង់កជាដើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ក្រៅពីចាក់ក្នុងបង្គារ សារធាតុ CMC […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ចូលចិត្តញុំាទឹកប៉េងប៉ោះ អានអត្ថបទនេះសិន

ទឹកប៉េងប៉ោះមានរសជាតិជូរអែមដែលអាចជួយបន្ថែមរសជាតិ និងពណ៌ដល់អាហារជាច្រើន។ មនុស្ស​ជា​ច្រើនចូលចិត្តទឹកជ្រលក់ដ៏ពេញនិយមនេះណាស់ មិនថាប្រុស ស្រី ក្មេង ឬចាស់ទេ ប៉ុន្តែការញុំា​ទឹក​ប៉េង​ប៉ោះ​ច្រើនធ្វើ​ឱ្យ​ប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន។ លោកស្រីវេជ្ជបណ្ឌិត Priya Palan ជំនាញខាងចំណីអាហារ បំរើការនៅមន្ទីរ​ពេទ្យពហុជំនាញ Zen បានលើកឡើងថា ទឹកប៉េងប៉ោះមិនមានប្រូតេអ៊ីន និងជាតិសរសៃទេ។ វាសម្បូរទៅដោយស្ករ អំបិល គ្រឿងទេស និងទឹកស្ករចម្រាញ់ពីពោត។ ការញុំាទឹកប៉េងប៉ោះច្រើនធ្វើឱ្យប៉ះពាល់សុខភាពដូចជា៖ ១. កើតជំងឺបេះដូង៖ ការញុំាអាហារមានទឹកស្ករចម្រាញ់ពីពោតច្រើនធ្វើឱ្យកម្រិតទ្រីគ្លីសេរីដ (ខ្លាញ់​ក្នុងឈាម) ឡើងខ្ពស់ និងបណ្តាលឱ្យមានបញ្ហា​បេះដូង។ ២. ធាត់៖ ជាតិស្ករ និងទឹកស្ករចម្រាញ់ពីពោតដ៏ច្រើននៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យយើងឡើងគីឡូ។ ៣. មានបញ្ហាសន្លាក់៖ ការញុំាអាហារកែច្នៃច្រើន​បង្កើនហានិភ័យ​នៃការរលាក​​ដែលមានន័យថា​យើង​អាចមានបញ្ហាសន្លាក់ទៅថ្ងៃក្រោយ។ ៤. ក្រហាយទ្រូង៖ លោកស្រីវេជ្ជបណ្ឌិត Priya Palan ក៏បានបន្ថែមថា “បរិមាណអាស៊ីដម៉ាឡិក និង​អាស៊ីដស៊ីទ្រិចនៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យកើនជាតិអាស៊ីដក្នុងក្រពះដែលបណ្តាលឱ្យក្រហាយទ្រូង។ ប្រសិនបើយើងមានបញ្ហាប្រព័ន្ធរំលាយអាហារ ឬជំងឺច្រាលអាស៊ីដក្រពះ (GERD) គួរចៀសវាង​ញុំា​ទឹក​ប៉េងប៉ោះ” ។   បញ្ហាប្រព័ន្ធរំលាយអាហារ ៥. មានបញ្ហាតម្រងនោម៖ ការញុំាអាហារដែលមានសូដ្យូម (អំបិល) ខ្ពស់ធ្វើឱ្យ​កើនជាតិកាល់​ស្យូម​ក្នុង​ទឹកនោម។ វាបង្កើនហានិភ័យកើតក្រួសក្នុងតម្រង់នោម។ ៦. អាលែកហ្ស៊ី៖ ទឹកប៉េងប៉ោះមានសារធាតុអ៊ីស្តាមីន (histamines) ដែលអាចធ្វើឱ្យ​យើង​អា​លែក​ហ្ស៊ី។​   ៧. មានជំងឺទឹកនោមផ្អែម៖ ស្ករ និងទឹកស្ករចម្រាញ់ពីពោត​នៅក្នុងទឹកប៉េងប៉ោះ​ធ្វើឱ្យកម្រិតជាតិស្ករ​ក្នុង​ឈាម​របស់​យើងកើនឡើង។   ៨. […]


របបអាហារ

ជីរខិនឆាយផ្តល់ប្រយោជន៍ ៧ យ៉ាងដល់សុខភាព

ជីរខិនឆាយ ឬជីវ៉ាន់ស៊ុយបារាំង (Parsley) មិនត្រឹមតែអាចលម្អ និងបន្ថែមក្លិនឈ្ងុយ​ដល់ម្ហូបទេ​ ថែម​ទាំង​ផ្តល់គុណប្រយោជន៍ជាច្រើនដល់សុខភាពយើង​ទៀតផង។ យោងតាម​ក្រសួងកសិកម្ម​សហរដ្ឋ​អាមេរិក (USDA) បាន​ឱ្យដឹងថា ជីរខិនឆាយសម្បូរទៅដោយ កាល់ស្យូម ប៉ូតាស្យូម វីតាមីន C  ហ្វូលេត វីតាមីន A វីតាមីន K ​និងសារធាតុចិញ្ចឹមជាច្រើនទៀត។ តើជីរខិន​ឆាយផ្តល់គុណ​ប្រយោជន៍​ដល់សុខភាពរបស់យើងដូចម្តេចខ្លះ? ខាងក្រោមនេះជាអត្ថប្រយោជន៍ជីរខិនឆាយ៖ ១. ពង្រឹងសុខភាពឆ្អឹង៖ ជីរខិនឆាយសម្បូរទៅដោយកាល់ស្យូម វីតាមីន D និងវីតាមីន K ដែលល្អ​ចំពោះ​សុខភាពឆ្អឹង។ ២. ពង្រឹងប្រព័ន្ធការពាររាងកាយ៖ វីតាមីន C ដ៏ច្រើននៅក្នុងជីរខិនឆាយ​ជួយជំរុញការ​ផលិត​កោសិកា​ឈាមសដែលជាអង់ទីករការពាររាងកាយ។ វីតាមីន C ក៏ដើរតួជាអង់ទីអុកស៊ីដង់​ប្រឆាំងផល​ប៉ះ​ពាល់​​ពីរ៉ាឌីកាល់សេរីលើរាងកាយរបស់យើងដែរ។ ៣. ជួយឱ្យស្បែកស្អាត៖ វីតាមីន C ក្នុងជីរខិនឆាយគឺជាសមាសធាតុសំខាន់ក្នុងការផលិតកូឡេជេន។ កូឡេជេនធ្វើឱ្យស្បែកមានភាពយឺត ពន្យារភាពចាស់ និងភាពជ្រីវជ្រួញ។ ៤. ប្រឆាំងនឹងការរលាក៖ ជីរខិនឆាយមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជាវីតាមីន C, A និង E ដែលអាចជួយបំបាត់ការរលាក។ វេជ្ជបណ្ឌិត Brunilda Nazario បានលើកឡើងថា “ ជីរខិនឆាយ​អាច​ជួយ​កាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់” […]


អាហារូបត្ថម្ភ

អាហារថាមពលប្រភេទណា ល្អចំពោះសុខភាពយើង?

កាបូអ៊ីដ្រាត (អាហារថាមពល) គឺជាក្រុមអាហារដ៏សំខាន់ ១ ក្នុងចំណោមក្រុម​អាហារទាំង ៣ (កាបូអ៊ីដ្រាត​ ខ្លាញ់ ប្រូតេអ៊ីន) ដែលរាងកាយរបស់យើង​​ត្រូវការប្រចាំថ្ងៃ។ ប្រព័ន្ធរំលាយ​អាហារ​បំបែក​កាបូអ៊ីដ្រាតទៅជា​គ្លុយកូស​ ឬជាតិស្ករ បន្ទាប់មកចរន្តឈាមស្រូបយកជាតិគ្លុយកូស ហើយ​ប្រើ​វាជាថាមពលសម្រាប់រាងកាយ។ កាបូអ៊ីដ្រាតគឺជាជាតិស្ករ  ម្សៅ និង ជាតិសរសៃ​ដែលមាន​នៅ​ក្នុងគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងផលិតផលទឹក​ដោះ​។ កាបូអ៊ីដ្រាតមាន ២ ប្រភេទគឺកាបូអ៊ីដ្រាតល្អ​​ និងកាបូអ៊ី​ដ្រាត​​​​ធម្មតា។ តើយើងគួរញុំាអាហារថាមពល (កាបូអ៊ីដ្រាត) ប្រភេទណា​ទើប​​ល្អចំពោះសុខភាព? គណនា BMR យោងតាមវិទ្យាស្ថានសុខភាពជាតិរបស់អាមេរិក (NIH) បានឱ្យដឹងថា ភាព​ខុសគ្នារវាង​កាបូអ៊ីដ្រាត​ល្អ និងកាបូអ៊ីដ្រាតធម្មតា ឬអាក្រក់ គឺល្បឿនរំលាយអាហាររបស់ពួកវា។  កាបូអ៊ីដ្រាត​ទាំងអស់សុទ្ធតែជាប្រភពផ្តល់ថាមពល តែកាបូអ៊ីដ្រាត​សាមញ្ញផ្តល់ថាមពល​ដល់រាងកាយ​លឿន​​​ជាង​កាបូអ៊ីដ្រាតល្អ ដោយសារតែពួកវាត្រូវបានរំលាយ និងស្រូប​​ដោយរាងកាយ​លឿនជាង​កាបូអ៊ីដ្រាតល្អ។ ជាលទ្ធផលកាបូអ៊ី​ដ្រាត​សាមញ្ញបង្កើនកម្រិតជាតិស្ករនៅក្នុងឈាម តែ​កម្រិត​ជាតិស្ករនោះក៏ធ្លាក់ចុះលឿនដែរ រីឯកាបូអ៊ីដ្រាតល្អ​មិនសូវធ្វើឱ្យជាតិស្ករក្នុងឈាម​ឡើង​ទេ និងធ្វើឱ្យឆ្អែតបានយូរ។ ១. កាបូអ៊ីដ្រាតល្អ (Complex carbohydrate) ៖ ពួកវាសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និង​ជាតិសរសៃដែល​មាន​នៅក្នុងអាហារដែលមានជាតិម្សៅដូចជា៖ ពពួកសណ្តែក៖ សណ្តែកខ្មៅ សណ្តែកហោឡាំតាវ សណ្តែកបាយ… ផ្លែឈើ៖ ចេក ផ្លែប៉ោម […]


របបអាហារ

គុណប្រយោជន៍ ៥យ៉ាង របស់​ចេក​ក្រហម​ល្អ​ចំពោះ​សុខភាព​

គ្នា​យើង​ភាគ​ច្រើន​ដែល​ទៅ​លេង​ខេត្ត​សៀមរាប​ប្រហែល​ជា​ធ្លាប់​ស្គាល់​ និង​បាន​ដឹង​អំពី​ចេក​ល័ក្ដ​ ឬ​ចេក​​ក្រហមនេះ​ហើយ​។ ចេក​ល័ក្ដ ​ឬ​ចេក​ក្រហម​អាចថា​​មិន​សូវ​ពេញ​និយម​ ប៉ុន្តែ​វា​មាន​រសជាតិ​ផ្អែម​ជាង​ចេក​លឿង​ធម្មតា។ ចេក​ក្រហម​ក៏​មាន​ក្លិន​ក្រអូប​ប្រហាក់​ប្រហែល​នឹង​ផ្លែ​ចេក​អំបូង​ដែរ។ បើ​យោង​តាម​អ្នក​ជំនាញ​សុខភាព​ចេក​ពណ៌​ក្រហម​ល្អ​សម្រាប់​សុខភាព​ជាង​ចេក​ធម្មតា​ និង​មាន​ជីវជាតិ​ខុសៗ​គ្នា។ ១. ប្រយោជន៍​ចំពោះ​តម្រង​នោម ចេក​ក្រហមមាន​​សារ​ធាតុ​ប៉ូតាស្យូម​​ជួយ​គ្រប់​គ្រង​ មិន​ឲ្យ​កើត​ក្រួស​​នៅ​ក្នុង​តម្រង​នោម។ អ្វី​ដែល​ គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា​ការ​ញ៉ាំ​​ចេក​ក្រហម​ជា​ប្រចាំ​អាច​ជួយ​ការពារ​​​ជំងឺ​បេះដូង​និង​មហារីក​ទៀត​ផង។ ម្យ៉ាង​ទៀត​វា​អាច​រក្សា​ជាតិ​កាល់ស្យូម​ និង​ធ្វើ​ឲ្យ​​ប្រសើរ​ឡើង​នូវ​សុខភាព​ឆ្អឹង។ ២. ជួយសុខភាព​ស្បែក​ ការញ៉ាំ​ចេក​ក្រហម​ជា​ប្រចាំ​អាច​​ជួយ​ជម្រះ​រន្ធ​ញើស​​លើ​​ស្បែក ​និង​អាច​ជា​របាំង​ស្បែក​ជួយ​រក្សា​ស្បែក​ឲ្យ​ទន់​ និង​តឹង​ណែន។ ចេក​ប្រភេទ នេះ ​សម្បូរ​ជាតិ​​ទឹក​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ផ្ដល់​សំណើម​ដល់​ស្បែក ​និង​ការ​ពារ​កុំ​ឱ្យ​ស្បែក​ស្ងួត​ និង​របក។ ៣. ប្រយោជន៍ចំពោះឈាម ចេកល័ក្ដ​ ក៏​មាន​ផ្ទុក​វីតាមីន B-6 ដែល​ជួយ​បង្កើន​គុណភាព​ឈាម​ និង​បង្កើន​ចំនួន​អេម៉ូក្លូប៊ីន​ផងដែរ​។ក្រៅពី​នេះ ​ក៏​ជួយ​ផ្លាស់​ប្តូរ​ទ្រីប៉ូតូផាន​(tryptophan) ​ទៅ​ជា​សេរ៉ូតូនីន​ផង​ដែរ។ បើ​យោង​តាម​អ្នក​ជំនាញ អ្នក​មាន​បញ្ហា​ស្លេក​ស្លាំង​គួរ​តែញ៉ាំចេកក្រហម​​ពី២ ទៅ ៣ផ្លែ​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​បង្កើន​ចំនួន កោសិកា​ឈាម​ក្រហម​។ ៤. ព្យាបាល​ការ​ទល់​លាមក ដោយ​យើង​ដឹង​ថា​ផ្លែ​ចេក​គឺ​ល្អ​ចំពោះ​ការដោះស្រាយ​បញ្ហា​​ទល់​លាមក។​ ​អ្នក​ជំនាញ​​អះអាង​ថា​អ្នក​ដែល​មាន​ជំងឺ​ឫស​ដូង​បាត​​​គឺ​កើត​ឡើង​ដោយ​សារ​តែ​មាន​បញ្ហា​ការ​ទល់​លាមក​រ៉ាំ​រ៉ៃ​។ ដូច្នេះ​ចេក​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​បញ្ហា​ទល់​លាមក​ផង​ដែរ។ជាការណែនាំ​យើង​គួរ​ញ៉ាំ​ចេក​ក្រហម​មួយ​ផ្លែ​បន្ទាប់​ពី​អាហារ​ថ្ងៃ​ត្រង់​ជា​រៀង​រាល់​ថ្ងៃ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​​នៅ​ក្នុង​​ពោះវៀន។ ៥. កាត់​បន្ថយ​ភាព​តានតឹង ផ្លែ​ចេក​ក្រហម​ផ្ទុក​ទៅ​ដោយ​ប៉ូតាស្យូម​ដែល​ជួយ​បន្ធូរ​ចង្វាក់​បេះដូង និង​គ្រប់​គ្រង​ជាតិ​ទឹក​ដែល​មាន​នៅ​ក្នុង​រាង​កាយ​របស់យើង​​ឲ្យ​នៅ​ថេរ ​ក្នុង​ពេលមាន​ភាព​តាន​តឹង។ អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ណែ​នាំ​ឱ្យ​ញ៉ាំ​ចេក​ក្រហម១ ផ្លែ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​កែ​កុន​បញ្ហា​ភាព​តាន​តឹង​ក្នុង​ចិត្ត​នេះ។​


អាហារូបត្ថម្ភ

តែ​ម្ជូរព្រឹក្សផ្តល់ប្រយោជន៍ដល់សុខភាពច្រើន តែស្រ្តីពពោះ និងម៉ាក់ៗកំពុងបំបៅបោះកូនហាមញុំា

តែ​ម្ជូរព្រឹក្ស (Roselle Tea) ​មាន​ពណ៌​ក្រហម​ស្រស់​ស្អាត  និង​មាន​រសជាតិ​ជូរ​ស្រដៀង​នឹង​ទឹក​ផ្លែ​ក្រេនប៊ើរី (Cranberry)។ បើ​ចង់​ឱ្យ​ផ្អែម​បន្តិច   យើង​អាច​បន្ថែម​ស្ករ ឬ​ទឹកឃ្មុំ ហើយ​ញុំា​បាន​ទាំង​ក្តៅ​ឧណ្ហៗ  ឬ​ក្លាសេ​ឱ្យ​ត្រជាក់។ ខាងក្រោមនេះជា​អត្ថប្រយោជន៍​របស់​តែ​ម្ជូរព្រឹក្សចំពោះ​សុខភាព។ សារធាតុចិញ្ចឹមនៅក្នុងតែ​ម្ជូរ​ព្រឹក្ស តែ​ម្ជូរ​ព្រឹក្ស ៥៧ ក្រាមមាន៖ កាល់ស្យូម ១២៣ មិល្លីក្រាម ជាតិដែក ០,៨៤ មិល្លីក្រាម វីតាមីន C ៦,៨ មិល្លីក្រាម ម៉ាញ៉េស្យូម ២៩ មិល្លីក្រាម កាបូអ៊ីដ្រាត ៦,៤៥ មិល្លីក្រាម ហ្វូស្វ័រ ២១ មិល្លីក្រាម ប៉ូតាស្យូម ១១៩ មិល្លីក្រាម វីតាមីន B2 ០,០១៦ មិល្លីក្រាម វីតាមីន A ៨ មិល្លីក្រាម គណនា BMI អត្ថប្រយោជន៍​តែ​ម្ជូរព្រឹក្ស ព្យាបាល​អាការៈ​ទល់​លាមក៖ ម៉ាញ៉េស្យូម​ដែល​មាន​នៅ​ក្នុង​តែ​ម្ជូរព្រឹក្ស​​ជួយ​បង្កើន​ចលនា​ពោះវៀន   និង​សម្រួល​ដល់​ការ​បន្ទោបង់។ ព្យាបាល​ជំងឺ​ផ្តាសាយ៖ វីតាមីន C នៅ​ក្នុង​តែ​ម្ជូរព្រឹក្ស​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយនិង​ការពារ​យើង​ពី​ជំងឺ​ផ្តាសាយ។ ថែរក្សា​ធ្មេញ​និង​អញ្ចាញ​ធ្មេញ​ឱ្យ​មាន​សុខភាព​ល្អ៖ កាល់ស្យូម​ដែល​មាន​ក្នុង​តែ​ម្ជូរព្រឹក្ស​ធ្វើ​ឱ្យ​ឆ្អឹងថ្គាម​រឹងមាំនិង​ធ្វើ​ឱ្យ​ធ្មេញ​គ្មាន​ចន្លោះ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាក់តេរី​មិន​អាច​លូតលាស់​បាន។ បំប៉ន​កម្លាំង៖ ម្ជូរព្រឹក​មាន​ផ្ទុក​ហ្វូស្វ័រ​ដែល​មាន​សមត្ថភាព​បំបាត់​បញ្ហា​​សុខភាព​តូចតាច​ដូចជា​ខ្សោយនិង​ស្ពឹក​សាច់ដុំឬ​អស់​កម្លាំង។ ថ្វៃត្បិតតែតែ​ម្ជូរព្រឹក្សមានប្រយោជន៍ច្រើន  តែស្រ្តីមានផ្ទៃពោះ និងម៉ាក់ៗកំពុងបំបៅបោះកូនហាមញុំា។


អាហារូបត្ថម្ភ

ឆ្ងល់ទេ បើមិនថែមស្ករកែច្នៃចូលអាហារ រាងកាយទទួលថាមពលបានពីណា?

ជាទូទៅ គ្រឿង​ផ្សំ​គ្នា​យើង​ច្រើន​ប្រើ​ប្រាស់​សម្រាប់​បន្ថែម​រសជាតិ​ក្នុង​ម្ហូប​ប្រចាំ​ថ្ងៃ​មាន​អំបិល ប៊ីចេង ស្ករ ឬ​ទឹក​ត្រី​។ល។ ការ​ថែម​ប៊ីចេង ឬ​ស្ករ​កែ​ច្នៃ មិន​សូវ​ជា​ល្អ​សម្រាប់​សុខភាព​យើង​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​យើង​មិន​ចង់​ប្រើ​ស្ករ​កែ​ច្នៃ​ក្នុង​អាហារ​ទេ យើង​ទទួល​បាន​កម្លាំង​កំហែង​មក​ពី​ណា? ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​យើង​មិន​ញ៉ាំ​ស្ករ​កែ​ច្នៃ​ចូល​ទៅ រាងកាយ​នឹង​ចេះ​ប​ំប្លែងខ្លាញ់​ដែល​ស្ដុក​ទុក​ក្នុង​ថ្លើម ក្បាល​ពោះ ត្រគាក ខ្លាញ់​ធាត់​នៅ​ក​ជាដើម ឲ្យ​ទៅ​ជា​ស្ករ​ក្នុង​ឈាម​យក​ទៅ​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង។ យើង​គ្រាន់​តែ​មិន​ញ៉ាំ​ជាតិ​ស្ករ​កែច្នៃ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​អាហារ​ផ្សេងៗ​ដូច​ជា បាយ មី នំបញ្ចុក ផ្លែ​ឈើ​ផ្អែម​ខ្លាំង​សុទ្ធ​តែ​​មាន​ជាតិ​ស្ករ​ខ្ពស់ និង​បន្លែ សាច់​មាន​ជាតិ​ស្ករ​តិច តែ​វា​ស្ករ​ដែល​ទទួល​ពី​បន្លែ ផ្លែ​ឈើ​ជា​ជាតិ​ស្ករ​ធម្មជាតិ។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ចង់​មិន​ចង់​យើង​នឹង​ស្គម​ឯក​ឯង ហើយ​ទទួល​បាន​សុខភាព​ល្អ​ព្រោះ​មិន​លើស​ជាតិ​ខ្លាញ់ មិន​លើស​ជាតិ​ស្ករ និង​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​លើស​ឈាម បេះដូង និង​មហារីក។ តាម​ពិត​ទៅ​រឿង​ស្គម​មិន​សំខាន់​ដល់​សុខភាព​ទេ។ ពេល​យើង​នៅ​ក្មេង​ជាតិ​ស្ករ​ដែល​យើង​ញ៉ាំ​ត្រូវ​ប្រើ​ប្រាស់​អស់​ច្រើន សល់​សម្រាប់​ស្តុក​ក្នុង​ខ្លួន​តិច​ទេ។ ប៉ុន្តែ បើ​យើង​មាន​វ័យ​កាន់​តែ​ច្រើន ការ​ធ្វើ​ម៉េតាបូលីស​ក្នុង​ខ្លួន​មិន​បាន​ល្អ​ដូច​នៅ​ក្មេង​ទេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ចាស់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន។ អាហារ​ដែល​ល្អ​បំផុត គឺ​អាហារ​មាន​ជាតិ​ស្ករ​តិច ឬ​អាហារ​មិន​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​លឿន​ក្នុង​ឈាម (Low index glycemic) ដូចជា អង្ករ​សម្រូបជាដើម។


អាហារូបត្ថម្ភ

ទុរេនថ្លៃមែន តែគុណប្រយោជន៍សុខភាពក៏ច្រើនណាស់ដែរ

បើ​និយាយ​ដល់​ទុរេន ខ្មែរ​យើង​ច្រើន​នាក់​ណាស់​ចូលចិត្ត​ញ៉ាំ ថ្វី​បើ​អ្នក​ខ្លះ​មិន​ចូល​ចិត្ត​ក្លិន​របស់​វា​ក៏​ដោយ​។ ទុរេន​មាន​ផ្ទុក​សារធាតុ​រ៉ែ និង​វីតាមីន​ជា​ច្រើន​ប្រភេទ​ផង​ដែរ​។ ក្រៅពី​នេះ ទុរេន​ក៏​នៅ​មាន​ប្រយោជន៍​ដល់​សុខភាព​ច្រើន​យ៉ាង ដែល​យើង​មិន​អាច​មើល​​រំលង​បាន​។ ១. កាត់​បន្ថយ​បញ្ហា​ស្លេក​ស្លាំង​ បញ្ហា​ស្លេក​ស្លាំង​ជា​ជំងឺ​មួយ​ដែល​ធ្វើ​ឲ្យ​កម្រិត​អេម៉ូក្លូប៊ីន​ក្នុង​ឈាម​ថយ​ចុះ។ ការ​ធ្លាក់​ចុះ​នៃ​អេម៉ូក្លូប៊ីន​​ អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​អស់​កម្លាំង ឈឺក្បាល និង​គេង​មិន​លក់​ជា​ដើម។ សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​វិញ បញ្ហា​ស្លេក​ស្លាំង អាច​នាំ​ឲ្យ​មាន​បញ្ហា​មិន​ប្រក្រតី និង​ការ​ស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ​។ ផ្លែ​ទុរេន​មាន​ផ្ទុក​អាស៊ីដ​ហ្វូលិក ជា​សារធាតុ​សំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​ផលិត​អេម៉ូក្លូប៊ីន។ ក្រៅពី​នេះ វត្តមាន​របស់​អាស៊ីដ​ហ្វូលិក​ក្នុង​ផ្លែ​ទុរេន ក៏​មាន​សារសំខាន់​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ ក្នុង​ការ​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​ជាលិកា​ទៅ​តាម​ប្រក្រតី ក៏​ដូច​ជា​ការ​ពារ​ខួរក្បាល និង​ឆ្អឹង​ខ្នង ដល់​កូន​ក្នុង​ផ្ទៃ​កំពុង​លូត​លាស់​។ ២. ជួយ​សុខភាព​ឆ្អឹង​ ​ផ្លែ​ទុរេន​មាន​ផ្ទុក​កាល់ស្យូម និង​ប៉ូតាស្យូម។ ថ្វី​បើ​កាល់ស្យូម​មាន​តិច​នៅ​ក្នុង​ផ្លែ​ទុរេន ប៉ុន្តែ​មាន​ផ្ទុក​ប៉ូតាស្យូម​ច្រើន​​រហូត​៩​ភាគ​រយ​នៃ​តម្រូវ​ការ​រាង​កាយ​របស់​មនុស្ស​យើង​ប្រចាំ​ថ្ងៃ​។ ថ្វី​បើ​កាល់ស្យូម​សំខាន់​សម្រាប់​ឆ្អឹង តែ​ប៉ូតាស្យូម​ ក៏​មាន​សារសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ឆ្អឹង​ឲ្យ​មាន​ភាព​រឹង​មាំ និង​ជួយ​គ្រប់​គ្រង​ការ​ចែកចាយ និង​ស្តុក​ទុក​កាល់ស្យូម​នៅ​ក្នុង​ឆ្អឹង ដែល​មិន​ធ្វើ​ឲ្យ​រលាយ ឬ​បញ្ចេញ​ទៅ​ក្នុង​ឈាម​ច្រើន​ជ្រុល​។ ៣. ជួយ​សម្រាល​​បញ្ហា​ធ្លាក់​ទឹកចិត្ត និង​ដំណេក ទុរេន​មាន​ផ្ទុក​អាម៊ីណូ​អាស៊ីដ ដែល​គេ​ស្គាល់​ថា​ជា​សារធាតុ​ធម្មជាតិ​មួយ​ជួយ​ដល់​ដំណេក​ឈ្មោះ​ថា​tryptophan។ រាង​កាយ​ប្រើ​ tryptophan ដើម្បី​បង្កើន​កម្រិត​អរ័ម៉ូន serotonin និង melatonin​។ អ័រ​ម៉ូន​ទាំង​ពីរ​នេះ​មាន​ប្រយោជន៍​ជួយ​ដល់​ការ​គ្រប់គ្រង​អារម្មណ៍​មនុស្ស​យើង​។ អ័រម៉ូន serotonin មាន​សារសំខាន់ ក្នុង​ការ​ជួយ​កាត់​បន្ថយ​ស្ត្រេស បញ្ហា​ដំណេក ថប់បារម្ភ ក៏​ដូច​ជា​បញ្ហា​បាក់​ទឹក​ចិត្ត​។ អ័រម៉ូន​ទាំង​ពីរ​នេះ​រួម​គ្នា ជួយ​គ្រប់​គ្រង​ដល់​ដំណើរ​ការ​ដំណេក […]


អាហារូបត្ថម្ភ

ផ្លែឈើទាំង ៦មុខ ងាយរកទិញ ផ្ដល់ប្រយោជន៍ច្រើន​ដល់សុខភាព

គ្នា​យើង​ខ្លះ​ទង​ជា​អាច​ឆ្ងល់​ថា​អ្វី​ទៅ​ជា​អាហារ​សុខភាព ឮ​តែ​គេ​និយាយ​ពី​អាហារ​​ប្រភេទ​នេះ។ តើ​អាហា​សុខ​ភាព​ពិបាក​រក ឬ​មាន​តម្លៃ​ថ្លៃ? មិន​ដូច​នោះ​ទេ អាហារ​សុខ​ភាព​មិន​មែន​សុទ្ធ​តែ​ជា​អាហារ​ដែល​យើង​ពិបាក​​រក និង​​មាន​តម្លៃ​ថ្លៃ​នោះ​ទេ​។ ថ្ងៃនេះ Hello គ្រូពេទ្យ លើក​យក​ផ្លែ​ឈើ​ចំនួន​ប្រាំមួយ​​ប្រភេទ ដែល​ងាយ​រក និង​មិន​សូវ​មាន​តម្លៃ​ថ្លៃ ហើយ​ល្អ​ចំពោះ​សុខ​ភាព​ទៀត​។ ១. ផ្លែ​ប៉ោម​ ​ផ្លែ​​ប៉ោម​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ វីតាមីន C និង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ផ្សេងៗ​ជា​ច្រើន​ទៀត​។ ផ្លែ​ប៉ោម​ អាច​ជា​ជម្រើស​អាហារ​សម្រន់​ដ៏​ល្អ និង​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ផង​។ ២. ថ្លែ​ប័រ ផ្លែ​ប័រ​ អាច​ថា​ខុស​ប្លែក​ពី​ផ្លែ​ឈើ​មួយ​ចំនួ​ន​ផ្សេង​ទៀត ព្រោះ​ថា​ផ្លែ​នេះ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​ល្អ​ចំពោះ​សុខ​ភាព​ជំនួស​ឲ្យ​កាបូអ៊ីដ្រាត​។ ក្រៅ​ពី​នេះ ផ្លែ​ប័រ​ក៏​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់ ប៉ូតាស្យូម និង​វីតាមីនC ផង​ដែរ​។​ ៣. ផ្លែ​ចេក​ ចេក​ គឺជា​ផ្លែ​ឈើ​សប្បូរ​ដោយ​ប៉ូតាស្យូម​បំផុត​មួយ​។ ផ្លែ​ឈើ​ប្រ​ភេទ​នេះ ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន B6 និង​ ជាតិ​សរសៃ​ផង​ដែរ​។ ៤. ផ្លែ​ក្រូច ចំពោះ​ផ្លែ​ក្រូច​វិញ ពេល​និយាយ​ដល់ពេលណា ដឹង​តែ​នឹង​ឃើញ​វីតាមីន​C មិន​ខាន។ ពិត​ណាស់​ផ្លែ​ក្រូច​សម្បូរ​ដោយ​វីតាមីនC ជាតិ​សរសៃ​ខ្ពស់ និង​មាន​សារធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​ទៀត​ផង​។​ ៥. ផ្លែ​ម្នាស់​ ផ្លែ​ម្នាស់​ក៏​មិន​អន់​ដែរ មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​C និង​ម៉ង់​កាណេស​។ ក្រៅពី​នេះ ម្នាស់​នៅ​មាន​ផ្ទុក​ល្បាយ​អង់ហ្សីម ដែល​ជា​សារធាតុ​ប្រឆាំង​ការ​រលាក និង​ជួយ​បំបែក​ប្រូតេអ៊ីន​ផង​ដែរ​។​ ​៦. ផ្លែ​ឪឡឹក ផ្លែ​ឪឡឹក​ក៏​មិន​អន់​ដែរ​ក្រៅ​ពី​មាន​ជាតិ​ទឹក​ខ្ពស់ នៅ​មាន​វីតាមីន A, B ថែមទៀត​ផង​។ […]


អាហារូបត្ថម្ភ

ញ៉ាំស៊ុបមាន់បំប៉នរាល់ថ្ងៃ ផ្តល់ប្រយោជន៍ច្រើន ពិសេសជួយឲ្យប្រព័ន្ធការពាររឹងមាំ

គ្នាយើងដឹងហើយថា ការហាត់ប្រាណអាចជួយពង្រឹងរាងកាយយើងឲ្យរឹងមាំ ខណៈរបបអាហារដែលយើងញ៉ាំចូលខ្លួនរាល់ថ្ងៃ ក៏ជាផ្នែកសំខាន់មួយរក្សារាងកាយ និងសុខភាពយើងឲ្យបានរឹងមាំដូចគ្នាដែរ។ បើយើងទទួលបានអាហារសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ វានឹងជួយដល់ប្រព័ន្ធការពាររាងកាយយើងឲ្យបានខ្លាំងក្លា ទប់ទល់ជាមួយជំងឺផ្សេងៗបាន។ ស្របគ្នានេះដែរ ស៊ុបមាន់បំប៉ន ក៏ជាអាហារមួយដែលសម្បូរសារធាតុចិញ្ចឹមអាចទ្រទ្រង់សុខភាពយើងបានច្រើនដែរ។ អ្វីដែលកាន់តែពិសេសនោះ នៅពេលយើងញ៉ាំស៊ុបមាន់រាល់ថ្ងៃ សុខភាពយើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនផ្នែក គ្រប់គ្នានឹកស្មានមិនដល់។ ១. ទប់ទល់ភាពហត់នឿយ អង្គុយធ្វើការមុខអេក្រង់កុំព្យូទ័រច្រើនម៉ោង ឬអង្គុយផ្ចង់រៀនច្រើនម៉ោងរាល់ថ្ងៃ ច្បាស់ជាធ្វើឲ្យខួរក្បាល និងរាងកាយយើងហត់នឿយ ជាហេតុបណ្ដាលឲ្យអស់កម្លាំងផ្លូវចិត្ត ឬ Mental Fatigue។ រោគសញ្ញានៃបញ្ហានេះមានដូចជា ពិបាកផ្ចង់អារម្មណ៍ ពិបាកដោះស្រាយបញ្ហា កើតជំងឺថប់បារម្ភ ឬឆាប់មួម៉ៅ។ល។ ស៊ុបមាន់បំប៉នជំនាញខាងកាត់បន្ថយភាពនឿយហត់ និងពង្រឹងដល់ការផ្ចង់អារម្មណ៍ ហើយវាក៏ជួយបង្កើនថាមពលឲ្យយើងពីភាពអស់កម្លាំង និងត្រូវបានគេស្គាល់ថា ស៊ុបមាន់បំប៉នជាអាហារប្រឆាំងនឹងការអស់កម្លាំងខ្លាំង។ ២. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម យោងតាមការសង្កេតមើលតាំងពីសម័យបុរាណមក ការញ៉ាំស៊ុបមាន់បំប៉នជាប្រចាំផ្ដល់ប្រយោជន៍ខ្លាំងដល់អ្នកជំងឺទឹកនោមផ្អែម។ ស៊ុបមាន់បំប៉នជួយពន្លឿនអត្រាបំផ្លាញជាតិគ្លុយកូសក្នុងឈាម ដោយបង្កើនសមត្ថភាពរាងកាយក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អប្រសើរ។ ៣. បន្ថយស្ត្រេសធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ បើយើងញ៉ាំស៊ុបមាន់បំប៉នជាប្រចាំ ក្រៅពីបំបាត់ភាពនឿយហត់ វាក៏ជួយឲ្យយើងមានអារម្មណ៍ស្រស់ថ្លាឡើងវិញដែរ។ ដោយសារការមមាញឹកជាមួយកិច្ចការដែលយើងត្រូវបំពេញពីមួយថ្ងៃទៅមួយថ្ងៃ ខួរក្បាល និងអារម្មណ៍ច្បាស់ជាទទួលមិនបាន បណ្ដាលឲ្យស្ត្រេសកើតឡើង ហើយនៅពេលយើងឆាប់មួរម៉ៅ ធុញថប់ នោះស៊ុបមាន់បំប៉នអាចជួយបាន។ ៤. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ តាមពិតទៅ ស៊ុបមាន់បំប៉នត្រូវបានប្រជាជននៅទ្វីបអាស៊ីយើងញ៉ាំជាជំនួយដល់សុខភាពយូរយារណាស់មកហើយ ពិសេស​គឺពង្រឹងប្រព័ន្ធភាពស៊ាំខ្សោយឲ្យខ្លាំងក្លាឡើងវិញ ហើយរឹតតែសំខាន់នៅក្នុងអំឡុងពេលមានជំងឺរាតត្បាតដូចសព្វថ្ងៃនេះ។ ការញ៉ាំស៊ុបមាន់បំប៉នរាល់ថ្ងៃ ក៏អាចជួយទប់ស្កាត់យើងពីជំងឺផ្ដាសាយ និងជំងឺតូចតាចដទៃទៀតដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស៊ុបមាន់បំប៉នក៏ជាអាហារមួយជំនួយខួរក្បាលរបស់កូនៗដែលកំពុងលូតលាស់ ពិសេសក្មេងៗក្នុងវ័យសិក្សា ដើម្បីបំពេញកិច្ចការសាលាបានល្អ […]


អាហារូបត្ថម្ភ

អ្វីទៅជាស៊ុបមាន់បំប៉ន? ហេតុអីយើងគួរញ៉ាំរាល់ថ្ងៃ?

សព្វថ្ងៃនេះ មនុស្សម្នាក់ៗទទួលរងភាពនឿយហត់ និងសម្ពាធច្រើនណាស់ក្នុងមួយថ្ងៃៗ ដោយសារតែមមាញឹកនឹងការងារ ការប្រកបរបររកស៊ី ហើយមានគ្នាយើងមួយចំនួនធ្វើការងាររកស៊ីផង ត្រូវរៀនដើម្បីបំពេញចំណេះទៀត។ ដោយសារតែការអស់កម្លាំង និងសម្ពាធច្រើន អាចប៉ះពាល់ដល់សុខភាព ដូចនេះយើងត្រូវរកដំណោះស្រាយណាដែលងាយស្រួល ហើយមានប្រយោជន៍ដល់សុខភាព ដូចជាការញ៉ាំស៊ុបមាន់ជាប្រចាំ ដើម្បីជួយបង្កើនកម្លាំង និងពង្រឹងស្មារតីមកវិញ។ អ្វីទៅជាស៊ុបមាន់បំប៉ន? ស៊ុបមាន់ ជាអាហារបំប៉នសុខភាពមួយចម្រាញ់ចេញពីសាច់មាន់ដែលមានគុណភាពខ្ពស់ និងសម្បូរទៅដោយសារធាតុចិញ្ចឹម។ ស៊ុបមាន់ត្រូវបានផលិតឡើងនៅក្នុងសីតុណ្ហភាពខ្ពស់ ដើម្បីបំបែកប្រូតេអ៊ីនដែលកកើតឡើងនៅក្នុងស៊ុបឲ្យក្លាយជា Peptide ទំហំរឹតតែតូច កាន់តែងាយស្រួលក្នុងការរំលាយ។ ជាទូទៅ រាល់ខ្លាញ់ដែលមាននៅក្នុងសាច់មាន់ត្រូវបានយកចេញទាំងស្រុង ដើម្បីផលិតជាអាហារបំប៉នដែលមាន Cholesterol តិចតួច ឬគ្មានតែម្ដង ហើយក្នុងការផលិតស៊ុបមាន់បំប៉ននេះ ក៏មិនមានបន្ថែមគ្រឿងផ្សំដទៃ សារធាតុគីមី ឬសារធាតុរក្សាទុកអ្វីដែរ។ ហេតុអីយើងគួរញ៉ាំស៊ុបមាន់រាល់ថ្ងៃ? យោងតាមការសិក្សាមួយរបស់សកលវិទ្យាល័យជាតិ និងមន្ទីរពេទ្យសកលវិទ្យាល័យជាតិ នៃប្រទេសសិង្ហបុរី និងបានចុះផ្សាយលើ Nutritional Neuroscience បានឲ្យដឹងថា ការញ៉ាំស៊ុបមាន់រាល់ថ្ងៃវាអាចជួយពង្រឹងដំណើរការនៃការចងចាំ (working memory)។ ការស្រាវជ្រាវដដែលបន្តថា ស៊ុបមាន់ជួយពង្រឹងដល់ដំណើរការនៃការចងចាំបានដោយសារ វាបង្កើនមេតាបូលីសរបស់អ័រម៉ូន Cortisol។ លើសពីនេះ ស៊ុបមាន់ផ្ដល់ប្រយោជន៍ច្រើនដល់សុខភាពយើងដូចជា កាត់បន្ថយស្ត្រេស ពង្រឹងដល់ប្រព័ន្ធការពាររាងកាយ ពង្រឹងស្មារតី និងកាត់បន្ថយភាពនឿយហត់ជាដើម។ ស៊ុបមាន់អាចញ៉ាំបាន និងផ្ដល់ប្រយោជន៍ដល់មនុស្សគ្រប់វ័យ ជាពិសេស ស្ត្រីពពោះក៏អាចញ៉ាំបាន និងទទួលបានប្រយោជន៍ច្រើនរួមមាន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស