អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

សារធាតុ CMC ជាសារធាតុដែលឈ្មួញខិលខូចមួយចំនួនប្រើសម្រាប់ចាក់បញ្ចូលក្នុងបង្គាស្រស់ ដើម្បីបង្កើនទម្ងន់បង្គា ក្នុងគោលបំណងលក់ចេញបានកម្រៃច្រើន។ តើសារធាតុ CMC អាចបង្ក​ផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? ក្រៅពីចាក់ក្នុងបង្គា CMC មានក្នុងចំណី​អាហារ​ណា​ខ្លះ? សារធាតុ CMC (Carboxymethyl cellulose) ជាម្សៅដែលនឹង​ក្លាយ​ជា​សារធាតុ​រាវខាប់ដូចចាហួយ​នៅ​ពេល​​លាយ​ជា​មួយ​ទឹក។ ម្សៅ CMC ​មានតម្លៃ​​១,២ដុល្លារក្នុង១ក្រាម​ ហើយ​ម្សៅ CMC ៣​ក្រាម​អាច​លាយ​ជាមួយទឹក​បានរហូតដល់ទៅ៥០​គីឡូក្រាម ព្រមទាំង​អាច​ចាក់​ចូលបង្គា​បាន​ដល់​ទៅ១​តោន​ឯណោះ។ សារធាតុ CMC មិនអាចរំលាយបានទេ មានន័យថា ក្រពះ និងពោះវៀន​​​យើងមិនអាចបំបែក និងស្រូបយកសារធាតុនេះបានទេ។ ការបរិភោគអាហារមានផ្ទុកសារធាតុ CMC អាចប៉ះពាល់​ដល់​ក្រពះពោះវៀន​​ដូចជា ធ្វើឱ្យយើងមិនស្រួលពោះ ហើមពោះ ចុកពោះ និងរាក។ ជាងនេះ​ទៅ​ទៀត សារធាតុ CMC អាចបំផ្លាញបាក់តេរីល្អៗក្នុងពោះវៀន និងបង្កឱ្យយើងរលាកពោះវៀន។ មិនតែប៉ុណ្ណោះ សារធាតុ CMC អាចបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ី ដែលបណ្តាលឱ្យយើង​ឡើង​កន្ទួល​រមាស់​លើស្បែក ពិបាកដកដង្ហើម និងតឹងណែនបំពង់កជាដើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ក្រៅពីចាក់ក្នុងបង្គារ សារធាតុ CMC […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

ឆ្ងល់​អត់? ម៉េច​បាន​​នៅ​តែ​ស្រេក​ទឹក​ ទោះ​​​ទើប​​ផឹក​​រួច​?

ពិត​​ណាស់​ ការ​ស្រេក​ទឹក​ គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា​​​ ប្រព័ន្ធ​រាងកាយ​របស់​យើង​ត្រូវការ​​ជាតិ​ទឹក​ជា​ចាំបាច់​ ដើម្បី​ដំណើរការ​​បាន​ល្អ​ ជាពិសេស​ បន្ទាប់​ពី​យើង​ហាត់​ប្រាណ​រួច​ អាកាសធាតុ​ក្ដៅ​ ​ញ៉ាំ​អាហារ​ហឹរ​ ឬ​​បន្ទាប់​ពី​​ក្រោក​ឡើង​នៅ​ពេល​ព្រឹក​​ជាដើម​។​ ទឹក​មាន​សារសំខាន់​ណាស់​ចំពោះ​ជីវិត​យើង​ម្នាក់​ៗ​ ហើយ​៦០%​នៃ​ប្រព័ន្ធ​រាងកាយ​យើង​​ គឺ​ពោរពេញ​ទៅ​ដោយ​ទឹក​។​ កង្វះ​ជាតិ​ទឹក ​​អាច​​រំខាន​ដល់​​តុល្យភាព​អេឡិតត្រូលីត (Electrolyte Balance) នៃ​រាងកាយ​ ដែល​អាច​បណ្ដាល​ឲ្យ​យើង​ខ្សោយ​ ​អស់​កម្លាំង​ ខ្វះ​ជាតិ​ទឹក​ វិល​មុខ​ ឬ​ឈឺ​ក្បាល​​។​ ពេល​ខ្លះ​ យើង​ស្រេក​ទឹក​ច្រើន​ជាង​ធម្មតា​ បើ​ទោះ​បី​ជា​យើង​ទើប​ញ៉ាំ​ទឹក​ហើយ​ក៏​ដោយ​។​ ប៉ុន្តែ ប្រសិនបើ​យើង​កំពុង​តែ​ជួប​បញ្ហា​ស្ងួត​បំពង់​ក​ ឬ​មាត់​ខ្លាំង​ និង​ត្រូវ​ការ​ទឹក​មិន​អាច​ខ្វះ​បាន​​ទោះ​ទើបញ៉ាំហើយ​ក៏​ដោយ​ ​នោះ​យើង​គួរ​តែ​សង្កេត​មើល​សញ្ញា​នៃ​រាងកាយ​ ក៏​ដូចជា​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​​ខាង​ក្រោម​នេះ​ជា​កត្តា​មួយ​ចំនួន​ ធ្វើ​ឲ្យ​យើង​ចេះ​តែ​ស្រេក​ទឹកញឹកញាប់​។ ១. កត្តា​ទូទៅ​មួយ​ចំនួន​ ញ៉ាំ​អាហារ​ហឹរ​ខ្លាំង​ និង​ប្រៃ​ខ្លាំង​ជា​រៀង​រាល់​ថ្ងៃ​ ក៏​អាច​ធ្វើ​ឲ្យ​យើង​ស្រេក​ទឹក​ដែរ​។​ មួយ​វិញ​ទៀត​ គឺ​ការ​បែក​ញើស​ ហត់​នឿយ​ គេង​មិន​គ្រប់គ្រាន់​ ឬ​ហាត់​ប្រាណ​ច្រើន​ពេក​។ ២. ក្អួត រាក រាងកាយ​បាត់បង់​ជាតិ​ទឹក​យ៉ាង​ច្រើន​នៅ​ពេល​ដែល​យើង​ក្អួត​ ឬ​រាក​។​ អាការៈ​ទាំង​នេះ​ ​អាច​ប៉ះពាល់​ដល់​តុល្យភាព​អេឡិតត្រូលីត​ធម្មតា​នៃ​ប្រព័ន្ធ​រាងកាយ​របស់​យើង​ ដែល​បណ្ដាល​​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​ វិល​មុខ​ និង​អស់កម្លាំង​ជាដើម​។ ៣. ញ៉ាំ​កាបូអ៊ីដ្រាត​ច្រើន​ ​​ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ចៀន​ ឬ​កែ​ច្នៃ​ច្រើន​ ដែល​សម្បូរ​ទៅ​ដោយ​កាបូអ៊ីដ្រាត​ច្រើន​ ​យើង​អាច​នឹង​មាន​អារម្មណ៍​ស្រេក​ទឹក​ញឹកញាប់​ ពីព្រោះ​កាបូអ៊ីដ្រាត​ស្រូប​យក​ជាតិ​ទឹក​ច្រើន​ជាង​ខ្លាញ់​ […]


អាហារូបត្ថម្ភ

ហេតុផល​ទាំង​៥​ ​​បង្ហាញ​ថា​វីតាមីន​A ចាំបាច់​បំផុត​ចំពោះ​រាងកាយ

​ពិត​ណាស់​ ​វីតាមីន​A មិន​ត្រឹម​តែ​ជំនួយ​ដល់​ភ្នែក​របស់​យើង​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​​​ជួយ​ដល់​មុខងារ​ដទៃ​ទៀត​នៅ​ក្នុង​រាងកាយ​របស់​យើង​ផង​ដែរ។​ យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ញ៉ាំ​​ការ៉ុត​​​ច្រើន​ នឹង​ធ្វើ​ឲ្យ​​ភ្នែក​របស់​យើង​មើល​ឃើញ​ច្បាស់ ដែល​កត្តា​នេះ​គឺ​មក​ពី​ការ៉ុត​សម្បូរ​​ទៅ​ដោយ​វីតាមីន​A ​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ភ្នែក​។​ យ៉ាង​ណា​មិញ​ វីតាមីន​មួយ​ប្រភេទ​នេះ​ក៏​មាន​សារសំខាន់​ចំពោះ​មុខងារ​ដទៃ​ទៀត​នៅ​ក្នុង​រាងកាយ​របស់​យើង​ផង​ដែរ​ ដូចជា​ការ​លូតលាស់​ ប្រព័ន្ធភាព​ស៊ាំ​ និង​ការ​​ទទួល​ស្គាល់​កោសិកា (Cell Recognition )​។​ ​លើស​ពី​នេះ​ វីតាមីន​A ក៏​ជា​ធាតុប្រឆាំងអុកស៊ីតកម្ម​​ដ៏​មាន​ឥទ្ធិពល​ ដែល​ជួយ​លើក​កម្ពស់​មុខងារ​​នៃ​សរីរាង្គ​ផ្សេងៗ​ដូចជា​ បេះដូង​ សួត​ និង​តម្រង​នោម​ថែម​ទៀត​ផង​។​ ១. លើក​កម្ពស់​ការ​លូតលាស់​​ និង​ការ​មាន​កូន​ ​​វីតាមីន​A គឺ​ជា​វីតាមីន​ដ៏​សំខាន់​មួយ​ ដែល​មាន​ភាព​ចាំបាច់​ក្នុង​ការ​ថែទាំ​ប្រព័ន្ធ​បន្ត​ពូជ​ឲ្យ​មាន​សុខភាព​ល្អ​​។​ ​យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ កង្វះ​វីតាមីន​A ​មិន​ត្រឹម​តែ​អាច​ប៉ះពាល់​ដល់​គុណភាព​ស៊ុត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​​ការ​ផ្សាំ​របស់​វា​នៅ​ក្នុង​ស្បូន​ផង​ដែរ​។ លើស​ពី​នេះ​ វីតាមីន​A ក៏​​មាន​ពាក់ព័ន្ធ​ទៅ​​នឹង​ការ​វិវត្ត​​ ក៏​ដូចជា​ការ​លូតលាស់​ធម្មតា​នៃ​អំប្រ៊ី​យ៉ុង​​ថែម​ទៀត​ផង​។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​​ ​ការ​ញ៉ាំ​វីតាមីន​A​ច្រើន​ជ្រុល​ ក៏​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន​​ដូច​គ្នា​។​ ២. ​ជួយ​ពង្រឹង​សុខភាព​ភ្នែក​ ​យើង​​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ កង្វះ​វីតាមីន​A អាច​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​ខ្វាក់​មាន់​ ពីព្រោះ​វីតាមីន​A​ មាន​សារសំខាន់​ណាស់​​ក្នុង​ការ​បំប្លែង​​ពន្លឺ​ដែល​ប៉ះ​ទៅ​នឹង​​រ៉េទីន​​​ឲ្យ​ក្លាយ​​​ជា​សញ្ញា​មួយ​​ទៅ​កាន់​ខួរ​ក្បាល។​ នៅ​ពេល​ដែល​យើង​ខ្វះ​វីតាមីន​A ​ការ​បំប្លែង​​ពន្លឺ​​មិន​កើត​ឡើង​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ​ ដែល​កត្តា​នេះ​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​​ការ​មើល​ឃើញ​របស់​យើង​ផង​ដែរ​​។ ៣. ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ជាមួយ​គ្នា​នេះ​ដែរ​ វីតាមីន​A មាន​សារសំខាន់​ណាស់​​សម្រាប់​ការ​ផលិត​ និង​មុខងារ​នៃ​កោសិកា​ឈាម​ស​នៅ​ក្នុង​​រាងកាយ​របស់​យើង​ ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​រោគ ​នៅ​ក្នុង​ឈាម​។ បន្ថែម​ពី​នេះ​ កង្វះ​​វីតាមីន​A […]


អាហារូបត្ថម្ភ

ស្វែងយល់ពីប្រភេទស្ករ និងវិធីប្រើប្រាស់ត្រឹមត្រូវលើមុខម្ហូប

គ្រប់​មុខ​ម្ហូប​ទាំងអស់ គ្នា​យើង​ភាគ​ច្រើន​តែង​ប្រើ​ស្ករ ដើម្បីបង្កើន​រសជាតិ ប៉ុន្តែ​ជា​ធម្មតា​ យើង​នៅ​មិន​ទាន់​ប្រើ​ប្រាស់​ស្ករឲ្យ​បាន​ត្រឹម​ត្រូវ​តាម​មុខនាទី​ដែល​គេ​ផលិត​នៅឡើយ​ទេ។ ស្ករ​សម្រាប់​ប្រើ​ប្រាស់​បច្ចុប្បន្ន មាន​ច្រើន​ប្រភេទ នឹង​សម្រាប់​ប្រើ​ប្រាស់​ខុសៗគ្នា ដើម្បី​បង្កើន​រសជាតិ។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ប្រភេទ​ស្ករ ក៏​ដូច​ជាការ​ប្រើ​ប្រាស់​​ចំ​គោល​ដៅ អាហារ​ណា​គួរ​ប្រើ​ស្ករ​ប្រភេទ​ណា ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ស្ករធម្មតា ឬស្ករស ស្ករ​ធម្មតា ឬ​ស្ករ​ស ​មានប្រើ​ប្រាស់​សឹង​គ្រប់​ផ្ទះ​បាយ​ទាំង​អស ខណៈ​ម្ហូប​ស្ទើរ​គ្រប់​មុខ ​សុទ្ធ​តែ​ប្រើ​ស្ករ​ស ដោយ​សារ​តែ​វា ​ប្រើ​បាន​ជាមួយ​ម្ហូប​ច្រើនមុខ ​មិន​ថា​ស៊ុប សាលាដ ឬបបរ ក្តី។ ចំពោះ​​ការ​ធ្វើ​ម្ហូប ​គេ​ចូល​ចិត្ដ​ប្រើ​ស្ករ​ធម្មតា ឬ​ស្ករ​ម៉ត់​ ដោយសារ​តែ​វា​ងាយ​រលាយ និង​ផ្ដល់​ឱជារស​ឈ្ងុយ​ឆ្ងាញ់។ ២- ស្ករផ្លែឈើ បើ​ប្រៀប​ធៀប​ជាមួយ​ស្ករ​ធម្មតា ឬ​ស្ករ​ម៉ត់ យើង​ឃើញ​ថា​ ស្ករ​​ផ្លែ​ឈើ​ល្អ​ប្រើ​ជាងឆ្ងាយ​ណាស់ ព្រោះ​វា​មាន​រូប​រាង​គ្រីស្តាល់​ច្បាស់​ៗ​ ច្រើន​ជាង​ស្ករ​ធម្មតា។ ដោយ​សារ​តែ​ទំហំ​រូប​រាងបែប​នេះ​ហើយ បាន​ជា​ពេល​យើង​ប្រើ​ស្ករ​ប្រភេទ​នេះដើម្បី​ស្លរស្លុក​ វា​មិន​ធ្លាក់​ទៅ​កក​នៅ​បាត​ឆ្នាំង​ទេ ហើយ​ធ្វើ​ឲ្យ​ម្ហូប​​មាន​រសជាតិ​ផ្អែមស្មើ​គ្នា។ ស្ករ​ប្រភេទ​នេះ គេ​ច្រើន​យក​វា​មក​ប្រើ​ជាមួយ​បង្អែម ឬ​ដាក់​ចូល​ក្នុង​ភេសជ្ជៈ។ ៣- ស្ករម្សៅម៉ត់ ស្ករ​ម្សៅម៉ត់​នេះ​ គេ​ផលិត​ឡើង​ ពី​ស្ករមាន​គ្រាប់​តូច​ៗ ហើយ​បន្ទាប់​ពី​កិនឲ្យ​​ម៉ត់ និង​រលោង​រួច​មក យើង​​​យក​ស្ករនេះ មក​រោយ​យក​គ្រាប់​ធំ​ៗ​ចេញ​ម្ដង​ទៀត។ ប៉ុន្តែ​មិន​មែន​ស្ករ​ម៉ត់​ទាំង​អស់​ សុទ្ធ​តែ​ដូច​គ្នា​នោះ​ទេ […]


អាហារូបត្ថម្ភ

ចង់​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​​​រឹងមាំ សាកល្បង​វិធីសាស្ត្រ​​ងាយ​ៗ​ទាំង​៥​នេះ​

នៅ​ពេល​​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹងមាំ​ ​និង​​​មាន​សុខភាព​ល្អ​ ​យើង​អាច​​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ជំងឺ​​ ក៏​ដូចជា​មេរោគ​ផ្សេងៗ​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​ ក៏​ដូចជា​​ធ្វើ​ឲ្យ​យើង​មិន​ងាយ​ឈឺ​ផ្ដេសផ្ដាស​​ថែម​ទៀត​ផង​។​​​ ហេតុដូច្នេះ​ហើយ​​ ការ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​ គឺ​ជា​កត្តា​ដ៏​សំខាន់​បំផុត។​ ជាមួយ​នឹង​ការ​​​អនុវត្ត​​វិធីសាស្រ្ត​ងាយ​ៗ​ខាងក្រោម​នេះ ​​យើង​​អាច​​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​បំពេញ​តួនាទី​បាន​ល្អ​ប្រសើរ​​ជាង​មុន​ទ្វេដង​។ ១.​របប​អាហារ​ត្រឹមត្រូវ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​អាហារ​ ជា​ពិសេស​បន្លែ​ ​ផ្លែឈើ​ និង​គ្រឿង​ទេស​​ផ្សេង​ៗ​ មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​លើសលប់​ក្នុង​ការ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ឲ្យ​មាន​​ដំណើរការ​ល្អ​។​ លើស​ពី​នេះ​ ស័ង្កសី​ ​ជាតិ​ដែក​ វីតាមីន​A, C, E, B6 និង​ B12 ​​​ក៏​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​​​​ទៅ​តាម​មុខងារ​​របស់​វា​​ផង​ដែរ​​។​ រីឯ​ប្រូតេអ៊ីន​ ក៏​រួម​ចំណែក​​ជួយ​ដល់​សុខភាព​​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ដោយ​ការ​បង្កើត​ ​និង​ថែទាំ​កោសិកា​ភាព​​ស៊ាំ​បាន​យ៉ាង​ល្អ​ប្រសើរ​​ថែម​​ទៀត​ផង​។ ២. កាត់​បន្ថយ​ស្រ្តេស ​​​ជា​ទូទៅ​ បញ្ហា​ស្រ្តេស​ប៉ះពាល់​ដល់​សុខភាព​​ផ្លូវ​កាយ​ ​ក៏​ដូចជា​ផ្លូវ​ចិត្ត​របស់​យើង​ផង​ដែរ​។​ លើស​ពី​នេះ​ វា​ក៏​​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​ដូចគ្នា​​។​ នៅ​​ពេល​ដែល​យើង​ស្រ្តេស​ ជា​ពិសេស​បញ្ហា​ស្រ្តេស​រ៉ាំរ៉ៃ​ ​រាងកាយ​យើង​នឹង​​ចាប់ផ្ដើម​បញ្ចេញ​​​ប្រតិកម្ម​ប្រឆាំង​នឹង​​វា​​ ហើយ​ប្រតិកម្ម​ស្រ្តេស​នេះ​ នឹង​​​​បង្ក្រាប​​ទៅ​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ ​​ព្រម​ទាំង​​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​ និង​​ជំងឺ​ផ្សេង​​បាន​ផង​ដែរ​។ ៣. គេង​គ្រប់គ្រាន់ ការ​គេង​មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​​លើសលប់​ដល់​រាងកាយ​របស់​យើង​។​ ជាក់ស្តែង​ ម៉ូលេគុល​ដែល​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ដ៏​សំខាន់​​ៗ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​​ដែល​យើង​គេង​លក់​។ ដូចនេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹងមាំ​ល្អ​ ​យើង​ចាំបាច់​ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ជា​រៀង​រាល់​យប់​​។ ៤. លំហាត់​ប្រាណ​ជា​ទៀងទាត់​​​ ​ពិត​ណាស់​លំហាត់​ប្រាណ​​​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​​រាងកាយ​របស់​យើង​​រឹងមាំ​ ​និង​ជួយ​កាត់​បន្ថយ​ស្រ្តេស​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ជួយ​​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​​ថែម​ទៀត​ផង​​ ដោយ​​ជួយ​ជំរុញ​ដល់​​ចរន្ត​ឈាម​​ទាំងមូល​ និង​​ធ្វើ​ឲ្យ​កោសិកា​ភាព​ស៊ាំ​ ​ក៏​ដូចជា​​ម៉ូលេគុល​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ ធ្វើ​ដំណើរ​បាន​ស្រួល​ពាសពេញ​រាងកាយ​របស់​យើង​។ ៥. ញ៉ាំ​ទឹក​​ឲ្យ​បាន​គ្រប់គ្រាន់​​​ ទឹក​មាន​តួនាទី​ដ៏​សំខាន់​ចំពោះ​រាងកាយ​របស់​យើង​ […]


អាហារូបត្ថម្ភ

វីតាមីន ៣ សំខាន់ ជួយ​កាត់​បន្ថយហានិភ័យកើតជំងឺផ្ដាសាយ

ការ​សិក្សា​បាន​រក​ឃើញ​ថា​ការមានវីតាមីនD ក្នុង​ខ្លួន​ទាប​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រ​ឈម​នឹ​ង​​កើត​មាន​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដា​សាយធំ ដោយ​ថា​វីតាមីន​D ​បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំង​ប្រឆាំង​ការ​ឆ្លង​រោគ​នៅ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​។ វី​តាមីន​D ជួយ​ឲ្យ​រាង​កាយ​យើង​ស្រូប​ជាតិ​កាល់ស្យូម​បាន​ល្អ ជួយ​ឆ្អឹង​រឹងមាំ។ ប៉ុន្តែ​យើង​អាច​រក​វីតាមីន​D ពី​អាហារ​ធម្មជាតិ​បាន​តិច​តួច​ប៉ុណ្ណោះ ហើយ​វីតាមីន​នេះ​យើង​ឃើញ​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ ឬ​អាហារ​បំប៉ន​មួយ​ចំនួន​។ យ៉ាងណា រាងកាយ​យើង​អាច​ផលិត​វីតាមីនD ដោយ​ការ​​ត្រូវ​ពន្លឺ​ថ្ងៃ ប៉ុន្តែ​ថា​នៅ​រដូវ​រងា​​ប្រទេស​ខ្លះ​អាច​មាន​ពន្លឺ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ជា​ហេតុ​នាំ​ឲ្យ​រាង​កាយ​មិន​អាច​ផលិត​វីតាមីនD បាន​គ្រប់​គ្រាន់​ដែរ​។ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​រវាង​បរិមាណ​វិតាមីនD ទាប​ និង​ហានិភ័យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​។​ ការ​សិក្សា​បញ្ជាក់​ថា អ្នក​ខ្វះ​វីតាមីន​D មាន​ឱកាស​កើត​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដាសាយធំ​ខ្ពស់​ជាង​អ្នក​មាន​វីតាមីនD​ក្នុង​ខ្លួន​គ្រប់​គ្រាន់​។ ក្រៅពី​វីតាមីនD វីតាមីន A និង​E ក៏​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំ​យើង​ប្រឆាំង​នឹង​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដូចជា​ផ្ដាសាយ​នេះ​ដែរ។ ទោះ​បី​ជា​ការសិក្សា​មិន​អាច​បញ្ជាក់​បាន​ថា​វីតាមីន A និង​ E អាច​ជួយ​ការពារ​យើង​មិន​ឲ្យ​កើតជំងឺ​ផ្ដាសាយ​ក៏​ពិត​មែន តែថា​អ្នក​ដែល​មាន​វីតាមីន​ទាំង​នេះ​ទាប​គឺ​ប្រឈម​នឹង​កើត​ជំងឺ​ផ្ដាសាយ​ខ្ពស់​។ វីតាមីន​ទាំងនេះ យើង​អាច​ទទួល​បាន​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ដូ​ច​ជា​ថ្លើម​សត្វ ទឹក​ដោះគោ ការ៉ុត បន្លែ​បៃតង ប្រេង​បន្លែ និង​គ្រាប់​ធញ្ញជាតិ​ជាដើម។


អាហារូបត្ថម្ភ

ងាយឃ្លានពេលយប់? នេះកំពូលអាហារសម្រន់ញ៉ាំឆ្អែត ហើយអាចគេងលក់ស្រួលទៀត

ទោះ​យប់​ជ្រៅ​ទៅហើយ ប៉ុន្តែ​នៅ​មាន​គ្នា​យើង​មួយ​ចំនួន គេង​មិន​ទាន់​លក់​ដោយ​សារ​កូរពោះ​​គ្រូក​ៗ ធ្វើ​ឲ្យ​ពិបាក​គេង។ គ្នា​យើង​ដឹង​អត់ ពេល​​ទ្រាំ​គេង​ទាំង​ឃ្លាន អាច​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ និង​ប៉ះពាល់​ដល់​សុខភាព​ និងផ្នែក​ផ្សេង​ៗ​ដូចជា បាត់​បង់​សាច់ដុំ ធ្វើ​ឲ្យ​អស់​កម្លាំង ឬ​គេង​មិន​គ្រប់​គ្រាន់។ បញ្ហា​គេង​មិន​លក់​ដោយសារ​ឃ្លាន​ពេល​យប់ មាន​គ្នា​យើង​មួយ​ចំនួន​ឧស្សាហ៍​ជួប ពិសេស​យុវវ័យ​ៗ ហើយ​ខ្លះ​ទ្រាំ​គេង​ទាំង​ឃ្លាន អត់​ហ៊ាន​ញ៉ាំ​ព្រោះ​ខ្លាច​ធាត់។ លើក​ក្រោយ​បើ​ឃ្លាន​យប់​ទៀត គ្នា​យើង​អាច​ញ៉ាំ​អាហារ​សម្រន់​មាន​កាឡូរី​ទាប​ខាង​ក្រោម ដោយ​មិន​បាច់​ខ្លាច​ធាត់ ហើយ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​គេង​លក់​ស្រួល​ដែរ។ ១.ផ្លែ​ចេក និង ​ប៊័រ​Almond ញ៉ាំ​ផ្លែ​ចេក ជ្រលក់​ជាមួយ​ប៊័រ Almond អាច​ជួយ​បង្កើន​កម្រិត ​melatonin ​ក្នុង​រាង​កាយ ដើម្បី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល ហើយ​វា​មាន​កាឡូរី​ត្រឹម​តែ ១៦៥កាឡូរី។ ២.ផ្លែ​គីវី ផ្លែ​គីវី ជា​អាហារ​សម្រន់​មួយ​សម្បូរ​ទៅ​ដោយ​វីតាមីន C។ យប់​ឡើង​បើ​ឃ្លាន ញ៉ាំ​ផ្លែ​គីវី ២ ​ផ្លែ មាន​កាឡូរី​ត្រឹម​តែ៩៣ ប៉ុណ្ណោះ ហើយ​វា​ជា​ប្រភព​ធម្មជាតិ​នៃ​សារធាតុ serotonin ដែល​ជួយ​ដល់​ការ​សម្រាក​បន្ធូរ​អារម្មណ៍ និង​ជួយ​ទប់​ស្កាត់​ចំណង់​អាហារ។ ៣.ទឹក​ក្រឡុក​ប្រូតេអ៊ីន ទឹក​ក្រឡុក​ធ្វើ​ចេញ​ពី​ទឹកដោះគោ និង​ផ្លែឈើ​ផ្ដល់​ប្រូតេអ៊ីន សម្រាប់​ជួសជុល​សាច់​ដុំ និង​មាន​ផ្ទុក​សារធាតុ tryptophan ដែល​ប្រើ​ដើម្បី​បង្កើត​សារធាតុ​គីមី​ខួរក្បាល​ជួយ​ដល់​ការ​គេង។ ឧ. យើង​ធ្វើ​ទឹក​ក្រឡុក​ដោយ​ប្រើ​ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប ២៤០មិល្លីលីត្រ ជាមួយ​ផ្លែ​ម្នាស់​មួយ ឬ​ពី​រកូន​ចាន ផ្ទុក​ត្រឹមតែ ១៦០​កាឡូរី។ ៤.យ៉ាអ៊ួរ យ៉ាអ៊ួរ ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ដែល​ជួយ​ទប់​ទល់​ចំណង់​អាហារ […]


អាហារូបត្ថម្ភ

សារធាតុចិញ្ចឹម ៦ មុខ រាងកាយយើងត្រូវការចាំបាច់រាល់ថ្ងៃ

សារធាតុ​ចិញ្ចឹម​សំខាន់ៗចាំ​បាច់​ណាស់​ក្នុង​ការ​ទ្រទ្រង់​ផលិត​ភាព ការ​លូតលាស់ និង​សុខភាព​ល្អ​របស់​មនុស្ស​យើង​ម្នាក់ៗ នេះបើយោងតាម​អង្គការសុខភាព​ពិភពលោក (WHO) ។ បញ្ហាគឺថាយើង​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ឬ​​មិន​សូវ​យល់​ដឹង​ថា ក្នុង​មួយ​ថ្ងៃ យើង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​អ្វី​ខ្លះ​ដែល​រាង​កាយ​យើង​ត្រូវ​ការ? ខាង​ក្រោម​នេះ ជា​ពពួក​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយយើង​ត្រូវ​ការ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ដល់​ដំណើរការ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាង​កាយ​៖ ១. វីតាមីន ពពួក​វីតាមីន​ជា​មីក្រូសារធាតុចិញ្ចឹមដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រួម​មាន ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ការពារ ឬ​ពន្យារ​ពេល​ជំងឺ​មហារីក​មួយ​ចំនួន រក្សា​ស្បែក​ឲ្យ​មានសុខភាព​ល្អ ជួយ​ទ្រទ្រង់​ឲ្យឈាមមាន​សុខភាព​ល្អ និង​ជួយ​ដល់​ខួរក្បាល និង​ដំណើរ​ការ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម។ នៅ​ក្នុង​នោះ​ដែរ មាន​១៣ ​វីតាមីន​ចាំបាច់ ​គឺ៖ វីតាមីន A៖ ការ៉ុត ដំឡូងជ្វា ល្ពៅ វីតាមីន D៖ ផ្សិត ពោតបារាំង ស៊ុតក្រហម វីតាមីន E៖ ប្រេងអូលីវ ផ្លែបឺរ គ្រាប់ផ្កាឈូករ័ត្ន វីតាមីន K៖ បន្លែស្លឹកបៃតង សាច់មាន់ ផ្លែឈើអម្បូរបឺរី វីតាមីន C៖ ត្របែក ល្លុង ផ្លែឈើអម្បូរក្រូច វីតាមីន B1 B12 B6 B2 B5 […]


អាហារូបត្ថម្ភ

សង្កេតមើលសញ្ញានេះ បើមាន លើសជាតិប៉ូតាស្យូមហើយ សាច់ដុំដំណើរការមិនស្រួលទេ

សូដ្យូម និង​ប៉ូតាស្យូម ជា​អ៊ីយ៉ុង​ដែល​មាន​បរិមាណ​ច្រើន​ជាង​គេ​នៅ​ក្នុង​មនុស្ស​យើង​គ្រប់​រូប។ សូដ្យូម​ភាគ​ច្រើន​ស្ថិត​នៅ​ខាង​ក្រៅ​កោសិកា ចំណែក​ប៉ូតាស្យូម​ភាគ​ច្រើន​នៅ​ខាង​ក្នុង​កោសិកា។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ប៉ូតាស្យូម​ដែល​យើង​វាស់​ដោយ​ពិនិត្យ​ឈាម ជា​ចំណែក​ប៉ូតាស្យូម​ដែល​នៅ​ខាង​ក្រៅ​កោសិកា ពោល​គឺ​វា​ស្ថិត​នៅ​ក្នុង​ប្លាស្មា​ឈាម។ គ្នា​យើង​គួរ​ដឹង​ថា ប៉ូតាស្យូម​មាន​តួនាទី​សំខាន់​សម្រាប់​ឲ្យ​សាច់​ដុំ​ទាំង​អស់ បូក​រួម​ទាំង​សាច់​ដុំ​បេះ​ដូង ដំណើរ​ការ​បាន​ដោយ​ប្រក្រតី។ រោគសញ្ញា​នៃ​ជំងឺ​លើស​ជាតិ​ប៉ូតាស្យូម ហត់ ក្អួត​ចង្អោរ ចុះ​ខ្សោយ​នៃ​ភាព​រំញោច ទន់​សាច់​ដុំ (ស្លាប់​ដៃ​ជើង) ស្ពឹក ឬ​ស្រពន់ ចុក​ទ្រូង ញ័រ​ទ្រូង ខ្សោយ​អស់​កម្លាំង បេះ​ដូង​ដើរ​ខុស​ចង្វាក់ (អាន​ឈាន​ទៅ​ដល់​បេះ​ដូង​ឈប់​ដើរ ឬ​ការ​បាត់​បង់​ជីវិត)។ ជា​ទូទៅ មាន​គ្នា​យើង​ច្រើន​មាន​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម​លើស ក៏​ប៉ុន្តែ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ឲ្យ​ដឹង​មុន​ឡើយ។ ចំណែក​ខ្លះ​ទៀត រោគ​សញ្ញា​នៃ​ជំងឺ​លើស​ជាតិ​ប៉ូតាស្យូម​ស្រដៀង​ជាមួយ​ជំងឺ​ទូទៅ​មួយ​ចំនួន​ទៀត។ ស្រប​គ្នា​នេះ​ដែរ រោគ​សញ្ញា​ដែល​ពាក់​ព័ន្ធ​ជាមួយ​ការ​លើស​កម្រិត​ប៉ូតាស្យូម ជា​ទូទៅ គឺ​ជា​បញ្ហា​សាច់​ដុំ និង​បញ្ហា​បេះដូង។ ក្នុង​កម្រិត​ដូច​គ្នា ការ​កើន​ឡើង​ជាតិ​ប៉ូតាស្យូម​យ៉ាង​លឿន នាំ​ឲ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ជាង​ការ​កើន​ឡើង​សន្សឹមៗ។ មួយ​វិញ​ទៀត ដោយ​សារ​តែ​ជាតិ​ប៉ូតាស្យូម​សំខាន់​សម្រាប់​ដំណើរ​ការ​របស់​សាច់​ដុំ​បេះដូង នៅ​ពេល​ដែល​យើង​លើស​ជាតិ​ប៉ូតាស្យូម​ខ្លាំង វា​អាច​ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​ខុស​ប្រក្រតី បើ​ធ្ងន់ធ្ងរ វា​ក៏​អាច​បង្ក​ហានិភ័យ​ដូច​ជា​ជំងឺ គាំង​បេះដូង។


អាហារូបត្ថម្ភ

សរសៃ Fiber ជាអ្វី មាន​ប្រយោជន៍​ដល់​ក្រពះពោះវៀនយ៉ាងដូចម្ដេចខ្លះ? (វីដេអូ)

សរសៃ​ហ្វាយប៊័ (Fiber) គឺ​ជា​សារធាតុ​ដែល​យើង​តែង​តែ​ឮ​ជា​ប្រចាំ និង​មាន​សារៈ​ប្រយោជន៍​លើស​លប់​ដែល​យើង​មិន​ធ្លាប់​បាន​ដឹង។ សរសៃ Fiber គឺ​ជា​ក្រុម​ប៉ូលីសាការ៉ាយ (polysaccharides) ដែល​មិន​ងាយ​នឹង​បំបែក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​បាន។ សរសៃ Fiber ជា​ច្រើន ត្រូវ​បាន​​រាងកាយ​​យើង​យក​មក​ប្រើ​ក្រោយ​ពេល​មាន​​បាក់​តេរី​ច្រើន​ទៅ​ធ្វើ​សកម្មភាព​ក្នុង​ពោះ​វៀន​ធំ។ តាម​ពិត​ទៅ​សរសៃ​ Fiber គឺ​ជា​ប្រភេទ​សារធាតុ​ចិញ្ចឹម​ពិសេស​ម្យ៉ាង ហើយ​​ក៏​ជា​ប្រភេទ​សារធាតុ​គីមីដែល​មាន​តួនាទី​សំខាន់​ក្នុង​ខ្លួន​របស់​យើង។​ ១- តើអ្វីជាសរសៃ Fiber? សរសៃ​ Fiber គឺ​ជា​ចង្កោម​ ឬ​បណ្ដុំ​សរសៃ​ដែល​មាន​ក្នុងរុក្ខជាតិ ហើយ​រាងកាយ​​របស់​យើង​មិន​អាច​រំលាយ ឬ​បឺត​ស្រូប​វា​បាន​ឡើយ។ ដោយ​សារ​តែ​វា​មិន​អាច​រលាយ​បាន ដូច​នេះ​វា​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​អស់ ទាំង​ពោះ​វៀន​តូច ពោះ​វៀន​ធំ និង​ចេញ​មក​ក្រៅ​ខ្លួន​របស់​យើង​វិញ។ យើង​អាច​រក​ប្រភេទ​សរសៃ​ Fiber​ បាន​នៅ​ក្នុង​ផ្លែ​ឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ ហើយ​យើង​បាន​ដឹង​ហើយ​ថា​វា​ក៏​ជួយ​ការ​ពារ​កុំ​ឲ្យ​មាន​បញ្ហា​ទល់​លាមក។ លើស​ពី​នេះ​ទៀត​នោះ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ ​Fiber​ ជួយ​ដល់​សុខ​ភាព​របស់​យើង​បាន​ជា​ច្រើន​ទៀត មាន​ដូច​ជា ជួយ​រក្សា​ទម្ងន់​ដង​ខ្លួន កាត់​បន្ថយ​អត្រា​ប្រឈម​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​សរសៃ​ឈាម និង​បេះ​ដូង។ ២- តើសរសៃ Fiber​ មានប៉ុន្មានប្រភេទ? ជា​ធម្មតា​គេ​ចែកFiber ​ចេញ​ជា​ពីរ​ក្រុម​ គឺ​ក្រុម​អាច​រលាយ និង​មិន​អាច​រលាយ។ ជាតិ​សរសៃ Fiber រលាយ ជាតិ​សរសៃ​ប្រភេទ​នេះ​គឺ​អាច​រលាយ​ក្នុង​ទឹក​បាន និង​មាន​​​សភាព​ដូច​ជា​ចាហ៊ួយ។ ជាតិសរសៃអាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល និង​ជាតិ​ស្ករ​ក្នុង​ឈាម​។ ជាតិ​សរសៃ​រលាយ​ […]


អាហារូបត្ថម្ភ

អាហារទាំងប៉ុន្មានប្រភេទនេះ ជាប្រភព​នៃប្រូតេអុីន (វីដេអូ)

ប្រូតេអ៊ីន​អាច​ជួយសម្រក​ទម្ងន់​ និង​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ទៀត​ផង។ ប៉ុន្តែ​យើង​ត្រូវ​ជ្រើសរើស​ប្រូតេអ៊ីន​ឲ្យ​បាន​ត្រឹមត្រូវ និង​ញ៉ាំ​ក្នុង​កម្រិត​ត្រឹមត្រូវ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ដល់​សុខភាព។ ១. គ្រឿង​សមុទ្រ គ្រឿងសមុទ្រ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ព្រោះ​គ្រឿង​សមុទ្រ​មាន​ជាតិ​ខ្លាញ់​ទាប។ ដោយ​ឡែក​ត្រី​សាល់ម៉ុន​គឺ​មាន​ជាតិ​ខ្លាញ់​រាង​ច្រើន​បន្តិច ប៉ុន្តែ​ខ្លាញ់​នេះ​គឺ​ល្អ​សម្រាប់​សុខភាព​ដែល​ជា​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣។ ២. សាច់​បក្សី​ពណ៌​ស យើង​គួរ​ញ៉ាំ​សាច់​បក្សី​ពណ៌​ស​ដូចជា​សាច់មាន់​ជាដើម​ដើម្បី​ទទួល​បាន​ប្រូតេអ៊ីន។ សម្រាប់​សាច់​ពណ៌​ក្រម៉ៅ​គឺមាន​ជាតិ​ខ្លាញ់​ច្រើន​បន្តិច។ ស្បែក​របស់​សាច់​បក្សី​សំបូរ​ដោយ​ជាតិ​ខ្លាញ់​ឆ្អែត ដូចនេះ​យក​ល្អ​ពេល​ញ៉ាំ​គួរ​យក​ស្បែក​ចេញ។ ៣. ទឹកដោះគោ ឈីស និង​យ៉ាអួ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដូចជា​ទឹកដោះគោ ឈីស និង​យ៉ាអួ​មិនត្រឹម​តែ​មាន​ប្រូតេអ៊ីន​ទេ តែ​នៅ​ផ្ទុក​កាល់ស្យូម និង​វីតាមីន D​ទៀត។ យើង​អាច​ជ្រើសរើស​ផលិតផល​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​តិច ឬ​គ្មាន​ជាតិ​ខ្លាញ់​ដើម្បី​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ និង​បង្ការ​ជំងឺ​ពុកឆ្អឹង​ផងដែរ។ ៤. ស៊ុត ស៊ុត​ជា​ប្រភព​ប្រូតេអ៊ីន​ដែល​មាន​តម្លៃ​សមរម្យ​បំផុត។ សមាគម​ជំងឺ​បេះដូង​អាមេរិក​បាន​និយាយ​ថា​មនុស្ស​ពេញ​វ័យ​អាច​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​មួយ​ថ្ងៃ។ ៥. សណ្ដែក សណ្ដែក​ ២០០​ក្រាម​ផ្តល់​នូវ​ប្រូតេអ៊ីន​រុក្ខជាតិ​ស្មើនឹង​សាច់គោ​អាំង​ ២៨,៣៥ក្រាម។ បន្ថែម​ពី​នេះ​ទៀត ពពួក​សណ្ដែក​នេះ​មាន​​តម្លៃ​សមរម្យ​​ និង​សំបូរ​ដោយ​ជាតិ​សរសៃ​ដែល​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​រាប់​ម៉ោង​។ ៦. សណ្ដែក​សៀង ការ​ញ៉ាំ​សណ្ដែក​សៀង​៥០​ក្រាម​រាល់​ថ្ងៃ​អាច​បញ្ចុះ​កូលេស្តេរ៉ូល​រហូត​ដល់​៣%។ ម៉្យាងទៀត​ការ​ទទួល​បាន​ប្រូតេអ៊ីន​រុក្ខជាតិ​ពី​សណ្ដែក​ជំនួស​ឲ្យ​ការ​ទទួល​បាន​ប្រូតេអ៊ីន​ពី​ប្រភព​មាន​ជាតិ​ខ្លាញ់ និង​ការ​រក្សា​របប​អាហារ​ល្អ​អាច​ជួយ​ដល់​សុខភាព​បេះដូង។ ៧. សាច់គោ​គ្មាន​ខ្លាញ់ សាច់​គោ​គ្មាន​ខ្លាញ់​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើន​ជាង​សាច់​ទ្រូង​មាន់​អត់​មាន​ស្បែក​ប្រហែល​២ក្រាម។ សាច់​គោ​គ្មាន​ខ្លាញ់​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ស័ង្កសី ជាតិដែក និង​វីតាមីន B12។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស