របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

របបអាហារសម្រាប់អ្នកធ្វើការវេនយប់គួរញ៉ាំដើម្បីសុខភាព

សម្រាប់អ្នកដែលធ្វើការវេនយប់ គឺជារឿងមួយខុសពីប្រក្រតី ខុសពេលវេលាកំណត់របស់ធម្មជាតិទៅហើយ ដែលតម្រូវឲ្យយើងសម្រាកពេលយប់ធ្វើសកម្មភាពពេលថ្ងៃ ការណ៍នេះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងបាន។ មានការលើកឡើងជាច្រើនពាក់ព័ន្ធទៅនឹងផលប៉ះពាល់ដែលភាគច្រើនគឺ ការឃ្លានអាហារ និង បញ្ហាប្រឈមការគេងមិនគ្រប់គ្រាន់ បង្កជាជំងឺប៉ះពាល់ដល់ស្មារតី និងសុខភាពបេះដូង ទាក់ទង​នឹង​ការ​ធ្វើ​ការ​វេន​យប់​នេះ។ ធ្វើការពេលយប់ជាក់ស្ដែងណាស់គឺថា មិនបានសម្រាកខួរក្បាល និងភ្នែកបានល្អនោះទេ បើ​អ៊ីចឹង​មានតែស្វែងរកវិធីសាស្ដ្រថ្មី យើងគិតទៅលើរបបអាហារវិញម្ដង ទំនងអាចជួយបានខ្លះ ។ ដូច្នេះ ខាងក្រោម គឺជាការណែរនាំអំពី​ប្រភេទអាហារដែលគួរញ៉ាំ និង ល្អស័ក្ដិសមបំផុតចំពោះសុខភាពអ្នកធ្វើការវេនយប់។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ១.ស៊ុបហ៊ុយៗ ទឹកស៊ុបហ៊ុយៗគឺជាប្រភេទអាហារមានសារជាតិប៉ូវកម្លាំង មានប្រូតេអ៊ីនចូលរួមច្រើនដោយការផ្សំជាមួយប្រភេទ សាច់ បន្លែច្រើនមុខ មានបន្លែបៃតង ការ៉ុត ស្ពៃ ជាច្រើនទៀត ទៅតាមចំណូលចិត្ដអ្នកញ៉ាំ។ ការញ៉ាំស៊ុបក្ដៅៗ មិនត្រឹមតែអាចបំពេញកម្លាំងបានល្អទេ ថែមទាំងអាចរក្សាសីតុណ្ហភាពរាងកាយបានល្អខណៈពេលវេលាកណ្ដាលយប់ អាកាសធាតុក៏ប្រែប្រួលទៅជាត្រជាក ចំណុចនេះហើយ​ដែលអ្នកធ្វើការពេលយប់គួរតែនឹកឃើញប្រភេទអាហារមួយនេះ។ ២.អាហារមានសន្ទស្សន៍ជាតិស្ករទាម អាហារដែលមានសន្ទស្សន៍ជាតិស្ករទាបគឺមានអត្ថប្រយោជន៍ខ្ពស់សម្រាប់ការញ៉ាំពេលយប់។ យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា តួនាទីលំពែងនៅពេលយប់គឺមិនអាចដំណើរការបានល្អដូចពេលថ្ងៃ ហើយដំណើការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមក៏មិនបានល្អដែរ ដូច្នេះជារឿងល្អបំផុតដែលរបបអាហារគួរញ៉ាំគឺជាពពួកអាហារមានកម្រិតជាតិស្ករទាប […]


របបអាហារនិងការសម្រកទម្ងន់

ខកខានញ៉ាំអាហារពេលព្រឹកក៏អាចបង្កឲ្យឈឺពោះបានដែរ

ការទម្លាប់ខ្លួនរបូតអាហារពេលព្រឹក មិនមែនជាទម្លាប់ល្អឡើយ ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់​សុខភាពយើងបាន។ ការ​ខក​ខាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​តាម​ទម្លាប់ ក៏​អាច​ធ្វើ​ឲ្យ​ឆ្អល់​ពោះ ឬ​ឈឺ​ពោះ​បាន​ដែរ​ ពិសេស​អ្នក​ធ្លាប់​ញ៉ាំ​រាល់​ថ្ងៃ ហើយ​បែរ​ជា​មិន​ញ៉ាំ​វិញ​។ ការឈឺពោះដែលបណ្ដាលមកពីការមិនបានញ៉ាំអាហារពេលព្រឹក កើត​ឡើង​ដោយសារ​កាយរបស់យើងធ្លាប់ទទួលបាន ចំណីអាហារពេលព្រឹកទៀងទាត់ ពេលនោះប្រព័ន្ធរំលាយអាហារ ក្រពះ ក៏ត្រូវធ្វើការទៀតទាត់ដូចគ្នា ដោយបញ្ចេញអាស៊ីដរំលាយអាហារទាំងនោះ។ នៅ​ពេល​មួយ​ដែល​យើងមិនបានញ៉ាំអាហារពេលព្រឹក នោះក្រពះរបស់យើងក៏នៅតែធ្វើការបញ្ចេញជាតិអាស៊ីដដដែល ជាហេតុធ្វើឲ្យប៉ះពាល់ដល់ក្រពះ មានការឈឺចុកចាប់រយៈពេលខ្លី។ បញ្ហានេះអាចបង្កឡើង​​ភាគច្រើនដោយ អ្នកដែលទើបចាប់ផ្ដើមទម្លាប់បង្អត់អាហារពេលព្រឹក ឬក៏ញ៉ាំយឺតពេលជាដើម។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ការបង្អត់អាហារពេលព្រឹកដែលឈានទៅដល់ការបង្កឲ្យមានការឈឺពោះ គឺជាជំហ៊ានដំបូងដែល សុខភាពប្រព័ន្ធរំលាយអាហារត្រូវទទួលរងផលប៉ះពាល់ដោយបរិមាណអាស៊ីដកើនឡើងក្នុងក្រពះដែលបានបញ្ចេញ ហើយគ្មានអាហារត្រូវរំលាយ។ គ្រោះថ្នាក់ដំបូងចាប់ពី ក្រពះ បន្ទាប់មកដល់ពោះវៀនតូច និង ចុងក្រោយពោះវៀនធំតែម្ដង។ ការសិក្សាបន្ថែមអំពីផលប៉ះពាល់នៃការមិនញ៉ាំអាហារពេលព្រឹកជះឥទ្ធពលដល់ផ្នែកផ្សេងៗទៀត ដូចបញ្ហាសរសៃ​​ឈាមខួរក្បាល បេះដូង និងការឈានទៅរកជំងឺទឹកនោមផ្អែមប្រភេទ២បាន។ អ្នកស្រីវេជ្ជបណ្ឌិត Dr. Leah Cahill អ្នកដឹកនាំការសិក្សាស្រាវជ្រាវអំពីជំងឺទឹកនោមផ្អែមប្រភេទ២ នៅសាកលវិទ្យាល័យ Dalhousie University […]


របបអាហារពិសេស

អាហារល្អគួរញាំក្រោយចូលសូណា ដើម្បីបំពេញជាតិទឹកក្នុងរាងកាយ

ការប្រើប្រាស់ពេលវេលា យ៉ាងហោចកន្លះម៉ោងទៅ១ម៉ោងបង្ហូរញើសក្នុងបន្ទប់កម្ដៅជាប្រចាំ ដើម្បីសុខភាពរាងកាយ និង ស្មារតី សុទ្ធតែជាក្ដីបំណងរបស់អ្នកធ្វើសូណាទាំងអស់។ ដូច្នេះការគិត​គូពីរបបអាហារ ដែលត្រូវញ៉ាំបន្ទាប់ពីនោះ ក៏ជារឿងចាំបាច់ ដែលមនុស្សគ្រប់រូបមិនអាចប្រកែកបាន។ ជាក់ស្ដែង​ណាស់ថា ការធ្វើសូណាគឺជាពេលវេលាដែលរាងកាយត្រូវបញ្ចេញជាតិពុល តាមរយៈការបែកញើស ក្នុងរយៈពេល យ៉ាងហោច ១០ ទៅ ២០នាទី ក្នុងមួយពេល ដែលការធ្វើបែបនេះ បានធ្វើឲ្យរាងកាយត្រូវថយចុះជាតិទឹក និងប៉ះពាល់ដល់​បរិមាណ​អេឡិចត្រូលីតក្នុងរាងកាយ។ ជាការណែនាំ គួរតែស្គាល់អាហារបីមុខនេះដែលយើងចាំបាច់គួញ៉ាំ បន្ទាប់​​ពីធ្វើសូណា។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ១. ចេកទុំ នៅពេលដែលមានការបែកញើសច្រើន នោះរាងកាយត្រូវថយចុះជាតិទឹក ដែលអាចប៉ះពាល់ទៅដល់សារធាតុ អេឡិច​​​ត្រូលីត ដែលជាបណ្ដុំនៃភាគល្អិតសារធាតុរ៉ែមាន សូដ្យូម (អំបិល) ប៉ូតាស្យូម កាល់ស្យូម ក្លរួ ម៉ាញ៉េស្យូម និងផូស្វាត ដែលមាននៅក្នុងឈាម និងសារធាតុរាវដែលមានក្នុងរាងកាយរបស់យើង។ ដូច្នេះផ្លែចេកគឺជាប្រភេទអាហារ ដែលសម្បូរ​ទៅដោយ ប៉ូតាស្យូមខ្ពស់ មានបរិមាណ ដល់ទៅ ៤២២ មីលីក្រាមក្នុងចេក ១ផ្លែ។ ២.ឪឡឹក និងទឹកដូង ឪឡឹក ជាប្រភេទអាហារដែលសម្បូរទៅដោយសារធាតុទឹកច្រើនរហូតដល់ទៅ៩០% និង ប៉ូតាស្យូមក៏មិនតិចដែរ។ ជាមធ្យមក្នុងឪឡឹកមួយផ្លែទំងន់៤,៥គីឡូមានផ្ទុកបរិមាណប៉ូតាស្យូម ដល់​ទៅ […]


រូបមន្តសុខភាព

កំពូលអាហារ ៤មុខ រួមចំណែកបង្ការជំងឺមហារីក

​​​​​ជំងឺ​មហារីក​ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ​ និង​បាន​​ឆក់​យក​ជីវិត​មនុស្ស​​រាប់​លាន​នាក់​​ជា​រៀង​រាល់​ឆ្នាំ។ ដូច្នេះ​ហើយ​ ការ​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ជា​រឿង​សំខាន់​ ដែល​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ។ ជាក់ស្ដែង ក្រៅ​ពី​បែបបទ​រស់នៅ​ល្អ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ របប​អាហារ​​ក៏​ដើរ​តួនាទី​​ចម្បង​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​មហារីក​ផង​ដែរ​​។ ​​អាហារ​មួយ​ចំនួន​ដែល​ជួយ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ ១. ពពួកបន្លែ​បណ្ដុះ ពពួក​​បន្លែ​​បណ្ដុះ​ជា​ប្រភេទ​​អាហារ​ឆៅ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព។ ខណៈ​ពេល​ដែល​បន្លែ​បណ្ដុះ​​ប្រភេទ​ផ្សេង​ផ្ដល់​សារធាតុ​ចិញ្ចឹម​សម្បូរ​បែប ពពួក​ប្រូខូលី​បណ្ដុះ​​ មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ និង​ព្យាបាល​ជំងឺ​មហារីក​បាន​យ៉ាង​អស្ចារ្យ។ គ្រាន់​តែ​ប្រូខូលី​បណ្ដុះ​ចំនួន​ប្រហែល​១០០​ក្រាម​ ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​រហូត​ដល់​៥០%​ឯណោះ​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. បន្លែ​បៃតង​ រាល់​បន្លែ​បៃតង​គ្រប់​ប្រភេទ​ដូចជា​ស្ពៃ​ពួយ​ឡេង ខាត់ណាខៀវ អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​បាន​យ៉ាង​ល្អ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បន្លែ​ប្រភេទ​នេះ​ថែម​ទាំង​អាច​ជួយ​បង្ការ​ជំងឺ​បេះដូង និង​បញ្ហា​ធាត់​ជ្រុល​ថែម​ទៀត​ផង​។ [embed-health-tool-bmi] ៣. ប៉េងប៉ោះ ចំពោះ​បុរស​ ប៉េងប៉ោះ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​មិន​អាច​ខ្វះ​បាន​​ ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​ក្រពេញ​​ប្រូស្តាត​។ ជា​ពិសេស ប៉េងប៉ោះ​​តូច​ៗ ជា​ជម្រើស​ដ៏​ប្រសើរ​ ពីព្រោះ​វា​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​។   អត្ថបទគួរអាន៖ ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ? បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន? ពិតទេ ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព? ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV ៤. តែ​បៃតង ​ចំណែក​ឯ​តែ​បៃតង​មិន​ត្រឹម​តែ​ជួយ​ការពារ​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​សមត្ថភាព​ក្នុង​ការ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​ និង​មេរោគ។ លើស​ពី​នេះ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ ក៏​ល្អ​សម្រាប់​ការ​ស្រក​ទម្ងន់​ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​គ្នា​។ ហេតុ​នេះ​ហើយ​ […]


រូបមន្តសុខភាព

គួរញ៉ាំអាហារទាំងនេះ មុនពេលញ៉ាំគ្រឿងស្រវឹង

ភាគច្រើនការជួបជុំគ្នា មិនថាសមាជិកតិចឬ​ច្រើននោះទេ​ បងប្អូនប្រុសៗតែងមិនភ្លេច​ឡើយគ្រឿងស្រវឹង​មក​ចូលរួម តែ​កុំ​ភ្លេច​ថា​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អា​ច​ប៉ះ​ពាល់​សុខភាព​ច្រើន​យ៉ាង។ ការហូបចុកគ្រឿងស្រវឺង ជាក់ស្ដែងតែងតែធ្វើឲ្យរំខានទៅដល់សុខភាព ទាំង​​​ក្នុងកំលុងពេលផឹក និង ក្រោយពេលផឹក។​ គ្រឿងស្រវឺងបង្កឲ្យប៉ះពាល់ដល់សរីរាង្គខាងក្នុងទៅជាជំងឺរ៉ាំរ៉ៃ ដូចជាជំងឺថ្លើម តម្រងនោម បេះដូង ខួរក្បាល ជំងឺឈាម ជាដើម។ កុំទាន់គិតទៅដល់ជំងឺធ្ងន់ គិតត្រឹមតែជំងឺស្រាលៗសិន វាក៏អាចធ្វើឲ្យ វិលមុខ ឈឺក្បាល ខ្សោះកម្លាំង ចង់ក្អួត រាក ធេងធោងក៏មាន។ តាមការ​ណែនាំ​មនុស្ស​ប្រុស​មិន​គួរ​ផឹក​គ្រឿងស្រាបៀរ​លើសពី​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ចំណែក​ស្រីៗ​មិន​គួរ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​។​ តើមានវិធីសាស្ដ្រណាដែលអាច កាត់បន្ថយអាការៈទាំងនេះបានទេ? ជាក់ស្ដែងប្រាកដជាមាន​ប្រសិនជាយើង អាចសាកល្បងញ៉ាំអាហារទាំងនេះបាន មុនពេលផឹក យ៉ាងហោចឲ្យបាន ១០នាទីទៅ ១២០នាទីជាមុនសិន។ ១.ទឹក ប្រសិនយើងមានការណាត់ជួបជុំមួយ ដែលកំណត់ពេលវេលាច្បាស់លាស់ មិនថា ១ម៉ោង ឬ ២ម៉ោងបន្ទាប់នោះទេ យើងគួរតែត្រៀមលក្ខណៈទុកជាមុនសិនជាមួយនឹងវិធីសារមញ្ញ គឺត្រូវផឹកទឹក​ឲ្យច្រើន យ៉ាងហោចក៏បាន ១ ទៅ ២លីត។ ការញាំទឹកឲ្យបានច្រើន អាច​រក្សាបាននូវ សីតុណ្ហភាព និងកំហាប់ជាតិទឹកក្នុងរាងកាយ​បានល្អ។ យើងតែងតែជួបប្រទះ​បទពិសោធន៍ នៅពេលផឹកស្រា តែងតែធ្វើឲ្យនោមញឹក។ ការនោម​ញឹក​​នេះ ធ្វើឲ្យ​ខ្លួនប្រាណយើង ឆាប់ខ្សោះជាតិទឹក ដោយបន្សល់ជាតិអាល់កុលច្រើនក្នុងឈាម […]


រូបមន្តសុខភាព

របបអាហារល្អៗសម្រាប់សុខភាពបេះដូង គួរញ៉ាំជាប្រចាំ

ការ​ញ៉ាំអាហាររាល់ថ្ងៃ មិនត្រឹមតែជួយបំពេញតម្រូវការក្រពះតែមួយមុខទេ តែក៏ជាការរួមចំណែកយ៉ាងសំខាន់ ជួយ​ទ្រទ្រង់សុខភាព​រាងកាយ​ទាំងមូល​ផង​ដែរ​។ យ៉ាងណាមិញសម្រាប់របបអាហារដែល សំខាន់​​សម្រាប់សុខភាពបេះដូង ក៏គួរតែស្ថិតក្នុងការជ្រើសរើសឲ្យបា​នត្រឹមត្រូវផងដែរ ព្រោះការធ្វើបែបនេះ អាច​បញ្ជៀស សុខភាពរបស់យើងឆ្ងាយពី​ជំងឺផ្សេងៗបាន។ ជាក់ស្ដែងសម្រាប់អាហារ ដែលអាចជួយទ្រទ្រង់សុខភាព​បេះ​ដូង​បាន​។ ១.ញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ការបង្កើតទម្លាប់ញ៉ាំមាន​របប​អាហារ​ដែលសម្បូរ​ទៅដោយ ផ្លែឈើ និងបន្លែគឺជាជម្រើសល្អបំផុត សម្រាប់សុខភាព​បេះ​ដូង។ នេះ​ក៏​ព្រោះថា ប្រភេទអាហារទាំងនេះមានផ្ទុកនូវ វីតាមីន និងសារធាតុរ៉ែជាច្រើន ក៏ដូចជាជាតិសរសៃ និង​សារ​​​​ធាតុប្រឆាំងអុកស៊ីតកម្ម ហើយក៏អាចជួយការពារពីជំងឺបេះដូងបានច្រើន។ បន្លែផ្លែឈើទាំងនោះរួមមានខាសត់ណា​ខៀវ ខាត់ណា ប៉េងប៉ោះ ស្ពៃ ការរ៉ុត ផ្លែប៉ោម និង​ផ្លែប៊ឺ ជាដើម។ គ្រាប់ធញ្ញជាតិ គឺជាប្រភេទអាហារមានដូចជា អង្ករសម្រូប ប៉ាស្តា នំបុ័ងគ្រាប់ធញ្ញជាតិ និងស្រូវសាលីជាដើម ។ អាហារទាំងនេះសម្បូរទៅដោយជាតិសរសៃ ហើយអាចជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងឈាមបានយ៉ាងល្អ។ គ្រាប់ធញ្ញជាតិក៏អាចយកទៅចម្រាញ់ជា អាហារបម្រុង មានជា នំបុ័ងស ឬជាអាហារងាយៗ សាមញ្ញៗ ជាច្រើនទៀត​​ក៏ធ្វើឲ្យរបបអាហាររបស់យើងនៅតែមានភាពប្រសើរឡើង។ អត្ថបទ​គួរ​អាន គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ […]


រូបមន្តសុខភាព

ភ្ញាក់ពីគេងកណ្ដាលយប់ស្រាប់តែឃ្លាន គួរញ៉ាំអាហារអ្វីល្អសម្រាប់សុខភាព

ការឃ្លានអាហារពេលយប់ ចំពោះទម្លាប់មួយនេះ មិនសូវជាកើតមានប៉ុន្មានទេ សម្រាប់​គ្នា​យើង ប្រសិនជាបាន​ញ៉ាំ​អាហារ​គ្រប់​គ្រាន់​នៅពេល​ល្ងាច​។ ក្នុង​ករណី​យើង​ការហត់នឿយពីការងារខ្លាំង ញ៉ាំអាហារពេលល្ងាចតិច ឬមិនបានញាំទាល់តែសោះ នោះ​អាច​​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ឃ្លាន​នៅ​ពេល​យប់​ដែរ​។ បើជួបបញ្ហានេះ​មែន អាចនឹងមាន​ការលំបាកបន្ដិច ប្រសិនជាមិនបានត្រៀមទុកជាមុន ដូច្នេះមានតែសម្លឹងមើលអាហារណាដែលងាយៗក្បែរខ្លួន ថែមទាំងអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។ ១.បាយស បាយស ជាប្រភេទអាហារដែលមាននៅក្បែរខ្លួនជានិច្ច មិនតែប៉ុណ្ណោះ ក៏ផ្ដល់អត្ថប្រយោជន៍មួយចំនួនទៀត ដូចជា មានផ្ទុកនូវ វិតាមីន B1 និង ​Manganese។ សារធាតុទាំងពីរ មានអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា វិតាមីន B1 ជាប្រភេទវីតាមីន ត្រូវការចាំបាច់របស់រាងកាយដើម្បី បំប្លែង ជាតិគ្លុយកូស ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងមុខងារសរសៃប្រសាទ សាច់ដុំ និងបេះដូង។ ការញ៉ាំបាយស មិនត្រឹមតែ​ធ្វើឲ្យយើងកាត់បន្ថយការឃ្លានទេ ថែមទាំងធ្វើឲ្យយើង ឆាប់គេងលក់ស្រួលទៀតផង។ យ៉ាងណា យើង​គួរតែកំណត់បរិមាណនៃការញុាំក្នង​កម្រិត​តិច​តួច មិន​ត្រូវ​ច្រើន​ដល់​ថ្នាក់​ឆ្អែត​នោះទេ​ ព្រោះវាអាចបង្កផលលំបាកដល់ប្រព័ន្ធរំលាយអាហារ ក្នុងខណៈពេលដែលរាងកាយត្រូវសម្រាក។ មួយវិញទៀត ក្រោយពីញាំបាយស យើងអាចចំណាយពេលសម្រាក ចន្លោះពី ២៥ ទៅ ៤០នាទី រួចចាំចូលគេងវិញ។ អត្ថបទគួរអាន៖ តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម ចង់សម្រកទម្ងន់ត្រូវ​បន្ថយ ឬដកបាយ​ចេញពីរបបអាហារមែនទេ? […]


អាហារូបត្ថម្ភ

ជាតិបារត អាចប៉ះពាល់សុខភាពច្រើន នេះវិធីការពារ

បារតគឺជាជាតិពុលដ៏គ្រោះថ្នាក់មួយ ​ដែល​ជាទូទៅ​មាននៅក្នុងខ្យល់កខ្វក់ ផ្សែងពីរថយន្ត ដី ធ្មេញប៉ះ​ប្រាក់ (ការប្រើលោហៈធាតុលាយជាមួយបារតក្នុងការប៉ះធ្មេញ) និងអាហារ​មួយចំនួន។ តើបារត​មាន​ឥទ្ធិពល​អ្វីខ្លះដល់រាងកាយយើង? ហើយយើងអាចកម្ចាត់ជាតិបារតចេញ​ពីរាងកាយបាន​ដោយ​វិធី​ណា? ការមានជាតិបារតក្នុងខ្លួនច្រើនប៉ះពាល់ដល់សុខភាពប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ សួត តម្រងនោម ស្បែក និងភ្នែករបស់យើង។ បើក្នុងខ្លួនមានជាតិបារតច្រើន យើងអាចមានអាការៈ និងរោគសញ្ញាដូចជា៖ ឈឺក្បាល អស់កម្លាំង ឬឈឺសាច់ដុំ គេងមិនលក់ ឈឺក ក្អក ឬណែនទ្រូង ស្ពឹកដៃ ស្ពឹកជើង ឬញ័រដៃ ញ័រជើង ឡើងកន្ទួលក្រហមលើស្បែក ឬរបកស្បែកដៃ ឬជើង ក្រហមភ្នែក ឈាមអញ្ចាញធ្មេញ មានបញ្ហាក្នុងការស្តាប់ ឬគ្រប់គ្រងតុល្យភាពរាងកាយ ឈឺក្រពះ ចង្អោរ ឬរាក ខូចតម្រងនោម ខួរក្បាលចុះខ្សោយ ឬវង្វេងរង្វាន់ យើងអាចប៉ះពាល់នឹងសារធាតុបារតក្នុងបរិមាណតិចតួចជារៀងរាល់ថ្ងៃ ហើយូរៗទៅសារធាតុបារត​នឹងផ្តុំនៅក្នុងរាងកាយ និងបង្កឱ្យយើងមានបញ្ហាសុខភាពដូចខាងលើ។ ដូច្នេះយើងគួរបន្សាប​ជាតិបារតជាប្រចាំតាមរយៈការញុំាអាហារមួយ​ចំនួន​។​ ១. ខ្ទឹមស ការញុំាខ្ទឹមសស្រស់ពីរបីកំពិសក្នុងមួយថ្ងៃអាចជួយកម្ចាត់ជាតិបារតចេញពីរាងកាយយើងបាន។ ជាងនេះទៅទៀត ខ្ទឹមសក៏អាចជួយប្រឆាំងការរលាកក្នុងរាងកាយយើងដែរ។ យើង​អាចបន្ថែមខ្ទឹមសក្នុងអាហារ ទឹកជ្រលក់ ឬញុំាទទេក៏បាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ […]


អាហារូបត្ថម្ភ

តែផ្កាកូលាបជួយស្បែក និងសុខភាពផ្សេង​ទៀត

តែផ្កាកូលាបជាតែផលិត​ពីផ្កាកូលាបក្រពុំដែលមិនទាន់រីក មានពណ៌ស្រស់ស្អាត និងមានគុណប្រយោជន៍​មិនចាញ់តែបៃតង ឬតែអ៊ូឡុងទេ។ តើ​តែ​ផ្កាកូលាបផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង? ១. កាត់បន្ថយអាការៈឈឺចាប់ពេលមករដូវ តាមការសិក្សានៅកោះតៃវ៉ាន់ក្នុងឆ្នាំ ២០០៥​ បានឱ្យដឹងថា ការញុំាតែផ្កាកុលាប​អាចកាត់​បន្ថយ​អាការៈ​ឈឺចាប់មករដូវដែលជាវិធីព្យាបាលមានសុវត្ថិភាព និងងាយស្រួល។ ២. ជំនួយស្បែក តែផ្កាកូលាបសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីត​កម្មជួយការពារ​ស្បែកពី​ការ​មានស្នាមជ្រីញជ្រួញ និងយារ​ធ្លាក់​។ ម្យ៉ាងទៀត វីតាមីន C អាចជំរុញការផលិតខូឡាជែនដែលជាប្រូតេអ៊ីន​ជួយ​ឱ្យស្បែក និងសក់​របស់​យើងស្អាត ហើយមានសុខភាពល្អ។ លើសពីនេះទៅទៀត តែផ្កាកូលាបមានផ្ទុកសារធាតុប្រឆាំងការរលាក និងបាក់តេរីដែលមាន​ប្រសិទ្ធភាព​​ក្នុងការព្យាបាលបញ្ហាស្បែកដូចជា កើតមុន។ ៣. ជួយពង្រឹងប្រព័ន្ធភាពសុំា បរិមាណវីតាមីន C នៅក្នុងតែផ្កាកូលាបអាចជួយពង្រឹងប្រព័ន្ធភាពសុំា​យើងប្រយុទ្ធប្រឆាំងនឹង​មេរោគ​ផ្តាសាយ និងក្អកជាដើម។ ជាពិសេស តែផ្កាកូលាបសម្បូរទៅដោយវីតាមីន B1, B2, K, និងបេតាកា​រ៉ូ​ទីនដែលអាចជួយឱ្យយើងជាសះស្បើយពីជំងឺផ្តាសាយ ឬគ្រុនផ្តាសាយ​លឿន។ ៤. ជួយប្រព័ន្ធរំលាយអាហារ តែផ្កាកូលាបអាចជំរុញការផលិតទឹកប្រមាត់ដែលជួយបំបែក និងស្រូបជាតិខ្លាញ់​ក្នុងពោះវៀន​របស់​យើង។ ម្យ៉ាងទៀត តែផ្កាកូលាបអាចជួយបង្កើនបាក់តេរីល្អ​ដែលជួយដល់ការរំលាយអាហារ​នៅក្នុង​ពោះវៀន​ទៀត​ផង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៥. ជួយកាត់បន្ថយស្រេស្ត ការញុំាតែផ្កាកូលាបអាចជួយឱ្យចិត្តយើងស្ងប់ កាត់បន្ថយភាពតានតឹង ធ្វើឱ្យអារម្មណ៍ល្អ និង​ព្យាបាលអាការៈថប់បារម្ភ និងបាក់ទឹកចិត្ត។ ៦. កាត់បន្ថយអត្រាឆ្លងមេរោគផ្លូវទឹកនោម តែផ្កាកូលាបមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងជាសារធាតុ​បញ្ចុះទឹកនោម​​ធម្មជាតិ​ដែលជួយ​ឱ្យ​យើងនោមញឹក។ ដូច្នេះការញុំាតែផ្កា​កូលាប​អាចជួយយើង​កាត់បន្ថយការឆ្លងមេរោគ​ផ្លូវទឹកនោម​បាន​។ [embed-health-tool-bmr] ៧. កាត់បន្ថយអាការៈទល់លាមក តែផ្កាកូលាបមិនត្រឹមតែជួយដល់ការរំលាយអាហារទេ ថែមទាំងអាច​ជួយ​ព្យាបាលបញ្ហា​ទល់លាមក​ទៀត​ផង ព្រោះតែ​ផ្កា​កុលាបជាថ្នាំបញ្ចុះធម្មជាតិ។ តែផ្កាកូលាបគ្មានជាតិកាហ្វេអ៊ីនទេ ដូច្នេះយើងអាចញុំាពេលណាក៏​បាន។ យ៉ាងណាមិញ […]


អាហារូបត្ថម្ភ

នេះជាសញ្ញាខ្វះជាតិអ៊ីយ៉ូត អាហារទាំងនេះអាចបំពេញ​បាន

កង្វះជាតិអ៊ីយ៉ូតអាចបង្កឱ្យក្រពេញទីរ៉ូអ៊ីតអសកម្ម។ រាងកាយរបស់យើងត្រូវការអ៊ីយ៉ូតដើម្បីផលិតអ័រម៉ូនទីរ៉ូអ៊ីតដែលមានឥទ្ធិពលលើការបំប្លែងអាហារ គ្រប់គ្រងមុខងារខួរក្បាល សរសៃប្រសាទ និងឆ្អឹង។ ចុះមានរឿងអ្វីកើតឡើង ប្រសិនបើរាងកាយ​យើង​ខ្វះជាតិអ៊ីយ៉ូត? យើងអាចបំពេញជាតិអ៊ីយ៉ូតតាមរយៈអាហារអ្វីខ្លះ? ប្រសិនបើរាងកាយ​យើង​ខ្វះជាតិអ៊ីយ៉ូត អាច​មាន​អាការៈ​ដូចជា៖ អស់កម្លាំង ខ្សោយសាច់ដុំ ឡើងទម្ងន់ រៀនមិនចេះ ឬពិបាកក្នុងការចងចាំ ទល់លាមក ចង្វាក់បេះដូងលោតយឺត ឬខ្សោយ ស្បែក​ស្ងួត ជ្រុះសក់ មុខហើម មានអារម្មណ៍ត្រជាក់ យើងអាចទទួលបានជាតិអ៊ីយ៉ូតពីអាហារមួយចំនួនដូចជា៖ ១. សារាយសមុទ្រ សារាយសមុទ្រមិនត្រឹមតែមានផ្ទុកជាតិអ៊ីយ៉ូតខ្ពស់ទេ ថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំង​អុកស៊ីតកម្ម វីតាមីន និងរ៉ែជាច្រើនប្រភេទទៀត។ ២. គ្រឿងសមុទ្រ គ្រឿងសមុទ្រដូចជា ក្តាម បង្គា បង្កង គ្រំ អយស្ទ័រ ជាដើមសម្បូរទៅដោយ​​ជាតិអ៊ីយ៉ូត ហើយ​ថែម​ទាំង​មានផ្ទុកប្រូតេអ៊ីន កាល់ស្យូម និងវីតាមីនជាច្រើនប្រភេទទៀតផង។ ៣. ដំឡូងបារាំង ដំឡូងបារំាងសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដូចជា វីតាមីន ជាតិសរសៃ ប៉ូតាស្យូម និង​ជាតិ​អ៊ីយ៉ូត។ ក្នុងដំឡូងបារំាងមួយមើមមានផ្ទុកជាតិអ៊ីយ៉ូតប្រហែល ៦០ មីក្រូក្រាមដែលស្មើនឹង ៤០% នៃជាតិអ៊ីយ៉ូតប្រចាំ​ថ្ងៃដែលយើងគួរញុំា។ ៤. ចេក ការ​ញ៉ាំ​ចេកអាចផ្តល់ថាមពលដល់យើង​លឿន ព្រោះចេកសម្បូរទៅដោយ​ប៉ូតាស្យូម។ លើស​ពី​នេះ​ទៅទៀត ក្នុងចេកមួយផ្លែមានផ្ទុកជាតិអ៊ីយ៉ូត ៣ មីក្រូក្រាម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ