របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

រូបមន្តសុខភាព

អាហារសំខាន់ៗទាំងនេះ ជួយទ្រទ្រង់សុខភាពសួតឲ្យរឹងមាំ

ការញ៉ាំអាហារប្រចាំថ្ងៃ បានជួយទ្រទ្រង់សុខភាព និងជំនួយថាមពលដល់រាងកាយឲ្យដំណើរបានល្អ។ បន្ថែមពីនេះ ការញ៉ាំអាហារឲ្យបានត្រឹមត្រូវក៏រឹតតែប្រសើរ ព្រោះ បានរួមចំណែក ជួយដល់ការព្យាបាល បញ្ហាខូចខាត នៃសរីរាង្គកាយរបស់យើង។ តួយ៉ាងដូចជា បញ្ហាសួត ក៏ត្រូវការរបបអាហារណាដែលសម្បូរទៅដោយ​សារធាតុចិញ្ចឹមសំខាន់ៗជាប្រចាំ ដើម្បីដំណើរការប្រព័ន្ធដង្ហើម​បាន​ល្អ​។ ១. ជាតិខ្លាញ់ ចំណុចនេះ គឺសំដៅទៅលើប្រភេទ អាហារដែលមានផ្ទុកទៅដោយសារធាតុខ្លាញ់ ២ប្រភេទ នោះគឺ ខ្លាញ់ Monounsaturated (ខ្លាញ់មិនឆ្អែត) និង ខ្លាញ់ Polyunsaturated (ខ្លាញ់ឆ្អែត)។ ខ្លាញ់ទាំងពីរមានតួនាទីយ៉ាងសំខាន់ជួយគ្រប់គ្រងប្រព័ន្ធចរន្ដ​សម្ពាធឈាមពីបេះដូង បែងចែកទៅកាន់​ផ្នែកផ្សេងៗនៃសរីរាង្គ​ទាំងអស់ក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះសារធាតុចិញ្ចឹម ក្នុងប្រភេទខ្លាញ់ទាំងពីរនេះក៏បាន ចូលរួមកាត់បន្ថយ កម្រិតកូលេស្តេរ៉ូល LDL (ជាខ្លាញ់មិនល្អ) និងបញ្ហារលាក ដូចជាជំងឺរលាកសួតជាដើម ដែលអាចបណ្ដាលឲ្យសួតមិនអាចដំណើរការល្អ ហើយពិបាកដកដង្ហើម។ ខ្លាញ់ទាំងពីរ ត្រូវបានរកឃើញ មានដូចជាប្រេងអូលីវ ប្រេងរុក្ខជាតិ ប្រេងសណ្ដែក ផ្លែប៊័រ ប្រេងផ្កាឈូករ័ត្ន ប្រេងល្ង គ្រាប់សណ្ដែក គ្រាប់ធញ្ញជាតិ ត្រីសាល់ម៉ុន និង​ ត្រីសាឌីន។ អត្ថបទទាក់ទង៖ ខ្លាញ់សត្វ និងខ្លាញ់រុក្ខជាតិ មានគុណប្រយោជន៍ គុណ​វិបត្តិអ្វីខ្លះ? […]


រូបមន្តសុខភាព

ទម្លាប់ល្អងាយៗ សម្រាប់បុរសៗ​គួរធ្វើរាល់ព្រឹក ដើម្បីរក្សាសុខភាពមាំមួន

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គ្នាយើងបុរសៗប្រាកដជាយល់ច្បាស់ហើយថា សុខភាពគឺជារឿងសំខាន់​ខ្លាំង​ ទាំង​ផ្លូវកាយ និង ផ្លូវចិត្ដ ដែលមិនអាចមិនរវល់បាន។ ហើយជារៀង​រាល់ព្រឹកបន្ទាប់ពីក្រោក​ពី​គេង​គ្រប់​គ្នា​​​ក៏តែងមានទម្លាប់រៀងៗ​ខ្លួន​ជា​ប្រចាំផងដែរ គ្រាន់តែថាអាចមានទម្លាប់ខ្លះដែលអ្នកទាំងអស់​គ្នា​មាន​ខុសគ្នា និងដូចគ្នាតែប៉ុណ្ណោះ។ ថ្ងៃនេះ ហេឡូ ​​គ្រូពេទ្យ (Hellokrupet) សូម​ចែករំលែកនូវបទ​ពិសោធន៍​​លម្លាប់​ល្អៗខ្លះ​បន្ថែមទៀត ដែលអាចផ្ដល់ អត្ថប្រយោជន៍​ទៅដល់​សុខភាព។ ទម្លាប់ល្អៗពេលព្រឹកដែលយើងគួរធ្វើ ឬតាំងចិត្តព្យាយាមធ្វើឲ្យបាននោះមានដូចជា៖ ១.ក្រោកពីព្រឹក ការក្រោកពីគេងព្រឹកព្រលឹម គឺជាទំលាប់ល្អ ចន្លោះម៉ោង ៥ទៅ ៦ ព្រឹក ពោលមុនពេលព្រះអាទិត្យរះ​តែម្ដង។ ការអនុវត្ដបែបនេះមិនត្រឹមតែ អាចចំណេញពេលវេលានោះទេ ថែមទាំងមានអត្ថប្រយោជន៍ ខ្ពស់ទៅដល់សុខភាពរាងកាយ និង ខួក្បាល ស្មារតី។ ព្រោះថា ដំណើរការរាងកាយ បានឆ្លើយតបស្រប​ទៅតាម ចង្វាក់ circadian ដែលជាចង្វាក់ ជួយគ្រប់គ្រងដំណេក និង ការភ្ញាក់​ពីដំណេក កំណត់ដោយបរិយាកាសធម្មជាតិ។ ចង្វាក់ circadian មានទំនាក់ ទំនងគ្នា ជាមួយនឹង អ័រម៉ូន cortisol នៅក្នុង​រាងកាយរបស់យើង។ អ័រម៉ូន cortisol មានតួនាទីដើរតួក្នុងដំណើរការប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ ការឆ្លើយតបបញ្ហា​ស្ត្រេស […]


អាហារូបត្ថម្ភ

ទាំងនេះ ជាទំនាក់ទំនងរវាងការចង់ញុំាអាហារ និងកង្វះវីតាមីន

ពេលខ្លះយើងអាចចង់ញុំាអាហារអ្វីមួយដូចជា នំខេក ដំឡូងបំពង ទឹកក្រូច នំបុ័ង ឬមី ​យ៉ាង​ខ្លាំង ដែលខុសពីការឃ្លាន​អាហារធម្មតា។ ការ​ឃ្លាន​បែប​នេះ ជាសញ្ញាប្រាប់​យើងថា​ ​ដល់ពេលញុំា​អាហារ​ដើម្បី​បំពេញ​ថាមពលហើយ។ ហេតុអ្វីបានជាពេលខ្លះយើងចង់ញុំាអាហារអ្វីមួយខ្លាំងម្ល៉េះ? តាមការសិក្សាបានឱ្យដឹងថា ហេតុផលនៅពីក្រោយកត្តា​ដែលជំរុញឱ្យ​យើងចង់​ញុំា​អាហារអ្វីមួយ​ខ្លាំង ​គឺដោយសាររាងកាយយើងខ្វះវីតាមីន ឬសារធាតុចិញ្ចឹមណាមួយ ហើយបណ្តាលចិត្ត​យើង​ចង់​ញុំា​អាហារដែលមិនល្អចំពោះសុខភាព ព្រោះអាហារទាំងនោះ​ក៏មានផ្ទុកសារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​យើងត្រូវការដែរ។ ១. អាហារផ្អែមៗ ការចង់ញុំាអាហារផ្អែមៗអាចដោយសាររាងកាយយើងខ្វះសារធាតុចិញ្ចឹមសំខាន់ៗប្រាំដូចជា៖ ក្រូមីញ៉ូម (គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម) កាបូន (ធាតុមួយក្នុងចំណោមធាតុផ្សំរបស់ជាតិស្ករ) ផូស្វ័រ (ជំរុញការផលិតថាមពល) ស្ពាន់ធ័រ (ជួយបណ្តេញជាតិពុលចេញពីរាងកាយ) សារធាតុ tryptophan (ជំរុញការផលិត serotonin ដែលជាអ័រម៉ូនជួយគ្រប់គ្រងអារម្មណ៍ និង​ធ្វើឱ្យ​យើង​មានអារម្មណ៍មិនល្អ) ជំនួសឱ្យការញុំាអាហារផ្អែមៗ យើងអាចញុំាទំពាំងបាយជូ គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូខូលី ខ្ទឹមបារាំង​ឆៅ សាឡាដ សណ្តែកបារាំង ផ្សិត ប៉េងប៉ោះ ដំឡូងជ្វាជាដើម។ ការញុំា​អាហារសម្បូរ​ប្រូបាយអូទិកដូចជា ទឹក​ដោះគោជូរ​ក៏អាចជួយបំបាត់អាការៈចង់ញុំាអាហារផ្អែមៗដែរ។ ២. អាហារផ្ទុកកាបូអ៊ីដ្រាតចម្រាញ់ ការចង់ញុំាអាហារផ្ទុកកាបូអ៊ីដ្រាតចម្រាញ់ដូចជានំប៉័ង ប៉ាស្តា នំ ឬមីជាដើមបង្ហាញថា ​រាងកាយ​យើងខ្វះ​សារធាតុក្រូមីញ៉ូម ដែលមាននាទីជួយទ្រទ្រង់មុខងារ​លំពែងក្នុងការរំលាយអាហារ​មាន​ជាតិ​ស្ករ។ យើងអាចញុំាស៊ុត សណ្តែក​ គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ ផ្លែឈើអម្បូរក្រូច ទំពាំងបាយជូរ […]


របបអាហារ

របបអាហារទាំងនេះ ជួយជំរុញឲ្យថ្លើមមានសុខភាពល្អ​

ថ្លើមជាសរីរាង្គមួយនៅក្នុងរាងកាយ ដែលដើរតួនាទីយ៉ាងសំខាន់ ជួយបង្កើតប្រូតេអ៊ីនចិញ្ចឹម បង្កើត​អង់ហ្ស៊ីម​ការពារ និង រក្សាទឹកប្រមាត់ បំបែកសារធាតុពុលទាំងឡាយដែលបានចូលទៅក្នុងរាងកាយ។ ការធ្វេស​ប្រហែស មិន​សូវយកចិត្ដទុកដាក់ថែរក្សា​ថ្លម​ អាចនាំឲ្យថ្លើមយើងជួបប្រទះបញ្ហាជំងឺផ្សេងៗជា​ច្រើន មាន ជំងឺមហា​រីក​ថ្លើម ក្រិនថ្លើម ដុះសាច់ក្នុងថ្លើម រលាកថ្លើមប្រភេទ B, C និង​ក៏អាចឈានទៅដល់ ជំងឺទឹកនោម​ផ្អែម​ប្រភេទ​ទី២។ យ៉ាងនេះហើយ ប្រសិនជាយើងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីត្រួវពិនិត្យសុខភាព​ឲ្យ​បាន​ទៀងទាត់​ជាមួយគ្រូពេទ្យនោះទេ យើងក៏អាចរក្សាបាននូវទំលាប់ល្អៗ ដោយងាកមកញ៉ាំអាហារសុ​ខ​ភាព​ឲ្យបានត្រឹម​ត្រូវ​។ ១. កាហ្វេ កាហ្វេគឺជាភេសជ្ជះដ៏ល្អសម្រាប់ថ្លើម ព្រោះនៅក្នុងកាហ្វេមានផ្ទុកមកនូវសារធាតុគីមីពីរប្រភេទ ដែលគេហៅថា Kahweol និង Cafestol។ សារធាតុទាំងពីរមានអត្ថប្រយោជន៍ខ្ពស់អាចជួយ​ការពារថ្លើម​របស់​យើង ជៀសផុតពីជំងឺ មហារីកបាន។ ប៉ុន្ដែយោងតាមការណែរនាំរបស់គ្រូពេទ្យ មិនជំរុញឲ្យញ៉ាំ​កាហ្វេដែលមានជាតិស្ករខ្ពស់នោះទេ។ បន្ថែមពីនេះទៅទៀត ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ ក៏បានចូលរួមចំណែក ជួយពន្យឺត និងកាត់បន្ថយដល់ដំណាក់កាលលូតលាស់ នៃ​ជំងឺដុះសាច់​ក្នុងថ្លើម​បានដែរ។ ដូច្នេះហើយការញ៉ាំកាហ្វេ ក៏មានក៏មានអត្ថប្រយោជន៍ដល់សុខភាពដែរ​។ ២. Oatmeal Oatmeal ជាប្រភេទអាហារ ដែលមាន​ជាតិសរសៃ​ច្រើន ​ហើយ​អាហារប្រភេទនេះក៏មានផ្ទុកមកជាមួយនូវ សារធាតុ បេតាក្លុយកូស (Beta-glucans) មានប្រយោជន៍ចំពោះ​ថ្លើម។ សារធាតុ បេតាក្លុយកូស មាន​តួនាទី ជួយដំណើរការដល់ថ្លើម […]


រូបមន្តសុខភាព

អាហារ​ ៤​​​យ៉ាង​ ជួយ​ឲ្យ​រាងកាយ​ស្រី​ៗ​​រឹងមាំ​ មានសុខភាពល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របប​អាហារ​ប្រចាំ​ថ្ងៃ​ មាន​មុខងារ​​ដ៏​​សំខាន់ ​ជួយ​ឲ្យ​រាងកាយ​របស់​​យើង​មាន​ថាមពល​ក្នុង​ការ​ប្រកប​កិច្ច​ការងារ​ផ្សេង​ៗ​។ ពិត​ណាស់​ ស្រី​ៗ​យើង​តែង​ជួប​ប្រទះ​ការ​ហត់នឿយ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត ដូច្នេះ​ហើយ​ ដើម្បី​បំពេញ​បន្ថែម​ទាំង​កម្លាំង​ និង​ថាមពល របប​អាហារ​ទាំង​នេះ ជា​ជម្រើស​ដ៏​​ប្រសើរ​​បំផុត។ អាហារ​ទាំង​៤​យ៉ាង​ ​ជួយ​ឲ្យ​​រាងកាយ​ស្រី​ៗ​យើង​រឹងមាំ​ ១. ស្ពៃ​ពួយ​ឡេង​ ការ​បញ្ចូល​បន្លែ​ស្លឹក​បៃតង​ទៅ​​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​។ ស្ពៃ​ពួយ​ឡេង​សម្បូរ​វីតាមីន​A ដែល​អាច​ជួយ​ពង្រឹង​សាច់ដុំ​ដោយ​ផ្ទាល់​ ព្រម​ទាំង​ជួយ​ឲ្យ​រាងកាយ​របស់​យើង​រឹងមាំ​បន្តិច​ម្ដង​ៗ​។ ​​​​​២. ស៊ុត​ ចំណែក​ឯ​ស៊ុត​ផ្ទុក​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​​ ដូចជា​ប្រូតេអ៊ីន​ដែល​ជួយ​ឲ្យ​សាច់ដុំ​រឹងមាំ​។ ជាង​នេះ​ទៅ​ទៀត ស៊ុត​ក៏​ជួយ​បង្កើន​វីតាមីន​D​ដល់​រាងកាយ​ ដោយ​​ធ្វើការ​បំបែក​អាហារ​​ និង​​បំប្លែង​ទៅ​ជា​ថាមពល​យ៉ាង​ឆាប់​រហ័ស​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣. ផ្លែ​​ចេក​ ទន្ទឹម​នឹង​នេះ​ដែរ ផ្លែ​ចេក​​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ និង​វីតាមីន​ដូចជា​B-6 និង​ប៉ូតាស៊្យូម​ ដែល​ជួយ​បង្កើន​កម្លាំង​សាច់ដុំ​ និង​ផ្ដល់​ថាមពល​ដល់​រាងកាយ​​​ជា​ប្រចាំ​។ ហេតុ​ដូច្នេះ​ហើយ​ បើ​​ស្រី​ៗ​យើង​​ហត់នឿយ​​ ឬ​គ្មាន​កម្លាំង​កំហែង​អំឡុង​ពេល​បំពេញ​ការងារ​​ គួរ​តែ​​ញ៉ាំ​ចេក​១​ផ្លែ ដើម្បី​បង្កើន​ថាមពល​ភ្លាម​ៗ។ អត្ថបទគួអាន៖ ញ៉ាំស៊ុតមាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល និងការចងចាំ អ្នកខ្លះមានប្រតិកម្មញ៉ាំស៊ុតមិនបាន តើគួរធ្វើម៉េច? អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម ញ៉ាំ​ស៊ុត​បានឬអត់? ចេញសញ្ញាទាំងនេះ ក្មេងអាលែកហ្ស៊ីនឹងស៊ុតហើយ ធ្លាប់ឮអត់ថាគួរញ៉ាំស៊ុតតែផ្នែកពណ៌​សបាន​ហើយ ខ្លាចប៉ះពាល់សុខភាព​? តើពិត​អត់? អ្នកកើតជំងឺស្លេកស្លាំង អាហារទាំងនេះអាចជួយ​បាន​ ៤. គ្រាប់​ធញ្ញជាតិ​ […]


រូបមន្តសុខភាព

ជឿអត់ស៊ុតពិតជាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព?

ស៊ុតមិនត្រឹមតែជាអាហារដែលមានរសជាតិឆ្ងាញ់ តែប៉ុណ្ណោះទេ​ តែ​ក៏ជាប្រភពអាហារដែលសម្បូរ ទៅដោយសារធាតុចិញ្ចឹម វីតាមីន និងប្រូតេអ៊ីនច្រើន ដែលជាតម្រូវការចាំបាច់សម្រាប់ការលូតលាស់រាងកាយ។ សារធាតុចិញ្ចឹមដ៏សម្បូរបែប ដែលបានលាក់ខ្លួនក្នុងនោះ ភាគច្រើនមាន ដូចជា វីតាមីនD និងB12 ក៏ដូចជាសារធាតុរ៉ែ អ៊ីយ៉ូតជាដើម។ លើសពីនោះទៅ​ទៀត​ ​ស៊ុតក៏មានផ្ទុកមកជាមួយនូវ ​អាស៊ីត​អាមីណូ​សំខាន់ៗ​ផងដែរ។ ១.ស៊ុតអាចជួយដល់សុខភាពបេះដូង គេហទំព័ត៌សុខភាព ប៊ីប៊ីស៊ី បានចុះផ្សាយថា ការធ្វើពិសោធន៍របស់ប្រជាជនចិនប្រមាណជាកន្លះ​លាននាក់ បានបង្ហាញថា ការញ៉ាំស៊ុត១ថ្ងៃ ១គ្រាប់ អាចកាត់បន្ថយហានិភ័យកើតជំងឺ ដាច់សរសៃឈាមខួក្បាល និងជំងឺ​បេះដូង ជាពិសេស ស៊ុតមាន់ តែម្ដង ព្រោះថា នៅក្នុងស៊ុតមាន់ទាំងមូលមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ពីរ គឺ សារធាតុ កូលីន​(choline) និង បេតាអ៊ិន (betaine) ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងដំណើរសម្រួលដល់បេះដូង និងខួរក្បាល។ អត្ថបទគួអាន៖ ញ៉ាំស៊ុតមាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល និងការចងចាំ អ្នកខ្លះមានប្រតិកម្មញ៉ាំស៊ុតមិនបាន តើគួរធ្វើម៉េច? អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម ញ៉ាំ​ស៊ុត​បានឬអត់? ចេញសញ្ញាទាំងនេះ ក្មេងអាលែកហ្ស៊ីនឹងស៊ុតហើយ ធ្លាប់ឮអត់ថាគួរញ៉ាំស៊ុតតែផ្នែកពណ៌​សបាន​ហើយ ខ្លាចប៉ះពាល់សុខភាព​? តើពិត​អត់? អ្នកកើតជំងឺស្លេកស្លាំង អាហារទាំងនេះអាចជួយ​បាន​ ២.ជួយទ្រទ្រង់សុខភាពភ្នែក ស៊ុតក៏មានតួនាទីយ៉ាងសំខាន់ជំនួយដល់ សុខភាពភ្នែក។ […]


អាហារូបត្ថម្ភ

តាំងអោ បន្លែល្អចំពោះសុខភាព គួរញ៉ាំឲ្យបានញឹកញាប់

តាំងអោជាបន្លែពណ៌បៃតងដែលងាយឆ្អិន ស្រួយ និងមានរសជាតិល្វីងតិចតួចលាយផ្អែមឡែម​ៗ​។ តាំងអោសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនដែលផ្តល់អត្ថប្រយោជន៍​ច្រើនដល់​សុខភាព​យើង​។ តើតាំងអោ​ជួយ​សុខភាពយើងបែបណាខ្លះ? ការញុំាតាំងអោញឹកញាប់ជួយសុខភាពយើងដូចខាងក្រោម៖ ១. ជួយសម្រកទម្ងន់ តាំងអោមានផ្ទុកអាស៊ីដ chlorogenic ដែលអាច​ពន្យឺត​ការ​បញ្ចេញ​ជាតិ​គ្លុយកូស​ចូល​ក្នុង​ចរន្ត​ឈាម​បន្ទាប់ពី​​អាហារត្រូវបានបំប្លែង​។ លើសពីនេះ​ទៀតតាំងអោមានកាឡូរីទាប ដោយតាំងអោ ១០០ ក្រាមមានកាឡូរី​តែ ២២ ប៉ុណ្ណោះ។ ម្យ៉ាងទៀត តាំងអោសម្បូរទៅដោយជាតិសរសៃ និងមាន​ជាតិ​ខ្លាញ់​ទាបដែលជួយដល់ដំណើរការរំលាយអាហារ និងជួយឱ្យយើងស្រកទម្ងន់។ ២. ប្រឆាំងរ៉ាឌីកាល់សេរី បន្ថែមពីលើអត្ថប្រយោជន៍ជួយសម្រកទម្ងន់ អាស៊ីដ chlorogenic ដែលមាននៅក្នុងតាំងអោអាចជួយ​រាងកាយយើងប្រឆាំងនឹងអុកស៊ីតកម្ម។ តាំងអោកក៏ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម​ផ្សេង​ទៀតដូចជា flavonoids វីតាមីន និង carotenoids ។ សារធាតុប្រឆាំងអុកស៊ីតកម្ម ទាំងនេះអាច​ស្រូប​​យករ៉ាឌីកាល់សេរី និងម៉ូលេគុលបំផ្លាញសុខភាពផ្សេងទៀត ដែលពពួក​ម៉ូលេគុល​ទាំងនោះ​ធ្វើឱ្យយើង​មាន​ជំងឺ​បេះដូង មានស្នាមជ្រួញ ចាស់មុនអាយុ កើតមហារីក និងមានជំងឺផ្សេងៗទៀតជាច្រើន។ ៣. ជួយសុខភាពទូទៅ ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកប៉ូតាស្យូម ២៧០ មិល្លីក្រាមដែលច្រើនជាង​ប៉ូតាស្យូម​ដែល​មាន​ក្នុង​ចេក ១០០ ក្រាមដល់ទៅ ៣០%។ ប៉ូតាស្យូមអាចជួយយើងប្រឆាំងនឹងជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល គ្រួសក្នុងតម្រងនោម ហើមពោះ ការឡើងខ្លាញ់នៅក្រោមស្បែក និងការពារការបាត់បង់កំហាប់ឆ្អឹង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៤. កាត់បន្ថយហានិភ័យកើតមហារីកសួត តាមការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុង […]


រូបមន្តសុខភាព

ពេលវេលាស័ក្ដិសមបំផុត ក្នុងការញ៉ាំអាហារបីពេលប្រចាំថ្ងៃ

ការញ៉ាំអាហារបីពេល ពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ប៉ុន្ដែយើង​ក៏ត្រូវមានពេលវេលា​ច្បាស់​ ការកំណត់បានឲ្យត្រឹមត្រូវ ព្រោះថា​ពេល​វេលា​ញ៉ាំ​នេះ មាន​ឥទ្ធិពលដល់សុខភាព​របស់​យើង​ផង​ដែរ​។ ១.អាហារពេលព្រឹក អាហារពេលព្រឹកគឺជាអាហារសំខាន់បំផុតមួយ ដែលយើង​មិន​គួរ​រំលង​នោះ​ទេ​។ ពេលវេលាដែលល្អបំផុតសម្រាប់ការញ៉ាំ​អាហារ​ពេល​ព្រឹក​គឺចន្លោះពេល ៣០ ទៅ ៤០នាទី ក្រោយពេលក្រោកពីគេង។ យើង​មិនអាច ដកឃ្លាចន្លោះពេលយូរបន្ទាប់ពីក្រោកពីគេងនោះទេ ឬអាចឈានទៅដល់ម៉ោង ៩ព្រឹក​ទើបញ៉ាំ​នោះដែរ​ យើង​ត្រូវ​ដឹង​ថារាងកាយចាប់ផ្ដើមត្រូវការថាមពលបន្ដទៀតសម្រាប់កម្មភាពថ្ងៃថ្មី បន្ទាប់​ពី​ក្រោកពីគេង។ ២.អាហារថ្ងៃត្រង់ ការញ៉ាំអាហារថ្ងៃត្រង់គួរ​នៅ​រង្វង់ម៉ោង១២។ បរិមាណអាហារអាចអាស្រ័យទៅលើ តម្រូវការជាក់ស្ដែងនៃរាងកាយរបស់យើង​ម្នាក់ៗ​។ កុំបណ្ដោយឲ្យពេលវេលាអាហារថ្ងៃត្រង់ឈានដល់លើសម៉ោង១ ព្រោះរាងកាយរបស់យើង​ត្រូវស្រូបយកថាមពលថ្មី បន្ទាប់ពី ៤ម៉ោងនៃអាហារពេលព្រឹក។​ អត្ថបទគួរអាន៖ អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង សម្រាប់​មនុស្ស​ប្រុស​វ័យ​ពេញ​កម្លាំង​ ទាំងនេះជា​របបអាហារ​ដែលត្រូវ​ញ៉ាំ របបអាហារ​ត្រឹម​ត្រូវ ក្រៅពីជួយដល់សុខភាពផ្លូវកាយ នៅជួយ​អ្វីបាន​ទៀតឬអត់? របបអាហារជួយកាត់បន្ថយហានិភ័យជំងឺមហារីក គ្រប់គ្នាគួរដឹង របបអាហារសំខាន់បី សម្រាប់សុខភាពស្រ្តីវ័យចំណាស់ របបអាហារ​មាន​វីតាមីនសំខាន់ៗ ជួយ​សុខភាពភ្នែក ៣.អាហារពេលល្ងាច ការញ៉ាំអាហារពេលល្ងាចស្ថិតក្នុងចំនុចសំខាន់ដែលត្រូវយកចិត្ដទុកដាក់ ផងដែរ។ យើង​មិនគួរ​ញ៉ាំ​អាហារពេលល្ងាចលើសពីម៉ោង ៦ឬ ៧ ទេ​ បើគ្មានការចាំបាច់។ ពេលដែលស័ក្ដិសម​បំផុត គឺនៅចន្លោះម៉ោង ៥ល្ងាច ព្រោះថា បើយើង​អូសបន្លាយពេលពេលវេលាយូរជាងនេះ អាចនឹងធ្វើឲ្យយើង​កាន់តែឃ្លានខ្លាំង ហើយរាងកាយក៏លែងសូវមានតម្រូវការថាមពេលទៀតដែរ។ មនុស្សភាគច្រើន​តែង​តែមានតម្រូវការ​ញ៉ាំអាហារសម្រន់ក្នុងចន្លោះម៉ោង ៥ ព្រោះអាចជាការមមាញឹកនឹងការងារ តែនេះក៏ជា​វិធីល្អផងដែរ។ ៤.បើមិនឃ្លានគួរធ្វើបែបណា? ចំពោះអាហារពេលព្រឹក មាន​អ្នក​ខ្លះមាន​ទម្លាប់​រំលងអាហារមួយនេះ។ […]


រូបមន្តសុខភាព

អាហារទាំងនេះ មានមុខងារសំខាន់ជួយដល់ខួរក្បាល និងការចងចាំ

ខួរក្បាល គឺជាអង្គសំខាន់ក្នុងដំណើរការណ៍បញ្ជាគ្រប់គ្រងរាងកាយរបស់យើងគ្រប់គ្នា ដូច្នេះការញ៉ាំ​ចំណីអាហារ ក៏ត្រូវគិតគូរឲ្យបានម៉ត់ចត់ដែរ ដើម្បីឲ្យដំណើរការតួអង្គមួយនេះ កាន់តែល្អប្រសើរ។ ខាងក្រោមគឺជារបបអាហារដែលមានសារៈសំខាន់ជួយទ្រទ្រង់ដល់​សុខ​ភាព​ខួរក្បាល៖ ១-ខ្លាញ់ត្រី ខ្លាញ់ត្រី ជាប្រភពផ្ដល់សារធាតុចិញ្ចឹមល្អបំផុតទៅដល់ខួរក្បាល។ ត្រីប្រភេទនេះរួមមានដូចជា ពពួកដូចជាត្រីសាល់ម៉ុន ត្រីសាឌីន និង ត្រីធូណា សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣។ ប្រហែល ៦០% នៃខួរក្បាល ត្រូវបានបង្កើតឡើងពីជាតិខ្លាញ់ ហើយពាក់កណ្តាលនៃជាតិខ្លាញ់នោះ គឺមានអាស៊ីតខ្លាញ់ អូមេហ្គា៣។ អូមេហ្គា ៣ ត្រូវបានដើរតួយ៉ាងសំខាន់ ដើម្បីបង្កើតកោសិកាខួរក្បាល និងសរសៃប្រសាទ ជាពិសេសជំនួយដល់ការចងចាំ។ ដូច្នេះ  ការ​ញ៉ាំខ្លាញ់ត្រី គឺជាជម្រើសដ៏ល្អសម្រាប់សុខភាពខួរក្បាល។ អត្ថបទគួរអាន៖ ខ្លាញ់ត្រី ល្អសម្រាប់ក្មេងៗ និងចាស់ៗ ច្រើនយ៉ាង កា​សិក្សា​ថ្មី បង្ហាញថា អាស្ពីរីន មាន​ផលល្អ​ចំពោះ​​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ម្ង៉ៃៗ ខួរក្បាលនឿយណាស់ គួរថែទាំ ហើយរើសចំណីបែបណាទើបល្អៗ? អាហារសម្រាប់ខួរក្បាលទាំងនេះ ជួយដល់ការផ្ចង់អារម្មណ៍បានល្អ បើល្វើយអស់កម្លាំងឬងងុយហើយចង់ស្វាងវិញ​អាចសាកវិធីទាំងនេះ វ័យជំទង់កំពុងពេញរៀនសូត្រ ធ្វើម៉េចឲ្យខួរក្បាលដំណើរ និងចងចាំល្អ ២-កាហ្វេ នៅក្នុងកាហ្វេមានសារធាតុសំខាន់ពីរប្រភេទ គឺកាហ្វេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានតួនាទីជួយទ្រទ្រង់សុខភាពខួរក្បាល។ ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេមានឥទ្ធិពលវិជ្ជមាន ដូចជាការបង្កើនការប្រុងប្រយ័ត្ន និង​រក្សាខួរក្បាលពីសារធាតុ អាឌីណូសិន(adenosine ) […]


របបអាហារនិងការសម្រកទម្ងន់

៥ ក្បាច់ងាយៗ ដុតបំផ្លាញជាតិខ្លាញ់ពេលកំពុងគេង

ការ​ដុត​បំផ្លាញ​​ជាតិ​ខ្លាញ់ ពេល​យើង​ចង់​ស្រក​ទម្ងន់​មិន​មែន​ងាយ​ស្រួល​ដូច​និយាយ​ទេ គឺ​យើង​ត្រូវ​មាន​ភាព​អត់ធ្មត់ តម​អាហារ​ឆ្ងាញ់ និងត្រូវ​ហាត់​ប្រាណ​ទៀង​ទាត់។ យ៉ាង​ណា​មិញ បន្ថែម​ពី​លើ​ការ​ហាត់​ប្រាណ ដើម្បី​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​​ក្នុង​រាងកាយ យើង​ក៏​អាច​ធ្វើ​បាន​នៅ​អំឡុង​ពេល​គេង​​ដែរ​ជាមួយ​វិធី​ងាយៗ ៥ យ៉ាង​ខាង​ក្រោម​ដូច​ជា៖ ១. ញ៉ាំ​ប្រូតេអ៊ីន​Casein​ក្រឡុក ប្រតេអ៊ីន Casein ជាប្រភេទ​ម្សៅ​​ប្រូតេអ៊ីន​ងាយ​រំលាយ ដែល​អាច​ឲ្យ​រាងកាយ​បំបែក​អស់​ក្នុង​រយៈ​ពេល ៦-៨​ម៉ោង។ នេះ​មាន​ន័យ​ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​នឹង​នៅ​ធ្វើ​ការ​ពេញ​មួយ​យប់ ហើយ​យើង​នឹង​ភ្ញាក់​ពី​គេង​មក​ដោយ​មាន​អារម្មណ៍​ស្រស់​ស្រាយ មាន​កម្លាំង ជាជាង​ក្រោក​មក​ជាមួយ​រាងកាយ​ល្ហិតល្ហៃ។ យើង​អាច​លាយ​ម្សៅ​ប្រូតេអ៊ីន​នេះ​ជាមួយទឹក និង​ក្រឡុក​ញ៉ាំ​ធម្មតា​។​ គណនា BMI គណនា BMR ២. គេង​ឲ្យ​បាន​ច្រើន ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Archives of Internal Medicine បាន​រក​ឃើញ​ថា​មនុស្ស​លើស​ទម្ងន់​ជា​មធ្យមបានគេងតិចជាង អ្នកដែលមានទម្ងន់ធម្មតា ១៦​នាទីក្នុងមួយថ្ងៃ។ ដូច្នេះ ហេតុអ្វី​បាន​ជា​ការ​គេង​ជួយ​ឲ្យ​យើង​រាង​ស្លីម? នេះ​គឺ​​ទាក់​ទង​នឹង​អរម៉ូន leptin និង ghrelin ។ Leptin ជួយ​គ្រប់គ្រង​កម្រិត​ថាមពល និង​រក្សា​ចំណង់​អាហារ​របស់​យើង​ទាប ខណៈ​ពេល​ដែល ghrelin ជំរុញ​ឲ្យ​ឃ្លាន ហើយ​ជា​រឿយ​ៗ​ធ្វើ​ឲ្យ​យើង​ចេះ​តែ​ចង់​ញ៉ាំ​អាហារ។ លទ្ធផល​នៃ​ការ​សិក្សា​ដែល​ធ្វើ​ឡើង​នៅ​សាកល​វិទ្យាល័យ Wisconsin នៃ​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា អ្នក​គេង​បាន​ច្រើន​កាត់​បន្ថយ អ័រម៉ូន ghrelin និង​បង្កើន​កម្រិត​អ័រម៉ូន leptin […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ