របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

មិនដែលដឹងសោះថាអម្ពិលទឹកមានអត្ថប្រយោជន៍ច្រើនម្ល៉ឹង

អម្ពិលទឹកមានសាច់ពណ៌ស សម្បកពណ៌បៃតង និងមានរសជាតិចត់តិច​តួច តែ​ពេល​ទុំ​នឹងប្រែជាពណ៌ក្រហមទាំងសាច់ទាំងសម្បក ហើយមានរសជាតិ​​ផ្អែម។ តើអម្ពិល​ទឹក​មានសារធាតុចិញ្ចឹមអ្វីខ្លះ ហើយផ្តល់​​​​​​​​​​​​​​​​​​​​​​អត្ថប្រយោជន៍​​អ្វីខ្លះដល់សុខភាព? ១. ជួយពោះវៀន អម្ពិលទឹកមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin និង flavonoids ដែលអាចជួយលាងសម្អាតជាតិពុលនៅក្នុងពោះវៀន និងក្រពះ ដែលអាចជួយ​ការពារយើងពីជំងឺរាក។ ២. ជួយស្បែក ត្រអកធ្វើឱ្យស្បែកយើងស្ងួត រមាស់ រលាក ប្រេះ ឬរបក។ សារធាតុ Saponins សារធាតុ​ប្រឆាំងអុកស៊ីតកម្ម (Alkaloid, Flavonoid និង Tannin ជាដើម)នៅ​ក្នុង​ផ្លែអម្ពិលទឹក អាចជួយ​ប្រឆាំង​បាក់តេរី និងមេរោគផ្សិតដែលធ្វើឱ្យយើងកើតត្រអក។ ជាង​នេះទៅទៀត វីតាមីន C នៅក្នុង​អម្ពិលទឹកអាចជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ​ដែលជួយឱ្យស្បែក​យើង​មាន​សុខភាពល្អ និងភ្លឺថ្លា។ ២. ជួយសុខភាពឆ្អឹង និងសាច់ដុំ អម្ពិលទឹកមានផ្ទុកកាល់ស្យូម និងផូស្វ័រដែលជាសារធាតុរ៉ែជួយធ្វើឱ្យឆ្អឹងយើងរឹងមុំា។ ជាងនេះទៅទៀត ការញុំាអម្ពិលទឹកអាចជួយសម្រួលសាច់ដុំ និងកាត់​បន្ថយ​ការ​ចុក​រួយ​សាច់ដុំ​ ព្រោះអម្ពិល​ទឹក​មានផ្ទុកប្រូតេអ៊ីន​ដែល​ជួយរក្សាម៉ាសសាច់ដុំ និងធ្វើឱ្យសាច់ដុំ​​មានសុខភាព​ល្អ។ ។ ៣. ជួយកាត់បន្ថយភាពតានតឹង និងថប់បារម្ភ សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Alkaloid, Flavonoid និង Tannin ជួយ​​ធ្វើ​ឱ្យយើង​មាន​អារម្មណ៍ល្អ បន្ធូរភាពតានតឹង និងថប់បារម្ភ។ សារធាតុ​​នេះក៏ជួយពង្រឹង​មុខងារ​ខួរក្បាល និងការចងចាំរបស់យើងដែរ។ ចង់គណនា BMI […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

តែ​ ៤​ប្រភេទ អ្នកកំពុងប្រើ​ថ្នាំពេទ្យប្រចាំថ្ងៃ គួរចៀសវាង

តែ​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ដ៏​ច្រើន​លើសលប់​​ និង​អាច​ប្រើ​​ជា​ភេសជ្ជៈ​ជំនួស​កាហ្វេ​បាន​ផង​ដែរ​។ ប៉ុន្តែ មុន​ពេល​ដែល​យើង​ញ៉ាំ​តែ យើង​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ឬ​​អ្នក​ជំនាញ​ខាង​ការ​ចំណីអាហារ​​ជា​មុន​សិន បើ​យើ់ង​កំពុង​ប្រើ​ប្រាស់​ថ្នាំពេទ្យ​ប្រចាំ​ថ្ងៃ។ ពិត​ណាស់​ គ្នា​យើង​ជា​ច្រើន​ជឿ​ថា​តែ​​មាន​សុវត្ថិភាព​ ដោយ​មិន​បាន​គិត​​ពី​ឥទ្ធិពល​របស់​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ទៅ​លើ​ថ្នាំ ឬ​ផល​ប៉ះពាល់​អវិជ្ជមាន​​សម្រាប់​ស្ថានភាព​សុខ​ភាព​រ​ជាក់លាក់​ ដូចជា​ការ​មាន​ផ្ទៃពោះ​ជា​ដើម​នោះ​ដែរ​​។ ថ្វីត្បិត​ភេសជ្ជៈ​​​តែ ​​ភាគច្រើន​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​យើង​ញ៉ាំ​ក្នុង​បរិមាណ​សម​ល្មម​ ប៉ុន្តែ​អ្នក​ដែល​មាន​ស្ថានភាព​សុខភាព​ជាក់លាក់​ គូរកាត់បន្ថយ​ ឬ​​ជៀសវាង​​ញ៉ាំ​តែ​មួយ​ចំនួន​ ទើប​ជា​ការ​ប្រសើរ​។ ​​​​​តែ​៤ប្រភេទ ​មាន​ឥទ្ធិពល​​លើ​​ការ​ប្រើប្រាស់​ថ្នាំ​ ១. តែ​Chamomile តែ​មួយ​ប្រភេទ​នេះ អាច​ប្រើ​សម្រាប់​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ ពីព្រោះ​វា​កាត់បន្ថយ​បញ្ហា​ថប់បារម្ភ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ មិន​តែ​ប៉ុណ្ណោះ ​Chamomile ​អាច​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ​ ហើយ​​ការ​ញ៉ាំ​តែ​នេះ រយៈពេល​ខ្លី​ផ្ដល់​អត្ថប្រយោជន៍​ដល់​ការ​គ្រប់គ្រង​ជាតិស្ករ​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ យ៉ាង​ណា​មិញ បើ​យើង​ញ៉ាំ​ភេសជ្ជៈ​នេះ​ច្រើន​ពេក​ វា​អាច​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​​ច្រើន​ជ្រុល ដូច្នេះ​ហើយ​ អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ គួរតាមដាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ដិតដល់​ ព្រម​ទាំង​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​បរិមាណ​ត្រឹមត្រូវ​ក្នុង​ការ​ញ៉ាំ​តែ​Chamomile ​ប្រកប​ដោយ​សុវត្ថិភាព​។ ​២. តែ​បៃតង​ ជាមួយ​គ្នា​នេះ​ដែរ តែ​បៃតង​ក៏​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ថ្នាំ​មួយ​ចំនួន​ដែល​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​បេះដូង​។ ហេតុ​នេះ​ហើយ អ្នក​ដែល​ញ៉ាំ​​ថ្នាំ​បេះដូង​ គួរកាត់បន្ថយ​ការ​ញ៉ាំ​តែ​បៃតង​។ ជាក់​ស្ដែង ស្លឹក​តែ​បៃតង​ស្ងួត សម្បូរ​ទៅ​ដោយ​វីតាមីន​K ដែល​អាច​បង្កើន​កំណក​ឈាម​។ នៅ​ពេល​ដែល​យើង​ស្រូប​យក​វីតាមីន​K​កាន់​តែ​ច្រើន​ វា​អាច​រារាំង​ដល់​សកម្មភាព​របស់​ថ្នាំ​​ដែល​ធ្វើ​ឲ្យ​ឈាម​រាវ លើ​អ្នក​ប្រើ​ថ្នាំ​​សម្រាប់​ព្យាបាល​បញ្ហា​សម្ពាធ​ឈាម​​ខ្ពស់ និង​ខ្សោយ​បេះដូង​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៣. តែ​Ginkgo សម្រាប់​អ្នក​ដែល​មាន​បញ្ហា​​បេះដូង គួរ​​ជៀសវាង​ការ​ញ៉ាំ​តែ​Ginkgo ​​និង​តែ​បៃតង​។ នេះ​ដោយ​សារ​តែ​ ថ្នាំ​Ginkgo biloba […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

បើនៅសុខៗក៏​ឈប់ផឹកកាហ្វេ តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ?

មនុស្ស​មិន​តិច​នាក់​ទេ ដែល​​ព្រឹក​ឡើង​ត្រូវ​ការ​កាហ្វេ​មួយ​កែវ ហើយ​កា​ហ្វេ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​​ផ្ដល់​គុណ​ប្រយោជន៍​ចំពោះ​សុខ​ភាព​ច្រើន​ដែរ។ ប៉ុន្តែ​ការ​ផ្ដល់​គុណ​ប្រយោជន៍​ចំពោះ​សុខ​ភាព​នេះ ក៏​អា​ស្រ័យ​ទៅ​លើ​គ្រឿង​ផ្សំ​របស់​កាហ្វេ​ដូច​គ្នា។ ការ​ញ៉ាំ​ការ​ហ្វេ​ត្រូវ​គេ​ជឿ​ថា​អាច​រួម​ចំណែក​ការពារ​ជំងឺ​វង្វេង និង​ជំងឺ​បេះ​ដូង តែ​ក៏​ត្រូវ​ដឹង​ដែរ​ថា ការ​បន្ថែម​ស្ករ​ ឬ​ទឹក​ដោះ​គោ​ច្រើន​ក្នុង​កាហ្វេ គឺ​ជា​ការ​បន្ថែម​កាឡូរី​កាន់​តែ​ច្រើន​ដែរ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ផឹក​ឡើង​ទម្ងន់​ដូច​គ្នា​។​ កាហ្វេ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន ព្រម​ជាមួយ​នឹង​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម និង​សារធាតុ​សកម្ម​មួយ​ចំនួន​ទៀត ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក និង​បង្ការ​ជំងឺ​រ៉ាំ​រ៉ៃ​មួយ​ចំនួន​។ ប៉ុន្តែ​កុំ​ច្រឡំ​ថា​ភេសជ្ជៈ​ផ្អែម​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​មាន​ប្រយោជន៍​ដូច​គ្នា​ដែរ​នោះ ព្រោះ​ថា​ក្នុង​ភេសជ្ជៈ​ទាំង​នោះ​អាច​មាន​បន្ថែម​ស្ករ​ច្រើន​ ដែល​អាច​ធ្វើ​ឲ្យ​គុណ​ប្រយោជន៍​របស់​កាហ្វេអ៊ីន​ទាប​ជាង​ផល​ប៉ះពាល់​សុខ​ភាព​។ តើ​អ្នក​ណា​ខ្លះ​​​មិន​គួរ​ផឹក​កាហ្វេ? មិន​មែន​មនុស្ស​គ្រប់​គ្នា​​អាច​ផឹក​កាហ្វេ​បាន​នោះ​ទេ ដោយ​ថា​អ្នក​ខ្លះ​អាច​មិន​ស្រួល​ខ្លួន​ពេល​ផឹក​កាហ្វេ ហើយ​ស្ថាន​ភាព​រោគ​សញ្ញា​មួយ​ចំនួន​ក៏​បាន​ប្រសើរ​ឡើង​វិញ​ពេល​ឈប់​ផឹក​កាហ្វេ​។ កាហ្វេ​អ៊ីន​អាច​បង្ក​ឲ្យ​ឡើង​សម្ពាធ​ឈាម ដូច​នេះ​ហើយ​អ្នក​មាន​សម្ពាធ​ឈាម​​ខ្ពស់ គួរ​តែ​កម្រិត​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​។ ដូច​គ្នា​ដែរ សម្រាប់​អ្នក​មាន​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ​ (GERD)​ ការ​ផឹក​កាហ្វេ​ក៏​អាច​ភ្ញោច​ឲ្យ​មាន​រោគ​សញ្ញា​ដែរ ព្រោះ​ថា​កាហ្វេ​អ៊ីន​អាច​ធ្វើ​ឲ្យ​​សាច់ដុំ​ខ្ជឹប​បំពង់​អាហារ​ថយ​ចុះ ជា​ហេតុ​នាំ​ឲ្យ​អាស៊ីដ​ក្រពះ​អាច​ចាល់​ឡើង​មក​បំពង់​អាហារ​បាន​។ កាហ្វេ តែ និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន សុទ្ធ​តែ​មាន​ទំនាក់​ទំនង​នាំ​ឲ្យ​រោគ​សញ្ញា​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ​កើត​ឡើង។ ដូច​គ្នា​ដែរ សម្រាប់​អ្នក​មាន​បញ្ហា​ពិបាក​គេង​ ការ​កម្រិត​ការ​ផឹក​​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី ក៏​ជា​រឿង​សំខាន់​ដែរ។ ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ក្នុង​រង្វង់​ប្រាំមួយ​ម៉ោង​មុន​ពេល​ចូល​គេង អាច​រំខាន​ដល់​ដំណេក ឬ​ធ្វើ​ឲ្យ​​ជំងឺ​គេង​មិន​លក់​កាន់​តែ​ធ្ងន់ធ្ងរ​។​​​ រោគ​សញ្ញា​ក្រោយ​ពី​ឈប់​ផឹក​កាហ្វេ​ បើ​យើង​ជា​អ្នក​ញ៉ាំ​កាហ្វេ​ជា​ប្រចាំ ហើយ​បែរ​ជា​មក​ឈប់​ភ្លាម​ៗ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន ហើយ​អាច​នឹង​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ផង​ដែរ​។ រោគ​សញ្ញា​ទាំង​នេះ អាច​កើត​មាន​រហូត​ដល់​ ១២ ទៅ​២៤​ម៉ោង​ ក៏​មាន​​ បន្ទាប់​ពី​ការ​ផឹក​កាហ្វេ​លើក​ចុង​ក្រោយ​។ រោគ​សញ្ញា៖ ឈឺ​ក្បាល​ខ្លាំង អស់​កម្លាំង​ខ្លាំង អារម្មណ៍​ធ្លាក់​ចុះ រសេះរសោះ ពិបាក​ផ្ចង់​អារម្មណ៍ ចេញ​រោគ​សញ្ញា​ដូច​ផ្ដាសាយ។​​ ​ អាច​ស្រក​គីឡូ​ អ្នក​ញ៉ាំ​កាហ្វេ​មិន​បន្ថែម​ស្ករ ឬ​ទឹក​ដោះ​គោ​ ទំនង​ជា​មិន​មាន​បញ្ហា​ជាមួយ​នឹង​ការ​ឡើង​ទម្ងន់​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ដាក់​បន្ថែម​ស្ករ […]


រូបមន្តសុខភាព

ទំពាំងបាយជូរ​ខ្មៅផ្ដល់​អត្ថប្រយោជន៍​ច្រើន​ មិន​គួរ​រំលង​​​​​

ទំពាំងបាយជូរ​ខ្មៅ​ មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ ក៏​ផ្ដល់​អត្ថប្រយោជន៍​សម្បូរ​បែប​ដល់​សុខភាព និង​សម្រស់​​​របស់​យើង​ផង​ដែរ​។ ពិត​ណាស់​ ទំពាំងបាយជូរ​ខ្មៅ​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ព្រម​ទាំង​ផ្ទុក​ទៅ​ដោយ​​វីតាមីន​A, B6, B12, C, E, ប៉ូតាស្យូម​ ជាតិ​ដែក​ ម៉ាញ៉េស្យូម​ និង​ជាតិ​សរសៃ​ ដែល​​ចាំបាច់​បំផុត​ចំពោះ​រាងកាយ​​។ ១. ប្រឆាំង​នឹង​ជំងឺ​បេះដូង​ ​​ទំពាំងបាយជូរ​ខ្មៅ​ផ្ទុក​បរិមាណ​​ដ៏​ច្រើន​នៃ​សារធាតុResveratrol និង quercetin ​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង​ ព្រម​ទាំង​ការពារ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ ដែល​បណ្ដាល​មក​ពី​កម្រិត​ខ្ពស់​នៃ​កូលេស្តេរ៉ូល​មិន​ល្អ​នៅ​ក្នុង​ចរន្ត​ឈាម​​​បាន​យ៉ាង​ល្អ​។ ​​​​​​​២. ជួយ​គ្រប់គ្រង​ការ​ប្រែប្រួល​អារម្មណ៍​ និង​​អាការៈ​ឈឺ​ក្បាល​ ប្រសិនបើ​ស្រី​ៗ​យើង​តែង​ប្រឈម​នឹង​រោគសញ្ញា​​មុន​ពេល​មក​រដូវ (PMS) ដូច​ជា​ប្រែប្រួល​អារម្មណ៍ និង​ឈឺ​ក្បាល​ ទំពាំងបាយជូរ​ខ្មៅ​អាច​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ សារជាតិRiboflavin ​នៅ​ក្នុង​ទំពាំងបាយជូរ​ខ្មៅ​ ​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​​ចំពោះ​អ្នក​ដែល​ជួប​ប្រទះ​អាការៈ​ឈឺ​ក្បាល​ ឬ​ឈឺ​ក្បាល​ប្រកាំង​ជា​ញឹកញាប់​​។ ​​៣. ប្រឆាំង​នឹង​ជំងឺ​មហារីក​ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុCarotenoids ដែល​មាន​នៅ​ក្នុង​ទំពាំងបាយជូរ​ខ្មៅ​ អាច​ការពារ​ការ​ផលិត​រ៉ាឌីកាល់​សេរី​ ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​។ ដូច្នេះ​ហើយ​ ទំពាំងបាយជូរ​ខ្មៅ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មួយ​ចំនួន​ ដោយ​សារ​តែ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុCarotenoids។​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ​​​​៤. ល្អ​ចំពោះ​ស្បែក​ និង​សក់​ ទន្ទឹម​នឹង​នេះ​ ទំពាំងបាយជូរ​ខ្មៅ​ក៏​ផ្ទុក​ប្រេង​គ្រាប់​ទំពាំងបាយជូរ​​ ​​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​​នឹង​អុកស៊ីតកម្ម​ និង​វីតាមីន​E ​​ដែល​អាច​ជួយ​ថែទាំ​​សុខភាព​ស្បែក​ក្បាល ដោយ​បង្កើន​ចរាចរ​ឈាម​ ការពារ​សក់​ជ្រុះ និង​បែក​ចុង​ ព្រម​ទាំង​បញ្ហា​សក់​ស្កូវ​មុន​វ័យ​។ […]


អាហារូបត្ថម្ភ

អាហារដែលមានកម្រិតអ៊ីស្តាមីន អ្នកឧស្សាហ៍ប្រតិកម្មគួរដឹង

ប្រតិកម្មនឹងសារធាតុអ៊ីស្តាមីន ពី​អាហារ​ដែលយើងញ៉ាំចូល​​ក្នុងខ្លួន​មានរោគសញ្ញា​ស្រដៀងនឹង​អាលែកហ្ស៊ី​ដែរ ដោយសារ​រាងកាយ​យើងមានបញ្ហាក្នុងការបំបែកសារធាតុនោះ ឬដោយសារ​ក្នុងរាងកាយយើង​មាន​ផ្ទុកអ៊ីស្តាមីនច្រើនលើសកម្រិត។ តើអាហារណាខ្លះដែល​មាន​​កម្រិត​អ៊ីស្តាមីនទាប ហើយអាហារណា​ខ្លះ​មាន​អ៊ីស្តាមីនខ្ពស់គួរចៀសវាង? ចុះអ្វីជា​អ៊ីស្តាមីន? ​គឺជាសារធាតុដែលបញ្ចេញដោយកោសិកាឈាមសដើម្បីឆ្លើយតបនឹងការរងប៉ះពាល់ពីអាលែកហ្ស៊ី ឬពីប្រតិកម្មបញ្ចេញពីការរលាក ដែលអាចបង្កគ្រោះថ្នាក់ដូចជា វីរុស បាក់តេរី សារធាតុ​បង្កប្រតិកម្ម ឬសារធាតុគីមីជាដើម កោសិកាឈាមសឈ្មោះម៉ាស (mast) នៅ​ក្នុងរាងកាយយើងនឹងបញ្ចេញសារធាតុអ៊ីស្តាមីនដើម្បី​កម្ចាត់ ឬទប់ស្កាត់​សារធាតុ​ទាំង​នោះ។ រាងកាយយើងក៏ទទួលបានអ៊ីស្តាមីនពីអាហារដែលយើងញ៉ាំដែរ។ អាហារមួយ​ចំនួន​មាន​ផ្ទុក​អ៊ីស្តាមីន អាហារមួយចំនួនជួយជំរុញការបញ្ចេញអ៊ីស្តាមីន និងអាហារមួយ​ចំនួន​ទៀតផ្ទុកអ៊ីស្តាមីនផង ជំរុញការបញ្ចេញអ៊ីស្តាមីនផង។ ឧទាហរណ៍​៖ គ្រឿង​ស្រវឹង​មិនត្រឹមតែ​ផ្ទុកទាំង​អ៊ីស្តាមីនទេ ថែម​ទាំងជំរុញ​ឱ្យ​រាងកាយ​យើង​បញ្ចេញ​អ៊ីស្តាមីន​ទៀតផង។ នៅពេលយើងប្រតិកម្មនឹងជាតិអ៊ីស្តាមីន យើងនឹងមានអាការៈដូចជា៖ កណ្តាស់ រមាស់ ឈឺសន្លាក់ ចង្អោរ រាក សម្ពាធឈាមចុះទាប ឈឺពោះ ឈឺក្បាល ឬឡើង​កន្ទួល​ក្រហម។ ១. អាហារដែលមានអ៊ីស្តាមីនទាបមានដូចជា៖ ផ្លែឈើសឹងតែទាំងអស់លើកលែងតែ ម្នាស់ ស្ត្របឺរី ល្ហុង ផ្លែឈើអម្បូរក្រូច (ក្រូចឆ្មា ក្រូច ក្រូចថ្លុង)​ ចេក បន្លែសឹងតែទាំងអស់លើកលែងតែ ប៉េងប៉ោះ ត្រប់វែង ស្ពៃពួយឡេង គ្រាប់ធញ្ញជាតិដែលគ្មានជាតិហ្គូទីន (Gluten)៖ ពោត អង្ករ គ្រាប់​ឈៀ ប្រេង​អូ​លីវ ប្រូតេអ៊ីនពីសត្វស្រស់៖ […]


រូបមន្តសុខភាព

ញ៉ាំ​​​​ភេសជ្ជៈ​កំប៉ុង​រាល់​ថ្ងៃ​ អាចប៉ះពាល់​សុខភាពរាងកាយ​ច្រើន​យ៉ាង

គ្នា​យើង​ភាគ​ច្រើន​ចូលចិត្ត​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​​ជា​ប្រចាំ ពីព្រោះ​ថា​ភេសជ្ជៈ​​ប្រភេទ​នេះ​​មាន​ជាតិ​ស្ករ​ កាបូន និង​កាហ្វេ​អ៊ីន​ដែល​ជួយ​​​បង្កើន​ថាមពល ព្រម​​ទាំង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​។ យ៉ាង​ណា​មិញ ភេសជ្ជៈ​កំប៉ុង​ ជា​ប្រភេទ​​កាឡូរី​ទទេដែល​មាន​​ជាតិ​ស្ករ​សិប្បនិម្មិត មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម ​អាច​ប៉ះពាល់​ដល់​សុខភាព​​ធ្ងន់ធ្ងរ​ ប្រសិនបើ​យើង​ញ៉ាំ​រាល់​ថ្ងៃ​។ ១. ប្រឈម​ជំងឺ​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​បេះដូង​ យោង​តាម​លទ្ធផល​នៃ​ការ​វិភាគ​​លើ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​រាល់​ថ្ងៃ មាន​ទំនាក់ទំនង​នឹង​ការ​កើន​ឡើង​នៃ​ជំងឺ​បេះដូង​ដល់​ទៅ​១៦​%។ បន្ថែម​ពី​នេះ ក៏​ពាក់ព័ន្ធ​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដូច​គ្នា​ នេះ​បើ​យោង​តាម​ការ​សិក្សា​​ឆ្នាំ​២០១២​របស់​​ទស្សនាវដ្ដី​Amercian Journal of Clinical Nutrition។​ ២. ប៉ះពាល់​ដល់​ពោះវៀន​ ពិត​ណាស់​ ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ​ជួយ​ជំរុញ​ការ​កើន​ឡើង​នៃ​បាក់តេរី​អាក្រក់ និង​ផ្សិត​​នៅ​ក្នុង​ពោះវៀន​។ ជាមួយ​គ្នា​នេះ​ដែរ ភេសជ្ជៈ​ទាំង​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ហ្គាស​ និង​ហើម​ពោះ ព្រម​ទាំង​បង្ក​ជា​បញ្ហា​រំលាយ​អាហារ​ផ្សេង​ទៀត​​ ដូចជា​ចាល់​អាស៊ីដ​​ជាដើម​។ ៣. បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ​​ភេសជ្ជៈ​កំប៉ុង​អាច​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ នៅ​ពេល​ដែល​ជាតិ​ស្ករ​កើន​ឡើង​ អាំងស៊ុយលីន​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​ចរន្ត​ឈាម​ និង​ចូល​ទៅ​ក្នុង​កោសិកា​ដើម្បី​បង្កើន​ថាមពល​ ឬ​រក្សា​ទុក។ បើ​យើង​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​រាល់​ថ្ងៃ​ ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​អាំងស៊ុយលីន​​កើន​ឡើង​ពេញ​មួយ​ថ្ងៃ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។ ៤. ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ថ្លើម​ ថ្លើម​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​បំប្លែង​ជាតិ​ស្ករ​ពី​ក្នុង​​ភេសជ្ជៈ​កំប៉ុង​។ ជាក់​ស្ដែង ជាតិ​ស្ករ​បន្ថែម​នៅ​ក្នុង​ភេសជ្ជៈ​កំប៉ុង​ អាច​បង្កើន​ការ​ផលិត​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម ព្រម​ទាំង​អាច​បង្ក​ជា​​​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ ដែល​មិន​មែន​បណ្ដាល​មក​ពី​ជាតិ​អាល់កុល​ ។ ​​​​​៥. ធ្វើ​ឲ្យ​ឆ្អឹង​ និង​ធ្មេញ​ចុះ​ខ្សោយ​ ទន្ទឹម​នឹង​នេះ ការ​ញ៉ាំ​​ភេសជ្ជៈ​កំប៉ុង​​រាល់​ថ្ងៃ ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​​កាចា​ធ្មេញ​ផង​ដែរ​។ ការ​រួម​បញ្ចូល​នៃ​អាស៊ីដ​ និង​ជាតិ​ស្ករ​​ អាច​នាំ​ឲ្យ​កាចា​ធ្មេញ​យើង​ចុះ​ខ្សោយ​ […]


អាហារូបត្ថម្ភ

ខ្វះជាតិស័ង្កសី អាច​ចេញ​រោគ​សញ្ញាទាំង ៨នេះ

ស័ង្កសី គឺជាសារធាតុរ៉ែដែលមាននាទីជួយដល់ប្រព័ន្ធភាពស៊ាំរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ ជួយភ្នែក និងជួយបង្កើតប្រូតេអ៊ីនសម្រាប់​​សុខភាពឆ្អឹង សាច់ដុំ ជាលិកា និងឈាម។ តើ​មានរឿងអ្វីកើតឡើង ប្រសិនបើរាងកាយយើងខ្វះជាតិជាតិ​ស័ង្កសី? អាហារអ្វីខ្លះសម្បូរជាតិជាតិស័ង្កសី? បើ​សិន​ជា​រាង​កាយ​យើង​ខ្វះ​ជាតិ​ស័ង្កសី នោះ​អាច​នឹង​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​​។​ ១. មិនឃ្លានអាហារ កង្វះស័ង្កសីអាចបណ្តាលឱ្យយើងមិនឃ្លានអាហារ ដោយសារស័ង្កសី​គឺជាអង់ស៊ីម​ដែល​គ្រប់គ្រងឃានវិញ្ញាណ និងជីវហាវិញ្ញាណរប​ស់យើង ធ្វើឱ្យយើង​ហិតមិន​ដឹង​ក្លិន ញុំាមិនដឹងឆ្ងាញ់ ឬសាបមាត់ជាដើម។ ២. ពិបាកផ្ចង់អារម្មណ៍ តាមការសិក្សានៅសកលវិទ្យាល័យ Toronto បានឱ្យដឹងថា សារធាតុស័ង្កសី​មាន​តួនាទី​​សំខាន់ក្នុងការគ្រប់គ្រងណឺរ៉ូន (កោសិកាប្រសាទ)។ កង្វះស័ង្កសីអាចបណ្តាល​ឱ្យ​យើង​ពិបាកផ្ចង់អារម្មណ៍ និងភ្លេចភ្លាំង។ ៣. ក្រជារបួស ប្រសិនបើយើងមានរបួស ហើយក្រជាសះស្បើយក៏អាចជាសញ្ញាកង្វះស័ង្កសីដែរ ព្រោះ​ស័ង្កសីជួយឱ្យឈាមឆាប់កក និងជួយដល់ដំណើរការ​ជាលិកាស្បែក​ក្នុងការ​ជួសជុល​ខ្លួនឯង។ ៤. ឈឺញឹកញាប់ ឬផ្តាសាយយូរ ប្រព័ន្ធភាពស៊ាំរបស់យើងត្រូវការស័ង្កសីដើម្បីដំណើរការ។ ស័ង្កសីជួយកោសិ​កា​ T-Cell ក្នុង​ការសម្លាប់បាក់តេរី វីរុស និងកោសិកាមហារីក។ ប្រសិនបើយើងខ្វះស័ង្កសី រាងកាយ​យើង​នឹងចុះខ្សោយ ហើយងាយនឹង​ឈឺណាស់។ ចង់គណនា BMI ចុចទីនេះ! ៥. ជ្រុះសក់ ស័ង្កសីមាននាទីធ្វើឱ្យអ័រម៉ូនយើងមានតុល្យភាព ដែលមានន័យថា បើរាងកាយ​យើង​ខ្វះ​ស័ង្កសី ក្រពេញទីរ៉ូអ៊ីតបញ្ចេញ​អ័រម៉ូនមិនគ្រប់គ្រាន់​ដែល​ជា​ហេតុ​ធ្វើឱ្យ​យើង​ជ្រុះសក់។ ៦. កើតមុន ស័ង្កសីជាសារធាតុធម្មជាតិដែលអាចជួយកាត់បន្ថយការផលិត​ជាតិខ្លាញ់​របស់កោសិកាស្បែក។ នៅពេលរាងកាយយើងខ្វះស័ង្កសី ស្បែករបស់យើងនឹងផលិត​ជាតិ​ខ្លាញ់​ច្រើនដែលធ្វើឱ្យរន្ធញើសយើងស្ទះ និងឡើងមុន។ ៧. មើលមិនច្បាស់ កង្វះស័ង្កសីធ្វើឱ្យយើងមើលមិនច្បាស់ ដោយសារស័ង្កសីជាសារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែលការពារភ្នែកពីការចុះខ្សោយដោយសារមានអាយុច្រើន។ មិនតែ​ប៉ុណ្ណោះ ស័ង្កសីជួយឱ្យថ្លើមសំយោគវីតាមីន A ដែលជាសារធាតុល្អ​ចំពោះ​សុខភាព​ភ្នែក។ ៨. […]


អាហារូបត្ថម្ភ

ញុំាផ្នែកពណ៌សនៃស៊ុតច្រើនក្នុងមួយថ្ងៃៗ អាចមានផលប៉ះពាល់ ៥ យ៉ាង

ផ្នែក​ពណ៌​ស​នៃ​ស៊ុតផ្ទុកទៅដោយប្រូតេអ៊ីន គ្មានកូកូលេស្តេរ៉ូល ឬខ្លាញ់ ប៉ុន្តែខ្វះសារធាតុចិញ្ចឹម​សំខាន់ៗ​មួយចំនួនមាន​នៅ​ក្នុង​ផ្នែកលឿង​នៃស៊ុត។ តើ​នឹង​មានអ្វីកើតឡើងចំពោះរាងកាយ ប្រសិន​​បើយើងញុំាស៊ុតតែផ្នែក​ពណ៌​សច្រើនគ្រាប់ក្នុងមួយថ្ងៃ? អ្នកចង់សម្រក់ទម្ងន់ដែលញុំាតែស៊ុតផ្នែក​ពណ៌​សជំនួសសាច់ ហើយញុំាស៊ុតសច្រើនគ្រាប់ជាប្រចាំ​ក្នុងមួយថ្ងៃៗ​អាចមាន​ផល​ប៉ះពាល់​​ដល់សុខភាព​ដូចខាង​ក្រោម៖ ១. កង្វះវីតាមីន​B វីតាមីន B ជួយឱ្យសក់ ស្បែក និងក្រចកមានសុខភាព​ល្អ ហើយ​ជួយ​ដល់ការរំលាយអាហារ បំប្លែងអាហារ និងជំនួយខួរក្បាល។ កង្វះវីតាមីនB អាច​បណ្តាល​​ឱ្យយើងប្រកាច់ ជ្រុះសក់ ឈឺសាច់ដុំ និងឈឺចាប់​សន្លាក់ធ្ងន់ធ្ងរ។ ការញុំាស៊ុតផ្នែក​ពណ៌សច្រើនជារៀងរាល់ថ្ងៃក្នុងរយៈពេលយូរអាចបណ្តាលឱ្យបរិមាណវីតាមីនB ក្នុងរាងកាយយើងថយចុះ ដោយសារតែស៊ុតពណ៌សមាន​ផ្ទុក Avidin ដែលជា​ប្រូតេអ៊ីន​អាច​រារាំងរាងកាយពីការស្រូបយកវីតាមីន B ពីចំណីអាហារ។ ២. លើសប្រូតេអ៊ីនក្នុងខ្លួន ស៊ុតពណ៌សសម្បូរទៅដោយប្រូតេអ៊ីន។ ការញុំាប្រូតេអ៊ីន​ក្នុងបរិមាណច្រើន​អាច​បណ្តាល​ឱ្យយើង​យើងមានបញ្ហាសុខភាពជាច្រើនដូចជា ឈឺក្បាល ខ្សោយ ពុកឆ្អឹង ខ្សោះជាតិទឹកជាដើម។ ជាពិសេសប្រសិនបើយើងមានបញ្ហាតម្រងនោម​ យើងមិន​គួរ​ញ៉ាំ​ស៊ុតពណ៌ស​លើស​ពី​ពីរ​គ្រាប់​ក្នុង​មួយថ្ងៃទេ​។ ឯអ្នកដែល​មានបញ្ហា​ថ្លើម​ស្រួចស្រាល់​គួរតែ​ពិគ្រោះជាមួយគ្រូពេទ្យ​មុនពេល​ចាប់ផ្តើម​របបអាហារ​ដែលមាន​ស៊ុតពណ៌សច្រើន។ ៣. អាលែកហ្ស៊ី ស៊ុតជាកំពូលអាហារបង្កឱ្យយើងអាលែកហ្ស៊ីមិនថាស៊ុតពណ៌ស ឬស៊ុតផ្នែក​លឿងទេ។ ស៊ុតស​មានផ្ទុកអាល់ប៊ុយមីន (Albumin) ដែលជាប្រូតេអ៊ីន​បង្កឱ្យ​មានប្រតិកម្មអាលែកហ្ស៊ី​ ​រួមមានរោគសញ្ញាដូចជា រមាស់ ហៀរទឹកភ្នែក ឡើង​កន្ទួលក្រហម ឈឺពោះ រាក ​ទល់លាមក ថប់ដង្ហើម ឬក្អកជាដើម។ ៤. អាចងាយពុលអាហារ អាល់ប៊ុយមីននៅក្នុងស៊ុតផ្នែក​ពណ៌ស គឺងាយរងការចម្លងរោគដោយបាក់តេរីដូចជា salmonella ដែលជាបាក់តេរីស្ថិតនៅក្នុងពោះវៀនរបស់មាន់។ បាក់តេរីនេះអាច​មាន​វត្តមាន​លើផ្ទៃខាងក្នុង និងខាងក្រៅ​របស់​សំបកស៊ុត។ […]


អាហារូបត្ថម្ភ

សាឡាដមានប៉ុន្មាន​ប្រភេទ និង​មានសារធាតុចិញ្ចឹមអ្វីខ្លះ?

សាឡាដមានច្រើនប្រភេទ ហើយមានរសជាតិ រូបរាង កម្រិតស្រួយ និងសារធាតុ​ចិញ្ចឹម​ខុសៗគ្នា។ តើសាឡាដនៅទីផ្សារយើងមានប៉ុន្មានប្រភេទ ហើយមាន​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព? សាឡាដមានច្រើនប្រភេទ តែសាឡាដដែលពេញនិយមនៅទីផ្សារយើងមាន ៥ ប្រភេទ​គឺ៖ ១. សាឡាដស្លឹក សាឡាត់ស្លឹកដុះជាគុម្ភ និងមានស្លឹកលាចេញពីគ្នា ហើយស្លឹកអាចក្រាស់ ស្តើង ឬរួញ និងមានពណ៌បៃតង ឬបៃតងលាយក្រហម ហើយមានរសជាតិស្រាល ឬហឹរតិចៗ។ ២. សាឡាដរ៉ូម៉ែន សាឡាដរ៉ូម៉ែនក៏ដុះជាគុម្ភដែរ មានស្លឹកវែងៗរាងក្តោបចូលគ្នា។ ស្លឹកស្រទាប់​​ខាងក្រៅ​មានពណ៌បៃតង ឯស្លឹកស្រទាប់ខាងក្នុងមានពណ៌បៃតង​លាយស។ សាឡាដរ៉ូម៉ែន​ស្រួយ និង​មាន​រសជាតិ​ផ្អែម​ស្រទន់ ។ ៣. សាឡាដទឹកកក សាឡាដទឹកកកមានរូបរាងស្រដៀងស្ពៃក្តោប រឹង ស្រួយជាងសាឡាដរ៉ូម៉ែន និងមាន​ជាតិ​ទឹកច្រើន។ ៤. សាឡាដអាហ្គូឡា (Arugula) សាឡាដអាហ្គូឡា ឬសាឡាដរ៉ូកែតមានរសជាតិហិរតិចៗ។ យើងឧស្សាហ៍ឃើញ​សាឡាដ​នេះនៅក្នុង​ម្ហូប​អ៊ីតាលី និងនៅលើភីហ្សា។ ៥. សាឡាដអែនដាយ (Endive) សាឡាដអែនដាយ ឬសាឡាដ Frisée ដុះជាគុម្ភមានស្លឹកវែងតូចៗ រាងក្រញាញ់ អាច​មាន​រ​សជាតិល្វីងបន្តិច ហើយជាទូទៅយើងប្រើតុបតែង​លើម្ហូប។ ចង់គណនា BMI ចុចទីនេះ! សាឡាដជាបន្លែដែលមានកាឡូរីទាប និងផ្ទុកទៅដោយសារធាតុចិញ្ចឹមដូចជា៖ ជាតិសរសៃ៖ ជួយសម្រួលដល់ការបន្ទោរបង់ និងជួយកាត់បន្ថយល្បឿន​បំប្លែងអាហារដែលធ្វើឱ្យយើងឆ្អែតបានយូរ។ វីតាមីន A៖ ជាសាធាតុប្រឆាំងអុកស៊ីតកម្មដែលល្អចំពោះសុខភាពស្បែក និងភ្នែក​របស់​យើង ហើយអាចជួយការពារយើងពីជំងឺមហារីកសួត និងមាត់ធ្មេញទៀតផង។ […]


រូបមន្តសុខភាព

មូលហេតុ​​ ៣ ​យ៉ាង ​​ក្រោយញ៉ាំ​កាហ្វេកើត​មាន​អាការៈ​​ចង្អោរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាហ្វេ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ ដែល​ជួយ​បង្កើន​កម្រិត​ថាមពល​ដល់​​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​ ប៉ុន្តែ​​វា​ក៏​ផ្ដល់​​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ​។ ពិត​ណាស់​ ដោយ​សារ​តែ​កាហ្វេ​មាន​ជាតិ​អាស៊ីដ​ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​អាច​​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ចង្អោរ​​បន្ទាប់​ពី​ញ៉ាំ​អស់​មួយ​ពែង។ មូលហេតុ​ដែល​យើង​មាន​អាការៈ​ចង្អោរ​ ក្រោយ​ញ៉ាំ​កាហ្វេ​រួច​​ ១. ចាល់​អាស៊ីដ​ ដោយ​សារ​តែ​កាហ្វេ​មាន​ផ្ទុក​ជាតិ​អាស៊ីដ វា​អាច​បង្កើន​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​កាន់​តែ​ច្រើន​ ដែល​អាច​បង្ក​​ជា​បញ្ហា​ក្រពះ​ពោះវៀន​ ដូចជា​ ក្រហាយ​ទ្រូង ចាល់​អាស៊ីដ​ និង​ហើម​ពោះ​ជា​ដើម​។ យោង​តាម​អ្នក​ឯកទេស​ខាង​ចំណី​អាហារ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​កាហ្វេ​​អាច​បង្ក​ជា​បញ្ហា​ចាល់​អាស៊ីដ​ ទើប​អ្នក​ដែល​មាន​បញ្ហា​ចាល់​អាស៊ីដ​រ៉ាំរ៉ៃ​ ងាយ​នឹង​កើត​មាន​អាការៈ​ចង្អោរ បន្ទាប់​ពី​ញ៉ាំ​កាហ្វេ​រួច​។ ២.​ញ៉ាំ​កាហ្វេ​នៅ​ពេល​ពោះ​ទទេ ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ដែល​ញ៉ាំ​កាហ្វេ​​​នៅ​​ពេល​ពោះ​ទទេ​ ក៏​អាច​កើត​មាន​អាការៈ​ចង់​ក្អួត​ដូច​គ្នា​ ពីព្រោះ​កាហ្វេ​​ផ្ទុក​អាស៊ីដ​ខ្ពស់ ​ដែល​​នាំ​ឲ្យ​ស្រទាប់​ក្រពះ​ក្រហាយ​ ក៏​ដូចជា​បង្ក​ជា​អាការៈ​ចង្អោរ​។ រី​ឯ​ជាតិ​កាហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ ជួយ​រំញោច​ការ​ផលិត​អាស៊ីដ​ក្រពះ ដែល​ជា​លទ្ធផល​​ធ្វើ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ពោះ​នៅ​ពេល​ដែល​អាស៊ីដ​ក្រពះ​ផលិត​កាន់​តែ​ច្រើន​។ លើស​ពី​នេះ ក៏​បណ្ដាល​​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​កាហ្វេ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​​រួច​ ទើប​ជា​ការ​ប្រសើរ​។   ​​​​​៣. ញ៉ាំ​ថ្នាំ​ជាក់លាក់​មួយ​ចំនួន​ ចង្អោរ​ជា​ផល​រំខាន​ទូទៅ​ ​នៅ​ពេល​ដែល​យើង​ប្រើ​ថ្នាំ​មួយ​ចំនួន​ ក៏​ដូចជា​ឥទ្ធិពល​រវាង​ជាតិ​កាហ្វេអ៊ីន​ និង​ថ្នាំ​​ជាក់លាក់ ដែល​មាន​​ដូចជា​​ថ្នាំ​ប្រឆាំង​នឹង​បាក់តេរី ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត និង​ថ្នាំ​សម្រាប់​អ្នក​ជំងឺ​ហឺត​ជា​ដើម​។ វិធីសាស្ត្រ​បញ្ចៀស​អាការៈ​ចង្អោរក្រោយ​ញ៉ាំ​កាហ្វេ ញ៉ាំ​កាហ្វេ​ដែល​មាន​ជាតិ​អាស៊ីដ​ទាប​ បន្ថែម​ទឹក​ដោះ​គោ​ ឬ​គ្រីម​នៅ​ក្នុង​កាហ្វេ​ ញ៉ាំ​កាហ្វេ​នៅ​ពេល​ញ៉ាំ​អាហារ​ ឬ​ក្រោយ​​ពេល​ញ៉ាំ​អាហារ​រួច​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ