យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា គ្រាន់តែចាក់វ៉ាក់សាំងបង្ការជំងឺរើម ក៏អាចជួយយើងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានផងដែរ។
ក្រុមអ្នកស្រាវជ្រាវមកពីទស្សនាវដ្តី European Health Journal បានរកឃើញថា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺរើម មានហានិភ័យក្នុងការឆ្លងជំងឺសរសៃឈាមបេះដូងទាបជាងប្រមាណ ២៣% រួមទាំងគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងខ្សោយបេះដូង រហូតដល់ ៨ ឆ្នាំឯណោះ។
គួររំឭកផងដែរថា ការសិក្សានេះបានធ្វើឡើងលើមនុស្សច្រើនជាង ១ លាននាក់ ដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ពីទិន្នន័យឆ្នាំ២០១២ ហើយមានប្រសិទ្ធភាពការពារខ្ពស់ចំពោះបុរសដែលមានអាយុក្រោម ៦០ឆ្នាំ អ្នកដែលអសកម្ម និងអ្នកជក់បារី។
លោកសាស្រ្តាចារ្យ Dong Keon Yon មកពីសាកលវិទ្យាល័យ Kyung Hee ផ្នែកឱសថសាស្រ្តប្រចាំទីក្រុងសេអ៊ូល បានគូសបញ្ជាក់ថា មានហេតុផលមួយចំនួនដែលធ្វើឱ្យវ៉ាក់សាំងបង្ការជំងឺរើមនេះ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន។
មេរោគរើមអាចបង្កការបំផ្លាញក្នុងសរសៃឈាម ការរលាក និងកំណក ដែលអាចបង្កឱ្យកើតជាជំងឺបេះដូង។ នៅពេលដែលយើងបានចាក់ថ្នាក់បង្ការជំងឺនេះ វាប្រៀបដូចជាយើងបានកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដូច្នោះដែរ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC)ក៏បានណែនាំឱ្យអ្នកដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺរើមនេះឱ្យបាន២ដូស។ ពិតណាស់ ជំងឺរើមបង្កជាកន្ទួលរមាស់ដែលឈឺចាប់ គឺបង្កឡើងដោយវីរុសដូចជាទៅនឹងជំងឺអុតស្វាយដែរ ហើយវីរុសអាចសម្ងំនៅក្នុងខ្លួនអ្នកដែលកើតជំងឺអ៊ុតស្វាយ ហើយប៉ុន្មានឆ្នាំក្រោយក៏អាចបង្កទៅជាជំងឺរើមបាន។ ហានិភ័យនៃអ្នកដែលកើតជំងឺរើម អាចកើនឡើងទៅតាមវ័យ ជាពិសេសចំពោះអ្នកដែលមានអាយុលើសពី៥០ឆ្នាំ នេះបើយើងតាមCDC។
[embed-health-tool-heart-rate]
ជារួម តាមការសិក្សានេះបានបង្ហាញថា ដោយសារតែការរលាករ៉ាំរ៉ៃដែលបន្សល់ទុកពីការឆ្លងមេរោគអ៊ុតស្វាយ បូមរួមទាំងនៅពេលដែលយើងមានប្រព័ន្ធភាពស៊ាំចុះខ្សោយ វ័យកាន់តែចាស់ ឬស្រ្តេស យើងអាចនឹងកើតជំងឺរើមឡើងវិញ ហើយដោយសារតែការរលាករ៉ាំរ៉ៃនៅក្នុងខ្លួនរបស់យើងពីជំងឺរើម គឺអាចបង្កជាបញ្ហាបេះដូងបានដោយមិនដឹងខ្លួន៕
ចំណុចសំខាន់
អត្ថបទពាក់ព័ន្ធ៖
- ធ្វើបាន ៥ ចំណុចនេះ ប៉ាម៉ាក់លែងព្រួយរឿងកូនកើតផ្តាសាយញឹកទៀតហើយ
- កូនផ្តាសាយ បើមានសញ្ញាទាំងនេះ ប្រញាប់នាំកូនទៅពេទ្យភ្លាម!
- កូនផ្តាសាយ ហៀរសម្បោរ តឹងច្រមុះ គួរធ្វើម៉េចល្អ?
- បើកូនកើតគ្រុនផ្តាសាយប្រភេទ (Flu) B ប៉ាម៉ាក់គួរធ្វើម៉េចល្អ?
- រដូវភ្លៀងងាយផ្តាសាយណាស់ ស្រ្តីពពោះបើកើតផ្តាសាយគួរធ្វើម៉េចល្អ?
- ខែត្រជាក់ ក្មេងងាយផ្តាសាយ តឹងច្រមុះ សាកតិចនិកសាមញ្ញមួយនេះអាចជួយបាន