សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះគួរបង្ការ និងថែទាំបែបណា?

កុមារមួយចំនួនអាលែកហ្ស៊ីច្រមុះដែលមានអាការៈដូចជា ចេះតែកណ្តាស់ និងហៀរ​សម្បោរជាដើមតែនៅខែធ្លាក់ខ្យល់ទេ តែកុមារមួយចំនួនទៀតឧស្សាហ៍អាលែកហ្ស៊ីច្រមុះណាស់គឺគ្រប់រដូវកាលតែម្តង។ ហេតុអ្វីបានជាកុមារមួយចំនួនចេះតែអាលែកហ្ស៊ីច្រមុះ? គួរបង្ការ និង​ថែទំាំរបៀបម៉េច? ១. កុមារអាចអាលែកហ្ស៊ីច្រមុះនៅពេលណាខ្លះ? អាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុបង្ក​អាលែកហ្ស៊ីដែលបណ្តាលឱ្យជាលិកាច្រមុះកុមាររលាក និងហើម។ កុមារអាចអាលែកហ្ស៊ីច្រមុះនៅរដូវធ្លាក់ខ្យល់ដោយសារ ស្រូបយកលម្អងផ្កា និងពពួកមេរោគផ្សិតចេញពីរុក្ខជាតិដែលហោះក្នុងខ្យល់អាកាស។ មួយវិញទៀត កុមារក៏អាចអាលែកហ្ស៊ីច្រមុះគ្រប់ពេលដែលកុមារស្រូបយកកម្ទេចកម្ទីធូលីដី រោមសត្វ ពពួកមេរោគផ្សិត សង្កើច និងកាកសំណល់​ពីសត្វកន្លាតជាដើមដែលមាននៅក្នុងផ្ទះដែរ។ [embed-health-tool-vaccination-tool] ២. តិចនិចបង្ការកូនពីអាលែកហ្ស៊ីច្រមុះ វេជ្ជបណ្ឌិត ឆាយ និមល ឯកទេសរោគកុមារ និងទារកប្រចាំមន្ទីរ​សម្រាក​ព្យាបាលកុមារឱរ៉ាល់ បានឱ្យដឹងថា ដើម្បីបង្ការកូនតូច​ពី​អាលែក​ហ្ស៊ីច្រមុះ ម៉ាក់ប៉ាគួរ៖ ចាក់វ៉ាក់សាំងទាំងឡាយណាដែលជួយបង្ការវីរុសផ្លូវដង្ហើមផ្នែកខាងលើដូចជា វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងកូវីដដល់កូន បង្រៀនកូនឱ្យចេះអនាម័យទូទៅដូចជា ឧស្សាហ៍លាង​សម្អាតដៃ​ឱ្យស្អាត ពាក់ម៉ាសពេល ចេញទៅក្រៅ ឬពេលមិនស្រួលខ្លួន ម៉ាក់ប៉ាគួរសម្អាតផ្ទះឱ្យស្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ព្រោះពពួកមេរោគផ្សិត សង្កើច ជាដើមអាចលូតលាស់ និងបង្កើតកូនចៅបានល្អនៅតាមកម្រាលព្រំ ភួយ ស្រោមខ្នើយ ឬស្រោម ពួកដែលកូនគេងជាប្រចាំជាដើម ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកាត់បន្ថយជាតិសំណើមក្នុងផ្ទះ ដើម្បីកុំឱ្យពពួកមេរោគ ផ្សិត ក៏ដូចជាសង្កើចជាដើម​រីក​លូតលាស់បានល្អ ឬលឿន (តែមិនត្រូវដាក់មុខងារសម្ងួត សំណើម​ក្នុងផ្ទះឱ្យស្ងួតពេកទេ ព្រោះអាចធ្វើឱ្យកូនស្ងួតក) ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកម្ចាត់កម្ទេចកម្ទីក្នុងបរិយាស ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា […]

ស្វែងរក សុខភាពកុមារ

បញ្ហាប្រព័ន្ធរំលាយអាហារ

គួរដឹង! ប្រព័ន្ធរំលាយអាហារកូនមិនល្អ អាចប៉ះពាល់ការលូតលាស់ខួរក្បាល

បញ្ហាប្រព័ន្ធរំលាយអាហារមិនត្រឹមតែធ្វើឱ្យកូនមិនស្រួលក្នុងពោះទេ ថែម​ទាំងប៉ះពាល់ដល់​ការ​លូតលាស់​រាងកាយ និងការអភិវឌ្ឍខួរក្បាលរបស់កូនទៀត។ តើប្រព័ន្ធរំលាយអាហារមានទំនាក់​ទំនងអ្វីនឹងខួរក្បាល?  បញ្ហាប្រព័ន្ធរំលាយអាហារ​ឧស្សាហ៍​កើត​លើកុមារមានអ្វីខ្លះ? ម៉ាក់ប៉ា​គួរធ្វើ​ម៉េច​ការពារកូនពីបញ្ហាទាំងនេះ? ១. ទំនាក់​ទំនង​រវាង​ប្រព័ន្ធ​រំលាយអាហារ និង​ខួរ​ក្បាល ខួរ​ក្បាល​មាន​​ឥទ្ធិពល​ផ្ទាល់​​លើ​ក្រពះ​ពោះវៀន។ ជា​ឧទាហរណ៍ ពេល​យើង​គិត​ចង់​ញ៉ាំ​អ្វី​មួយ នោះ​ក្រពះ​ក៏​បាន​ចាប់​ផ្ដើម​បញ្ចេញ​សារធាតុ​សម្រាប់​បំបែក​អាហារ​រួច​ស្រេច​ទៅ​ហើយ​ដែរ​។ ផ្ទុយ​មក​វិញ បើ​ក្រពះ​ពោះ​វៀន​មាន​​បញ្ហា ខួរក្បាល​ក៏​មិន​ល្អ​ដែរ ព្រោះ​ថា​រាល់​បញ្ហា​នៅ​ក្រពះ​ពោះ​វៀន​នឹង​មាន​សញ្ញា​បញ្ជូន​ទៅ​កាន់​ខួរ​ក្បាល​។ ជាក់​ស្ដែង​នៅ​ពេល​​ណាមួយ​ មិន​ថា​មនុស្ស​ធំ ឬ​កូន​ក្មេងដែល​មាន​បញ្ហា​ក្រពះ​ពោះ​វៀន នឹង​អាច​កើត​មាន​បញ្ហា​ស្រេ្តស ថប់បារម្ភ និង​បាក់ទឹក​ចិត្ត​ផង​ដែរ​។ នេះ​ក៏​ដោយ​សារ​តែ​ខួរ​ក្បាល និង​ក្រពះ​ពោះ​វៀន​មាន​ទំនាក់​​ទំនង​គ្នា​នោះ​ឯង​។​ ដូច​នេះ​បើ​ក្រពះ​ពោះវៀន​មិន​ល្អ ខួរក្បាលកូនក៏វិវឌ្ឍទៅដោយមានបញ្ហាដែរ។ ផ្ទុយមកវិញ បើ​សុខភាព​ខួរក្បាលមិនល្អ ក្រពះពោះវៀនក៏មានបញ្ហាដែរ។​ ២. បញ្ហាប្រព័ន្ធរំលាយអាហារកើតញឹកញាប់លើកុមារ ក. ច្រាលទឹកអាស៊ីដក្រពះ កុមារក៏អាចមានបញ្ហាច្រាលទឹកអាស៊ីដក្រពះដែរដោយសារទឹកអាស៊ីដ​ក្រពះច្រាលចូលបំពងអាហារហើយធ្វើឱ្យរលាកបំពង់អាហារ និងបង្កឱ្យកូន​ក្រហាយទ្រូង ចង្អោរ និងចុកចុងដង្ហើម។ កត្តា​បង្ក​រួមមាន៖ ញុំាអាហារមានជាតិខ្លាញ់ ឬជាតិអាស៊ីដ (ជាតិជូរ) ច្រើន ឡើងគីឡូ (បង្កើនសម្ពាធក្នុងក្រពះ) ញុំាច្រើនជ្រុល ឬគេងភ្លាមបន្ទាប់ពីញុំាអាហាររួច ខ. ទល់លាមក កុមារងាយនឹងទល់លាមកព្រោះញុំាទឹកតិច ញុំាអាហារមានជាតិសរសៃទាប មិនហាត់ប្រាណ ញុំា​អាហារ ឬភេជ្ជៈមានជាតិស្ករ និងខ្លាញ់ខ្ពស់ច្រើន ឬស្រេ្តស​ជាដើម​ ដែលធ្វើឱ្យក្រពះ​ពោះវៀន​មាន​បញ្ហា​ក្នុងការរំលាយអាហារ និងពិបាក​បញ្ចេញកាកសំណល់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គ. រាក កុមារអាចឧស្សាហ៍រាកដោយសារពុលចំណីអាហារ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ទាំងនេះជាសញ្ញាបញ្ជាក់ថាកូនមានបញ្ហាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន

អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនកើតឡើងនៅពេលបាក់តេរីល្អៗក្នុងក្រពះពោះវៀនថយចុះ ហើយបាក់តេរីអាក្រក់កើនឡើង។ បាក់តេរីល្អៗក្នុងក្រពះពោះវៀន​មាននាទីគ្រប់គ្រង​បាក់តេរី​អាក្រក់។ មានរឿងអ្វីកើតឡើងពេលកូនមានបញ្ហាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន? ម៉ាក់ប៉ា​គួរ​ជួយកូនតាមវិធីណា? ១. រោគសញ្ញាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន ក. បញ្ហាក្នុងការរំលាយអាហារ ពេល​កូន​​មាន​អតុល្យាភាព​បាក់​តេរី​ក្នុង​ពោះ​វៀន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​។ កូន​អាច​មាន​បញ្ហា​ហ្គាស​ក្នុង​ពោះ​វៀន ហើម​ពោះ ក្រ​ហាយ​ទ្រូង ទល់​លាមក ឬ​រាក​ជាដើម​។ បើ​សិន​ជា​ប៉ា​ម៉ាក់​សង្កេត​ឃើញ​កូនមាន​បញ្ហា​ទាំង​នេះកើត​លើ​កូន នោះ​បង្ហាញ​សុខភាពក្រ​ពោះ​ពោះ​វៀន​កូន​កំពុង​មាន​បញ្ហា​ដែរ​ហើយ​។​ ខ. មានអារម្មណ៍មិនល្អ តុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនធ្វើឱ្យកូនមានអារម្មណ៍មិនល្អ និងមានបញ្ហាក្នុងការគេង។ ​អ័រម៉ូន serotonin គ្រប់គ្រងអារម្មណ៍ និងការគេងរបស់មនុស្ស​យើង​រហូត​ដល់​ ៩០% គឺផលិត​ដោយ​បាក់តេរី​ល្អៗនៅក្នុងពោះវៀន ខណៈខួរក្បាលយើងផលិតអ័រម៉ូននេះតែ ១០% ។ ពេលកូន​មាន​បញ្ហា​ក្រពះ​ពោះ​វៀន ការ​ផលិត​អ័រម៉ូន​ប្រភេទនេះ​ក៏​ថម​ថយ​ទៅ​តាម​​ហ្នឹ​ង​ដែរ​។​ ចំណែក​ឯការ​គេង​មិន​គ្រប់​គ្រាន់ក៏បណ្តាលឱ្យកូនស្រ្តេស និងល្ហិតល្ហៃគ្មានកម្លាំងដែរ។ គ. ឡើង ឬស្រកទម្ងន់ អតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនបង្កឱ្យរាងកាយកូនពិបាកស្រូបយកសារធាតុចិញ្ចឹម ពិបាក​​គ្រប់គ្រងជាតិស្ករក្នុងឈាម និងរក្សាទុក​ជាតិខ្លាញ់ ដោយសារខ្វះ​បាក់តេរី​ល្អៗ​ក្នុង​ក្រពះ​ពោះវៀន ដូច្នេះ​កូនអាចឡើង ឬស្រកទម្ងន់ដោយគ្មានមូលហេតុ។ ឃ. រលាកស្បែក ការកើនឡើងនៃបាក់តេរីអាក្រក់ក្នុងក្រពះពោះវៀន​អាច​បណ្តាលឱ្យពោះវៀន​កូនរលាក ហើយ​អាច​បង្ក​ឱ្យ​បាក់តេរី ជាតិពុល ឬភាគល្អិតចំណីអាហារមិនទាន់រំលាយ​ជ្រាបចូលរចន្តឈាម​តាមជញ្ជាំង​ពោះវៀន​ដែល​បង្កឱ្យកូនកើតជំងឺត្រអក ឬមានបញ្ហាស្បែកផ្សេងៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ង. មានជំងឺអូតូអ៊ីម្ញូន កូនអាចមានជំងឺអូតូអ៊ីម្ញូនដោយសារប្រព័ន្ធភាពសុំាវាយប្រហាររាងកាយ​​ខ្លួនឯងដូចជា អាលែកហ្ស៊ី កើតត្រអក ឬហឺត ជាដើម។ អតុល្យ​ភាព​​​បាក់តេរីក្នុងក្រពះពោះវៀន​បង្កើន​ការរលាក​ក្នុង​ក្រពះ​ពោះវៀន​ដែលជះឥទ្ធិពលដល់ដំណើរការប្រព័ន្ធភាពសុំាព្រោះប្រព័ន្ធការពាររាងកាយ​យើង ៧០% មាន​​ក្នុងក្រពះពោះវៀន។ [embed-health-tool-due-date] ២. វិធីស្តារតុល្យភាពបាក់តេរីល្អៗនៅក្នុងក្រពះពោះវៀន ម៉ាក់ប៉ាអាចស្តារតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនកូនតាមរយៈការបង្កើនបាក់តេរីល្អៗក្នុងក្រពះពោះវៀនកូនដោយ៖ - […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើមិនចង់ឲ្យកូនប្រើគ្រឿងអេឡិចត្រូនិកច្រើន ប៉ាម៉ាក់គួរធ្វើរឿងទាំងនេះ

ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ អាចជួយ​ឲ្យ​កុមារ​ទទួល​បាន​សុខភាព​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​កូន​អសកម្ម​ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សុខភាពរបស់កូនជាមិនខាន​។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ចំណាយ​ពេល​​អង្គុយ​មើល​ទូរទស្សន៍ លេង​ហ្គេម ប្រើ​កុំព្យូទ័រ សុទ្ធ​តែ​អាច​នាំ​ឲ្យ​​​ប្រឈម​បញ្ហា​ផ្សេង​ៗ​ ដូចជា​ឡើង​ទម្ងន់ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​កាត់បន្ថយ​ការ​មើល​ឧបករណ៍​អេឡិចត្រូនិក​របស់​កូន ដោយ​បង្កើត​ទម្លាប់​កម្សាន្ត​ផ្សេង​ៗ​សម្រាប់​កូន ឬដាក់កំណត់ពេលវេលា​ឲ្យបាន​ច្បាស់​លាស់​។ ១. កំណត់​ម៉ោង​​មើល​វីដេអូ ប៉ា​ម៉ាក់​គួរ​កាត់បន្ថយ​ការ​មើល​ទូរទស្សន៍ កុំព្យូទ័រ និង​វីដេអូ​ហ្គេម មក​ត្រឹម​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​យ៉ាង​ច្រើន​បំផុត ដោយ​ជៀសវាង​ដាក់​ទូរទស្សន៍​ក្នុង​បន្ទប់​កូន​ ឬ​មើល​ទូរទស្សន៍​​អំឡុង​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន ជា​ទូទៅ កូន​ៗ​តែង​ចាត់​ទុក​ប៉ា​ម៉ាក់​ជា​គំរូ ហេតុនេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​តែ​ប្រកាន់​ខ្ជាប់​អាកប្បកិរិយា​​វិជ្ជមាន​ និង​សកម្ម​ជានិច្ច ពីព្រោះ​អាកប្បកិរិយា​ទាំង​នេះ អាច​​​​ធ្វើ​ឲ្យ​កូន​យក​តម្រាប់​តាម​ ក៏​ដូចជា​ជួយ​បង្កើន​ទម្លាប់​សកម្ម​ដល់​កូន​ពេញ​មួយ​ជីវិត​របស់​គេ។ [embed-health-tool-due-date] ៣. ឲ្យ​កូន​សាកល្បង​រឿងរ៉ាវ​ថ្មី​ៗ ​ជួនកាល​ ប៉ា​ម៉ាក់​អាច​បង្ខំ​ឲ្យ​កូន​ចូលរួម​លេង​កីឡា និង​​ធ្វើ​សកម្មភាព​ដែល​កូន​មិន​ពេញចិត្ត។ ប៉ុន្តែ តាម​ពិត​ទៅ ការ​ផ្ដល់​ឱកាស​ឲ្យ​កូន​ចាប់​យក​អ្វី​ដែល​ថ្មី​ អាច​បង្កើន​ភាព​រីករាយ​​អំឡុង​ពេល​ដែល​កូន​ធ្វើ​លំហាត់​ប្រាណ។ អត្ថបទគួរអាន៖ ហេតុផល ៤ យ៉ាង ប៉ាម៉ាក់មិនគួរចាក់ក្រឡេក​កូនឱ្យសើច គួរធ្វើម៉េច ពេលឮកូននិយាយថា “កូនស្អប់ម៉ាក់ ឬប៉ា”? វិធីសាស្រ្ត ៧យ៉ាងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់ ចេញសញ្ញាមួយចំនួននេះ បង្ហាញថាកូនមានជំងឺពិបាកផ្ចង់អារម្មណ៍ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម្សៅលាបទារក និងកុមារផ្ទុកសារធាតុអាសបេស្ដុស បង្កគ្រោះថ្នាក់អ្វីខ្លះ?

ផលិតផលម្សៅលាបទារក និង​កុមារ ១២ប្រភេទ រក​ឃើញ​ថាមានផ្ទុកសារធាតុគ្រោះថ្នាក់ អាសបេស្ដុស (Asbestos) នេះ​បើ​តាម​ការបញ្ជាក់​របស់ អគ្គនា​យក​ដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។ ផលិតផលនាំចូលទាំងនោះផលិតដោយក្រុមហ៊ុនចំនួន៥ និង នាំចូលពីប្រទេសថៃ និងម៉ាឡេស៊ី។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ឆ្លងកាត់ការយកសំណាកគំរូពិសោធន៍ស្វែងរកសារធាតុពុលដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់ ពិសេសទារក និង​កុមារ ក.ប.ប បង្ហាញថា ផលិតផលជំនួន១២មុខជាប្រភេទម្សៅលាបទារក និង កុមារ មានផ្ទុកសារធាតុ អា​សបេស្ដុស ជាធាតុអាចបង្កគ្រោះថ្នាក់កើតជំងឺមហារីកចំពោះអ្នកប្រើប្រាស់។ ក.ប.ប បានបញ្ជាក់ទៀតថា សារធាតុនេះគឺមិនអនុញ្ញាតឲ្យប្រើប្រាស់ក្នុងវិស័យ គ្រឿងសម្អាងជាដាច់ខាតព្រោះបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ ពិសេសបង្កឲ្យកើតជាជំងឺមហារីកបាន។ មកទល់ពេលនេះរដ្ឋា​ភិបាលបានសម្រេចចាត់វិធានការ តម្រូវឲ្យក្រុមហ៊ុន ប្រមូលផលិតផលទាំងនេះពីផ្សារមកវិញ និងផ្អាកដំណើរការក្រុមហ៊ុនបណ្ដោះអាសន្ន នឹងរង់ចាំការសម្រេចបន្ដទៀត។ តើសារធាតុអាសបេស្ដុសជាអ្វី? អាសបេស្ដុស គឺជាសារធាតុរ៉ែចម្រុះដែលបង្កើតឡើងពីធម្មជាតិ វាមានរាងជាសរសៃតូចៗល្អិត ស្វិត រឹងមាំ អាចធន់នឹង កម្ដៅ ពន្លឺ ការកកិត និងមិនចម្លងអគ្គិសនី។ វាមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ក្នុងវិស័យដូចជា គ្រឿងសំណង់ យានយន្ដ ជ័រប្លាស្ទិក […]


ជំងឺប្រព័ន្ធប្រសាទ

កូនមានការអភិវឌ្ឍយឺត អាចមានសញ្ញាទាំងនេះ ប៉ាម៉ាក់គួរសង្កេតមើល

​ប៉ា​ម៉ាក់​អាច​​មាន​ការ​ព្រួយបារម្ភ​ច្រើន​​ ប្រសិនបើ​ដឹង​ថា​កូន​មាន​ការអភិវឌ្ឍលូតលាស់យឺតយ៉ាវ។ យ៉ាង​ណា​មិញ បញ្ហា​​មួយ​នេះ​អាច​ធ្វើការ​ដោះស្រាយ​បាន​ ហើយ​ក៏​មិន​អាច​កំណត់​ពី​ភាព​ឆ្លាតវៃ​នា​ពេល​អនាគត​របស់​ក្មេង​នោះ​ដែរ។ ពិត​ណាស់​ ក្មេង​ម្នាក់​ៗ​​មាន​ការ​លូតលាស់​ និង​ចេះ​ដឹង​ខុស​ៗ​គ្នា ហើយ​ការអភិវឌ្ឍយឺតយ៉ាវ​សំដៅ​លើ​កុមារ​ដែល​មិន​ទាន់​​ទទួល​បាន​ជំនាញ​អភិវឌ្ឍន៍​​ដែល​រំពឹង​ទុក បើ​ធៀប​ទៅ​នឹង​ក្មេង​ដែល​មាន​អាយុ​ស្របាល​គ្នា។ ភាព​យឺតយ៉ាវ​នេះ​ កើត​ឡើង​នៅ​ផ្នែក​នៃ​មុខងារ​​សរសៃ​ប្រសាទ សម្ដី ភាសា ការ​យល់​ដឹង ការ​លេង​ និង​ជំនាញ​សង្គម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​នៃ​ការអភិវឌ្ឍ​យឺតយ៉ាវ ​កត្តា​ដែល​​អាច​រួម​ចំណែក​នៅ​​មុន​ពេល​កូន​​កើត​ អំឡុង​ពេល​សម្រាល និង​ក្រោយ​សម្រាល​ រួម​មាន​៖ លក្ខខណ្ឌ​ហ្សែន​ ឬ​តំណ​ពូជ​ដូចជា​​ជំងឺ​Down syndrome វិបត្តិ​មេតាប៉ូលីស របួស​ខួរ​ក្បាល​ដោយ​សារ​អង្រួន​ ឬ​រលាក់​ ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ ប៉ះពាល់​នឹង​សារធាតុ​ពុល​មួយ​ចំនួន​ ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​​ផ្សេង​ៗ។   សញ្ញា​ និង​រោគសញ្ញា​នៃ​ការអភិវឌ្ឍយឺតយ៉ាវ ​​​​​សញ្ញា​ និង​រោគសញ្ញា​នៃ​ការអភិវឌ្ឍ​យឺតយ៉ាវ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ ដែល​អាច​កើត​លើ​កុមារ​ ព្រម​ទាំង​មាន​ការ​ប្រែប្រួល​អាស្រ័យ​លើ​លក្ខណៈ​ជាក់លាក់។ ជួនកាល​ ប៉ា​ម៉ាក់​អាច​សង្កេត​ឃើញ​​សញ្ញា​ទាំង​នេះ នៅ​ពេល​ដែល​កូន​នៅ​តូច​ៗ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ទៀត ប៉ា​ម៉ាក់​​ត្រូវ​រង់ចាំ​រហូត​​ទាល់​តែ​កូន​ចូល​រៀន​​។ រោគសញ្ញា​ទូទៅ​ រួម​មាន​៖ រៀន​សូត្រ និង​អភិវឌ្ឍយឺតយ៉ាវ​ជាង​ក្មេង​អាយុ​ស្របាល​គ្នា ចេះ​ក្រឡាប់ អង្គុយ​ វារ ឬ​ដើរ​យឺត​ជាង​ធម្មតា ពិបាក​ក្នុង​ការ​​ទំនាក់ទំនង​ ឬ​ចូលរួម​ក្នុង​សង្គម​ជាមួយ​ក្មេង​ដទៃ​​​ ពិបាក​និយាយ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

គន្លឹះ ៤ យ៉ាង ថែទាំសុខភាពក្រពះពោះវៀនកូនឱ្យល្អ ប៉ាម៉ាក់មិនគួររំលង!

សុខភាពក្រពះពោះវៀនកូនល្អមិនល្អគឺអាស្រ័យទៅលើបាក់តេរីនៅក្នុងពោះវៀន ហើយបាក់តេរី​ល្អ​ៗជួយឱ្យពោះវៀនកូនមានសុខភាពល្អ។ តើបាក់តេរី​ល្អ​ៗ​នៅក្នុងពោះវៀនជួយអ្វីខ្លះដល់ប្រព័ន្ធរំលាយអាហារ សុខភាព​ទូទៅ និងការអភិវឌ្ឍ​ខួរក្បាល​របស់​កូន? ហើយម៉ាក់ប៉ាគួរធ្វើយ៉ាង​ណាដើម្បីជួយបង្កើនបាក់តេរី​ល្អ​ៗ​នៅក្នុងពោះវៀនកូន? ១. នាទីរបស់បាក់តេរីល្អៗនៅក្នុងប្រព័ន្ធរំលាយអាហារ៖ - ជួយរំលាយអាហារ៖ ក្រពះមាននាទីកិនបំបែកអាហារ ហើយពេលទៅដល់ពោះរៀន បាក់តេរីល្អ​ៗ​បំបែកអាហារទៅជាសារធាតុចិញ្ចឹម។ - ស្រូបយកសារធាតុចិញ្ចឹម៖ បាក់តេរីល្អៗក្នុងពោះវៀនជួយ​ឱ្យពោះវៀនស្រូបយកសារធាតុ​ចិញ្ចឹម​ពី​ចំណីអាហារ រួចបញ្ជូនទៅក្នុងចរន្តឈាមដើម្បីចែកចាយទៅចិញ្ចឹមរាងកាយ។ - បញ្ចេញចោល៖ បាក់តេរីល្អៗក្នុងពោះវៀន​ជួយពោះរៀនបញ្ចេញកាក​សំណល់ចំណីអាហារ​ពីរាងកាយ​បាន​ល្អ និងជួយឱ្យកូនចៀសផុតពីបញ្ហាទល់លាមក ហើមពោះ និងឈឺពោះ។ - ការពាររាងកាយ៖ ប្រព័ន្ធភាពស៊ាំរបស់យើង ៧០% គឺស្ថិតនៅក្នុងពោះវៀន ព្រោះ បាក់តេរី ល្អៗ​នៅ​ក្នុង​ពោះវៀន​ក៏មាននាទីកម្ចាត់វីរុស និងបាក់តេរីអាក្រក់ដែលចូលមកយាយីរាងកាយ​កូនដែរ។ - ធ្វើឱ្យអារម្មណ៍ល្អដែលជួយដល់ការអភិវឌ្ឍខួរក្បាល៖  បាក់តេរីល្អៗក្នុងពោះវៀនមាននាទី​បង្កើត​អាស៊ីដ gamma-aminobutyric ដែលបង្កើត​អ័រម៉ូនសម្រាប់គ្រប់គ្រងការថប់បារម្ភ ភាពភ័យខ្លាច និងជួយឱ្យកូនមាន​អារម្មណ៍ល្អ។ បើកូនមានបញ្ហាផ្លូវចិត្ត ខួរក្បាលកូនក៏វិវឌ្ឍ​ដោយមាន​​បញ្ហាដែរ ព្រោះក្រពះពោះវៀនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិ​ជាមួយ​​​ខួរក្បាល ដោយសារប្រព័ន្ធទាំងពីរនេះប្រើប្រព័ន្ធប្រសាទ vagus រួមតែមួយ និងប្រើអ័រម៉ូន​បញ្ជា​តែមួយ​ដែលគ្រប់គ្រងអារម្មណ៍។ [embed-health-tool-vaccination-tool] ២. គន្លឹះក្នុងការថែទាំសុខភាពក្រពះពោះវៀនកូន ក. បាក់តេរីល្អ (Probiotics) ម៉ាក់ប៉ាអាចជួយឱ្យ​ពោះរៀនកូនមានសុខភាពល្អដោយឱ្យកូនញុំាអាហារសម្បូរបាក់តេរីល្អៗ (Probiotics) ដូចជាទឹកដោះគោជូរ គីមឈី ជ្រក់។ល។ ដើម្បីបង្កើន និងរក្សា​តុល្យភាព​បាក់តេរីល្អៗ​នៅក្នុងពោះរៀន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ខ. Prebiotics ព្រីបាយអូទិក […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនញុំាជាតិផ្អែមច្រើន អាចប៉ះពាល់សុខភាពក្រពះពោះវៀនពេលធំឡើង

ក្មេងៗចូលចិត្តញុំាអាហារមានជាតិផ្អែមៗដូចជា ស្ករគ្រាប់ ដូណាត់ ទឹកក្រូចជាដើមណាស់​ព្រោះពួក​គេ​គិត​ថា​​ឆ្ងាញ់ ប៉ុន្តែតាមការសិក្សាបានឱ្យដឹងថា អាហារទាំងនេះអាចប៉ះពាល់ដល់សុខភាព​ក្រពះពោះវៀន​ក្មេង​នៅពេល​ធំឡើង​ទៀត​ផង​។ តើអាហារ​ទាំងនេះប៉ះពាល់ដល់សុខភាពក្រពះពោះវៀនក្មេងបែបណាខ្លះ? ហើយម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីស្តារសុខភាពប្រព័ន្ធរំលាយអាហារកូន​ឱ្យល្អឡើងវិញ? ការញុំាជាតិស្ករកែច្នៃច្រើនដែលមានក្នុងអាហារដូចជា ស្ករសម្លី នំខេក បង្អែម ភេជ្ជៈផ្អែមៗ និង​ការ៉េម​ជា​ដើម​ អាច​ធ្វើឱ្យបាត់បង់តុល្យភាពបាក់តេរីល្អៗនៅក្នុងពោះវៀន ព្រោះជាតិស្ករជំរុញឱ្យបាក់តេរីអាក្រក់​នៅក្នុងពោះវៀន​លូតលាស់ ​និងកើនឡើង។ តាមការសិក្សារបស់សាកលវិទ្យាល័យ California-Riverside បានឱ្យដឹង​ថា ការញ៉ាំជាតិផ្អែមច្រើន​ពី​ក្មេងអាចផ្លាស់ប្តូរតុល្យភាពបាក់តេរីល្អ និងអាក្រក់ក្នុងពោះវៀនកូនជាអចិន្ត្រៃយ៍ ព្រោះបាក់តេរី​ក្នុង​ពោះវៀន​ក្មេងដុះលូតលាស់ពេញលេញនៅពេលកុមារអាយុ ៥ ឆ្នាំ។ ម្យ៉ាងទៀតការញុំាជាតិស្ករច្រើនបង្កឱ្យមានការរលាកក្នុងខ្លួន និងក្នុងពោះវៀន ហើយយូរៗ​ទៅ​កូន​នឹង​មានជំងឺអូតូអ៊ីម្ញូន (ជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯង) ដែលបង្កឱ្យមានបញ្ហាស្បែក ឬ​អាលែក​ហ្ស៊ី។ [embed-health-tool-due-date] ១. ផលប៉ះពាល់នៃការកើនឡើងបាក់តេរីអាក្រក់ក្នុងពោះវៀនកូន ក្រពះពោះវៀនមានសុខភាពល្អគឺមានតុល្យភាពរវាងបាក់តេរីល្អ (៨០%) និងអាក្រក់នៅក្នុងពោះវៀន (២០%)។ ការកើនឡើងនៃបាក់តេរីអាក្រក់ក្នុងពោះវៀនបង្កឱ្យកូន៖ - ខ្វះសារធាតុចិញ្ចឹម៖ ខ្វះបាក់តេរីល្អៗដើម្បីបំបែក និងស្រូបយកសារធាតុចិញ្ចឹម​ពីចំណី អាហារ​ទៅចិញ្ចឹមរាងកាយ - ងាយឈឺ៖ ប្រព័ន្ធភាពសុំាកូនចុះខ្សោយ ព្រោះកង្វះបាក់តេរីល្អៗដើម្បីប្រយុទ្ធប្រឆាំង​នឹង​បាក់តេរី ឬវីរុសអាក្រក់ពីខាងក្រៅ - មានសុខភាពផ្លូវចិត្តមិនល្អ៖ ពេលបាក់តេរីល្អៗក្នុងពោះវៀនថយចុះ ការផលិតអ័រម៉ូន serotonin (អ័រម៉ូនធ្វើឱ្យអារម្មណ៍ល្អ) ក៏ថយចុះដែលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល - ទល់លាមក៖ ខ្វះបាក់តេរីល្អៗក្នុងការជួយពោះវៀន​បញ្ចេញកាកសំណល់​អាហារ​ពី​រាងកាយ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. តិចនិចស្តារសុខភាពក្រពះពោះវៀនកូន ម៉ាក់ប៉ាអាចស្តារសុខភាពក្រពះពោះវៀនកូនតាមរយៈការបង្កើនបាក់តេរីល្អៗក្នុងពោះវៀនកូនដោយឱ្យកូន៖ - […]


កង្វះអាហារូបត្ថម្ភ

កូនស្លេកស្លាំងសង្ស័យខ្វះជាតិដែក ម៉ាក់ៗ​គួរធ្វើម៉េច​ខ្លះ?

កង្វះជាតិដែកលើកុមារមិនត្រឹមតែបង្កឱ្យកុមារមានជំងឺស្លេកស្លាំងទេ ថែមទាំង​អាច​បង្ក​ឱ្យកុមារលូតលាស់រាងកាយ និងអភិវឌ្ឍខួរក្បាលយឺតទៀតផង។ ហេតុអ្វីបានជាកុមារ​មាន​ជំងឺ​នេះ? ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមវិធីណាខ្លះ? លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារនៅមន្ទីរពេទ្យកុមារ​ជាតិបាន​ឱ្យ​ដឹងថា កត្តាបង្កឱ្យកុមារខ្វះជាតិដែករហូតដល់ស្លេកស្លាំងរួមមាន៖ - អំឡុងពេលបៅដោះម្តាយ៖ ម្តាយញុំាចំណីអាហារដែលខ្វះជាតិដែក - របបអាហារ៖ ក្រោយពេលកុមារអាយុ ៦ ខែ ម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារដែលខ្វះជាតិដែក​ដូចជា បបរសជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឬអំបិលជាដើម ដោយ​មិន​បាន​បន្ថែម​បន្លែ ត្រី សាច់​ត្រឹម​ត្រូវ - ទឹកដោះគោក្រដាស៖ ការឱ្យកូនញុំាទឹកដោះគោក្រដាសមុនអាយុ ១ ខួប - ទឹកដោះគោខាប់៖ ការឆុងទឹកដោះគោខាប់ឱ្យកូនបៅ ឬញុំាជំនួសទឹកដោះម្តាយ ឬបបរខាប់​គ្រប់​គ្រឿង - ការហូរឈាមតិចៗក្នុងខ្លួន៖ ដោយសារដំបៅក្រពះ ឫសដូងបាត ឬដុះសាច់ក្នុងពោះវៀន - ជំងឺដែលធ្វើឱ្យពោះវៀនមិនស្រូបសារធាតុចិញ្ចឹមបានល្អ (Coeliace disease) ៖ ពេលខ្លះកុមារញុំាចំណីអាហារបានគ្រប់គ្រាន់​ហើយ តែពោះវៀនអត់ស្រូបយក។ ដូច្នេះជាតិដែកដែលនាំចូល អត់បានយកទៅ​ប្រើប្រាស់​ទេ​ដែលបណ្តាលឱ្យខ្វះជាតិដែក - ការមានសត្វល្អិតនៅក្នុងខ្លួន៖ ពេលកុមារមានសត្វល្អិតនៅក្នុងខ្លួនក៏​បណ្តាលឱ្យជាតិដែក​ថយ​ចុះ​ដែរ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]


កង្វះអាហារូបត្ថម្ភ

កូនមានសភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក អាចជាបញ្ហាមួយនេះ

ជំងឺស្លេកស្លាំងអាច​កើត​លើកុមារដែល​បណ្ដាល​មកពី​ខ្វះជាតិដែកហើយ​បណ្តាលឱ្យកុមារស្លេកស្លាំង។ ម៉េចបានជាខ្វះជាតិដែកបង្កឱ្យកុមារស្លេកស្លាំង? ហើយជំងឺនេះបង្កផលវិបាក​សុខភាពអ្វីខ្លះដល់កុមារ? ម៉ាក់ប៉ាគួរការពារកូនពីការខ្វះជាតិដែកដោយរបៀបណា? លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ​បាន​ឱ្យ​ដឹងថា ជាតិដែកជាសារធាតុរ៉ែដែលមាន​​មុខងារក្នុងការចូលរួមសំយោគ DNA នៅក្នុងកោសិកា និងជាសារធាតុផ្សំមួយយ៉ាងសំខាន់របស់ហ៊ីម (Heme) ដែលមាននៅក្នុងម៉ូលេគុល​ហេម៉ូក្លូប៊ីន (Hemoglobin) ​របស់​គ្រាប់​ឈាមក្រហម។ ដូច្នេះហើយនៅពេលខ្វះជាតិដែក ការផលិតហ៊ីមនៅ​ក្នុង​គ្រាប់ឈាម​ក្រហមមិនបានល្អ ទើបបង្កឱ្យទៅជាខ្វះគ្រាប់​ឈាមក្រហម ហើយស្តែងជា​ភាព​ស្លេកស្លាំង។ ១. រោគសញ្ញាស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារ កុមារដែលស្លេកស្លាំងដោយសារខ្វះជាតិដែកអាចមានរោគសញ្ញាដូចជា៖ ស្លេកស្លាំងជាងក្មេងធម្មតា ចង្វាក់បេះដូងដើរញាប់ (ដកដង្ហើមញាប់) ឆាប់អស់កម្លាំង ឬខ្សោយ មិនសូវលូតលាស់ ក្រចកស្តើង និងងាយរបក ឬអាចរើសញុំាចំណីប្លែកៗដូចជា ដី ធ្យូង ក្បឿង។ល។ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ផលប៉ះពាល់នៃជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារ ក. លូតលាស់យឺត គ្រាប់ឈាមក្រហមមានមុខងារដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅគ្រប់កោសិកា។ បើកុមារ​ខ្វះ​ជាតិដែក ការផលិតគ្រាប់ឈាមក្រហមក៏ថយចុះ។ ដូច្នេះការដឹកនាំអុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅគ្រប់កោសិកាក៏អត់ល្អដែលជាហេតុធ្វើឱ្យកុមារខ្វះសារធាតុចិញ្ចឹម និងលូតលាស់យឺត។ ខ. ខ្សោយបេះដូង បេះដូងមាននាទីច្រចាច់ឈាមដើម្បីនាំយកសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅឱ្យកោសិកា។ នៅពេលកុមារស្លេកស្លាំងខ្លាំងដោយសារខ្វះជាតិដែក មានន័យថាការផលិតគ្រាប់ឈាម​មានការថយចុះ។ ពេលនោះ​បេះដូង​ត្រូវខំធ្វើការច្របាច់ឈាមជាងធម្មតា ហើយយូរៗទៅសាច់ដុំ​បេះដូង​​ដែលខំប្រឹងច្របាច់ឈាមបន្ថែមនឹងចុះខ្សោយ។ គ. […]


បញ្ហាសុខភាពកុមារផ្សេងទៀត

គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន

អាការៈក្តៅខ្លួនឧស្សាហ៍កើតលើកុមារតូចៗណាស់ដែលបណ្តាលឱ្យសីតុណ្ហភាព​រាងកាយក្មេងឡើង​កម្ដៅ​ដល់ ៣៨ អង្សាសេ ឬលើសពីនេះ។ ពេលកូនតូចក្តៅខ្លួន ម៉ាក់ប៉ាតែងតែចង់ឱ្យកូនឆាប់ថយកម្តៅព្រោះខ្លាច​កូនប្រកាច់ ឬមាន​ផល​ប៉ះពាល់​ខួរក្បាល។ យ៉ាងណាមិញ ពេលកូនក្តៅខ្លួន ម៉ាក់ប៉ា មួយចំនួនបែរជាអាចសាងកំហុសដោយមិនដឹងខ្លួន។ តើកំហុសទាំងនោះមានអ្វីខ្លះ ហើយមានផលប៉ះពាល់បែបណាខ្លះ? ១. ជូតខ្លួនឱ្យកូនជាមួយទឹកត្រជាក់ ឬទឹកកក លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ​បាន​ឱ្យដឹងថា ការយកទឹកកកទៅជូតឱ្យកូនក្នុងបំណងឱ្យ​សីតុណ្ហភាព​ខ្លួនកូនចុះត្រជាក់​លឿន​ គឺ​គ្រោះថ្នាក់​ណាស់ ព្រោះថា​អាចធ្វើឱ្យកូន​ប្រកាច់។ ពេលកូនក្តៅខ្លួនខ្លាំង អាចឡើងដល់ ៣៩ អង្សាសេ ហើយទឹកកកគឺ ០ អង្សាសេ ប្រៀបដូចជាយើងយកដែកដែល​ដុត​ក្តៅទៅជ្រលក់ទឹកអ៊ីចឹង​ដែរ​។ ម៉ាក់ប៉ាអាចយកទឹកក្តៅ​ឧណ្ហៗ​ មាន​សីតុណ្ហភាព​រង្វង់​ ៣០​អង្សាសេ (ត្រូវ​ទាប​ជាង​កម្ដៅ​ខ្លួន​កូន) មកជូតខ្លួនឱ្យកូន​​ ដើម្បី​ចៀសវាងធ្វើ​ឱ្យកូនស្រៀវ ឬព្រឺរងា ព្រោះពេលក្តៅខ្លួន កូនចាញ់រងា។ លោក​ថា ការ​ជូត​ខ្លួន​កូន​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ល្អ​ជាង​ការ​ជូន​ខ្លួន​ជាមួយ​ទឹក​ត្រជាក់​ធម្មតា​។​ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារនៃមន្ទីរពេទ្យកុមារជាតិ ២. មិនហ៊ានងូតទឹកឱ្យកូនព្រោះខ្លាចទឹកចូលសួត លោកវេជ្ជបណ្ឌិតបានបន្តថា សួតរបស់យើងមិនអាចទឹកចូលដោយសារ​ងូតទឹកទេ ហើយការ​មាន​ទឹក​ក្នុងសួត​បានន័យក្មេងរលាកសួតព្រោះមេរោគ​ចូលក្នុងសួត។ លោក​បន្ត​ថា គ្រូពេទ្យហាមមិនឱ្យងូតទឹកឱ្យកូនពេលក្តៅខ្លួនដោយសារ ពេលងូតទឹកត្រជាក់អាចបណ្តាលឱ្យកូនរងា​ដែលអាចធ្វើឱ្យកូនប្រកាច់ បើកូន​ក្តៅខ្លួនខ្លាំង។ យ៉ាងណា លោក​ថា ម៉ាក់ប៉ាអាច​ងូតទឹកក្តៅ​ឧណ្ហៗ​ឱ្យកូនបាន​ ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួនកូន។ [embed-health-tool-vaccination-tool] ៣. ស្លៀកពាក់ឱ្យកូនច្រើនជាន់ ឬដណ្តប់ភួយឱ្យកូន ពេលកុមារក្តៅខ្លួន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស