សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះគួរបង្ការ និងថែទាំបែបណា?

កុមារមួយចំនួនអាលែកហ្ស៊ីច្រមុះដែលមានអាការៈដូចជា ចេះតែកណ្តាស់ និងហៀរ​សម្បោរជាដើមតែនៅខែធ្លាក់ខ្យល់ទេ តែកុមារមួយចំនួនទៀតឧស្សាហ៍អាលែកហ្ស៊ីច្រមុះណាស់គឺគ្រប់រដូវកាលតែម្តង។ ហេតុអ្វីបានជាកុមារមួយចំនួនចេះតែអាលែកហ្ស៊ីច្រមុះ? គួរបង្ការ និង​ថែទំាំរបៀបម៉េច? ១. កុមារអាចអាលែកហ្ស៊ីច្រមុះនៅពេលណាខ្លះ? អាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុបង្ក​អាលែកហ្ស៊ីដែលបណ្តាលឱ្យជាលិកាច្រមុះកុមាររលាក និងហើម។ កុមារអាចអាលែកហ្ស៊ីច្រមុះនៅរដូវធ្លាក់ខ្យល់ដោយសារ ស្រូបយកលម្អងផ្កា និងពពួកមេរោគផ្សិតចេញពីរុក្ខជាតិដែលហោះក្នុងខ្យល់អាកាស។ មួយវិញទៀត កុមារក៏អាចអាលែកហ្ស៊ីច្រមុះគ្រប់ពេលដែលកុមារស្រូបយកកម្ទេចកម្ទីធូលីដី រោមសត្វ ពពួកមេរោគផ្សិត សង្កើច និងកាកសំណល់​ពីសត្វកន្លាតជាដើមដែលមាននៅក្នុងផ្ទះដែរ។ [embed-health-tool-vaccination-tool] ២. តិចនិចបង្ការកូនពីអាលែកហ្ស៊ីច្រមុះ វេជ្ជបណ្ឌិត ឆាយ និមល ឯកទេសរោគកុមារ និងទារកប្រចាំមន្ទីរ​សម្រាក​ព្យាបាលកុមារឱរ៉ាល់ បានឱ្យដឹងថា ដើម្បីបង្ការកូនតូច​ពី​អាលែក​ហ្ស៊ីច្រមុះ ម៉ាក់ប៉ាគួរ៖ ចាក់វ៉ាក់សាំងទាំងឡាយណាដែលជួយបង្ការវីរុសផ្លូវដង្ហើមផ្នែកខាងលើដូចជា វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងកូវីដដល់កូន បង្រៀនកូនឱ្យចេះអនាម័យទូទៅដូចជា ឧស្សាហ៍លាង​សម្អាតដៃ​ឱ្យស្អាត ពាក់ម៉ាសពេល ចេញទៅក្រៅ ឬពេលមិនស្រួលខ្លួន ម៉ាក់ប៉ាគួរសម្អាតផ្ទះឱ្យស្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ព្រោះពពួកមេរោគផ្សិត សង្កើច ជាដើមអាចលូតលាស់ និងបង្កើតកូនចៅបានល្អនៅតាមកម្រាលព្រំ ភួយ ស្រោមខ្នើយ ឬស្រោម ពួកដែលកូនគេងជាប្រចាំជាដើម ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកាត់បន្ថយជាតិសំណើមក្នុងផ្ទះ ដើម្បីកុំឱ្យពពួកមេរោគ ផ្សិត ក៏ដូចជាសង្កើចជាដើម​រីក​លូតលាស់បានល្អ ឬលឿន (តែមិនត្រូវដាក់មុខងារសម្ងួត សំណើម​ក្នុងផ្ទះឱ្យស្ងួតពេកទេ ព្រោះអាចធ្វើឱ្យកូនស្ងួតក) ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកម្ចាត់កម្ទេចកម្ទីក្នុងបរិយាស ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា […]

ស្វែងរក សុខភាពកុមារ

ជំងឺស្បែក

ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា

បញ្ហាស្បែកក្នុងខែរងាដែលតែងតែកើតញឹកញាប់លើកុមាររួមមាន ស្បែក​ស្ងួត បែកស្រកា រមាស់​ស្បែក ឬកើតត្រអកជាដើម។ នេះក៏ដោយសារ​ស្បែកកុមារ​នៅខ្ចីដែលជាហេតុធ្វើឱ្យស្បែកក្មេងងាយ​នឹងបាត់បង់សំណើមនៅពេល​ធ្លាក់ខ្យល់។ ដូចនេះដើម្បីការពារកូនជាទីស្រឡាញ់​​ពីការមាន​បញ្ហា​ស្បែក​ក្នុងខែរងា ម៉ាក់ប៉ាគួរធ្វើអ្វីខ្លះ? ១. ងូតទឹក កាត់បន្ថយពេលវេលាងូតទឹកកូនមិនឱ្យហួសពី ១០ នាទី ព្រោះការងូតទឹកយូរអាចធ្វើឱ្យស្បែកស្ងួត។ ម៉្យាងទៀត បើម៉ាក់ប៉ាងូតទឹកក្តៅឱ្យកូន ទឹកគួរតែក្តៅឧណ្ហៗ កុំឲ្យ​ក្ដៅពេក​ ព្រោះការងូតទឹកក្តៅមិន​ត្រឹមតែ​ធ្វើឱ្យស្បែកកូនស្ងួតទេ ហើយថែមទំាងធ្វើឱ្យស្បែកកូនងាយប្រតិកម្មនិងរមាស់ទៀត។ ២. ជ្រើសរើសសាប៊ូដុសខ្លួន ម៉ាក់ប៉ាគួរជ្រើសរើសសាប៊ូដុសខ្លួនដែលមិនសូវមានជាតិកាត់ខ្លាំង ឬគ្មានក្លិនក្រអូប ព្រោះសារធាតុ​ទាំងនេះអាចធ្វើឱ្យជាតិប្រេងលើស្បែកកូនបាត់បង់ដែលធ្វើឱ្យស្បែកកូនស្ងួត រមាស់និង​មាន​ប្រតិកម្ម។ ៣. ចៀសវាងជូតខ្លួនកូនឱ្យស្ងួត ក្រោយពីងូតទឹករួច ម៉ាក់ប៉ាអាចយកកន្សែងធ្វើពីកប្បាសទន់ៗមកផ្តិតខ្លួនឱ្យកូន តែចៀសវាង​ជូតខ្លួន​កូន​ឱ្យស្ងួត ព្រោះការជូតខ្លួនឱ្យកូនខ្លាំង​ៗ​ក៏អាចធ្វើឱ្យស្បែកកូនបាត់បង់ជាតិប្រេង​ដែរនិងអាចធ្វើឱ្យ​ស្បែក​កូនរលាក។ ៤. ផ្តល់សំណើមដល់ស្បែកកូន បន្ទាប់ពីផ្តិតខ្លួនកូនហើយ ទាន់ពេលស្បែកកូនមិនទាន់ស្ងួតល្អ ម៉ាក់ប៉ាអាចលាបឡេ  ក្រែមឬក្រមួន​លើស្បែកកូនដើម្បីរក្សាសំណើមឱ្យស្បែក។ ម៉ាក់ប៉ាអាចលាបឡេ ក្រែមឬក្រមួនឱ្យកូនក្នុងមួយថ្ងៃ​ពីរដង​ដើម្បីកាត់បន្ថយ បញ្ហាស្ងួត ស្ងួតឬរមាស់ស្បែក។ លើសពីនេះទៅទៀត ម៉ាក់ប៉ាក៏គួរ​ជ្រើសរើស​ឡេ ក្រែមឬក្រមួនផ្តល់សំណើមដែលគ្មានក្លិនក្រអូប​និងផលិតពីវត្ថុធាតុដើម​ដែលមិន​ប៉ះពាល់​ស្បែកកូន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៥. ពង្រឹងសុខភាពពោះវៀន ប្រសិនបើសុខភាពពោះវៀនកូនមិនល្អ មានន័យថាបាក់តេរីល្អក្នុងពោះវៀនថយចុះ ហើយរាងកាយ​កូន​ក៏មិន​អាចបញ្ចេញ​កាក​សំណល់បានល្អដែរ។ ដូច្នេះ​ជាតិ​ពុល នឹងត្រូវស្រូបដោយចរន្ត​ឈាម ហើយ​ត្រូវបញ្ចេញតាមរន្ធញើសក្នុងស្បែកដែលអាច​បណ្តាល​ឱ្យកូនមានបញ្ហាស្បែកដូចជា​ឡើង​កន្ទួល​រមាស់ កើតត្រអកឬរលាកស្បែកជាដើម។ ម៉ាក់ប៉ាអាចពង្រឹងសុខភាពពោះវៀនកូនតាមរយៈផ្តល់អាហារសម្បូរបាក់តេរីល្អ (Probiotics) ដូចជា​ទឹកដោះគោជូរ​និងគីមឈឺជាដើម និងអាហារដែលមានជាតិ​សរសៃខ្ពស់ (Prebiotics) រួមមានគ្រាប់​ធញ្ញជាតិ បន្លែ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?

សារធាតុ Gluten ជាប្រភេទប្រូតេអ៊ីនដែលមាននៅក្នុងស្រូវសាលី។ ប្រព័ន្ធរំលាយអាហារយើង​មិនអាច​បំបែក​និងរំលាយសារធាតុ Gluten បានទាំងស្រុងទេ។ កុមារភាគច្រើនអាចទប់ទល់នឹងសារធាតុ gluten ដែលមិន​អាច​រំលាយ​បានដោយគ្មានបញ្ហា ប៉ុន្តែចំពោះកុមារមួយចំនួន សារធាតុ Gluten អាចបង្កឱ្យមានបញ្ហា​សុខភាពច្រើនយ៉ាង។ សារធាតុ Gluten មាននៅក្នុងអាហារដូចជានំបុ័ង នំខេក ដូណាត់ នំផាយ ភីសា បឺហ្គឺរ ផាស្តា ខូឃឺ និង​នំស្រួយជាដើម។ សារធាតុ Gluten ក្នុងស្រូវសាលី ជួយឱ្យម្សៅធ្វើនំស្អិតខាំជាប់គ្នាល្អ មានសភាពយឺត និងធ្វើឱ្យនំ ឬផាស្តាទន់ឆ្ងាញ់។ កុមារគួរចៀសវាងអាហារមានផ្ទុកសារធាតុ Gluten ឬស្រូវសាលី​បើ​មាន​បញ្ហា​សុខភាព​ទាំងនេះ ១. មានជំងឺ Celiac ជំងឺ Celiac ជាជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯងដែលបណ្តាលមកពីកត្តាហ្សែន។ នៅពេលកុមារ​មាន​ជំងឺ Celiac ញុំាអាហារមានសារធាតុ Gluten នឹងបង្កឱ្យមានប្រតិកម្មនៅក្នុងពោះវៀនតូច ហើយ​បណ្តាល​ឱ្យកុមារ រាកឬទល់លាមក។ យូរៗទៅ ស្រទាប់ពោះវៀនតូចរបស់កុមារនឹង​ខូច ហើយ​លែង​អាច​ស្រូបយកសារធាតុចិញ្ចឹមបានទៀតដែលបណ្តាលឱ្យកុមារ​ស្រកគីឡូ គ្មានកម្លាំងនិងស្លេកស្លាំង ហើយអាចបណ្តាលឱ្យកើតមហារីក​ពោះវៀនតូចទៀតផង។ ២. ប្រតិកម្មនឹងសារធាតុ Gluten នៅពេលកុមារមានប្រតិកម្មនឹងសារធាតុ Gluten ញុំាំអាហារមានផ្ទុកសារធាតុនេះ កុមារអាចនឹងឈឺពោះ ហើមពោះ រាក […]


រោគសញ្ញាទូទៅ

សញ្ញាព្រមានទាំង ៧ នៃបញ្ហាគាំងបេះដូងភ្លាមៗលើកុមារ ប៉ាម៉ាក់គួរប្រយ័ត្ន!

អាការៈ​គាំង​បេះដូង​ភ្លាម​ៗ កើត​ឡើង​នៅ​ពេល​​បេះដូង​របស់​យើង​​ឈប់​លោត​ភ្លាម​ៗដែរ។ ​បញ្ហា​នេះ​ មិនមែន​កើត​តែ​លើ​មនុស្ស​ចាស់​នោះ​ទេ សូម្បី​តែ​កុមារ​ក៏​ប្រឈម​នឹង​ហានិភ័យ​ដូច​គ្នា។ យោង​តាម​ទិន្នន័យ​​មួយ​ចំនួន​​បាន​ឲ្យ​ដឹង​ថា ការ​គាំង​បេះដូង​ភ្លាម​ៗ​កើត​លើ​កុមារ​ប្រហែល ​២ ០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក។ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​យល់​ដឹង​ពី​​រោគសញ្ញា​មួយ​ចំនួន​ ដែល​បង្ហាញ​ថា​​កូន​អាច​ប្រឈម​ហានិភ័យ​នៃ​ការ​គាំង​បេះដូង​នេះ។ រោគសញ្ញា​នៃ​ការ​គាំង​បេះដូង​ភ្លាម​ៗ​ដែល​កើត​លើ​កុមារ ជាក់ស្ដែង កុមារ​ប្រហែល​ជា​៣០%​ ទៅ​៥០​% ប្រឈម​នឹង​រោគសញ្ញា​ព្រមាន​មួយ​ចំនួន​ មុន​ពេល​កើត​មាន​អាការៈ​មួយ​នេះ ដែល​ទាមទារ​ឲ្យ​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ និង​តាមដាន​ឲ្យ​បាន​ដិតដល់ ក៏​ដូចជា​ចាត់វិធានការ​ការពារ​ឲ្យ​បាន​ទាន់​ពេលវេលា។ មិន​ស្រួល​ក្នុង​ទ្រូង ឈឺ​ទ្រូង​រ៉ាំរ៉ៃ​ អំឡុង​ពេល​ធ្វើ​សកម្មភាព​ធម្មតា វិល​មុខ​ខ្លាំង ឬ​ដួល​សន្លប់​ពេល​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ ចង្វាក់​បេះដូង​លោត​ញាប់ ពិបាក​ដក​ដង្ហើម ឬ​ហត់​ បែក​ញើស​ខ្លាំង ស្ពឹក​ដៃ ឬ​ស្មា ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះ​ជួយ​ឲ្យ​កូន​មាន​សុវត្ថិភាព​ពី​អាការៈ​គាំង​បេះដូង ពិត​ណាស់​​ បេះដូង​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​​នៅ​ក្នុង​រាងកាយ ហើយ​ការ​ថែទាំ​បេះដូង​ឲ្យ​បាន​ល្អ គឺ​ជា​រឿង​ចាំបាច់​បំផុត​។ ដូចនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ​​អាហារ និង​​បង្កើត​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ ដែល​អាច​ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ និង​រឹងមាំ។ [embed-health-tool-bmi] អាហារ​៦មុខ ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ បន្លែ​ស្លឹក​បៃតង គ្រាប់​ធញ្ញជាតិ​​ មាន​ដូច​ជា​ពោត ផ្លែ​បឺរ ខ្លាញ់​ត្រី ឬ​ត្រី​ដែល​មាន​ខ្លាញ់ (ត្រី​សាម៉ុន ត្រី​ធូណា) ពពួក​សណ្ដែក សូកូឡា​ខ្មៅ ទម្លាប់​ទាំង​៧​ ជួយ​បញ្ចៀស​បញ្ហា​បេះដូងសម្រាប់​គ្រប់​គ្នា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុអ្វីម៉ាក់ប៉ាមិនគួរឱ្យកូនញុំាអាហារច្រើនមុនពេលចូលគេង?

ការញុំាអាហារច្រើនមុនពេលចូលគេងបានក្លាយជាទម្លាប់ក្នុងសម័យកាល ជឿនលឿននិងមមាញឹកនេះទៅហើយ ដោយសារអាហារពេលល្ងាចតែងតែបរិបូរ ព្រោះជាអាហារជួបជុំគ្រួសារ​បន្ទាប់​ពីបំពេញ​ភារកិច្ចពេញមួយថ្ងៃ ប៉ុន្តែការញុំាអាហារច្រើនមុនពេលចូលគេងផ្តល់ផលប៉ះពាល់ច្រើន។ តើការ​ញុំា​អាហារច្រើនមុនពេលចូលគេងប៉ះពាល់សុខភាពកូនអ្វីខ្លះ? ក្មេងគួរញុំាអាហារពេលល្ងាចនៅ​ម៉ោង​ប៉ុន្មាន? ចុះបើកូនឃ្លាននៅពេលយប់ ម៉ាក់ប៉ាគួរធ្វើម៉េច? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា ការញុំាអាហារច្រើនមុន ពេល​ចូលគេងអាចធ្វើឱ្យកូនប្រឈម​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង​។ ក. ធាត់ ការញុំាអាហារច្រើនមុនពេលចូលគេងធ្វើឱ្យរាងកាយកូនគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីដុតបំផ្លាញកាឡូរីដែលបានពីអាហារ ព្រោះកូនមិនបានបញ្ចេញសកម្មភាពរាងកាយ។ ហេតុនេះហើយ​កាឡូរី​ដែល​លើសនឹងក្លាយជា​ជាតិខ្លាញ់ស្តុកក្នុងខ្លួន ហើយបណ្តាលឱ្យកូនធាត់លើសទម្ងន់។ ខ. ច្រាលទឹកអាស៊ីដក្រពះ ការចូលគេងភ្លាមបន្ទាប់ពីញុំាឆ្អែតអាចបង្កឱ្យទឹកអាស៊ីដក្នុងក្រពះច្រាល​​ចូលបំពង់អាហារ រួច​បណ្តាល​ឱ្យកូនក្រហាយទ្រូង។ [embed-health-tool-vaccination-tool] គ. ប៉ះពាល់ដល់ដំណេក ការញុំាច្រើនមុនពេលចូលគេងអាចធ្វើឱ្យកូនគេងមិនលក់ឬពិបាកគេង ហើយធ្វើឱ្យកូនគេង​មិន​បាន​គ្រប់គ្រាន់ ព្រោះឆ្អែតខ្លាំងនិង​ដោយសារ​ច្រាលទឹកអាស៊ីដក្រពះ​ដែល​ធ្វើឱ្យ​កូនមានអាការៈ​ក្រហាង​ទ្រូង ពិបាកក្នុងខ្លួន។ ការគេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់ការចង​ចាំ អារម្មណ៍និងស្មារតី​របស់​កូន ហើយអាចធ្វើឱ្យកូនមិនសូវមានកម្លាំង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោកវេជ្ជបណ្ឌិតក៏បានបន្ថែមថា ដើម្បីចៀសវាងបញ្ហាទាំងនេះ ម៉ាក់ប៉ាគួរឱ្យកូនញុំាអាហារ​ពេល​ល្ងាច ២-៣ ម៉ោងមុនពេលកូនចូលគេងដើម្បី​ឱ្យក្រពះពោះវៀនរំលាយអាហារបានល្អ។ បើសិនកូនឃ្លានពេលយប់ ហើយចង់ញុំាអាហារម៉ាក់ប៉ាអាច​ឱ្យកូនញុំា​អាហារ​សម្រន់​តិចតួច​ដែល​ងាយ​រំលាយនិងជួយឱ្យកូនគេងលក់ស្រួលដូចជា ផ្លែឈើ ជាពិសេសចេក ទឹកដោះគោ ទឹកដោះ​គោ​ជូរ ឬគ្រាប់ផ្លែឈើជាដើម។ បើកូននៅញុំាទឹកដោះគោម្សៅ ម៉ាក់ប៉ាគួរឱ្យកូនញុំាទឹកដោះគោម្សៅដែលមានផ្ទុក SYNBIOTICS ដែល​ជា​ការ​សំយោគ​បញ្ចូល​គ្នា​រវាង​ Prebiotics និង Probiotics ជួយ​ឱ្យ​ក្រពះពោះវៀន​កូន​មាន​សុខភាព​ល្អ គេងលក់ស្កប់ មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​រឹងមាំ​និងអភិវឌ្ឍខួរក្បាលបានល្អ។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ផ្ដល់អាហារទាំងនេះឲ្យកូនញ៉ាំ ជួយកាត់បន្ថយការរលាកក្នុងខ្លួនកូន

ហេតុអ្វីកូនគួរញុំាអាហារជួយកាត់បន្ថយការរលាកក្នុងខ្លួន? ការរលាកក្នុងខ្លួនគឺជាការឆ្លើយតបរបស់រាងកាយទៅនឹងការវាយប្រហារ​ដូចជាការឆ្លងមេរោគ របួស ប៉ះពាល់សារធាតុគីមីឬជំងឺជាដើម ប៉ុន្តែការរលាកក្នុងខ្លួនមានទាំងល្អនិងអាក្រក់ ហើយការរលាកក្នុងខ្លួនដែលអាក្រក់អាចបង្កផលវិបាកសុខភាពជាច្រើនដល់កូន។ ការលាកក្នុងខ្លួនមានទាំងល្អនិងអាក្រក់ដែលចែកចេញជាពីរប្រភេទ​គឺ៖ ក. ការរលាកក្នុងខ្លួនស្រួចស្រាល់ ការរលាកក្នុងខ្លួនស្រួចស្រាល់ជារឿងល្អ ព្រោះកើតឡើងនៅពេលប្រព័ន្ធភាព​សុំាការពារ​រាងកាយ​ពី​បាក់តេរី វីរុសឬការរបួសជាដើម កុំឱ្យរាងកាយ​មានការខូចខាត​កាន់តែខ្លាំង​ឬជួយព្យាបាលរាងកាយ​ឱ្យឆាប់ជា។ ឧទាហរណ៍ ពេលកូនគ្រុនផ្តាសាយ កូនអាចក្តៅខ្លួនដោយសារប្រព័ន្ធភាព​សុំា​កូន​កំពុង​ប្រយុទ្ធប្រឆាំងនឹងមេរោគ។ [embed-health-tool-vaccination-tool] ខ. ការរលាកក្នុងខ្លួនរុំារ៉ៃ ភាពធាត់លើសទម្ងន់ ភាពតានតឹង ការគេងមិនគ្រប់គ្រាន់និងការ​ញ៉ាំអាហារដូចជាអាហារបំពង អាហារ​ឬភេជ្ជៈផ្អែមៗ សាច់ក្រហម អាហារកែច្នៃ អាហារហ្វាសហ្វូតច្រើន​ ឬជំងឺប្រព័ន្ធភាពសុំាវាយ​ប្រហារខ្លួន​ឯង​ ក៏បណ្តាល​ឱ្យ​មានការរលាកក្នុងខ្លួនកូនដែរ។ ការ​រលាក​បន្តកើត​ឡើងយូរៗទៅកូននឹង​មាន​ការ​រលាក​ក្នុង​ខ្លួនរុំារ៉ៃ ហើយបណ្តាលឱ្យកោសិកា ជាលិកា សន្លាក់ សរសៃឈាមនិងសរីរាង្គ​ដែលមាន​សុខភាព​ល្អខូចដែលអាចបង្ក​ឱ្យ​​កូនកើតជំងឺដូចជាមានបញ្ហា​អាលែកហ្ស៊ី បាក់ទឹកចិត្ត ទឹកនោមផ្អែម ឈឺសន្លាក់ ឬ​ជំងឺបេះដូងជាដើម ដែល​អ្វី​ទាំងនេះ​អាចកើតឡើងនៅ​ពេល​កូន​ធំពេញវ័យ​ឬមានអាយុ​ច្រើន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អាហារជួយកាត់បន្ថយការរលាកក្នុងខ្លួនកូន តាមការសិក្សាបានឱ្យដឹងថារបបអាហារមួយចំនួនអាចជួយកាត់បន្ថយការរលាកក្នុងខ្លួនកូនបាន ហើយ​ជួយឱ្យកូនមានសុខភាពល្អទៀតផង។ ប​ន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ៖ មិនត្រឹមតែសម្បូរសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលជួយ​កាត់​បន្ថយ​ការរលាកក្នុងខ្លួនកូនទេ ថែមទាំងសម្បូរ​ជាតិសរសៃ (Prebiotics) ទៀតផង អាស៊ីដអូមេហ្កា-៣៖ ប្រេងអូលីវ ផ្លែបឺរ ត្រីសាល់ម៉ុន គ្រាប់ផ្លែឈើដូចជាគ្រាប់អាល់ម៉ុន វ៉ុលណាត់ ស្វាយចន្ទី។ល។ បាក់តេរីល្អ (Probiotics)៖ យ៉ាអួរ ជ្រក់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មិនចង់ឱ្យកូនមានបញ្ហាអាលែកហ្ស៊ី ម៉ាក់ប៉ាគួរធ្វើម៉េច?

អាលែកហ្ស៊ីគឺជាប្រតិកម្មរបស់ប្រព័ន្ធភាពសុំាជាមួយសារធាតុមួយចំនួនរួមមាន លម្អងផ្កា ធូលីដី រោមសត្វ ជាតិជ័រ ឬអាហារដូចជាស៊ុត ទឹកដោះ​គោស្រស់ សណ្តែកដី គ្រាប់ផ្លែឈើ គ្រឿងសមុទ្រ ស្រូវសាលី និងសណ្តែក​សៀង​ជាដើម។ ហេតុអ្វីបានជាក្មេងខ្លះមានបញ្ហាអាលែកហ្ស៊ី តែក្មេងខ្លះ​មិន​មាន? ម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីបង្ការកូនកុំឱ្យមានបញ្ហាអាលែកហ្ស៊ី? អាលែកហ្ស៊ីកើតឡើងនៅពេលប្រព័ន្ធភាពសុំាជួបជាមួយសារធាតុដូចខាងលើតាមរយៈការស្រូបចូល​តាមច្រមុះ មាត់ ចាក់បញ្ចូល ឬប៉ះពាល់ជាមួយស្បែក។ រោគសញ្ញាអាលែកហ្ស៊ីអាចរួមមាន៖ កណ្តាស់ ហៀរសំបោរ ឬពិបាកដកដង្ហើម ភ្នែកឡើងក្រហម ឬហៀរទឹកភ្នែក ក្អួត ឈឺពោះ ឬរាក ឡើងកន្ទួល រមាស់ ឬកើតត្រអក ហើមមុខ មាត់ អណ្តាត វិលមុខ ឈឺក្បាល ឬសន្លប់ មូលហេតុបង្កអាលែកហ្ស៊ីលើកុមារ ក. កត្តាតំណពូជ ក្មេងអាចមានហានិភ័យខ្ពស់ក្នុងការមានបញ្ហាអាលែកហ្ស៊ី បើមានប្រវត្តិ​គ្រួសារដែលកើតហឺត ត្រអក ឬមានបញ្ហាអាលែកហ្ស៊ី។ ខ. អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនកើតឡើងនៅពេលបាក់តេរីល្អៗក្នុងពោះវៀនថយចុះ ហើយបាក់តេរី​អាក្រក់​កើនឡើង។ ដោយសារ​​​ប្រព័ន្ធភាពសុំាប្រហែល ៧០% គឺស្ថិតនៅក្នុងពោះវៀន ដូច្នេះ​បាក់តេរី​ល្អៗក្នុងក្រពះពោះវៀនធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធភាពសុំាដើម្បីសម្រេចថា សារធាតុ​ដែល​ចូល​ក្នុង ឬមកប៉ះនឹងរាងកាយជាសត្រូវ​ឬ​អត់។ នៅពេលក្រពះពោះវៀនមានបញ្ហាអតុល្យភាពបាក់តេរី ប្រព័ន្ធភាពសុំាបាត់បង់សមត្ថភាព​ក្នុង​ការ​បែងចែកអ្វីជាសត្រូវរបស់រាងកាយ។ ដូច្នេះប្រព័ន្ធភាពសុំាក៏គិតថាសារធាតុ​ដូចរៀបរាប់ខាងលើ​ជា​សត្រូវ ហើយក៏វាយលុកដែលបណ្តាលឱ្យកូនមានបញ្ហាអាលែកហ្ស៊ីដូចជា រលាកស្បែក រលាក​ប្រហោង​ឆ្អឹងច្រមុះ រលាកផ្លូវដង្ហើម ឬប្រព័ន្ធរំលាយអាហារ។ [embed-health-tool-vaccination-tool] គ. […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនញុំាហ្វាសហ្វូតញឹកញាប់ប៉ះពាល់អ្វីខ្លះ? កែខៃម៉េច?

ហ្វាសហ្វូតដូចជា សាំងវិច បឺហ្គឺ មាន់បំពង ដំឡូងបំពង ភីសាជាដើមបានក្លាយជាអាហារពេញ​និយម​របស់កុមារក្នុងសម័យទំនើបនេះ។ ប៉ុន្តែម៉ាក់ប៉ាមានដឹងទេថា កូនញុំាហ្វាសហ្វូត​ញឹកញាប់​ប៉ះពាល់សុខភាពម៉េចខ្លះ ហើយម៉ាក់ប៉ាគួរស្រោចស្រង់បែបណា? ផលប៉ះពាល់នៃការញុំាហ្វាសហ្វូតញឹកញាប់លើកុមារ ក. មានបញ្ហាអាលែកហ្ស៊ី កុមារដែលញុំាហ្វាសហ្វូតលើសពី ៣ ដងក្នុងមួយសប្តាហ៍មានហានិភ័យខ្ពស់កើត​ជំងឺអាលែកហ្ស៊ី​ដែលប៉ះពាល់ដល់ផ្លូវដង្ហើមដូចជា ហឺត ត្រអក អាលែកហ្ស៊ីច្រមុះជាដើម។ នេះ​ក៏​ ដោយសារ​ហ្វាសហ្វូត​មានផ្ទុកជាតិខ្លាញ់មិនល្អខ្ពស់ដែលបង្កឱ្យមានការរលាកជញ្ជាំងពោះវៀន និងក្នុង​រាងកាយ​រុំារ៉ៃ។ ខ. មានបញ្ហាប្រព័ន្ធរំលាយអាហារ ភាគច្រើនហ្វាសហ្វូតជាអាហារបំពង មានប័រ ឬឈឺសច្រើនដែលជាប្រភេទ​ខ្លាញ់អាក្រក់។ ការញុំា​ខ្លាញ់​អាក្រក់ច្រើនបណ្តាលឱ្យក្រពះផលិតជាតិអាស៊ីដច្រើនដែលធ្វើឱ្យក្រពះរលាក និងពិបាក​កិន​អាហារ។ ម្យ៉ាងទៀត ហ្វាសហ្វូតមានផ្ទុកជាតិម្សៅកែច្នៃខ្ពស់ និងមានជាតិសរសៃទាប​ដែលជាហេតុ​ធ្វើ​ឱ្យ​កូន​ជួប​បញ្ហាទល់លាមក ឈឺពោះ និងហើមពោះ ហើយអាចបង្កទៅជាឫសដូងបាត។ មួយវិញទៀត ជាតិម្សៅកែច្នៃក្នុងហ្វាសហ្វូតក៏ជួយដល់ការលូតលាស់បាក់តេរីអាក្រក់ក្នុងពោះវៀន ហើយធ្វើឱ្យក្រពះពោះវៀនមានបញ្ហាអតុល្យភាពបាក់តេរី។ គ. គ្មានថាមពល ហ្វាសហ្វូតសម្បូរជាតិម្សៅកែច្នៃដែលងាយរំលាយនិងស្រូបយកដោយរាងកាយ ដូច្នេះ​ជាតិស្ករ​ក្នុង​ឈាមកូនឡើងខ្ពស់លឿន ហើយជំរុញឱ្យលំពែងផលិតអាំងស៊ុយលីន​បន្ថែមដើម្បី​ទប់​ជាតិស្ករ។ កូននឹងមានអារម្មណ៍ឆ្អែតបន្ទាប់ពីញុំាហ្វាសហ្វូតរួច តែបន្តិចក្រោយមកនឹងល្វើយ​គ្មាន​កម្លាំង ដោយសារការឡើងចុះជាតិស្ករក្នុងឈាមខ្លាំង និងលឿននេះ ​បូករួមនឹងហ្វាសហ្វូត​មាន​សារធាតុ​ចិញ្ចឹមតិចតួចដែលធ្វើឱ្យកម្រិតថាមពលរបស់កូនថយចុះយ៉ាងឆាប់រហ័ស។ ឃ. ប៉ះពាល់សុខភាពផ្លូវចិត្ត ហ្វាសហ្វូតមានផ្ទុកជាតិម្សៅខ្ពស់ដែលធ្វើឱ្យមានបំរែបំរួលជាតិស្ករក្នុង​ឈាម​ខ្លាំង។ បើសិនជាតិស្ករ​ក្នុងឈាមកូនធ្លាក់ចុះខ្លាំង កូនអាចមានបញ្ហាថប់បារម្ភ ច្របូកច្របល់ និងអស់កម្លាំង។ ម្យ៉ាងទៀត ការញុំាហ្វាសហ្វូត​ច្រើនអាចធ្វើឱ្យកូនជួបបញ្ហាកង្វះសារធាតុចិញ្ចឹម និងមានបញ្ហាអតុល្យភាព​អ័រម៉ូនដែលអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្ត។ [embed-health-tool-bmr] ង. លើសសម្ពាសឈាម ភាគច្រើនហ្វាសហ្វូតមានផ្ទុកអំបិលខ្ពស់ដែលបង្កើនហានិភ័យ​លើស​សម្ពាធ​ឈាម ហើយយូរៗទៅ​អាចបង្កឱ្យសរសៃឈាមឡើងរឹង ឬត្បៀត និង​បណ្តាលឱ្យគាំងបេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល និងខ្សោយ​បេះដូង។ ច. មានជំងឺបេះដូង ជាតិខ្លាញ់អាក្រក់ខ្ពស់ក្នុងហ្វាសហ្វូតធ្វើឱ្យកម្រិតជាតិខ្លាញ់ និងកូលេស្តេរ៉ូល​ក្នុងឈាមកូនកើនឡើង ហើយបង្កឱ្យស្ទះសសៃឈាម។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលទារក ឬកុមារតូចៗចេញ​អាការៈទាំងនេះ គួរឆាប់បញ្ជូន​ទៅមន្ទីរពេទ្យ

ជួនកាល យើង​អាច​នឹង​​​ពិបាក​ដឹង​បាន​ថា ពេល​ណា​ទារក ឬ​កុមារ​តូច​ៗ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និងគួរ​ឲ្យបារម្ភ។ ប៉ុន្តែ​​ប៉ា​ម៉ាក់ អាច​សង្កេត​មើល​សញ្ញា​ព្រមាន​មួយ​ចំនួន​ ដែល​បញ្ជាក់​ថា​កូន​មិន​ស្រួល​ខ្លួន​ធ្ងន់ធ្ងរ និង​គួរ​ប្រញាប់​បញ្ជូន​កូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។ សញ្ញា​នៃ​ជំងឺ​គួរឲ្យបារម្ភ​ដែល​កើត​លើ​ទារក ឬ​កុមារ​តូច​ៗ សីតុណ្ហភាព​ក្នុង​ខ្លួន​ កម្ដៅ​ខ្លួន​ឡើង​ខ្ពស់​ ប៉ុន្តែ​ត្រជាក់​ចុង​ដៃ​ និង​ជើង កម្ដៅ​​ខ្លួន​ឡើង​ខ្ពស់ និង​មិន​បាត់​ទៅ​វិញ ក្រោយ​ពេល​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្ដៅ​រួច ក្ដៅ​ខ្លួន​ខ្លាំង ឬ​ត្រជាក់​ខ្លួន​ខ្លាំង កូន​នៅ​ស្ងៀមស្ងាត់ កូន​ដែល​មាន​អាយុ​តិច​ជាង​៨​សប្ដាហ៍ និង​ក្ដៅ​ខ្លួន​ខ្លាំង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​ដកដង្ហើម ដកដង្ហើម​ញាប់ ឮ​សំឡេង​ចេញ​ពី​បំពង់​ក ពេល​ដកដង្ហើម​ [embed-health-tool-due-date] រោគសញ្ញា​ដទៃ​ទៀត ស្បែក​ឡើង​ខៀវ ស្លេកស្លាំង លែង​ដឹង​ខ្លួន​ ឬ​បាត់បង់​ស្មារតី ​យំ​មិន​បាត់​ កម្អួត​មាន​ពណ៌​បៃតង ប្រកាច់​ មាន​អាយុ​តិច​ជាង​៨សប្តាហ៍ ហើយ​មិន​ចង់​ញ៉ាំ​អាហារ​ បើ​​អា​អូន​មាន​រោគសញ្ញា​ណា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ខាង​លើ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ ​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ច្រើន​កើត​លើ​កុមារ​ ជំងឺ​រលាក​ស្រោម​ខួរ […]


រោគសញ្ញាទូទៅ

ជំងឺទាំង ៤ឧស្សាហ៍កើតលើកុមារ ប៉ាម៉ាក់គួរដោះស្រាយបែបណា?

ជា​ទូទៅ ទារក​ និង​កុមារ​ឧស្សាហ៍​ឈឺ​ណាស់​ ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​នៅ​ទន់ខ្សោយ ហើយ​មេរោគ​ងាយ​ឆ្លង​ចូល​ក្នុង​រាងកាយ។ ដូច្នេះ​ហើយ ប្រការ​សំខាន់​ ប៉ា​ម៉ាក់​គួរ​យល់​ដឹង​អំពី​​​ប្រភេទ​ជំងឺ​​ឧស្សាហ៍​កើត​លើ​ទារក​ និង​កុមារ​ ក៏​ដូចជា​វិធីសាស្ត្រ​ព្យាបាល​នៅ​ផ្ទះ​ដែល​អាច​អនុវត្ត​បាន​ និង​ត្រូវ​បាន​​​ទទួល​ស្គាល់​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ។ ខាង​ក្រោម​នេះ ជា​ជំងឺ​ឧស្សាហ៍​កើត និង​វិធីសាស្ត្រ​ព្យាបាល​ដែល​សមស្រប។ ១. ជំងឺ​ផ្ដាសាយ តើ​កូន​មាន​​អាការៈ​តឹង​ច្រមុះ ហៀរ​សំបោរ និង​ចេញ​ទឹក​ភ្នែក​ឬ​អត់? មាន​កណ្ដាស់ និង​ក្អក​ដែរ​ទេ? រោគសញ្ញា​​ទាំង​នេះ បញ្ជាក់​ថា​កូន​មាន​ជំងឺ​ផ្ដាសាយ​ហើយ។ ពិត​ណាស់​ ជំងឺ​ផ្ដាសាយ​កើត​ឡើង​ជា​ញឹកញាប់​លើ​ទារក​ និង​កុមារ។ ម្យ៉ាង​វិញ​ទៀត ក្នុង​ករណី​ដែល​សីតុណ្ហភាព​​រាងកាយ​របស់​ក្មេង​ក្ដៅ ​នោះ​បាន​ន័យ​ថា​កូន​មាន​ជំងឺ​គ្រុន​ក្ដៅ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​ប្រការ​គួរ​ធ្វើ​៖ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ឬ​ទឹក​​ផ្លែឈើ​ដែល​មាន​ជាតិ​ស្ករ​ទាប ជៀសវាង​នៅ​​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ឬ​​នៅ​ជិត​ក្មេង​ដទៃ​ទៀត​ដែល​មាន​ជំងឺ​ បង្រៀន​កូន​ឲ្យ​ចេះ​ប្រើ​ក្រដាស​ជូត​មាត់ ដើម្បី​ញើស​សំបោរ​ ឬ​ខ្ទប់​មាត់​ នៅ​ពេល​កណ្ដាស់ នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ប្រសិនបើ​ក្មេង​មិន​​ធូរ​ស្បើយ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ប្រសិនបើ​អា​អូន​មាន​អាការៈ​គ្រុន​ក្ដៅ​​ ​​២. រលាក​ថង់​សួត និង​រលាក​ទង​សួត ​រោគសញ្ញា​​ពិបាក​ដកដង្ហើម​ ដកដង្ហើម​ញាប់​ អាច​បណ្តាល​​មកពី​ផ្លូវ​ដង្ហើម​របស់​ក្មេង​បាន​ឆ្លង​មេរោគ។ ប្រការ​គួរ​ធ្វើ៖ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ទឹក​ផ្លែឈើ​ដែល​មាន​វីតាមីន​Cខ្ពស់ ជៀសវាង​កន្លែង​ដែល​មាន​ផ្សែង​បារី ពីព្រោះផ្សែង​បារី​​អាច​បណ្ដាល​ឲ្យ​ស្ថានភាព​សុខភាព​របស់​ក្មេង​កាន់​តែ​យ៉ាប់យ៉ឺន ចូរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​ក្មេង​ពិបាក​ដកដង្ហើម​ ល្ហិតល្ហៃ អស់​កម្លាំង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាឬម៉ាក់ចិញ្ចឹមកូនតែឯង អាចសាកតិចនិកទាំង៥បង្កើតទំនាក់ទំនងល្អជាមួយកូន

ថ្វី​ត្បិត​តែ​ការ​ចិញ្ចឹម​កូន​​តែ​ឯង មាន​ការ​ពិបាក​ ព្រម​ទាំង​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​យើង​នៅ​តែ​ចាំបាច់​​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​​កូន​​ជានិច្ច​។ ជា​ទូទៅ កុមារ​ចាប់ផ្ដើម​រៀន​ពី​បរិយាកាស​ជុំវិញ​តាម​ទំនាក់ទំនង​ជាមួយ​នឹង​ប៉ា​ ឬម៉ាក់ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ក្ដី​​ស្រលាញ់​ពី​ប៉ា ឬ​ម៉ាក់​ គឺ​ជា​​​អ្វី​ដែល​កូន​ចង់​បាន។​​ ហើយ​អ្វីទាំងនេះ​ក៏​​គ្រឹះ​នៃ​ទំនាក់ទំនង​នៅ​ថ្ងៃ​អនាគត​​​រវាង​ប៉ា​ ឬម៉ាក់​ និង​កូន​ផង​ដែរ។ ហេតុនេះ​ហើយ​ ប៉ា​ ឬម៉ាក់​​អាច​សាកល្បង​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ​១. បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កូន ​​​​​យើង​រាល់​គ្នា​តែង​តែ​ត្រូវការ​ក្ដី​ស្រលាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ហើយ​កូន​ៗ​ក៏​មិន​ខុស​គ្នា​ដែរ ​ពួក​គេ​ចង់​បាន​​ភាព​ទន់ភ្លន់​ ពាក្យពេចន៍​ល្អ​ៗ និង​ការ​ឱប​ដ៏​កក់​ក្តៅ​ពី​ប៉ា​ម៉ាក់។ ដូច្នេះ​ហើយ​ ចូរ​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ឲ្យ​បាន​ច្រើន​ ដោយ​ការ​មើល​ភ្នែក​ និង​ញញឹម​ដាក់​កូន​​ ដើម្បី​ឲ្យ​កូន​ទទួល​អារម្មណ៍​ល្អ​ៗ និង​ការ​យក​ចិត្ត​ទុក​ដាក់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ចំណាយ​ពេល​ស្ដាប់​កូន​និយាយ ​​ជា​រឿយ​ៗ​ កូន​ដែល​ត្រូវ​ចិញ្ចឹម​បីបាច់​​ដោយ​ប៉ា​ ឬ​ម៉ាក់​តែ​ឯង តែង​ជួប​ការ​ពិបាក​ដូច​គ្នា។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​កសាង​ទំនាក់ទំនង​រឹងមាំ ដោយ​ការ​​ជជែក​ជាមួយ​កូន​ និង​ឲ្យ​កូន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ​ ប៉ា​ ឬម៉ាក់​គួរ​តែ​ឲ្យ​កូន​ដឹង​ថា យើង​នៅ​ចាំ​ជួយ​ដោះស្រាយ​បញ្ហា​របស់​កូន​ រាល់​​ពេល​ដែល​ពួក​គេ​ត្រូវ​ការ។ ៣. លេង និង​ញ៉ាំ​អាហារ​ជា​មួយ​គ្នា ការ​លេង​មាន​សារៈសំខាន់​ណាស់​ ចំពោះ​ការអភិវឌ្ឍ​របស់​ក្មេង។ លើស​ពី​នេះ ការ​លេង​ក៏​ជា​វិធី​ដ៏​ល្អ​មួយ​ ដើម្បី​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​នឹង​កូន​ដែរ​។ រី​ឯ​ការ​ញ៉ាំ​អាហារ​ជាមួយ​កូន​ អាច​ជួយ​ឲ្យ​ការ​សន្ទនា​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ទ្វេ​ដង​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស