ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Wuhan នៃមេរោគវិទ្យា បានរកឃើញវីរុសថ្មីមួយដែលអាចវាយលុកកោសិកាមនុស្សស្រដៀងទៅនឹងវីរុសកូវីដ-១៩ដែរ។ វីរុសនេះមានឈ្មោះថា HKU5-CoV-2 ដែលត្រូវបានរកឃើញនៅក្នុងពពួកសត្វប្រចៀវ។
តើយើងអាចព្យាបាលវីរុស HKU5-CoV-2 ដោយរបៀបណា?
ប្រសិនបើវីរុស HKU5-CoV-2 ឆ្លងមកកាន់មនុស្សពិតមែន អ្នកស្រាវជ្រាវបានបញ្ជាក់ថា អង់ទីក័រ monoclonal និងថ្នាំប្រឆាំងវីរុសអាចព្យាបាលវីរុសនេះបាន ពីព្រោះថាពពួកថ្នាំប្រឆាំងវីរុសអាចបញ្ឈប់ការរាលដាលវីរុសនៅក្នុងខ្លួន ព្រមទាំងអាចកាត់បន្ថយរោគសញ្ញា និងព្យាបាលជំងឺក្នុងរយៈពេលខ្លី។
លោកវេជ្ជ. Michael Osterholm ជាអ្នកជំនាញផ្នែកជំងឺឆ្លងពីសាកលវិទ្យាល័យ Minnesota បានមានប្រសាសន៍ទាក់ទងនឹងរបាយការណ៍ដែលថា អាចមានជំងឺរាតត្បាតថ្មីមួយទៀតនៅក្នុងពិភពលោក ថាជាការបំប៉ោងពត៌មាន (overblow)។ លោកបន្ថែមថា យើងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសដែលស្រដៀងទៅនឹងវីរុសកូរ៉ូណា បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលក្នុងន័យនេះ គឺអាចកាត់បន្ថយហានិភ័យនៃជំងឺរាតត្បាតបានច្រើន។ ហើយការសិក្សាក៏បានបង្ហាញថា វីរុសហ្នឹងមិនងាយភ្ជាប់ខ្លួនទៅនឹងកោសិកាមនុស្សយើង(ACE2) ដូចទៅនឹងវីរុសកូរ៉ូណានោះដែរ អ៊ឹចឹងហើយយើងមិនគួរបំផ្លើសពីហានិភ័យនៃការរីករាលដាលនៃវីរុសហ្នឹងទេ។























