ថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសស្តីពីករណីស្លាប់ដោយជំងឺផ្តាសាយបក្សីលើកុមារាអាយុ ២ ឆ្នាំ ៧ ខែ មកពីខេត្តព្រៃវែង។ គួរបញ្ជាក់ផងដែរថា កុមាររូបនេះបានស្លាប់នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសារតែឪពុកម្តាយទើបនាំក្មេងមកកាន់មន្ទីរពេទ្យ បណ្តាលឱ្យកុមារមានស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដង្ហើមធ្ងន់ធ្ងរ។ តាមការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងមានមាន់ងាប់ប្រហែល ១៥ ក្បាល និងខ្លះទៀតកំពុងឈឺ ហើយកុមារបានដេក និងលេងនៅក្រោមផ្ទះជិតទ្រុងមាន់។
ក្នុងករណីនេះ អាចជាសារមួយដាស់តឿនដល់ប៉ាម៉ាក់ដែលមានកូនតូចៗ គួរជៀសវាងឲ្យកូនរត់លេង ឬនៅក្បែរសត្វមាន់ទា ដែលអាចបង្កជាជំងឺឆ្លងផ្សេងៗដល់កូនៗបាន ជាពិសេសគឺជំងឺផ្តាសាយបក្សីតែម្តង។
ហេតុនេះហើយ ប៉ាម៉ាក់គួរចេះពីគន្លឹះបង្ការជំងឺ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងកូនៗជាទីស្រលាញ់ដូចខាងក្រោម៖
- កុំប៉ះពាល់ ឬទទួលទានមាន់ទាឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុសវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម
- ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគ
- ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។
- ប្រសិនបើមានមាន់ទាឈឺ ឬងាប់ច្រើននៅផ្ទះ ឬក្នុងភូមិ ហើយមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
ចំណុចសំខាន់
- កុំប៉ះពាល់ ឬទទួលទានមាន់ទាឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុសវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម
- ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ
- ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។
- ប្រសិនបើមានមាន់ទាឈឺ ឬងាប់ច្រើននៅផ្ទះ ឬក្នុងភូមិ ហើយមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
អត្ថបទពាក់ព័ន្ធ៖
- ធ្វើបាន ៥ ចំណុចនេះ ប៉ាម៉ាក់លែងព្រួយរឿងកូនកើតផ្តាសាយញឹកទៀតហើយ
- កូនផ្តាសាយ បើមានសញ្ញាទាំងនេះ ប្រញាប់នាំកូនទៅពេទ្យភ្លាម!
- កូនផ្តាសាយ ហៀរសម្បោរ តឹងច្រមុះ គួរធ្វើម៉េចល្អ?
- បើកូនកើតគ្រុនផ្តាសាយប្រភេទ (Flu) B ប៉ាម៉ាក់គួរធ្វើម៉េចល្អ?
- រដូវភ្លៀងងាយផ្តាសាយណាស់ ស្រ្តីពពោះបើកើតផ្តាសាយគួរធ្វើម៉េចល្អ?
- ខែត្រជាក់ ក្មេងងាយផ្តាសាយ តឹងច្រមុះ សាកតិចនិកសាមញ្ញមួយនេះអាចជួយបាន
[embed-health-tool-bmi]