វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

បើខោអាវជាប់សំណាកអ្នកផ្ទុក COVID-19 ហើយយកទៅហាលថ្ងៃ មេរោគងាប់អត់?

កន្លង​មក​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ប្រទេស​ដែល​មាន​អាកាសធាតុ​ក្ដៅ COVID-19 មិន​អាច​ឆ្លង​បាន​ទេ។ តែ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ច្រានចោល ហើយ​ថាប្រទេស​ដែល​មាន​កម្ដៅ​ក្ដៅ​ខ្លាំង ឬ​ក្ដៅ​សើម​បែប​ណា ក៏​វីរុស COVID-19 នៅតែ​រីក​រាល​ដាល​ឆ្លង​ដដែល។ តែបើ​​ទឹក​សម្បោរ ឬ​កំហាកទឹកមាត់​របស់​អ្នក​ផ្ទុក COVID-19 ខ្ទាត​ទំ​លើ​សម្លៀកបំពាក់ ហើយ​យើង​យក​សម្លៀកបំពាក់​នោះ ទៅ​ហាល​ថ្ងៃ វា​ងាប់​ឬ​អត់? លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​បកស្រាយ​ថា ពេល​មេរោគ​នោះ​ទំ​លើ​ខោអាវ​យើង ហើយ​យើង​មិន​បាន​ប៉ះពាល់​កន្លែង​នោះ យើង​អាច​ចៀស​ផុត​ពី​ការ​ឆ្លង COVID-19 តែ​ត្រូវ​យក​សម្លៀកបំពាក់​នោះ​ទៅ​បោក​សម្អាត​ជាមួយ​សាប៊ូ ដើម្បី​កម្ចាត់​មេរោគ រួច​ចាំ​យក​ទៅ​ហាល​ថ្ងៃ។ ប៉ុន្តែ​ បើ​ដោះ​សម្លៀក​បំបាក់​នោះ ហើយ​យក​ទៅ​ហាល​ថ្ងៃ​តែម្ដង ដោយ​មិន​បាន​បោក​សម្អាត វា​ក៏​​អាច​ងាប់​ កម្ដៅ​ថ្ងៃ​កាត់​បន្ថយ​សមត្ថភាព​នៃ​ការ​រីក​លូតលាស់​កោសិកា​របស់​វីរុស​បាន​ពាក់​កណ្ដាល ជីវិត​វីរុស​អាច​រស់នៅ​បាន​ក្រោម​ពន្លឺ​ថ្ងៃ​ត្រឹមតែ​ពី ២ ទៅ ៥ នាទី​ប៉ុណ្ណោះ។ ទោះ​ជា​កម្ដៅ​ថ្ងៃ​មាន​សមត្ថភាព​សម្លាប់​វីរុស COVID-19 បាន​ក៏​ពិត​មែន តែ​លោក​វេជ្ជបណ្ឌិត មិន​ណែនាំ​ឲ្យ​យើង​យក​សម្លៀកបំពាក់​ដែល​ទើប​ស្លៀក​ពាក់​ពេល​ចេញ​ទៅ​ក្រៅ មកដល់​ផ្ទះ​វិញ​ហាល​ថ្ងៃ​នោះ​ទេ គឺ​ត្រូវ​បោក​សម្អាត ហើយ​វិធី​រក្សា​អនាម័យ​បែប​នេះ ទើប​យើង​អាច​ចៀស​ផុត​ពី COVID-19។ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ពេល​ចេញ​ក្រៅ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​មិនគួរ​ប៉ះពាល់​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ភ្លាម​ទេ ត្រូវ​ងូត​ទឹក​លាង​សម្អាត​ខ្លួន ឬ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់ លាង​សម្អាត​ដៃ​ជើង មុខ​ឲ្យ​បាន​ស្អាត​សិន ចាំ​ចូល​ទៅ​ជិត​អ្នក​ក្នុង​ផ្ទះ។ អត្ថបទពាក់ព័ន្ធ៖ ឈប់យល់ច្រឡំទៀត អាហារទាំងនេះ […]


វីរុសកូរ៉ូណា

សង្ស័យសម្លៀកបំពាក់មានជាប់​វីរុស COVID-19 តើត្រូវបោកគក់បែបណា?

បច្ចុប្បន្ន​​មិន​ទាន់​​មាន​ការ​បញ្ជាក់​ទេ​ថា​​វីរុស COVID-19​ អាច​នៅ​លើ​ក្រណាត់ ឬ​សម្លៀកបំពាក់​បាន​យូរ​ប៉ុណ្ណា​នោះ​ តែ​សម្រាប់​សម្លៀកបំពាក់​ដែល​មានជាតិ​​ប្លាស្ទិក ឬ​ជាតិដែក​វីរុស​អាច​រស់​នៅ​បាន​រហូត​ដល់​ទៅ​ច្រើន​ថ្ងៃ។ គ្នាយើងខ្លះ​​​អាចថា​​នឹង​មាន​ការ​បារម្ភ​ពេល​ចេញ​ទៅ​ក្រៅ​ ដោយ​គិតថា​អាចមាន​​វីរុស​តោងជាប់​នៅ​លើ​សម្លៀកបំពាក់​របស់យើង​បាន។ ដូចនេះ​ហើយ​បើសង្ស័យបែបនេះ យើង​​អាច​ការពារ​បាន​ដោយ​ដោះស្បែកជើង ផ្លាស់​សម្លៀកបំពាក់​ថ្មី​ពេល​ទៅ​ដល់​ផ្ទះ​ ក្រោយ​ពេលយើងបាន​ទៅ​កាន់​​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ឬ​កន្លែង​ដែលយើង​ដឹងថា​មាន​អ្នក​ឆ្លងពីមុន​មក។ អ្វីដែល​ត្រូវ​ធ្វើដែរ​នោះគឺត្រូវ​​លាង​សម្អាត​ដៃ។ សម្រាប់​សម្លៀកបំពាក់​ដែល​ពាក់​ទៅ​ក្រៅ​នោះ​ក៏​គួរ​តែ​សម្អាត​ដែរ​ និង​ត្រូវ​ប្រុងប្រយ័ត្ន​ពេល​សម្អាត។ ខាង​ក្រោម​នេះ​ជា​វិធី​បោក​គក់​ដែល​គួរ​អនុវត្ត​ដើម្បី​កម្ចាត់វីរុស​លើសម្លៀក​បំពាក់។ ពេលបោកគក់យើង​ត្រូវ៖ កុំ​រលាស់​សម្លៀកបំពាក់​កខ្វក់​ទាំង​នោះ​​មុន​ពេល​បោក​គក់​ចៀសវាង​ការសាយ​ភាយ​នៃ​វីរុស​ក្នុង​ខ្យល់ បោកសម្អាត​ជាមួយ​សាប៊ូ និង​ទឹក​ក្ដៅ​ក្នុង​សីតុណ្ហភាព​សមរម្យ​ចន្លោះ ៦០ទៅ៩០​អង្សាសេ តាមការណែនាំ​របស់​អង្គការសុខភាពពិភពលោក។ តែគ្នា​យើង​ក៏ត្រូវដឹងដែរសម្លៀក​បំពាក់​ខ្លះ​បើ​ត្រូវ​សីតុណ្ហភាពក្ដៅអាចនាំឲ្យ​ខូច​បាន អ៊ីចឹង​ត្រូវ​មើល​ថាអាវខោយើង​អាចធន់​នឹង​សីតុណ្ហភាព​ប៉ុន្មាន។​ ​ហាល​សម្លៀកបំពាក់​ឲ្យ​ស្ងួត​ល្អ ពាក់​ស្រោម​ដៃ​ពេល​បោក​គក់ និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូក្រោយ​ពី​ដោះ​ស្រោម​ដៃ បើ​យើង​​មិន​ប្រើ​ស្រោម​ដៃត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ភ្លាម​ក្រោយពី​បោកគក់​រួច លាង​សម្អាត​កន្ត្រក​ដាក់​សម្លៀកបំពាក់​របស់​យើង ឬ​យើង​អាច​ប្រើ​ថង់​ប្លាស្ទិក​ដាក់​សម្លៀកបំពាក់​កខ្វក់មុន​បោកគក់​ ​រួច​បោះថង់នោះចោលឲ្យបាន​ត្រឹម​ត្រូវ​។ ក្នុង​ករណី​យើង​យក​សម្លៀបំពាក់​ទៅ​បោកគក់​នៅ​កន្លែងមាន​ម៉ាស៊ីន​បោកគក់​សាធារណៈ​ យើង​​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នដូចគ្នាដែរ។ យើង​ត្រូវ​អនុវត្តវិធីនេះទាំងដែរ​៖ រក្សា​គម្លាត​ពីអ្នក​ដទៃ​យ៉ាង​តិច២ម៉ែត្រ ពាក់​ស្រោមដៃ និង​ចៀសវាង​ការ​ប៉ះពាល់​មុខ​ សម្អាត​ម៉ាស៊ីន​បោកគក់​ និង​ម៉ាស៊ីន​សម្ងួត​ដោយ​ទឹក​សម្លាប់​មេរោគ យក​សម្លៀកបំពាក់​មក​បត់​នៅ​ផ្ទះ និងលាងសម្អាតដៃ​ជាមួយ​សាប៊ូ​ក្រោយ​ពី​បត់​រួច លាង​សម្អាត​កន្ត្រក​ដាក់​សម្លៀកបំពាក់ ឬ​ប្រើថង់​រួច​បោះចោលឲ្យ​បាន​ត្រឹម​ត្រូវ។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈាន​ដល់ដំណាក់កាលតេស្តលើកទី២ អ្នកវិទ្យាសាស្រ្ត​អង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា អ្នកឆ្លងCOVID-19 ៦ពាន់​នាក់នឹងតេស្តថ្នាំមួយ​ប្រភេទ​នៅផ្ទះ ក្រោមការតាមដានពីចម្ងាយ ភស្តុតាងបញ្ជាក់ថា​អ្នកជាពីវីរុស COVID-19 មានអង់ទីករការពារ​ខ្លួន​នៅស្រពេចស្រពិល ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


វីរុសកូរ៉ូណា

៤ កន្លែងត្រូវប្រយ័ត្ន ខ្លាចឆ្លង COVID-19 ដោយមិនដឹងខ្លួន

ទោះ​ជា​កម្ពុជា​មាន​ភាព​ធូរ​ស្បើយ​ពី COVID-19 យ៉ាងណា​ក៏​ដោយ ក៏​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ត្រូវតែ​ប្រកាន់​ខ្ជាប់​អនាម័យ និង​រក្សា​គម្លាត ដើម្បី​ការពារ​ខ្លួន​ជាប់​ជានិច្ច។ ក្នុង​នោះ​ដែរ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​បញ្ជាក់​ថា ត្រូវ​ចៀសវាង​ទៅ​កន្លែង​ទាំង ៤ ទីតាំង​នេះ ព្រោះ​ទី​នោះ​មាន​ហានិភ័យ​ឆ្លង​ខ្ពស់។ ១- ឡាន​ក្រុង សម្រាប់​ឡាន​ក្រុង​ដែល​ផ្ទុក​មនុស្ស​ប្រជ្រៀត​គ្នា ពិតជា​មាន​អត្រា​ឆ្លង​ខ្ពស់ ព្រោះ​ពេល​មាន​អ្នក​ក្អក កណ្ដាស់ ហើយ​គ្មាន​ការ​ការពារ​ត្រឹមត្រូវ។ បើ​ទោះ​ជា​គ្មាន​ការ​បញ្ជាក់​ច្បាស់លាស់​ពី WHO ថា COVID-19 មិន​បាន​ឆ្លង​តាម​រយៈ​ញើស ក៏​ត្រូវ​តែ​ប្រយ័ត្នកុំឲ្យ​ប៉ះពាល់​ញើស​អ្នក​ដទៃ​ដែរ។ ២- ផ្សារ ប្រសិនបើ​នៅ​តាម​ផ្សារ​ទំនើប កន្លែង​គិត​លុយ​គេ​តម្រូវ​ឲ្យ​ឈរ​ឃ្លាត​ពី​គ្នា ១ ម៉ែត្រ​កន្លះ ឬ​ផ្សារ​ខ្លះ​កំណត់​ឲ្យ​អតិថិជន​មាន​ម៉ាស់​ពាក់​មុន​នឹង​ចូល ប៉ុន្តែ​នៅ​តាម​ផ្សារ​ធម្មតា​មិន​មាន​ការ​កំណត់ ហើយ​ចូលចិត្ត​ប្រជ្រៀត​គ្នា ហើយ​ថែម​ទាំង​ចាប់​កាន់​របស់របរ​ពី​ម្នាក់​ទៅ​ម្នាក់​គ្មាន​ការ​ជូត​សម្អាត នាំឲ្យ​ងាយ​ឆ្លង COVID-19។ ៣- ទូ ATM ចំណែក​នៅ​ក្នុង​ទូ ATM វិញ​ក៏​ដូចគ្នា ប្រសិនបើ​មាន​អ្នក​ផ្ទុក​ម្នាក់​ក្អក កណ្ដាស់​ដោយ​មិន​បាន​ពាក់​ម៉ាស់ ឬ​យក​អ្វី​ខ្ទប់​មាត់​ច្រមុះ ហើយ​សំណាក​បាន​ខ្ទាត​ទៅ​ទុំ​នៅ​អេក្រង់ ឬ​ក្ដារ​ចុច​ក្នុង​ទូ ហើយ​មាន​បុគ្គល​ម្នាក់​ទៀត​ចូល​ទៅ​ប្រើប្រាស់ និង​បាន​ប៉ះពាល់​កន្លែង​ទាំង​នោះ ពិតជា​អាច​ឆ្លង។ ដូចនេះ​បើ​ត្រូវ​ការ​ប្រើប្រាស់​ទូ ATM ត្រូវ​យក​អាល់កុល​បាញ់​កន្លែង​យើង​ត្រូវ​ប៉ះពាល់​សិន ហើយ​បន្ទាប់ពី​ដំណើរ​ការ​ហើយ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ទឹកជែល​លាង​ដៃ។ ៤- […]


វីរុសកូរ៉ូណា

១៩​ចំណុច ពន្យល់ពីពាក្យចចាមអារ៉ាមផ្សេងៗពាក់ព័ន្ធនឹងវីរុស COVID-19

វីរុស COVID-19​បាន​កំពុង​រាលដាល​ជុំវិញពិភពលោក​ដែល​មាន​អ្នក​ឆ្លង​ជាង២​,៥លានករណី និង​មាន​អ្នកស្លាប់ ១៧ម៉ឺននាក់​​គិត​ត្រឹម​ព្រឹក​ថ្ងៃទី២២ ខែ​មេសា។ ការ​ឆ្លង​រាល​ដាល​ដ៏​ច្រើន​សម្បើម​នេះ​បាន​​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​យើង​​មាន​ភាព​ភ័យខ្លាច​កាន់តែ​ខ្លាំង​ឡើងៗ​ ហើយ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ក៏​បាន​ផ្សព្វផ្សាយ​ជុំវិញ​វីរុស​នេះដែរ។ ដើម្បី​បំបាត់នៅចម្ងល់នានាអង្គការ​សុខភាព​ពិភពលោក​​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ជា​សាធារណៈ​​ចំពោះពាក្យចចាមអារ៉ាម​ទាំង​នេះ។ ១. ប្រព័ន្ធ​ទូរស័ព្ទ 5G មិន​ចម្លង​វីរុស COVID-19ទេ វីរុស​មិន​អាច​ធ្វើ​ដំណើរ​តាមរយៈ​រលក​វិទ្យុ ឬ​ប្រព័ន្ធ​ទូរស័ព្ទទេ។ វីរុស COVID-19​កំពុង​រាតត្បាត​នៅ​ប្រទេស​ជាច្រើន​ដែល​មិន​មាន​ប្រព័ន្ធ​ទូរស័ព្ទ 5G។ វីរុសនេះ​គឺ​ចម្លង​តាមរយៈ​ដំណាក់​ទឹកតូច​​ល្អិតចេញ​ពីផ្លូវដង្ហើម​នៅ​ពេល​អ្នក​ឆ្លងវីរុស​​ក្អក កណ្ដាស់ ឬ​និយាយ។ មនុស្ស​យើង​ក៏​អាច​ឆ្លងវីរុសនេះ​តាម​ការ​ប៉ះ​ផ្ទៃ​ដែល​មានជាប់​​វីរុស​​ និងបាន​យក​ដៃ​នោះ​មក​ប៉ះ​ភ្នែក មាត់ ឬច្រមុះ​ជាដើម​។ ២. ការ​ហាល​ថ្ងៃ ឬ​ស្ថិតនៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់ជាង​២៥​អង្សាសេ​មិន​អាច​ការពារ​វីរុស​ COVID មនុស្ស​យើង​​អាច​ឆ្លង​វីរុស​នេះបាន​​មិន​ថា​អាកាសធាតុ​ក្ដៅ​ប៉ុនណា​ទេ។ ប្រទេស​ដែល​មាន​អាកាសធាតុ​ក្ដៅ​សុទ្ធ​តែ​មាន​ករណី​ឆ្លង​វីរុស COVID-19។ ដើម្បី​ការពារ​ខ្លួន​របស់​យើងពីការ​ឆ្លង​វីរុសនេះ ​ត្រូវ​សម្អាត​ដៃ​របស់​យើងឲ្យ​បាន​ត្រឹម​ត្រូវ និង​ញឹកញាប់ និង​ចៀសវាង​ប៉ះ​ភ្នែក មាត់ ឬច្រមុះ​​ មុន​នឹង​លាងសម្អាត​ដៃ​។ ៣. អ្នក​ជំងឺអាច​ជា​ពីឆ្លង​វីរុស COVID-19  តាមការ​ព្យាបាល​កន្លង​មក​មនុស្សយើង​​ភាគច្រើន​ដែលបាន​ឆ្លង​វីរុស​នេះ​អាច​ជា និង​កម្ចាត់​​វីរុស​អស់​ចេញ​ពី​រាងកាយទៀត​ផង​។ ​អ្នក​ឆ្លង​វីរុស​នេះ ត្រូវ​បាន​ព្យាបាលតាម​​រោគសញ្ញា​ ដោយ​ថា​ពេលនេះ​នៅ​មិន​ទាន់​មាន​ឱសថ​សម្រាប់ព្យាបាល​អ្នកជំងឺ​ឆ្លងវីរុសនេះ​ជាក់លាក់​នៅឡើយ​ទេ​។ បើយើង​មាន​អាការៈ​ក្អក គ្រុនក្ដៅ និង​ពិបាកដកដង្ហើម គួរឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប៉ុន្តែ​គួរ​ទាក់ទង​ទៅ​មណ្ឌលសុខភាព​ ឬមន្ត្រី​សុខាភិបាល​តាមរយៈ​ទូរស័ព្ទជា​មុន។ អ្នក​ជំងឺ​ភាគច្រើន​ជា​សះស្បើយ​ដោយសារ​ការ​ថែទាំ​ពីក្រុម​គ្រូពេទ្យ។ ៤. ការ​អាច​ទប់​ដង្ហើម​បាន​១០វិនាទី​ដោយ​មិន​ក្អក​មិន​មានន័យ​ថា​អ្នក​គេចផុតពី​ការ​ឆ្លង​វីរុស COVID-19 ឬ​ជំងឺ​សួត​ផ្សេងៗ រោគសញ្ញា​ទូទៅ​នៃ​វីរុស COVID-19 គឺ​ក្អក​ស្ងួត ហត់ […]


វីរុសកូរ៉ូណា

កត្តាប្រាំយ៉ាងនេះ ធ្វើឲ្យអ្នក​ឆ្លង​វីរុស COVID-19 មានស្ថានភាពខុសៗគ្នា

អ្វី​ដែល​ធ្វើ​ឲ្យ​វីរុស COVID-19​កាន់តែ​គួរ​ភ័យខ្លាច និង​ព្រួយបារម្ភ​គឺ​គេ​មិន​ទាន់​ដឹង​ច្បាស់​​ថា​តើ​វីរុស​នឹង​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ម៉េច​ខ្លះ​ដល់​បុគ្គល​នីមួយៗនៅ​ឡើយ​​ទេ។ យោង​តាម​មជ្ឈមណ្ឌល​ប្រឆាំង​វីរុស​នៅ​សហរដ្ឋអាមេរិក ៨៨%​នៃ​អ្នក​ឆ្លង​វីរុស​នេះ​មាន​រោគសញ្ញា​ស្រាល និង​អ្នក​នៅ​សល់​គឺ​ពឹងផ្អែក​ទៅ​លើ​ម៉ាស៊ីន​បញ្ចូល​អុកស៊ីសែន​ដើម្បី​ជំនួយ​ដល់​ការ​ដក​ដង្ហើម។ អ្នកវិទ្យាសាស្ត្រ​បាន​បន្ត​ការ​សិក្សា​ទៅ​លើ​វីរុស​ ហើយ​បាន​ចាប់ផ្តើម​ស្វែងយល់​ទៅ​លើ​ប្រភេទ​មនុស្ស​ដែល​ទទួល​ផល​ប៉ះពាល់​ខ្លាំង។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​កត្តា​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ពី​វីរុស COVID-19។ អត្ថបទពាក់ព័ន្ធ៖ ហេតុអីនៅប្រទេសជឿនលឿនមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍? ១. កត្តា​អាយុ អ្នកវិទ្យាសាស្ត្រ​ចិន​ជា​មនុស្ស​ដំបូង​ដែល​កំណត់​ថា​មនុស្ស​អាយុ​ច្រើន​ជាង​៦០ឆ្នាំ​គឺ​មាន​ហានិភ័យ​ខ្ពស់​បំផុត​ក្នុង​ការ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​។ ការសិក្សា​ផ្សេងៗ​គ្នា​ជាច្រើន​បាន​កំណត់​ថា​រោគសញ្ញា​ធ្ងន់ធ្ងរ​មាន​លក្ខណៈ​ខុសគ្នា​បន្តិចបន្តួច ប៉ុន្តែ​សុទ្ធតែ​មាន​បញ្ហា​ពិបាក​ក្នុង​ការ​ដកដង្ហើម​ គ្រុនក្ដៅ និង អាការៈ​ភាន់ភាំង។ ប្រសិន​ជា​មាន​អាការៈ​ធ្ងន់ធ្ងរ អ្នកជំងឺ​ត្រូវការ​ការ​ព្យាបាល​បន្ទាន់។ នៅ​សហរដ្ឋអាមេរិក ៣១–៥៩%​នៃ​អ្នក​មាន​អាយុ​ពី​៧៥ទៅ៨៤ឆ្នាំ​គឺមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ដែល​ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​បើ​ធៀប​នឹង​អ្នក​ជំងឺ​អាយុ​ពី២០ទៅ៤៤ឆ្នាំ​មាន​ត្រឹមតែ ១៤–២១%។ ដូចនេះ​ហើយ​អ្នក​ស្ថិតនៅ​ក្នុង​ក្រុម​អាយុ​ច្រើន​ជាង​៦០​ឆ្នាំ​ត្រូវ​មាន​ការ​ការពារ​បន្ថែម​ដើម្បី​ការពារ​ការ​ឆ្លង​វីរុស​នេះ។ ២. កត្តា​វេជ្ជសាស្ត្រផ្សេងៗ មនុស្ស​ចាស់​ជរា​ភាគច្រើន​គឺ​មាន​បញ្ហា​សុខភាព​ស្រាប់​ដែល​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​វីរុស COVID-19​កាន់តែ​ធ្ងន់ធ្ងរ។ ប៉ុន្តែ​អ្នកទាំងនោះ​​មិន​មែន​ជា​ក្រុម​មនុស្ស​តែ​មួយ​ដែល​អាច​មាន​បញ្ហា​សុខភាព​ស្រាប់​ទេ។​ មនុស្ស​គ្រប់វ័យ​សុទ្ធ​តែ​មាន​បញ្ហាសុខភាព​ដែល​អាច​បង្កើន​ហានិភ័យ​នេះ។ អ្នក​ដែល​មាន​ជំងឺ​បេះដូង ទឹកនោមផ្អែម និងជំងឺមហារីក​អាច​មាន​ភាគរយ​ច្រើន​ក្នុង​ការ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ និង​អាច​ស្លាប់​ផងដែរ ហើយ​ភាគច្រើន​អ្នជំងឺ​​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ។ ម៉្យាងទៀត ជំងឺ​មួយ​ចំនួន​អាច​ធ្វើឲ្យ​ដំណើរ​ការ​សរីរាង្គដូចជា​បេះដូង និង​សរីរាង្គ​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ។ អ្នកជំងឺ​សួត​រ៉ាំរ៉ៃ​ និង​អ្នក​ជក់​បារី​អាច​បង្កើន​ការ​ខូចខាត​សួត និង​ធ្វើឲ្យរោគសញ្ញា​វីរុស COVID-19កាន់តែ​ធ្ងន់ធ្ងរ។ ៣. កត្តា​ហ្សែន អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ជា​ច្រើន​ក្រុម​បាន​កំពុង​ធ្វើ​ការ​ស្វែង​យល់​បន្ថែម​ថា​តើ​ហ្សែន​អាច​មាន​ឥទ្ធិពល​ដល់​ភាព​ធ្ងន់ធ្ងរ​របស់​វីរុស COVID-19​ ឬទេ។ វីរុស COVID-19 ឆ្លង​ទៅ​មនុស្ស​ដោយ​ភ្ជាប់​ខ្លួន​របស់​វា​ទៅ​នឹង​រ៉េស៊ិបទ័រ​ឈ្មោះ ACE2 ដើម្បី​ប្រើ​ជា​ច្រក​ចូល​ទៅ​ក្នុង​កោសិកា។ ការ​ខុសគ្នា​បន្តិចបន្តួច​នៃ​ហ្សែន​សម្រាប់​រ៉េស៊ិបទ័រ​នេះ​អាច​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​អ្នកជំងឺធ្ងន់ធ្ងរ ឬស្រាល។ ក្រុមអ្នកវិទ្យាសាស្ត្រ​ផ្សេងទៀត​ក៏​បាន​សិក្សា​ទៅ​លើ​ប្រភេទ​ឈាម​ដែល​កំណត់​ដោយ​ហ្សែន​អាច​ផ្លាស់ប្តូរ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញា​វីរុស COVID-19។ ការសិក្សា​លើក​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង​ស៊ិនចិន និង​អ៊ូហាន​ ប្រទេស​ចិន​រកឃើញ​ថា​អ្នក​ជំងឺ​មាន​ឈាម​ប្រភេទ […]


វីរុសកូរ៉ូណា

អ្នកឆ្លងCOVID-19 ៦ពាន់​នាក់នឹងតេស្តថ្នាំមួយ​ប្រភេទ​នៅផ្ទះ ក្រោមការតាមដានពីចម្ងាយ

ការ​សិក្សាលក្ខណៈ​អន្តរជាតិ​មួយ​នឹង​ធ្វើ​តេស្ដ​លើ​ថ្នាំ​ប្រឆាំង​ការ​រលាក​ធម្មតា​មួយ​ដើម្បី​ដឹង​ថា​តើ​វាអាច​ប្រឆាំង​នឹង​ផល​វិបាក​វីរុស COVID-19 និង​ការពារ​អ្នក​ជំងឺ​ពី​ការ​ចូលសម្រាក​​មន្ទីរពេទ្យ​ដែរឬទេ។ ការសិក្សានេះ​កំណត់ចំនួន​អ្នក​ចូលរួម​៦ ០០០នាក់គិតពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយអ្នកចូលរួម​មកពី​​សហរដ្ឋអាមេរិក ប្រទេស​កាណាដា និង​ប្រទេស​ក្នុងសហភាព​អឺរ៉ុប​ដោយ​មិន​មាន​ការ​ទំនាក់​ទំនង​ផ្ទាល់ខាង​ក្រៅ។ អ្នក​ចូលរួម​ទាំង​អស់​នឹង​ទទួល​បាន​ថ្នាំ​ឈ្មោះ colchicine តាម​បញ្ញើ​ និង​ត្រូវ​តាមដាន​តាមរយៈ​ទូរស័ព្ទ ឬ​ការ​ហៅ​ជា​វីដេអូ ក្រោយ​ពី​ធ្វើ​តេស្ដ​រកឃើញ​វីរុស​ COVID-19 ក្នុង​អំឡុងពេល​៤៨ម៉ោង។ ថ្នាំ Colchicine គឺ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ប្រគ្រីវ (ជំងឺ​រលាកសន្លាក់​ម្យ៉ាង​ដែល​ធ្វើ​អោយ​ឈឺ​និង​ហើម ជាពិសេសនៅ​មេជើង) ​នេះបើ​យោង​តាម​វិទ្យាស្ថានសុខាភិបាល​ជាតិ របស់​សហរដ្ឋ​អាមេរិក ។ ថ្នាំ​នេះ​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់នៃ​ការរលាក និង​ការហើម​នៅ​សន្លាក់។ អ្នក​វិទ្យាសាស្ត្រ​បាន​សន្មត​ថាការ​ព្យាបាល​វីរុស COVID-19 ក្នុង​ដំណាក់កាល​ដំបូង​ជាមួយ​ថ្នាំ colchicine អាច​ការពារ​ការឆ្លើយតប​ខ្លាំងរបស់​ប្រព័ន្ធ​ភាពស៊ាំ​ដែល​គេ​ហៅ​ថាគឺ ព្យុះ cytokine (Cytokine storm) ដែល​អាច​បង្ក​ការ​ខូចខាត​ដល់​សរីរាង្គ​ផ្សេងៗរបស់​រាង​កាយ។ អ្នកវិទ្យាសាស្ត្រ​មួយចំនួន​បាន​សន្និដ្ឋាន​ថា​ព្យុះ cytokine អាច​មាន​ចំណែក​ក្នុងការ​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដោយសារ​វីរុស COVID-19។ ក្រុម​អ្នកវិទ្យាសាស្រ្ត​សម្គាល់​ថា​ក្មេងៗ​គឺ​មាន​ភាគរយ​តិច​ក្នុង​ការ​កើត​មាន​ព្យុះ cytokine និង​មាន​រោគសញ្ញា​ស្រាល។ វេជ្ជបណ្ឌិត Jean-Claude Tardif ប្រធាន​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ផ្នែក​បេះដូង​ នៅ​ទីក្រុង ម៉ុងត្រេអាល (Montreal) និង​ជា​អ្នក​សង្កេត​ក្នុង​ការសិក្សា​នេះ​បាន​លើក​ឡើង​ថា​នេះ​ជា​ការ​សិក្សា​ដ៏​សំខាន់​មួយ​ដែល​អាច​ផ្តល់​ចម្លើយ​ថា​ការ​កាត់បន្ថយ​ការ​រលាក​អាច​បង្ការ​ផលវិបាក​ធ្ងន់ធ្ងរ​មក​ពី​វីរុស COVID-19​ឬ​យ៉ាង​ណា។ អ្នក​ចូលរួម​ត្រូវ​មាន​អាយុ​ចាប់​ពី​៤០ឆ្នាំ​ឡើង​ និង​មាន​កត្តា​ហានិភ័យ​យ៉ាង​តិច​មួយ​សម្រាប់​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​វីរុស COVID-19 ដូចជា​ជំងឺ​បេះដូង […]


វីរុសកូរ៉ូណា

អនុវត្តប៉ុន្មានវិធីនេះ ធ្វើការពីផ្ទះក៏​មានប្រសិទ្ធភាពដូចនៅកន្លែងធ្វើការដែរ

អំឡុង​ពេល​នេះ​គឺ​យើងនៅ​ផ្ទះ​ច្រើន​ជាង​ចេញ​ទៅ​ក្រៅ សូម្បី​តែ​ការ​ធ្វើ​ការ​ក៏​ធ្វើ​ការ​ពី​ផ្ទះ​ដែរ។ ពេល​ខ្លះ​យើង​អាច​នឹង​ធ្វើ​ការ​នៅ​លើ​តុ​បាយ ឬ​កន្លែង​ណា​មួយ​នៅ​ក្នុង​ផ្ទះ​ដើម្បី​ធ្វើ​កិច្ច​ការ​ផ្សេងៗ​ដោយ​មិន​ជាក់លាក់។ ប៉ុន្តែ​ដើម្បី​ធ្វើ​ការ​ពី​ផ្ទះ​ដោយ​មាន​ផលិតភាព​ដូច​ពេល​ធ្វើ​ការ​នៅ​ការិយាល័យ​ យើង​អាច​អនុវត្ត​ប៉ុន្មាន​ចំណុច​​នេះ​។ ១. ជ្រើសរើស​កន្លែង​ធ្វើ​ការ សម្រាប់​ការ​ជ្រើស​រើស​កន្លែង​ធ្វើ​ការ​ យើង​មិន​ចាំ​បាច់​ប្រើ​បន្ទប់​ដើម្បី​ធ្វើ​ជា​កន្លែង​ធ្វើ​ការ​ទេ។ យើង​អាច​ជ្រើសរើស​រៀប​ចំ​នៅ​តុ​បាយ ឬ​កន្លែង​ណា​មួយ​ដែល​មិន​មាន​ការ​រំខាន។ យើង​អាច​រៀប​ចំ​កន្លែង​ធ្វើ​ការ​របស់​យើង​ឲ្យ​ដូច​នឹង​តុ​ធ្វើការ​នៅ​ការិយាល័យ​របស់យើងដែរ។ ម៉្យាងទៀត យើង​អាច​ជ្រើស​រើស​តុ ឬកៅអីដែល​មាន​ផាសុកភាព​អំឡុងពេល​ធ្វើ​ការ។ បន្ថែម​ពី​នេះ​ទៀត កន្លែង​ធ្វើ​ការ​របស់យើង​មិន​គួរ​មាន​របស់​របរ​រញ៉េរញ៉ៃ​ទេ។ ការ​រៀប​ចំ​កន្លែង​ធ្វើ​ការ​ឲ្យ​ស្រលះ​អាច​ជួយ​យើង​ក្នុង​ការ​ផ្ចង់អារម្មណ៍​ធ្វើ​ការបាន​ល្អ។ ២. រៀបចំ​ខ្លួន​សម្រាប់​ធ្វើ​ការ មនុស្ស​ចំនួន​គិត​ថា​ការ​ធ្វើ​ការ​ពី​ផ្ទះ​មាន​ន័យ​ថា​យើង​អាច​អង្គុយ​ធ្វើការ​ដោយ​ពាក់​សម្លៀកបំពាក់​គេង​យប់ ឬ​អង្គុយ​ធ្វើ​ការ​ផង​មើល​ទូរទស្សន៍​ផង។ ប៉ុន្តែ​យើង​គួរ​រៀប​ចំ​ឲ្យ​ដូច​ធ្វើ​ការ​នៅ​ការិយាល័យ​ទើប​ល្អ។ យើងអាច​បន្ត​ទម្លាប់​ពេល​ព្រឹក​របស់​អ្នក​ដូច​ពេល​ទៅ​ធ្វើការ​ដោយ​ផ្លាស់​សម្លៀកបំពាក់​ឲ្យ​សមរម្យ​ តែ​មិន​ចាំបាច់​ស្លៀកពាក់​ផ្លូវការ​ទេ ញ៉ាំ​អាហារ​ពេលព្រឹក ឬ​ផឹក​កាហ្វេ​មុន​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ។ នៅ​ពេល​ដែល​យើង​​អាច​រៀបចំ​ផែនការ​ការងារ​បានល្អ​ នោះអាច​ជួយ​យើង​ក្នុង​ការ​បំពេញ​កិច្ចការបាន​ល្អ​ដូច​គ្នា​។ ៣. កំណត់​ពេល​ធ្វើ​ការ ការ​កំណត់​ពេល​ធ្វើ​ការ​គឺជារឿង​​សំខាន់​ណាស់។ យើងអាច​កំណត់​ពេល​ចាប់​ផ្តើម ពេល​សម្រាក និង​ពេល​ឈប់ធ្វើការ​របស់យើងតាម​ដែលយើង​ចូលចិត្ត ឬ​អនុវត្ត​តាម​ម៉ោង​ធ្វើ​ការ​នៅ​កន្លែង​ធ្វើ​ការ​របស់​យើង។ ការ​កំណត់​ពេល​វេលា​នេះ​អាច​ជួយ​ដល់​កិច្ចការ​របស់យើង និង​មិន​មាន​អ្វី​មក​រំខានយើង​ពេល​កំពុងធ្វើ​ការ។ ឧទាហរណ៍​បើយើង​ធ្វើ​ការ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ យើង​អាច​បែង​ចែក​ពេល​ធ្វើការ​ជា​បី​ដោយ​ធ្វើ​ការ​ម្តង​៣​ម៉ោង ២ម៉ោង និង​៣​ម៉ោង​ហើយ​ចន្លោះ​ម៉ោង​នោះ​អាច​សម្រាក ឬ​ទៅ​ធ្វើ​កិច្ចការ​ផ្សេងៗ។ គួរ​បញ្ចាក់​ផង​ដែរ​ថា យើងមិន​គួរ​ធ្វើ​កិច្ចការផ្សេង​ក្នុង​ម៉ោង​ធ្វើ​ការ​ដែលយើងកំណត់​ទេ។ អត្ថបទពាក់ព័ន្ធ៖ នៅតែផ្ទះ ឬធ្វើការពីផ្ទះអាចនាំឲ្យញ៉ាំហួសកំណត់ សាកវិធីនេះជួយដោះស្រាយបាន ធ្វើការពីផ្ទះ ចង់ឲ្យ​សុខភាពរាងកាយនៅតែមាំមួនល្អ គួរអនុវត្តវិធីទាំងនេះ ៤. បើក​ភ្លើង ពេល​ធ្វើការ​យើងអាច​បើក​បង្អួច​ដើម្បី​ឲ្យ​មាន​ពន្លឺ​ចេញ​ចូល​​ បើ​សិន​ជា​ទិដ្ឋភាព​ខាង​ក្រៅ​បង្អួច​របស់​យើងមិន​មាន​ផ្តល់​ការ​រំខាន​ដល់យើង។ យើងក៏​អាច​បិទ​បង្អួច​ និង​បើក​ភ្លើង​ក្នុង​ផ្ទះ​បាន​ជំនួស​ឲ្យ​ការ​បើក​បង្អួច។ វា​ជា​ការ​ល្អ​ដែល​កន្លែង​ធ្វើ​ការ​របស់​មាន​ពន្លឺ​ភ្លើង​គ្រប់គ្រាន់។ ៥. បន្ថយ​ការ​រំខាន ប្រសិន​ជា​ការងារ​របស់យើង​ភាគ​ច្រើន​ធ្វើ​នៅ​លើ​កុំព្យូទ័រ យើង​គួរ​ដឹង​ពី​ផល​រំខាន​ពី​អ៊ីនធើណេត។ […]


វីរុសកូរ៉ូណា

ជិះឡានជាមួយអ្នកផ្ទុក COVID-19 តែមិនបានប៉ះពាល់ ឬនិយាយគ្នា អាចឆ្លងអត់?

តើ​ការ​ជិះ​ឡាន​ជាមួយ​អ្នក​ផ្ទុក COVID-19 ទាំង​ដែល​យើង​មិន​បាន​ប៉ះពាល់ ឬ​និយាយ​គ្នា​លេង អាច​ឆ្លង COVID-19 ដែរ​ឬ​ទេ? នេះ​ជា​ចម្ងល់​ដែល​មនុស្ស​ជាច្រើន​លើក​ឡើង និងមានភាពភ័យខ្លាច។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា COVID-19 អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ទាំង​មិន​ទាន់​ចេញ​រោគសញ្ញា។ តែ​បើ​យើង​មិន​បាន​ទៅ​ប៉ះពាល់​នរណា​ម្នាក់​ដែល​មាន​រោគសញ្ញា​ក្ដៅ​ខ្លួន ហៀរ​សំបោរ ក្អក ឬ​ការពារ​ខ្លួន​ដោយ​ពាក់​ម៉ាស់​បាន​ត្រឹមត្រូវ​មិន​ឆ្លង​ទេ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ធ្វើ​ដំណើរ​តាម​ឡាន​ជាមួយ​អ្នក​ផ្ទុក ដោយ​គេ​មាន​អាការៈ​ក្ដៅ​ខ្លួន ក្អក ហើយ​យើង ​និង​គេ​មិន​បាន​ពាក់​ម៉ាស់​ទេ សំណាក​ចេញ​ពី​ទឹក​មាត់ ទឹក​សម្បោរ ដែល​ខ្ទាត​អាច​មក​ត្រូវ​ខ្លួន ហើយ​អាច​ឆ្លង​បាន។ វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា បើ​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ជិះ​ឡាន​ឈ្នួល ត្រូវ​ពិនិត្យ​មើល​អ្នក​នៅ​ក្នុង​នោះ​មាន​មនុស្ស​ច្រើន​ដែល​ប្រជ្រៀត​គ្នា ឬ​អត់? បើ​មនុស្ស​ច្រើន​មិន​បាច់​ជិះ​ទេ ហើយ​សង្កេត​មើល​​អ្នក​ដំណើរ​រួម​ទាំង​នោះ មាន​ការពារ​ខ្លួន​ដោយ​ពាក់​ម៉ាស់​ឬ​អត់ ហើយ​យើង​ខ្លួនឯង​ត្រូវ​តែ​ការពារ​ខ្លួន​ជាចាំបាច់។ ក្រោយ​ចុះ​ពី​ឡាន​ត្រូវ​លាង​សម្អាត​ដៃ ហើយ​ពេល​ទៅ​ដល់​ផ្ទះ​វិញ ផ្លាស់ប្ដូរ​សម្លៀកបំពាក់ និង​ងូត​ទឹក​សម្អាត​ខ្លួន​ជាមួយ​សាប៊ូ។ ដូចនេះ​ហើយ​បាន​ជា​គេ​តម្រូវ​ឲ្យ​មាន​យើង​មាន​គម្លាត​ឃ្លាត​ពី​គ្នា ១ ម៉ែត្រ​កន្លះ ពេល​នៅ​តាម​ទី​សាធារណៈ ដើម្បី​ចៀសវាង​មាន​នរណា​ក្អក កណ្ដាស់ សំណាក​ដែល​ចេញ​ពី​មាត់ និង​ច្រមុះ​មិន​អាច​ធ្លាក់​ទៅ​ដល់​យើង។ អត្ថបទពាក់ព័ន្ធ៖ ៥ចំណុច គួរធ្វើពេលសម្ងំតែក្នុង​ផ្ទះ អំឡុងCOVID-19 កំពុងរាតត្បាត តាម​ដាន​ព័ត៌មាន​បែប​រន្ធត់​អំឡុង​ពេល​កូវីដ ១៩ គ្រោះ​ថ្នាក់​ដល់​សុខភាព​ផ្លូវចិត្ត នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន ​ចេះតិចនិក​ញ៉ាំ​អាហារ​នេះ អាចជួយការពារខ្លួនពីជំងឺផ្សេងៗបានច្រើន “ហាត់​ប្រាណ​ពេលពពោះ” មិនដើម្បី​រាង​ស្អាត​ទេ គឺ​ដើម្បី​សុខភាព ពិតអត់ថាអ្នកលេងកីឡា […]


វីរុសកូរ៉ូណា

៥ចំណុច គួរធ្វើពេលសម្ងំតែក្នុង​ផ្ទះ អំឡុងCOVID-19

អំឡុង​ពេល​សម្ងំនៅផ្ទះ គ្នាយើង​អាច​មាន​បញ្ហា​ផ្លូវ​ចិត្ត​បន្តិច​បន្តួច​ហើយ ប៉ុន្តែ​អត្ថបទ​មុនៗ “Hello គ្រូពេទ្យ” ធ្លាប់​បាន​ណែនាំ​ខ្លះៗ​ហើយ ដើម្បី​ជួយ​យើង​គេច​ចេញ​ពី​វិបត្តិ​សតិអារម្មណ៍។ លើស​ពី​នេះ ដើម្បី​ជួយ​ខ្លួន​យើង​មាន​សុទិដ្ឋិនិយម​កាន់​តែ​ខ្លាំង​ចំពោះ​ខ្លួន​ឯង នឹង​អាច​ជួយ​អ្នក​ដទៃ​អំឡុង​ពេល​នេះ គឺ​មាន ៥ចំណុច​សំខាន់ៗ​គ្នា​យើង​ត្រូវ​ដឹង។ ១- ចែក​រំលែក​រឿង​ល្អៗ និង​ក្តី​សង្ឃឹម​ទៅ​កាន់​មិត្ត​ភ័ក្តិ និង​អ្នក​ដទៃ សម្រាប់​កាលៈ​ទេសៈ​បច្ចុប្បន្ន ហាក់​ពិបាក​ទុក​ចិត្ត​បន្តិច​ហើយ​ជា​មួយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម ព្រោះ​ព័ត៌មាន​ខ្លះ​ជា​រឿង​ឆបោក ព័ត៌មាន​ខ្លះ​ទៀត បង្ហាញ​តែ​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ បើ​អ៊ីចឹង ហេតុ​អ្វី​គ្នា​យើង​មិន​គិត​ចែក​រំលែក​អ្វី​ដែល​វិជ្ជមាន​សម្រាប់​ពិភពលោក ដូចជា​វីដេអូ​បង្ហាញ​ពី​សកម្ម​ភាព​មនុស្ស​ម្នា​សាមគ្គី​គ្នា​អំឡុង​ពេល​កូវីដ ១៩ កំពុង​រាតត្បាត​ខ្លាំង ឬ​ព័ត៌មាន​ល្អៗ ដែល​យើង​ប្រទះ​ឃើញ​លើ​បណ្តាញ​សង្គម។ ព័ត៌មាន​ល្អៗ អាច​ជា អ្វី​បង្ហាញ​ពី​មនុស្ស​ម្នា​នៅ​តែ​មាន​សង្ឃឹម បើ​ទោះ​ជា​ពិភពលោក​កំពុង​តែ​រង​គ្រោះ​ដោយ​ការ​រាតត្បាតវីរុសCOVID-19 ​ក្តី ព្រោះ​ថា​សារជាតិ​មនុស្ស​យើង ជា​ធម្មតា នឹង​រួបរួម​គ្នា​ដើម្បី​យក​ឈ្នះ​ឧបសគ្គ​ចំពោះ​មុខ។ មួយ​វិញ​ទៀត ព័ត៌មាន​មិន​ច្បាស់​លាស់ ព័ត៌មាន​កុហក​ភូតភរ បោកប្រាស់ គ្មានប្រភព​ច្បាស់​លាស់ គួរ​កុំ​ចែក​រំលែក​ឲ្យ​តែ​បានៗ​អី អត្ថបទ​ព័ត៌មាន​យើង​គួរ​ចែក​រំលែក គួរ​តែ​មាន​ប្រភព​ជាក់​លាក់ ជា​ព័ត៌មាន​ណែនាំ​ដោយ​អ្នក​ជំនាញ ដូច​ជាអង្គការ​សុខភាពពិភពលោក ហើយ​ព័ត៌មាន​ទាំង​នោះ ត្រូវ​មាន​ប្រយោជន៍​ជួយ​មនុស្ស​ម្នាក់​ឈប់​ភ័យ​ខ្លាច​ត​ទៅ​ទៀត។ អត្ថបទពាក់ព័ន្ធ៖ តាម​ដាន​ព័ត៌មាន​បែប​រន្ធត់​អំឡុង​ពេល​កូវីដ ១៩ គ្រោះ​ថ្នាក់​ដល់​សុខភាព​ផ្លូវចិត្ត នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន ២- បង្កើន​ចំណេះ​ដឹង​សម្រាប់​ខ្លួន​ឯង ដើម្បី​ធានា​ថា ចំណុច​ដំបូង​យើង​អាច​ធ្វើ​បាន​ល្អ​នោះ ត្រូវ​ប្រាកដ​ថា គ្នា​យើង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​អំឡុង​ពេល​នៅ​ផ្ទះ​នេះ ប្រមែល​ប្រមូល​ទិន្នន័យ និង​អ្វី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​អប់រំ ពិសេស​រឿង​សិទ្ធ​មនុស្ស​ដែល​គ្នា​យើង​គួរ​រៀន​ស្វែង​យល់​ឲ្យ​បាន​ច្បាស់។ ជាក់​ស្តែង​អ្វី​យើង​គួរ​បណ្តុះ​ចំណេះ​ដឹង​ខ្លួន​ជាមួយ​បញ្ហា​សិទ្ធ​មនុស្ស​មាន​ដូច​ជា៖ – […]


វីរុសកូរ៉ូណា

"គម្លាតសុវត្ថិភាព​" ឬ​"គម្លាតសង្គម​" វិធានការគួរស្វែងយល់ ពេលវិបត្តិ COVID-19

ការ​រក្សា​គម្លាត​​សុវត្ថិភាព​ (Safe-distancing) ឬ​គម្លាត​​សង្គម​ (Social distancing) ដែល​​ឃ្លា​ទាំង​ពីរ​​សំដៅលើ​អត្ថន័យ​រួម​តែ​មួយ គឺ​ការ​រក្សា​​គម្លាត​នៅ​​រយៈ​ចម្ងាយ​សុវត្ថិភាព​ ដែល​ជា​​ចំណុច​មួយ​ក្នុង​ចំណោម​វិធាន​ការ​សំខាន់​ៗ​ ដើម្បី​បញ្ជៀស​ និង​ការពារ​ខ្លួន​ពី វីរុស​ COVID-19។ តាម​រយៈ​អង្គការ​សុខភាព​ពិភព​លោក បាន​ពន្យល់​ពី​វិធាន​ការ​ខាង​លើ​ ដូច​នេះ៖ រក្សា​គម្លាត​សុវត្ថិភាព ឬ​គម្លាត​សង្គម​ រក្សា​ចម្ងាយ​ឃ្លាត​ពី​​​មនុស្ស​ដែល​កំពុង​​រក​កណ្តាស់​ ឬ​ក្អក​ យ៉ាង​តិច​១​ម៉ែត្រ។ បើ​យើង​ចេញ​ទៅ​ទី​​ខាង​ក្រៅ​ នៅ​ទី​កន្លែង​សាធារណៈ អាច​រក្សា​គម្លាត​ឆ្ងាយ​ពី​មនុស្ស​ជុំ​​វិញ យ៉ាង​តិច​ ១,៥​ម៉ែត្រ​។ អត្ថបទ​ពាក់ព័ន្ធ៖ បុរសអាមេរិកម្នាក់ស្លាប់ ប្រពន្ធសង្គ្រោះបន្ទាន់ ក្រោយប្រើថ្នាំក្លរ៉ូគីន ព្យាបាល COVID-19 ខ្លួនឯង ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន ហេតុ​អ្វី​? នៅ​ពេល​មាន​នរណា​ម្នាក់​ក្អក ឬ​កណ្តាស់​ អាច​សាច​នូវ​តំណក់​​​សារធាតុ​រាវ​តូច​ៗ ពី​ច្រមុះ​ ឬ​មាត់​អ្នកទាំងនោះ ដែល​អាច​មាន​ផ្ទុក​មេរោគ។ ប្រសិន​បើ​យើង​នៅ​​​ក្បែរ​គ្នា​ពេក​ តំណក់​ធាតុ​រាវ​តូច​ៗ​នោះ​អាច​ជ្រាប​ចូល​ខ្លួនយើង​​ ពេល​​ដក​ដង្ហើម ដែល​ក្នុង​នោះ​អាច​មាន​វីរុស​ COVID-19 ផង​ដែរ ករណី​ដែល​បុគ្គល​ជា​អ្នក​ក្អក ឬ​កណ្តាស់​នោះ មាន​​ផ្ទុក​វីរុស​ខាង​លើ​។ អត្ថបទ​ពាក់ព័ន្ធ៖ អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ អាមេរិកនឹង​ប្រើវិធីសាស្រ្តជាង១០០​ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19 ករណីដំបូងនៅប៊ែលហ្សិក សត្វឆ្មាឆ្លងវីរុស COVID-19 ពីម្ចាស់ ជា​វិធី​ការពារ​ខ្លួន​បន្ថែម​យើង​អាចធ្វើបាន​៖ មិន​ចេញ​ទៅ​ក្រៅ ករណី​​មិន​ចាំ​បាច់​មួយ​ចំនួន​។ ករណី​ចាំ​បាច់​មិន​អាច​ ចៀស​បាន​ អាច​ជា​ការ​ចេញ​ទៅ​ក្រៅ​ទិញ​​គ្រឿង​អាហារ​​បរិភោគ សម្ភារៈ​ ឬ​ថ្នាំ​ពេទ្យ​ ឬ​ការ​ទៅ​ធ្វើ​លំហាត់​ប្រាណ​ ជា​មួយ​សមាជិក​គ្រួសារ នៅ​ទី​កន្លែង​ឆ្ងាយ​ពី​មនុស្ស​អ៊ូរ​អរ​ និង​សុវត្ថិភាព ចៀស​វាង​ប៉ះ​ពាល់​គ្នា​ដោយ​ផ្ទាល់​ ធ្វើ​ដំណើរ​ក្នុង​រយៈ​ពេល​​ស្ងាត់ និង​ចៀស​វាង​កន្លែង​អ៊ូរ​អរ ចៀស​វាង​ការ​ជួប​ជុំ​គ្នា​ ច្រើន​នាក់ អនុវត្ត​​អនាម័យ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន៕ អត្ថបទពាក់ព័ន្ធ៖ ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 មនុស្សប្រភេទណា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស