backup og meta

អ្នកជំងឺទឹកនោមផ្អែម បើមានអាការៈហើមជើង គួរធ្វើយ៉ាងល្អ?

អ្នកជំងឺទឹកនោមផ្អែម បើមានអាការៈហើមជើង គួរធ្វើយ៉ាងល្អ?

អាការៈហើមជើងគឺជាផលវិបាកមួយក្នុងចំណោមផលវិបាកផ្សេងៗទៀតរបស់អ្នកជំងឺទឹកនោមផ្អែមទាំង​២ប្រភេទ។ បញ្ហានេះ អាចកើតឡើងនៅពេលដែលអ្នកជំងឺមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ ឬប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវ ទើបបណ្ដាលឲ្យទៅជាអាការៈបែបនេះ។ ខាងក្រោមជាមូលហេតុ ៤យ៉ាងសំខាន់ៗដែលណ្ដាលឲ្យអ្នកជំងឺមានអាការៈហើមជើង និងមធ្យោបាយដោះស្រាយ។​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

មូលហេតុបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមហើមជើង

១.ខ្សោយសរសៃវ៉ែន

អ្នកជំងឺទឹកនោមផ្អែមមិនថាប្រភេទ១ ឬ ២ ប្រសិនជាមិនបានគ្រប់គ្រងកម្រិតជាតិស្ករបានល្អនឹងធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ហើយប្រសិនមិនបានព្យាបាល នឹងបង្កឲ្យប៉ះពាល់សរសៃឈាមតូចៗ ធ្វើឲ្យសារធាតុរាវក្នុងរាងកាយកើនឡើងច្រើនបណ្ដាលឲ្យប៉ះពាល់ដល់សរសៃឈាមវ៉ែន មិនអាចធ្វើការងារបានល្អ។ ការណ៍ដែលសរសៃឈាមមិនអាចធ្វើការបានល្អនឹងបង្កឲ្យសារធាតុរាវកើនឡើងក្នុងប្រអប់ជើង និងកជើង ទើបបណ្ដាលឲ្យហើមជើងយ៉ាងដូច្នេះ។

២.ផលប៉ះពាល់របស់ថ្នាំ

ផលប៉ះពាល់របស់ថ្នាំមួយចំនួនក៏អាចបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមហើមជើងបាន ពិសេសពពួកថ្នាំប្រឆាំងការរលាកឬ ថ្នាំលើសឈាមមួយ​ចំនួន​។ បើមានផលរំខានបែបនេះត្រូវពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្តូរថ្នាំទៅប្រភេទផ្សេង។

លេបថ្នាំ

៣.បញ្ហាតម្រងនោម

អ្នកមានជំងឺទឹកនោមផ្អែមយូរឆ្នាំហើយមិនបានគ្រប់គ្រងជាតិស្ករឲ្យត្រឹមត្រូវតាមគោលដៅ នោះនឹងបង្កឲ្យប៉ះពាល់ដល់តម្រងនោម។ នៅពេលដែលតម្រងនោមមិនអាចបំពេញមុខងារបាន ក៏មិនអាចច្រោះកាកសំណល់ និងជាតិសូដ្យូមពីឈាមបានល្អ នឹង​បណ្ដាលឲ្យមានអាការៈហើមជើង។

[embed-health-tool-heart-rate]

៤.ខ្សោយបេះដូង

អ្នកមានជំងឺទឹកនោមផ្អែមយូរឆ្នាំមិនអាចគ្រប់សម្ពាធឈាម ឬជាតិស្ករបានល្អក៏បណ្ដាលប៉ះពាល់ដល់បេះដូង។ ករណីនេះអាចជាជំងឺខ្សោយបេះដូង ដែលជាមុខសញ្ញាមួយបង្កផលលំបាកទៅជាអាការៈហើមជើងនេះបានដែរ។ ព្រោះករណីដែលបេះដូងមិនអាចបំពេញមុខងារបានល្អ ពោលការច្របាច់ឈាម មិនអាចបញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គបានគ្រប់គ្រាន់ ទើបបណ្ដាលឲ្យកើតអាការៈហើយមជើងនេះនេះបាន។

វិធីសាស្ដ្រដោះស្រាយ

ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែមជួបអាការៈហើមជើង មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ សំខាន់បំផុតនោះគឺត្រូវទៅជួបជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពិគ្រោះជំងឺស្វែងរកមូលហេតុឲ្យបានត្រឹមត្រូវ រួចទើបអនុវត្ដតាមការណែនាំរបស់គ្រូពេទ្យ។

យើងមិនអាចប៉ាន់ស្មានរោគសញ្ញា ដោយអនុវត្ដវិធីការពារផ្សេងៗ និង ប្រើប្រាស់ថ្នាំដោយចិត្ដឯងនោះទេព្រោះអាចប៉ះពាល់ដល់សុខភាព ពិសេសអ្នកមានបញ្ហាខ្សោយបេះដូង អ្នកលើសឈាម ដែលប្រើប្រាស់ថ្នាំមិនត្រូវតាមលក្ខខណ្ឌសុខភាព ដែលងាយបង្កគ្រោះថ្នាក់។

ការណែរនាំរបស់វេជ្ជបណ្ឌិតកន្លងមក

ក្នុងករណីដែលអ្នកជំងឺមានអាការៈហើមជើងក្នុងសភាពមិនសូវធ្ងន់ធ្ងរ វេជ្ជបណ្ឌិតតែងណែរនាំឲ្យអនុវត្ដតាមវិធីដូចជា៖

  • អ្នកជំងឺត្រូវហាត់ប្រាណឲ្យបានយ៉ាងហោច៣០នាទីជារៀងរាលថ្ងៃ
  • អ្នកជំងឺអាចពាក់ស្រោមជើងវែង រឹប ដល់ជង្គង់ពេលថ្ងៃ និង ត្រូវដោះចេញពេលយប់
  • អ្នកជំងឺត្រូវកាត់បន្ថយការញ៉ាំប្រៃ
  • អ្នកជំងឺធ្វើកម្មភាពឲ្យរាងកាយឲ្យបានច្រើន
  • អ្នកជំងឺត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់
  • អ្នកជំងឺត្រូវគ្រប់គ្រងជាតិម៉ាញ៉េស្យូមក្នុងឈាមឲ្យបានល្អ
  • អ្នកជំងឺត្រូវសម្រកទម្ងន់
  • អ្នកជំងឺត្រូវគេងឲ្យបានគ្រប់គ្រន់
  • អ្នកជំងឺអាចអនុវត្ដអង្គុយ ឬគេង ដោយដាក់ជើងឲ្យខ្ពស់ជាងក្បាល

អត្ថទ​ពាក់ព័ន្ធ​៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Heart Failure in Type 2 Diabetes Mellitus https://www.ahajournals.org/doi/10.1161/CIRCRESAHA.118.311371

Painful swelling of the thigh in a diabetic patient: https://pubmed.ncbi.nlm.nih.gov/10499195/https://pubmed.ncbi.nlm.nih.gov/10499195/

Best Tips to Treat Swollen Feet from Diabetes https://www.diabeticwarehouse.org/blogs/articles/diabetes-and-swollen-feet

Diabetes and swelling https://www.diabetes.org.sg/about-diabetes/diabetes-and-swelling/

Diabetic nephropathy (kidney disease) https://www.mayoclinic.org/diseases-conditions/diabetic-nephropathy/symptoms-causes/syc-20354556

កំណែ​ប្រែបច្ចុប្បន្ន

08/11/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

គន្លឹះ៧យ៉ាង ការពារអ្នកជំងឺទឹកនោមផ្អែមកុំឲ្យប្រឈមនឹងផលវិបាកផ្សេងៗ

អ្នកមានជំងឺ​ទឹកនោមផ្អែម គួរជៀសវាង ឬកាត់បន្ថយអាហារប្រភេទណាខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Nov 08

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម