backup og meta

កំពូលអាហារ៦ប្រភេទជួយបង្កើនមេជីវិត និងឆាប់មានផ្ទៃពោះ

កំពូលអាហារ៦ប្រភេទជួយបង្កើនមេជីវិត និងឆាប់មានផ្ទៃពោះ

មានវិធីជាច្រើន​ដែល​អ្នក​អាច​អនុវត្តន៍បាន ដើម្បី​បង្កើន​​សមត្ថ​ភាព​នៃ​ការ​បង្ក​កំណើត ហើយ​វិធីមួយ​ក្នុង​ចំណោម​វិធី​ទាំង​នោះ គឺ​ការ​បរិភោគ​អាហារ​ល្អៗ ដែល​ជួយ​ជំ​រុញ ឬ​បង្កើន​មេជីវិត​។ អាហារទាំង​នោះ សម្បូរ​ទៅ​ដោយ​វីតាមីន ​និង​សារ​ធាតុ​រ៉ែ ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ជួយដល់​សមត្ថភាព​នៃ​ការ​បង្ក​កំណើត​។

ចឹង តើ​អ្នក​គួរ​តែ​ញ៉ាំ​អាហារ​អ្វីខ្លះ? សូម​ស្វែង​រក​ចម្លើយ​នៅ​ខាង​ក្រោមនេះ

អាហារជួយ​ដល់​សមត្ថភាព​បង្ក​កំណើត និង​ឆាប់​មាន​ផ្ទៃពោះ

កម្រិត​នៃ​សមត្ថភាព​បង្ក​កំណើត ក៏​អាស្រ័យ​ទៅលើ​សារធាតុ​ចិញ្ចឹម ដែល​យើង​បរិភោគ​ចូល​ក្នុង​រាង​កាយ​របស់​យើង​ផង​ដែរ។ ហេតុនេះ អ្នក និង​ដៃគូ​របស់​អ្នក ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ឱ្យ​បាន​ខ្លាំង នៅ​ពេល​ដែល​រៀប​ចំ​គម្រោង​មាន​ផ្ទៃពោះ​។

ជា​មួយ​គ្នានេះ ការ​បរិភោគ​អាហារ​ដែល​មាន​សារ​ធាតុ​ចិញ្ចឹម​ល្អៗ ក៏​ជួយ​ឱ្យ​វដ្តរដូវ​របស់​អ្នក មាន​ភាព​ទៀង​ទាត់​ជាង​មុន និង​ធ្វើ​ឱ្យ​អ្នក​មាន​ផ្ទៃពោះ​កាន់​តែ​ឆាប់​ ផង​ដែរ​។

ខាង​ក្រោមនេះ គឺ​ជា​អាហារ​ដែល​​ជួយ​បង្កើន​សមត្ថភាព​បង្ក​កំណើត​ដែល​អ្នក​អាច​សាក​ល្បង​បាន ដើម្បី​មាន​ផ្ទៃពោះ​ឱ្យកាន់​តែ​ឆាប់។

១. បន្លែ​បៃ​តង

បន្លែបៃតងជាច្រើនប្រភេទដូចជា ស្ពៃពួយឡេង ផ្កាខាត់ណាខៀវ និងស្ពៃខ្មៅ ផ្តល់ជាតិសរសៃដែលអាចជួយ​រក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ។

អាហារ​ជួយ​ដល់​ការ​មាន​ផ្ទៃពោះមួយនេះ ​ក៏មាន​ផ្ទុក​សារធាតុចិញ្ចឹម​ផ្សេងទៀត​ផងដែរ​ដូចជា វីតាមីន E កាល់ស្យូម ជាតិដែក កូ​អង់​ហ្ស៊ី​ម Q10 និង​វីតាមីន B9។

ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់!

ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន!

ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ!

ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)!

ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក!

វីតាមីន E អាចជួយធ្វើឱ្យជញ្ជាំងស្បូនដែល​ស្តើង ទៅ​ជា​ក្រាស់ឡើង​វិញ។ កម្រាស់ជញ្ជាំងស្បូនដែលសមស្របគឺមានសារៈសំខាន់ដើម្បីគាំទ្រដល់ដំណើរការបង្កកំណើត។

ការរួមបញ្ចូលគ្នានៃវីតាមីន E និង កូ​អង់​ហ្ស៊ី​ម Q10 (CoQ10) អាចជួយកែលម្អគុណភាពមេជីវិតឈ្មោល ឬ​ស្ពែម៉ាតូសូអ៊ីត​របស់បុរស ដែលត្រូវបានពន្យល់​ក្នុង​គេហ​ទំ​ព័រ European Review for Medical and Pharmacological Sciences (2022)

ការ​រួម​បញ្ចូល​គ្នា​នៃសារ​ធាតុ​ទាំង២​នេះ ក៏អាច​ជួយ​បង្កើន​ចល​នា​មេជីវិតឈ្មោល និងរូប​រាង ក៏ដូច​ជា កម្រិត​អ័រ​មូនភេទប្រុស (testosterone) ក្នុងខ្លួន​បុរស ផង​ដែរ​​។

វិធីធ្វើឱ្យឆាប់មានផ្ទៃពោះ

២. ផ្លែ​ក្រូច

ប្រភេទ​អម្បូរក្រូច ដូចជា ក្រូចផ្អែម ក្រូចឆ្មា និងក្រូចថ្លុង ត្រូវបានគេស្គាល់ជា​ទូទៅ​ថា ជាប្រភពដ៏ល្អនៃវីតាមីន C។

វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលមានសក្តានុពលក្នុងការបង្កើនចំនួនមេជីវិតឈ្មោល និងចលនា។

នេះមានន័យថា វា​អាច​ជួយ​កែលម្អគុណភាពមេជីវិតឈ្មោល ដើម្បីឱ្យមេជីវិតឈ្មោលអាចទៅដល់ស៊ុត និងបង្កកំណើតបានកាន់តែងាយស្រួល។

ទន្ទឹមនឹងនេះ ចំពោះស្ត្រី វីតាមីន C អាចជួយរក្សាលំនឹងកម្រិតអ័រម៉ូន នៅក្នុងរាងកាយ។

វីតាមីននេះក៏នឹងពង្រឹងជញ្ជាំងសរសៃឈាម និងប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗដែលអាចរំខានដល់ដំណើរការនៃការបញ្ចេញពងអូវុលក្នុងខ្លួនមនុស្សស្ត្រី ផងដែរ។

៣. ផ្លែប័រ

ផ្លែប័រ គឺ​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​ជួយ​ដល់​ការ​បង្ក​កំណើត ដោយ​សារ​តែ​វា​សម្បូរ​ហ្វូឡាត (Folate) ឬវីតាមីន B9 វីតាមីន K និង​ប៉ូតាស្យូម​។ វីតាមីន K និងប៉ូតាស្យូម អាច​ជួយ​ឱ្យ​រាង​កាយស្រូប​យក​សារជាតិ​ចិញ្ចឹម​ផ្សេង​ៗ​បានល្អ​ប្រសើរ ជួយ​រក្សា​កម្រិត​អ័រ​មូនឱ្យ​មាន​តុល្យភាព និង​ធ្វើ​ឱ្យ​សម្ពាធឈាមមាន​លំនឹង​។

ស្រប​ពេល​ជាមួយ​គ្នានេះ វីតាមីន B9 ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​។ បន្ថែម​លើ​ចំណី​អាហារ ស្ត្រី​ក៏​ត្រូវ​បាន​ណែនាំ​ឱ្យញ៉ាំ​អាហារ​បំប៉ន អាស៊ីតហ្វូលិក ផងដែរ​។ អាស៊ីតហ្វូលិក គឺ​ជា​ប្រភេទ​វីតាមីន ដែលត្រូវបាន​ប្រើប្រាស់​ដោយ​រាង​កាយ ដើម្បី​ផលិត និង​ថែរក្សា​កោ​សិកា​ថ្មី​។

មិនត្រឹម​តែ​ប៉ុណ្ណោះ អាស៊ីតហ្វូលិក ក៏អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃពិការភាពនៃប្រព័ន្ធសរសៃប្រសាទនៅក្នុងទារកបានរហូតដល់ ៧០% ប្រសិនបើទទួលទានជារៀងរាល់ថ្ងៃចាប់ពីមួយខែមុនពេល ព្យាយាមមានផ្ទៃពោះ។

៤. ស៊ុត

ស៊ុត គឺ​ជា​អាហារ​ជួយ​ដល់​សមត្ថភាព​បង្ក​កំណើត ដែល​ងាយ​ស្រួល​រក ហើយក៏​មាន​អ្នក​ចូល​ចិត្ត​ច្រើន​ផង​ដែរ​។

ក្រៅពីមានប្រូតេអ៊ីនខ្ពស់ ស៊ុតមានផ្ទុកសារធាតុឆូលីន ដែលអាចជួយកែលម្អគុណភាពនៃឫសគល់ ឬកន្លែងដែលកោសិកាស៊ុតលូតលាស់នៅក្នុងអូវែ។

ស៊ុតក៏មានផ្ទុកវីតាមីន B6 ដែលល្អសម្រាប់ការមានកូន ផង​ដែរ។ វីតាមីន​នេះ​អាច​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​បាន​យ៉ាង​ឆាប់រហ័ស​ដោយសារតែ​ទំនាក់ទំនង​របស់​វា​ជាមួយនឹងសារធាតុ homocysteine ​​នៅក្នុង​រាងកាយ​។

Homocysteine គឺ​ជា​ប្រភេទ​​អាស៊ីតអាមីណូ ដែលត្រូវ​បានផលិត នៅ​ពេល​ដែល​រាង​កាយ បំ​បែក​ប្រូ​តេអ៊ីន​។ ការមាន​សារធាតុ Homocysteine ខ្ពស់​ពេក នឹង​ប៉ះ​ពាល់​ដល់​ដំណើរ​បញ្ចេញ​អូវុល​។

ការ​សិក្សា​មួយ​ដែល​ចេញផ្សាយ​ក្នុងសៀវ Cureus (2021) បាន​បញ្ជាក់​ថា ក្រុម​វីតាមីន B ក្នុង​នោះ​រាប់​ទាំង​វីតាមីន B6 អាច​ជួយ​កាត់​បន្ថយ​កម្រិត Homocysteine ក្នុង​ឈាម យ៉ាង​មាន​ប្រសិទ្ធ​ភាព។

ហេតុនេះ ការ​បរិភោគ​ស៊ុត ជួយ​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​។

[embed-health-tool-ovulation]

៥. ទឹកឃ្មុំ

ទឹកឃ្មុំ មាន​អត្ថ​ប្រយោជន៍ណាស់​ក្នុង​ការ​ជួយ​ឱ្យ​មាន​ផ្ទៃពោះ និង​បង្កើន​មេជីវិត ដោយ​សារ​តែ​វា​សម្បូរ​ទៅ​ដោយ​អាស៊ីតអាមីណូ ជាពិសេស អាហ្គីនីន (Arginine)។

អាហ្គីនីន អាចជួយធ្វើឱ្យប្រសើរឡើងនូវមុខងារអូវែ ដូច្នេះវាមានអត្ថប្រយោជន៍សម្រាប់ការកែលម្អសុខភាពបន្តពូជរបស់ស្ត្រី។

ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវពន្យល់ពីប្រសិទ្ធភាពនៃប្រភេទ​អាហារ​ជួយ​ឱ្យ​ឆាប់​មាន​ផ្ទៃពោះមួយនេះ នៅមានកម្រិតនៅឡើយ។

ការ​សិក្សា​មួយ​ចំនួន​ទៀត​ពិត​ជា​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​ទឹកឃ្មុំ​ច្រើន​ពេក​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​មាន​កូន។

៦. ទឹកដោះគោ

ទឹកដោះគោមានសារធាតុចិញ្ចឹមជាច្រើនដូចជា ប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត កាល់ស្យូម និងវីតាមីន D។ ក្នុងករណីនេះ ទឹកដោះគោ ដើរតួជាអាហារបំប៉នដើម្បី​ជួយ​ឱ្យស្ត្រីមានផ្ទៃពោះយ៉ាងឆាប់រហ័ស។

ប៉ុន្តែ អ្នក​គួរ​តែ​​ញ៉ាំ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ពេញលេញ មិនមែន​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​តិចឡើយ ដើម្បី​បង្កើន​លទ្ធភាព​មានកូន។

ក្រៅពីការផឹកទឹកដោះគោជាប្រចាំ អ្នកក៏អាចបង្កើនការទទួលទានជាតិកាល់ស្យូមពីអាហារបំប៉នផងដែរ។

មិនត្រឹមតែសម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញប៉ុណ្ណោះទេ កាល់ស្យូមក៏ជួយឱ្យ​ថ្លើមទារក ប្រព័ន្ធ​ប្រសាទ និង​សាច់​ដុំមានការ​លូតលាស់ល្អ​ប្រសើរ ផងដែរ៕

ចំណុចសំខាន់

កំពូល​អាហារ​​ប្រភេទជួយ​បង្កើនមេជីវិត និងឆាប់មានផ្ទៃពោះ
១. បន្លែ​បៃ​តង
២. ផ្លែ​ក្រូច
៣. ផ្លែប័រ
៤. ស៊ុត
៥. ទឹកឃ្មុំ
៦. ទឹកដោះគោ

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Weight, fertility, and pregnancy. (2021). Office on Women’s Health. Retrieved January 20, 2025, from https://womenshealth.gov/healthy-weight/weight-fertility-and-pregnancy

Foods that can affect fertility. (2020). Academy of Nutrition and Dietetics. Retrieved January 20, 2025, from https://www.eatright.org/health/pregnancy/fertility-and-reproduction/fertility-foods

Tips for a healthy pre-pregnancy diet . (2023). Tommy’s. Retrieved January 20, 2025, from https://www.tommys.org/pregnancy-information/planning-a-pregnancy/are-you-ready-to-conceive/tips-healthy-pre-pregnancy-diet

6 foods that boost fertility. (2023). UCLA Health. Retrieved January 20, 2025, from https://www.uclahealth.org/news/article/6-foods-boost-fertility

Vitamins, minerals and supplements in pregnancy. (2020). NHS UK. Retrieved January 20, 2025, from https://www.nhs.uk/pregnancy/keeping-well/vitamins-supplements-and-nutrition/

កំណែ​ប្រែបច្ចុប្បន្ន

11/02/2025

អត្ថបទ​ដោយ Sopheng In

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sopheng In · កែ 5 hours ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម