៩ ខែក្រោយពពោះ ម៉ាក់ៗច្បាស់ជាអន្ទះសា ព្រោះជិតដល់ថ្ងៃមែនទែនហើយ គ្នាយើងខ្លះភ័យខ្លាំង អារម្មណ៍ច្របូកច្របល់ អាចដោយសារសញ្ញាប្លែកៗមួយចំនួន។ ម៉ាក់មួយចំនួនប្រសិនបើតាមដានសុខភាពប្រកាដជាឃើញពីភាពខុសប្លែក ឬអ្នកខ្លះអាចសង្ស័យថាមានបញ្ហាសុខភាពណាមួយទៅវិញ តាមពិតជាការផ្ដល់សញ្ញាថាថ្ងៃសម្រាលជិតដល់ហើយម៉ាក់។ បើចឹង “Hello គ្រូពេទ្យ” ពេលនេះនឹងប្រាប់ពីសញ្ញាខ្លះៗបញ្ជាក់ដល់ពេលជិតសម្រាលអូនៗហើយ។
១- ៤សប្តាហ៍ចុងក្រោយមុនសម្រាល
– កូនធ្លាក់ចូលអាងត្រគាក៖ មុនឈឺពោះសម្រាល ២-៣ សប្តាហ៍ គ្នាយើងអាចសង្កេតឃើញពោះធ្លាក់ចុះជាងមុន ព្រោះនៅដំណាក់កាលនេះ ក្បាលអូនៗនឹងផ្លាស់ទីតាំងទៅក្នុងអាងត្រគៀក ត្រៀមចេញមើលផែនដីលើកដំបូង ដោយថែមទាំងមានចលនាខ្លះសម្រួលពេលម៉ាក់ៗសម្រាលទៀតផង។ ហេតុនេះ គ្នាយើងនឹងឧស្សាហ៍ចូលបន្ទប់ទឹក ព្រោះអូនៗបានទៅសង្កត់លើប្លោកនោម។
– មាត់ស្បូនបើក៖ មុនឈានដល់ពេលសម្រាល មាត់ស្បូនត្រូវបើកឲ្យស្ដើងជាមុនសិន បន្ទាប់មកទើបគ្រូពេទ្យអាចវាស់ទំហំមាត់ស្បូនដែលរីក កំណត់ម៉ោង ឬថ្ងៃត្រូវសម្រាល។ មួយទៀត ចំនួនថ្ងៃគ្រាន់តែជាការគណនាទុកមុនប៉ុណ្ណោះ។ បើសិនមាត់ស្បូនយើង រីកយឺតជាងគ្នាយើងផ្សេងទៀត ក៏មិនអីដែរ ព្រោះការវិវត្តមនុស្សម្នាក់ៗខុសគ្នា។
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
– ឧស្សាហ៍ឈឺពោះឈឺចង្កេះ៖ ឈឺចុកខ្នង និងសៀតពោះ អាចកើតឡើងម្ដងទៀត ពិសេសចាប់ពីពពោះលើកទី២ ព្រោះថាសាច់ដុំ និងសន្លាក់គ្នាយើងយារ ព្រមទាំងផ្លាស់ទីសម្រាប់ត្រៀមខ្លួនសម្រាល។ យើងអាចនឹងឈឺចង្កេះខ្លាំង ថែមទាំងមានអារម្មណ៍ថាសន្លាក់ឆ្អឹងត្រគាកធូររលុងច្រើន។
– រាករូស៖ ដូចទៅនឹងសាច់ដុំជាច្រើនទៀត រន្ធគូទក៏មានសភាពធូររលុង ដោយសារអ័រម៉ូនផ្ទៃពោះ ជាហេតុបណ្ដាលឲ្យលាមករាវ។ ទោះបីជាបញ្ហាទាំងនេះគួរឲ្យធុញ ប៉ុន្ដែជារឿងធម្មតាទេសម្រាប់ស្រីៗមានផ្ទៃពោះ ចឹងគ្នាយើងគួរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។
– អស់កម្លាំងខ្លាំង៖ ព្រោះតែអូនៗត្រៀមខ្លួនចេញមកពិភពខាងក្រៅ ធ្វើឲ្យស្រីៗគ្នាយើងចូលបន្ទប់ទឹកជាញឹកញាប់ ឈឺរោយសាច់ដុំ និងសន្លាក់ ឯកម្លាំងក្នុងខ្លួនជួនមានជួនអត់។ ជាក់ស្តែង ពេលខ្លះយើងប្រហែលមានអារម្មណ៍អស់កម្លាំងខ្លាំង និងមិនចង់ធ្វើអ្វីទាំងអស់ក្រៅពីគេង តែពេលខ្លះ អាចមានអារម្មណ៍នៅមិនសុខ និងចង់ធ្វើនេះធ្វើនោះ។
– ទឹករម្អិលប្រែពណ៌និងសភាពខាប់ៗ៖ គ្នាយើងពេលឃើញសំបោរធ្លាក់ក្នុងខោ សភាពជាដុំតូចៗ កុំភ័យអី គឺទឹករម្អិលទេ បញ្ជាក់ថាឈឹពោះសម្រាលកាន់តែកៀក ទឹករម្អិលមានសភាពខាប់ដុំៗ ធ្លាក់ចេញដើម្បីការពារស្បូនអំឡុងពេលសម្រាល ក៏ជាសញ្ញាបញ្ជាក់ឈឺពោះសម្រាលអូនៗនឹងកើតមានឡើងគ្រប់ពេល។
២- ប៉ុន្មានម៉ោងមុនសម្រាល
– ស្បូនចាប់ផ្តើមកន្ត្រាក់៖ ករណីកន្រ្ដាក់ស្បូន ជាសញ្ញាប្រាប់ពីការឈឺពោះសម្រាល ចឹងសូមប្រុងប្រយ័ត្ន ព្រោះគ្នាយើងខ្លះមានការកន្រ្ដាក់ស្បូនជាច្រើនថ្ងៃ ឬច្រើនសប្ដាហ៍ មុននឹងសម្រាលអូនៗ។ នេះហៅថា ការកន្រ្ដាក់ Braxton-Hicks មិនមែនជាសញ្ញាសម្រាលអូនៗដែរ រីឯសញ្ញាខាងក្រោមនេះ ទើបជាសញ្ញាឈឺពោះសម្រាលពិតប្រាកដ៖
– ការកន្រា្ដក់ស្បូនកាន់តែខ្លាំងឡើង និងមិនបាត់ទៅវិញទេ
– ទោះបីផ្លាស់ប្ដូរឥរិយាបថ ក៏មិនបាត់កន្ត្រាក់
– ការកន្រ្ដាក់នាំឲ្យឈឺនៅចង្កេះ បន្តទៅពោះផ្នែកខាងក្រោម និងជើង
– ឧស្សាហ៍កន្ត្រាក់ ឈឺចាប់ខ្លាំង ពេលខ្លះជាប់ៗគ្នា។
[embed-health-tool-due-date]
– ដំណាក់កាលដំបូង៖ ការកន្រ្ដាក់ស្បូនតែងមានយៈពេលចន្លោះពី ៣០-៦០ វិនាទី។ ធម្មតា វាចាប់ផ្ដើម ២០ នាទី/ម្ដង បន្ទាប់មក ផ្លាស់ប្ដូរមក ៥ នាទីម្ដង។ ត្រូវសម្គាល់ក្រោយធ្វើចលនាចុះឡើងនៅតែកន្ត្រាក់ ឬយ៉ាងណា អាចនឹងខ្លាំងឡើង ចាប់ផ្ដើមឈឺពីខ្នង រួចផ្លាស់ទីមកខាងមុខវិញ។
សញ្ញាកន្ត្រាក់ដល់ពេលសម្រាល រយៈពេល ៦-៨ ម៉ោងមុន សម្រាប់គ្នាយើងមានកូនដំបូង និងពី ២-៥ ម៉ោងសម្រាប់គ្នាយើងមានផ្ទៃពោះលើកទី ២ ឬច្រើនជាងនេះ។
ដើម្បីជួយបំបាត់ការឈឺចាប់ គ្នាយើងអាចសម្រាក ងូតទឹក ញ៉ាំអាហារបន្ដិចបន្តួច ដើរ និងហាត់ដកដង្ហើមយឺតៗ។
– ដំណាក់កាលឈឺពោះកើតកូន៖ ការកន្រ្ដាក់សាច់ដុំស្បូនមានការកើនឡើងកាន់តែខ្លាំង ពី ៤៥ – ៦០ វិនាទី និងចាប់ផ្ដើមពី ៣-៥ នាទីម្ដង។ គ្នាយើងមួយចំនួនមានអារម្មណ៍មិនស្រួលខ្នង និងត្រគាក ព្រមទាំងរមួលក្រពើនៅជើង និងបាតជើង ជាសញ្ញាបញ្ជាក់ដំណាក់កាលគ្នាយើងត្រូវប្រើថ្នាំស្ពឹក Epidural។
ករណីនេះអាចមានចន្លោះ ៣-៦ ម៉ោងសម្រាប់កូនដំបូង និង ១-៣ ម៉ោងសម្រាប់ផ្ទៃពោះកូនទី ២ ឡើង។ បើយើងលេបថ្នាំ Pitocin ជួយបង្កើនការកន្រ្ដាក់ នឹងជួយឲ្យការសម្រាលកាន់តែខិតចូលមកដល់។ បើប្រើថ្នាំស្ពឹកចាក់ឆ្អឹងខ្នងវិញ គឺដូចជាពន្យារពេលយឺតជាងមុន។
នៅពេលអាការៈដល់ដំណាក់កាលនេះ ត្រូវប្រញាប់ទៅពេទ្យ បើនៅពេទ្យស្រាប់ ត្រូវទៅបន្ទប់សម្រាល។ ករណីបានចាក់ថ្នាំស្ពឹកឆ្អឹងខ្នង គ្នាយើងមិនអាចចេញពីគ្រែសម្រាលបានទេ តែបើអាច ផ្លាស់ប្ដូរទីតាំងលើគ្រែរាល់កន្លះម៉ោងម្ដង។ បើអាចព្យាយាមដើរឡើងចុះជណ្ដើរ ២-៣ នាទីម្ដង (គ្រូពេទ្យអនុញ្ញាត) ឬដើរក្នុងបន្ទប់ក៏បាន។ ការធ្វើចលនានឹងជួយឲ្យស្បូនរីកធំ ជាពេលត្រូវប្រើវិធីសាស្ត្របន្ធូរអារម្មណ៍ធ្លាប់បានដឹងពីមុនមក។
– ដំណាក់កាលសម្រាល៖ ការកន្រ្ដាក់សាច់ដុំស្បូនរឹតតែខ្លាំងពី ៦០-៩០ វិនាទី ចាប់ផ្ដើមម្តងៗពី ៩០ វិនាទី ទៅ ២ ម៉ោង។ អាចមានសម្ពាធនៅត្រគាក និងរន្ធគូទ គ្រុនក្ដៅ ត្រជាក់បាតជើង និងចង់ក្អួត។
ដំណាក់កាលនេះមានរយៈពេលខ្លី ប៉ុន្ដែតឹងតែងខ្លាំង។ ត្រូវស្រមៃយើងកំពុងនៅកន្លែងមានសុវត្ថិភាព កំពុងបន្ធូរអារម្មណ៍ ដកដង្ហើមវែងៗ ស្រមៃឲ្យដូចការពិត ទោះបីគ្នាយើងឈឺខ្លាំងជាងធម្មតា តែដំណាក់កាលនេះមិនអាចប្រើថ្នាំស្ពឹកបានទេ។
– បែកទឹកភ្លោះ៖ ពេលបែកទឹកភ្លោះ មានន័យថា ស្រោមសុកក្នុងពោះដាច់រហែក ឈឺពោះសម្រាលអូនៗជិតកើតឡើងដូចគ្នា ប៉ុន្តែបែកទឹកភ្លោះកើតឡើងតែក្នុងដំណាក់កាលចុងក្រោយនៃការឈឹពោះកើតកូនប៉ុណ្ណោះ។
អាន៖