ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ការ​រួមភេទ ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

ក្រៅពី​បំពេញ​ក្ដីសុខ​ស្រណុកសុខស្រួលតាម​អារម្មណ៍​ធម្មជាតិ​របស់​មនុស្ស សិច ឬ​ការ​រួមភេទ មាន​ប្រយោជន៍​ច្រើន​ទៀត​ដល់​សុខភាព​យើង។ ​ស្ដាប់​ការ​បក​ស្រាយ​របស់សមាគម​សុខភាព​ផ្លូវ​ភេទ​អាមេរិក ខាងក្រោម៖ ១- អត្ថប្រយោជន៍​ចំពោះ​រាង​កាយ​ ការ​​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ “រួម​ភេទ” អាច​​​​ចាត់​ទុក​ជា​លំហាត់​ប្រាណ​ល្អ​​មួយ​សម្រាប់​​បេះ​ដូង ជា​ពិសេស​​សម្រាប់​ទាំង​ប្រុសៗ និង​ស្រីៗ​វ័យ​ជំទង់​។ វា​ជាលំហាត់​ប្រាណ​ស្រាល​ៗ មាន​អត្ថប្រយោជន៍​ដល់​រាង​កាយ​ ដូច​ជា​ បន្ថយ​សម្ពាធ​ឈាម ដុត​កាឡូរី​ ជួយ​សុខភាព​បេះ​ដូង ពង្រឹង​សាច់​ដុំ កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង និង​​​បង្កើន​ចំណង់ផ្លួវ​ភេទ​ផង​ដែរ​។ សម្រាប់​គូ​ស្នេហ៍​មាន​ជីវិត​ផ្លួវ​​ភេទ​​​សកម្ម​គ្រប់​គ្រាន់ ច្រើន​​ចូលចិត្ត​ធ្វើ​លំហាត់​ប្រាណ និង​​ទម្លាប់​​មាន​របប​អាហារ​ល្អ​ ជាង​គូ​ស្នេហ៍​ពុំ​សូវ​សកម្ម​រឿង​លើ​គ្រែ​។ ២- ពង្រឹង​ប្រព័ន្ធ​ស៊ាំ​ ការ​សិក្សា​ទាក់​ទង​នឹង​ប្រព័ន្ធ​ស៊ាំ​​រាង​កាយ​​មនុស្ស​ជាមួយ​ទំនាក់​ទំនង​ផ្លូវ​ភេទ ​បង្ហាញ​ថា គូ​ស្នេហ៍​​​ឧស្សាហ៍​​ឡើង​​ឋាន​សួគ៌​​ញឹក​ញាប់​ (១​-​២​ ដង/សប្តាហ៍​) ជួយ​បង្កើន​ភាព​ស៊ាំ​ម្យ៉ាង ជា​ភាសា​បច្ចេក​ទេស lgA នៅ​​ក្នុង​​ឈាម​ និង​ទឹក​មាត់ ហើយ​ភាព​ស៊ាំ​នេះ​ជួយ​​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​។ យ៉ាង​ណា​ ការ​សិក្សា​បាន​បង្ហាញ​ពី​ផល​អវិជ្ជមាន​ផង​ដែរ ក្នុង​ករណី​រួម​ភេទលើស​កម្រិត​ (លើស​ពី ​៣​ ដង​/​សប្តាហ៍) បង្ក​ឲ្យ​​​គ្មាន​តុល្យភាព​ ពោល​​គឺ​​​លទ្ធ​ផល​ពុំ​ទទួល​បាន​ប្រយោជន៍​ពី​ភាព​ស៊ាំ​ក្នុង​រាង​កាយ ដូច​ទៅ​នឹង​គូ​ស្នេហ៍​មិន​សកម្ម​នឹង​​រឿង​លើ​គ្រែដូច​គ្នា​។ ៣- ជំនួយ​ការគេង​កាន់​តែ​ប្រសើរ ​រាង​កាយ​​នឹង​បញ្ចេញ​អ័រម៉ូន​​​ល្អ​ ដូច​ជា​ អុក​ស៊ី​តូ​ស៊ីន (អ័រម៉ូន​ក្តី​ស្រលាញ់) និង​អង់ដូហ្វីន​ (អ័រម៉ូន​​រីករាយ) ជា​ដើម ជា​ពិសេស​នៅ​ពេលយើង​រួម​ភេទ​បាន​សម្រេច​ដល់​កំពូល។ ក្រោយ​​ពី​នេះ​ រាង​កាយ​នឹង​ត្រូវ​ការ​​សម្រាក ធ្វើ​​ឲ្យ​យើង​គេង​​បាន​ស្កប់​ស្កល់។ ចង់គណនា BMI […]


ព័ត៌មាន

ម៉េច​បាន​ពុលស្រា? ស្រា​អី​ងាយ​​ពុល​ជាង​គេ?

ការ​ពុលស្រា​មិន​មែន​ជា​រឿង​ថ្មី​នោះទេ ពលរដ្ឋ​នៅ​តាម​ជនបទ​ដាច់​ស្រយាល​តែង​ជួប​បញ្ហា​នេះ​ជា​ញឹក​ញាប់ ហើយ​ថ្មីៗនេះក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​​ជូន​​ដំណឹង​​ស្តីពី កា​រ​បង្ការ​​ជំងឺ និង​​បញ្ហា​សុខភាព ក្នុង​​អំឡុង​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ ពិសេស​ករណី​ពុល​អាហារ និងស្រា។ ហេតុអ្វី​បាន​ញ៉ាំ​ស្រា​ទៅ​​អាច​ធ្វើ​ឲ្យពុល? រោគសញ្ញា និង​ផល​ប៉ះពាល់ នៃ​ការ​ពុល​ស្រា​មាន​អ្វីខ្លះ? ការ​ផឹក​ស្រាស ឬ​ស្រា​ថ្នាំ ជា​ញឹកញាប់​ងាយ​នឹង​បង្ក​ឲ្យ​មាន​ការ​ពុល ព្រោះ​ស្រា​ប្រភេទ​នេះ​មាន​ជាតិ អេតាណុល​ខ្លាំង ផលិត​ឡើង​ដោយ​មិន​មាន​ស្តង់ដារ ឬ​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ។ ១- រោគសញ្ញាពុលស្រា ពេល​យើង​ញ៉ាំ​ស្រាស ឬ​ស្រា​ថ្នាំ ដែល​មាន​ជាតិ​អេតាណុល​ខ្លាំង​ក្នុង​បរិមាណ​ច្រើន នោះ​រាងកាយ​យើង​ងាយ​នឹង​ពុល​បំផុត ដែល​រោគ​សញ្ញា​នឹង​ស្តែង​ចេញ​ដូច​ខាង​ក្រោម​នេះ។ – ក្អួតចង្អោរខ្លាំង – ឈឺពោះ – ឈឺក្បាល – វិលមុខ – ស្រវាំងភ្នែក – ងងឹតមុខ – ពិបាកដកដង្ហើម – ប្រកាច់ – បាត់បង់ស្មារតី។ ២- វិធីសង្គ្រោះបន្ទាន់ ពេល​មាន​អាការៈ​ដូច​រៀបរាប់​ខាងលើ​នេះ យើង​ត្រូវ​ប្រញាប់​នាំ​អ្នក​ពុល​ស្រា​មក​មន្ទីរពេទ្យ​បន្ទាន់ដើម្បីសង្គ្រោះដូចជា សង្គ្រោះផ្លូវដង្ហើម ខ្យល់ដង្ហើម និង​​បញ្ចូល​​ជាតិ​ទឹក​តាម​សរសៃ​ដើម្បី​​រក្សា​លំនឹង​ស្ថានភាព​​អ្នក​ជំងឺ​ឲ្យ​នៅ​ធម្មតា ក្នុង​ករណី​យើង​មិន​បាន​ជួយ​សង្គ្រោះ​បន្ទាន់ ឬ​នាំ​មក​មន្ទីរពេទ្យ​មិន​ទាន់​ពេល អ្នក​ពុលអាច​​​ស្លាប់​ភ្លាមៗ។ ៣- ផល​ប៉ះពាល់ ស្រាស​ដែល​ផលិត​នៅ​តាម​ផ្ទះ​ត្រូវ​បាន​អ្នក​ជំនាញ​អះអាងថា​ មាន​ជាតិ​អេតាណុល​ខ្ពស់​លើស​កម្រិត ផឹក​ទៅ​ងាយ​នឹង​ធ្វើ​យើង​ពុល ព្រោះ​ជាតិ​អេតាណុល​បាន​បំលែង​ទៅ​ជា​គីមីខ្លាំង ហើយជ្រាបចូលទៅក្នុងឈាម ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព ដូចជា ស្រវាំងភ្នែក ខូច​ខួរ​ក្បាល ស្ពឹកដៃជើង ឈាន​ទៅ​ក្រិចថ្លើម ឬខូច​ថ្លើម […]


ព័ត៌មាន

វៀតណាម​ខ្លាំង! ពេទ្យគេ​ ប្ដូរ​បេះដូង​សិប្បនិមិត្ត​ឲ្យ​អ្នក​ជំងឺ​​​ដោយជោគជ័យ

មន្ទីរពេទ្យ Vinmec Times City International Hospital ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​ទទួល​ជោគជ័យ ក្នុងការ​ផ្លាស់ប្ដូរ​បេះដូង​សិប្បនិមិត្ត (HeartWare Ventricular Assist Device) ក្នុង​ខ្លួន​អ្នក​ជំងឺ​ម្នាក់ ដែលមាន​ជំងឺ​ខ្សោយបេះដូង។ ជោយជ័យ​នេះ ជួយឲ្យ​អ្នក​ជំងឺ​បន្ត​ជីវិត​បាន​រយៈពេល ៧​ឆ្នាំ​ទៀត។ អ្នកស្រី Vi Thi Tan អាយុ ៣៤​ឆ្នាំ រស់នៅ​ស្រុក Muong Lat ខេត្ត Thanh Hoa មាន​ជំងឺ​បេះដូង​រយៈពេល ១០​ឆ្នាំ​មកហើយ និង​ឈានដល់​ដំណាក់កាល​ចុងក្រោយ នៃ​ជំងឺ​ខ្សោយបេះដូង រីកសាច់ដុំបេះដូង និង​ជំងឺ​ស្រ្ដូក។ អ្នកស្រី បាន​ឈាន​ដល់​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ​ទៅហើយ។ ដើម្បី​សង្រ្គោះជីវិត ក្រុម​វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ​អន្តរជាតិ​ក្នុង​ក្រុង​ហាណូយ​មួយ​នេះ បាន​សម្រេចភ្លាមៗ ធ្វើការ​ផ្លាស់ប្ដូរ​បេះដូង​សិប្បនិមិត្ត។ ក្រោយ​ការ​វះកាត់រយៈពេល ៥​ម៉ោង អ្នកស្រី Vi Thi Tan មាន​សញ្ញា​ប្រសើរឡើង​វិញ ជាមួយ​ដំណើរការ​ល្អ​របស់​បេះដូង​សិប្បនិមិត្ត​ក្នុង​ខ្លួន​របស់​អ្នក​ស្រី។ មួយខែ​ក្រោយមក អ្នកស្រី Vi Thi Tan បានធូរស្បើយ […]


ព័ត៌មាន

អស្ចារ្យ​ម្ល៉េះ​ អូស្រ្តាលី​​​​​​រក​ឃើញ​វិធី​បញ្ឈប់​ភាព​ចាស់​

រឿង​រ៉ាវ​​​​អំពី​ថ្នាំ​​ពន្យា​រភាព​ចាស់​ ឬ​ថ្នាំ​អាយុ​វែង​​ បាន​​ធ្វើ​ឲ្យ​អារម្មណ៍​​​​មនុស្ស​ស្ថិត​ក្នុង​ចម្ងល់​​ជា​ច្រើន​សតវត្ស​។ នៅ​ក្នុង​សម័យ​កាល​វិទ្យាសាស្រ្ត​ យើង​បាន​ដឹង​ខ្លះ​មក​ហើយ​ថា ភាព​ចាស់​ ឬ​ចម្រើន​វ័យ ​​គឺ​កំណត់​ដោយ​ហ្សែន​​​របស់​យើង ហើយ​អ្វី​ដែល​​អាច​ធ្វើ​បាន​នោះ​​ទទួល​យក​ភាព​ចម្រើន​វ័យ​នោះ​។ យ៉ាង​ណា​មិញ​ អ្នក​វិទ្យាសាស្រ្ត​ជន​ជាតិ​អូស្រ្តាលី​ គឺ​លោក​ David Sinclair ជឿ​ជាក់​ថា ភាព​ចាស់​គឺ​ជា​ជំងឺ​មួយ​តែ​ប៉ុណ្ណោះ​ ហើយ​វា​អាច​ព្យាបាល​បាន​។ តាម​រយៈ​វិបសាយ​ Bright Side ​បាន​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​អំណះ​អំណាង​ខាង​លើ៖ តាម​ការ​ស្រាវជ្រាវ​របស់​លោក​សាស្រ្តាចារ្យ​ David Sinclair ផ្តោត​ទៅ​លើ​​ម៉ូលេគុល​" ប្រឆាំង​ភាព​ចាស់" ដោយ​លោក​​អះ​អាង​ថា នឹង​បង្កើន​អាយុ​​របស់​មនុស្ស​បាន​ប្រមាណ​ ១០​ ឆ្នាំ​ទៀត​ ព្រម​ទាំង​នៅ​មាន​សុខភាព​ល្អ​ទៀត​ផង​។ សាស្រ្តាចារ្យ​​​វ័យ​ ៥០ ​ឆ្នាំ​ខាង​លើ​​រូប​នេះ​ ​​ក៏​បាន​បន្ថែម​ទៀត​ថា​ ម្តាយ​របស់​លោក​​អាច​នៅ​​មាន​អាយុ​​វែង​​រហូត​ ២០ ​ឆ្នាំ​ទៀត ទោះ​​កើត​មហារីក​​សួត​ ព្រោះ​បាន​​​ប្រើ​ម៉ូលេគុល​ខាង​លើ​នេះ​ ជា​ពិសេស​ឪពុក​របស់​លោក រួម​ទាំង​ភរិយា និង​ក្រុម​ការងារ​សុទ្ធ​សឹង​តែ​បាន​ ​​និង​កំពុង​ប្រើ​ប្រាស់​​ម៉ូលេគុល​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ​​​សាស្រ្តាចារ្យ​ជន​ជាតិ​អូស្រ្តាលី​បញ្ជាក់​ទៀត​ថា មនុស្ស​ជា​ច្រើន​​មិន​ជឿ​​​ទេ​ថា ភាព​ចាស់​គឺ​ជា​ជំងឺ​ ដូច​នេះ​ពុំ​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​ឡើយ​។ ​លោក​សាស្រ្តាចារ្យ​ចង់​​ឲ្យ​អូស្រ្តាលី​ ជា​ប្រទេស​ដំបូង​​គេ​ដែល​​ប្រកាស​ថា ភាព​ចាស់​ជា​ជំងឺ​អាច​ព្យាបាល​បាន​។ យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ​ ឱសថ​ស្ថាន ឬ​ក្រុមហ៊ុន​​បច្ចេកទេស​វេជ្ជសាស្រ្ត​​​ទើប​តែ​​​អាច​ផលិត​​​ផលិត​ផល​វេជ្ជសាស្រ្ត​ដែល​ជួយ​​ពន្រយា​ភាព​ចាស់ និង​រក្សា​សរីរាង្គ​មនុស្ស​ឲ្យ​នៅ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​។ ​​មនុស្ស​ជា​ច្រើន​​ជឿ​ថា​​ ភាព​ចាស់​​គឺ​​កំណត់​ដោយ​ DNA […]


ព័ត៌មាន

អ្នក​ជក់​​បារី​អេឡិចត្រូនិក​(E-Cigarette) អាច​ប្រកាច់​ ឬ​វង្វេង​

អ្នក​ជក់​​បារី​អេឡិចត្រូនិក​ ឬ E-Cigarette អាច​ប្រកាច់​ ឬ​វង្វេង​ស្មារតី​​មិន​ដឹង​ខ្លួន​។ ​សារព័ត៌មាន​ Reuters បាន​ឲ្យ​ដឹង​ថា​ ទិន្ន​ន័យ​ពីភ្នាក់ងារ​សុវត្ថិភាព​ចំណី​អាហារ និង​ថ្នាំ​សង្កូវ​អាមេរិក បាន​រក​ឃើញ​ករណី​​អាការៈ​រោគ​​វង្វេង​ស្វារតី​​ ចំនួន​ ៣៥​ករណី​ បន្ទាប់​ពី​ធ្វើ​ការ​តាម​ដាន​​លើ​អ្នក​ជក់ E-Cigarette ចាប់​តាំង​ពី​ឆ្នាំ​២០១០ រហូត​មក​ដល់​ដើម​ឆ្នាំ​២០១៩​នេះ​។ យ៉ាង​ណា​មិញ ទីភ្នាក់​ងារ​សុខ​ភាព​អាមេរិក​​ខាង​លើ​ដដែល​បាន​បង្ហាញ​​ត្រឹម​តែ​ជា​ការ​ព្រមាន​ប៉ុណ្ណោះ​ពោល​គឺ​​ការ​​​ស្រាវជ្រាវ​អំពី​ទំនាក់​ទំនង​​​អំពី​​​​​​អាការៈ​​ប្រកាច់​ ទៅ​នឹង​​អ្នក​ជក់​បារី  E-Cigarette នឹង​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ដើម្បី​បញ្ជាក់​។ ​គួរ​រំឮក​ដែរ​ថា បារី​ E-Cigarette ផ្ទុក​សារធាតុ​រាវ​​ជា​ច្រើន​ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ផ្តោត​លើ​ផ្សែង​​​សប្បនិម្មិត​​​ដែល​អាច​​មាន​ ឬ​គ្មាន​ជាតិ​នីកូទីន​។ ប្រសិន​បើ​លេប​ចូល​​នូវ​សារធាតុ​​រាវ​នោះ នឹង​​បង្ក​ផល​វិបាក​ខ្លាំង​ដូច​ជា​ធ្វើ​ឲ្យ​ពុល ក្អួត​ចង្អោរ បែក​ញើស វិល​មុខ ​ញ័រ​សាច់​ជា​ដើម​។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​មជ្ឈមណ្ឌល​​ជាតិ​ស្រាវជ្រាវ​សារធាតុ​ពុល​របស់​សហរដ្ឋអាមេរិក៕   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

បើមានថ្នាំ​ពន្យារ​កំណើត ប្រុសៗ​ព្រម​លេបអត់?

ក្រុមអ្នកស្រាវជ្រាវបាន​ផលិត​ថ្នាំ​ពន្យារ​កំណើត​សម្រាប់​ប្រុសៗ បើ​ទោះ​មិន​ទាន់​ដាក់​លក់​លើ​ទៅ​ផ្សារ​ក្តី ប៉ុន្តែ​តាម​ការ​សិក្សា​ថ្នាំ​នេះ ពិតជា​មាន​ប្រសិទ្ធភាព មាន​ផលប៉ះពាល់តិចតួច​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខំ​ចំណាយ​ពេល​សិក្សា​លើ​រឿង​នេះ​ចង់​ដឹង​បំផុត តើ​ប្រុសៗ​ព្រម​ផឹក​ថ្នាំ​ពន្យា​រកំណើតអត់? ថ្នាំពន្យារ​កំណើតសម្រាប់​ប្រុសៗ​ ត្រូវ​គេ​ឲ្យឈ្មោះ​ថា Dimethandrolone Undecanoate មានមុខងារ​កាត់បន្ថយ​កម្រិត​អ័រម៉ូន ឲ្យនៅចំនួន​ទាប​ រារាំង​ការផលិត​មេជីវិត​ឈ្មោល។ ថ្នាំគ្រាប់នេះ ត្រូវលេប ១​ គ្រាប់/​ថ្ងៃ ហើយ​ការ​សិក្សាថ្មីៗ​នេះ បង្ហាញ​ថា ថ្នាំពន្យា​រកំណើត​ប្រុសៗ មាន​ផលប៉ះពាល់​តិចតួច​បំផុត។ តាម​ការបញ្ជាក់ពីវេជ្ជបណ្ឌិត Stephanie Page សាស្រ្ដាចារ្យ​ឱសថសាស្រ្តនៅ​សាលាឱសថ​នៃ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន និង​ជា​អ្នកអង្កេត​ការសិក្សា សម្រាប់មុខងារ​ផ្លូវភេទ និង​ចំណង់ផ្លូវភេទ រវាង​ប្រុសៗ​ដែល​បាន​កំពុង​លេបថ្នាំ និង​មិនលេបថ្នាំ​ គឺ​មិន​មាន​អ្វី​ខុស​គ្នា​គួរ​ឲ្យ​កត់​សម្គាល់​ទេ។ សម្រាប់​សំណួរ តើ​ប្រុសៗ​ព្រម​លេប​ថ្នាំ​ពន្យារ​កំណើត​អត់? តាមរយៈ​ការ​ស្ទង់មតិ​លើគេហទំព័រ Healthline អំឡុង​ឆ្នាំ ២០១៨ បង្ហាញ​ថា ​ប្រុសៗ​ជាច្រើន មិន​ចង់​លេប​ថ្នាំ​នេះទេ ប៉ុន្ដែដោយ​សារ​ទម្លាប់​សង្គមផ្សេងៗកំពុងមាន​ការប្រែប្រួល ហេតុ​នេះ​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​ជឿថា ប្រុសៗ​ទាំង​អស់នឹង​ផ្លាស់​ប្តូរទស្សនៈ​របស់​ខ្លួន​ទៅ​លើ​ថ្នាំ​នេះ។ នេះជាការពិត ដោយ​ក្មេងៗ​ជំនាន់ក្រោយ គួរក្រឡេក​មើល​​ទំនួល​ខុសត្រូវ ពាក់​ព័ន្ធ​រឿងពន្យារ​កំណើត ដែល​ជាការ​ចែក​រំលែក​ទុក្ខ​លំបាក​ពី​មនុស្ស​ស្រីមួយ​ចំណែក ហើយក៏​ជា​ផ្នែក​មួយ​សម្រាប់​រៀប​ចំ​ផែន​ការ​កសាង​គ្រួសារ​ដូចគ្នា។ អត្ថបទពាក់ព័ន្ធ៖ អបអរ​សាទរ​ប្រុសៗ ឥឡូវ​នេះ​មាន​​​ថ្នាំ​ពន្យារ​កំណើត​ដែរ​ហើយ ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត អាច​នឹង​ជួប​ប្រទះ​រឿងទាំង ៨ នេះ វេជ្ជបណ្ឌិត Stephanie Page សង្ឈឹម​ថា ថ្នាំ​នេះ អត្រា​ទទួល​ស្គាល់ និង​ស្ម័គ្រ​ចិត្ត​ព្រម​លេប​ថ្នាំ​ពន្យារ​កំណើត​របស់​ប្រុសៗ អាច​នឹង​កើន​ឡើង​ខ្ពស់ ហើយ​ជម្រើសផ្សេង​ទៀតសម្រាប់​ការ​ពន្យារ​កំណើត […]


ព័ត៌មាន

​វិធីថែសុខភាពខែក្ដៅ ការពារកុំ​ឲ្យខ្យល់គរ វិលមុខ ដួលសន្លប់

ជិតចូលឆ្នាំ​នេះ មេឃអាចក្តៅខ្លាំង អាច​ឡើង​ដល់​លើស​ ៤០អង្សារសេឯណោះ។ បើ​ក្តៅ​ម្ល៉ឹងៗ អាច​ធ្វើ​ឲ្យ​គ្នា​យើង​ដែល​នៅ​ក្រោម​កម្ដៅ​ថ្ងៃពេល​ដើរលេង ឬ​ទៅណា​មកណា ​ខ្យល់​គរគ្រោះថ្នាក់​ដល់​ជីវិត។ “Hello គ្រូពេទ្យ” នឹងណែនាំ​ពី​តិចនិក ៦​យ៉ាង ដើម្បី​បញ្ចៀស​ពី​ជំងឺ​ដែល​អាច​កើតមាន ដូចជា ​ឈឺក្បាល វិលមុខ និង​គ្រុនក្ដៅ ដោយ​សារ​តែ​អាកាស​ធាតុ​ក្ដៅ​ពេក។ ១- ព្យាយាមនៅ​ក្នុង​ផ្ទះ​ឲ្យ​បាន​ច្រើន ស្ដាប់ទៅដូចជា​កំប្លែង ប៉ុន្ដែ​យើង​កំពុង​ឈាន​ចូល​ទៅក្នុង​ខែ​ក្ដៅខ្លាំង​ហើយ ដូច្នេះ​ការ​នៅ​​ផ្ទះ (បើ​​មាន​ម៉ាស៊ីនត្រជាក់ ​កាន់​តែ​ល្អ) អាចជួយ​ការពារ​ជំងឺ​នានាដែល​កើតឡើង​នៅ​ខែ​ក្តៅ។ ២- ប្រើរបស់​ត្រជាក់ៗ មាន​ផលិតផល​ត្រជាក់​មួយ​ចំនួន យើង​អាច​រកបាន​នៅ​តាមទីផ្សារ ដូចជា​ កន្សែង​ត្រជាក់ ម៉ាស់បិទមុខ និង​កន្សែង​រុំក សុទ្ធ​តែ​អាចជួយ​ទប់ទល់​នៅ​កម្ដៅ​បាន។ ៣- ផឹកភេសជ្ជៈ​ត្រជាក់ៗ ចូលដល់​ខែ​ក្តៅ បាន​ផឹក​ភេសជ្ជៈ​ត្រជាក់ៗជារឿង​សប្បាយ​ចិត្ត​បំផុត។ ផឹកភេសជ្ជៈ​ត្រជាក់ៗ អាច​ជួយ​ឲ្យ​ខ្លួន​យើងទប់ទល់​ជាមួយ​កម្ដៅជាបណ្ដោះ​អាសន្ន​បាន។ ៤- ​ហែល​ទឹក ទៅ​ហែល​ទឹក​លេង​ ជា​វិធី​ល្អ​បំផុត​សម្រាប់​អនុវត្ត​នៅខែ​ក្ដៅ។ អត្ថបទពាក់ព័ន្ធ៖ ខែក្តៅ អូនតូចៗ​ងាយ​នឹង​រលាក​ទង​សួត​ ម៉ាក់ប៉ា​ត្រូវ​ដឹងពី​រោគសញ្ញា​និង​វិធីការពារ ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ ៥-​ ប្រើ​កង្ហារ កង្ហារ អាច​យកទៅពី​កន្លែង​មួយទៅ​កន្លែង​មួយ​ទៀត​បាន អាច​ផ្ដល់​ភាព​ត្រជាក់​បាន​លឿន នៅ​ពេលយើង​មាន​អារម្មណ៍​​ក្ដៅ​ស្អុះស្អាប់។ បើច្នៃប្រឌិត អាចយកកង្ហារ​សាកថ្ម​តាម​ខ្លួន​ក៏បាន។ ៦- ស្លៀក​ពាក់​ស្រាលៗ រលុងៗ សម្រាប់​ខែចឹង ពេល​ចេញទៅ​ខាង​ក្រៅ គួរ​ស្លៀកពាក់​រលុងៗ និង​ស្រាលៗបាន​ហើយ ​ងាយស្រួល​​ដកដង្ហើម។ សម្លៀកបំពាក់​សាកសម​សម្រាប់​រដូវក្តៅ […]


ព័ត៌មាន

ចូលឆ្នាំ​ខ្មែរ ក្រសួង​សុខាភិបាល​ឲ្យ​ប្រយ័ត្ន​ករណី​ពុល​អាហារ-ស្រា ស្រប​ពេល​កម្តៅ​ឡើង​ខ្លាំង

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំខ្មែរ​ប្រពៃណី​ជាតិ​ខាងមុខ​នេះ ដូចជា ករណី​ពុល​ចំណី​អាហារ​ដែល​មិន​មាន​អនាម័យ និង​ស្រា​ដែល​មិន​បាន​ផលិត​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត។ ក្នុង​សេចក្តី​ជូន​ដំណឹង​នោះឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​ថា ករណី​ពុល​ចំណី​អាហារ និង​ករណី​ពុល​ស្រា នៅ​តែ​បន្ត​កើត​ឡើង​នៅ​តាម​សហគមន៍​នៃ​បណ្តា​ខេត្ត​មួយ​ចំនួន។ ដូច្នេះ​ស្រប​ពេល​ដែល​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​មាន​ពិធី​ជួបជុំ​បងប្អូន​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ទៀត​នោះ ការញ៉ាំ​ចំណី​អាហារ ភេសជ្ជៈ​ត្រូវ​តែមាន​អនាម័យ ដើម្បី​ចៀស​ផុតពី​បញ្ហា​ឈឺពោះ ក្អួត រាករួស ឬ​ការ​ពុលចំណី ឬ​ស្រា​ដែល​មិន​បានបិត ឬ​បាន​បិត ដោយ​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ។ តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​​អំឡុង​ឆ្នាំ ២០១៩ ត្រឹម​ខែ​មីនា មាន​ករណី​ពុល​ចំណី​អាហារ​សរុប ចំនួន ៦ លើក ដោយ​មាន​អ្នក​ពុល​សរុប​ចំនួន ២៤៦ នាក់ ក្នុងនោះ​ស្លាប់ ២ នាក់។ ខាង​ក្រោមនេះ​ជា​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ស្តីពី កា​របង្ការ​ជំងឺ និង​បញ្ហា​សុខភាព ក្នុង​អំឡុង​បុណ្យចូល​ឆ្នាំ​ខ្មែរ។


ព័ត៌មាន

ន៎ុះ! បារាំងចេញបម្រាមមិនឲ្យ​វះកាត់​ពង្រីក​សុដន់ ព្រោះតែ...

ប្រទេស​បារាំង ត្រៀម​ដាក់​បម្រាម លើ​វិធី​ការវះកាត់​ពង្រីក​សុដន់មួយ​ប្រភេទ ដោយសារ​អាច​បង្ក​ហានិភ័យមហារីក​ដ៏កម្រ។ នេះបើតាម​សេចក្តីរាយការណ៍ ពីកាសែតបារាំង Le Monde និង​វិទ្យុ​រដ្ឋ​បារាំង។ កាសែត Le Monde បាន​រាយការណ៍​ថា ភ្នាក់ងារ​ជាតិ​ឱសថ និង​ផលិតផល​សុខាភិបាល បាន​ជូនដំណឹង​ដល់​រោងចក្រ សហគ្រាស​នានា កាលពី​ថ្ងៃ​ទី ២ ខែមេសា ២០១៩ នៃ​គម្រោង​ហាមឃាត់គ្រប់​​ផលិតផល ការចែកចាយ នាំចូល នាំចេញ ការផ្សព្វផ្សាយ និង​ការបំពាក់ឧបករណ៍ផ្សេងៗ សម្រាប់​វះកាត់​បញ្ចូល​ស៊ីលីកូន និង​ប៉ូលីមែរ (Polyurethane) ទៅ​ក្នុង​សុដន់។ កាសែតបារាំង​មួយ​នេះ បាន​បន្ថែម​ថា ភ្នាក់ងារ​ជាតិ​ឱសថ និង​ផលិតផល​សុខាភិបាល បាន​លើកឡើង​គ្រោះថ្នាក់​ដ៏កម្រមួយ ប៉ុន្ដែធ្ងន់ធ្ងរខ្លាំង បង្កឡើង​ដោយ​ការ​ពង្រីក​សុដន់ ​ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​មហារីក​កូនកណ្ដុរ។ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ភ្នាក់ងារ​ជាតិ​ឱសថ និង​ផលិតផល​សុខាភិបាល​បារាំង បាន​ប្រកាស​ថា មាន ៥៣​ករណី នៃ​ជំងឺ​មហារីក​កូន​កណ្ដុរ ​ក្នុង​ចំណោម​ស្រីៗវះកាត់​បំពាក់​ស៊ីលីកូន និង​ផ្ទៃមាន​លក្ខណៈ​ទន់ៗ​ជំនួស។ ត្រូវប៉ាន់ស្មាន​ថា ពលរដ្ឋ​បារាំងប្រមាណ ៥០​ម៉ឺន​នាក់  បានវះកាត់ដាក់​ស៊ីលីកូន ស្អិតជាប់​នឹង​ជាលិកា​សុដន់តែម្ដង ដើម្បីចៀសវាង​ការធ្លាក់ចេញពីទីតាំងដែលបាន​ដាក់។ អត្ថបទពាក់ព័ន្ធ៖  គ្រោះថ្នាក់! ​ថ្នាំ​លើស​ឈាម​ ៣ប្រភេទ អាច​បង្ក​មហារីក រោងចក្រ​ពី ឥណ្ឌា​​ប្រកាស​ប្រមូល​ទៅ​វិញ ស្រីៗគួរដឹង! […]


ព័ត៌មាន

ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត អាច​នឹង​ជួប​ប្រទះ​រឿងទាំង ៨ នេះ

“Hello គ្រូពេទ្យ” ធ្លាប់​ប្រាប់​ហើយ ថ្នាំពន្យារ​កំណើត មាន​ផលប្រយោជន៍​ច្រើន ជួយ​​សម្អាតស្បែក កាត់បន្ថយ​ហានិភ័យ​មហារីក។ នៅពេល​ប្រើប្រាស់​ថ្នាំ​នេះច្រើន​ឆ្នាំ គ្នា​យើង​ភាគច្រើនអាចនឹង​ខ្វាយខ្វល់​ ពេល​ឈប់​ប្រើ​អាច​ប៉ះ​ពាល់​អ្វី​ខ្លះ? ពិត​ណាស់ ផលប៉ះពាល់ច្បាស់​ជា​មាន ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ប្រភេទ​ថ្នាំ និង​កម្រិត​បរិមាណ​យើង​ប្រើដែរ ហើយ​ខាង​ក្រោម​នេះ ជា​អ្វី​អាច​នឹង​កើតមាន​​លើ​រាងកាយយើង នៅ​ពេលឈប់​លេបថ្នាំ​ពន្យារ​កំណើត។ ១- ទម្ងន់​នៅ​ដដែល ក្រោយ​ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត ស្រីៗប្រហែល​ជា​អាចស្រក​ទម្ងន់ ១​គីឡូ ឬ​នៅ​ថេរ។ ទោះបី​គ្នា​យើងភាគច្រើន ជឿ​ថាខ្លួន​ឡើង​ទម្ងន់ ប៉ុន្ដែ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត មិនបាន​រកឃើញ ការជាប់ពាក់ព័ន្ធ​រវាង​ការ​លេបថ្នាំ​ពន្យារ​កំណើត ជាមួយ​នឹង​ការ​ឡើង​ទម្ងន់​នោះ​ទេ។ ក្នុងការ​សិក្សា​នៅ​ឆ្នាំ ២០១៤ លើ​ករណី​ពាក់ព័ន្ធ​ចំនួន ៤៩ រកឃើញ​ថា ការពន្យារ​កំណើត ពុំបាន​បង្ក​ផលប៉ះពាល់​ទម្ងន់​រាង​កាយ​ឡើយ។ “ពុំមាន​ភស្ដុតាង​ច្បាស់លាស់ បង្ហាញ​ថា ការ​ចាប់ផ្ដើម ឬ​ការ​បញ្ឈប់​ការ​លេប​ថ្នាំ​ពន្យារ​កំណើត នឹង​ជះឥទ្ធិពល​ដល់​ទម្ងន់​នោះទេ“។ នេះជាការបញ្ជាក់​របស់លោក Neha Bhardwaj ​សាស្រ្ដាចារ្យផ្នែក​វិទ្យាសាស្រ្ត​បន្ដពូជ នៃ​សាលា​ឱសថសាស្រ្ត Icahn ​ក្រុង​ញូវយ៉ក។ ២- ​អាច​កើត​មុន ថ្នាំពន្យារ​កំណើត បាន​បំបាត់​ការ​កើត​មុន​សម្រាប់ស្រីៗភាគច្រើន ដោយសារ​ថ្នាំនេះ អាច​ធ្វើឲ្យ​​​អ័រម៉ូន អង់ដ្រូហ្សែន ចុះខ្សោយ បង្កើត​ឲ្យ​មាន​ខ្លាញ់​នៅ​លើ​ស្បែក។ ដូច្នេះ គ្នា​យើងប្រហែលអាច​កើត​មុន​វិញ ក្រោយ​ឈប់​លេប​ថ្នាំ​នេះ។ ៣- អាច​ជ្រុះសក់ ក្រោយ​ឈប់​លេបថ្នាំ​ពន្យារ​កំណើត អាច​កើតមានជំងឺ Telogen Effluvium ​ជា​ហេតុ​​បង្ក​ឲ្យ​ជ្រុះសក់។ Telogen Effluvium ជាធម្មតា កើតមាន​ក្នុង​រយៈពេល […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស