ជំងឺបេះដូង

ជំងឺ​បេះដូង - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​បេះដូង ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺបេះដូង

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​​នៅ​​មន្ទីរពេទ្យ​ Massachusetts ​បាន​រក​ឃើញ​ថា ការ​ផឹក​គ្រឿង​ស្រវឹង​ក្នុងកម្រិត​តិចតួច ទៅ​មធ្យម​ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត ​ជំងឺ​បេះដូង ដោយ​សារ​តែ​​ការ​ថយ​ចុះ​រយៈពេល​វែង​នៃ​សញ្ញា​ស្ត្រេស​ទៅ​ក្នុង​ខួរ​ក្បាល។ ឥទ្ធិពល​​លើ​ប្រព័ន្ធ​ស្រ្តេស​នៃ​ខួរ​ក្បាល​នេះ ទំនង​ជាអាច​​ជួយ​កាត់​បន្ថយ​ជំងឺ​បេះដូង​ទៅ​លើ​អ្នក​ដែល​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច ទៅ​មធ្យម​​។ នេះ​បើយោង​ទៅ​តាម​លទ្ធផល​នៃ​ការ​សិក្សា​ខាង​លើ​។ លោក​វេជ្ជបណ្ឌិត​ Ahmed Tawakol ជា​អ្នក​ជំនាញ​ផ្នែក​ជំងឺ​បេះដូង និង​សហ​នាយក​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រូបភាព​ជំងឺ​​សរសៃ​ឈាម​បេះដូង​នៅ​មន្ទីរពេទ្យ Massachusetts បាន​មានប្រសាសន៍ថា៖ «យើង​មិន​បាន​ចង់​បង្ហាញ​ថា​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​​ការ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ឡើយ ប៉ុន្តែ​យើង​ចង់​គ្រប់​គ្នា​ដឹង​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច​ ទៅ​មធ្យម​អាច​ជួយ​កាត់​បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង​បានយ៉ាង​ដូច​ម្តេចប៉ុណ្ណោះ។ ប្រសិនបើ​យើង​អាច​រក​ឃើញ​យន្តការ​នេះ គោលដៅ​យើង​គឺ​ស្វែង​រក​វិធីសាស្ត្រ​ផ្សេង​ទៀត ដែល​អាច​ចម្លង ឬ​ជំរុញ​ឲ្យ​មាន​ឥទ្ធិពល​ការពារ​បេះដូង​ដោយ​ពុំ​មានការ​​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជាតិ​អាកុល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ​ចំណែក​ឯ​ការ​សិក្សា​លើ​រោគ​រាតត្បាត​កន្លង​មក​​​បាន​បង្ហាញ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ពី​កម្រិត​តិចតួច ទៅ​មធ្យម​ (១កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ស្ត្រី និង​១​កែវ​ទៅ​២​កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស) មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ប៉ុន្តែ​យើង​នៅ​​មិន​ទាន់​​ដឹង​ថា​ជាតិ​អាកុល​​​ផ្តល់​អត្ថប្រយោជន៍​​ក្នុងការកាត់បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង ឬ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ផឹក​គ្រឿង​ស្រវឹង ឬ​កត្តា​ផ្សេង​ទៀត​ឡើយ​ ដែល​អាច​ការពារ​បេះដូង​របស់​យើង​បាន។ [embed-health-tool-heart-rate] ជា​លទ្ធផល​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​កម្រិត​តិចតួច ទៅ​មធ្យម​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ក្រោយ​រាប់បញ្ចូល​កត្តា​ផ្សេង​ទៀត​។ ក្រោយ​មក​ អ្នក​ចូលរួម​ចំនួន​៧៥៤​នាក់​ បាន​ថត​ស្កេន​ខួរក្បាល (PET/CT​ brain imaging) សម្រាប់​តាមដាន​រក​ជំងឺ​មហារីក​ និង​រក​ឃើញថា​ មាន​ការ​ថយ​ចុះ​សញ្ញា​ស្រ្តេស​ទៅ​កាន់​តំបន់​ខួរ​ក្បាល​ Amygdala។ ការ​ប្រែប្រួល​​ផ្នែក​​ខួរ​ក្បាល​​ចំពោះ​អ្នក​ផឹក​គ្រឿង​ស្រវឹង​កម្រិត​តិចតួច​ […]

ស្វែងរក ជំងឺបេះដូង

ជំងឺបេះដូង

បេះដូងសំខាន់! នេះតិចនិកថែរក្សាសុខភាពបេះដូងសម្រាប់មនុស្សគ្រប់វ័យមិនថាចាស់ ឬក្មេង

ការ​យក​ចិត្ត​ទុកដាក់​ថែទាំ​សុខភាព​បេះដូង​គឺ​រឿងដែល​គួរ​ធ្វើ​សម្រាប់​មនុស្ស​យើង​​នៅ​គ្រប់វ័យទាំងអស់។ ទោះបីជា​នៅ​វ័យ​ពី ២០​ទៅ​៣០ឆ្នាំ ក៏ដោយ​ ក៏​យើងគួរ​ចាប់ផ្ដើម​យក​ចិត្ត​ទុកដាក់​ទៅលើ​សុខភាព​បេះដូង​ហើយ ប៉ុន្តែ​នៅ​ពេលយើងអាយុ​កាន់​តែ​ច្រើនគឺ​កាន់តែ​សំខាន់​ក្នុងការអនុវត្តវិធីដែល​អាចកាត់បន្ថយ​ហានិភ័យ និង​បន្ថយ​បញ្ហា​បេះដូង។ ការ​ថែទាំ​សុខភាព​បេះដូង​វ័យ​២០ និង​៣០​ឆ្នាំ ១. របប​អាហារ និង​រក្សាទម្ងន់ ជំងឺធាត់​អាច​ជា​កត្តា​មួយ​ដែល​ជះ​ឥទ្ធិពល​ដល់​សុខភាព​បេះដូងរបស់​យើង​បាន​។ ប្រសិន​ជា​យើង​លើស​ទម្ងន់​នៅ​វ័យ​២០ឆ្នាំ យក​ល្អ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​សម្រក​ទម្ងន់ ព្រោះ​ការ​សម្រក​ទម្ងន់​អាច​នឹង​លំបាក​នៅ​ពេល​យើង​អាយុ​កាន់​តែ​ច្រើន។ ២. ពិនិត្យ​សុខភាព​ជា​ប្រចាំ មិនមែន​មាន​តែមនុស្ស​ចាស់​ទេ​ដែល​ត្រូវ​ពិនិត្យសុខភាព​​ប្រចាំឆ្នាំនោះ មនុស្ស​វ័យ​ក្មេង​ក៏​គួរ​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​ដូច​គ្នា​ដែរ។ មនុស្ស​មួយ​ចំនួន​មាន​ជំងឺ​ទឹកនោមផ្អែម​រាប់ឆ្នាំ​មុន​នឹង​ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ។ កម្រិត​កូលេស្តេរ៉ូល និង​សម្ពាធឈាម​ខ្ពស់​ក៏​អាច​កើត​មាន​លើ​មនុស្ស​វ័យ​ក្មេង​ដោយ​អ្នកខ្លះ​មិន​ដឹង​ខ្លួន​ដែរ។ សម្ពាធឈាម​ខ្ពស់​គឺ​ឃាតករ​លាក់​មុខ​ព្រោះ​អ្នក​ជំងឺមិន​អាច​មាន​អារម្មណ៍​ដឹង​បាន​នោះ​ទេ ហើយ​សម្ពាធឈាមខ្ពស់​ក៏​អាច​បង្កើន​ហានិភ័យ​ជំងឺ​គ្រោះ​ថ្នាក់សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​ផង​ដែរ។ រីឯ​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​ជា​ញឹកញាប់​អាច​ជា​ជំងឺ​តពូជ ដូចនេះ​ការ​ត្រួតពិនិត្យ​កម្រិត​កូលេស្តេរ៉ូល​ក៏​ជា​ការ​សំខាន់ផង​ដែរ។ ៣. កុំ​ជក់​បារី​ ការជក់បារី​គឺ​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​រាងកាយ​យើងទេ ផ្ទុយទៅវិញ ការជក់​បារី​អាច​ធ្វើ​ឲ្យ​មាន​ដុំ​កំណក​ឈាម​នៅ​សរសៃ​អាកទែរ​កើន​ឡើង និង​បង្កើន​ហានិភ័យ​គាំង​បេះដូង និង​ជំងឺ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរក្បាល។ ដូចនេះ​គ្នា​យើង​ណា​ជក់​បារី​យក​ល្អ​គួរ​ពិចារណាផ្ដាច់បារី។ ៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ការ​គេង​គឺ​សំខាន់​សម្រាប់​សុខភាព​ណាស់ ប៉ុន្តែ​មនុស្ស​យើង​ភាគ​ច្រើន​តែង​មើល​រំលង។ ប្រសិន​ជា​យើង​គេងមិន​បាន​គ្រប់គ្រាន់ យើង​អាច​នឹង​មាន​បញ្ហា​ទាក់ទង​នឹង​អាការៈ​ថប់បារម្ភ និង​ស្ត្រេស​ជាដើម។ ការ​ថែទាំ​សុខភាព​បេះដូង​នៅ​វ័យ​៤០​ និង​៥០ឆ្នាំ ១. រក្សា​របប​អាហារ​ដែល​ល្អ នៅ​ពេល​អាយុ​យើងកាន់តែ​ច្រើន ការ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​កាន់តែ​សំខាន់​សម្រាប់​សុខភាព។ យើង​គួរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ហើយ​កាត់បន្ថយ​ការញ៉ាំ​ពពួក​សាច់​ក្រហម អាហារ​កែច្នៃ ជាតិស្ករ និង​គ្រឿងស្រវឹង។​ ២. សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​កាន់តែ​មាន​ភាព​លំបាក​នៅ​ពេលយើង​ឈាន​ទៅ​រក​វ័យ​កណ្ដាល។ ដូចនេះ​ការ​ធ្វើ​សមាធិ​អាច​ជា​មធ្យោបាយ​មួយ​កាត់បន្ថយ​ស្ត្រេស។ ៣. តាមដាន​សុខភាព​ជា​ប្រចាំ ការ​តាមដាន​សុខភាព​ជា​ប្រចាំ​អាច​ជួយយើង​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល និង​សម្ពាធឈាម​បាន។ ៤.ធ្វើ​លំហាត់ប្រាណ នៅ​ពេល​ចាស់​ទៅ រាងកាយ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ដែល​អាច​បង្កើន​ហានិភ័យ​បញ្ហា​បេះដូង ប៉ុន្តែ​ការ​ហាត់​ប្រាណ​អាច​ជួយ​បាន។ ការ​ហាត់ប្រាណ​បែប​ Aerobic Exercise (ដើរ […]


ជំងឺបេះដូង

អាហារទាំងនេះត្រូវញ៉ាំឲ្យមានកម្រិត បើមិនចង់មានបញ្ហាសុខភាពបេះដូង

សុខភាព​បេះដូង​គឺ​ជា​រឿងសំខាន់​ដែល​គ្នាយើងត្រូវ​យកចិត្តទុកដាក់​ និង​ថែរក្សា​ឲ្យ​បាន​ល្អ ហើយ​របប​អាហារ​ក៏​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ថែរក្សា​សុខភាពបេះដូង។ ដូចនេះ​គួរ​ប្រយ័ត្ន​អាហារ​ប៉ុន្មានមុខ​នេះ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូងយើងបាន។ ១. ស្ករ អំបិល និងខ្លាញ់ ការ​ញ៉ាំ​អំបិល ស្ករ ខ្លាញ់ និង​កាបូអ៊ីដ្រាត​សាមញ្ញ (Refined Carbs) ​ច្រើន​អាច​បង្កើន​ហានិភ័យជំងឺ​គាំង​បេះដូង ឬ​ជំងឺគ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល (Stroke)។ បើ​គ្នាយើង​បារម្ភ​ពី​សុខភាព​បេះដូង​របស់​ខ្លួន​ យើង​គួរ​យក​ពពួក​អាហារ​ទាំង​នេះ​ចេញ​ពី​របប​អាហារ​ប្រចាំថ្ងៃ។  យើង​អាចទទួលបាន​​ពពួក​ស្ករ ខ្លាញ់​ទាំង​នេះ​បាន​បើយើង​ញ៉ាំ​ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ (whole grains) ប្រូតេអ៊ីន​សាច់ និង​ផលិតផល​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប។ ២. សាច់​ជ្រូក​បី​ជាន់ កាឡូរី​ជាង​ពាក់កណ្ដាល​នៃ​សាច់​ជ្រូក​បីជាន់​នេះ​គឺ​មក​ពី​ខ្លាញ់​ឆ្អែត​ដែល​ធ្វើឲ្យ​ខ្លាញ់​អាក្រក់ LDLកើន​ឡើង​ និង​បង្កើន​ហានិភ័យ​គាំង​បេះដូង ឬ​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ សាច់​នេះ​ក៏​សំបូរ​ដោយ​អំបិល​ដែល​អាច​ឲ្យ​សម្ពាធឈាម​ឡើង​ខ្ពស់ និង​បេះដូង​ធ្វើ​ការ​កាន់តែ​ធ្ងន់។ ម៉្យាងទៀត បរិមាណ​សូដ្យូម​ខ្ពស់​អាច​បង្ក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​បេះដូង និង​ខ្សោយ​បេះដូង។ សារធាតុ​ដែល​ជួយ​រក្សា​សាច់​ជ្រូក​នេះ​គឺ​មាន​ទំនាក់ទំនង​នឹង​ជំងឺ​ខាងលើ។ ៣. សាច់​ក្រហម ការ​ញ៉ាំ​សាច់​គោ សាច់ចៀម និង​សាច់ជ្រូក​ច្រើន​អាច​បង្ក​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម។ ប្រភេទ​សាច់​ទាំង​នេះ​មាន​ជាតិខ្លាញ់​ខ្ពស់​ដែល​បង្កើន​កម្រិត​កូលេស្តេរ៉ូល។ ដូចនេះ​គួរ​កំណត់​បរិមាណ​ដែល​យើងត្រូវ​ញ៉ាំ​ យក​ល្អ​គួរ​ញ៉ាំ​សាច់សុទ្ធ​មិន​មាន​ខ្លាញ់។ ៤. ទឹកក្រូច (Soda) ការ​ញ៉ាំ​ស្ករ​បន្ថែម​ក្នុង​បរិមាណ​តិច​គឺ​មិន​មាន​ផល​ប៉ះពាល់​ ប៉ុន្តែ​ទឹក​ក្រូច​មួយ​កំប៉ុង​មាន​ស្ករ​ច្រើន​ជាង​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។ អ្នក​ផឹក​ទឹក​ក្រូច​ច្រើន​តែ​ឡើង​ទម្ងន់ ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២ សម្ពាធឈាម​ខ្ពស់ និង​ជំងឺ​បេះដូង។ ជម្រើស​ដែល​ល្អសម្រាប់​យើង​​គឺ​ប្រភេទ​ភេសជ្ជៈ​ដែល​សាប ឬ​មិន​មាន​បន្ថែម​ជាតិ​ផ្អែម។ […]


ជំងឺបេះដូង

តិចនិកមួយចំនួនជួយឲ្យមានអាយុវែង និងមានសុខភាពល្អ

មនុស្ស​យើងម្នាក់ៗ​សុទ្ធ​តែ​ចង់​រស់នៅ​ឲ្យ​បាន​យូរ និង​មាន​សុខភាព​ល្អ​មិនមាន​ជំងឺ​ផ្សេងៗ។ ច្បាស់ណាស់ពិតជាមានតិចនិក​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យយើង​មានអាយុវែង និងមាន​សុខភាព​ល្អ​មិន​ថា​យើងកំពុងនៅ​អាយុ២០ឆ្នាំ ៣០ឆ្នាំ ឬ៦០ឆ្នាំ​ទេ។ ១. ឈប់​ជក់បារី ការ​ឈប់​ជក់​បារី​ជាផ្នែក​មួយ​អាចជួយ​​ឲ្យ​យើងមានអាយុវែង​។ ការ​សិក្សា​របស់​ប្រទេស​អង់គ្លេស​ដែល​មាន​រយៈពេល​៥០ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ការ​ឈប់​ជក់បារី​នៅ​អាយុ​៣០ឆ្នាំ​អាច​ឲ្យ​យើង​រស់​បាន​១០​ឆ្នាំ​ទៀត។ បើ​ឈប់​នៅ​អាយុ​៤០ ឬ៥០ ឬ៦០ឆ្នាំ​អាច​បន្ថែម​៩ ឬ៦ ឬ​៣ឆ្នាំ​ទៀត​តាម​ហ្នឹងដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សមាជិក​គ្រួសារ​ក៏​ចៀស​វាង​ពី​ជំងឺ​ផ្សេងៗ​បង្ក​ដោយ​ផ្សែង​បារី​ដែរ។ ២. គេងថ្ងៃ ការ​សិក្សា​បង្ហាញ​ថា​ការ​គេង​ថ្ងៃ​អាច​ជួយ​ឲ្យ​យើង​មានអាយុវែងដែរ។ ជាពិសេស​សម្រាប់​អ្នក​តែង​គេង​ថ្ងៃ​ជា​ប្រចាំ​អាច​នឹង​កាត់​បន្ថយ​ការ​ប្រឈមនឹង​ការ​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង។ ម៉្យាងទៀត អ្នក​វិទ្យាសាស្ត្រ​បាន​គិត​​ថា​ការ​គេងថ្ងៃ​អាច​ជួយ​សុខភាព​បេះដូង​ដោយ​រក្សា​កម្រិត​ស្ត្រេស​ឲ្យ​នៅ​ទាប។ ៣. របបអាហារ របប​អាហារ​គួរ​សំបូរ​ទៅ​ដោយ​ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និង​ត្រី​ជាដើម។ ប៉ុន្តែ​គួរ​ប្រយ័ត្ន​ទៅ​លើ​ការ​រៀប​ចំ​របបអាហារ​ព្រោះ​អាច​បណ្ដាល​ឲ្យ​មាន Metabolic syndrome ដូចជា ជំងឺ​ធាត់ ជាតិស្ករ​ក្នុង​ឈាម​ខ្ពស់ សម្ពាធ​ឈាម​ខ្ពស់ និង​អាការៈ​ផ្សេងៗ​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង និង​ទឹក​នោម​ផ្អែម។ បន្ថែមពី​នេះ​ទៀត គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ (Processed foods) ដោយសារ​អាហារ​ទាំងនេះ​សំបូរ​ទៅ​​សូដ្យូម ខ្លាញ់ និង​ស្ករ។ អត្ថបទពាក់ព័ន្ធ៖ ចេះតិចនិក​ញ៉ាំ​អាហារ​នេះ អាចជួយការពារខ្លួនពីជំងឺផ្សេងៗបានច្រើន អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព ញ៉ាំជាតិ​ស្ករ​ច្រើនពេក នឹងមានចេញ​អាការៈ​ទាំងនេះ ៤. សម្រក​ទម្ងន់ ប្រសិន​ជា​លើស​ទម្ងន់ យើងគួរ​ធ្វើ​ការ​សម្រក​ទម្ងន់​ដើម្បី​ការពារ​ពី​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​ស្ថានភាព​ផ្សេងៗ​ដែល​កាត់​បន្ថយ​អាយុ​ជីវិត​យើង​បាន។ ខ្លាញ់​នៅ​ក្បាល​ពោះ​គឺ​មាន​ផល​អាក្រក់ ដូចនេះ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​បញ្ចុះ​ខ្លាញ់​នៅ​ក្បាល​ពោះដោយ​ញ៉ាំ​ជាតិ​សរសៃ និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់រស់នៅល្អទាំងនេះ […]


ជំងឺបេះដូង

ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង

ពិត​ណាស់ អារឿង​ចូល​គេង​យប់​ជ្រៅ គ្នា​យើងណា​គេច​មិនផុត​ដែរ តែ​កុំ​ញឹក​ញយ​ពេក ព្រោះ​ការ​សិក្សា​ថ្មី​រកឃើញ​ថា ទម្លាប់​គេង​របស់​យើង មាន​ទំនាក់​ទំនង​ជា​មួយ​សុខភាព​បេះ​ដូង ហេតុ​នេះ​គួរ​ប្រយ័ត្ន​បន្តិច​ទៅ។ ចង់​ដឹង​ការ​សិក្សា​និយាយ​ថា​ម៉េច? ទំនាក់​ទំនង​រវាង​បេះ​ដូង និង​ការ​គេង​ម៉េច​ខ្លះ? អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ​អាច​ពន្យល់​បាន។ ១- ការ​សិក្សា​លើ​ទម្លាប់​ចូល​គេង ការ​សិក្សា​ថ្មី​ទើប​ចេញ​ផ្សាយ​លើ​បណ្តាញ​សារព័ត៌មាន CNN រក​ឃើញ​ថា ការ​ផ្លាស់​ប្តូរ​ទម្លាប់​ចូល​គេង និង​ក្រោក​ពី​គេង ប្រមាណ ៩០​នាទី បញ្ជាក់​យ៉ាង​ច្បាស់​ថា អាច​បង្កើត​ឱកាស​គាំង​បេះ​ដូង និង​ជំងឺ​បេះដូង​ជា​ច្រើន​ផ្សេង​ទៀត។ ជំនួយ​ការ​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ នៃ​សាលាវេជ្ជសាស្ត្រ Harvard Medical School លោក Tianyi Huang ដែល​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​នេះ បញ្ជាក់​ថា បើ​ប្រៀប​ធៀប​ជា​មួយ​គ្នា​យើង​មាន​ទម្លាប់​ចូល​គេង​ទៀង​ទាត់ អ្នក​ទម្លាប់​ចូល​គេង​ខុស​ពេល​វេលា (ច្រើន​ជាង ៩០​នាទី ក្នុង​អំឡុង​ពេល ៧យប់) នឹង​កើន​អត្រា​ប្រឈម​ដល់​ទៅ​ទ្វេ​ដង វិវត្ត​ទៅ​រក​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ក្នុង​រយៈ​ពេល ៥ឆ្នាំទៅមុខ។ ទម្លាប់​គេង​មិន​ទៀង​ទាត់ មាន​ទំនាក់​ទំនង​ក្នុង​កម្រិត​ខ្ពស់ ទៅ​លើ​បញ្ហា​សុខភាព​ជាច្រើន​ទៀត ដូច​ជា បញ្ហា​កម្រិត​ជាតិ​ខ្លាញ់ សម្ពាធ​ឈាម និង​កត្តា​​ប្រឈម​ជំងឺ​សរសៃ​ឈាម​បេះ​ដូង គេង​មិន​លក់ គេង​មិន​ដក​ដង្ហើម និង​រយៈ​ពេល​នៃ​ការ​គេង​ជា​ដើម។ ដោយ​ឡែក វេជ្ជ​បណ្ឌិត David Goff […]


ជំងឺបេះដូង

កុំ​ប្រហែស​ឲ្យ​សោះ ! បញ្ហា​​សុខភាព​ធម្មតា​ទាំង​នេះ តាម​ពិត​អាចជា​សញ្ញា​ជំងឺ​បេះដូង

សុខភាព​ផ្លូវភេទ ស្រមុក ឬ​ឈាម​តាម​ជើង​ធ្មេញ ធម្មតា​យើង​គិត​ថា ជា​បញ្ហា​សុខភាព​តូច​តាច​ ហើយ​គ្នា​យើង​ភាគ​ច្រើន សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ ថែម​ទាំង​មិន​រវីរវល់​ថែម​ទៀត។ យ៉ាង​ណា អាការៈទាំងនេះ​ក៏​មិន​មែន​ជា​បញ្ហា​តូច​តាច​ដូច​យើង​គិត​ទេ ព្រោះ​ថាអាចជា​រោគ​សញ្ញា​ជំងឺ​បេះដូង ដែល​ជា​ឃាតក​លេខ ១ សម្លាប់​មនុស្ស​ច្រើន​បំផុត​លើ​លោក។ អត្ថបទ​ខាង​ក្រោម នឹង​បញ្ជាក់​ខ្លះៗ ពី​រោគ​សញ្ញា​សាមញ្ញា ប៉ុន្តែ​វា​កើត​ចេញ​ពី​បញ្ហា​បេះ​ដូង។ នៅ​ពេល​​មុខងារ​សរសៃ​ឈាម​អាក់ទែ និង​បេះ​ដូង ចាប់​ផ្តើម​ចុះ​ខ្សោយ រោគ​សញ្ញា​បញ្ហា​សុខភាព​មួយ​ចំនួន នឹង​កើត​មាន​លើ​ផ្នែក​ផ្សេង​នៃ​រាង​កាយ ។ នេះ​ជាការ​អះអាង​ពីវេជ្ជ​បណ្ឌិត John Erwin អ្នក​ឯកទេស​សរសៃ​ឈាម​បេះដូង នៃ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​សុខាភិបាល​រដ្ឋ​តិចសាស់ (Texas A&M Health Science Center)។ អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ វេជ្ជ​បណ្ឌិត John Erwin បាន​លើក​ឡើង​ពី​រោគសញ្ញា​សុខភាព​សាមញ្ញា ៦យ៉ាង អាច​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល ព្រោះ​ថាសុទ្ធ​សឹង​ជា​រោគ​សញ្ញា​ជំងឺ​បេះដូង ក៏​ជា​អ្វី​គ្នា​យើង​ត្រូវ​តែ​ដឹង។ ព្រោះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទាំង​នេះ អាច​ជួយ​យើង​គេច​ផុត​ពី​ការ​ស្លាប់ ជួយ​សុខភាព​ល្អ​ឡើង​វិញ​បាន ខណៈ​រោគ​សញ្ញា​ទាំង​នោះ​មាន៖ ១- ខ្សោយ ឬ​ខូច​មុខ​ងារ​ផ្លូវ​ភេទ គ្នា​យើង​មួយ​ចំនួន​គិត​ថា បញ្ហា​ខ្សោយ​មុខ​ងារ​ផ្លូវ​ភេទ គឺ​ដោយ​សារ​បញ្ហា​សរីរាង្គ​បន្ត​ពូជ ឬ​មក​ពី​បញ្ហា​ខួរ​ក្បាល។ យ៉ាង​ណា ពិសេស​ប្រុសៗ​តែ​ម្តង បញ្ហា​សុខភាព​ផ្លូវ​ភេទ​មួយ​នេះ អាច​ជា​រោគ​សញ្ញា​ជំងឺ​សរសៃ​ឈាម​អាក់ទែ។ ការ​ឡើង​ក្រាស់​ជញ្ជាំង​សរសៃ​ឈាម […]


ជំងឺបេះដូង

ក្អកមានឈាម បណ្តាលមកពីមូលហេតុអីខ្លះ?​

ពេល​យើង​​ក្អក​ហើយ​ឃើញ​មាន​ធ្លាក់​ឈាមមកជាមួយ  ​ច្បាស់​ជា​មាន​អា​រម្មណ៍​ថា ​ភ័យ​ខ្លាំង​ជា​មិន​ខាន។ ការ​ក្អក​ឈាម​ជា​រោគ​សញ្ញា​មួយ ​អាច​បញ្ជាក់​ពី​ហា​និ​ភ័យ​សុខភាព រ​ហូត​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត បើ​ព្យាបាល​មិន​ទាន់​ពេល​វេលា។​ មន្ទីរពេទ្យកាល់ម៉ែត​បាន​ផ្សព្វ​ផ្សាយ​ឲ្យដឹង​ថា ជា​ទូទៅ​មូលហេតុនៃ​ការ​ក្អកឈាម​បង្ក​ឡើង​ដោយ​ការ​ឆ្លង​រោគ​ផ្សេងៗ​ជា​ច្រើន​ដូចជា៖ ទី១- ជំងឺ​របេង​៖ ភាគ​ច្រើន​អ្នក​ជំងឺ​ស្រក​គីឡូ ក្តៅ​ខ្លួន​រ៉ាំរ៉ៃ។ ទី២- ជំងឺ​រីក​ទង​សួត៖ ច្រើន​កើត​លើ​អ្នក​ជំងឺ​ដែល​មាន​ប្រវត្តិ​កើត​ជំងឺ​របេង​ពីមុន​ ​ហើយ​ស្តែង​ចេញ​ជា​រោគ​សញ្ញា​ក្អក​រ៉ាំរ៉ៃ និង​មាន​កំហាក​ជា​ប្រចាំ។ ទី៣- ជំងឺ​រលាក​ទង​សួត ឬ រលាក​សួត​៖ ​​រោគ​សញ្ញា​ស្ដែង​ចេញ​ជា​ក្អក​ហត់ និង​ក្តៅ​ខ្លួន។ ទី៤- ជំងឺ​មហារីក​សួត៖ ច្រើន​កើត​លើ​អ្នក​ជក់​​បារី ​ដែល​មាន​វ័យ​ចំណាស់​លើស​ពី​អាយុ ៤០ឆ្នាំ។ ទី៥- ជំងឺ​បេះដូង​ត្បៀត​ប្រើ​សមីត្រាល់៖ អ្នក​ជំងឺ​ជាទូទៅ​មាន​ប្រវត្តិ​ជំងឺ​បេះដូង និង​មាន​រោគ​សញ្ញា​ឆាប់​ហត់។ ទី៦- ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​សួត៖ ដែល​មាន​រោគ​សញ្ញា​ហត់​ចុក​ទ្រូង​ដែល​ច្រើន​កើត​ចំពោះ​អ្នក​ដែល​មាន​កត្តា​ប្រឈម​ដូច​ជា​សម្រាក​ពេទ្យ​យូរ ​ពុំ​សូវ​ធ្វើចលនា ជំងឺមហារីក មាន​ប្រវត្តិ​វះ​កាត់​ថ្មីៗ ទើបសម្រាលកូន ឬការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​ជាដើម​។ ជួនកាល ការ​ក្អក​ឈាម​នេះ គ្រាន់​តែ​ជា​សរសៃរ​ឈាម​ក្អក​ដោយ​មក​ជាមួយ​នឹង​ស្លេស្ម​តែប៉ុណ្ណោះ។​​ ប្រសិន​បើ​ការ​ក្អក​ឈាម​បង្ក​ឡើង​ដោយ​ជំងឺខាងលើ​ទាំង​អស់​នេះ ឬ​ករណី​ផ្សេងៗ​ណា​មួយ តើ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​ឬយ៉់ាងណា?​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត​ក៏​បាន​ឲ្យ​ដឹង​ទៀតថា បើ​សិន​ជា​មាន​ករណី​ក្អកឈាម គឺ​ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ ដើម្បី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ទោះ​បី​​វាជា​សរសៃរ​ឈាម​ក្អក​ដោយ​មក​ជាមួយ​ស្លេស្ម​ក៏ដោយ ព្រោះ​វា​អាច​ជា​សញ្ញា​អាសន្ន​មួយ​បញ្ចាក់​ពី​គ្រោះថ្នាក់​ចំពោះ​សុខភាព​នឹង​មក​ដល់។ អត្ថបទពាក់ព័ន្ធ៖  ​ឱសថប្រភេទថ្មីផ្ដល់ក្ដីសង្ឃឹមសម្រាប់ព្យាបាលអាការៈក្អករ៉ាំរ៉ៃ មិនដឹងមូលហេតុ។ ក្មេង​ក៏ដោយ អ្នកមានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ជំងឺបេះដូង

Pharyngitis (ជំងឺរលាក​បំពង់ក)

និយមន័យ១- ដូចម្ដេច​ហៅថា​រលាក​បំពង់ក? រលាកបំពង់ក ​ជា​ជំងឺ​រលាកផ្នែក​ខាងលើ​ផ្លូវ​ដង្ហើមដែល​រលាក បំពង់សំឡេង ​និងបំពង់អាហារផ្នែក​ខាងលើក្នុង​ពេលតែ​មួយ។ បំពង់សំឡេងឆ្លើយតបនឹង​ប្រអប់សំឡេង ដែលមាន​សសៃសំឡេង​ជា​អ្នក​ផលិតសំឡេង​។ ឯ​ការរលាកបំពង់កឆ្លើយតប​ទៅនឹង​ការរលាក​បាតបំពង់ក។ ជាធម្មតា​យើង​អាច​ហៅ​ថាឈឺ ក។ ករណីទាំងពីរមានដើមកំណើតពីវីរុស និងកើតឡើង​ទាំងពីរ​ព្រមគ្នា។ ២- តើ​ជំងឺរលាកបំពង់ក កើត​ញឹក​ញាប់​ទេ? ជំងឺរលាកបំពង់ក កើតឡើង​ញឹកញាប់ណាស់​ហើយ​វាប៉ះពាល់លើមនុស្ស​ស្រី​ជាង​មនុស្ស​ប្រុស។ វាអាច​កើតលើ​មនុស្ស​គ្រប់​វ័យ។ យើងអាច​គ្រប់គ្រងជំងឺរលាកបំពង់ក​បានដោយ​ការកាត់​បន្ថយ​ភ្នាក់ងារ​ប្រឈមតែប៉ុណ្ណោះ​។ អត្ថបទពាក់ព័ន្ធ៖ ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក? រោគសញ្ញា៣- ជំងឺរលាកបំពង់ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? រោគសញ្ញា​រលាក​បំពង់សំឡេង​៖ ស្អកក ខ្សោយ​សំឡេង​ ​រឺ​បាត់សំឡេង រមាស់ក​និង​​ពិបាកលេបអាហារ ឈឺក ស្ងួតក ក្អកស្ងួត រោគសញ្ញា​រលាកដើម​បំពង់​អាហារ៖ វាសម្ងំ​ពី ២ទៅ៥ថ្ងៃ។ រោគសញ្ញាដែល​អម​ជាមួយការរលាកនេះ អាស្រ័យលើ​ស្ថានភាព។ ក្រៅពី ឈឺក ស្ងួតក និង រមាស់ក ផ្ដាស់សាយ​និង​គ្រុនក្ដៅ​វា​អាច​បណ្ដាលឲ្យ៖ កណ្ដាស់ ហៀរសំបោរ ឈឺក្បាល ក្អក អស់កម្លាំង ឈឺខ្លួន រងារ ក្ដៅខ្លួន (ផ្តាសាយ​ធម្មតា ក្តៅ​ខ្លួន​តិចៗ ហើយ​ផ្តាសាយ​ធំ ក្តៅ​ខ្លួន​ខ្លាំង) ក្រៅពី​ឈឺក រោគសញ្ញានៃ Mononucleosis (វីរុស​ដែល​បណ្ដាល​ឲ្យ​រលាកបំពង់ក) រួមមាន៖ ហើមកូន​កណ្តុរ អស់កម្លាំង​ខ្លាំង ក្ដៅខ្លួន ឈឺសាច់ដុំ ល្ហិតល្ហៃ មិនសូវឃ្លាន កន្ទួល រលាកបំពង់ក ប្រភេទផ្សេងទៀត​បណ្ដាលឲ្យ៖ ពិបាកលេប ក្រហមក​ជាមួយឡើង​បន្ទះសរ ឬប្រផេះ ហើម​កូនកណ្តុរ ក្ដៅខ្លួន រងារ មិនឃ្លាន ចង្អោរ មិនសូវដឹងរស់ជាតិ ល្ហិតល្ហៃ ក៏​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។ អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក ៤- ពេលណា​ដែល​ខ្ញុំ​ត្រូវ​ជួប​ពេទ្យ? បើ​យើង​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើឬ​មាន​ចម្ងល់​បន្ថែម​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ដែល​ល្អគឺត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក មូលហេតុបង្ក៥- មូលហេតុ​អ្វី​បណ្ដាល​ឲ្យ​កើត​ជំងឺរលាកបំពង់ក​? មូលហេតុ​រលាក​បំពង់សំឡេង​ រលាកស្រូចស្រាវ៖ ភាគច្រើននៃជំងឺរលាកបំពងើក ជា​បណ្ដោះអាសន្ន ​វានឹង​ប្រសើឡើង​បន្ទាប់ពីមូលហេតុ​ដែលនៅ​ពី​ក្រោយ​នោះ​បាន​ព្យាបាល។ មូលហេតុ​នោះរូមមាន៖ ចម្លង​រោគ​ដោយ​វីរុស​នាំឲ្យ​ផ្ដាសាយ ខ្សោយ​ខ្សែ​សំឡេង​ ដោយសារស្រែក ចម្លងរោគ​ដោយ​បាក់តេរី ដូចជា […]


ជំងឺបេះដូង

ឧស្សាហ៍ចុកទ្រូង អាចបណ្ដាលមកពី​មូលហេតុទាំងនេះ

ក្នុង​ករណី​មាន​អាការៈឈឺទ្រូង លោក​អ្នក​មិនគួរមិនអើពើធ្វើមិនដឹងមិនឮឡើយ ទោះក្នុងកាលៈទេសៈណាមួយក៏ដោយ។ មនុស្សគ្រប់គ្នាគិត​ថាជំងឺបេះដូងបណ្តាលឲ្យមានការឈឺទ្រូង យ៉ាងនេះក្តី ការឈឺទ្រូងក៏អាចបណ្តាលមកពីជំងឺធ្ងន់ធ្ងរ និងអាច​គំរាមកំហែងដល់អាយុជីវិតផង​ដែរ។ បញ្ហាទាក់ទងជាមួយសួត បំពង់អាហារ សាច់ដុំ ឆ្អឹងជំនី សរសៃប្រសាទ។ល។ អាចឈានដល់ការឈឺទ្រូងបាន។ អត្ថបទនេះនឹងផ្តល់នូវព័ត៌មានលម្អិតថែម​ទៀតអំពីការឈឺទ្រូង ហេតុនេះអ្នកអាចធ្វើរោគវិនិច្ឆ័យសមស្រប និងការព្យាបាលបានយ៉ាងរហ័ស។ ១- អំពីជំងឺឈឺទ្រូង ការឈឺទ្រូងអាចនឹងមានទីតាំងនៅផ្នែកណាមួយចាប់ពីកញ្ចឹងករហូតដល់ពោះផ្នែកខាងលើអាស្រ័យលើ​មូលហេតុនៃការឈឺ។ ភាពធ្ងន់ធ្ងរនៃការឈឺចាប់ទ្រូងគឺផ្សេងៗគ្នា។ អ្នកខ្លះមានឈឺដូចចាក់ ណែន ក្រហាយ ចុក ឬដូចគេចាក់។ ពេលខ្លះដូចមានអារម្មណ៍តឹងណែន ដូចច្របាច់ ឬកិន​កម្ទេច។ គួរទៅជួបពិគ្រោះនឹងវេជ្ជបណ្ឌិតប្រសិនបើអ្នកមានការឈឺទ្រូងដែលមិនអាចពន្យល់បាន ជាពិសេស​ប្រសិនបើវាជាការឈឺចាប់ដែលស្រាប់តែមានភ្លាមៗដែលមិនព្រមបាត់ទៅវិញដោយអន្តរាគមន៍វេជ្ជសាស្ត្រ ឬការផ្លាស់ប្តូរ​បែបផែនជីវិតរស់នៅ។ ក្នុងករណីដែលការឈឺទ្រូងមកព្រមជាមួយរោគសញ្ញាណាមួយនៃរោគសញ្ញាទាំងនេះសូមហៅទូរស័ព្ទទៅកាន់ ផ្នែកសង្គ្រោះបន្ទាន់ភ្លាម។ · សុខៗមានអារម្មណ៍ដូចមានសម្ពាធ ច្របាច់ ឬតឹងណែន ឬដូចកិនកម្ទេចភ្លាមៗនៅក្នុងផ្នែកនៅខាងក្រោមឆ្អឹងទ្រ​នុងទ្រូង។ · ថ្គាម ដៃឆ្វេង ឬខ្នងរងប៉ះពាល់ដោយការឈឺចាប់ទ្រូង។ · ឈឺចាប់ទ្រូងដូចគេចាក់ភ្លាមៗដែលមានមកជាមួយហត់ដង្ហក់ជាពិសេសក្រោយពីមិនធ្វើសកម្មភាពយូរ។ · ចង្អោរ វិលមុខ ចង្វាក់បេះដូងញាប់ ដកដង្ហើមញាប់ វង្វេងវង្វាន់ ព៌ណសម្បុររាងដូចផេះ ឬបែក​ញើសច្រើនហួស​ហេតុ · សម្ពាធឈាមចុះទាបខ្លាំងឮចង្វាក់បេះដូងចុះទាបយ៉ាងខ្លាំង។ ២- មូលហេតុជំងឺឈឺទ្រូង បញ្ហាបេះដូង បញ្ហាដែលទាក់ទងនឹងបេះដូងទាំងនេះគឺក្នុងចំណោមមូលហេតុដែលឃើញមានញឹកញាប់បំផុតដែលនាំទៅដល់​ការឈឺទ្រូង។ ជំងឺសរសៃឈាមបេះដូង(CAD) អាចបណ្តាលឲ្យមានការចុកទ្រូង។ ឈឺទ្រូងនេះកើត​មានឡើងពេលបេះដូងទទួលឈាមមិនគ្រប់គ្រាន់ ហើយអាចចាក់ទៅដល់ដៃ ស្មា ថ្គាម​ និងខ្នង ។ អ្នកដែលកើតជំងឺសរសៃបេះដូង គឺមានកត្តាប្រឈមនឹងជំងឺគាំងបេះដូងនៅពេលណាមួយក្នុងជីវិត​​ […]


ជំងឺបេះដូង

អ្នកមានផ្ទះក្បែរសួន ឬបរិស្ថានធម្មជាតិ មានប្រយោជន៍អាចចៀសផុតពីបញ្ហាមួយចំនួន

ផ្ទះ​អ្នក​មាន​សួន ឬរុក្ខជាតិ​បៃតង​ នឹង​ទទួល​បាន​ប្រយោជន៍​​​ច្រើន​​​ដល់​សុខភាព ព្រម​ទាំង​ចៀស​ផុត​​ពី​ជំងឺ​បៀត​បៀន​មួយ​ចំនួន​ផង​។ លទ្ធផល​​សិក្សា​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​ ដោយ​តាម​ដាន​លើ​លទ្ធផល​សុខភាព​នៃ​​ប្រជាជន​​រស់​នៅ​ទី​ក្រុង​​ប្រមាណ​ ៨​លាន​នាក់ ពី​ប្រទេស​ផ្សេង​ៗ​បាន​បង្ហាញ​​​ឱ្យ​ឃើញ​ថា អ្នក​ដែល​​រស់​នៅ​ទី​ក្រុង ទី​ប្រជុំជន តែ​នៅ​ក្បែរ​​​បរិស្ថាន​ធម្មជាតិ ដូច​ជា​សួន​ច្បារ ទី​ធ្លា​មាន​ដើម​ឈើ​បៃតង មាន​​ហានិភ័យ​​ជំងឺ​បេះ​ដូង មហារីក និង​ជំងឺ​រវើ​រវាយ​តិច​តួច​ប៉ុណ្ណោះ​។ ក្រុម​អ្នក​​​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​បាន​​​លើក​ឡើង​ថា ដើម​ឈើ​បៃ​តង ឬ​សួន​​ធម្មជាតិ នៅ​ក្នុង​ក្រុង​​​ជួយ​បន្សុទ្ធ​និង​​​បង្កើន​គុណ​ភាព​ខ្យល់ ដោយ​ចម្រោះ​ចេញ​ជាតិ​ពុល ដែល​នេះ​បាន​ជួយ​សុខភាព​ប្រជាជន​រាប់​​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ ពិសេស​ទៅ​ទៀត​នោះ គឺ​អ្នក​មាន​លំនៅ​ដ្ឋាន​ក្បែរ​ៗ សួន​ច្បារ អាច​ជម្រុញ​ឱ្យ​មាន​ការ​ធ្វើ​លំហាត់​ប្រាណ កើន​ឡើង ដែល​ជួយ​​​​បន្ថយ​អត្រា​ជំងឺ​ធាត់​​បាន​​ក្នុង​កម្រិត​មួយ​ផង​ដែរ។​ ផ្អែក​តាម​ការ​សិក្សា​មួយ​ទៀត​​​ដោយ​សាកលវិទ្យាល័យ​រដ្ឋ​កាលីហ្វ័រញ៉ា​សហរដ្ឋអាមេរិក រក​ឃើញ​ថា ការ​រស់​នៅ​ក្បែរ​សួន​ច្បារ ឬ​​សួន​ឧទ្យាន​សម្រាប់​ដើរ​លំហែ​​ ក៏​​អាច​ជួយ​បន្ថយ​បញ្ហា​ស្រ្តេស និង​ជួយ​​ខួរ​ក្បាល​ បន្ធូរ​បន្ថយ​អារម្មណ៍​តាន​តឹង​​បាន​ខ្លះ​ដែរ​​។ អត្ថបទពាក់ព័ន្ធ៖ អនាម័យពេក សូម្បីប៉ះពាល់បរិស្ថានធម្មជាតិ ក៏មិនប៉ះ ប្រយ័ត្នមានបញ្ហាសុខភាព ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ ដោយ​ឃើញ​ពី​ផល​ប្រយោជន៍​ទាំង​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សុខភាព​ពិភព​លោក​ក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ​ ដែល​បាន​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ សហការ​ជា​មួយ​មន្ត្រី​ពី​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ដែរ​នោះ បាន​លើក​ទឹក​ចិត្ត​ឱ្យ​​ សាធារណជន​ពិសេស​អ្នក​នៅ​ទីក្រុង ឱ្យ​ផ្សារ​ភ្ជាប់​​ជីវិត​រស់​នៅ ឱ្យ​បាន​ច្រើន​ ជា​មួយ​ទី​កន្លែង​ធម្មជាតិ​ និង​​សួន​ច្បារ​បៃតង៕ ​​​​​​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello […]


ជំងឺបេះដូង

មិនចង់ឲ្យសុខភាពធ្លាក់ចុះ ប្រញាប់បោះទម្លាប់ទាំងនេះចោលឲ្យអស់

ទម្លាប់ល្អ​ប្រចាំថ្ងៃ​របស់​មនុស្ស​ម្នាក់​ៗ​អាច​ធ្វើឲ្យ​សុខភាព​រឹងមាំ មិន​សូវ​មាន​ជំងឺ​ឈឺថ្កាត់ ផ្ទុយទៅ​វិញ បើ​គ្នាយើង​​មាន​ទម្លាប់​ដូច​ខាងក្រោម សុខភាព​មិន​សូវ​ល្អ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធី​គុណ។ ១- ញ៉ាំ​អាហារ​ផ្ដេសផ្ដាស អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​ដែល​គ្មាន​អនាម័យ ឬ​អាហារ​លក់​តាម​ផ្លូវ​មាន​ដី​ហុយ ​រុយរោម អាច​នាំឲ្យ​មាន​បញ្ហា​ពោះវៀន-ក្រពះ ព្រោះ​អាហារ​ទាំង​នោះ​អាច​ធ្វើឲ្យ​រាករូស។ ក្រៅ​ពី​នោះ​អាហារ​ដែល​ដាក់​លក់​ស្រាប់ និង​មាន​តម្លៃ​ថោក ហើយ​ប្រើ​គ្រឿងផ្សំ​គ្មាន​គុណភាព ក៏​ជា​មូលហេតុ​សំខាន់​នាំឲ្យ​សុខភាព​ធ្លាក់​ចុះ​ផង​ដែរ។ ២- ស្រូប​ជាតិ​ពុល​ច្រើន ទាំង​អ្នក​ជក់ ទាំង​អ្នក​នៅ​ជិត​អ្នក​ជក់​បារី តិច​ឬ​ច្រើន​នឹង​ស្រូបផ្សែបារី​ចូល​ទៅ​ក្នុង​សួត ដូចនេះ​ហើយ​ពួកគេ​អាច​មាន​ជំងឺ​រលាក​សួត និង​ជំងឺ​បេះដូង។ ជាតិ​នីកូទីន និង​កាបូនម៉ូណូអុកសុីត ធ្វើ​ឲ្យ​សង្វាក់​បេះដូង និង​សម្ពាធ​ឈាម​កើន​ឡើង ជាហេតុ​ធ្វើ​ឲ្យ​បេះដូង និង​សរសៃ​ឈាម​ប្រឹង​ធ្វើការ​ហួស​កម្រិត។ នៅ​ពេល​ដែល​បេះដូង និង​សរសៃ​ឈាមបេះដូង​ប្រឹង​ធ្វើការ​ហួស​កម្រិត​ដូច្នេះ វា​ជា​មូលហេតុ​អាច​ធ្វើ​ឲ្យ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ក្រៅពី​នោះ​អ្នក​ចូលចិត្ត​ផឹក​ស្រា និង​អ្នក​​រស់នៅ​កន្លែង​មាន​ជាតិ​គីមី និង​ផ្សែង​ពុល​ច្រើន ក៏​មិន​សូវ​ខុស​គ្នា​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលធំៗ៤ ជួយដាស់តឿន មិនឱ្យអង្គុយកោងខ្នង ៣- មិន​ដែល​បញ្ចេញ​ជាតិ​ពុល​ពី​ខ្លួន អ្នក​ដែល​គ្មាន​ទម្លាប់​ហាត់​ប្រាណ ឬ​ធ្វើ​ការងារ​បញ្ចេញ​ញើស-ជាតិ​ពុល​ពី​ក្នុង​ខ្លួន​ ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ទន់​ខ្សោយ ដែល​នេះ​ជា​សញ្ញា​ដំបូង​បង្ហាញ​ពី​ការ​មាន​ជាតិ​ពុល​កើន​ឡើង​នៅ​ក្នុង​រាងកាយ​លើស​លប់។ ៤- ញ៉ាំអាហារ​ផ្អាប់ ជូរ ហឹរ ពពួក​អាហារ​ផ្អាប់​មិន​សូវ​ល្អ​ចំពោះ​សុខភាព​ឡើយ វា​អាច​បណ្ដាល​មាន​ជំងឺ​រលាក​ក្រពះ-ពោះវៀន ព្រោះ​វា​ច្រើនតែ​មាន​មេរោគ​ផ្សិត​ជា​ដើមហេតុ​បង្ក​ការ​រាករូស និង​ក្អួត​ចង្អោរ។ ចំណែក​អាហារ​ដែល​ជូរ និង​ហឹរ​ពេក​ធ្វើឲ្យ​រលាក​ក្រពះ ហើយ​ពេល​ខ្លះ​ឈាន​ដល់​ដំណាក់កាល​ដំបៅ​ថែម​ទៀត​ផង។ ៥- មិន​សូវ​ផឹក​ទឹក បញ្ហា​ដែល​ឃើញ​ផ្ទាល់​ភ្នែក​នោះ គឺ​ស្បែក និង​បបូរមាត់​ស្ងួត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស