ជំងឺបេះដូង

ជំងឺ​បេះដូង - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​បេះដូង ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺបេះដូង

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​​នៅ​​មន្ទីរពេទ្យ​ Massachusetts ​បាន​រក​ឃើញ​ថា ការ​ផឹក​គ្រឿង​ស្រវឹង​ក្នុងកម្រិត​តិចតួច ទៅ​មធ្យម​ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត ​ជំងឺ​បេះដូង ដោយ​សារ​តែ​​ការ​ថយ​ចុះ​រយៈពេល​វែង​នៃ​សញ្ញា​ស្ត្រេស​ទៅ​ក្នុង​ខួរ​ក្បាល។ ឥទ្ធិពល​​លើ​ប្រព័ន្ធ​ស្រ្តេស​នៃ​ខួរ​ក្បាល​នេះ ទំនង​ជាអាច​​ជួយ​កាត់​បន្ថយ​ជំងឺ​បេះដូង​ទៅ​លើ​អ្នក​ដែល​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច ទៅ​មធ្យម​​។ នេះ​បើយោង​ទៅ​តាម​លទ្ធផល​នៃ​ការ​សិក្សា​ខាង​លើ​។ លោក​វេជ្ជបណ្ឌិត​ Ahmed Tawakol ជា​អ្នក​ជំនាញ​ផ្នែក​ជំងឺ​បេះដូង និង​សហ​នាយក​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រូបភាព​ជំងឺ​​សរសៃ​ឈាម​បេះដូង​នៅ​មន្ទីរពេទ្យ Massachusetts បាន​មានប្រសាសន៍ថា៖ «យើង​មិន​បាន​ចង់​បង្ហាញ​ថា​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​​ការ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ឡើយ ប៉ុន្តែ​យើង​ចង់​គ្រប់​គ្នា​ដឹង​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច​ ទៅ​មធ្យម​អាច​ជួយ​កាត់​បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង​បានយ៉ាង​ដូច​ម្តេចប៉ុណ្ណោះ។ ប្រសិនបើ​យើង​អាច​រក​ឃើញ​យន្តការ​នេះ គោលដៅ​យើង​គឺ​ស្វែង​រក​វិធីសាស្ត្រ​ផ្សេង​ទៀត ដែល​អាច​ចម្លង ឬ​ជំរុញ​ឲ្យ​មាន​ឥទ្ធិពល​ការពារ​បេះដូង​ដោយ​ពុំ​មានការ​​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជាតិ​អាកុល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ​ចំណែក​ឯ​ការ​សិក្សា​លើ​រោគ​រាតត្បាត​កន្លង​មក​​​បាន​បង្ហាញ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ពី​កម្រិត​តិចតួច ទៅ​មធ្យម​ (១កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ស្ត្រី និង​១​កែវ​ទៅ​២​កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស) មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ប៉ុន្តែ​យើង​នៅ​​មិន​ទាន់​​ដឹង​ថា​ជាតិ​អាកុល​​​ផ្តល់​អត្ថប្រយោជន៍​​ក្នុងការកាត់បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង ឬ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ផឹក​គ្រឿង​ស្រវឹង ឬ​កត្តា​ផ្សេង​ទៀត​ឡើយ​ ដែល​អាច​ការពារ​បេះដូង​របស់​យើង​បាន។ [embed-health-tool-heart-rate] ជា​លទ្ធផល​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​កម្រិត​តិចតួច ទៅ​មធ្យម​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ក្រោយ​រាប់បញ្ចូល​កត្តា​ផ្សេង​ទៀត​។ ក្រោយ​មក​ អ្នក​ចូលរួម​ចំនួន​៧៥៤​នាក់​ បាន​ថត​ស្កេន​ខួរក្បាល (PET/CT​ brain imaging) សម្រាប់​តាមដាន​រក​ជំងឺ​មហារីក​ និង​រក​ឃើញថា​ មាន​ការ​ថយ​ចុះ​សញ្ញា​ស្រ្តេស​ទៅ​កាន់​តំបន់​ខួរ​ក្បាល​ Amygdala។ ការ​ប្រែប្រួល​​ផ្នែក​​ខួរ​ក្បាល​​ចំពោះ​អ្នក​ផឹក​គ្រឿង​ស្រវឹង​កម្រិត​តិចតួច​ […]

ស្វែងរក ជំងឺបេះដូង

ជំងឺបេះដូង

កត្តាសំខាន់ដែលនាំឲ្យកូនជាទីស្រឡាញ់កើត​ជំងឺ​អូទីស្សឹម

វិបត្តិ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​​ដ៏​ធ្ងន់ធ្ងរ​ ឬ​ជំងឺ​អូទីស្សឹម ​អាច​កើត​ជះ​ឥទ្ធិពល​ដល់​គ្រប់គ្នា។ មិន​មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​នៃ​ជំងឺ​នេះ​​ទេ​ហើយ​កត្តា​ប្រឈម​ក៏​មិន​ទាន់​មាន​ការ​កំណត់​ច្បាស់លាស់​ដែរ។ ប៉ុន្តែ​អាច​មាន​កត្តា​ទាំង​នេះ ដែល​រុញ​ឲ្យ​កូនៗ ជាពិសេស​ក្មេង​តូច កើត​ជំងឺ​នេះ។ ១-ហ្សែន ជំងឺ​អូទីស្សឹម​អាច​កើត​មាន​ក្នុង​អំបូរ​គ្រួសារ​តែ​មួយ​ដែល​កុមារ​អាច​ទទួល​ជំងឺ​នេះ​ពី​ម្ដាយ​ ឬ​ឪពុក​របស់​គេ។ ឧទាហរណ៍​ថា​បើ​មាន​ម្នាក់​ក្នុង​ចំណោម​ឪពុក​ម្ដាយ​មាន​ជំងឺ​នេះ​ហើយ​កូន​គឺ​អាច​មាន​កត្តាប្រឈមក្នុង​ការ​កើត​មាន​ជំងឺ​នេះ​។ ហើយ​បើ​កើត​មាន​ចំពោះបង​ប្អូន​ក៏​អ៊ីចឹង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កូន​ភ្លោះ​ក៏​អាច​ជួប​ប្រទះ​ដែរ។ អ្នក​ជំនាញ​បាន​និយាយ​ថា​ហ្សែន​គឺ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​មាន​វិបត្តិ​នេះ ​ប៉ុន្តែ​វា​មាន​សែន​មួយ​ចំនួន​ដែល​អ្នក​វិទ្យាសាស្ត្រ​កំពុង​តាម​ដាន​ និង​សិក្សា​ពី​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​ពី​ការ​វិវត្ត​របស់​ជំងឺ​នេះ។ ក្នុង​ករណី​ខ្លះ​ទៀត​ជំងឺ​អូទីស្សឹម​គឺ​មាន​ទំនាក់​ទំនង​ជាមួយ​ជំងឺ​តំណពូជ​នៅ​លើ​ក្រូម៉ូសូម​ X​ ឬ​ tuberous sclerosis (ជំងឺបង្កកើតមហារីក)។ ហើយ​ករណី​ផ្សេង​ទៀត​ការ​ផ្លាស់​ប្ដូរ​របស់​ហ្សែន​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ងាយ ​កើត​ជំងឺ​​​នេះ​ណាស់។ ហ្សែន​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ខួរ​ក្បាល​ និង​ទំនាក់ទំនង​របស់​កោសិកា​ខួរក្បាល​ដែល​អាច​បង្កើន​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​កាន់​តែ​ខ្លាំង។ ២-ការរំញោច​ បរិស្ថាន​ ជា​កត្តា​មួយ​ដែល​ចូល​រួម​ក្នុង​ការ​បង្ក​ឲ្យ​មាន​ជំងឺ​អូទីស្សឹម​នេះ។ ថ្នាំ​សង្កូវ​ដែល​ម្ដាយ​ប្រើ​ក្នុង​ពេល​ព​ពោះ​ក៏​អាច​ជះ​ឥទ្ធិពល​ដែរ។ ឧទាហរណ៍​ថា​ ការ​ក​រោគ​ដោយ​វីរុស​ ការ​ប្រឈម​នឹង​ខ្យល់​ពុល​ និង​ការ​ប្រើ​ថ្នាំ​ thalidomide ឬ​ valproic acid ជាដើម​ដែល​បង្ក​ឲ្យ​កុមារ​មាន​ជំងឺ​អូទីសឹម។ បញ្ហា​ជីវសាស្ត្រ​ដទៃ​ទៀត ក៏​ជា​ការ​រំញោច​នាំ​ឲ្យ​កើត​ជំងឺ​នេះ ដោយ​មិន​ដឹង​ខ្លួន​ដែរ។ បញ្ហា​សុខភាព​ដទៃ​ទៀត​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​អូទីស្សឹម​នេះ​មាន​ដូច​ជា៖ ជំងឺ​ Down Syndrome ​​ជា​វិបត្តិ​សេនេទិច​ដែល​ពន្យារ​ការ​លូតលាស់​ សមត្ថភាព​ក្នុង​ការ​រៀន​សូត្រ​ និង​មាន​រូប​រាង​ខុស​ប្រក្រតី​ដូចជា​ច្រមុះ​កំពិត​ ទន់​សាច់​ដុំ​បបូរ​មាត់​ស្ដើង​ ឬ​​ដៃ​ខ្លី​ៗ​ជាដើម​។ ជំងឺ​ស្វិត​សាច់​ដុំ៖ គឺ​ជា​ចង្កោម​រោគ​សញ្ញា​នៃ​វិបត្តិ​សេនេទិច​ដែល​ធ្វើ​ឲ្យ​សាច់​ដុំ​ចុះ​ទន់​ខ្សោយ​ និង​ខូច​ទម្រង់​សាច់​ដុំ។ ក្នុង​ជំងឺ​នេះ​ហ្សែន​​ដែល​ខូច​​វា​ចូល​រួម​ក្នុង​ការ​បន្ថយ​មុខងារ​របស់​ប្រូតរអ៊ីន​ដែល​ធ្វើ​ខូច​សុខភាព​សាច់​ដុំ។ ពិការខួរក្បាល​ ជា​វិបត្តិ​រ៉ាំរ៉ៃ​របស់​ប្រព័ន្ធ​ខួរ​ក្បាល​ដែល​ធ្វើ​ឲ្យ​មាន​វិបត្តិ​ក្នុង​ការ​ធ្វើ​ចលនា​ និង​ទប់​លំនឹង។ ជំងឺ​ស្កន់​ជ្រូក​ (ប្រកាច់​ច្រើន​ដង​) វិបត្តិ​មេតាបូលីស បញ្ញា​ប្រព័ន្ធ​ភាព​ស៊ាំ។ ៣-ការយល់ឃើញមិនត្រឹមត្រូវជុំវិញជំងឺអូទីស្សឹម មិន​មាន​ថ្នាំ​បង្ការ​ការពារ​ជំងឺ​នេះ​ទេ​ពិសេស​​វ៉ាក់សាំង​កញ្ជ្រឹល អុត​ស្វាយ​ និង​ស្អូច​តែ​ម្ដង​សូម​កុំ​មាន​ការ​យល់​ច្រឡំ។ ការ​ចាក់​វ៉ាក់សាំង​ គឺ​ល្អ​សម្រាប់​ការពារ​កុមារ ​ទោះ​ជា​អាច​មាន​ផល​វិបាក​មួយ​ចំនួន​ក៏​ដោយ​។ ដូច​នេះ​ហើយ​ការ​មិន​ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​ព្រោះ​ខ្លាច​កើត​ជំងឺ​អូទីស្សឹម​គឺ​មិន​ត្រឹម​ត្រូវ​​​ទេ […]


ជំងឺបេះដូង

ពេលហាត់ប្រាណឃើញសញ្ញាបែបនេះ បញ្ជាក់ថាបេះដូងមានបញ្ហា

ពិត​ណាស់​ហាត់​ប្រាណ ជា​ទម្លាប់​រស់​នៅ​ល្អ​មួយ ​ជួយ​ដល់សុខភាព​បាន​ច្រើន ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត។ ប៉ុន្តែ​ក្នុង​ស្ថានភាព​សុខភាពខ្លះ ពិសេសបើ​យើង​មាន​ទម្លាប់​រស់​នៅ​គ្មាន​សុខភាព​ល្អ​ច្រើន​ឆ្នាំ ហើយ​ចង់​ចាប់​ផ្តើម​ហាត់​ប្រាណ​ដើម្បី​សុខភាព គួរ​ប្រយ័ត្ន​ប្រយែង​បន្តិច គួរ​ចាប់​ផ្តើម​ឲ្យ​បាន​ត្រឹមត្រូវ​ ហើយ​បើ​ប្រទះ​ឃើញ​សញ្ញា​មិ​ន​ប្រក្រតី​ណា​មួយ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​អាច​ឆក់​យក​ជីវិត​យើង​បាន។ អត្ថបទ​នេះ នឹង​លើក​ឡើងសញ្ញា​បញ្ហា​បេះដូង​អំឡុង​ពេល​ហាត់​ប្រាណ ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ទម្លាប់​រស់​នៅ​ដែល​ប្រឈម​ជំងឺ​បេះដូង ទម្លាប់​រស់​នៅ​អង្គុយ​ច្រើន ជា​កត្តា​ប្រឈម​ចម្បង​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង។ យោង​ទៅ​តាម​សហព័ន្ធ​សុខភាពបេះដូង​ពិភពលោក មិន​ហាត់ប្រាណ អាច​បង្កើន​កត្តា​ប្រឈម​ជំងឺ​បេះដូង​រហូត​ដល់​ទៅ ៥០ ភាគរយ ខណៈ​កត្តា​ប្រឈម​ផ្សេង​ទៀត​រួម​មាន៖⁣ – របប​អាហារ​មាន​ខ្លាញ់​អាក្រក់​ច្រើន – ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ – សម្ពាធ​ឈាម​ឡើង​ខ្ពស់ – ជក់បារី – កូលេស្តេរ៉ូល​ខ្ពស់ – ធាត់​លើស​ទម្ងន់ – ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​បេះដូង កាត់​បន្ថយ​កត្តា​ប្រឈម​ទាំង​នេះ អាច​កាត់​បន្ថយ​ឱកាស ​គាំង​បេះដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​តម្រូវ​ការ​ព្យាបាល​ដោយ​ប្រើ​ប្រាស់​ថ្នាំផ្សេងៗ រួម​បញ្ចូល​ទាំង​ការ​វះកាត់​ទៀត​ផង។ បន្ត​ធ្វើ​ឲ្យ​រាង​កាយ​បញ្ចេញ​សកម្មភាព ជា​វិធី​ល្អ​បំផុត ដើម្បី​កាត់​បន្ថយ​កត្តា​ប្រឈម​ជំងឺ​បេះដូង។ វិធី​ហាត់​ប្រាណ​ស្រាលៗ និង​ទៀង​ទាត់ដូច​ជា​ដើរ ត្រូវ​គេ​អះអាង អាច​ជួយ​បង្កើន​សុខ​ភាព​បេះដូង​បាន​យ៉ាង​ខ្លះ។ ហាត់​ប្រាណ​វិធី​នេះ ក៏​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​ជំងឺ​សរសៃឈាមបេដូង ជួយសម្រក​ទម្ងន់ និង​កាត់​បន្ថយ​សម្ពាធ​ឈាមបាន។ យ៉ាងណា ហាត់​ប្រាណ​ពេល​ខ្លះ ក៏​អាច​បង្កើន​ហានិភ័យ​គាំងបេះដូង​គ្នា​យើង ពិសេសសម្រាប់​គ្នា​យើង​ មាន​ជំងឺ​បេះដូង និង​មិន​បាន​ពិនិត្យការ​ហាត់ប្រាណ​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ។ ២- ហេតុ​អី​ចាំ​បាច់​ប្រុង​ប្រយ័ត្ន​មុន​ពេល​ចាប់​ផ្តើម​ហាត់​ប្រាណ?  ការហាត់ប្រាណ គឺ​សំខាន់​ណាស់​ជួយ​ការពារ​យើង​ពី​ជំងឺ​បេះដូង។ ធម្មតា​ហាត់​ប្រាណ​មាន​សុវត្តិភាព​ចំពោះ​មនុស្ស​ទូទៅ […]


ជំងឺបេះដូង

ម៉េចបាន អ្នកខ្លះឡើងសរសៃច្បាស់ៗ?

សរសៃ​ឈាម​របស់យើង ជាប្រព័ន្ធ​វៃឆ្លាត​មួយ ដែល​បញ្ចូនឈាម​ចេញពី​បេះដូង ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយ។ ជាធម្មតា យើងមិន​សូវខ្វល់ពី​វាទេ ដោយសារ​វាស្ថិតនៅ​ក្រោមស្បែក តែ​ពេលខ្លះ វា​អាច​លេចឡើង​មក​លើស្បែក ដែល​យើង​អាច​មើលឃើញ តែយើង​មិនដឹង​ពីមូលហេតុ​បង្ក​នោះទេ។ ការលេចឡើង​នៃ​សរសៃឈាម​នៅលើ​ស្បែក អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ ប៉ុន្ដែ​ភាគច្រើន វាមិន​បណ្ដាល​ឲ្យ​យើង​មាន​គ្រោះថ្នាក់​នោះទេ។ ១. សរសៃឈម​អាចលេចឡើង អាស្រ័យ​តាម​ប្រភេទស្បែក អ្នកជំនាញ​សរសៃឈាម បញ្ជាក់​ថា អ្នកមាន​ស្បែក​ថ្លា រលោង អាច​មាន​សរសៃឈាម​លេចឡើង​លើ​ស្បែក ជាង​អ្នក​មាន​ស្បែក​ខ្មៅ។ នៅពេល​យើង​ចាស់ទៅៗ ស្រទាប់ខ្លាញ់​ក្រោម​ស្បែក កាន់តែ​ស្ដើងទៅៗ ហើយ​នេះ​ជាមូលហេតុ ដែល​មនុស្សចាស់ មាន​សរសៃឈាម​លេចឡើង​លើ​ដៃ ជើង និង​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ។ ២. សរសៃឈាម​អាចលេចឡើង ដោយសារ​ហាត់ប្រាណ ការលេចឡើង ឬប៉ោងសរសៃឈាម ក្រោយ​ការហាត់ប្រាណ គឺជារឿងធម្មតា​ទេ។ នៅពេល​យើង​ហាត់ប្រាណ សាច់ដុំ​របស់​យើង​ធ្វើការ ដោយ​បំប៉ោង និង​រុញសរសៃឈាម​ទៅ​ផ្ទៃស្បែក ដែល​យើង​អាច​មើលឃើញ​វា​បាន។ ក្រោយ​ហាត់ប្រាណ សាច់ដុំ​របស់​យើង ត្រឡប់​ទៅ​ធម្មតា​វិញ ហើយ​សរសៃឈាម ក៏​រួមទៅ​សភាព​ធម្មតា​វិញ​ដែរ។ ៣. សរសៃឈាម​អាចលេចឡើង អំឡុងពេល​ពពោះ ស្ត្រីពពោះ​ភាគច្រើន មាន​ការ​លេចឡើង​សរសៃឈាម​លើស្បែក តែ​មិនចាំបាច់​បារម្ភ​ពី​បញ្ហា​នេះ​ទេ។ ចំណុះ​ឈាម​របស់​ស្ត្រីពពោះ មាន​ច្រើនជាង​ស្ត្រី​ដែល​អត់ពពោះ ដូច្នេះ​សរសៃឈាម ប្រឹង​ទប់​ការ​កើនឡើង​បរិមាណ​ឈាម។ ជាមួយ​នេះ សរសៃឈាម […]


ជំងឺបេះដូង

ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង

ដូច​ដឹង​ស្រាប់ បើធាត់​លើស​ទម្ងន់ មិន​ល្អ​ចំពោះ​សុខភាព​ទេ វាមានទំនាក់​ទំនង​​ជាមួយ​នឹងជំងឺ​កាចសាហាវ​ជាច្រើន​ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវិតទៀត​ផង ដូចជា​ ជំងឺបេះដូង ទឹក​នោម​ផ្អែម​ប្រភេទ ២ ជំងឺលើស​ឈាម និងលើស​ជាតិ​ខ្លាញ់ក្នុង​ឈាមជាដើម។ មូលហេតុ​នាំ​ឲ្យ​គ្នា​យើង​ភាគ​ច្រើន​លើស​ទម្ងន់ គឺ​ដោយ​សារ​ទម្លាប់​រស់​នៅ​គ្មាន​សុខភាព​ល្អ ហេតុ​នេះគួរ​ប្រយ័ត្ន​ប្រយែង​បន្តិច។ “Hello គ្រូពេទ្យ” ពេល​នេះ នឹង​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​ការ​ធាត់​លើស​ទម្ងន់ និង​ជំងឺ​បេះដូង​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ការ​ធាត់​លើស​ទម្ងន់ ធាត់​លើស​ទម្ងន់ អាច​កំណត់​បានតាមរយៈ​ការ​វាស់សន្ទស្សន៍​ម៉ាស​របស់​រាង​កាយ BMI (Body Mass Index)។ BMI អាច​រក​ឃើញ​ដោយ​ការ​យក​ទម្ងន់ (គិត​ជា​គីឡូក្រាម) ចែក​ជាមួយ​នឹង​កម្ពស់ (គិត​ជា​ម៉ែត្រ​ការ៉េ Kg/m2)។ BMI នៅ​ចន្លោះ​ពី ៣០-៤០ មាន​ន័យ​ថា គ្នា​យើងមាន​បញ្ហា​ធាត់​លើស​ទម្ងន់​ ហើយ​ប្រសិនលើស​ពី ៤០ ​មាន​ន័យ​ថា​ យើង​​មាន​ជំងឺ​ធាត់​ខ្លាំង​​ (Morbid obesity)។ អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ស្រាវ​ជ្រាវ ប៉ាន់ប្រមាណ​ថា កម្រិត BMI ខ្ពស់ អាច​បង្កើន​គ្រោះ​ថ្នាក់​​ជំងឺ​បេះដូងជាច្រើន ដូច​ជា គាំង​បេះដូង និង ជំងឺខ្សោយ​បេះដូង​។ ២- ទំនាក់​ទំនង​រវាង​ការ​ធាត់​ខ្លាំង​ និង​បេះដូង មាន​ការ​សង្ស័យ​ថា […]


ជំងឺបេះដូង

ជំងឺភ្លេចភ្លាំង ដែលចាស់ៗឧស្សាហ៍កើត កូនចៅអាចជួយបាន​តាមរយៈនេះ

បច្ចុប្បន្ន មាន​មនុស្ស​ចាស់​មិន​តិចទេ ដែល​ឈាន​ដល់​វ័យ ៦០​ឆ្នាំឡើងទៅ កើត​ជំងឺ​ភ្លេចភ្លាំង Alzheimer។ នៅពេល​កើត​ជំងឺនេះ អ្នក​ជំងឺ​អាច​រស់នៅ ជា​មធ្យម​ពី ៣-១០​ឆ្នាំ ខណៈ​មុខងារ​ចងចាំ បាត់បង់​ជាបន្ដបន្ទាប់ រហូត​ដល់​ចំណុច​មួយ ដែល​អ្នកជំងឺ​លែង​ដឹង សូម្បី​តែ​ញ៉ាំ​អាហារ។ ១. រោគសញ្ញា​ជំងឺ Alzheimer រោគសញ្ញា​នៃ​ជំងឺ​នេះ នៅ​ដំណាក់កាល​ដំបូង អ្នក​ជំងឺ មាន​អាការៈ​ភ្លេចភ្លាំង និង​បាត់បង់​ការ​ចងចាំ​រយៈពេល​ខ្លី។ នៅ​ដំណាក់កាល​បន្ទាប់​មក​ទៀត អ្នកជំងឺ​បាត់បង់​ការ​ចងចាំ​រយៈពេល​វែង និង​ច្រើនជាង​មុន ដូចជា​ភ្លេច​សូម្បីតែ​ឈ្មោះ​កូនចៅ។ នៅ​ដំណាក់​នេះ អ្នកជំងឺ មាន​បញ្ហា​ផ្លូវ​ចិត្ត ស្ពឹក​ស្មារតី និង​ឆាប់​ខឹង។ ដំណាក់​កាល​ចុង​ក្រោយ សាច់ដុំ​របស់​អ្នក​ជំងឺ លែង​ដំណើរការ ដោយសារ​ការ​ខូច​មុខងារ​ចងចាំ។ ពេល​នោះ អ្នកជំងឺ​ពិបាក​ញ៉ាំ ឬ​លេប សូម្បី​មាន​កូនចៅ​បញ្ចុក ក៏​ពិបាក​លេប​អាហារ​ដែរ។ ២. តើកូនចៅ គួរថែទាំ​អ្នកជំងឺ Alzheimer ដូចម្ដេច? រឿងដំបូងគេ កូនប្រុស-ស្រី សមាជិក​គ្រួសារ ឬអ្នកថែទាំ ត្រូវដឹងថា ជំងឺ Alzheimer មិនអាច​ព្យាបាល​បាន​ទេ ប៉ុន្ដែ​កូនចៅ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នានា និង​បង្កើន​គុណភាព​ជីវិត​របស់​អ្នកជំងឺ នៅ​ដំណាក់កាល​ដំបូង។ កូនចៅ […]


ជំងឺបេះដូង

អាចគេចផុតជំងឺកាច ៣ មុខ បើសិនជាគេងបែបនេះ

គ្នាយើងខ្លះ ប្រហែល​ជាគេង​ថ្ងៃ សឹងរាល់​ថ្ងៃ តែ​ខ្លះទៀត ប្រហែល​ជា​អត់ទម្លាប់​គេង​ថ្ងៃ​នោះទេ ឬ​គេង​ម្ដងម្កាល។ តែ​សម្រាប់​អ្នក​ឆ្លៀតគេងថ្ងៃ​​ទោះ​មិន​ជា​ប្រចាំ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​បេះដូង ឬ​​ដាច់សរសៃ​ឈាម​ខួរក្បាល ក្នុង​កម្រិត​ខ្ពស់។ ក្រុមអ្នកស្រាវជ្រាវ នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Lausanne របស់​ស្វីស បាន​សិក្សា​ការ​ពាក់ព័ន្ធ​គ្នា​រវាង ភាព​ញឹកញាប់ និង​អំឡុងពេល នៃ​ការ​គេង​ថ្ងៃ និង​ហានិភ័យ នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង។ អ្នក​ស្រាវជ្រាវ បាន​សិក្សា​លើ មនុស្ស ៣.៤៦២​នាក់ អាយុ​ពី ៣៥-៧៥​នាក់ រយៈពេល ៥​ឆ្នាំ។ លទ្ធផល រកឃើញ​ថា អ្នកគេង​ថ្ងៃ ម្ដងម្កាល (១-២​ដង/សប្ដាហ៍) រយៈពេល​ពី ៥-៦០​នាទី ជួយ​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​គាំងបេះដូង ខ្សោយបេះដូង និង​ដាច់សរសៃ​ឈាម​ខួរក្បាល ជាង​អ្នក​មិន​ដែល​គេង​ថ្ងៃ។ ការសិក្សា​បែប​អង្កេត​នេះ ទើបចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ British Cardiovascular Society របស់​អង់គ្លេស។ អត្ថបទពាក់ព័ន្ធ៖ គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង ពាក់ព័ន្ធ​នឹង​ការសិក្សា​នេះ សាស្ត្រាចារ្យ Naveed Sattar ផ្នែក​មេតាប៉ូលិស នៃ​សាកលវិទ្យាល័យ Glasgow របស់​ស្កុតឡែន បញ្ជាក់​ថា វាហាក់ដូច​ជា […]


ជំងឺបេះដូង

វិធីជួយសង្គ្រោះខ្លួនឯង ពេលគាំងបេះដូង

កន្លង​មក​យើង​ធ្លាប់​បាន​ឮ​ថា អ្នក​មានបញ្ហា​គាំង​បេះដូងជួប​គ្រោះថ្នាក់ដល់​ជីវិត​ច្រើន​ណាស់​ ហើយ​ភាគច្រើន​អ្នក​ទាំង​នោះ​គឺ​នៅ​ម្នាក់ឯង​។ ដូចនេះ​ដើម្បី​ជា​ចំណេះដឹង Helloគ្រូពេទ្យ សូមលើក​យកវិធីជួយសង្គ្រោះខ្លួនឯង ពេលគាំងបេះដូង។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ជំងឺ​គាំង​បេះដូង គឺ​បណ្ដាល​មកពី​ស្ទះ​សរសៃឈាម​ផ្គត់ផ្គង់​អុកស៊ីសែន និង​អាហារូបត្ថម្ភ​ទៅ​បេះដូង (សរសៃ​ឈាម​បេះដូង)។ មូលហេតុ​ទូទៅ​មួយ​ទៀត នៃ​ការ​ស្ទះ គឺការ​កកើតកំណក​ខ្លាញ់​នៅ​លើ​ជញ្ជាំង​សរសៃ​ឈាម​ដែល​ហៅ​ថា​បន្ទះ ឬ​ជំងឺ​បេះដូង​ ដែល​នេះ​បណ្ដាល​មកពី​កូឡេស្តរ៉ុល​ក្នុង​ឈាមកើនឡើង​ខ្ពស់ ​មកពី​ការជក់​បារី ជំងឺទឹកនោម​ផ្អែម ធាត់​លើស​​ជាតិ​ខ្លាញ់​ច្រើន (បរិភោគ​ខ្លាញ់​សត្វ​ច្រើន​ជាងខ្លាញ់​មក​ពី​បន្លែ ឬគ្រាប់ធញ្ញជាតិ)  មិន​ហាត់​ប្រាណ ឬ​ប្រវត្តិ​គ្រួសារ​មាន​បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះដូង។ អត្ថបទពាក់ព័ន្ធ៖ មិនត្រូវប្រហែស ជំងឺបេះដូងប្រភេទនេះសម្លាប់មនុស្សច្រើនជាងគេ ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​បន្ត​ទៀត​ថា ជំងឺ​គាំង​បេះដូង​កើត​ឡើង​ដោយ​មិន​បាន​ដឹង​មុន​ទេ ដូចនេះ​បើ​ពេលយើង​នៅ​ម្នាក់​ឯង​មាន​ឈឺចាប់​តឹង​ណែន​ក្នុងទ្រូងខ្លាំង ហើយ​បេះដូង​លោត​ខ្លាំង​ដោយ​គ្មាន​នរណា​ម្នាក់​នៅ​ក្បែរ យើងអាច​ជួយ​សង្គ្រោះខ្លួនឯងតាមវិធី​ខាងក្រោម៖ – តាំង​ស្មារតី​ឲ្យ​នឹងន – កុំស្លន់ស្លោ ស្រវាយកថ្នាំផ្តេសផ្តាសមកលេប – បញ្ឈប់​រាល់​ការងារ ឬ​សកម្មភាព​កំពុង​ធ្វើ – សម្រាក ឬដេក – ក្អក​យ៉ាង​លឿន និង​ខ្លាំង​​បំផុត ហើយ​ក្អក​រៀងរាល់ ២ វិនាទី – ដក​ដង្ហើម​ឲ្យ​ជ្រៅ ស្រូប​យក​អុកស៊ីសែន​ចូល​ទៅ​ក្នុង​សួត។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺបេះដូង

ជំងឺបេះដូងសម្លាប់មនុស្សច្រើនជាងគេ អ៊ីចឹងមកដឹងពីវិធីងាយៗ ថែទាំបេះដូងឲ្យមានសុខភាពល្អ

ជំងឺ​បេះដូង​ឈរ​នៅ​លំដាប់​ទី១ ដោយ​ក្នុង​១​ឆ្នាំៗ​មាន​មនុស្ស​ជាង ១៧ លាន​នាក់​ ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​លើ​ពិភពលោក។ ដោយ​ហេតុថា តួលេខ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង មានការ​កើន​ឡើង Hello គ្រូពេទ្យ​នឹង​បង្ហាញ​ពី​តិចនិក​ងាយៗ ក្នុង​​ថែទាំ​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ។ ១- កាត់​បន្ថយ​ការ​ញ៉ាំប្រៃ ​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឲ្យ​យើង​ម្នាក់ៗ​ញ៉ាំ​អំបិល​ក្នុង​របប​អាហារ​តែ ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​ក្នុង ១ ថ្ងៃ។ ការ​ញ៉ាំប្រៃ​ជា​មូលហេតុ​ឈាន​ទៅ​មាន​ជំងឺ​លើស​ឈាម យូរ​ទៅ​វិវត្ត​ទៅ​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺបេះដូង មហារីក​ក្រពះ ក្រួស​តម្រង​នោម និង​​ជំងឺ​​ជា​ច្រើន​​ទៀត។ ២- ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន របប​អាហារ​ប្រចាំ​ថ្ងៃ ពិត​ជា​សំខាន់​ណាស់ យើង​ត្រូវ​ចេះ​ជ្រើស​អាហារ​ណាមាន​ប្រយោជន៍ចំពោះ​សុខភាព ក្នុង​នោះ​បន្លែ និង​ផ្លែឈើ​ដើរ​តួ​យ៉ាង​សំខាន់ សម្រាប់​ជំនួយ​ភ្នែក ស្បែក ប្រឆាំង​​នឹង​ជំងឺ ពិសេស​ការពារ​យើង​ពី​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ៣- គ្រប់គ្រង​ទម្ងន់ ការ​គ្រប់​គ្រង​ទម្ងន់​បាន​ល្អ ឲ្យ​នៅ​ថេរ មិន​ឲ្យ​ធាត់​ខ្លាំង​ពេក មិន​ត្រឹម​មាន​សុខភាព​រាងកាយ​ល្អ​នោះ​ទេ បេះដូង​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា។ ការ​ឡើង​ទម្ងន់ មាន​ទំនាក់​ទំនង​ជាមួយ​ជាតិ​ខ្លាញ់​ខ្ពស់​ក្នុង​ឈាម ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ខ្ពស់ ឈាន​ទៅ​មាន​ទឹក​នោម​ផ្អែម និង​ជំងឺ​សរសៃ​ឈាម​បេះដូង។ ៤- កុំ​ជក់​បារី បារី ជា​មូលហេតុ​ចម្បង​បង្ក​ជំងឺ​ជាច្រើន​មុខ ជាពិសេស​ផ្លូវ​ដង្ហើម និង​ជំងឺបេះដូង ។ ផ្អែក​តាម​ការ​សិក្សា​របស់ អ្នក​ស្រាវជ្រាវ មក​ពី​សាកលវិទ្យាល័យ Vanderbilt នៅ​រដ្ឋ Tennessee […]


ជំងឺបេះដូង

មិនត្រូវប្រហែស ជំងឺបេះដូងប្រភេទនេះសម្លាប់មនុស្សច្រើនជាងគេ

តាម​តួលេខ​របស់​អង្គការ សុខភាព​ពិភពលោក (WHO) នៅ​កម្ពុជា ក្នុង​ចំណោម​មនុស្ស ១០០.០០០ នាក់ មាន ១២៨ នាក់​ស្លាប់​ដោយសារ​ជំងឺ ស្ទះសរសៃឈាមបេះដូង (គាំង​បេះដូង) ដែល​តួលេខ​នេះ​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ចំពោះ​សន្ទុះ​នៃ​ការ​កើន​ឡើង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​នេះ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ កាល់ម៉ែត លោក​វេជ្ជបណ្ឌិត សុខ ជួរ បញ្ជាក់​ថា បណ្តាល​​មក​ពី​ការ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​របស់​ប្រជាពលរដ្ឋ។ “ពី​មុន​​ធ្លាប់​​ធ្វើ​​ពលកម្ម ឥឡូវ​​មក​​ស្រណុក ធ្លាប់​​តែ​ដើរ ឥឡូវ​​ជិះ​​ឡាន​​ម៉ូតូ អត់​​បញ្ចេញ​​ពលកម្ម ធ្លាប់​​តែ​​ញ៉ាំ​​បន្លែ ផ្លែឈើ អាហារ​​ខ្មែរ​​ដែល​​ល្អ មក​​ញ៉ាំ Fast Food អាហារ​​អស់​​ហ្នឹង​​នាំ​​ឲ្យ​​ឡើង​ទម្ងន់ ឡើង​​ជាតិ​​ខ្លាញ់ ទៅ​​ជា​​កើត​​ជំងឺ​​បេះដូង”។ លោក​​វេជ្ជបណ្ឌិត រៀបរាប់។ ១- អ្វី​ទៅ​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា ជំងឺ​គាំង​បេះដូង ជា​ជំងឺ​​ធ្ងន់​ធ្ងរ កើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​មួយ ឬ​​ច្រើន ដែល​​មាន​​តួនាទី​​ទៅ​​ចិញ្ចឹម​​បេះដូង ត្រូវ​​ស្ទះ​ខ្លាញ់ និង​​កំណក​​ដំុឈាម។ ២- រោគ​សញ្ញា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង – តឹង ចុក ណែន ឈឺ​ចាប់​ក្នុង​ទ្រូង ឬ​ដៃ ហើយ​រាលដាល​ទៅ​ក ថ្គាម និង​ខ្នង – ចង្អោរ ក្រហាយ​ទ្រូង ឬ​ឈឺ​ពោះ – […]


ជំងឺបេះដូង

នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់

ជំងឺ​បេះដូង​ជា​ជំងឺ​ម្យ៉ាង​ដែល​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី នៃ​មុខងារ​របស់​បេះដូង ការ​ខូច​ខាត​រចនា​សម្ព័ន្ធ​បេះដូង។ ជំងឺ​បេះដូង​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​មិន​មែន​កើត​តែ​លើ​មនុស្ស​ចាស់​នោះ​ទេ សូម្បី​តែ​កូន​ក្មេង​ក៏​មាន​ជំងឺ​បេះដូង​ដែរ។ ​ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ លោក​វេជ្ជបណ្ឌិត សុខ ជួរ បាន​បែង​ចែក​ជំងឺ​បេះដូង​ជា​ប្រភេទ​ដាច់​ពី​គ្នា គឺ​ជំងឺ​បេះដូង​ពី​កំណើត និង​ជំងឺ​បេះដូង​កើត​ពេល​ក្រោយ។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​ជំងឺបេះដូងពីកំណើត និងជំងឺបេះដូងកើតពេលក្រោយ ដែល​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ។ ១- ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​បេះដូង​ពី​កំណើត ជា​ជំងឺ​ដែល​កើត​មាន​តាំង​ពី​ទារក​នៅ​ក្នុង​ពោះ​ម្តាយ​ម្ល៉េះ ដោយ​បេះដូង​របស់​ទារក​វិវត្ត​ខុស​ប្រក្រតី​ផ្នែក​ណា​មួយ។ ជំងឺ​បេះដូង​ពី​កំណើត​ស្មុគស្មាញ​ខ្លាំង និង​មាន​ច្រើន​ប្រភេទ ដូចជា ជំងឺ​បេះដូង​ប្រហោង​ថត​លើ បេះដូង​ប្រហោង​ថត​ក្រោម បេះដូង​ប្រហោង​ពី​សរសៃ​អាអក ទៅ​សរសៃ​អាកទែ ឬ​បេះដូង​មាន​សរសៃ​ធំៗ​ខ្វែង​គ្នាជាដើម។ ចំពោះ​កត្តា​នាំ​ឲ្យ​កុមារ​មាន​ជំងឺ​បេះដូង​ពី​កំណើត​មាន​ដូចជា កត្តា​តំណពូជ ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ឬ​ម្តាយ​ញ៉ាំ​ស្រា ជក់បារី​ពេល​មាន​ផ្ទៃពោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! អត្ថបទពាក់ព័ន្ធ៖ ទាំងនេះជាប្រភេទជំងឺបេះដូងឧស្សាហ៍កើតបំផុតលើក្មេងៗ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមដាន​សុខភាព​បេះដូង ដោយ​សង្កេត​មើល​ចំណុច​ទាំង​នេះ​​​​​​​​​​​​​​​​​​​​ ​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា ២- ជំងឺ​បេះដូង​កើត​ក្រោយ ជំងឺ​បេះដូង​​កើត​ក្រោយ ជា​ជំងឺ​បេះដូង​កើត​ឡើង​ពេល​មនុស្ស​វិវត្ត​ធំធាត់ អាយុ​កាន់​តែ​ច្រើន។ ចំពោះ​កក្តា​ដែល​ជំរុញ​ឲ្យ​មាន​ជំងឺ​បេះដូង ដូចជា ចំណី​អាហារ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស