សុខភាពមាត់ធ្មេញ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 06, 2022

សុខភាព​មាត់​ធ្មេញ - ផ្នែក​នេះ​នឹង​លម្អិត​ពី​បញ្ហា​មាត់​ធ្មេញ​ទាំង​ស្រុង រួម​មាន ​ជំងឺ​អញ្ចាញនិងមាត់ ​ជំងឺធ្មេញ ​ការថែទាំមាត់ ​សម្រស់មាត់ធ្មេញ ​ការពត់ធ្មេញ ​មាត់ធ្មេញកុមារ និង​បញ្ហាមាត់ធ្មេញផ្សេងទៀត ព្រម​ទាំង​មូលហេតុ​បង្ក និង​ការ​ព្យបាល

ចំណេះដឹងទូទៅ

សុខភាពមាត់ធ្មេញ

វិធីងាយៗជួយកម្ចាត់ក្លិនមាត់ដោយខ្លួនឯងបាន

ក្លិនមាត់អាចបណ្ដាមកពីកត្ដាផ្សេងៗរួមផ្សំគ្នា តួយ៉ាងកត្ដាធ្ងន់ធ្ងរអាចបណ្ដាលមកពីមានជំងឺអញ្ចាញធ្មេញ ចំណុចនេះយើងត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែកត្ដាផ្សេងទៀត អាចជាករណីស្រាល ដូចជាការកកើតត្រឹមជាបាក់តេរីនៅក្នុងមាត់ ការជាប់កំណកអាហារ ការពាក់ប្រេសធ្មេញ នោះយើងអាចអនុវត្ដវិធីសម្អាតដោយខ្លួនឯងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.សម្អាតធ្មេញក្រោយពេលញ៉ាំអាហារ យើងគួរសម្អាតធ្មេញជាប្រចាំ យ៉ាងហោចបាន២ដងក្នុងថ្ងៃ អាចពេលព្រឹក និង ពេលយប់ ក្រោយពេលញ៉ាំអាហារហើយ។ វិធីសម្អាតធ្មេញយើងអាចប្រើប្រាស់ច្រាស់ដែលមានសរសៃទន់ៗ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិប្រឆាំងនឹងបាក់តេរី។ លើសពីនេះ យើងអាចប្រើប្រាស់ទឹកខ្ពុរមាត់ សម្អាតក្រោយពេលញ៉ាំអាហារបន្ថែម ពិសេសក្រោយពេលញ៉ាំអាហារថ្ងៃត្រង់។ ២.សម្អាតអណ្ដាត គ្នាយើងភាគច្រើនអាចចាប់អារម្មណ៍សម្អាតធ្មេញ តែមិនដែលសម្អាតអណ្ដាតនោះទេ។ អណ្ដាតក៏ជាប្រភពកំណើតបាក់តេរី បន្សល់ពីការញ៉ាំអាហារ ជក់បារី ឬ ពេលស្ងួតមាត់។ ដូច្នេះការសម្អាតអណ្ដាតក៏ជាផ្នែកមួយសំខាន់ ជួយសម្ចាត់ក្លិនមាត់បានដែរ។ អនុវត្ដវិធីនេះ ជាប្រចាំឲ្យបានម្ដងក្នុងមួយថ្ងៃក្រោយពេលញ៉ាំអាហារពេលល្ងាច ដោយប្រើប្រាស់ច្រាសដុះធ្មេញមានសរសៃតូចៗ ដុសផ្ទៃខាងលើនៃអណ្ដាត។ ៣.រក្សាសំណើមក្នុងមាត់ រក្សាសំណើមក្នុងមាត់ មិនត្រូវឲ្យមាត់ស្ងួតបានទេ ដូច្នេះត្រូវជៀសវាងការជក់បារី ប្ដូរមកញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយផឹកកាហ្វេ ផឹកគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យយើងងាយស្ងួតមាត់។ បន្ថែមពីនោះគួរបង្កើតទម្លាប់ទំពារស្ករកៅស៊ូ និង ញ៉ាំស្ករគ្រាប់មានកម្រិតជាតិស្ករទាប។ ជាធម្មតាប្រសិនបើយើងមានបញ្ហាស្ងួតមាត់ជាប្រចាំ ពេទ្យធ្មេញនឹងណែរនាំឲ្យប្រើប្រាស់ ទឹកមាត់សិប្បនិម្មិត ដើម្បីផ្សើមក្នុងមាត់កុំឲ្យស្ងួត។ ៤.គ្រប់គ្រងរបបអាហារ ប្រភេទអាហារមួយចំនួន អាចបណ្ដាលឲ្យយើងមានក្លិនមាត់មិនសូវល្អនោះទេ ដូចជាពពួកខ្លឹមបារាំង ខ្ទឹមស និងពពួកអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ក៏បណ្ដាលឲ្យងាយកកើតបាក់តេរី ធ្វើមានក្លិនមាត់បានដែរ។ អត្ថបទគួរអាន៖ […]

ស្វែងរក សុខភាពមាត់ធ្មេញ

ការថែទាំមាត់

មូលហេតុច្រើនយ៉ាងនាំឲ្យមានក្លិនមាត់ និងវិធីដោះស្រាយ

មាន​បញ្ហា​ធុំ​ក្លិន​មាត់ យើង​ម្នាក់ៗ​ច្បាស់​ជា​បាត់​បង់​ទំនុក​ចិត្ត​​ក្នុង​និយាយ​ស្តី​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​មិន​ខាន អ៊ីចឹង​ហើយ​គួរ​តែ​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ក្លិន​មាត់ និង​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ។ មូលហេតុនាំធុំក្លិនមាត់ បើ​តាម​ការ​បកស្រាយ​នៅ​លើ​ហ្វេសប៊ុក​ផេក​ផ្លូវការ របស់​មន្ទីរពេទ្យ កាល់ម៉ែត បញ្ហា​ក្លិន​មាត់ ៨៥% មាន​ប្រភព​មក​ពី​ក្នុង​មាត់ និង ២៥%ទៀត មក​ពី​កត្តា​ផ្សេងៗ។ ១. មូលហេតុ​ពី​ក្នុង​មាត់ ក. កា​រធ្វើ​អនាម័យ​មាត់​ធ្មេញ​មិន​បាន​ល្អ ខ. កត្តា​ធ្មេញ – មាន​ធ្មេញ​ពុក​ខូច ពុកប្រហោង ធ្មេញសល់ឫស – ធ្មេញ​ថ្គាម​ទាល់ ដែល​ពិបាក​សម្អាត និង​ងាយ​ជាប់​ចំណី – ធ្មេញ​មាន​បំណះ ប៉ះ​យូរ​ឆ្នាំ – ធ្មេញ​ដាក់ ឬ​ស្រោប​ធ្មេញ ជ្រាប​ទឹក – ធ្មេញ​ដាក់​ប្រភេទ​ជ័រ – ធ្មេញ​បង្ក​រោគ​ក​ខ្ទុះ។ គ. កត្តា​អញ្ចាញ – មាន​កំណក​កំបោរ​តាម​ជើង​ធ្មេញ – ​លាក​អញ្ចាញ ហូរ​ខ្ទុះ – មាន​ជំងឺ​អញ្ចាញ​ផ្សេងៗ។ ឃ. កត្តា​ធ្មេញ​ដាក់ – ការ​ដាក់​ធ្មេញ​មិន​ត្រឹម​ត្រូវ​តាម​បច្ចេកទេស – មាន​ដក់​ចំណី​ក្រោម​ធ្មេញ​ដាក់ – ការ​ប្រើ​សម្ភារៈ​ធ្វើ​ធ្មេញ​មិន​ល្អ – ការ​ប្រើ​រយៈ​ពេល​យូរ នាំ​ឲ្យ​មាន​ជ្រាប​ទឹក។ ង. កត្តា​អណ្ដាត – មាន​ផ្សិត​លើ​អណ្ដាត – មាន​មេរោគ​តោង​លើ​អណ្តាត។ ២. កត្តា​ផ្សេងៗ – ស្ងួត​មាត់ – មាន​រលាក ឬ​ដំបៅ​ផ្សេងៗ​ក្នុង​មាត់ – ការ​ពាក់​ឧបករណ៍​ផ្សេងៗ​ក្នុង​មាត់ (ឧបករណ៍​ពត់​ធ្មេញ ឧបករណ៍​គេង​ស្រមុក) – រលាក​ច្រមុះ និង​រលាក​បំពង់ក​ – រលាក​ទង​សួត មាន​ដុំ​សាច់​ក្នុង​សួត – ភើ​មក​ជូរ និង​មាន​ច្រាល​ទឹក​អាស៊ីត – […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

ចូលចិត្តទំពារស្ករកៅស៊ូ តើអាចប៉ះពាល់សុខភាពទេ?

គ្នាយើងខ្លះ ប្រហែល​ជាចូលចិត្ត​ទំពារ​ស្ករកៅស៊ូ ដោយសារ​វាអាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ។ ស្ករកៅស៊ូ មាន​រាប់ពាន់​ឆ្នាំមកហើយ ដោយ​វាជា​សារធាតុ​ទន់ និង​យឺត ដែល​ផលិតឡើង​សម្រាប់​ទំពារ តែ​មិនអាច​លេបចូល​ក្នុង​ពោះបាន​ទេ។ ១. អត្ថប្រយោជន៍ នៃ​ស្ករកៅស៊ូ ស្ករកៅស៊ូ អាច​ជួយបំបាត់​ស្ត្រេស និង​បង្កើន​ការចងចាំ ការសិក្សា​ជាច្រើន បង្ហាញ​ថា ស្ករកៅស៊ូ​អាច​ជួយ​ដល់​មុខងារ​ខួរក្បាល ដូចជា ការ​រំញោច ចងចាំ ស្វែងយល់ និង​ការ​សម្រេចចិត្ត។ ក្រៅពី​នេះ វាជួយ​កាត់បន្ថយ​អារម្មណ៍​ស្មុគស្មាញ និង​ធ្វើឲ្យ​យើង​ស្វាហាប់ ពេញមួយ​ថ្ងៃ។ ស្ករកៅស៊ូ អាច​ជួយ​សម្រក​ទម្ងន់ ស្ករកៅស៊ូ អាច​ជា​ឧបករណ៍​មួយ សម្រាប់​គ្នាយើង​ដែល​ព្យាយាម​សម្រក​ទម្ងន់ ដោយសារ​វាមាន​ជាតិ​ផ្អែម តែមាន​កាឡូរី​តិច ដែល​ធ្វើឲ្យ​យើងមិន​ញ៉ាំ​អាហារ​ច្រើន។ វាក៏ជួយ​កាត់បន្ថយ​ចំណង់អាហាររបស់​យើង​ផងដែរ។ ស្ករកៅស៊ូ ជួយ​ការពារ​ធ្មេញ និង​កាត់បន្ថយ​ដង្ហើមមិនល្អ ស្ករកៅស៊ូ​គ្មាន​ជាតិ​ស្ករ អាច​ជួយ​ការពារ​ធ្មេញ មិនឲ្យ​ពុក ហើយ​នេះដោយសារវា​គ្មាន​​ជាតិ​ស្ករ ចិញ្ចឹម​ពពួក​បាក់តេរី​មិនល្អ​ក្នុង​មាត់ ដែល​ធ្វើឲ្យ​ខូចធ្មេញ។ ជាមួយ​គ្នា​នេះ ស្ករកៅស៊ូ ដែល​មាន​សារធាតុ​អាល់កុលស្ករ Xylitol ជួយ​ការពារ​ការលូតលាស់​របស់​បាក់តេរី ដែល​បណ្ដាល​ឲ្យ​ពុកធ្មេញ និង​ដង្ហើម​មិនល្អ។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន ចាប់​ផ្ដើម​ថែ​ធ្មេញ កុំ​ចាំ​ទាល់​ឈឺ ដក​ចោល ដាក់​ថ្មី​ទើប​ស្ដាយ​ក្រោយ ២. ផលប៉ះពាល់ នៃស្ករកៅស៊ូ ស្ករកៅស៊ូ អាច​បង្ក​ជា​បញ្ហា​រំលាយអាហារ និង​រាក អាល់កុលស្ករ Laxatives […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

មូលហេតុបង្ក-វិធីការពារ និងព្យាបាលបញ្ហាប្រេះបបូរមាត់ ដោយសារអាកាសធាតុ

ជាធម្មតា នៅស្រុកខែ្មរយើង ឲ្យតែខែ​ធ្លាក់ខ្យល់ពី​ទិសខាងជើង មាន​ប្រជាជន​មិនតិច​ទេ ដែលជួប​បញ្ហា​ស្ងួត ឬប្រេះបបូរមាត់​។ ត្បិតវា​មិនបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ តែ​វាក៏​ធ្វើឲ្យ​យើង​នៅ​មិនសុខ​ស្រួល​នោះដែរ ជាពិសេស​ធ្វើឲ្យ​បបូរមាត់ អាក្រក់​មើល​ថែមទៀត។ ១. មូលហេតុបង្ក អាកាសធាតុ ការលិឍបបូរមាត់​ញឹកពេក និង​ប្រតិកម្ម​ថ្នាំ ជាមូលហេតុ​ចម្បង បណ្ដាល​ឲ្យ​ប្រេះបបូរមាត់។ បបូរមាត់​របស់​យើង ពុំមាន​ក្រពេញខ្លាញ់ ដូចផ្នែក​ផ្សេងទៀត​នៃរាងកាយ​ទេ ដូច្នេះ​វាងាយ​នឹង​ស្ងួត ឬប្រេះ​ខ្លាំង​ណាស់ បើសិន​វារង​កម្ដៅព្រះអាទិត្យ ឬខ្យល់ដែល​មាន​សំណើម​តិច។ ចំណែក​ការលិឍ​បបូរមាត់​ញឹកញាប់ ក៏បណ្ដាល​ឲ្យ​យើង ប្រឈម​បញ្ហា​ប្រេះ​បបូរមាត់​ផងដែរ ដោយ​ទឹកមាត់​ចេញពី​អណ្ដាត​របស់​យើង អាច​កាត់បន្ថយ​សំណើម​បបូរមាត់ និង​បណ្ដាល​ឲ្យ​ស្ងួតបបូរមាត់។ ២. រោគសញ្ញា គ្នាយើង​មួយចំនួន ប្រហែល​ធ្លាប់ជួប​បញ្ហានេះ​ហើយ ដោយ​រោគសញ្ញា​កើតឡើង​នៅជុំវិញ​បបូរមាត់ មានដូចជា ស្ងួត ប្រេះ របក ឡើងពងបែក ហើម ឬហូរឈាមជាដើម។ ៣. វិធីព្យាបាល និងបង្ការ បញ្ហាប្រេះបបូរមាត់ ជាធម្មតា មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ ហើយ​យើង​ក៏អាច​ព្យាបាល​ដោយ​ខ្លួនឯង​បាន​ផងដែរ។ ជំហាន​ដំបូង យើងត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​បបូរមាត់​របស់​យើង មាន​សំណើម​គ្រប់គ្រាន់។ បន្ទាប់មក យើង​អាច​អនុវត្ត​វិធីខាងក្រោម បន្ថែម​ទៀត៖ លាបក្រែម (Balm) លើបបូរមាត់​ដើម្បី​ជួយ​រក្សា​សំណើម​ពេញ​មួយថ្ងៃ ផឹកទឹក​ឲ្យបាន​ច្រើន ប្រើ​ឧបករណ៍​រក្សា​តុល្យភាព​សំណើម (Humidifier) […]


ការថែទាំមាត់

៨ យ៉ាងពីអនាម័យមាត់ធ្មេញ ជួយធ្មេញមានសុខភាពល្អ

មាត់​ធ្មេញ​គ្មាន​អនាម័យ មិន​ត្រឹមតែ​មាន​បញ្ហា​ច្រើនទេ ក៏​ប្រឈម​ជំងឺ​មហារីក​ទៀត​ផង។ ក្នុងមាត់​យើង អាច​មាន​ផ្ទុក​បាក់តេរី​រាប់​ពាន់ ​រាប់​លានប្រភេទ ​អាច​បង្ក​​ការ​រលាក​ និង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​សរីរាង្គ​ដទៃ​ទៀត​ ហើយ​បើ​យោង​​តាម​​ការ​ស្រាវជ្រាវ​ថ្មី​មួយ របស់​អ្នក​ជំនាញ​​ស៊ុយអែត គ្នា​យើង​សម្បូរ​​កំបោរ​ជាប់​ធ្មេញ​ ភាគ​ច្រើន​ប្រឈម​កើត​ជំងឺ​មហារីក​លំពែង ខណៈការ​សិក្សា​នៅ​ហូឡង់ កំបោរ​ធ្មេញ​ច្រើន មាន​ទំនាក់ទំនង​ជា​មួយ​សុខភាព​បេះដូង​ផងដែរ។ ដើម្បី​ទទួល​បាន​មាត់​ធ្មេញមាន​សុខភាព​ល្អ គ្នា​យើង​គួរ​ចាប់​ផ្តើម​បង្ក​ទម្លាប់​ល្អ “Hello គ្រូពេទ្យ” រៀប​រាប់​ក្នុង​អត្ថបទ​នេះ​ទៅ។ ១- ដុស​សម្អាត​ធ្មេញ ​អណ្ដាត ​និង​សាច់​ថ្ពាល់​ខាង​ក្នុង ដុស​សម្អាត​ធ្មេញ​ ជា​វិធី​ដែល​ងាយ​ស្រួល ​និង​លឿន​បំផុត​ ដើម្បី​កម្ចាត់​កាក​សំណល់​​អាហារ​ ឬ​កំបោរ​ជាប់​ធ្មេញ​ ព្រោះ​កាលណា​ធ្មេញ​ស្អាត​មិន​មាន​កំបោរ​កាន់ ​បាក់តេរី​ក្នុង​មាត់​ ក៏​មិន​សូវ​មាន​ដែរ។ ប៉ុន្ដែ​ការ​ដុស​សម្អាត​តែ​ធ្មេញ​មួយ​មុខ​ ​មិនទាន់​​គ្រប់គ្រាន់​នោះ​ទេ​ អណ្ដាត​ និង​សាច់​ថ្ពាល់​ខាង​ក្នុង ​ក៏​គួរ​សម្អាតដោយ​​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ។ ២- ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ ​ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​ត្រឹមត្រូវ​ ​មាន​ប្រយោជន៍​ច្រើនជួយ​សម្អាត​ធ្មេញ​នៅ​ពេល​ដែល​សរសៃ​ច្រាស​ចូល​ទៅ​មិន​ដល់។ ម៉្យាង​ទៀត ​អំបោះ​ទាក់​ធ្មេញ​មាន​ច្រើន​ប្រភេទ​សម្រាប់​ជ្រើសរើស​ គ្នាយើង​​មាន​បំណះ​ធ្មេញ​គ្រើម ​គួរ​ប្រើ​អំបោះ​ទាក់ ​មាន​ជាតិ​ក្រមួន ​ហើយ​បើយើង​មាន​ធ្មេញ​ចន្លោះ ​គួរ​ប្រើ​អំបោះ​ទាក់​ប្រភេទ​ខ្សែ​ក្រង​។ ម៉្យាង​ទៀត​ សម្រាប់គ្នា​យើង​មាន​ធ្មេញ​ធម្មតា ​អាច​ប្រើ​អំបោះ​ទាក់​​គ្មាន​ជាតិ​ក្រមួនបាន។ ៣- ប្រើ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុល​មាត់​​មាន​ជាតិ​ភ្លុយអរ (Fluoride) ភ្លុយអរ ​គឺ​ជា​សារធាតុ​រ៉ែ​ធម្មជាតិ ​ល្អ​សម្រាប់ជួយ​ឲ្យ​ធ្មេញ​រឹង​មាំ ​និង​ការពារ​ជាតិ​កាត់​របស់​អាស៊ីដ។ ម៉្យាង​ទៀត​ យើង​​គួរ​តែ​ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ […]


ការថែទាំមាត់

Glossitis (ជំងឺរលាកអណ្ដាត)

និយមន័យ១- អ្វី​ទៅ​ជាជំងឺរលាកអណ្ដាត? រលាកអណ្ដាត មក​ពី​ភាសា​បច្ចេក​ទេស​ហៅថា Glossitis សំដៅ​​ពេល​យើង​​មានបញ្ហា​​អណ្ដាតឡើង​ហើម ​និង​រលាក។ ជំងឺ​​នេះ​ ច្រើន​កើត​ឡើង​លើ​ផ្ទៃ​អណ្ដាត ហើយ​​មើល​ទៅ​ឃើញ​មាន​សភាពរលោង ខណៈ​ប្រភេទ​ជំងឺ​លាក​អណ្ដាត​ មាន​ផ្សេងៗ​គ្នា រួមមាន៖ – រលាក​អណ្ដាត​ស្រួច​ស្រាវ៖ ជា​ការ​រលាក​នៅ​លើ​អណ្ដាត កើត​ឡើង​ភ្លាមៗ និង​ជា​ញឹក​ញាប់ ​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ។ ជំងឺ​​រលាក​អណ្ដាត​ប្រភេទ​នេះ ច្រើន​កើត​ឡើង​នៅ ពេលយើង​​មាន​ប្រតិកម្ម​អាលែកហ្ស៊ីអ្វី​មួយ។ – រលាក​អណ្ដាត​រ៉ាំរ៉ៃ៖ ជា​ការ​រលាក​អណ្ដាត​កើត​មាន​បន្ត​បន្ទាប់ ហើយ​ជំងឺ​​រលាក​អណ្ដាត​ប្រភេទ​នេះ អាច​កើត​មាន​​ ជា​មួយ​នឹង​រោគ​សញ្ញា​​បញ្ហា​សុខភាព​ដទៃ​ទៀត។ – រលាកអណ្ដាត Atrophic (Atrophic Glossitis)៖ កើត​ឡើង​នៅ​ពេលផ្នែក​គ្រើម​ជាច្រើននៃ​គល់​អណ្ដាត (Papillae) ត្រូវ​បាន​បាត់​បង់។ ជំងឺ​នេះ​ នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ពណ៌​ និង​រូប​រាង​របស់​អណ្ដាត។ ប្រភេទជំងឺ​ការ​រលាក​អណ្ដាត​នេះដែរ នឹង​ធ្វើ​ឲ្យ​អណ្ដាត​មើល​ទៅ​ឡើង​រលោង​ខ្លាំង។ ២- ជំងឺ​រលាកអណ្ដាតកើត​ឡើង​ញឹក​ញាប់​ទេ? ជំងឺរលាក​អណ្តាត អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ។ បើ​មាន​ចម្ងល់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ រោគ​សញ្ញា៣- រោគ​សញ្ញាជំងឺ​រលាក​​អណ្តាត​មាន​​អ្វី​ខ្លះ? រោគ​សញ្ញា​ជំងឺ​រលាកអណ្ដាត ​កើត​មាន​ញឹក​ញាប់ដូច​ជា៖ – ឈឺ​នៅ​លើ​អណ្ដាត – ហើម​អណ្ដាត – អណ្ដាត​ប្រែ​ពណ៌ – មិន​អាច​និយាយ ញ៉ាំ ឬ​លេប​អាហារ – បាត់​បង់​ភាព​គ្រើម​នៅ​លើ​ផ្ទៃ​របស់​អណ្ដាត។ អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​បើ​មាន​ការ​ព្រួយ​បារម្ភ​ពី​រោគ​សញ្ញាណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? បើមាន​​រោគ​សញ្ញា​ដូច​រៀប​រាប់​ខាង​លើ ឬ​មាន​សំណួរ​អ្វី​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម […]


ជំងឺអញ្ចាញនិងមាត់

តិចនិកងាយៗ ព្យាបាលឈាមហូរតាមអញ្ចាញធ្មេញ

មាន​មនុស្ស​មិនតិចទេ ដែលមាន​បញ្ហា​ហូរ​ឈាម​អញ្ចាញធ្មេញ ហើយ​វាក៏​ជាសញ្ញា នៃ​ជំងឺ​រលាក​អញ្ចាញធ្មេញ និង​រលាក​ជុំវិញ​អញ្ចាញធ្មេញ។ ប៉ុន្ដែ​បញ្ហាហូរ​ឈាម​អញ្ចាញធ្មេញ​ដូច្នេះ យើង​ក៏អាច​ព្យាបាល​នៅផ្ទះ​បាន​ដោយ​ខ្លួនឯង​ផងដែរ។ ១. ប្រើសំឡី មិនខុសគ្នា​នឹង​ការហូរ​ឈាម​នៅតាម​ទីតាំង​ផ្សេងទៀតនោះទេ នៅពេល​មាន​បញ្ហា​ហូរឈាម​អញ្ចាញធ្មេញ យើង​យក​ដុំសំឡី​ទៅ​ដាក់​ត្រង់​ទីតាំងហូរឈាម ដើម្បី​រារាំង​វា។ ប៉ុន្ដែ​​បើ​យើង​មាន​បញ្ហា​ហូរឈាម​ញឹកញាប់ យើងគួរ​ទៅជួប​គ្រូពេទ្យ។ ២. ប្រើកុំប្រេស​ត្រជាក់ ដើម្បី​កុំឲ្យ​ហើម និង​កុំប្រេស​ក្តៅ ដើម្បី​សម្រួល​ការឈឺចាប់ បើសិន​ការហូរឈាម​អញ្ចាញធ្មេញ បង្ក​ឲ្យ​ហើម យើង​អាច​ប្រើ​កុំប្រេស​ត្រជាក់ ទៅ​ស្អំពី​លើ​ទីតាំង​ហើម និង​ទុក​លើ​ទីតាំង​នោះ រហូត​បាត់ហូរ​ឈាម។ ប៉ុន្ដែ​បើ​ប្រើកុំប្រេស​ត្រជាក់​ហើយ នៅ​តែ​ហូរឈាម​អញ្ចាញធ្មេញ​លើស ១០​នាទី​ទៀត យើង​ត្រូវ​ទៅ​ជួបគ្រូពេទ្យភ្លាម។ យើង​ក៏អាច​ប្រើ​កុំប្រេសក្តៅ ដើម្បី​សម្រួល​ការឈឺចាប់​ផងដែរ ប៉ុន្ដែ​យើង​អាច​ប្រើ​វា ក្រោយ​ការរលាក​ជាសះស្បើយ​ប៉ុណ្ណោះ។ ៣. ខ្ពុរមាត់ជាមួយទឹកអំបិល បង់អំបិល ១ស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្តៅ​ឧណ្ហ ១កែវ ហើយកូរឲ្យ​រលាយ​អស់។ បន្ទាប់​មក ជិបទឹក​អំបិលខ្លះ ហើយ​ទុកក្នុងមាត់ ៣០​វិនាទី មុន​ខ្ពុរចេញ​វិញ ហើយ​ធ្វើដូច្នេះ​ឲ្យ​បាន ៤-៥​ដង។ ធ្វើ​បែប​នេះ ឲ្យបាន ២ដង/ថ្ងៃ ដោយ​នៅពេល​ព្រឹក​ម្ដង និង​មុន​ចូលគេង​ម្តងទៀត។ ទឹកអំបិល ជួយ​កាត់បន្ថយ​ការហើម​អញ្ចាញធ្មេញ និង​ជួយ​រារាំង​ការហូរឈាម​អញ្ចាញធ្មេញ។ ៤. ប្រើទឹកខ្ពុរមាត់ ការប្រើទឹកខ្ពុរមាត់ ជាមធ្យោបាយ​ល្អមួយ ដើម្បី​បំបាត់​ការរលាក​អញ្ចាញធ្មេញ ដែល​បណ្ដាលឲ្យ​ហូរឈាម​អញ្ចាញធ្មេញ និង​បំបាត់​បាក់តេរី ចេញពី​ក្នុងមាត់។ ៥. […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

សញ្ញា ៨យ៉ាងលើបបូរមាត់ ប្រាប់ពីបញ្ហាសុខភាពយើង

បបូរមាត់​របស់​យើង មាន​ចុង​សរសៃប្រសាទ ជាង ១លាន ដែល​ត្រូវការ​ថែទាំ​ជាពិសេស។ ពេលខ្លះ ចុងសរសៃប្រសាទ​ទាំងនេះ អាច​ផ្ដល់​សញ្ញា​ឲ្យ​យើង អំពី​បញ្ហា​សុខភាព​មួយ​ចំនួន ដែល​យើង​ត្រូវ​យកចិត្ត​ទុកដាក់​ពិនិត្យ និង​តាមដាន​ឲ្យ​បាន​ល្អ។ សញ្ញា​ទាំង ៨​យ៉ាង​នោះ មាន​ដូចជា៖ ១. ប្រេះចុងបបូរមាត់ បញ្ហាប្រេះចុងបបូរមាត់​ទាំង​សងខាងនេះ អាច​បណ្ដាល​មកពី​ការ​ហៀរទឹកមាត់​ទៅ​ចុងបបូរមាត់ ដែល​វា​បង្ក​ឲ្យ​ស្បែក​ស្ងួត។ បញ្ហានេះ ក៏អាច​បណ្ដាលមកពី​យើង​លិត​បបូរមាត់​ញឹកញាប់ ដែលធ្វើ​ឲ្យ​ចុងបបូរមាត់​ក្តៅ ហើយ​សើម ដែល​ងាយ​ឆ្លង​នឹង​មេរោគ។ ក្រោយ​ឆ្លងមេរោគ វា​បណ្ដាល​ឲ្យ​ប្រេះ ឬដំបៅ។ បើ​ស្ថានភាព​បែបនេះ កើត​ញឹកញាប់ យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល។ ២. ស្ងួត និងប្រេះបបូរមាត់ បញ្ហា​ស្ងួតបបូរមាត់ អាចបង្ហាញ​ពី​កង្វះសំណើម​នៅក្នុង​រាងកាយ​របស់​យើង។ វាក៏អាច​កើតឡើង​ដោយសារ​បញ្ហា​អាកាសធាតុ និង​ស្ត្រេស​ផងដែរ។ ក្នុងករណីនេះ យើង​ត្រូវផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ប្រើក្រែម​រក្សា​សំណើម​លើបបូរមាត់។ ប៉ុន្ដែ​ក្នុង​ស្ថានភាព​ខ្លះ វា​អាច​បណ្ដាល​មកពី​បញ្ហា​អាលែកហ្ស៊ី ដែល​បង្ករោគសញ្ញា​ដូចជា រមាស់ ជាដើម។ ៣. ពងលើបបូរមាត់ ពងលើបបូរមាត់ អាចបណ្ដាល​ឲ្យ​ឈឺ និងមិន​ស្រួល​ក្នុង​ខ្លួនប៉ុន្មាន​នោះទេ ប៉ុន្ដែ​ភាគច្រើន វាមិន​បង្ក​គ្រោះថ្នាក់ ហើយ​អាច​បាត់ទៅ​វិញ ដោយ​មិន​ចាំបាច់​ព្យបាល​នោះទេ។ តែ​ករណី​ខ្លះ វាបណ្ដាល​មកពី​ការ​ឆ្លងមេរោគ ដូចជា ផ្សិត ដែល​ចាំបាច់​ត្រូវ​ព្យាបាល។ ៤. កន្ទួលក្រហម​ជុំវិញ​បបូរមាត់ មូលហេតុ​រួម​ចម្បង បណ្ដាល​ឲ្យ​មាន​បញ្ហា​កន្ទួល​ក្រហម​ជុំវិញ​បបូរមាត់​នេះ […]


ការថែទាំមាត់

ធ្មេញលឿង ធ្មេញខ្មៅ មកស្វែងយល់ពីមូលហេតុ និងដំណោះស្រាយទាំងអស់គ្នា!

ធ្មេញ ជាផ្នែមួយ​ជួយ​សម្រស់​កាន់​តែ​ទាក់ទាញ ពិសេស​ពេលយើង​សើច បើ​សើច​មក​ធ្មេញលឿងផ្អេះ ឬខ្មៅអែ ទោះ​មុខ​ស្អាត​ប៉ុណ្ណា ស្បែក​​រលោង​យ៉ាង​ណា ក៏​បាត់​បង់​ភាព​ទាក់ទាញ​មួយ​ភាគ​ធំ​ដែរ។ មាន​ដឹងអ្វី​ខ្លះ​​មូលហេតុនាំ​ឲ្យ​ធ្មេញ​ខ្មៅ ធ្មេញ​លឿង​អត់? ហើយ​ចង់​ដឹង​វិធី​ដោះ​ស្រាយ​ដែរទេ? បើ​ចង់​ដឹង អត្ថបទ “Hello គ្រូពេទ្យ” មួយនេះ មាន​បញ្ជាក់​ទាំង​អស់​តែ​ម្តង។ ១- មូលហេតុធ្មេញមានខ្មៅ ឬលឿង មាន​ហេតុផល​ជាច្រើន​ធ្វើ​ឲ្យ​ធ្មេញ​ប្រែ​ពណ៌​ជា​ខ្មៅ ឬលឿង ដោយ​សារ​ជាតិ​ស្អិត​មាន​ក្នុង​អាហារ និង​វត្ថុ​មួយ​ចំនួន បានទៅ​ជាប់​លើ​ធ្មេញ គួប​ផ្សំ​ជាមួយ​កង្វះ​អនាម័យ​មាត់ធ្មេញ​ទៀត​នោះ ធ្វើ​ឲ្យ​ធ្វើ​យើង​ឡើងលឿង និង​ខ្មៅតែ​ម្តង ហើយ​មូលហេតុ​ចម្បង​មាន​ដូច​ជា៖​ – ជក់​បារី៖ ​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថាហើយ ​ផ្សែង​បារី​ ធ្វើ​ឲ្យ​កើត​ មហារីក​សួត មហារីក​បំពង់ក​​ ក្លិនមាត់​ និងដង្ហើមមិនល្អ ព្រមទាំង​មាន​​ជ័រស្អិត​ជាប់​ធ្មេញ​ ធ្វើ​ឲ្យ​ធ្មេញ​ប្រែ​ជា​លឿង។ – ខ្វះអនាម័យមាត់ធ្មេញ៖ ក្រោយ​​ញ៉ាំអាហារ យើង​ត្រូវ​ដុះ​ធ្មេញ​ ខ្ពុរ​មាត់​ដើម្បី​បញ្ចេញ​មេរោគ ​និង​ទឹក​ជ្រលក់​ដែល​បាន​ញ៉ាំ កុំ​ឲ្យ​នៅ​ជាប់​នឹង​ធ្មេញ។ ​បើ​មិន​អញ្ចឹង​ទេ​ អាហារ​ទាំងនោះ​ នឹង​ស្អិត​ជាប់​ធ្មេញ​ ធ្វើធ្មេញ​ប្រែ​ទៅ​ជា​ពណ៌​លឿង។ – ស្ថានភាពសុខភាព៖ ការ​ព្យាបាល​ជំងឺ​ដោយ​ប្រើ​គីមី​ ឬ​វិទ្យុសកម្ម​ ពិសេស​ព្យាបាលជំងឺ​មហារីក ​អាច​ជាមូល​ហេតុ​ចម្បង​មួយ ធ្វើ​ឲ្យ​ធ្មេញ​យើង​ប្រែពណ៌។ – អាហារ៖ ​ញាំ​អាហារ​មួយ​ចំនួន​ […]


ជំងឺអញ្ចាញនិងមាត់

រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ?

រលាក​អញ្ចាញធ្មេញ ជា​បញ្ហាទូទៅ ច្រើនមាន​លើ​គ្នា​យើង មិន​ថា​ក្មេង មិន​ថា​ចាស់ ក៏​មិន​ប្រកាន់​ភេទ​នោះដែរ។ ហើយ​ការ​រលាក​នេះ ​ត្រូវ​ចាត់​ទុក​ជា​ជំងឺទាម​ទារ​ការ​ព្យាបាល ដើម្បីកុំ​ឲ្យ​បង្ក​បញ្ហា​លើ​សុខភាព​មាត់​ធ្មេញយើង​កាន់តែ​ច្រើន​ឡើង។ “Hello គ្រូពេទ្យ” ពេល​នេះ នឹង​លម្អិត​ពី​ជំងឺ​រលាកអញ្ចាញ​ធ្មេញ រោគសញ្ញា ក៏ដូច​ជាវិធីបង្ការឲ្យ​គ្នា​យើង​បាន​ដឹង។ ១- អ្វីជា​ជំងឺ​រលាក​អញ្ចាញធ្មេញ? ​រលាក​អញ្ចាញ ជា​ជំងឺ​កើត​ឡើង​ជា​ញឹក​ញាប់ ​និង​មាន​លក្ខណៈ​ស្រួច​ស្រាវ​ បង្ក​ឲ្យ​មាន​ការ​រលាក​អញ្ចាញ​ឡើង​ក្រហម​ និង​ហើម​អញ្ចាញ។ ​ម៉្យាង​វិញ​ទៀត ចំពោះ​​ករណី​ធ្ងន់ធ្ងរ​ វា​អាច​បណ្ដាល​ឲ្យ​បាត់បង់​ធ្មេញ​ ហេតុ​នេះអ្វី​ដែល​សំខាន់បំផុត គឺ​ត្រូវ​ថែ​ទាំ​អញ្ចាញ​ និង​​ធ្វើ​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​រហ័ស។ ២- រោគ​សញ្ញា​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​មាន​អ្វី​ខ្លះ​? ជា​ធម្មតា​ អញ្ចាញ​ធ្មេញ​​មាន​សុខភាព​ល្អ គឺ​​មាន​ពណ៌​ផ្កាឈូក​ស្រាល​ ហើយ​បើយើង​​សង្កេត​ឃើញ​ថា​ អញ្ចាញមាន​សភាព​ប៉ោង​ហើម​ ក្រហម​ស្រគាំ ​និង​ងាយ​ឆាប់​ចេញ​ឈាម​ វា​អាច​ជា​សញ្ញា​ជំងឺ​រលាក​អញ្ចាញ​ធ្មេញហើយ។ ក្រៅ​ពី​នេះ​ ដោយ​សារ​តែ​ពេល​ខ្លះ​ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​កម្រ​ធ្វើ​ឲ្យ​ឈឺ​ចាប់ ​ទើប​ធ្វើ​ឲ្យ​គ្នា​យើង​មាន​​ជំងឺ​នេះ​ តែង​តែ​មិន​ដឹង​ខ្លួន។ យ៉ាង​ណា ​រោគ​សញ្ញា​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ យើង​អាច​ពិនិត្យ​ដឹង​ដោយ​ខ្លួន​ឯង មាន​ដូច​ជា​៖ – ហើម​អញ្ចាញ​ធ្មេញ ឬហើមអញ្ចាញខ្លាំង – ស្រក​អញ្ចាញ​ធ្មេញ – ឈឺ​អញ្ចាញ​ធ្មេញ – ឆាប់​ចេញ​ឈាម​តាម​អញ្ចាញ​ធ្មេញ​ ពិសេស​នៅ​ពេល​ដុស​ធ្មេញ​ ឬ​ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ – អញ្ចាញ​ធ្មេញ​ប្រែ​ពណ៌​ ពី​ផ្កា​ឈូក​ស្រាល ​ទៅ​ក្រហម​ជាំ – មាន​ក្លិន​មាត់​មិន​ល្អ។ អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀតមិន​បាន​រៀប​រាប់​ខាង​លើ ​ហេតុ​នេះ​បើសំណួរ […]


ជំងឺធ្មេញ

ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍

បញ្ហា​ស្រៀវ​ធ្មេញ គួរឲ្យ​ធុញ​ទ្រាន់​ណាស់ ចង់​ញ៉ាំអី​ ផឹក​អីឲ្យ​ឆ្ងាញ់មាត់​ម្តង ក៏​ពិបាក​ដែរ ត្រូវអត់? មាន​មូល​ហេតុ​ច្រើន នាំ​ឲ្យ​យើង​ឈឺធ្មេញ ស្រៀវ​ធ្មេញ ប៉ុន្តែឈប់បារម្ភទៀត គ្នា​យើង​មាន​បញ្ហា អាច​សាក​តិចនិក​ពិសេស​ទាំង​នេះ​បាន “Hello គ្រូពេទ្យ” នឹង​រៀប​រាប់​ក្នុង​អត្ថបទ​ខាង​ក្រោម។ ១- មូល​ហេតុ​​បង្ក​ឲ្យ​មាន​ធ្មេញ​ស្រៀវ​ មាន​មូលហេតុ​ច្រើន អាច​បង្ក​ឲ្យ​​យើង​មាន​អាការៈ​ស្រៀវ​ធ្មេញ ដោយ​មូលហេតុ​ឧស្សាហ៍​ជួប​បំផុត មាន​ដូចជា៖ – ពុក​ធ្មេញ – ជំងឺ​អញ្ចាញ​ធ្មេញ – ដុស​សម្អាត​ធ្មេញ​ខ្លាំង​ពេក – ញ៉ាំអាហារ​សម្បូរ​​ជាតិ​អាស៊ីដ – ធ្មេញ​បែក – សឹក​បំណះ​ធ្មេញ – សង្កៀត​ធ្មេញ។ ជា​ធម្មតា​រ ចនា​សម្ព័ន្ធ​​ធ្មេញ​ មាន​ដូចជា​ កាចា​ធ្មេញ ​(ស្រទាប់​ក្រៅ​បង្អស់)​ ភ្លុក​ធ្មេញ ​(ស្រទាប់​កណ្ដាល)​ និង​សរសៃ​បណ្ដូល​ធ្មេញ​ (ស្រទាប់​ក្នុង​បង្អស់) ​ហើយបើ​មាន​ការ​សឹក​នៅ​សល់​តែ​ភ្លុក​ធ្មេញ ​គ្មាន​កាចា​ធ្មេញ ​ដែល​ជា​ស្រទាប់​រឹង​មាំ​បំផុត​ការពារ​នោះ​ទេ​ យើង​​នឹង​មាន​អារម្មណ៍​ឈឺ​ចាប់ ស្រៀវ​ធ្មេញ ​រាល់​ពេល​ញ៉ាំ​អាហារ​ក្ដៅ ​ឬ​ត្រជាក់។ អត្ថបទ​ពាក់ព័ន្ធ៖ សុខៗស្រៀវធ្មេញ​ខ្លាំង ទាំង​នេះ​គឺ​ជាមូលហេតុ​ហើយ តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ ២- វិធី​ព្យាបាល​បញ្ហា​ធ្មេញ​ស្រៀវ ​ព្យាបាល​បញ្ហា​ស្រៀវ​ធ្មេញ ​អាស្រ័យ​ទៅ​តាម​កម្រិត​ស្រៀវ និង​ខូចខាត​ធ្មេញ​យើង​ម្នាក់ៗ៖ – ប្រើ​ថ្នាំ​ដុស​ធ្មេញ​បំបាត់​ស្រៀវ៖ ថ្នាំ​ដុះ​ធ្មេញ ​មាន​សារ​ប្រយោជន៍​ជួយ​ ជួយ​​ទប់​ស្កាត់ ​មិន​ឲ្យ​មាន​អារម្មណ៍​ឈឺ​ចាប់ ​និង​ត្រូវ​ប្រើប្រាស់​ឲ្យ​បាន​ច្រើន​ដង ​ទើប​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ការ​ស្រៀវ​ធ្មេញ។ អាចប្រើ​ជែល​ ឬ​ថ្នាំ​ដុស​ធ្មេញ​ មាន​សារធាតុ​ភ្លុយអរ អាច​ជួយ​ឲ្យ​កាចា​ធ្មេញ​មាន​ភាព​រឹង​មាំ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស