សុខភាពមាត់ធ្មេញ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 06, 2022

សុខភាព​មាត់​ធ្មេញ - ផ្នែក​នេះ​នឹង​លម្អិត​ពី​បញ្ហា​មាត់​ធ្មេញ​ទាំង​ស្រុង រួម​មាន ​ជំងឺ​អញ្ចាញនិងមាត់ ​ជំងឺធ្មេញ ​ការថែទាំមាត់ ​សម្រស់មាត់ធ្មេញ ​ការពត់ធ្មេញ ​មាត់ធ្មេញកុមារ និង​បញ្ហាមាត់ធ្មេញផ្សេងទៀត ព្រម​ទាំង​មូលហេតុ​បង្ក និង​ការ​ព្យបាល

ចំណេះដឹងទូទៅ

សុខភាពមាត់ធ្មេញ

វិធីងាយៗជួយកម្ចាត់ក្លិនមាត់ដោយខ្លួនឯងបាន

ក្លិនមាត់អាចបណ្ដាមកពីកត្ដាផ្សេងៗរួមផ្សំគ្នា តួយ៉ាងកត្ដាធ្ងន់ធ្ងរអាចបណ្ដាលមកពីមានជំងឺអញ្ចាញធ្មេញ ចំណុចនេះយើងត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែកត្ដាផ្សេងទៀត អាចជាករណីស្រាល ដូចជាការកកើតត្រឹមជាបាក់តេរីនៅក្នុងមាត់ ការជាប់កំណកអាហារ ការពាក់ប្រេសធ្មេញ នោះយើងអាចអនុវត្ដវិធីសម្អាតដោយខ្លួនឯងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.សម្អាតធ្មេញក្រោយពេលញ៉ាំអាហារ យើងគួរសម្អាតធ្មេញជាប្រចាំ យ៉ាងហោចបាន២ដងក្នុងថ្ងៃ អាចពេលព្រឹក និង ពេលយប់ ក្រោយពេលញ៉ាំអាហារហើយ។ វិធីសម្អាតធ្មេញយើងអាចប្រើប្រាស់ច្រាស់ដែលមានសរសៃទន់ៗ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិប្រឆាំងនឹងបាក់តេរី។ លើសពីនេះ យើងអាចប្រើប្រាស់ទឹកខ្ពុរមាត់ សម្អាតក្រោយពេលញ៉ាំអាហារបន្ថែម ពិសេសក្រោយពេលញ៉ាំអាហារថ្ងៃត្រង់។ ២.សម្អាតអណ្ដាត គ្នាយើងភាគច្រើនអាចចាប់អារម្មណ៍សម្អាតធ្មេញ តែមិនដែលសម្អាតអណ្ដាតនោះទេ។ អណ្ដាតក៏ជាប្រភពកំណើតបាក់តេរី បន្សល់ពីការញ៉ាំអាហារ ជក់បារី ឬ ពេលស្ងួតមាត់។ ដូច្នេះការសម្អាតអណ្ដាតក៏ជាផ្នែកមួយសំខាន់ ជួយសម្ចាត់ក្លិនមាត់បានដែរ។ អនុវត្ដវិធីនេះ ជាប្រចាំឲ្យបានម្ដងក្នុងមួយថ្ងៃក្រោយពេលញ៉ាំអាហារពេលល្ងាច ដោយប្រើប្រាស់ច្រាសដុះធ្មេញមានសរសៃតូចៗ ដុសផ្ទៃខាងលើនៃអណ្ដាត។ ៣.រក្សាសំណើមក្នុងមាត់ រក្សាសំណើមក្នុងមាត់ មិនត្រូវឲ្យមាត់ស្ងួតបានទេ ដូច្នេះត្រូវជៀសវាងការជក់បារី ប្ដូរមកញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយផឹកកាហ្វេ ផឹកគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យយើងងាយស្ងួតមាត់។ បន្ថែមពីនោះគួរបង្កើតទម្លាប់ទំពារស្ករកៅស៊ូ និង ញ៉ាំស្ករគ្រាប់មានកម្រិតជាតិស្ករទាប។ ជាធម្មតាប្រសិនបើយើងមានបញ្ហាស្ងួតមាត់ជាប្រចាំ ពេទ្យធ្មេញនឹងណែរនាំឲ្យប្រើប្រាស់ ទឹកមាត់សិប្បនិម្មិត ដើម្បីផ្សើមក្នុងមាត់កុំឲ្យស្ងួត។ ៤.គ្រប់គ្រងរបបអាហារ ប្រភេទអាហារមួយចំនួន អាចបណ្ដាលឲ្យយើងមានក្លិនមាត់មិនសូវល្អនោះទេ ដូចជាពពួកខ្លឹមបារាំង ខ្ទឹមស និងពពួកអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ក៏បណ្ដាលឲ្យងាយកកើតបាក់តេរី ធ្វើមានក្លិនមាត់បានដែរ។ អត្ថបទគួរអាន៖ […]

ស្វែងរក សុខភាពមាត់ធ្មេញ

មាត់ធ្មេញកុមារ

តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ

សុខ​ភាព​មាត់​ធ្មេញ ​ជា​ការសំខាន់ មិន​ថា​សម្រាប់កូន​តូចៗ ឬ​មនុស្ស​ពេញ​វ័យ​ទេ បើ​មិន​ថែ​ទាំ​ឲ្យ​បាន​ល្អ អាច​នឹង​បង្ក​ជា​រោគ​ពុក​ធ្មេញ ចុង​ក្រោយ​ត្រូវ​ចំណាយច្រើន​ដើម្បី​ព្យាបាល ហើយ​អាចត្រូវ​ពាក់​ធ្មេញ​ក្លែង​ក្លាយ។ អ៊ីចឹងហើយ ប៉ាម៉ាក់​ត្រូវ​បង្រៀន​កូច​​តូចៗ​ពី​វិធី​ដុសធ្មេញ​ត្រឹម​ត្រូវ​ឲ្យ​ហើយ។ ១- ពេល​វេលា​ចាប់​ផ្ដើម​ដុស​សម្អាត​ធ្មេញ ជា​ធម្មតា ​អូន​តូចៗចាប់​ផ្ដើម​ដុះ​ធ្មេញ​ដំបូង​អំឡុង​អាយុ ៦ ខែ​ក្រោយ​សម្រាល ហេតុ​នេះ​ពេល​មាន​ធ្មេញ​ដុះ​មក​ហើយ ក៏​ជា​ពេល​ល្អ​គួរ​ចាប់​ផ្ដើម​សម្អាត​ធ្មេញ​អូនៗ ដោយ​ប្រើ​កំណាត់​ទទឹក​ជូត​សម្អាត ​ឬ​កូន​ច្រាស​ដុស​ធ្មេញ​ផ្ដិត​មក​ជា​មួយ​ទឹក​ដុស​ថ្មមៗ។ គួរសម្អាត​ធ្មេញ​ឲ្យ​អូនៗ ២ ដង​/ថ្ងៃ ពេល​ព្រឹក និង​ពេល​យប់មុន​ចូល​គេង ហើយ​ចាំ​ថា​ ត្រូវ​សម្អាត​គ្រប់​ផ្ទៃ​ធ្មេញ​ទាំង​អស់។ សម្រាប់​ប្រភេទ​ច្រាស​ដុស​ធ្មេញ ក៏​សំខាន់​សម្រាប់កូនតូចៗ​ដែរ ដោយ​ត្រូវ​មាន​ក្បាល​ច្រាស​តូច ​និង​មាន​សរសៃ​ទន់ ហើយ​សម្រាប់​ការ​ប្រើ​ថ្នាំ​ដុស​ធ្មេញ​វិញ ​គួរ​ចង​ចាំ​ដូច​ខាង​ក្រោម៖ – កូន​ក្មេងអាយុ ០-៨ ខែ​សម្អាត​ដោយ​ទឹក​​ប៉ុណ្ណោះ ​ហាម​ប្រើ​ថ្នាំ​ដុស​ធ្មេញ – ចាប់​ពី​ ១៨ ​ខែ ដល់ ៦​ ឆ្នាំ ប្រើ​ថ្នាំ​ដុស​ធ្មេញ​សម្រាប់​ក្មេងដែល​មាន​ជាតិ​ភ្លុយអរ​ទាប – ចាប់​ពី​អាយុ ៦ ឆ្នាំ​ឡើង​ទៅ ប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ​មាន​ជាតិ​ភ្លុយអរ​ធម្មតា។ បើ​កូន​តូចៗមិន​ស្ដាប់​បង្គាប់ ​នៅ​ពេល​បង្រៀន​ដុស​សម្អាត​ធ្មេញ យើង​អាច​ប្រើ​វិធី​សាស្ត្រ​ខាង​ក្រោម​៖ – ឲ្យ​អូនៗ​អង្គុយ​លើ​ភ្លៅ បែរ​មុខ​ផ្ទុយ​ពី​យើង – ទប់​ចង្កា​អូន​តូចៗ​ដោយ​ដៃ​ម្ខាង ហើយ​ក្បាល​មក​ប៉ះ​ខ្លួន​យើង – ដុស​សម្អាត​គ្រប់​ផ្ទៃ​ធ្មេញ រួម​ជាមួយ​អញ្ចាញ​ធ្មេញ ក្នុង​ចលនា​ជា​រង្វង់​តូចៗ – ក្រោយ​ដុស​ធ្មេញ​រួច […]


ជំងឺធ្មេញ

សុខៗស្រៀវធ្មេញ​ខ្លាំង ទាំង​នេះ​គឺ​ជាមូលហេតុ​ហើយ

ធ្លាប់​អត់? នៅ​សុខៗ​ស្រាប់​តែ​ធ្មេញ​ឡើង​ស្រៀវ ផឹក​ទឹក​ត្រជាក់​ក៏​ស្រៀវ ផឹក​ទឹក​ក្តៅ​ក៏​ស្រៀវ ពេល​ខ្លះ​ញ៉ាំ​អី​តិច​តួច​ក៏ស្រៀវ​ធ្មេញ​ដែរ។ ចុះ​មាន​ដឹង​មូល​ហេតុ​ម៉េច​បាន​ស្រៀវ​ធ្មេញ​បែប​នេះទេ? បើ​មិន​ដឹង ចាំ “Hello គ្រូពេទ្យ” ប្រាប់​ពេល​នេះ​តែ​ម្តង​ទៅ។ ១- ទម្លាប់​ដុស​ធ្មេញ ជួន​កាល​ លទ្ធផល​ធ្មេញ​សឹក គឺ​ដោយ​សារ​តែ​ប្រើ​កម្លាំង​ដុស​សម្អាត​ធ្មេញ​ខ្លាំង​ពេក និង​ប្រើ​សរសៃ​ច្រាស​រឹង ជា​ហេតុ​ធ្វើ​ឲ្យ​សឹក​ដល់​កាចា​ធ្មេញ (ស្រទាប់​ក្រៅ​បង្អស់​នៃ​ធ្មេញ) ​ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​អារម្មណ៍​ឈឺ​ចាប់ (ស្រៀវ) នៅ​ពេល​ប៉ះ​អាហារ​ដែល​ក្ដៅ ឬ​ត្រជាក់។ ហើយ​សម្រាប់​វិធី​ដោះស្រាយ​ងាយ​បំផុត​នោះ គឺ​ផ្លាស់​ប្ដូរ​ច្រាស​ដុស​ធ្មេញ​ពី​មុន មក​ប្រើ​ច្រាស​ដុស​ធ្មេញ​មាន​សរសៃ​ទន់​វិញ ដោយ​ប្រើ​តិចនិក​ក្នុង​ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​ធ្មេញ​មាន​សុខ​ភាព​ល្អ។ ២- ប្រើថ្នាំ​ដុស​ធ្មេញ​ធ្វើ​ឲ្យ​ធ្មេញ​ស សម្រាប់​គ្នា​យើង​មិន​ដឹង នៅ​តែ​មិន​ដឹង ព្រោះ​មិន​សូវ​ជា​ចាប់​អារម្មណ៍​បញ្ហា ប៉ុន្ដែ​ការ​ពិត ថ្នាំ​ដុស​ធ្មេញ​ធ្វើ​ឲ្យ​ធ្មេញ​ស​ កាន់​តែ​បង្ក​ឲ្យ​ធ្មេញ​រង​ការ​ខូចខាត ដោយ​សារ​រោង​ចក្រ​ផលិត​ជា​ច្រើន បាន​បញ្ចូល​សារធាតុ​គីមី ធ្វើ​ឲ្យ​ធ្មេញ​ស​ក្នុង​ផលិត​ផល​របស់​ខ្លួន​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន ច្រើន​ជាង​ប្រភេទ​ថ្នាំ​ដុស​ធ្មេញ​ផ្សេង​ទៀត។ សារធាតុ​គីមី​នៅ​ក្នុង​ថ្នាំ​ដុស​ធ្មេញ​នោះ នឹង​ធ្វើ​ឲ្យ​ធ្មេញ​លែង​លឿង តែ​មិន​ល្អ​សម្រាប់​កាចា​ធ្មេញ​យើង​ឡើយ។ គ្នា​យើង​ម្នាក់ៗ គួរ​តែ​អាន​ស្លាក​សម្គាល់​លើ​ថ្នាំ​ដុស​ធ្មេញ​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន មុន​សម្រេច​ចិត្ត​ទិញ​យក​មក​ប្រើ ដើម្បី​សុវត្ថិភាព​សុខភាព​មាត់​ធ្មេញ។ អត្ថបទ​ពាក់ព័ន្ធ​៖ បកស្រាយ​លម្អិត​ជុំវិញបញ្ហាឈឺ​ថ្គាម និង​វិធី​បន្ថយ​ការ​ឈឺចាប់ ដុះ​ថ្គាម​ទាល់ គួរ​ដក​ចេញ​អត់ បើ​វា​អត់​ដែល​ឈឺសោះ? ៣-ញ៉ាំ​អាហារ​សម្បូរ​ជាតិ​អាស៊ីដ អាហារ​សម្បូរ​ជាតិ​អាស៊ីដ ដូចជា​ក្រូច​ឆ្មារ ផ្លែ​ក្រូច ឬ​ទឹក​ខ្មេះ សុទ្ធ​តែ​មិន​មាន​ផល​ល្អ​សម្រាប់​កាចា​ធ្មេញ​នោះ​ទេ ព្រោះ​អាហារ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ធ្មេញ​យើង​ឈឺ​ចាប់ (ស្រៀវ)។ ឈប់​ញ៉ាំ​អាហារ​អស់​ទាំង​នេះ បើ​យើង​មាន​ធ្មេញ​ស្រៀវ និង​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ធ្មេញ​សម្រាប់​ទទួល​បាន​ដំបូន្មាន​បន្ថែម។ ៤- […]


ជំងឺធ្មេញ

បកស្រាយ​លម្អិត​ជុំវិញបញ្ហាឈឺ​ថ្គាម និង​វិធី​បន្ថយ​ការ​ឈឺចាប់

ឈឺ​​ថ្គាម ឈឺធ្មេញ​នេះ អ្នកណា​កើត​ហើយ ប្រាកដ​ជា​មួម៉ៅ ហើយ​ពេល​ខ្លះ​ឈឺ​ស្ទើរ​មិន​បាន។ ចង់​ដឹង​ឈឺ​ថ្គាម​មាន​រោគ​សញ្ញា​អីខ្លះ បន្ថយ​ការ​ឈឺ​ចាប់​ម៉េច​ខ្លះ ហើយ​ពេល​ណា គួរ​ទៅ​ពេទ្យ​ធ្មេញ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​លម្អិត​ឲ្យ​ជុំវិញបញ្ហា​នេះ។ ១- ឈឺ​ចាប់​ថ្គាម​មាន​លក្ខណៈ​បែប​ណា? អាការៈ​ឈឺ​ថ្គាម​ គឺ​មាន​លក្ខណៈ​ឈឺ​ខ្ទោកៗ នៅ​ម្ដុំ​សន្លាក់​ឆ្អឹង​ថ្គាម ព្រម​ទាំង​សាច់ដុំ​បញ្ជា​ចលនា​នៃ​ឆ្អឹង​ថ្គាម​។ ការ​ឈឺ​ចាប់ អាច​កើត​ឡើង​ភ្លាមៗ ឬ​ចាប់​ផ្ដើម​ពី​ឈឺ​ស្រាលៗ បន្ទាប់​មក​ទើប​ខ្លាំង​ឡើងៗ​ទៅ​តាម​ពេល​វេលា។ ឈឺ​ថ្គាម អាច​បង្ក​ឡើង​ដោយ​មូល​ហេតុ​ច្រើន​យ៉ាង ដូចជា បាក់​ថ្គាម ធ្មេញ​មិន​ត្រូវ​ជួរ ​រលាក​សន្លាក់​ ធ្មេញ​អាប់សែ​ឡើង​ខ្ទុះ និង​បញ្ហា​សន្លាក់​ឆ្អឹង​ថ្គាម។ ជាក់ស្ដែង គ្នា​យើង​ជា​ច្រើន​រង​គ្រោះ​ដោយសារ​ឈឺ​ថ្គាម​រ៉ាំរ៉ៃ និង​ឈឺ​ផ្ទៃ​មុខ ហើយ​ដើម្បី​បែង​ចែក​​ការ​ឈឺ​ចាប់​នេះ​ឲ្យ​ច្បាស់លាស់ គ្រូពេទ្យ​នឹង​ធ្វើ​ការ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុកដាក់ ដូចជា ថត​កាំ​រស្មី​អ៊ិច​ដើម្បី​រក​មូលហេតុ​ការ​ឈឺ​ចាប់។ ២- រោគ​សញ្ញា​ឈឺ​ថ្គាម – ឈឺ​ម្ដុំ​ឆ្អឹង​ថ្គាម – ឈឺ​ចាក់​ម្ដុំ​ស្លឹក​ត្រចៀក – ពិបាក​ទំពា​អាហារ – ឈឺ​ផ្ទៃ​មុខ – ជាប់​សន្លាក់​ថ្គាម ធ្វើ​ឲ្យ​ពិបាក​បិទ បើក​មាត់។ អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត មិន​បាន​រៀប​រាប់​ក្នុង​ចំណុច​ខាង​លើ ហេតុ​នេះ​បើ​​មាន​សំណួរ ឬ​ចម្ងល់ ត្រូវ​ពិគ្រោះ​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ។ អត្ថបទ​ពាក់ព័ន្ធ៖ ដុះ​ថ្គាម​ទាល់ គួរ​ដក​ចេញ​អត់ បើ​វា​អត់​ដែល​ឈឺសោះ? ​បើ​កើតអាប់សែធ្មេញ ហើយទុកចោល​ ប្រយ័ត្ន​មាន​បញ្ហា​ច្រើន ៣- គួរ​ព្យាបាល​ឈឺ​ថ្គាម​ដោយ​វិធី​ណា? អាស្រ័យ​ទៅ​លើ​មូលហេតុ​បង្ក​ការ​ឈឺ​ចាប់ គ្រូពេទ្យ​អាច​មាន​វិធី​សាស្រ្ត​ជា​ច្រើន​ជួយ​សម្រួល​ការ​ឈឺ​ចាប់​របស់​យើង ដែល​ជា​ធម្មតា ព្យាបាល​អាច​​ប្រើ​វិធី​សាស្ត្រ​ខ្លះៗ មិន​ចាំបាច់​​លេប​ថ្នាំ […]


មាត់ធ្មេញកុមារ

ចង់ឲ្យអូនៗធ្មេញ​រឹងមាំ​ល្អពេលធំឡើង មិនពិបាកទេ

ដូច​ដឹង​ស្រាប់​ហើយ សម័យ​នេះ​ធ្វើ​ព្យាបាល​ធ្មេញ ដាក់​ធ្មេញ ថែទាំ​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ ត្រូវ​ចាយ​លុយ​ច្រើន​ណាស់ ហើយ​ខាត​ពេល​ច្រើនទៀត។ សម្រាប់​យើង​ អាច​នឹង​ហួស​ពេល ប៉ុន្តែ​កូនៗ​យើង​មាន​ទាន់​ហួស​ពេល​ឯណា។ គួរ​តែ​សាក​ល្បង​វិធី​សាស្ត្រ​ថែទាំ​ធ្មេញ​របស់ "Hello គ្រូពេទ្យ" លមើល៍ ប្រហែល​អាច​ជួយ​បាន ហើយជួយ​ឲ្យ​កូនមាន​ធ្មេញ​រឹងមាំ​ល្អ។ ១- គួរចាប់ផ្ដើមពេលណា? តាម​ធម្មជាតិ ការ​លូតលាស់​របស់​ធ្មេញ​ ចាប់​ផ្តើម​តាំង​ពី​ក្នុង​ពោះ​ម៉ាក់ៗ​មក​ម្ល៉េះ អំឡុង​ត្រីមាស​ទី ២ ក្រោយ​ពពោះ។ ទោះ​ជា​ពេល​សម្រាល​រួច យើង​នៅ​មិន​ទាន់​ឃើញ​អូនៗ​មាន​ធ្មេញ​ក៏​ពិត​មែន ប៉ុន្តែ​ជា​ធម្មតា​ អូនៗ​អាច​មាន​ធ្មេញ ២០ រួច​ទៅ​ហើយ ដោយ​កប់​ក្រោម​អញ្ចាញ និង​បន្ត​លូតលាស់​រហូត ហេតុ​នេះ​ការ​ថែ​ទាំ​ធ្មេញ​គួរ​ធ្វើ​ឡើង នៅ​ពេល​ពន្លក​ធ្មេញ​ដំបូង​​លាន​ចេញ​មក​ក្រៅ ដោយប្រើ​វិធី​ថែ​ទាំ​ដូចជា៖ - មុន​ពេល​ធ្មេញ​ដុះ​ចេញ​មក​ក្រៅ ត្រូវ​សម្អាត​អញ្ចាញ​ធ្មេញ និង​ក្រអូម​មាត់​បេប៊ី ចៀសវាង​បង្ក​រោគ​របស់​បាក់តេរី គួរប្រើ​កូន​កន្សែង​ទន់ៗ។ - ពេល​មាន​ពន្លក​ធ្មេញ ត្រូវ​ជ្រើស​ច្រាស​ណា​ដែល​មាន​សរសៃ​ទន់ និង​ថ្នាំ​ដុះ​ធ្មេញ ទៅ​តាម​អាយុ​អូនៗ។ - អាច​ប្រើ​ខ្សែ​រូស​ធ្មេញ​បាន ក្នុង​ករណី​ចាំ​បាច់ - ចាប់​ពី​អាយុ ៣ ឆ្នាំឡើងទៅ ​អាច​ប្រើ​ថ្នាំ​ដុះ​ធ្មេញ​បាន ដោយ​ដាក់​ចំណុះ​ប៉ុន​គ្រាប់​សណ្ដែក - អូនៗអាយុ​ក្រោម ៦ឆ្នាំ ត្រូវ​មាន​មនុស្ស​ធំ ​ចាំ​តាម​មើល​ពេល​ដុស​ធ្មេញ​ម្ដងៗ ខ្លាចលេប មិន​ខ្ជាក់​ថ្នាំចេញ ព្រោះ​ថ្នាំ​ដុស​ធ្មេញ​ក្មេង​បច្ចុប្បន្ន​មាន​ក្លិន​ក្រអូប […]


ជំងឺធ្មេញ

កុំសង្ស័យ​ច្រើនទៀត បញ្ហា​អាច​កើត​ឡើង ក្រោយ​ព្យាបាល​ធ្មេញ​គួរ​ដឹង

ពេល​ធ្មេញ​មាន​បញ្ហា គួរឆាប់ព្យាបាល ដើម្បី​កែខែបញ្ហា ដូចជា​ ឈឺ​ទ្រាំ​មិន​បាន ព្យាបាល​លែងកើត ដក​ ឬដាក់​ថ្មី​។ បើ​ព្យាបាល​ធ្មេញរួចហើយ គ្នាយើងអាច​មាន​បញ្ហា​អី​ខ្លះ?   ១- #ឈឺហើយហើម   ហើម​​ ជា​បញ្ហា​ដែល​តែង​​ជួប​​ ​ពិសេស​ក្រោយ​ដក​ធ្មេញ ​និង​​វះកាត់​អញ្ចាញ​ធ្មេញ​ ហើយ​ដើម្បី​បង្ការ ​ឬ​កាត់​បន្ថយ​​ហើម​ ​​អាច​ស្អំ​ទឹក​កក​កន្លែង​ហើម​លើ​មុខ​បាន ហើយទុក​ឲ្យ​បាន​ ២៥ ​នាទី ​រួច​សម្រាក​ស្អំ ​៥ ​នាទី ​បន្ទាប់​មក​ចាំ​​ស្អំ​ទៀត។ ​អាច​ប្រើវិធីនេះ​បាន​ក្នុងរយៈពេល ​១៨ ​ម៉ោង​ដំបូង​ប៉ុណ្ណោះ។   ​បើ​រយៈ​ពេល​ ៣ ​ថ្ងៃ នៅតែហើម​​មិន​ស្រក ​អាច​មាន​​បង្ក​រោគ​កន្លែង​ដែល​ព្យាបាល ​អ៊ីចឹង​គួរ​ប្រញាប់​​ទៅពេទ្យ​ប្រាប់​ពី​អាការៈ​​ភ្លាមៗ។   ២- #ស្ងួតឆ្អឹងធ្មេញ   ជា​ការ​ឈឺ​ចាប់​​ក្រោយ​​ដក​ធ្មេញ​ ​ដែល​​ជា​ស្ថានភាព​​ចំហ​ប្រហោង​ឆ្អឹង​ធ្មេញ​ក្នុង​មាត់​ បន្ទាប់​ពី​​ដក​ធ្មេញ។ បញ្ហានេះធ្វើឲ្យក្រជា​ ក្រោយ​ដក​ធ្មេញ​ និង​បាត់បង់​កំណក​ឈាម​ក្នុង​ប្រហោង​ឆ្អឹង​ធ្មេញ​ ដែល​ធម្មតា​ក្រោយ​ដក​ធ្មេញ ការឈឺ​ចាប់នឹងកាត់​បន្ថយ​នៅ​ចន្លោះ​​ពី ​២ ​ទៅ​ ៣​ ថ្ងៃ។​   ​ឈឺ​ធ្មេញ​ស្រាប់​តែ​រើ​ឡើង​វិញ​ ហើយ​ឈឺ​ជាង​មុន ​ពេល​លែង​មាន​កំណក​ឈាម​ក្នុង​ប្រហោង​ឆ្អឹង​ធ្មេញ ​ពេលខ្លះ​​ឈឺ​ដល់ត្រចៀក​ ​តែ​​វា​បាត់​វិញ​ដោយ​ខ្លួន​ឯង​ ក្រោយ​ពី ​១​ ទៅ​ ២ ​សប្ដាហ៍។ ពេទ្យ​នឹង​លាយ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​ដាក់​បិទក្នុង​ប្រហោង​ធ្មេញ​ […]


ការថែទាំមាត់

របៀប​ទប់ទល់ និង​កម្ចាត់ ​ជំងឺមាត់ធ្មេញ​ឧស្សាហ៍​កើត​ ​៥ប្រភេទ

ទម្លាប់រស់នៅប្រចាំថ្ងៃជះឥទ្ធិពលខ្លាំងទៅលើសុខភាព ជាពិសេសមាត់ធ្មេញ។ បញ្ហាកាន់តែច្រើនចំពោះអ្នកធ្វើការក្នុងអូហ្វីស ដោយសាររវល់ការងារ អត់មានពេលដុសធ្មេញ ខណៈរបស់ញុំា ដូចជា ម្ជូរ កាហ្វេ សម្បូរជាតិអាស៊ីដ ធ្វើឲ្យខូចស្រទាប់ការពារធ្មេញ។   នេះជាជំងឺមាត់ធ្មេញដែលឧស្សាហ៍ជួប និងរោគសញ្ញាមាន៖   ១- #ពុកធ្មេញ   មនុស្សពេញវ័យភាគច្រើនអាចមានរោគពុកធ្មេញ មកពីមានកំណកកំបោរជាប់ធ្មេញច្រើន បង្កើតជាអាស៊ីដទៅកម្ចាត់ស្រទាប់ការពារធ្មេញ។ ជាពិសេស អ្នកជក់បារីអាចកើតជំងឺនេះច្រើន។   - ការពារ និងព្យាបាល៖ ដុសធ្មេញឲ្យទៀងទាត់ និងប្រើអំបោះទាក់ចន្លោះធ្មេញ កន្លែងដែលច្រាសដុសមិនដល់។ ពិនិត្យធ្មេញយ៉ាងហោច ២ ដង ក្នុងមួយឆ្នាំ ដើម្បីសម្អាតកំបោរ បើមានរោគពុកធ្មេញ ត្រូវរប៉ះធ្មេញ ហើយបើធ្មេញខូចខ្លាំង ពេទ្យអាចដកធ្មេញចេញ ឬស្រោបដាក់ធ្មេញថ្មីជំនួស។   ២- #អញ្ចាញធ្មេញ   ជំងឺអញ្ចាញធ្មេញ បែងចែកទៅតាមកម្រិត ដូចជា ហើម ហូរឈាមតិចៗរហូតបាក់ធ្មេញ។ វាកើតឡើង ដោយសារការរលាកអញ្ចាញធ្មេញ បង្កដោយកំបោរដែលជាជម្រកបាក់តេរី។ មូលហេតុនេះធ្វើឲ្យរង្គើធ្មេញ ដោយសារការស្រកអញ្ចាញធ្មេញ ហើយបើមានឡើងខ្ទុះ ត្រូវប្រើថ្នាំព្យាបាល។   - ការពារ និងព្យាបាល៖ បើអញ្ចាញធ្មេញមានបញ្ហា ទាមទារកោសសម្អាតទាំងក្បាលធ្មេញ និងជើងធ្មេញដើម្បីបំបាត់កំបោរក្រោមអញ្ចាញធ្មេញ។ ធ្វើបែបនេះនឹងបង្ការបាក់តេរីកុំឲ្យកើតវិញ និងធ្វើឲ្យអញ្ចាញធ្មេញឆាប់ជា។   ៣- #ជំងឺឆ្លង   ជំងឺឆ្លងដែលឧស្សាហ៍ជួបប្រទះក្នុងជំងឺមាត់ធ្មេញ គឺជំងឺរើម ដែលឆ្លងតាមការប៉ះនឹងវីរុស ( […]


ជំងឺធ្មេញ

បើ​មាន​ក្លិនមាត់កុំ​គិត​ថា​មិន​អី អាច​ប្រាប់​ពី​ជំងឺ​សាហាវ​សម្ងំ​ក្នុង​ខ្លួន

ក្លិនមាត់ធ្វើឲ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង ហើយក៏អាចជាសញ្ញាបង្ហាញពីជំងឺពួនសម្ងំ និងជំងឺដែលកំពុងកើត ដែលត្រូវព្យាបាល កុំឲ្យកាន់តែធ្ងន់។ អង្កេតមើលពីភាពខុសប្លែកគ្នាពីមួយថ្ងៃទៅមួយថ្ងៃ កុំចាំតែពេទ្យថែទាំ ឬព្យាបាល។   បើចាប់ផ្ដើមមានក្លិនមាត់ អាចសង្កេតលើចំណុចខាងក្រោម ដើម្បីដឹងពីស្ថានភាពជំងឺក្នុងខ្លួន៖   ១- #រោគផ្លូវដង្ហើម   គ្រុនផ្ដាសាយ និងរលាកប្រហោងឆ្អឹងច្រមុះ ធ្វើឲ្យការដកដង្ហើមខុសប្រក្រតី ហើយបញ្ហានេះធ្វើឲ្យបាក់តេរីក្នុងច្រមុះ ឬក្នុងប្រហោងឆ្អឹងច្រមុះធ្លាក់ចូលក្នុងបំពង់ក ដែលធ្វើឲ្យដង្ហើមក្លិនមិនល្អ។   ២- #ស្ងួតមាត់ស្ងួតក   ស្ងួតមាត់ ឬភាសាបច្ចេកទេសហៅថា Xerostomia ពេលដែលក្រពេញទឹកមាត់ខូច មុខងារលែងដំណើរការ ឬមានបញ្ហាដកដង្ហើមតាមមាត់។ យើងអាចដឹងខ្លួនឯងថាមានបញ្ហាស្ងួតមាត់ ឬអត់ ដោយសម្គាល់ទៅលើបញ្ហាក្លិនមាត់។   ៣- #ទឹកនោមផ្អែម   ជំងឺគួរឲ្យរំខានមួយនេះ មិនទៅណាឆ្ងាយទេ សូម្បីតែការដកដង្ហើម ក៏អាចប្រាប់ពីការមានជំងឺទឹកនោមផ្អែម។ បើដង្ហើមដកចេញមក ធុំក្លិនផ្អែម មានន័យថា កម្រិតជាតិស្ករក្នុងឈាមគ្រប់គ្រងមិនបានល្អ ឬភាសាបច្ចេកទេសហៅថា Ketoacidosis ជាកន្លែងដែលរាងកាយដុតជាតិខ្លាញ់ជំនួសជាតិស្ករសម្រាប់យកថាមពល។   ៤- #ធាត់ពេក   ក្លិនដង្ហើមរបស់មនុស្សម្នាក់ៗក៏ជាសញ្ញាបញ្ជាក់ថាធាត់លើសទម្ងន់។ សម្រាប់អ្នកមាន BMI ខ្ពស់ និងមានភាគរយជាតិខ្លាញ់ខ្ពស់ ច្រើនតែមានកំហាប់មេតាន និង អ៊ីដ្រូហ្សែន ខ្ពស់ជាងអ្នកដែលមាន BMI ធម្មតា ធ្វើឲ្យមានក្លិនមាត់មិនល្អ។   ៥- #ខូចតម្រងនោមឬថ្លើម   ផលវិបាកនៃការខូចតម្រងនោម ឬថ្លើម មានរោគសញ្ញាគួរឲ្យកត់សម្គាល់ ហើយមានបញ្ហាក្លិនមាត់មិនល្អ។ បើអ្នកមានជំងឺនេះ ដង្ហើមអាចមានក្លិនដែលងាយស្រួលដឹង […]


ជំងឺធ្មេញ

​ជំងឺ​រាក់​ស៊ី​ធ្មេញ អំពល់ទុក្ខ​ប៉ុណ្ណា?

បញ្ហា​មាត់​ធ្មេញ​ កើត​អី​ក៏​ដោយ ក៏អត់​ស្រួល​ចិត្ត អាច​ធុំ​ក្លិន ឬ​ពិបាក​ញ៉ាំ​ ​ពិសេស​​របស់ហឹរៗ។   លើកនេះ "Hello គ្រូពេទ្យ" ចង់​បង្ហាញ​​ពី​ជំងឺ "រាក់ស៊ីធ្មេញ"។ គ្នា​យើង​ឮ​ពាក្យ​នេះយូរ​ហើយ តែ​អត់​ដឹង​ថាវា​យ៉ាង​ម៉េច! បញ្ហា និង​រោគសញ្ញាមាន​លម្អិតខាងក្រោម៖   ១- #រាក់ស៊ីធ្មេញហ្នឹងអីគេ?   វា​​​ជា​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ​លើ​អញ្ចាញ​ធ្មេញ ​ដែល​ប៉ះពាល់​ដល់​ជាលិកា​ទន់​ជុំ​វិញ​អញ្ចាញ ​និង​ធ្វើ​ឲ្យ​បាត់បង់​ឆ្អឹង​ដែល​ទ្រទ្រង់​ធ្មេញ។ ជំងឺ​នេះ​ធ្វើ​ឲ្យ​ធ្មេញ​រង្គើ ​អាចមាន​គ្រោះថ្នាក់​ដល់​គាំង​បេះដូង​ ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​និង​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​ច្រើន​ទៀត។ ​ជំងឺនេះឧស្សាហ៍​កើត​ តែ​យើង​អាច​បង្ការវា​បាន​ ព្រោះវាកើត​ដោយសារ​គ្មាន​អនាម័យ​មាត់​ធ្មេញ​។   ២- #រាក់ស៊ីធ្មេញអាចចំណាំបាន   រាក់ស៊ីធ្មេញមានរោគសញ្ញាស្រួលៗចំណាំ៖   - ធ្មេញ​រង្គើ - ហើម​អញ្ចាញ - ធ្មេញ​ឃ្លាត​គ្នា - បាត់បង់​រសជាតិ - ក្លិន​មាត់​មិន​ល្អ ​(ស្អុយ) - ឈឺ​អញ្ចាញ​ពេល​ប៉ះ - ងាំ​ធ្មេញ​ ពេល​ខាំ​ប៉ះ​គ្នា​លែង​ដូច​ពី​មុន - អញ្ចាញ​ស្រក ​ធ្វើ​ឲ្យ​ធ្មេញ​មើល​ទៅ​វែង​ជាង​មុន - មាន​ខ្ទុះ​​ចន្លោះ​​អញ្ចាញ ​និង​ធ្មេញ - អញ្ចាញ​មាន​ពណ៌​ក្រហម​ស្រស់ ​ឬ​ពណ៌​ស្វាយ​ចាស់។   រាក់​ស៊ី​ធ្មេញបែងចែក​ទៅ​តាម​ប្រភេទ​ ឬ​ថ្នាក់​របស់​វា​ ដូចជា​រាក់​ស៊ី​ធ្មេញ​ប្រភេទ​រ៉ាំរ៉ៃ​ ដែល​ច្រើន​កើតលើ​យុវវ័យ​ ហើយ​ក្មេង​ក៏​អាច​មាន​​ដែរ។ ​រាក់​ស៊ី​ធ្មេញ​ប្រភេទ​កាច​សាហាវ​ ​កើតលើ​កុមារ​តូចៗ ​ឬ​ក្មេង​ជំទង់​មានចំនួន​​តិច​តួចប៉ុណ្ណោះ។   មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​រាប់​ក្នុង​ចំណុច​ខាង​លើ​ បើ​មិន​​ច្បាស់​ក្នុង​ចិត្ត​ គួរពិគ្រោះ​យោបល់​​ជាមួយ​ពេទ្យ​ធ្មេញ។   ៣- #បង្ការនិងព្យាបាល   ដើម្បី​កាត់​បន្ថយ ឬ​ការពារ​កុំ​ឲ្យ​មាន​ជំងឺ​រាក់​ស៊ី​ធ្មេញ​ អាច​សាក​ល្បង​តាមវិធី​​ពេទ្យ​ណែនាំ​៖   - ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​​រាល់​ថ្ងៃ - ប្រើ​ទឹក​ខ្ពុល​មាត់​ ដើម្បី​ជួយ​កាត់​បន្ថយ​កំបោរ​ - […]


ការថែទាំមាត់

គួរប្រើ​ទឹកខ្ពុរមាត់​អត់? បើ​ប្រើ​មាន​ប្រយោជន៍​អី​ខ្លះ?

គ្នាយើងខ្លះ ចង់សម្អាតធ្មេញជាប្រចាំ ក្រៅពីដុសធ្មេញ ប្រើអំបោះទាក់ចន្លោះធ្មេញ អត់ទាន់គ្រប់គ្រាន់ទេ ទាល់តែប្រើទឹកខ្ពុរមាត់ទៀត ទើបគ្រប់ ព្រោះចង់បានក្លិនមាត់ក្រអូប។   ការពិតទៅ ទឹកខ្ពុលមាត់មិនត្រឹមតែជួយកែប្រែក្លិនមាត់ទេ ថែមទាំងផ្ដល់ផលល្អសម្រាប់សុខភាពមាត់ធ្មេញទៀត។ មិនជឿ ស្ដាប់ "Hello គ្រូពេទ្យ" បកស្រាយ៖   ១- #ទឹកខ្ពុរមាត់ល្អម៉េចខ្លះ?   - កាត់បន្ថយរោគពុកធ្មេញ៖ ទឹកខ្ពុរមាត់ដែលមានសារធាតុ ភ្លុយអរ អាចជួយបង្ការរោគពុកធ្មេញ និងជ្រាបចូលទៅពង្រឹងកាចាធ្មេញ (ស្រទាប់ក្រៅបង្អស់នៃធ្មេញ) ដែលរងការខូចខាតដោយរោគពុកធ្មេញ។   - បង្ការជំងឺអញ្ចាញធ្មេញ៖ វាអាចខូចខាត ដែលបង្កដោយកំបោរដែលជាប់នៅចន្លោះអញ្ចាញធ្មេញ ដូច្នេះគួរប្រើទឹកខ្ពុរមាត់ដែលមានសារធាតុ អាល់កុល ឬ chlorhexidine សម្រាប់សម្លាប់បាក់តេរី និងបង្ការរាក់ស៊ីធ្មេញ។   - ក្លិនមាត់ស្រស់ថ្លា៖ ទឹកខ្ពុរមាត់អាចកាត់បន្ថយក្លិនមិនល្អ បណ្ដោះអាសន្នបាន។ សម្រាប់រសជាតិជីរអង្កាមវិញ ពេញនិយមណាស់ ព្រោះអាចសម្លាប់បាក់តេរីដែលបង្កជាក្លិនមិនល្អបាន។   ២- #គួរប្រើគ្រឿងជំនួយអត់?   គ្នាយើងភាគច្រើនតែងដុសធ្មេញសិន បន្ទាប់មកប្រើអំបោះទាក់ធ្មេញ រួចខ្ពុរមាត់ ដើម្បីឲ្យមានក្លិនមាត់ក្រអូប។ គួរអានការណែនាំលើដបសិន មុននឹងប្រើ។   ៣- #ក្មេងៗគួរប្រើទឹកខ្ពុរមាត់អត់?   អាយុក្រោម ៦ឆ្នាំ ឬក្មេងជាងនេះ កុំប្រើ។ ជាពិសេសទឹកខ្ពុរមាត់ដែលមានសារធាតុ ភ្លុយអរ ព្រោះអូនៗច្រើនតែលេបចូលក្នុងពោះ។ ហេតុនេះ ប៉ាម៉ាក់ត្រូវមើលសញ្ញាសម្គាល់ ព្រមទាំងការកំណត់អាយុនៅលើដបផង។   ៤- #រើសទឹកខ្ពុរមាត់របៀបម៉េច?   ជ្រើសរើសទឹកខ្ពុរមាត់តាមស្តង់ដារ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស