សុខភាពមាត់ធ្មេញ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 06, 2022

សុខភាព​មាត់​ធ្មេញ - ផ្នែក​នេះ​នឹង​លម្អិត​ពី​បញ្ហា​មាត់​ធ្មេញ​ទាំង​ស្រុង រួម​មាន ​ជំងឺ​អញ្ចាញនិងមាត់ ​ជំងឺធ្មេញ ​ការថែទាំមាត់ ​សម្រស់មាត់ធ្មេញ ​ការពត់ធ្មេញ ​មាត់ធ្មេញកុមារ និង​បញ្ហាមាត់ធ្មេញផ្សេងទៀត ព្រម​ទាំង​មូលហេតុ​បង្ក និង​ការ​ព្យបាល

ចំណេះដឹងទូទៅ

សុខភាពមាត់ធ្មេញ

វិធីងាយៗជួយកម្ចាត់ក្លិនមាត់ដោយខ្លួនឯងបាន

ក្លិនមាត់អាចបណ្ដាមកពីកត្ដាផ្សេងៗរួមផ្សំគ្នា តួយ៉ាងកត្ដាធ្ងន់ធ្ងរអាចបណ្ដាលមកពីមានជំងឺអញ្ចាញធ្មេញ ចំណុចនេះយើងត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែកត្ដាផ្សេងទៀត អាចជាករណីស្រាល ដូចជាការកកើតត្រឹមជាបាក់តេរីនៅក្នុងមាត់ ការជាប់កំណកអាហារ ការពាក់ប្រេសធ្មេញ នោះយើងអាចអនុវត្ដវិធីសម្អាតដោយខ្លួនឯងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.សម្អាតធ្មេញក្រោយពេលញ៉ាំអាហារ យើងគួរសម្អាតធ្មេញជាប្រចាំ យ៉ាងហោចបាន២ដងក្នុងថ្ងៃ អាចពេលព្រឹក និង ពេលយប់ ក្រោយពេលញ៉ាំអាហារហើយ។ វិធីសម្អាតធ្មេញយើងអាចប្រើប្រាស់ច្រាស់ដែលមានសរសៃទន់ៗ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិប្រឆាំងនឹងបាក់តេរី។ លើសពីនេះ យើងអាចប្រើប្រាស់ទឹកខ្ពុរមាត់ សម្អាតក្រោយពេលញ៉ាំអាហារបន្ថែម ពិសេសក្រោយពេលញ៉ាំអាហារថ្ងៃត្រង់។ ២.សម្អាតអណ្ដាត គ្នាយើងភាគច្រើនអាចចាប់អារម្មណ៍សម្អាតធ្មេញ តែមិនដែលសម្អាតអណ្ដាតនោះទេ។ អណ្ដាតក៏ជាប្រភពកំណើតបាក់តេរី បន្សល់ពីការញ៉ាំអាហារ ជក់បារី ឬ ពេលស្ងួតមាត់។ ដូច្នេះការសម្អាតអណ្ដាតក៏ជាផ្នែកមួយសំខាន់ ជួយសម្ចាត់ក្លិនមាត់បានដែរ។ អនុវត្ដវិធីនេះ ជាប្រចាំឲ្យបានម្ដងក្នុងមួយថ្ងៃក្រោយពេលញ៉ាំអាហារពេលល្ងាច ដោយប្រើប្រាស់ច្រាសដុះធ្មេញមានសរសៃតូចៗ ដុសផ្ទៃខាងលើនៃអណ្ដាត។ ៣.រក្សាសំណើមក្នុងមាត់ រក្សាសំណើមក្នុងមាត់ មិនត្រូវឲ្យមាត់ស្ងួតបានទេ ដូច្នេះត្រូវជៀសវាងការជក់បារី ប្ដូរមកញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយផឹកកាហ្វេ ផឹកគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យយើងងាយស្ងួតមាត់។ បន្ថែមពីនោះគួរបង្កើតទម្លាប់ទំពារស្ករកៅស៊ូ និង ញ៉ាំស្ករគ្រាប់មានកម្រិតជាតិស្ករទាប។ ជាធម្មតាប្រសិនបើយើងមានបញ្ហាស្ងួតមាត់ជាប្រចាំ ពេទ្យធ្មេញនឹងណែរនាំឲ្យប្រើប្រាស់ ទឹកមាត់សិប្បនិម្មិត ដើម្បីផ្សើមក្នុងមាត់កុំឲ្យស្ងួត។ ៤.គ្រប់គ្រងរបបអាហារ ប្រភេទអាហារមួយចំនួន អាចបណ្ដាលឲ្យយើងមានក្លិនមាត់មិនសូវល្អនោះទេ ដូចជាពពួកខ្លឹមបារាំង ខ្ទឹមស និងពពួកអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ក៏បណ្ដាលឲ្យងាយកកើតបាក់តេរី ធ្វើមានក្លិនមាត់បានដែរ។ អត្ថបទគួរអាន៖ […]

ស្វែងរក សុខភាពមាត់ធ្មេញ

បញ្ហាមាត់ធ្មេញផ្សេងទៀត

ករោគនៅធ្មេញ មានចេញខ្ទុះ តែប្រហែសឆ្លងមេរោគចូលខួរក្បាល

មនុស្ស​ភាគ​ច្រើន​គិត​ថា ឈឺ​ធ្មេញ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​វា​ជា​សរីរាង្គ​ក្រៅ តែ​តាម​ពិត​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ​ពី​ធ្មេញ​អាច​គ្រោះថ្នាក់​ដល់​ស្លាប់។ នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​បង្ក​រោគ​ពី​ធ្មេញ​ដែល​អាច​គ្រោះថ្នាក់​ដល់​ស្លាប់​ថា កាលណា​ឈឺ​ធ្មេញ​ដល់​ថ្នាក់​ហើម​មុខ​ហើម​មាត់ លឹប​ភ្នែក ចង្កា ឬ​ក្រោម​ថ្គាម និង​មាន​ចេញ​ខ្ទុះ​នៅ​តាម​អញ្ចាញ​ធ្មេញ​នោះ មាន​ន័យថា​ជំងឺ​ធ្មេញ​បង្ក​រោគ​ធ្ងន់ធ្ងរ​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជំនាញ។ ប្រសិន​បើ​ព្យាបាល​មិន​ទាន់​ពេល​វេលា​ទេ​នោះ មេរោគ​ដែល​បង្ក​ឲ្យ​មាន​ការ​ករ​ខ្ទុះ​ អាច​រីករាល​ដាល​ពី​ធ្មេញ​ទៅ​កន្លែង​ផ្សេងៗ​ទៀត​ដូចជា ផ្នែក​ធ្មេញ​ខាង​លើ នាំ​ឲ្យ​ហើម​មុខ​ជុំវិញ​ភ្នែក រួច​ឆ្លង​ចូល​ទៅ​តំបន់​សរសៃ​ប្រសាទ​ក្នុងរន្ ធSinus) និង​អាច​ឆ្លង​ចូល​ទៅ​ខួរក្បាល។ ចំណែក​ផ្នែក​ធ្មេញ​ខាងក្រោម​វិញ នាំ​ឲ្យ​ហើម​ម្តុំ​ក្រោម​ចង្កា និង​ឆ្អឹង​ថ្គាម​ក្រោម ធ្វើ​ឲ្យ​ពិបាក​លេប​ទឹក​មាត់ និង​ស្ទះ​ផ្លូវ​ដង្ហើម ហើយ​អាច​រាល​ដាល​ដល់​ទ្រូង និង​មេរោគអាច​ចូល​ទៅ​ក្នុង​ឈាម។ អត្ថបទពាក់ព័ន្ធ៖  មិនមែន​​រឿង​តូច​ទេ រលាក​អញ្ចាញ​ធ្មេញ​ប៉ះ​ពាល់​សុខភាព​ច្រើន​មុខ​ណាស់ ​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​ជីវិត បើ​ឈឺ​ធ្មេញ​ដល់​ថ្នាក់​ហើម​​មាត់ មាន​ចេញ​ខ្ទុះ ដាច់ខាត​យើង​មិន​ត្រូវ​ទិញ​ថ្នាំ​មក​ព្យាបាល​ដោយ​ខ្លួន​ឯង​នោះ​ទេ ចាំបាច់​ត្រូវ​ទៅ​ជួប​ពេទ្យ​ធ្មេញ ដើម្បី​គ្រូពេទ្យ​ចោះ​បង្ហូរ​ខ្ទុះ រួច​លាង​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ និង​រក​មូលហេតុ​នៃ​ការ​បង្ករោគ រួច​ព្យាបាល ឬ​ដក​ធ្មេញ​នោះ​ចេញ។


មាត់ធ្មេញកុមារ

សុខភាព​​មាត់​ធ្មេញ​កុមារសំខាន់ណាស់ ​ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន

សុខភាព​មាត់​ធ្មេញ​របស់​​អូន​ៗ ជា​រឿង​សំខាន់​ ដែល​​ម៉ាក់​ៗ ប៉ាៗ ទាំង​ឡាយ​ គប្បី​យក​ចិត្ត​ទុក​ដាក់ នេះ​បើ​តាម​អ្នក​ជំនាញ​មាត់​ធ្មេញ​​ដ៏​ល្បី​ចក្រភព​អង់គ្លេស ព្រោះ​​ថា កាលណា​សុខភាព​មាត់​ធ្មេញ​ពួក​គេ​​ល្អ ការ​សិក្សា ទំនាក់​ទំនង​សង្គម ក៏​ដូច​ជា​​ភាព​ក្លាហាន​របស់​ពួក​គេ​ ក៏​កាន់​តែ​ប្រសើរ។ លោក​វេជ្ជបណ្ឌិត John Morris ​ជា​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ Birmingham ផង​ដែរ​នោះ បាន​លើក​ឡើង​ ដូច្នេះ​ក៏​ព្រោះ​តែ របាយការណ៍​​មួយ​ចេញ​ពី នាយកដ្ឋាន​សុខភាព​សាធារណៈ​ របស់​អង់គ្លេស បង្ហាញ​ថា ត្រឹម​តែ​១​ឆ្នាំ​សិក្សា កុមារ​ៗ ថ្នាក់​បឋម​សិក្សា ជាង​១០០០​នាក់ ត្រូវ​ទៅ​ដក​​ធ្មេញ​ពុក​​ផុយ ជា​រៀង​រាល់​ខែ។ មិន​តែ​ប៉ុណ្ណោះ ក្មេង​ជា​មធ្យម​ ១០៥​នាក់ ទៅ​ពេទ្យ​ធ្មេញ​រៀង​រាល់​ថ្ងៃ ក៏​ព្រោះ​តែ​បញ្ហា​សុខភាព​មាត់​ធ្មេញ​នេះ។ ជា​មួយ​បញ្ហា​​សំខាន់​មួយ​នេះ លោក​វេជ្ជបណ្ឌិត​ក៏​បាន អំពាវ​នាវ ឲ្យ​ឪពុក​ម្តាយ ក៏​ដូច​ជា​ លោក​គ្រូ​ អ្នក​គ្រូ​ ដែល​បង្រៀន​សិស្ស គប្បី​​ណែ​នាំ ឬ​បង្រៀន​ក្មេង​ៗ ឲ្យ​ចេះ​ថែ​រក្សា​ មាត់​ធ្មេញ​តាំង​ពី​វ័យ​កុមារ​ទៅ ព្រោះ​ពួក​គេ គឺ​ជា​គំរូ​ និង​ជា​ចំណែក​សំខាន់​ដល់​ក្មេង​ៗ។ ហើយ​ការ​បង្រៀន​នោះ គឺ​​​ណែ​នាំ​បាន តាម​រយៈ​ការ​សាក​សួរ​​នាំ ពី​ពេទ្យ​ជំនាញ ក៏​ដូច​ជា​ គន្លឹះ​​​មួយ​ចំនួន​ […]


ការថែទាំមាត់

តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ

ធ្មេញ ជា​សរីរាង្គសំខាន់​បំផុតមួយ បើ​ធ្មេញ​មាន​បញ្ហា ពុក ផុយ ឬបាក់ អាចប៉ះពាល់​ការ​ញ៉ាំអាហារ ប៉ះពាល់​ផ្លួវអារម្មណ៍ ហេតុនេះគ្នាយើង គួរ​ចេញ​ថែរក្សា​ធ្មេញ​ធម្មជាតិ​យើង​ឲ្យ​បាន​ល្អ បើ​មាន​កូនតូច គួរ​បង្រៀន​ឲ្យ​ចេះ​ថែ​រក្សា​ធ្មេញ​ឲ្យហើយទៅ។ ថែទាំធ្មេញ មាន​តែ​វិធី​មួយ​ប៉ុណ្ណោះ គឺ​ដុស​ធ្មេញឲ្យ​បាន​ត្រឹម​ត្រូវ ​ហើយ​ការ​ដុស​ធ្មេញ​មិន​មែន​ចេះ​តែ​ដុសទេ ត្រូវដឹង​ពី​ប្រភេទ​ច្រាសដុះ​ធ្មេញ​ស័ក្តិសម និង​មិន​ប៉ះពាល់អញ្ចាញ​។ “Hello គ្រូពេទ្យ” នឹង​ប្រាប់វិធី​រើសច្រាស​ដុសធ្មេញ​ឲ្យ​យើង​បាន​ដឹង។ ១- វិធីជ្រើស​រើសច្រាស ដើម្បី​ឲ្យធ្មេញ​រលោង​ភ្លឺ​ថ្លា ​គួរ​ជ្រើស​យក​ច្រាស​ណា ​មាន​សរសៃ​ច្រាស​តូច ​និង​ទន់​ល្អ​ ដើម្បី​បង្ការ​ការ​ប៉ះពាល់​ទៅ​លើ​អញ្ចាញ​ធ្មេញ​។ ពេល​ដុះ​ពន្លក​ធ្មេញ​ ​គួរ​ប្រើ​ច្រាស​ណា​​មាន​ដង​ស្រួល​កាន់​ ហើយ​ពេល​ធ្មេញ​កំពុង​លូតលាស់ ពិសេស​ក្មេង​ៗ ត្រូវ​រើស​យក​ច្រាស​ណា​​មាន​ដង​វែង​ល្មម ដើម្បី​អាចសម្អាត​បាន​ដល់​ក្នុង​ ពិសេស​នៅ​ម្ដុំ​ធ្មេញ​ថ្គាម ខណៈក្មេង​ជំទង់ ​និង​មនុស្ស​ពេញ​វ័យ ក្បាល​ច្រាស​ និង​ដង ​ត្រូវ​សមស្រប​នឹង​ទំហំ​មាត់​ ដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្អាត។ ២- ត្រូវ​ប្រើ​ច្រាស​ធម្មតា​ ឬ​ច្រាស​អគ្គិសនី? នៅ​លើ​ទី​ផ្សារ​ ច្រាស​ដុស​ធ្មេះ​មាន​ច្រើន​ប្រភេទ ​និងច្រើន​ជម្រើស មិន​ថាច្រាស​អគ្គិសនី​ ឬ​ធម្មតា​ទេ​ ឲ្យ​តែ​សម្អាត​បាន​ត្រឹម​ត្រូវ​ទៅ គឺ​ល្អ​ហើយ​ដែល​ជាទូទៅ​គួរ​ដុះ​ធ្មេញ ២​ ដង/​ថ្ងៃ។ ប៉ុន្តែ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍ក្មេង​ឲ្យ​ដុស​សម្អាត​ធ្មេញ​ជា​ប្រចាំ គួរ​រើស​យក​ច្រាស​អគ្គិសនី​ព្រោះ​ថាក្មេង ទទួល​បាន​ទាំង​ភាព​រីករាយ​ពេល​ដុស​ធ្មេញ​ម្ដងៗ​ និង​បាន​ទាំង​សុខភាព​មាត់​ធ្មេញ​ល្អ​ទៀត។ អត្ថបទ​ពាក់ព័ន្ធ៖ តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ អាថ៌កំបាំង​ជួយ​អ្នកធ្មេញលឿងៗ ឲ្យស​វិញបាន ៣- សរសៃ​ច្រាស​ទន់​ទើប​ល្អ នៅ​ពេល​ប្រើ​សរសៃ​ច្រាស​ទន់​ […]


ការថែទាំមាត់

៤យ៉ាងជួយរក្សាសុខភាពមាត់ធ្មេញបានល្អ នៅជិតអ្នកដទៃដោយជឿជាក់

ប្រសិនបើ​មិន​បាន​ចាប់អារម្មណ៍​ថែរក្សា និង​ស្អាត​មាត់​ធ្មេញ​ឲ្យ​បាន​ជា​ប្រចាំ​ទេ យើង​អាច​មិន​សូវ​ជឿជាក់​លើ​ខ្លួនឯង ពេល​ទៅ​និយាយ​ជាមួយ​អ្នក​ដទៃ។ មាត់​ធ្មេញ​មាន​សុខភាព​ល្អ អាច​ធ្វើឲ្យ​ខ្យល់​ដកដង្ហើម​ស្រស់​ថ្លា ហើយ​នរណា​ក៏​ចង់​នៅ​ជិត​ដែរ។ ​អ្នក​ជំនាញ​សុខភាព​មាត់​ធ្មេញ​ ទន្ត​បណ្ឌិត សាន ដាណេត នៅ​​គ្លីនិក​ធ្មេញ​ប៊ូទិក ប្រាប់​មក​កាន់ Helloគ្រូពេទ្យ ​ថា មាន​រឿង ៤ យ៉ាង​សំខាន់​ៗ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​រក្សា​សុខភាព​មាត់​ធ្មេញ​ឲ្យ​ល្អ៖ ១- វិធី​ដុសធ្មេញ និង​ប្រើ​ទឹកខ្ពុរមាត់ ការ​ដុស​សម្អាត​ធ្មេញ​ត្រូវ​ធ្វើ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ២ ដង/ថ្ងៃ គឺ​ព្រឹក​ម្ដង និង​យប់​ម្ដង ហើយ​គួរតែ​ស្វែង​យល់​ពី​របៀប​ដុស​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះតែ​​ធ្មេញ​មាន​ជាប់​កាកសំណល់ ធ្វើ​ឲ្យ​មាន​ក្លិន​មាត់។ ដំបូង​ត្រូវ​​ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ​ល្អ និងដឹង​​របៀប​ដុស​ធ្មេញ​ត្រឹមត្រូវ​ ដោយ​ដុស​ពី​លើ​ចុះ​មក​ក្រោម ទើប​អាច​ជ្រៀត​ចូល​ចន្លោះ​ធ្មេញ តែ​មិនមែន​ដុស​បញ្ច្រាស​ធ្មេញទេ ហើយ​ដុស​ឲ្យ​បាន​គ្រប់​គន្លិកគន្លាក់។ បន្ទាប់ពី​ដុស យើង​គួរតែ​មាន​ទឹក​ខ្ពុរ​មាត់ ដើម្បី​បន្ថែម​ខ្យល់​ដង្ហើម​ស្រស់​ស្រាយ​ដល់​ខ្លួនឯង និង​អ្នក​ដទៃ។ អត្ថបទពាក់ព័ន្ធ៖ ​ ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន ចង់បានធ្មេញស​ស្អាត ត្រូវ​កែទម្លាប់​អាហារ​អាក្រក់​ទាំង​នេះជាមុន ២- ជ្រើសរើស​ច្រាស់​ដុសធ្មេញ ការ​ជ្រើសរើស​ច្រាស់​ដុសធ្មេញ ជា​កត្តា​សំខាន់។ យើង​​ត្រូវ​ជ្រើសរើស​ច្រាស់​ណា​ដែល​ទន់ និង​ត្រូវ​ផ្លាស់ប្ដូរ​ជា​រៀងរាល់​ខែ តែ​បើ​មិនបាន​​រាល់​ខែ ​ក៏យ៉ាងហោចណាស់ ៣ ខែ​/ម្តង​ដែរ។ ៣- ប្រើ​សរសៃ​ហ្លុស ការ​ដុសធ្មេញ​តែ​មួយ​មុខ គឺ​មិន​អាច​សម្អាត​ចន្លោះ​ធ្មេញ​បាន​ល្អ​ទេ ហើយ​ជម្រើស​មួយ​ទៀត​គឺ​ត្រូវ​ប្រើ​សរសៃ​ហ្លុស​បន្ថែម ទើប​អាច​សម្អាតបាន​គ្រប់​ជ្រុង​ជ្រោយ និង​នៅ​តាម​ចន្លោះ​ធ្មេញ​បាន​ប្រសើរ​មួយ​កម្រិត​ទៀត។ ៤. ពិនិត្យ​ធ្មេញ​ជាមួយ​ទន្តបណ្ឌិត​ជំនាញ ដើម្បី​ច្បាស់​ពី​បញ្ហា​មាត់​ធ្មេញ​នេះ […]


ជំងឺធ្មេញ

Malocclusion of the Teeth (ធ្មេញ​ដុះមិន​ត្រង់​ជួរ)

និយមន័យ១- អ្វី​ទៅ​ជា​បញ្ហា​ធ្មេញ​ដុះមិន​ត្រង់​ជួរ? ធ្មេញ​មិន​ត្រង់​ជួរ​ កើតឡើង​​ពេល​ធ្មេញ​ដុះ​មិន​ចំ​ជួរ​ពី​ធម្មជាតិ​ ខណៈ​ជា​ធម្មតា​ធ្មេញ​ គឺ​ត្រូវ​ដុះ​រៀបរយ​ក្នុង​មាត់​ មិន​មាន​ប្រហោង ​និង​ចង្អៀត​គ្នា​ពេក​ទេ ​ហើយ​ធ្មេញ​ទាំង​អស់​មិន​អាច​ដុះ​ខុស​ជ្រុង​ទៅ​មុខ​ទៅ​ក្រោយ​ដែរ។ ធ្មេញ​​នៅ​ជួរ​ថ្គាម​ខាង​លើ​ គឺ​គ្រប​លើ​ធ្មេញ​ដុះ​ចេញ​ពី​ថ្គាម​ផ្នែក​ខាង​ក្រោម ​ដើម្បី​ឲ្យ​ចុង​ធ្មេញ​ថ្គាម​លើ​ចូល​ក្នុង​ប្រឡោះ​ធ្មេញ​ថ្គាម​ខាង​ក្រោមបាន​។ នៅ​ពេល​មាន​បម្រែបម្រួល​ការ​វិវត្ត​នៃ​ជួរ​​ធ្មេញ គេ​ហៅ​ថា​ធ្មេញ​ដុះ​មិន​ត្រូវ​ជួរ​។ គ្រប់​ការ​ដុះ​វៀច បង្ក​ឲ្យ​មាន​បញ្ហាមិន​ខាន ព្រោះ​​តែ​ទម្រង់​ល្អ​ធ្មេញ​ខាង​លើ ជួយ​ការ​ពារកុំ​ឲ្យ​​​ខាំ​សាច់​ថ្ពាល់​ និង​បបូរ​មាត់ ចំណែកទម្រង់​ល្អ​ផ្នែក​ខាង​ក្រោម​ ការពារ​កុំ​ឲ្យ​ខាំ​អណ្ដាត។ ២- បញ្ហា​ធ្មេញ​ដុះ​មិន​ត្រង់​ជួរ​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? បញ្ហា​ដុះ​ធ្មេញ​មិន​ត្រង់​ជួរ​បែប​នេះ ​ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ​ដូចនេះ​បើ​មាន​ចម្ងល់​សូម​ទាក់​ទង​ទៅ​ទន្តពេទ្យ។ រោគសញ្ញា៣- បញ្ហា​ធ្មេញ​ដុះ​មិន​ត្រង់​ជួរ​មាន​រោគ​សញ្ញា​អី​ខ្លះ? – ទម្រង់​ធ្មេញ​មិន​ប្រក្រតី – មុខមាត់​ពយ​ខុស​ធម្មតា – ពិបាក​ខាំ​ និង​ទំពា​អាហារ – ពិបាក​និយាយ (ករណី​កម្រ) – ដក​ដង្ហើម​តាម​មាត់ – មិន​អាច​ទំពា​អាហារ​បាន​ល្អ ​(មាត់​បើក​ចំហ) ៤- ពេល​ណា​គួរ​ជួប​​ពេទ្យ? បើ​សិន​ប្រទះ​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ដូច​រៀប​រាប់​ខាង​លើ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។ មូលហេតុបង្ក៥- ធ្មេញ​ដុះ​មិន​ត្រង់​ជួរ​បណ្ដាល​មក​ពីមូលហេតុ​​អី​ខ្លះ? ភាគ​ច្រើន​ កត្តា​តំណពូជ មាន​ន័យ​ថាប៉ា​ម៉ាក់យើង ​មាន​ធ្មេញ​មិន​ត្រង់​ជួរ​ ពេល​មាន​កូន​ ក៏​អាច​មាន​វិបត្តិ​នេះ​ដូច​គ្នា។ ហើយ​មាន​កត្តា​ផ្សេង​ទៀត បង្ក​ឲ្យ​មាន​ការ​ដុះ​ធ្មេញ​មិន​ត្រូវ​ទម្រង់​ធម្មជាតិ​ មាន​ដូច​ជា​៖ – មាន​បញ្ហា​​ឆែប​មាត់ ឆែបក្រអូម – នៅ​​ប្រើ​ប្រាស់​ក្បាល​ដោះ បន្ទាប់​ពី​អាយុ​បាន ​៣​ឆ្នាំ – បៅ​ទឹក​ដោះ​គោ​យូរ​ពេក – ក្មេង​​ចូលចិត្ត​ជញ្ជក់​មេដៃ – ប៉ះទង្គិច​ដោយ​ប្រការ​ណាមួយ – មាន​ដុំ​មហារីក​ក្នុង​មាត់ – […]


ជំងឺអញ្ចាញនិងមាត់

មិនមែន​​រឿង​តូច​ទេ រលាក​អញ្ចាញ​ធ្មេញ​ប៉ះ​ពាល់​សុខភាព​ច្រើន​មុខ​ណាស់

រលាក​អញ្ចាញ​ធ្មេញ​ច្បាស់​ជា​ម្នាក់ៗ​គិត​ថា​ជា​រឿង​តូច​តាច​ប៉ុណ្ណោះ មិន​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​នោះ​ទេ។ តែ​តាម​ពិត បើ​យើង​មាន​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ហើយ​វា​អាច​ឈាន​ទៅ​បំផ្លាញ​សុខភាព​ទូទៅ​យើង​ច្រើន​មុខ​ទៀត​ដោយ​មិន​ដឹង​ខ្លួន។ យោង​តាម​ការ​រៀបរាប់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ការ​រលាក​អញ្ចាញ​ធ្មេញ​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​សុខភាព​ទូទៅ ដូចជា​ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល រលាកសួត ទឹកនោមផ្អែម ពុកឆ្អឹង រលាក​សន្លាក់ មហារីក ចំណែក​ឯ​ស្រីៗ​មាន​ផ្ទៃពោះ​វិញ អាច​ធ្វើ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ។ ហេតុអ្វី​បាន​រលាក​អញ្ចាញ​ធ្មេញ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ច្រើន​ម្ល៉ឹង? តាម​ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា នៅ​ក្នុង​មាត់​មាន​មេរោគ​ប្រហែល ៦ ប៊ីលាន ដូច្នេះ​ហើយ​នៅ​ពេល​ដែល​មាន​ការ​រលាក​អញ្ចាញ​ធ្វើ​ឲ្យ​មេរោគ​ងាយ​ឆ្លង​ចូល​ទៅ​តាម​សរសៃ​ឈាម និង​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់ៗ​ដូចជា បេះដូង សួត ខួរក្បាល និង​បម្រែ​បម្រួល​សរីរាង្គ​ផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖  ​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន មូលហេតុ​ដែល​បណ្តាល​ឲ្យ​រលាក​អញ្ចាញ​ធ្មេញ មក​ពី​ពពួក​បាក់តេរី​ដែល​មាន​នៅ​ក្នុង​កំណក​កំបោរ​ព័ទ្ធ​ជុំវិញ​ធ្មេញ ក្នុង​រយៈពេល​យូរ ឬ​ការ​ប៉ះ​ទង្គិច សារធាតុ​គីមី ការ​ដាក់​ធ្មេញ ប៉ះ​ធ្មេញ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​ការ​ធ្វើ​អនាម័យ​ធ្មេញ​មិន​ទៀងទាត់ ទៅ​ជា​ហើម​អញ្ចាញ​ធ្មេញ មាន​ខ្ទុះ និង​ក្លិន​មាត់។ ចំពោះ​វិធី​ការពារ​កុំ​ឲ្យ​រលាក​អញ្ចាញ​ធ្មេញ​វិញ យើង​ត្រូវ​ធ្វើ​អនាម័យ​ជា​ប្រចាំ និង​ត្រូវ​ដុស សម្អាត​ហោច​ណាស់ ១ថ្ងៃ/២ដង ប្រើ​ច្រាស​ដុស​ធ្មេញ​សរសៃទន់ៗ ប្រើទឹកថ្នាំខ្ពុលមាត់ សរសៃអំបោះទាក់សម្អាត​ធ្មេញ និង​ត្រូវ​ណាត់​ជួបពេទ្យ​ធ្មេញ ៦ខែ/ម្តង ដើម្បី​ពិនិត្យ និង​លាង​សម្អាត​ធ្មេញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


សម្រស់មាត់ធ្មេញ

​ធ្មេញ​លឿង​ៗកុំ​​ចង់​ទៅបិទ​​​ឲ្យ​សអី ប្រយ័ត្ន​ខាត​លើស​ដើម

ដើម្បី​លើក​សម្រស់​ឲ្យ​បាន​មួយ​កម្រិត​ទៀត យុវវ័យ​សម័យ​នេះ​បាន​ជ្រើសរើស​ការ​ពត់​ធ្មេញ ត​ធ្មេញ​ទន្សាយ ខាំ​ពុម្ព​ធ្មេញ ជាពិសេស​ការ​បិទធ្មេញ​ឲ្យ​ស​ទើប​ស្អាត​បាន​ទាន់​ចិត្ត ព្រោះ​ពេល​ធ្មេញ​ស​ញញឹម​ទៅ​មាន​ភាព​ទាក់ទាញ និង​ស្រស់​ស្អាត។ តែ​វិធី​ចុងក្រោយ​នេះ ធ្វើ​ទៅ​គ្រោះថ្នាក់​ចំពោះ​មាត់​ធ្មេញ​ខ្លាំង​មែនទែន ព្រោះ​ត្រូវ​ឆាប ដើម្បី​យក​វើនៀ (Dental Veneer) ដែលជា​បន្ទះ​ស្ដើង​មកបិទ​ផ្ទាល់​ជាប់​ទៅ​នឹង​ផ្ទៃ​ខាង​មុខធ្មេញ​ធម្មជាតិ។ នេះ​ជា​ការ​លើកឡើង​របស់​វេជ្ជបណ្ឌិត សាន ដាណេត នៅ​​គ្លីនិក​ធ្មេញ​ប៊ូទិក ប្រាប់​មក​កាន់ Helloគ្រូពេទ្យ។ ពេទ្យ​ធ្មេញ​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ធ្មេញ​ឲ្យ​ស​មាន ២ វិធី តែ​ការ​ខាំ​ពុម្ព​ធ្មេញ​មិន​បង្ក​គ្រោះ​ថ្នាក់​ឡើយ គ្រាន់តែ​ស្រៀវ​ពេល​ប្រើ​ថ្នាំ​​ខាំ​ពុម្ព​មួយ​ភ្លែត​ប៉ុណ្ណោះ។ ករណី​ទី​មួយ៖ “ការ​ប្រើប្រាស់​ថ្នាំ ដើម្បី​ដាក់​ខាំ​ពុម្ព​ឲ្យ​ស វា​មិន​ប៉ះពាល់​ដល់​សុខភាព​ធ្មេញ​ទេ គ្រាន់តែ​អាច​ស្រៀវ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ”។   ចំពោះ​ករណី​ទី​ពីរ​វិញ ទន្ត​បណ្ឌិត​រូប​នេះ​បាន​លើកឡើង​ថា ដោយសារ​ការ​បិទ​វើ​នៀ​ត្រូវ​ការ​ឆាប​ធ្មេញ ដើម្បី​ឲ្យ​មើល​ទៅ​សម និង​​ស្អាត ដូចនេះ​រចនា​សម្ព័ន្ធ​ធ្មេញ​ត្រូវ​បាន​ឆាប​ចេញ​ខ្លះ ហើយ​វា​ក៏​ប្រឈម​មុខ​នឹង​ការ​បាក់បែក​ផង​ដែរ ហើយ​សម្រាប់​ចំពោះ​អ្នក​ដែល​គិត​ពី​គុណភាព​ជីវិត មិន​ផ្ដោត​លើ​សម្រស់​តែ​ម្យ៉ាង គាត់​នឹង​មិន​ជ្រើសរើស​ជម្រើស​នេះ​ឡើយ។ ​ការ​បិទ​វើ​នៀ​​នេះ​ទៀត​សោត​មាន​ច្រើន​ជម្រើសមាន​​ទាំងគុណភាព​អន់ មធ្យម រហូត​ដល់​តម្លៃ​ថ្លៃ​ជាងគេ តែ​ទោះ​ជាផលិតផល​គុណ​ភាព​ខ្ពស់​ជាង​គេ ក៏​នៅតែ​មាន​គុណ​វិបត្តិដែរ។ ក្រៅ​ពី​អាច​ធ្វើឲ្យ​ធ្មេញ​បែកបាក់ វា​នៅ​​បង្ក​ផល​លំបាក​ជាច្រើន​ទៀត​ចំពោះ​សុខភាព​មាត់​ធ្មេញ ដូចជា ហើប​​ជើង​ធ្មេញ ហើម​អញ្ចាញ ឆ្លង​មេរោគ និង​ការ​ឈឺចាប់​ធ្មេញ​នៅ​ពេល​ក្រោយ​ជាដើម។ ដូចនេះ ប្រសិន​បើ​គិត​ពី​សុខភាព​ជា​ចម្បង គ្នា​យើងដែល​មាន​បំណង​ជ្រើស​យក​វិធី​នេះ គួរតែ​គិត និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន។ អត្ថបទពាក់ព័ន្ធ៖ ​ជំងឺ​មាត់​ធ្មេញ​ […]


ជំងឺធ្មេញ

​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន

មនុស្ស​មួយ​ចំនួន​ធំ​មាន​បញ្ហា​មាត់​ធ្មេញ តែ​បែរជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​វិញ។ ចំពោះ​បញ្ហា​នេះ​ វេជ្ជបណ្ឌិត សាន ដាណេត និង ម៉ម លីសា (Lisa Mam) ជា​ទន្ត​បណ្ឌិត និង​​អ្នក​រចនា​គំនូរ​លើ​ជញ្ជាំង ​បាន​​ប្រាប់​មក​កាន់ Helloគ្រូពេទ្យ ​ថា ជំងឺ​មាត់​ធ្មេញ​​មាន​ច្រើន​ប្រភេទ តែ​ក្នុង​នោះ​មាន ២ ដែល​គួរឲ្យ​បារម្ភ​ជាង​គេ​គឺ៖ ១- ពុក​ធ្មេញ ទន្ត​បណ្ឌិត​ប្រចាំ​នៅ​គ្លីនិក​ធ្មេញ​ប៊ូទិករូបនេះ បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ​គួរឲ្យ​ព្រួយ​បារម្ភ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​មែនទែន ព្រោះ​អាច​ធ្វើឲ្យ​ធ្មេញ​ខូច​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​បាន។ “ពុក​ធ្មេញ អាច​បណ្ដាល​ឲ្យ​ឈឺ​ធ្មេញ​ខ្លាំង ព្រោះ​នៅ​ពេល​នោះ​មេរោគ​បាន​រីក​រាលដាល​ដល់​បណ្ដូល​ធ្មេញ។ ពុក​ចន្លោះ​​ធ្មេញ​ដែល​នៅ​សងខាង​អាច​ទ្រេត ស្រុត​ឆ្អឹង និង​ធ្វើឲ្យ​គ្មាន​ឆ្អឹង​គ្រប់គ្រាន់​ក្នុង​ការ​ដាំ​បង្គោល​អ៊ីមផ្លាន​ជាដើម”។   ២-អញ្ចាញធ្មេញ សុខភាព​អញ្ចាញ​ធ្មេញ​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ ហើយ​ជំងឺ​ដែល​ច្រើន​តែ​កើត​ឡើង​មាន​ដូចជា​ឈាម​តាម​ជើង​ធ្មេញ រាក់​ស៊ី ដោយសារ​ការ​កើត​ឡើង​ដោយ​កំណកកំបោរ​យូរ​ខែ​យូរ​ឆ្នាំ ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន ពិសា​ស្លា ជក់​បារី​ជាដើម។ ចំណែក​ការ​ព្យាបាល​គឺ​ត្រូវ​យក​សារធាតុ​កំបោរ​ចេញ និង​ត្រូវ​សម្អាត​ដល់​ឫសគល់។ ជា​ចុងក្រោយ​ទន្ត​បណ្ឌិត ម៉ម លីសា (Lisa Mam) បាន​ផ្ដាំផ្ញើ​ឲ្យ​យើង​ទាំងអស់​គ្នា គួរតែ​ដុស​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទៅ​ពេទ្យ​ធ្មេញ​ពិនិត្យ​ក្នុង​មួយ​ឆ្នាំ ២ ដង ដើម្បី​តាមដាន និង​ព្យាបាល​ផ្នែក​ខ្លះ ទាន់​នៅ​សភាព​តិច​ៗ។ អត្ថបទ​ពាក់ព័ន្ធ៖ ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

បាក់ឆ្អឹងថ្គាម មានអាការៈអីខ្លះ ហើយគួរឲ្យបារម្ភកម្រិតណា?

បាក់ឆ្អឹងថ្គាម ជាករណីឧស្សាហ៍ជួបបំផុត ដូច្នេះ “Hello គ្រូពេទ្យ” នឹង​លម្អិតពី​មូល​ហេតុ ផល​ប៉ះ​ពាល់ និង​វិធី​ព្យាបាល​បញ្ហាបាក់​ឆ្អឹង​ថ្គាម​ឲ្យយើងបាន​ដឹង។ ១- បាក់​ឆ្អឹង​ថ្គាម​ដោយ​សារ​​មូលហេតុ​អ្វី? មាន​មូល​ហេតុ​ច្រើន​ជាប់​ពាក់ព័ន្ធ​បាក់​ឆ្អឹង​ថ្គាម ប៉ុន្តែ​ករណី​ឧស្សាហ៍​ជួប​ប្រទះ​បំផុត​មាន​ដូច​ជា៖ – គ្រោះ​ថ្នាក់​ចរាចរណ៍ (ជិះ​ម៉ូតូ) – ការ​វាយ​តប់ – ហាត់​កីឡា – ធ្លាក់​ពី​ទី​ខ្ពស់ ២- ធ្វើម៉េច​ទើប​​ដឹង​ថា ​បាក់​ឆ្អឹង​ថ្គាម? បាក់​ឆ្អឹង​ថ្គាម នឹង​ធ្វើ​ឲ្យ​ឈឺ​ចាប់​ខ្លាំង ថែម​ទាំង​ធ្មេញ​លែង​ត្រូវ​ជួរ​គ្នា​ដូច​មុន ពិបាក​បើក​ចំហ​មាត់។ ក្រៅ​ពី​នេះ ​គឺ​ពិបាក​និយាយ និង​កន្លែង​ឆ្អឹង​ថ្គាម​បាក់​មាន​សភាព​ហើម។ ផល​ប៉ះពាល់​ដោយ​សារ​បាក់​ឆ្អឹង​ថ្គាម អាច​បង្ក​ឲ្យ​ខូចខាត​ទៅ​ដល់​សរសៃ​ប្រសាទ​មាត់​ធ្មេញ ធ្វើ​ឲ្យ​ស្ពឹក​ចង្កា និង​បបូរ​មាត់​ខាង​ក្រោម ហើយ​យើង​នឹង​ឃើញ​មាន​ឈាម​នៅ​ក្នុង​មាត់ ធ្មេញ​លែង​រត់​ត្រង់​ជួរ ឬ​មាន​របួស​នៅ​ក្រោម​អណ្ដាត ឬ​អាច​ដាច់​រន្ធ​ត្រចៀក​ថែម​ទៀត​ផង។ បើមាន​រោគ​សញ្ញា​ដូច​ខាង​លើ​បន្ទាប់​ពី​មាន​គ្រោះថ្នាក់ សូម​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ​ព្រោះបាក់​ឆ្អឹង​ថ្គាម​អាច​បណ្ដាល​ឲ្យ​បាត់​ដង្ហើម ដោយ​សារ​តែ​បាត់បង់​ការ​គ្រប់គ្រង​ពី​អណ្ដាត​ដែល​ចាត់​ទុក​ជា​បញ្ហា​ធ្ងន់ធ្ងរ ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់។ អត្ថបទពាក់ព័ន្ធ៖ បកស្រាយ​លម្អិត​ជុំវិញបញ្ហាឈឺ​ថ្គាម និង​វិធី​បន្ថយ​ការ​ឈឺចាប់ សុខៗស្រៀវធ្មេញ​ខ្លាំង ទាំង​នេះ​គឺ​ជាមូលហេតុ​ហើយ ៣- រោគ​វិនិច្ឆ័យ​បាក់​ឆ្អឹង​ថ្គាម គ្រូ​ពេទ្យ​នឹង​​ពិនិត្យ ​ដោយ​ស្ទាប​លើ​រាងកាយ​សិន បន្ទាប់​មក​ទើប​ពិនិត្យ​ទៅ​លើ​ផ្នែក​មុខ​ដើម្បី​កំណត់​ទៅ​លើ​ភាព​ខុស​ទ្រង់ទ្រាយ និង​លក្ខណៈ​ហើម បន្ទាប់​មក​ទើប​គ្រូពេទ្យ​ពិនិត្យ​ទៅ​លើ​សន្លាក់ ​TMJ សរសៃ​ប្រសាទ​ និង​សរសៃ​ឈាម ទើប​ចាប់​ផ្ដើម​ពិនិត្យ​ឆ្អឹង​ថ្គាម តាម​រយៈ​ការ​ស្ទាប​ប៉ះ​ពី​សាច់​ខាង​ក្រៅ។ គ្រូពេទ្យនឹង​​វិភាគ​លើ​ចលនា​ឆ្អឹង​ថ្គាម ដោយ​តម្រូវ​ឲ្យ​យើង​ខាំ​អ្វី​មួយ និង​ឆែក​មើល​ស្នាមធ្មេញខាំ។ សម្រាប់​ការ​ពិនិត្យ​ទៅ​លើ​ភាព​ជាប់​ល្អ​របស់​ឆ្អឹង​ថ្គាម គ្រូពេទ្យ​នឹង​ឲ្យ​យើង​ខាំ​បន្ទះ​ឈើ ថា​តើ​​អាច​ខាំ​ជាប់​បាន​យូរ​ដែរ​អត់។ លើស​ពី​នេះ ពេទ្យ​អាច​ត្រូវ​កាំរស្មី​អ៊ិច និង​ថត […]


ជំងឺធ្មេញ

ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន

សកម្មភាព​មិន​ល្អ​មួយ​ចំនួន​អាច​បំផ្លាញ​ស្នាម​ញញឹម និង​គុណភាព​មាត់​ធ្មេញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ទម្លាប់​ខ្លះ​យើង​អាច​មិន​ចាប់​អារម្មណ៍ ឯ​រឿង​ខ្លះ​នៅ​ផ្ចាញ់ ផ្គើន​ធ្វើ។ អ្វី​ដែល​ត្រូវ​ធ្វើ​ពេល​នេះ ងាក​មក​មើល​ទម្លាប់​អាក្រក់​ទាំង​នេះ ហើយ​ពិចារណា​ឡើង​វិញ កុំ​ចេះ​តែ​គិត​ថា វា​មិន​អី ព្រោះ​បើ​ធ្មេញ​មាន​បញ្ហា ពិត​ជា​អាច​ប៉ះពាល់​ដល់​សុខភាព​យើង ខាត​បង់​ទាំង​ពេលវេលា និង​លុយ​កាក់​រត់​ទៅ​ពេទ្យ។ រាប់​រឿង​អាក្រក់​ទាំង​នេះ មើល៍​តើ​មាន​ប៉ុន្មាន​ដែល​យើង​ធ្វើ​ជា​ប្រចាំ? ១-ទំពា​ទឹកកក ភាគ​ច្រើន​គ្នា​យើង​ចូលចិត្ត​ធ្វើ​ណាស់។ ប៉ុន្តែ​ការ​ទំពា​ដុំ​ទឹកកក​រឹង និង​ត្រជាក់​ជា​ប្រចាំ អាច​ធ្វើ​ឱ្យ​សឹក​ផ្នែក​ខាង​ក្រៅ​​ធ្មេញ​ម្ដង​បន្តិចៗ រហូត​ចូល​ដល់​ផ្នែក​ខាង​ក្នុង​នៃ​ធ្មេញ ដែល​បណ្ដាល​ឱ្យ​មាន​អាការៈ​ស្រៀវ ហើយ​ចាប់​ផ្ដើម​ឈឺ។ ២-មិនពាក់ប្រដាប់ការពារធ្មេញពេលលេងកីឡា កុំ​ភ្លេច​ពាក់​ប្រដាប់​ការពារ​ធ្មេញ រាល់​ពេល​ដែល​អ្នក​លេង​កីឡា ព្រោះ​វា​ជា​វិធី​ល្អ​បំផុត​សម្រាប់​​ការពារ​ការ​ប៉ះ​ទង្គិច​ធ្មេញ​នៅ​ពេល​មាន​បញ្ហា​កំឡុង​លេង​កីឡា។ ការ​ពាក់​ប្រដាប់​ការពារ​ធ្មេញ អ្នក​នឹង​ឈប់​បារម្ភ​ខ្លាច​មាន​ការ​ប៉ះពាល់​ធ្មេញ​នៅ​ពេល​លេង​កីឡា​ទៀត​ហើយ។ ៣-បៅទឹកដោះគោ ឬទឹកផ្លែឈើពេល​គេង ឪពុក​ម្ដាយ​ច្រើន​តែ​ឱ្យ​កូន​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ផ្លែឈើ នៅ​ពេល​គ្នា​គេង ព្រោះ​ដើម្បី​ឱ្យ​កូន​គេង​លក់។ ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​ទឹក​ទាំង​នោះ នឹង​ស្ថិត​នៅ​ក្នុង​មាត់​របស់​ក្មេង​ច្រើន​ម៉ោង ឬ​ពេញ​មួយ​យប់ ដែល​ធ្វើ​ឱ្យ​ធ្មេញ​ងាយ​ពុក។ ៤-ចោះក្រវិលលើអណ្ដាត ឬបបូរមាត់ នៅ​ខ្មែរ​យើង​មិន​សូវ​ឃើញ​មាន ឬ​មិន​សូវ​ពេញ​និយម​ទេ តែ​ការ​ចោះ​ក្រវិល​លើ​អណ្ដាត ឬ​បបូរ​មាត់ មើល​ទៅ​ឡូយ និង​ទាន់​សម័យ ប៉ុន្តែ​លោហធាតុ​នោះ​អាច​មាន​គ្រោះថ្នាក់​​ ព្រោះ​វា​អាច​បំផ្លាញ​អញ្ចាញ​ធ្មេញ និង​ធ្វើ​ឱ្យ​ធ្មេញ​ពុក។ មួយ​វិញ​ទៀត ក្នុង​មាត់​​ផ្ទុក​ដោយ​បាក់តេរី​រាប់​លាន ដូច្នេះ​ការ​ចោះ​ក្រវិល​ក្នុង​មាត់​អាច​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​រោគ និង​រលាក​ហើម។ អាន៖ ដំបៅ​មាត់​កើត​យូរ​ប៉ុណ្ណា ហើយ​ព្យាបាល​ម៉េច?  ៥-សង្កៀត​ធ្មេញ ការ​សង្កៀត​ធ្មេញ​ច្រើន​តែ​កើត​ឡើង​កំឡុង​ពេល​ដេក ដោយ​មិន​ដឹង​ខ្លួន។ ទម្លាប់​ដែល​មិន​អាច​គ្រប់គ្រង​បាន​នេះ អាច​បំផ្លាញ​ធ្មេញ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អ្នក​អាច​បន្ថយ​ទម្លាប់​អាក្រក់​នេះ​បន្តិច​ម្ដងៗ តាម​រយៈ​ការ​ចៀសវាង​ញ៉ាំ​អាហារ​រឹង​នៅ​ពេល​ថ្ងៃ និង​ពាក់​ប្រដាប់​ការពារ​មាត់​នៅ​ពេល​យប់។ ៦-ផឹក​សារ៉ូ​ក្អក សារ៉ូ​ក្អក​មាន​ប្រយោជន៍​នៅ​ពេល​យើង​ក្អក […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស