ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

រូបមន្តម៉ាសបិទមុខធម្មជាតិផ្សំពីទឹកដោះគោជូរ ជួយឲ្យស្បែកភ្លឺថ្លា ទន់ម៉ត់រលោង!

ម៉ាសបិទ​មុខ​ធម្មជាតិ​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​ សម្រាប់​ស្រី​ៗ​ដែល​ចង់​បាន​ស្បែក​ស្រស់ស្អាត ប៉ុន្តែ​​ចំណាយ​តិច​ និង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។ ពិត​ណាស់​ ក្រៅ​ពី​មាន​គុណប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ទឹក​ដោះ​គោ​ជូរ​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ជួយ​ឲ្យ​សម្រស់​យើង​កាន់​តែ​ទាក់ទាញ​ទ្វេ​ដង អ៊ីចឹង​ហើយ​ គ្នា​យើង​កុំ​ភ្លេច​សាក​ធ្វើ​ម៉ាស​ធម្មជាតិ​ដែល​ផ្សំ​ឡើង​ពី​ទឹក​ដោះ​គោ​ជូរ​ទាំង​អស់​គ្នា​ណា៎! តើ​ម៉ាស​​ទឹក​ដោះ​គោ​ជូរ​មាន​គុណប្រយោជន៍​​អ្វី​ខ្លះ​ចំពោះ​ស្បែក? ១. ជម្រុះ​កោសិកា​ចាស់​នៃ​ស្បែក ទឹក​ដោះ​គោ​ជូរ​ផ្ទុក​នូវ​ពពួក​ Lactic acid ដែល​អាច​ជួយ​សម្អាត​ ជម្រុះ​កោសិកា​ចាស់​ៗ ក៏​ដូចជា​ជួយ​បង្កើន​កោសិកា​ថ្មី​ៗ​នៃ​ស្បែក។ ជាង​នេះ​ទៅ​ទៀត​ ​Lactic acid​ ក៏​មិន​បង្ក​ការ​រលាក​ផង​ដែរ​ នៅ​​ពេល​ដែល​យើង​ជម្រុះ​កោសិកា​ចាស់​ៗ។ ២. ពន្យារ​ភាព​ចាស់ គ្នា​យើង​ដឹង​អត់​ថា ​ការ​ប្រើ​ទឹក​ដោះ​គោ​ជូរ​ជា​ទៀងទាត់​ អាច​ជួយ​ពន្យារ​ភាព​ចាស់​យ៉ាង​ស័ក្តិសិទ្ធ​​ ពីព្រោះ​ទឹក​ដោះ​គោ​ជូរ ផ្ទុក​ bioactive peptide ដែល​អាច​ជួយ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​កាត់បន្ថយ​ការ​កើត​មុន សារធាតុ ​lactic acid នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​ ក៏​អាច​ជួយ​ទប់ស្កាត់​ការ​កើត​នៃ​អង់ស៊ីម ​tyrosinase ដែល​ជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា ហើយ​ស័ង្កសី​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​បញ្ហា​កើត​មុន​ផង​ដែរ។ ម៉ាស​ទឹក​ដោះ​គោ​ជូរដែល​ស្រី​ៗយើង​មិន​គួរ​រំលង [embed-health-tool-ovulation] ១. ម៉ាស​ផ្លែ​បឺរ និង​ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ​កន្លះ​ពែង ផ្លែ​បឺរ​កន្លះ​ផ្លែ ជែល​ប្រទាល​កន្ទុយ​ក្រពើ​ចំនួន​២​ស្លាបព្រា​បាយ វិធី​ធ្វើ​៖ លាយ​គ្រឿង​ផ្សំ​ទាំង​អស់​បញ្ចូល​គ្នា​ ដោយ​កូរ​ឲ្យ​សព្វ​ល្អ សឹម​លាប​លើ​ផ្ទៃ​មុខ និង​ក។ ទុក​រយៈពេល​ពី​២០ ទៅ​២៥​នាទី រួច​លាង​ទឹក​ចេញ។ ២. ម៉ាស​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ​ជូរ […]

ស្វែងរក ស្បែក

ស្បែក

គន្លឹះ​លាង​សម្អាត​មុខ​ឲ្យ​ស្អាត​ល្អទៅ​តាម​ប្រភេទ​ស្បែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​លាង​សម្អាត​មុខ​ មាន​លក្ខណៈ​​ខុស​ៗ​គ្នា​អាស្រ័យ​ទៅ​តាម​ប្រភេទ​ស្បែក​ វ័យ​ ការ​បញ្ចេញ​សកម្មភាព និង​ពេលវេលា។ ពិត​ណាស់​ ស្រី​ៗ​យើង​តែងតែ​គិត​ថា ការ​លាង​សម្អាត​មុខ​ត្រឹមតែ​២​ដង​​ក្នុង​មួយ​ថ្ងៃ គឺ​​គ្រប់គ្រាន់​ហើយ​ ប៉ុន្តែ​ការ​លាង​សម្អាត​មុខ​បែប​នេះ​ អាច​ច្រើន​ជ្រុល​ និង​តិច​ជ្រុល​សម្រាប់​ស្រី​ៗ​មួយ​ចំនួន​ទៀត​។ តើ​ការ​លាង​សម្អាត​មុខ​បែប​ណា​ទើប​ស័ក្ដិសម​ជាមួយស្បែកមុខ​យើង? ១. ស្បែក​ស្ងួត ឬ​ងាយ​ប្រតិកម្ម​ សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្ងួត ឬ​ងាយ​ប្រតិកម្ម​ ការ​លាង​សម្អាត​មុខ​មួយ​ថ្ងៃ​២​ដង​អាច​ធ្វើ​ឲ្យ​ស្បែក​​រលាក​ ឬ​ក្រហាយ​។ ដូច្នេះ​ហើយ ស្រី​ៗ​យើង​គប្បី​លាង​សម្អាត​មុខ​នៅ​ពេល​ព្រឹក​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ និង​​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​ជាតិ​ប្រេង​នៅ​ពេល​យប់​ ដើម្បី​កម្ចាត់​រាល់​ធូលី​ដី ឬ​កាក​សំណល់​ផ្សេង​ៗ ដោយ​មិន​ធ្វើ​ឲ្យ​រលាក​ស្បែក​។ ​​​​២. ស្បែក​ប្រេង និង​ងាយ​កើត​មុន​ ប្រសិនបើ​ស្បែក​របស់​យើង​​រលើបរលោង និង​ងាយ​កើត​មុខ​ជា​ប្រចាំ​នោះ យើង​គួរ​តែ​លាង​សម្អាត​មុខ​ឲ្យ​បាន​ញឹកញាប់​ ទើប​ជា​ការ​ប្រសើរ​។ យ៉ាង​ណា​មិញ ការ​លាង​សម្អាត​មុខ​ច្រើន​ជាង​២​ដង​ក្នុង​មួយ​ថ្ងៃ អាច​​បំផ្លាញ​ស្បែក​របស់​យើង​ទៅ​វិញ ពីព្រោះ​ថា​វា​នឹង​បង្កើន​ការ​ផលិត​ជាតិ​ខ្លាញ់ ​ព្រម​ទាំង​នាំ​ឲ្យ​កើត​មុន​កាន់​តែ​ច្រើន​។ ដើម្បី​​ជួយ​​ពន្យឺត​ដល់​ការ​ផលិត​ជាតិ​ខ្លាញ់ គ្នា​យើង​គប្បី​ជ្រើសរើស​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​ជាតិ​អាស៊ីដ និង​មិន​​ត្រូវ​លាង​មុខ​ច្រើន​ដង​ពេក​​ឡើយ​​។ ​៣. ប្រើ​គ្រឿង​សម្អាង​ក្រាស់​ៗ​ ផលិតផល​គ្រឿង​សម្អាង​​មួយ​ចំនួន​ អាច​ប្រមូលផ្ដុំ​លើ​ស្បែក​របស់​យើង​ និង​បណ្ដាល​ឲ្យ​ស្ទះ​រន្ធ​ញើស​ ក៏​ដូចជា​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​។ ​ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ល្អ និង​ត្រឹមត្រូវ ក្រោយ​ពេល​ប្រើ​គ្រឿង​សម្អាង​រួច ដើម្បី​ឲ្យ​ស្បែក​ភ្លឺ​ស្រស់​ថ្លា​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៤. ហាត់​ប្រាណ​ជា​ទៀងទាត់​ ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ មាន​សារសំខាន់​ណាស់​​សម្រាប់​ការ​​គ្រប់គ្រង​ទម្ងន់​​ និង​ជួយ​ឲ្យ​យើង​មាន​ថាមពល​ពេញ​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ […]


ស្បែក

តិចនិកជ្រើសរើសផលិតផលឲ្យ​ត្រូវនឹង​សភាពស្បែក បង្ការ​បញ្ហាផ្សេងៗ

នៅលើទីផ្សារមានផលិតផលថែរក្សាស្បែកជាច្រើនប្រភេទ ប៉ុន្តែមិនមែនផលិតផល​ទាំង​អស់សុទ្ធតែត្រូវជាមួយស្បែកយើងទេ។ ការជ្រើសរើសផលិត​ផល​ថែរក្សា​ស្បែក​មិន​ត្រឹមត្រូវ មិនត្រឹមតែធ្វើឱ្យយើងខាតបង់ប្រាក់ទេ ថែមទាំងធ្វើឱ្យយើង​ខូចស្បែក​ទៀត​ផង។ តើយើងត្រូវជ្រើសរើសផលិតផល​បែបណាទើបត្រូវនឹងស្បែក ហើយ​យើងគួរប្រយ័ត្ន​លើ​ចំណុចណាខ្លះ? ១. ​ស្បែក​ស្ងួត ប្រសិនបើ​មានស្បែកស្ងួត យើងត្រូវរកមើល​ផលិតផល​ដែល​មាន​ផ្ទុក​ជាតិ Shea Butter (ប័រ​សម្រាញ់​ពីគ្រាប់ shea) និង​អាស៊ីដ lactic។ វេជ្ជបណ្ឌិត Jason Green ឯកទេសរោគសើស្បែកនៅរដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិកបានលើកឡើងថា សារធាតុផ្សំ​ទាំងនេះ​ជួយ​ផ្តល់​សំណើម និងជួយខាត់ស្បែកក្នុងកម្រិតស្រាលដែលធ្វើឱ្យស្បែកយើងភ្លឺថ្លា។​ ២. ស្បែកងាយប្រតិកម្ម ប្រសិនបើយើងមានស្បែកងាយប្រតិកម្ម យើងត្រូវរកមើលផលិតផលដែលមានធាតុផ្សំពីប្រទាលកន្ទុយក្រពើ  ស្រូវសាលីអូត និង shea butter ព្រោះសារធាតុផ្សំទាំងនេះជួយផ្តល់​សំណើម​ និង​​​មិន​ធ្វើ​ឱ្យស្បែកឡើងមុន​។ ៣. ស្បែកខ្លាញ់ ប្រសិនបើមានស្បែកខ្លាញ់ យើងត្រូវរកមើលផលិតផលដែលមានអាស៊ីដ alpha hydroxy (អាស៊ីដ glycolic ឬ អាស៊ីដ salicylic ), benzoyl peroxide និងអាស៊ីដ hyaluronic ព្រោះសារធាតុផ្សំទាំងនេះមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការផលិតជាតិខ្លាញ់ ខណៈ​អាស៊ីដ hyaluronic ជួយផ្តល់សំណើមដល់ស្បែក​​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពេលទិញផលិតផលយើងគួរជ្រើសរើសផលិតផលដែលមានធាតុផ្សំដូច​ជា៖ Glycerin៖ វេជ្ជបណ្ឌិត […]


ស្បែក

ហត់ចិត្តនឹងបញ្ហាឫសលើរាងកាយ សាកល្បងក្បួនធម្មជាតិទាំំងនេះ

បញ្ហា​ឫស​លើ​រាងកាយ ជា​ទូទៅ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យើង ក៏​ប៉ុន្តែ​​អាច​រំខាន​ដល់​អារម្មណ៍​របស់​យើង ព្រោះ​សម្រស់​អាច​នឹង​ធ្លាក់​មួយ​កម្រិត​ដោយ​សារ​បញ្ហា​ឫស​នេះ។ យ៉ាងណាក្នុង​អត្ថបទ​នេះ "Hello គ្រូពេទ្យ" បាន​ប្រមូល​ផ្ដុំ​​ក្បួន​ធម្មជាតិ​ល្អ​បំផុត​សម្រាប់​ជួយ​គ្នា​យើង​អាច​សាក​ល្បង​អនុវត្ត​ធ្វើ​បាន ដើម្បី​បញ្ឈប់​ការ​លូតលាស់​របស់​ឫស។ គណនា BMI នៅទីនេះ ១. ប្រេង​ដើម​តែ អ្វី​ត្រូវ​មាន៖ ប្រេង​ដើម​តែ ៤-១០ តំណក់ ទឹក ២​ស្លាបព្រា អ្វី​ត្រូវ​ធ្វើ៖ លាយ​ប្រេង និង​ទឹក​ចូល​គ្នា រួច​លាប​ទៅ​លើ​តំបន់​ដែល​មាន​បញ្ហា​ឫស ទុក​ឲ្យ​ស្ងួត អនុវត្ត ៥-៦ដងក្នុង​មួយថ្ងៃ ហេតុ​អ្វី​បាន​មាន​ប្រសិទ្ធភាព? ប្រេង​ដើម​តែ​គឺ​ជា​ថ្នាំ​សម្លាប់​មេរោគ​ដ៏​មាន​ឥទ្ធិពល​ដែល​សម្លាប់​បាក់តេរី​ភាគ​ច្រើន ដែល​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រេងតែ​ក្លាយ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ឫស​លើ​រាងកាយ។ ២. ប្រេង​ល្ហុង​ខ្វង អ្វី​ត្រូវ​មាន៖ ប្រេង​ល្ហុង​ខ្វង​សុទ្ធ អ្វី​ត្រូវ​ធ្វើ៖ លាប​ប្រេង​ទៅ​លើ​ឫស រួច​ទុក​ចោល​ឲ្យ​ស្ងួត និង​ត្រូវធ្វើ​បែប​នេះ ២-៣ដងក្នុង​មួយថ្ងៃ ហេតុ​អ្វី​មាន​ប្រសិទ្ធភាព? ថ្វី​ត្បិត​តែ​វិធីនេះ​​ត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ទម្រាំ​ឃើញ​លទ្ធផល​ក៏​ដោយ ប្រេង​ល្ហុង​ខ្វង​គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​កម្ចាត់​បញ្ហា​ឫស​ជា​រៀង​រហូត។ ល្ហុង​ខ្វង​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​មេរោគ ហើយ​​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​នឹង​ជួយ​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ papillomavirus ដែល​បង្ក​ឲ្យ​មាន​ឫស​លើ​រាងកាយ​បាន។ ៣. ខ្ទឹមស អ្វី​ត្រូវ​មាន៖ ខ្ទឹម​ស អ្វី​ត្រូវ​ធ្វើ៖ បុក​ខ្ទឹម ២-៣កំពឹស រួច​លាប​ទៅ​លើ​ឫស យើង​អាចធ្វើ​វិធី​នេះ ១ដងក្នុង​មួយ​ថ្ងៃ ហេតុ​អ្វី​មាន​ប្រសិទ្ធភាព? ខ្ទឹម​ស​ជា​ឱសថ​ដ៏​ល្បី​មួយ​ដោយសារ​លក្ខណៈសម្បត្តិ​ប្រឆាំងនឹងមេរោគដែល​អាច​ការពារ​យើង​ពី​មេរោគ បាក់តេរី ផ្សិត និង​ប៉ារ៉ាស៊ីត​ផ្សេងៗ។ លក្ខណៈ​សម្បត្តិ​ទាំងអស់​នេះ​ធ្វើ​ឲ្យ​ខ្ទឹមស​មាន​ប្រយោជន៍​ខ្លាំង​ណាស់​នៅ​ពេល​និយាយ​ពី​ការ​កម្ចាត់​បញ្ហា​ឫស​លើ​រាងកាយ។ ៤. ម្សៅ Baking Soda អ្វី​ត្រូវ​មាន៖ ម្សៅ Baking […]


ស្បែក

មិនចង់ឲ្យមុខឡើងជាំ ស្រីៗ​គួរចេះតិចនិកទាំងនេះ

ជាទូទៅស្រីៗយើងដែលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ជាពិសេសម៉ាក់ៗ​​ដែល​ពពោះ​អាចប្រឈមនឹងការជាំមុខ មាន​នៅ​លើថ្ពាល់ ថ្ងាស និងបបូរមាត់ខាងលើ។ ស្រីៗជាំមុខ​បង្កឡើងដោយមូលហេតុអ្វីខ្លះ ហើយយើងគួរការពារបែបម៉េច? ស្រទាប់ស្បែកខាងលើរបស់យើងមានផ្ទុកកោសិកាមេឡាណូស៊ីត  ដែល​មាននាទីស្តុក និងផលិតសារធាតុពណ៌មេឡានីន ​ជា​សារធាតុ​ផ្តល់ពណ៌ដល់ស្បែក។ នៅពេលស្បែកយើងត្រូវពន្លឺ កម្តៅ កម្តៅព្រះអាទិត្យ កាំរស្មីយូវី (UV) ឬមានការរំញោច​អ័រម៉ូន កោសិកាមេឡាណូស៊ីត​នឹងផលិតសារធាតុ​មេឡានីន​​កាន់តែច្រើន ដែលជាហេតុធ្វើឱ្យស្បែកយើងប្រែជាក្រមៅរហូតដល់ជាំ។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនយើងអាចបង្ការកុំឱ្យជាំមុខ៖ ១. លាបក្រែមការពារកម្តៅថ្ងៃ ដោយសារពន្លឺព្រះអាទិត្យ គឺជាកត្តាចម្បងដែលបង្កឱ្យយើងជាំមុខ យើងត្រូវលាបក្រែម​ការពារកម្តៅថ្ងៃដែលអាចការពារបានទាំងកាំរស្មី UVA និង UVB ដែលមាន SPF ចាប់​ពី ៣០ ឡើងទៅ និងមានធាតុផ្សំពី​ស័ង្កសី​អុកស៊ីត និងទីតានីញ៉ូមអុកស៊ីត។ យើងគួរលាបក្រែមការពារកម្តៅថ្ងៃយ៉ាងហោចណាស់ ២០ នាទីមុនពេលចេញទៅក្រៅ ហើយត្រូវលាបក្រែមជាថ្មីរៀងរាល់ ២ ម៉ោងម្តង ឬបន្ទាប់​ពី​ហែលទឹក ហាត់ប្រាណ ឬ​បែកញើស។ ២. ពាក់មួក ឬបាំងឆ័ត្រ ពេលចេញក្រៅ យើងគួរពាក់មួកដែលមានគែមធំទូលាយ ឬបាំងឆ័ត្រដើម្បី​ការពារ​កុំឱ្យ​មុខយើងត្រូវពន្លឺព្រះអាទិត្យ ទោះបីជាយើងបានលាបក្រែមការពារកម្តៅថ្ងៃក៏ដោយ។ ៣. កាត់បន្ថយភាពតានតឹង ទោះបីមិន​មាន​ភស្តុតាង​ណា​មួយ​​បញ្ជាក់​ថា​ស្ត្រេស​អាច​បង្ក​ឱ្យយើងជាំមុខក៏ដោយ អ្នក​វិទ្យាសាស្ត្រជឿថា ការមានភាពតានតឹងខ្លាំង​អាចបង្កើន​​ការផលិតសារធាតុពណ៌​ក្នុង​ស្រទាប់​ស្បែក។ យើងអាចកាត់បន្ថយភាពតានតឹងតាមរយៈការធ្វើសមាធិ ហាត់ប្រាណ ឬស្តាប់តន្រ្ តីជាដើម។ ៤. បញ្ឈប់ការប្រើថ្នាំពន្យាកំណើត ថ្នាំពន្យារកំណើតមានផ្ទុកអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូនដែលបណ្តាល​​ឱ្យមាន​ការ​ផលិតសាធាតុមេឡានីនច្រើនក្នុងស្រទាប់ស្បែកខាង​លើ និងបណ្តាលឱ្យយើងជាំមុខ។ […]


ស្បែក

ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?

ខូឡាជែន គឺជាប្រូតេអ៊ីនដែលរាងកាយយើងផលិត ហើយ ៣០% នៃប្រូតេអ៊ីននៅក្នុង​ខ្លួន​របស់យើងគឺជាខូឡាជែន។ តើ​ខូឡាជែន​មានសារសំខាន់​បែបណាខ្លះ​សម្រាប់​សម្រស់ និងសុខភាពយើង? ខូឡាជែនមាននៅក្នុងស្បែក សក់ ជាលិកាភ្ជាប់ សាច់ដុំ ឆ្អឹង សរសៃឈាម ប្រព័ន្ធ​រំលាយ​អាហារ និងសរសៃពួររបស់យើង។ អត្ថប្រយោជន៍របស់​ខូឡាជែន​មានដូចជា៖ ១. ពង្រឹងសុខភាពស្បែក ខូឡាជែនជួយឱ្យស្បែកយើងស្អាត មានសំណើម និងភ្លឺរលោង ។ លើស​​ពីនេះទៅទៀតខូឡាជែនក៏ជួយឱ្យកោសិកាស្បែកជួសជុលខ្លួនឯង និង​ដុះ​ថ្មី​ដែរ។ ប្រសិនបើស្បែកបាត់បង់ខូឡាជែន ស្បែកយើងនឹងមានស្នាម​​ជ្រីវជ្រួញ គ្រើម ហើយ​ស្រអាប់។​ ២. ជំនួយសន្លាក់ ខូឡាជែនមាននាទីដូចទឹករម្អិលជំនួយសន្លាក់ដែលជួយឱ្យយើងផ្លាស់ទី និង​ធ្វើចលនា​ងាយស្រួល ហើយគ្មានការឈឺចាប់។ ៣. ជំនួយឆ្អឹង ខូឡាជែនក៏ជួយភ្ជាប់សារធាតុកាល់ស្យូមដែរ ដែលជួយឱ្យរាងកាយយើងស្រូបយក និង​រក្សា​កម្រិតកាល់ស្យូមក្នុងខ្លួនបានច្រើន ដែលធ្វើ​ឲ្យ​ឆ្អឹងយើងមានសុខភាពល្អ និងរឹងមុំា។ ៤. ពង្រឹងសុខភាពសក់ និងក្រចក ខូឡាជែនជួយឱ្យសក់ និងក្រចករបស់យើងរឹងមុំា និងដុះលូតលាស់ល្អ។ ៥. បង្កើនការរំលាយអាហារ និងម៉ាសសាច់ដុំ ខូឡាជែនជួយ​ពង្រឹង​សុខភាពផ្លូវរំលាយអាហារ ព្រមទាំងការពារពោះ​វៀន​ពីការរលាក និងធ្លាយ។ ម្យ៉ាងវិញទៀតខូឡាជែនសម្បូរទៅដោយអាស៊ីដអាមីណូ ដែលជា​បណ្តុំនៃសាច់ដុំ​របស់​យើង។ កាលណាម៉ាស់សាច់ដុំរបស់យើងកើន ការរំលាយអាហារក៏កើនដែរ ព្រោះ​សរសៃ​ឈាមនៅក្នុងសាច់ដុំថ្មី​ត្រូវការឈាម ដែលនាំឱ្យ​មានការរំលាយ​អាហារ​លឿន​ជាងមុន។ នេះមានន័យថារាល់អាហារដែលយើងញ៉ាំនឹងត្រូវប្រើប្រាស់ស្ទើរតែភ្លាមៗ ដូច្នេះក្នុងខ្លួនយើងនឹងមាន​ជាតិខ្លាញ់តិច។ ចង់គណនា BMR ចុចទីនេះ! អាហារសម្បូរទៅដោយខូឡាជែនមានដូចជា ទឹក​​ស៊ុបរម្ងាស់ពីឆ្អឹងគោ សាច់មាន់ ឬជ្រូក ម្ទេសហាវ៉ៃ ខាត់ណាខៀវ […]


ស្បែក

រូបមន្ត​​ធម្មជាតិ​បង្កើន​សម្រស់ ៤យ៉ាង ​​​ដោយ​ប្រើ​ទឹក​ដោះ​គោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹក​ដោះ​គោ​ជា​គ្រឿង​ផ្សំ​ធម្មជាតិ​ដែល​ល្អ​បំផុត​សម្រាប់​ស្បែក​។ ពិត​ណាស់ ជាមួយ​នឹង​គុណប្រយោជន៍​នៃ​​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​មុខ​ដូចជា​វីតាមីន​A, D, E, K និង​អាស៊ីដ​Lactic នៅ​ក្នុង​ទឹក​​ដោះ​គោ​​ អាច​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ទ្វេ​ដង​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​បញ្ចូល​ការ​ថែទាំ​ស្បែក​ដោយ​ប្រើ​រូបមន្ត​​ទឹក​ដោះ​គោ​ទាំង ​៤​នេះ​។ ១. ​ត្រាំ​ទឹក​ដោះ​គោជួយស្បែក​ ការ​ត្រាំ​ទឹក​ដោះ​គោ​ ជា​ទម្លាប់​ថែ​ស្បែក​ដែល​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ទន់​ម៉ត់​រលោង​ និង​ក្មេង​ជាង​វ័យ​។ បន្ថែម​ពី​នេះ ទឹក​ដោះ​គោ​ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូចជា​ស្បែក​ស្រគាំ​ ត្រអក និងស្ងួត​​ ។ ជាក់​ស្ដែង ការ​បញ្ចូល​គ្នា​នៃ​ជាតិ​ខ្លាញ់ និង​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​ដោះ​គោ​អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​តឹង​ណែន​បាន​​យូរ​អង្វែង​។ ស្រី​ៗ​យើង​គប្បី​បើក​ទឹក​ឲ្យ​ពេញ​អាង​ងូត​ទឹក​ ដោយ​បន្ថែម​ទឹក​ដោះ​គោ​ចំនួន​២​លីត្រ ទឹក​ឃ្មុំ​មួយ​ពែង ម្សៅ​Baking soda​ចំនួន​ ៥​ស្លាប​ព្រា​បាយ​ ទឹក​ក្រូច​ឆ្មារ​ចំនួន​៣​ផ្លែ និង​ប្រេង​អូលីវ​ចំនួន​៦​ដំណក់​ រួច​កូរ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ និង​ចូល​ត្រាំ​រយៈពេល​១៥​ ទៅ​២០​នាទី​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. ជួយ​ឲ្យ​សក់​ត្រង់​ ទឹក​ដោះ​គោ​​សម្បូរ​ទៅ​ដោយ​សារធាតុ​Casein និង​ប្រូតេអ៊ីន​ដែល​ធ្វើ​ឲ្យ​សក់​ទន់​រលោង​ និង​ត្រង់​ស្អាត ។ ដូច​នេះ​ គ្នា​យើង​គប្បី​ចាក់​ទឹក​ដោះ​គោ​ចូល​ក្នុង​ដប​តូច​មួយ​សម្រាប់​បាញ់​សក់​ ដោយ​បន្ថែម​ទឹក​ឃ្មុំ ឬ​​ទឹក​ស្រ្តប៊ឺរី​ដើម្បី​ទទួល​បាន​ក្លិន​ក្រអូប និង​សក់​កាន់​តែ​ភ្លឺ​រលោង។ ក្រោយ​បាញ់​ស្រ្ពៃយ៍​ទឹក​ដោះ​គោ​រួច យើង​ត្រូវ​សិត​សក់​ឲ្យ​បាន​សព្វ​ល្អ​ និង​ទុក​ចោល​រយៈពេល​៣០​នាទី រួច​លាង​ជម្រះ​ជាមួយ​នឹង​សាប៊ូ​កក់​សក់​ […]


ស្បែក

អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ?

ជឿថា គ្នាយើងស្រីៗភាគច្រើនចំណាយប្រាក់កាសទៅលើផលិតផលថែទាំសម្រស់ពីក្បាលដល់ចុងជើងមិនតិចទេពីមួយខែទៅមួយខែ ព្រោះតែសម្រស់ ក៏ដូចជាចង់បានសុខភាពស្បែកល្អ។ ជាមួយគ្នានេះដែរ នៅពេលអាកាសធាតុត្រជាក់បែបនេះ ងាយឲ្យស្បែកស្ងួតយារធ្លាក់ ដោយសារខ្យល់ក្នុងបរិយាកាសជាខ្យល់ស្ងួត។ គណនា BMI នៅទីនេះ យើងគួរថែទាំ និងជ្រើសរើសផលិតផលណាដែលអាចការពារស្បែកស្ងួតយារធ្លាក់ក្នុងខែត្រជាក់? • រក្សាសំណើមក្នុងស្បែកដែលយើងមានស្រាប់។ ជាទូទៅស្បែកយើងមានផលិតប្រេងធម្មជាតិដែលអាចជួយការពារ និងរក្សាសុខភាពស្បែកឲ្យមានសុខភាពល្អផងដែរ។ ដើម្បីកុំឲ្យស្បែកស្ងួតយារធ្លាក់ឆាប់ យកល្អចៀសវាងការងូតទឹកក្ដៅ ឬងូតទឹកយូរពេក និងគួរផ្ដល់សំណើមភ្លាមដល់ស្បែកក្រោយងូតទឹករួច (ជូតសម្អាតខ្លួនសិន)។ • ផ្ដល់សំណើមដល់ស្បែកចេញពីក្នុងខ្លួនដោយការញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកក៏ជួយផ្ដល់សំណើមដល់ស្បែកដែរ។ • កុំភ្លេចលាបឡេការពារកម្ដៅថ្ងៃ ទោះជានៅខាងក្រៅត្រជាក់ ក៏មិនមែនមានន័យថាកម្ដៅព្រះអាទិត្យមិនប៉ះពាល់ដល់ស្បែកយើងទេ។ • បន្ថែមសំណើមដល់ស្បែកដោយប្ដូរទៅប្រើផលិតផលផ្ដល់សំណើមដែលមានជាតិប្រេងធម្មជាតិក្នុងរដូវរងា។ ស្រីៗយើងត្រូវចំណាំទុកថា ផលិតផលដែលអាចការពារស្បែកស្ងួតយារធ្លាក់បានល្អ ជាផលិតផលមានផ្ទុកសារធាតុ Occlusives (មានមុខងារជួយរក្សាសំណើមក្នុងស្បែក) Humectants (ជួយទាញសំណើមចូលទៅក្នុងស្បែក) និងសារធាតុ Emollients (ជួសជុលស្នាមប្រេះក្នុងស្បែក)។ ផលិតផលដែលមានធាតុផ្សំទាំង ៣ ខាងលើនេះ ផ្ដល់នូវភាពរលោង ផ្ដល់សំណើមដល់ស្បែកបានយូរ និងធ្វើឲ្យស្បែកទន់រលោងដូចអំបោះសូត្រ។ ជាចុងក្រោយ ស្រីគ្នាយើងគប្បីយកចិត្តទុកដាក់ចំពោះសុខភាពស្បែកបន្ថែមនៅក្នុងរដូវរងា ព្រោះស្បែកមានភាពផុយស្រួយជាងធម្មតា ដូច្នេះយើងត្រូវថែទាំស្បែកឲ្យបានល្អ ប៉ុន្តែបើសង្កេតឃើញស្បែករបក ឡើងក្រហម ឬមានភាពមិនប្រក្រតីណាមួយ គួរទៅពិគ្រោះជាមួយគ្រូពេទ្យ។


ស្បែក

ស្បែកស្នាម សម្បុរមិនស៊ីគ្នា សាកដោះស្រាយ​តាមរូបមន្តធម្មជាតិប៉ុន្មាននេះ

ការដែលមានសុខភាពស្បែកស្អាត សភ្លឺរលោង មិនមានស្លាកស្នាមជាបំណងប្រាថ្នារបស់ស្រីៗ ប៉ុន្តែគ្នាយើងខ្លះគ្មានស្បែកម៉ដ្ឋរលោងបែបនេះទេ ដោយខ្លះជួបបញ្ហាស្បែកមានសម្បុរមិនស៊ីគ្នាទៀត ទោះបានប្រើផលិតផលអស់ច្រើនតែនៅមិនបានផល។ យ៉ាងណា កុំទាន់អស់សង្ឃឹមអីស្រីៗគ្នាយើង ក្នុងអត្ថបទនេះនឹងណែនាំពីរូបមន្តធម្មជាតិមួយចំនួន ដែលគ្នាយើងអាចធ្វើបាន បន្ថែមពីលើការប្រើប្រាស់ផលិតផលថែទាំស្បែក ដោយជឿថាអាចជួយបំបាត់ស្នាម និងធ្វើឲ្យសម្បុរស៊ីគ្នាបាន។ គណនា BMI ១. ទឹកឃ្មុំ គ្រាន់តែប្រើទឹកឃ្មុំតែឯងក៏អាចជួយបំបាត់ស្នាមបានដែរ ពិសេសនោះស្នាមមុនលើផ្ទៃមុខ។ លាបទឹកឃ្មុំលើស្លាកស្នាម ហើយទុកចោលមួយយប់ និងលាងចេញនៅពេលព្រឹកឡើង។ ២. ក្រូចឆ្មារ ឃើញក្រូចឆ្មារតូចអញ្ចឹងមែន ប៉ុន្តែទឹកក្រូចឆ្មារជួយបំបាត់ស្លាកស្នាម។ លាយទឹកឃ្មុំ២-៣តំណក់ជាមួយទឹកក្រូចឆ្មាររួចលាបលើស្លាកស្នាម និងទុកចោលរយៈពេល ១០នាទី មុនលាងសម្អាតចេញជាមួយទឹកស្អាត។ បើគ្នាយើងប្រើរូបមន្តនេះ ចៀសវាងការត្រូវកម្ដៅថ្ងៃបន្ទាប់ពីលាបទឹកក្រួចឆ្មារ។ គ្នាយើងក៏អាចលាយជែលប្រទាលកន្ទុយក្រពើមួយស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារដែរ ព្រោះប្រទាលកន្ទុយក្រពើ ជួយកាត់បន្ថយស្លាកស្នាម និងជួយពង្រឹងសុខភាពស្បែកផងដែរ។ ៣. ប៉េងប៉ោះ ទឹកឃ្មុំ និងទឹកក្រូចឆ្មារ យើងអាចធ្វើម៉ាសប៉េងប៉ោះ ដើម្បីកម្ចាត់បញ្ហាស្បែកស្នាម សម្បុរមិនស៊ីគ្នាបាន ដោយសារប៉េងប៉ោះសម្បូរទៅដោយវីតាមីនA ល្អបំផុតក្នុងការកាត់បន្ថយបញ្ហាមុន ឬស្នាមខ្មៅផ្សេងៗដែលមាននៅលើស្បែក។ លាយទឹកឃ្មុំ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ២-៣តំណក់ និងទឹកប៉េងប៉ោះចំនួន១ស្លាបព្រាបាយ រួចលាបទៅលើផ្ទៃមុខឲ្យសព្វល្អ។ ទុកចោលរយៈពេល១៥នាទី រួចលាងជម្រះចេញជាមួយទឹកក្ដៅឧណ្ហៗ។ លាងសម្អាតម្ដងទៀតដោយប្រើទឹកត្រជាក់ ដើម្បីបន្តឹងរន្ធញើសជាការស្រេច។ បន្ថែមពីលើរូបមន្តធម្មជាតិប៉ុន្មានខាងលើនេះ ស្រីៗគ្នាយើងអាចប្រើជាផលិតផលថែទាំស្បែកដែលមានផ្ទុកសារធាតុ Occlusives (ជួយរក្សាសំណើមក្នុងស្បែក) Humectants (ជួយទាញសំណើមចូលទៅក្នុងស្បែក) និងសារធាតុ Emollients […]


ស្បែក

វិធី​ថែទាំ​ស្បែកពេល​មក​រដូវ​ ជួយ​ឲ្យ​ស្រស់​ថ្លា​បែប​ធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​

រាងកាយ​ស្រី​ៗ​យើង​តែងតែ​ប្រឈម​នឹង​ការ​ប្រែប្រួល​​ជានិច្ច​ ពីព្រោះ​​កម្រិត​អ័រម៉ូន​​ឡើង​ចុះ ចំណង់​អាហារ​ និង​សូម្បី​តែ​ស្បែក​របស់​យើង​ក៏​មាន​ការ​ប្រែប្រួល​​ពេញ​មួយ​ខែ​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ ទម្លាប់​ថែទាំ​ស្បែក​ក៏​ចាំបាច់​ត្រូវ​កែ​តម្រូវ​តាម​នោះ​ដែរ​ ជា​ពិសេស​ គឺ​នៅ​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង​។ គន្លឹះ​ថែទាំ​ស្បែក​ទាំង​៦​ អំឡុង​ពេល​មក​រដូវ ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​ថ្លា៖ ១. កម្ចាត់​បញ្ហា​មុន​អំឡុង​ពេល​មក​រដូវ​ ទោះ​បី​ជា​បញ្ហា​មុន​​កើត​ឡើង​ដោយ​សារ​តែ​ការ​ផលិត​ជាតិ​ខ្លាញ់​​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​ខ្លះ​ វា​ក៏​អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ប៉ះពាល់​ទៅ​នឹង​បាក់តេរី​ខាង​ក្រៅ​ដូច​គ្នា។​ ហេតុ​នេះ​ហើយ​ ចូរ​លាង​សម្អាត​មុខ​​២​ដង​ក្នុង​​មួយ​ថ្ងៃ ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ហ្វូម​លាង​មុខ​ដែល​ផ្សំ​ពី​Salicylic Acid​ស្រាល​ ដើម្បី​កម្ចាត់​ពពួក​បាក់តេរី​។ ជាមួយ​គ្នា​នេះ​ដែរ ស្រី​ៗ​យើង​គប្បី​ថែទាំ​បន្ថែម​​​​​​រយៈពេល​១​សប្ដាហ៍​ មុន​ពេល​មក​រដូវ​ទើប​ជា​ការ​ប្រសើរ​ ព្រម​ទាំង​​ជូត​មុខ​ជាមួយ​នឹង​ក្រដាស​ជូត​មាត់​​២​​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស​។ ២. ម៉ាស្សា​ស្បែក​មុខ​ដោយ​អ្នក​ជំនាញ ដើម្បី​ទទួល​បាន​ស្បែក​ដែល​គ្មាន​មុន​ អំឡុង​ពេល​មក​រដូវ​ ចូរ​​ធ្វើការ​ម៉ាស្សា​មុខ​​ក្នុង​រយៈពេល​១០ ទៅ​១២​ថ្ងៃ មុន​ពេល​មក​រដូវ​។ ពិត​ណាស់​ ​ស្បែក​របស់​យើង​មាន​សភាព​ល្អ​បំផុត​នៅ​មុន​ពេល​មក​រដូវ​​ ពីព្រោះ​រន្ធ​ញើស​ធំ​ជាង​មុន​ ការ​សម្អាត​មាន​ភាព​ងាយ​ស្រួល ហើយ​ការ​បំផ្លាញ​ស្បែក​​ក៏​មាន​កម្រិត​តិច​តួច​បំផុត​ដែរ​​។ ​៣. ជៀសវាង​ប្រើប្រាស់​គ្រឿង​សម្អាង​ ជាមួយ​គ្នា​នេះ​ដែរ ចូរ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​សម្អាង និង​ទុក​ឲ្យ​ស្បែក​បាន​សម្រាក​មួយ​រយៈ។​ ស្រី​ៗ​យើង​គប្បី​លាប​ក្រែម​ទឹក​ដោះ​គោ និង​រមៀត​ សំបក​ផ្លែឈើ​ និង​ម៉ាស​ធ្វើ​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ស្បែក​ស្រស់​ថ្លា​តាម​​បែប​ធម្មជាតិ។ ទឹក​ដោះ​គោ​ជូរ ស៊ុត​ ល្ហុង ផ្លែ​ប៊ឺរ​ ក៏​ជា​គ្រឿង​ផ្សំ​ធម្មជាតិ​ ដែល​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា។ ​ ៤. ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​ ស្បែក​របស់​យើង​តែងតែ​ស្ងួត អំឡុង​ពេល​មក​រដូវ​។ ដូច្នេះ​ហើយ​ ការ​ប្រើ​ទឹក​ឃ្មុំ​មិន​ត្រឹមតែ​អាច​កាត់បន្ថយ​មុន​នោះ​ទេ ​ថែម​ទាំង​​ផ្ដល់​សំណើម​ដល់​ស្បែក​ និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​​ថែម​ទៀត​ផង។ […]


ស្បែក

ផ្ដល់សំណើមដល់ស្បែកតាមតិចនិកនេះ ជួយបង្ការ​បញ្ហាស្បែកស្ងួត

កត្តា​អាកាសធាតុ វ័យ ទម្លាប់​មិន​ល្អ និង​បញ្ហា​សុខភាព​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​យើង​មាន​បញ្ហា​ស្បែក​ស្ងួត។ ត្បិត​ស្បែក​ស្ងួត​ជា​បញ្ហា​តូច​មួយ​ដែល​គ្នា​យើង​មិន​សូវ​ខ្វាយ​ខ្វល់​ក៏​ពិត​មែន តែ​ស្បែក​ស្ងួត​អាច​បង្ក​ជា​ប្រេះ​បែក​ស្រកា រមាស់ អេះ​យូរៗ​អាច​រហែក​ស្បែក​ចេញ​ឈាម​ក៏​មាន។ ប៉ុន្តែ​គ្នា​យើង​មិន​ចាំបាច់​ចំណាយ​ច្រើន​ដើម្បី​ការពារ​ស្បែក​ទេ គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​ណែនាំ​វិធីមួយ​ចំនួន​​ជួយ​ដោះស្រាយ និង​ការ​ពារ​បញ្ហា​ស្បែក​ស្ងួត​ បែបសាមញ្ញ​ៗ​ ដូចខាង​ក្រោម​នេះ​។ ១. ងូតទឹក​ នៅ​ពេល​ដែល​សំណើម​ក្នុង​អាកាសធាតុ​ធ្លាក់​ចុះ ហើយ​យើង​មាន​ស្បែក​ស្ងួត ត្រូវ​ប្រាកដ​ថា៖ ងូតទឹកក្ដៅឧណ្ហៗ កាត់​បន្ថយ​ពេល​ងូត​ទឹក​មកត្រឹម ៥-១០នាទី ចៀស​វាង​ប្រើ​សាប៊ូ​សម្អាត​ខ្លួន​ច្រើន ជូត​សម្អាត​ខ្លួន​ថ្នមៗ កុំ​អូស​ចុះ​ឡើង​ខ្លាំងៗ ២. លាប​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ភ្លាមៗ បន្ទាប់​ពី​ងូត​ទឹក​រួច ដើម្បី​រក្សា​សំណើម​នៅ​លើ​ស្បែក​បាន​ល្អ យើង​ត្រូវ​ប្រើ​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ស្បែក​ដែល​មាន​ផ្ទុក​ជាតិ​ប្រេង​ល្អ​សម្រាប់​ស្បែក​ច្រើន និង​ផ្សំ​ឡើង​ដោយ​សារធាតុ Occlusives (មាន​មុខងារ​ជួយ​រក្សា​សំណើម​ក្នុង​ស្បែក) Humectants (ជួយ​ទាញ​សំណើម​ចូល​ទៅ​ក្នុង​ស្បែក) និង​សារធាតុ Emollients (ជួសជុល​ស្នាម​ប្រេះ​ក្នុង​ស្បែក)។ គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ដែល​ផ្សំ​ឡើង​ដោយ​សារធាតុ​រៀប​រាប់​ខាង​លើ ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​បាន​យូរ និង​ផ្ដល់​ភាព​ត្រជាក់ សម្រួល​ភាព​តានតឹង​របស់​ស្បែក​យើង​បាន​ល្អ។ ដូច​នេះ ដើម្បី​ចៀសវាង​បញ្ហា​ស្បែក​ស្ងួត យើង​គួរ​ប្រើ​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ក្នុង​រយៈ ២-៣​នាទី៖ បន្ទាប់​ពី​ជូត​ខ្លួន​ស្ងួត​ក្រោយ​ងូត​ទឹក ឬ​ត្រាំ​ទឹក លាង​សម្អាត​មុខ ឬ​ដៃ។ ៣. បង្កើត​ទម្លាប់​ថែទាំ​ស្បែក​​​ទៅ​តាម​រដូវ​កាល ​រដូវ​រងា​ ​អាច​នាំ​មក​នូវ​បញ្ហា​ស្បែក​​ជាច្រើន​ ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ​​សមស្រប​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ដូច​នេះ​ យើង​គួរ​តែ​បង្កើត​​ទម្លាប់​ថែទាំ​ស្បែក​សម្រាប់​រដូវ​រងា​នេះ​​ ​ ដែល​អាច​​ការពារ​ស្បែក​ពី​​បញ្ហា​ស្បែក​​ស្ងួត​ គ្រើម​ ​​និង​មិន​ភ្លឺ​ថ្លា​​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ជ្រើសរើស​ ផលិតផល​​​ថែទាំ​ស្បែក​ដែល​មាន​​ជាតិ​សំណើម​ខ្ពស់​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​ ៤. […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស