ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

រូបមន្តម៉ាសបិទមុខធម្មជាតិផ្សំពីទឹកដោះគោជូរ ជួយឲ្យស្បែកភ្លឺថ្លា ទន់ម៉ត់រលោង!

ម៉ាសបិទ​មុខ​ធម្មជាតិ​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​ សម្រាប់​ស្រី​ៗ​ដែល​ចង់​បាន​ស្បែក​ស្រស់ស្អាត ប៉ុន្តែ​​ចំណាយ​តិច​ និង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។ ពិត​ណាស់​ ក្រៅ​ពី​មាន​គុណប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ទឹក​ដោះ​គោ​ជូរ​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ជួយ​ឲ្យ​សម្រស់​យើង​កាន់​តែ​ទាក់ទាញ​ទ្វេ​ដង អ៊ីចឹង​ហើយ​ គ្នា​យើង​កុំ​ភ្លេច​សាក​ធ្វើ​ម៉ាស​ធម្មជាតិ​ដែល​ផ្សំ​ឡើង​ពី​ទឹក​ដោះ​គោ​ជូរ​ទាំង​អស់​គ្នា​ណា៎! តើ​ម៉ាស​​ទឹក​ដោះ​គោ​ជូរ​មាន​គុណប្រយោជន៍​​អ្វី​ខ្លះ​ចំពោះ​ស្បែក? ១. ជម្រុះ​កោសិកា​ចាស់​នៃ​ស្បែក ទឹក​ដោះ​គោ​ជូរ​ផ្ទុក​នូវ​ពពួក​ Lactic acid ដែល​អាច​ជួយ​សម្អាត​ ជម្រុះ​កោសិកា​ចាស់​ៗ ក៏​ដូចជា​ជួយ​បង្កើន​កោសិកា​ថ្មី​ៗ​នៃ​ស្បែក។ ជាង​នេះ​ទៅ​ទៀត​ ​Lactic acid​ ក៏​មិន​បង្ក​ការ​រលាក​ផង​ដែរ​ នៅ​​ពេល​ដែល​យើង​ជម្រុះ​កោសិកា​ចាស់​ៗ។ ២. ពន្យារ​ភាព​ចាស់ គ្នា​យើង​ដឹង​អត់​ថា ​ការ​ប្រើ​ទឹក​ដោះ​គោ​ជូរ​ជា​ទៀងទាត់​ អាច​ជួយ​ពន្យារ​ភាព​ចាស់​យ៉ាង​ស័ក្តិសិទ្ធ​​ ពីព្រោះ​ទឹក​ដោះ​គោ​ជូរ ផ្ទុក​ bioactive peptide ដែល​អាច​ជួយ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​កាត់បន្ថយ​ការ​កើត​មុន សារធាតុ ​lactic acid នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​ ក៏​អាច​ជួយ​ទប់ស្កាត់​ការ​កើត​នៃ​អង់ស៊ីម ​tyrosinase ដែល​ជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា ហើយ​ស័ង្កសី​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​បញ្ហា​កើត​មុន​ផង​ដែរ។ ម៉ាស​ទឹក​ដោះ​គោ​ជូរដែល​ស្រី​ៗយើង​មិន​គួរ​រំលង [embed-health-tool-ovulation] ១. ម៉ាស​ផ្លែ​បឺរ និង​ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ​កន្លះ​ពែង ផ្លែ​បឺរ​កន្លះ​ផ្លែ ជែល​ប្រទាល​កន្ទុយ​ក្រពើ​ចំនួន​២​ស្លាបព្រា​បាយ វិធី​ធ្វើ​៖ លាយ​គ្រឿង​ផ្សំ​ទាំង​អស់​បញ្ចូល​គ្នា​ ដោយ​កូរ​ឲ្យ​សព្វ​ល្អ សឹម​លាប​លើ​ផ្ទៃ​មុខ និង​ក។ ទុក​រយៈពេល​ពី​២០ ទៅ​២៥​នាទី រួច​លាង​ទឹក​ចេញ។ ២. ម៉ាស​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ​ជូរ […]

ស្វែងរក ស្បែក

ស្បែក

ស្បែកទន់ម៉ត់រលោង ជាមួយរូបមន្តស្រ្កាប់ខាត់ស្បែកមុខធម្មជាតិ ស្រីៗអាចសាកល្បងបាន!

ការខាត់ស្បែកមុខជាប្រចាំអាចជួយជម្រុះកោសិកាស្បែកងាប់ ជំរុញកោសិកាស្បែកថ្មី​ឱ្យដុះឡើង​វិញ​ជួយឱ្យស្បែកមុខយើងភ្លឺរលោង។ ស្រ្កាប់ខាត់ស្បែក​​មុខនៅទីផ្សារអាចមានលាយ​ជាតិគីមីដែលធ្វើឱ្យ​ស្បែក​យើងខូច និងអាចមិនត្រូវនឹងប្រភេទស្បែកមុខរបស់យើង។ តោះមកមើល​គ្រឿងផ្សំធម្មជាតិ​ដែលយើងអាចយកមកខាត់ស្បែកមុខតាមប្រភេទស្បែក! ដើម្បីទទួលបានលទ្ធផលល្អ យើងគួរប្រើស្រ្កាប់ខាត់ស្បែកតាមប្រភេទមុខរបស់យើង៖ ១. ស្រូវសាលីអូត ស្រូវសាលីអូតស័ក្តិសមសម្រាប់អ្នកមានស្បែកស្ងួត ព្រោះអាចជួយស្រូបខ្លាញ់ពីស្បែកមុខ និងជួយ​ការពារ​ស្បែកមុខយើងពីការរលាក។ យើងអាច​លាយស្រូវសាលីអូតមួយស្លាបព្រាបាយ​ជាមួយ​ស្ករត្នោតមួយស្លាបព្រាបាយ ​និងទឹកឃ្មុំមួយស្លាបព្រា។ ២. ម្សៅបេកឃីងសូដា ម្សៅបេកឃីងសូដាអាចជួយការពារស្បែកមុខពីការឆ្លងមេរោគ រក្សាកម្រិត pH ស្បែកមុខឱ្យមាន​តុល្យភាព និងមិនមានជាតិកាត់ខ្លាំងដែល​ស័ក្តិសមជាមួយស្បែកមុខងាយប្រតិកម្ម។ យើងអាច​លាយ​ម្សៅ​បេកឃីង​សូដាមួយស្លាបព្រាជាមួយទឹកពីរបីដំណក់។ ៣. ទឹកក្រូចឆ្មារ ក្រូចឆ្មារមានផ្ទុកអាស៊ីដ alpha hydroxy ដែលអាចជួយកម្ចាត់កោសិកាស្បែកងាប់ និងខ្លាញ់​ចេញ​ពីស្បែក​មុខយើងបានដែលស័ក្តិសមជាមួយស្បែកមុខខ្លាញ់ ឬចម្រុះ។ យើងអាចលាយទឹកក្រូចឆ្មារ​ពាក់កណ្តាលផ្លែជាមួយ​នឹងស្ករសកន្លះពែង ប្រេងអូលីវមួយស្លាបព្រាកាហ្វេ និងទឹកឃ្មុំមួយស្លាប​ព្រាកាហ្វេ។ ៤. ស្ករត្នោត ស្ករត្នោតមានសភាពទន់ជាងស្ករសដែលស័ក្តិសមយកមកខាត់ស្បែកមុខ​ងាយប្រតិកម្ម។ យើង​អាច​លាយស្ករត្នោតមួយស្លាបព្រាបាយជាមួយប្រេងអូលីវមួយស្លាបព្រាបាយ។ ៥. យ៉ាអួ យ៉ាអួមានផ្ទុកអាស៊ីដ alpha hydroxyl ជួយផ្តល់សំណើមដល់ស្បែកមុខ និង​ល្អ​ចំពោះ​ស្បែកស្ងួត។ យើង​អាចលាយយ៉ាអួមួយស្លាបព្រាកាហ្វេជាមួយ​ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និង​ស្រូវសាលីអូត​មួយ​ស្លាបព្រាកាហ្វេ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៦. ទឹកឃ្មុំ ទឹកឃ្មុំមានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរីដែលអាចជួយកាត់បន្ថយការឆ្លងមេរោគស្បែក ការ​ឡើង​ក្រហម និងការឡើងមុន។ ទឹកឃ្មុំក៏ជួយផ្តល់សំណើមដល់ស្បែកដែរ ដូច្នេះស័ក្តិសម​ជាមួយ​ស្បែក​ស្ងួត។ យើងអាចលាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេជាមួយម្សៅបេកឃីងសូដាកន្លះស្លាបព្រា​កាហ្វេ។ ៨. កាហ្វេ ម្សៅ ឬកាកកាហ្វេមានសភាពក្រើមដែលអាចជួយកម្ចាត់កោសិកាស្បែកងាប់ចេញពីមុខ និង​ជួយ​ឱ្យ​ស្បែក​មានសំណើម ហើយស័ក្តិសមជាមួយស្បែកស្ងួត។ យើងអាចលាយកាហ្វេ​មួយស្លាបកាហ្វេ​ជាមួយប្រេងដូងមួយស្លាបព្រាកាហ្វេ។ [embed-health-tool-bmr] ៩. ល្ហុង ល្ហុងស័ក្តិសមជាមួយស្បែកចំរុះ និងមានផ្ទុកអង់ស៊ីមដែលជួយកម្ចាត់កោសិកាស្បែក​ងាប់​ ឬរបួស […]


ស្បែក

មានគម្រោងដើរលេងប្រទេសត្រជាក់ ប្រយ័ត្នបញ្ហាស្បែកមួយនេះ

Frostbiteឬ​ការ​ស្លាប់​ជាលិកា​ដោយ​ត្រូវ​ត្រជាក់​ ជា​​របួស​ដែល​​បណ្ដាល​​មក​ពី​ការ​កក​នៃ​ស្បែក​ និង​ជា​លិកា​​ផ្សេង​ទៀត​។ នៅ​ដំណាក់កាល​ដំបូង​នៃ​Frostbite ​មិន​មាន​ការ​បំផ្លាញ​ស្បែក​ធ្ងន់ធ្ងរ​​​នោះ​ទេ​។ ការ​បណ្ដោយ​ស្បែក​ឲ្យ​ត្រូវ​ត្រជាក់​ ក្នុង​អាកាសធាតុ​ដែល​មាន​ខ្យល់​ខ្លាំង​ អាច​នាំ​ឲ្យ​យើង​ងាយ​រងគ្រោះ​ដោយ​​បញ្ហា​ស្បែក​ដ៏​គ្រោះថ្នាក់​មួយ​នេះ​។ យ៉ាង​ណា​មិញ បើ​ទោះ​ជា​យើង​ពាក់​ស្រោម​ដៃ​ ឬ​សំលៀក​បំពាក់​បិទ​ជិត​ យើង​ក៏​នៅ​តែ​មាន​ឱកាស​កើត​Frostbite ដូច​គ្នា​​។ រាល់​ដំណាក់កាល​ណា​មួយ​នៃ​Frostbite គឺ​ទាមទារ​ឲ្យ​យើង​ត្រូវ​ព្យាបាល​ជា​បន្ទាន់​ ពីព្រោះ​វា​អាច​បំផ្លាញ​ស្បែក​ សាច់​ដុំ ឆ្អឹង​ និង​ជាលិកា​ដទៃ​ទៀត​ជា​រៀង​រហូត​។ រោគសញ្ញា​ ដំបូង​ឡើយ​ យើង​មាន​អារម្មណ៍​ថា​ស្បែក​ត្រជាក់​ ចាក់​ឆៀប​ៗ​ ស្ពឹក​ ស្បែក​មើល​ទៅឡើង​ក្រហម​ ស ខៀវ-ស ប្រផេះ-លឿង ពណ៌​ស្វាយ​ ឬ​ពណ៌​ត្នោត​ ដោយ​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​របួស​ស្បែក​ និង​សម្បុរ​ស្បែក​របស់​យើង​ ស្បែក​រាង​រឹង ពង​បែក​ក្រោយ​ពេល​ឡើង​កម្ដៅ​វិញ ក្នុង​ករណី​ធ្ងន់ធ្ងរ​ ​​​​​Frostbite កើត​ឡើង​ជា​ទូទៅ​នៅ​លើ​ម្រាម​ដៃ​ ម្រាម​ជើង​ ច្រមុះ ត្រចៀក​ ថ្ពាល់​ និង​ចង្កា។ ដោយ​សារ​តែ​ស្បែក​ស្ពឹក​ យើង​អាច​មិន​ដឹង​ថា​​មាន​​របួស​ស្បែក​មួយ​ប្រភេទ​នេះ​ ហើយ​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​មើល​ឃើញ ជា​ពិសេស​​សម្រាប់​​អ្នក​ដែល​មាន​​ស្បែក​ខ្មៅ ឬ​ត្នោត​។ [embed-health-tool-heart-rate] ​​ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​? ក្នុង​ករណី​ដែល​យើង​​សង្កេត​ឃើញ​រោគសញ្ញា​ខាង​ក្រោម​ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​៖ រោគសញ្ញា​នៃFrostbite ​​នៅ​លើ​ស្បែក​សើ​ៗ និង​ជ្រៅ ឈឺចាប់​កាន់​តែ​ខ្លាំង ហើម​ រលាក​ ឬ​ចេញ​ទឹក​រងៃ​នៅ​បរិវេណ​រង​គ្រោះ​ គ្រុន​ក្ដៅ​ […]


ស្បែក

អ្នកឧស្សាហ៍សូណា ដឹងអត់ថា​ជួយសុខភាពស្បែកអ្វីខ្លះ?

កម្ដៅនៅក្នុង បន្ទប់សូណា មានអត្ថប្រយោជន៍ច្រើនចំពោះរាងកាយ និង សុខភាព តួយ៉ាងខណៈពេលនេះ អាចលើកយកត្រឹមតែសុខភាពស្បែកមួយ មកនិយាយសិន ថាមានអត្ថប្រយោជន៍អ្វីខ្លះ។ ជាក់ស្ដែងបើនិយាយទៅដល់ ការធ្វើសូណាគឺគិតដល់ការធ្វើសំយោគស្បែកជាមួយនឹងចំហាយកម្ដៅ ដើម្បីបញ្ចេញ ញើសបង្ហូរជាតិពុលក្នុងខ្លួនឆ្លងកាត់ស្បែក។ ការធ្វើបែបនេះវាមានផលវិជ្ជមានច្រើនចំពោះសុខភាពស្បែក ដោយគិតរាប់ ត្រឹមពីចំណុចដំបូង ចាប់ផ្ដើមពីដំណើរលំហូរឈាម និង ចង្វាក់បេះដូងក្នុងរាងកាយជាមុន។ ក្នុង​បន្ទប់​សូណា ចាប់ ២ទៅ ៥នាទី ចង្វាក់បេះដូងចាប់ផ្ដើមកើនឡើងសន្ទុះញាប់ជាងមុន ចរន្ដលំហូឈាមតាមសរសៃឈាមនឹងត្រូវចាប់ផ្ដើមកើនឡើង ហើយរីកធំដោយស្វ័យប្រវត្ដិ និង បែបលក្ខណៈធម្មជាតិ ដែលជំរុញឲ្យមានការបែកញើសពេញខ្លួនប្រាណ។ ចរន្ដឈាមហូរសព្វរាងកាយ នឹងនាំទៅជាមួយអ៊ុកស៊ីសែន និង សារធាតុចិញ្ចឹជាច្រើនប្រភេទទៅកាន់ស្បែក ជំនួយដល់សុខភាពស្បែកឲ្យមានសំណើម។ បន្ទាប់ពីនោះ ការបែកញើស ក៏បាននាំចេញនូវជាតិពុលជាច្រើនប្រភេទ ពីស្បែកផងដែរ។ អត្ថបទគួរអាន៖ ទម្លាយអាថ៌កំបាំង​សុខភាព​ម៉េចបាន​គេ​ចូលចិត្ត​ទៅ សូណា សម្បើមម្ល៉េះ! តើចូលសូណាអាចជួយយើង​សម្រកទម្ងន់ដែរទេ? កើតមុនលើដងខ្លួន សាកវិធីនេះ អាចជួយ​បាន កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ ជំងឺ ៤ប្រភេទ ដែលងាយឆ្លងនៅក្នុងអាងហែលទឹក ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ ​អនុវត្ត​សកម្មភាព​ប្រចាំថ្ងៃ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទងនឹងសុខភាពស្បែក អ្នកស្រី Renée Rouleau អ្នកជំនាញ […]


ស្បែក

ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ

បបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកជាអ្វីដែលស្រីៗតែងតែចង់បានព្រោះអាចជួយលើកសម្រស់ផ្ទៃមុខ និងធ្វើឱ្យមាត់មានភាពទាក់ទាញ។ ជាអកុសល កត្តាអាកាសធាតុ របបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃអាច​ធ្វើឱ្យ​បបូរ​មាត់​យើងស្ងួត ប្រេះ និងប្រែជាពណ៌ខ្មៅ។ អ៊ីចឹងយើងគួរធ្វើម៉េចដើម្បីបានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកដូចបំណង និងមិនប៉ះពាល់សុខភាព? យើងអាចសាកល្បងវិធីធម្មជាតិទាំង ៨ ដូចខាងក្រោមដើម្បីឱ្យបបូរមាត់យើងមានសុខភាពល្អ ទន់ល្មើយ និងមានពណ៌ផ្កាឈូក៖ ១. ស្ករ និងទឹកឃ្មុំ ស្ករ​សគឺជាស្ក្រាប់​ធម្មជាតិ​ដ៏​ល្អ​ ហើយទឹកឃ្មុំអាចជួយឱ្យស្បែកបបូរមាត់យើងមានសំណើម។ យើង​អាចលាយស្ករ​សជាមួយទឹកឃ្មុំ បន្ទាប់មក​លាប​ឱ្យ​សព្វលើបបូរមាត់ ​ហើយម៉ាស្សា​បបូរមាត់​ជា​ចលនា​​រង្វង់។ ទុកចោល ១០ នាទី រួចលាងទឹកចេញ។ ២. ត្រសក់ ត្រសក់មានប្រសិទ្ធភាពក្នុងការកម្ចាត់ស្បែកខ្មៅ ផ្តល់សំណើមដល់ស្បែក និងធ្វើឱ្យបបូរមាត់យើង​មាន​ពណ៌ផ្កាឈូក។ យើងអាចត្រដុសចំណិតត្រសក់ថ្នមៗនៅលើបបូរមាត់ជាចលនារង្វង់ ទុកចោល ១៥ នាទី រួច​លាង​ទឹកចេញ។ [embed-health-tool-ovulation] ៣. ប្រទាលកន្ទុយក្រពើ យើងក៏អាចម៉ាស្សាបបូរមាត់ជាមួយប្រទាលកន្ទុយក្រពើថ្នមៗជាចលនា​រង្វង់ បន្ទាប់មកទុកឱ្យស្ងួត រួចលាងទឹកចេញដើម្បីឱ្យបបូរមាត់យើងទន់ ព្រោះ​ប្រទាល​កន្ទុយក្រពើអាចជួយបន្ថែមសំណើមដល់បបូរមាត់យើង។ ៤. ក្រូចឆ្មារ និងស្ករ យើងអាចខាត់បបូរមាត់ម្តងក្នុងមួយសប្តាហ៍ដើម្បីកម្ចាត់កោសិកាស្បែកងាប់ចេញដោយប្រើស្ករស និងក្រូចឆ្មារដោយដាក់ស្ករសលើចំណិតក្រូចឆ្មារ ឬលាយស្ករសកន្លះស្លាបព្រាបាយ​ជាមួយ​ទឹកក្រូចឆ្មារមួយស្លាប​ព្រាបាយ បន្ទាប់មកត្រដុសលើបបូរមាត់ថ្នមៗ​ជាចលនារង្វង់​ប្រហែល​មួយទៅ​ពីរនាទីរហូតដល់ស្កររលាយអស់ រួចលាងទឹកចេញ។ លើសពីនេះទៅទៀត ក្រូចឆ្មារ​មានប្រសិទ្ធិភាព​ក្នុងការជួយឱ្យស្បែកភ្លឺថ្លាដែលអាចជួយកាត់បន្ថយអាការៈខ្មៅបបូរមាត់។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៥. ក្រមួនធម្មជាតិ យើងអាចប្រើក្រមួនធម្មជាតិដូចជា ប្រេងដូង ឬក្រមួនឃ្មុំមកលាបមាត់ដើម្បីរក្សាសំណើម ធ្វើឱ្យបបូរ​មាត់​យើងរលោង […]


ស្បែក

រូបមន្តជួយឲ្យជើងរលោង សម្រាប់ស្រីៗកោររោមញឹក មានរន្ធរោមធំ

គ្នា​យើង​ស្រីៗ​ដែល​សម្គាល់​ឃើញ​ស្នាម​អុជ​ខ្មៅ​តូចៗ​នៅ​លើ​ជើង​ក្រោយ​កោររោម​​រួច​ទេ? មាន​គ្នា​យើង​មួយ​ចំនួន​រអ៊ូ​នឹង​បញ្ហា​ជើង​ឡើង​កន្ទួល រន្ធ​រោម​ធំ មើល​ទៅ​ដូច​មុន​ក្បាល​ខ្មៅ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​គឺ​ដូច​នឹង​សម្បក​ផ្លែ​ស្រ្តបឺរី ឬ Strawberry leg ។ ពេល​ជើង​រលោង ទោះខោ​ខ្លី​​ក៏​ហ៊ាន​ស្លៀក​ដែរ តែ​បើ​ជើង​មិន​ស្អាត ទោះ​ខ្លី​ត្រឹម​ជង្គង់​ក៏​មិន​ចង់​ស្លៀក អ៊ីចឹង​មាន​តែ​កម្ចាត់​បញ្ហា​នេះ​ជាមួយ​រូបមន្ត​ងាយៗ បង្កើន​ទំនុក​ចិត្ត​ស្លៀក​ខ្លី​មក​វិញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ប្ដូរ​ឡាម​កោរ​ញឹក​ញាប់ ការ​កោរ​រោម​ជើង​ដោយ​ប្រើ​ឡាម​ចាស់ មិន​សូវ​មុត អាច​ធ្វើ​ឲ្យ​ជើង​ងាយ​កើត Strawberry leg ណាស់។ យក​ល្អ គ្នា​យើង​គួរ​តែ​ផ្លាស់​ប្ដូរ​ឡាម​កោរ​ឲ្យ​បាន​ញឹក​ញាប់​បន្តិច (ដើម្បី​ជើង​រលោង​ស្អាត ទ្រាំ​ចំណាយ​លើ​ឡាម​ថ្មី​ច្រើន​បន្តិច) ព្រោះ​ការ​ប្រើ​ឡាម​ថ្មី​អាច​ជួយ​ការពារ​បញ្ហា​ស្បែក​ជើង​ដូច​សម្បក​ស្ត្របឺរី​បាន។ ២. ប្រើ​គ្រីម​កោរ​រោម​ផ្ដល់​សំណើម វា​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​កោរ​រោម នៅ​ពេល​រោម និង​ស្បែក​យើង​ទន់​អំឡុង​ពេល​ងូត​ទឹក។ ការ​ប្រើ​គ្រីម​កោរ​រោម​ផ្ដល់​សំណើម​អាច​ជួយ​ការពារ​ស្បែក​ពី​ការ​រលាក​បាន​ទៀត​ផង។ មុន​នឹង​ចាប់​ផ្ដើម​កោរ​រោម​ជើង គ្នា​យើង​គួរ​សម្អាត​ខ្លួន​ជា​មួយ​សាប៊ូ ដើម្បី​ជម្រះ​បាក់តេរី និង​ភាព​កខ្វក់​ឲ្យ​អស់​សិន សឹម​លាប​គ្រីម​កោរ​រោម ហើយ​ចាំ​កោរ​តែ​ម្ដង។ សម្រាប់​អ្នក​មាន​បញ្ហា​ស្បែក​ងាយ​ប្រតិកម្ម គួរ​ជ្រើស​រើស​ផលិត​ផល​ដែល​បញ្ជាក់​ថា សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម និង​គួរ​ចៀស​វាង​ផលិត​ផល​មាន​ជាតិ​ពណ៌ ឬ​បន្ថែម​ក្លិន​ក្រអូប។ អត្ថបទពាក់ព័ន្ធ៖ ស្តាប់ហេតុផលនេះហើយ ប្រុសៗគួរពិចារណាកោររោមក្លៀកឲ្យស្អាតដូចស្រីៗដែរទៅ! ប្រុសៗ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ ​ស្រីៗ​អត់​ចូល​ចិត្តទេ កោរ និងបករោមដៃជើង វិធីមួយណាល្អជាង? ៣. ខាត់​ស្បែក​ទៀង​ទាត់ ស្រី​ៗ​គ្នា​យើង​គួរ​តែ​ខាត់​ស្បែក​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​កម្ចាត់​កោសិកា​ស្បែក​ងាប់ ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធញើស និង​ឫស​រោម​រីក​ធំ។ យើង​គួរ​ខាត់​សម្អាត​ស្បែក​ជាមួយ […]


ស្បែក

នៅសុខៗម៉េចរមាស់ពេញខ្លួន? ដោះស្រាយបែបណា?

អាការៈ​រមាស់​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រលាក​ ក្រហាយ​ ក៏​ដូចជា​​ចង់​អេះ​ស្បែក​ត្រង់​បរិវេណ​នោះ​។ ពេល​ខ្លះ យើង​អាច​រមាស់​នៅ​តំបន់​តែ​មួយ​ ប៉ុន្តែ​ពេល​ខ្លះ​ទៀត យើង​ក៏​អាច​រមាស់​ពេញ​រាងកាយ​ដូច​គ្នា។ ទន្ទឹម​នឹង​អាការៈ​រមាស់​នេះ យើង​ក៏​អាច​ឡើង​កន្ទួល​ ឬ​ត្រអក​ផង​ដែរ​។ អ្វី​ធ្វើ​ឲ្យ​កើត​មាន​អាការៈ​រមាស់​? អាការៈ​រមាស់​អាច​ជា​រោគសញ្ញា​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ ដែល​ក្នុង​នោះ​រួម​មាន​៖ អាលែកហ្ស៊ី​ទៅ​នឹង​អាហារ សត្វ​ល្អិត​ទិច​ ល្អង​ធូលី និង​ថ្នាំ​ពេទ្យ​ ជំងឺ​ស្បែក​ដូចជា​ត្រអក​ រលាក​ស្បែក​រ៉ាំរ៉ៃ និង​ស្បែក​ស្ងួត ​ប្រតិកម្ម​ទៅ​នឹង​សារជាតិ​គីមី គ្រឿង​សម្អាង​ និង​សារធាតុ​ដទៃ​ទៀត​។ ពពួក​ប៉ារ៉ាស៊ីត ដូចជា​ព្រូន​ ចៃ​ មាន​ផ្ទៃពោះ ​ជំងឺ​ថ្លើម​ តម្រង​នោម​ ឬ​ក្រពេញ​ទីរ៉ូអ៊ីត ជំងឺ​មហារីក​ជាក់លាក់​ ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។​​ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! យើង​គួរ​ព្យាបាល​អាការៈ​រមាស់​ដោយ​វិធី​ណា​? ​ពិត​ណាស់​ អាការៈ​រមាស់​ភាគ​ច្រើន​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្តែ​ គ្នា​យើង​ក៏​អាច​សាកល្បង​តិចនិក​ទាំង​នេះ​៖ ស្អំ​កំណាត់​ត្រជាក់​ ប្រើ​ក្រែម​ផ្ដល់​សំណើម ងូតទឹក​ក្ដៅ​ឧណ្ហ​ៗ ប្រើប្រាស់​ក្រែម​លាប​រមាស់​​ប្រភេទ Hydrocortisone ឬ Antihistamines ជៀសវាង​អេះ ជៀសវាង​សំលៀក​បំពាក់​ដែល​ងាយ​រលាក និងមិន​ត្រូវ​ប៉ះពាល់​កម្ដៅ ក៏​ដូចជា​​សំណើម​ខ្លាំង​ពេក អត្ថបទគួរអាន៖ ចង់បានស្បែកស្រស់ថ្លា គួរកាត់បន្ថយអាហារប៉ុន្មាន​មុខ​នេះ តិចនិកជ្រើសរើសផលិតផលឲ្យ​ត្រូវនឹង​សភាពស្បែក បង្ការ​បញ្ហាផ្សេងៗ តិចនិកថែទាំស្បែកមុខ […]


ស្បែក

គួរជ្រើសរើសក្រែមលាបមាត់បែបណាទើបសុវត្ថិភាព?

ការជ្រើសរើសក្រែមលាបមាត់ដែលមានសុវត្ថិភាពមិនត្រឹមតែអាចជួយបន្ថែមសម្រស់ដល់មាត់ទេ ថែមទាំងការពារយើងពីហានិភ័យសុខភាពជាច្រើនទៀត ព្រោះស្បែកបបូរមាត់ងាយប្រតិកម្មណាស់ ហើយក្រែម​លាបមាត់អាចចូលក្នុងខ្លួនយើងតាមរយៈមាត់។ តើគួរជ្រើសរើស​​ក្រែម​លាប​មាត់បែបណាទើបមានសុវត្ថិភាព? យោងតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានឱ្យដឹង​ថា ក្រែមលាបមាត់ជាច្រើន​មាន​ផ្ទុកសារធាតុសំណ និងសារធាតុពុលផ្សេង​ទៀតជាច្រើន។ យើងគួរចៀសវាងប្រើក្រែមលាបមាត់ដែលមានធាតុផ្សំដូចជា៖ ១. Siloxanes Siloxanes គឺជាសារធាតុគីមីដែលបានមកពីបន្សំរវាងអាល់កាន អុកស៊ីសែន និងស៊ីលីកុន ហើយ​ត្រូវ​បានប្រើដើម្បីធ្វើឱ្យក្រែមលាបមាត់រលោង និងមានសំណើមដែលធ្វើឱ្យក្រែមលាបមាត់ទន់ និង​ងាយស្រួល​លាប។ Siloxanes អាចជ្រាបក្នុងខ្លួនយើង ហើយរំខានដល់តុល្យភាពអ័រម៉ូន រំខានដល់ប្រព័ន្ធអង់ដូគ្រីន និង​ធ្វើឱ្យយើងមានបញ្ហាបន្តពូជទៀតផង។ ២. MethylParaben MethylParaben ជា​សារធាតុ​​រក្សា​ទុក ហើយអាចប្រឆាំង​នឹង​មេរោគ​ផ្សិត​​​ដែលត្រូវបានប្រើក្នុង​ក្រែម​លាបមាត់​ដើម្បី​ការពារ​មិន​ឱ្យ​ក្រែម​លាបមាត់ដុះផ្សិត និងទុកបានយូរ។ MethylParaben អាចធ្វើ​ឱ្យ​ប្រព័ន្ធ​អង់ដូគ្រីន​មានបញ្ហា និងបង្កើនហានិភ័យកើតមហារីក ។ ៣. Polyparaben Polyparaben ​ជា​សារធាតុ​រក្សាទុកដែល​ការពារក្រែមលាប​បបូរមាត់ពីការ​មាន​បាក់តេរី ​មិន​ឱ្យ​ឡើង​ផ្អូម ​និងការពារជាតិប្រេងក្នុងក្រែមលាបមាត់មិនឱ្យខូច។ Polyparaben អាចបង្កឱ្យយើងអាលែកហ្ស៊ី រំខានដល់តុល្យភាពអ័រម៉ូន និងប្រព័ន្ធអង់ដូគ្រីន។ ៤. Retinyl Palmitate Retinyl Palmitate ជា​សារធាតុ​​រក្សាទុកដែលធ្វើឱ្យក្រែមលាប​បបូរមាត់​នៅ​ស្រស់។ នៅពេល Retinyl Palmitate ជ្រាបចូលក្នុងស្បែករបស់យើង សារធាតុនេះនឹងក្លាយជារ៉ាឌីកាល់ដែលមានជាតិពុល ហើយ​អាចបំផ្លាញ DNA របស់យើង និងបង្កជាមហារីក។ ៥. ល័ក្ត ល័ក្តជាសារធាតុដែលផ្តល់ពណ៌ដល់ក្រែមលាបបបូរមាត់។ ល័ក្តសំយោគ​ជាច្រើន​ផលិត​មកពីប្រេង​ដែល​នឹងស្តុកទុកក្នុងយើងក្នុងទម្រង់ជាជាលិកាខ្លាញ់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ […]


ស្បែក

តិចនិកជ្រើសរើសឡេការពារកម្តៅថ្ងៃ កុំឱ្យប៉ះពាល់​សុខភាពស្បែក

ឡេការពារកម្តៅថ្ងៃអាចការពារស្បែកយើងពីការរលាកដោយកម្តៅព្រះអាទិត្ យដែលអាចបណ្តាលឱ្យយើងរលាកស្បែក ខ្មៅស្បែក ឡើងអាចម៍រុយ ជ្រួញស្បែក និងកើតមហារីកស្បែកជាដើម។ ប៉ុន្តែ​ឡេ​ការពារកម្តៅថ្ងៃមាន​ច្រើនប្រភេទ តើយើងគួរជ្រើសរើសបែបណាទើបមិនប៉ះពាល់​ស្បែក? ឡេការពារកម្តៅថ្ងៃមាន ២ ប្រភេទគឺឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ និងឡេការពារកម្តៅថ្ងៃ​ផ្សំពី​សារធាតុគីមី។ ១. ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ លោកស្រីវេជ្ជបណ្ឌិត Robin Schaffran ប្រធានគ្រូពេទ្យជំនាញខាង​សើ​ស្បែក និងជាសហស្ថាបនិក​ BalmLabs បានលើកឡើងថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែផ្សំចេញពីសារធាតុ zinc oxide (ZnO) និង titanium dioxide (TiO2) ហើយអាចទប់ស្កាត់​កាំរស្មីយូវី​ពីព្រះអាទិត្យ​មិនឱ្យជ្រាបចូល​ស្រទាប់​ស្បែក​យើងដោយជះកាំរស្មីយូវីពីព្រះអាទិត្យត្រលប់​ទៅវិញដូចកញ្ចក់អ៊ីចឹង។ ចំណែក វេជ្ជបណ្ឌិត Rizzo ឯកទេសរោគសើស្បែកបានលើកឡើងថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ​អាច​ការពារបានទាំងកាំរស្មី UVA និង UVB ពីព្រះអាទិត្យ។ ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែមានសាច់ឡេក្រាស់ និងស្អិត ដែលធ្វើ​ឱ្យយើងមានការពិបាកក្នុង​ការលាប និងមិនងាយជ្រាបចូលស្បែកទេ។ ពេលយើងលាបឡេការពារកម្តៅថ្ងៃផ្សំ​ពី​សារធាតុ​រ៉ែរួច ស្បែករបស់យើងអាច​ជាប់សាច់ឡេដែលមើលទៅពណ៌សៗ ហើយងាយ​នឹង​ជ្រះ​ឡេ​អស់ណាស់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមី លោកស្រីវេជ្ជបណ្ឌិត Robin Schaffran បានបន្ថែមថា ឡេការពារកម្តៅ​ថ្ងៃផ្សំពីសារធាតុគីមី​ផ្សំ​ចេញ​ពីសារធាតុ​ដូចជា octinoxate, homosalate, octisalate, avobenzone, ឬ […]


ស្បែក

ម៉ាស​ការ៉ុត​អាចជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ និង​គ្មាន​ស្លាកស្នាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ៉ុត​មិន​ត្រឹម​តែ​មាន​អត្ថប្រយោជន៍​ខ្លាំង​សម្រាប់​សុខភាព​ភ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​ ​ជាតិ​រ៉ែ និង​​អុកស៊ីតកម្ម​ដែល​​​​ជា​គ្រឿង​ផ្សំ​ដ៏​ស័ក្ដិសម​សម្រាប់​ការ​ថែរក្សា​ស្បែក​ដូច​គ្នា​។ ម៉ាស​ការ៉ុត​​​​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​​ និង​ទន់​រលោង​តាម​​បែប​ធម្មជាតិ​​ ហើយ​យើង​អាច​អនុវត្ត​រូបមន្ត​នេះ​ចំនួន​ ២​ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​កាន់​តែ​ប្រសើរ​​។ តើ​​ម៉ាស​ការ៉ុត​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​?​ ១. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ ​​​ម៉ាស​ការ៉ុត​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ដោយ​សារ​តែ​វា​ផ្ទុក​សារធាតុ​Beta carotene វីតាមីន​C វីតាមីន​K និង​ជាតិ​សរសៃ​ខ្ពស់​។ មួយ​វិញ​ទៀត សារធាតុ​ចិញ្ចឹម​ទាំង​អស់នេះ​​ក៏​អាច​ជួយ​ឲ្យ​ស្បែក​​​​ទន់​រលោង​ និង​កម្ចាត់​ចោល​បញ្ហា​ស្បែក​មួយ​ចំនួន​​បាន​ផង​ដែរ​។ ២. រារាំង​ការ​ផលិត​​ជាតិ​ខ្លាញ់​​ ទន្ទឹម​នឹង​នេះ​ដែរ ម៉ាស​ការ៉ុត​អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​​គ្មាន​ស្លាកស្នាម​ ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​ និង​កម្ចាត់​ចោល​កោសិកា​ងាប់​​របស់​​ស្បែក​។ វីតាមីន​A​​នៅ​ក្នុង​ការ៉ុត​អាច​ជួយ​កាត់បន្ថយ​ការ​ផលិត​ជាតិ​ខ្លាញ់​ដែល​លើស​ និង​​រក្សា​ស្បែក​ឲ្យ​នៅ​ស្រស់​ថ្លា និង​គ្មាន​ជាតិ​ពុល​។ លើស​ពី​នេះ ម៉ាស​ការ៉ុត​​អាច​ជួយ​រក្សា​ជាតិ​ទឹក​នៃ​ស្បែក​ និង​ជួយ​កម្ចាត់​បាក់តេរី​លើ​ស្បែក​​ដែល​​អាច​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​នៃ​ស្បែក​។ ៣. ផ្ដល់​សំណើម​ដល់​ស្បែក​ស្ងួត លើស​ពី​នេះ​ ការ៉ុត​សម្បូរ​ទៅ​ដោយ​​ប៉ូតាស្យូម​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បំបាត់​ភាព​ស្ងួត​នៃ​ស្បែក​ ​ថែ​បំប៉ន ក៏​ដូចជា​ផ្ដល់​សំណើម​ដល់​ស្បែក​បាន​យ៉ាង​ល្អ​​ឥត​ខ្ចោះ​។ ​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៤. ការពារ​កម្ដៅ​ថ្ងៃ និង​ពន្យារ​ភាព​ចាស់​​ ​​សារធាតុ​Beta-carotene និង​Carotenoids ​នៅ​ក្នុង​ការ៉ុត អាច​ការពារ​ប្រឆាំង​នឹង​កាំរស្មី​UVA ព្រម​ទាំង​​អាច​កម្ចាត់​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​ថែម​ទៀត​ផង​។ មួយ​វិញ​ទៀត ម៉ាស​ធម្មជាតិ​មួយ​ប្រភេទ​នេះ ក៏​ស័ក្តិសម​សម្រាប់​គ្រប់​ប្រភេទ​ស្បែក​ មិន​ថា​ស្បែក​ខ្លាញ់ ស្បែក​ចាស់​ជ្រីវជ្រួញ ស្បែក​​ងាយ​កើត​មុន​ និង​ស្បែក​ស្ងួត ព្រម​ទាំង​ស្បែក​ងាយ​ប្រតិកម្ម​។ ​តិចនិក​ធ្វើ​ម៉ាស​ការ៉ុត ចំហុយ​ការ៉ុត​ចំនួន​២​ រហូត​ដល់​ការ៉ុត​ទន់​ […]


ស្បែក

ចង់បានស្បែកស្រស់ថ្លា គួរកាត់បន្ថយអាហារប៉ុន្មាន​មុខ​នេះ

ស្បែកស្អាតស្រស់ថ្លាបានមកពីការថែទាំប្រចាំថ្ងៃ និងពីអាហារដែលយើង​ញុំា ប៉ុន្តែទម្លាប់នៃការញុំា​អាហា​រ​អាចបំផ្លាញសុខភាពស្បែករបស់យើងដោយមិនដឹងខ្លួន។ តើអាហារបំផ្លាញស្បែកមានអ្វីខ្លះ ហើយប៉ះពាល់​ដល់​សុខភាព​ស្បែករបស់យើងយ៉ាងណាខ្លះ? លោកស្រី Paulina Lee ឯកទេសចំណីអាហារ និងជាស្ថាបនិកក្រុមហ៊ុន Savvy Stummy, LLC. បាន​លើក​ឡើងថា ជម្រើសអាហារ និងទម្លាប់នៃការញ៉ាំសុទ្ធ​តែអាចជះឥទ្ធិពល​អវិជ្ជមាន​ដល់ស្បែក​របស់​យើង។ ជារឿយៗ ការមានបញ្ហាស្បែកពាក់ព័ន្ធនឹងការរលាក សុខភាពពោះវៀនខ្សោយ និង ​អតុល្យភាព​អ័រម៉ូន។ ដូច្នេះបើយើងចង់បានស្បែកស្អាតស្រស់ថ្លា យើងគួរកាត់បន្ថយ​ការញុំាអាហារដូចជា៖ ១. អាហារធ្វើឱ្យរលាក ការញុំាអាហារដែលធ្វើឱ្យរលាកដូចជា អាហារបំពង អាហារមានជាតិស្ករច្រើន​ និងខ្លាញ់ខ្ពស់ជាដើម​ អាច​ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពពោះវៀន និងបង្កើនការរលាកខាងក្នុង​ដែលនាំ​ឱ្យស្បែក​យើង​ឡើង​មុន។ សុខភាព​​ពោះវៀនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងស្បែករបស់យើង ដូច្នេះ​ប្រសិន​បើសុខភាពពោះវៀនរបស់មិនល្អ សុខភាពស្បែក​​​​របស់ក៏មិនល្អដែរ។ ២. អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់ អាហារដែលសម្បូរទៅដោយកាបូអ៊ីដ្រាតចម្រាញ់ ដូចជាបាយស ភីហ្សា ប៉ាស្តា នំបុ័ងស នំដុត បង្អែម ឬភេសជ្ជៈផ្អែមៗ​គឺជាអាហារ​ដែលមានសន្ទស្សន៍ជាតិស្ករ​ខ្ពស់ដែលអាចបង្កើន​កម្រិត​ជាតិស្ករ​ក្នុងឈាមលឿន។ ការកើនឡើងនៃជាតិស្ករក្នុងឈាមអាចជំរុញការផលិតរបស់អ័រម៉ូន androgens ដែលរួមចំណែកធ្វើឱ្យយើងឡើងមុន។ ៣. អាហារ​ប្រភេទ Fast Food អាហារដូចជា ប៊ឺហ្គឺ ដំឡូងបំពង ភីហ្សា សាំងវិចផ្សំទៅដោយកាបូអ៊ីដ្រាត​ចម្រាញ់ អាហារកែច្នៃ ជាតិខ្លាញ់ ស្ករ និងអំបិលខ្ពស់ដែលធ្វើឱ្យអាហារទាំង​នេះមានរស់ជាតិឆ្ងាញ់។ គ្រឿងផ្សំទាំងនេះ​អាច​ធ្វើ​ឱ្យរាងកាយយើងរលាក។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស