កុមារគ្រប់អាយុចូលរៀន

កុមារ​គ្រប់​អាយុ​ចូលរៀន - កូន​កាន់​តែ​ធំ​ហើយ។ ដល់​អាយុ​ ៦ឆ្នាំ ​ឬ​កូន​ចូលរៀន ​ម៉ាក់ប៉ា​នៅ​តែ​​ទាមទារ​ការ​យក​ចិត្ត​ដាក់​ច្រើនលើ​បញ្ហា​សុខភាព បូករួម​ទាំង​ការ​បន្ថែម​ការ​យល់ដឹង​បន្ថែម​លើ​ផ្នែក​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ក្រៅ​ពី​ការ​បំបៅដោះកូន​

ចំណេះដឹងទូទៅ

កុមារគ្រប់អាយុចូលរៀន

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ

ដោយអង្កេតឃើញ​ថា ជំ​ងឺស្រឡទែន កំពុង​តែ​ឆ្លង និង​កើត​លើកុមារជាច្រើន នាពេល​បច្ចុប្បន្ន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និង​ជំ​ងឺ​ទូទៅ បាន​អំ​ពាវ​នាវ​​ឲ្យ​ឪពុក​ម្តាយ​ទាំង​អស់ ដែលមាន​កូនតូច មាន​ការ​ប្រុងប្រយ័ត្ន និង​ស្វែង​យល់​អំពី​ជំ​ងឺ​នេះ ជាពិសេស​វិធី​បង្ការ និងផល​វិបាក​។    គណនា BMI គណនា BMR គណនាថ្ងៃមេជីវិតញីទម្លាក់ លោកវេជ្ជបណ្ឌិតស៊ីណេត បាន​ពន្យល់អំពី​ជំ​ងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផល​វិបាក និង​ការព្យបាល​ដូច​តទៅ​នេះ៖  ១. អ្វី​ទៅ​ជា​ជំ​ងឺ​ស្រឡទែន? ស្រឡទែន គឺជា​ជំ​ងឺ​ឆ្លង ដែល​បង្ក​ឡើង​ដោយ​វីរុស​ក្រឡែន ពោល​គឺ​ស្ថិតក្នុង​ពពួក​វីរុស paramyxoviruse​។ ជំ​ងឺ​នេះ ចាប់​ផ្តើម​កើត​ដោយ​បង្ហាញពី​រោគ​សញ្ញា​ស្រាល​ៗ​ដូច​ជា ឈឺក្បាល គ្រុន​ក្តៅ និង​អស់​កម្លាំង ជា​ដើម​។ ប៉ុន្តែ បន្ទាប់​មក ជំងឺ​នេះ នឹង​បង្ក​ទៅ​ជា​ការ​ហើម​ធ្ងន់ធ្ងរ​ត្រង់ក្រពេញ​ទឹកមាត់ ដែលនាំ​ឲ្យ​ថ្ពាល់ និង​ថ្គាម ហើម​ប៉ោង។  វីរុសស្រឡទែន ២. តើ​នរណាងាយ​ប្រឈម​នឹង​ជំ​ងឺ​ស្រឡទែន? ជាទូទៅ ជំ​ងឺ​ស្រឡទែន កើត​លើ​កុមារ​អាយុ​​ចាប់​ពី​២ឆ្នាំ រហូត​ដល់​១២ឆ្នាំ ដោយ​សារ​តែ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជា​បានចាក់ថ្នាំបង្ការក៏ដោយ។ ៣. តើជំ​ងឺ​ស្រឡទែនមានរោគសញ្ញាបែបណា? ជា​ធម្ម​តា រោគសញ្ញា​នៃ​ជំ​ងឺ​ស្រឡទែន មាន​សភាព​ស្រាល និង​មិន​ចេញ​អាការៈ​ភ្លាម​ៗ​ឡើយ​។ […]

អត្ថបទផ្សេងទៀតពី កុមារគ្រប់អាយុចូលរៀន

ដល់អាយុចូលរៀន

ស្វែងរក កុមារគ្រប់អាយុចូលរៀន

អាហារូបត្ថម្ភ

ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?

ជឿថា គ្នាយើង​មួយ​ចំនួន​ឮ​ពាក្យ SYNBIOTICS ញឹក​ញាប់​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ដោយ​សារ​វា​ជា​រូប​មន្ត​ថ្មី​ម៉្យាង​មាន​ក្នុង​ទឹក​ដោះ​គោ​ម្សៅ​ក្មេង និង​ល្បី​ថា​មាន​ប្រយោជន៍​ខ្លាំង​ទៅ​លើ​សុខភាព ក៏​ដូច​ជា​ការ​លូតលាស់​របស់​កូន។ ប៉ុន្តែ មាន​ច្បាស់​ឬ​នៅ​ថា​វា​ជា​អ្វី​ឲ្យ​ប្រាកដ? មាន​ប្រយោជន៍​ដល់​អ្វី​ខ្លះ? អ្នកវិទ្យាសាស្ត្រ Gibson នៃ​ចក្រភព​អង់គ្លេស និង Roberfroid នៃ​ប្រទេស​ប៊ែលហ្ស៊ិច បានបង្កើតពាក្យ 'SYNBIOTICS' ក្នុង​ឆ្នាំ ១៩៩៥ ដើម្បី​សំដៅ​ទៅ​លើ​ការ​រួម​បញ្ចូល​គ្នា​នៃ probiotic និង prebiotic ។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គំនិត​នៅ​ពី​ក្រោយ SYNBIOTICS គឺថាការបន្ថែម prebiotics ទៅនឹង probiotic អាច​ជួយ​ធានា​ថា ពពួក​មីក្រូ​សរីរាង្គ​មាន​ក្នុង​រាងកាយ ចូល​ក្នុង​ពោះវៀន ទៅ​ចិញ្ចឹម​បាក់តេរី​ល្អ​ក្នុង​នោះ និង​ជួយ​សុខភាព​ទូទៅ​ល្អ ពិសេស​គឺ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​តែ​ម្ដង។ អត្ថ​ប្រយោជន៍​សុខភាព​បាន​ពី SYNBIOTICSមិន​ត្រូវ​បាន​កំណត់​ចំពោះ​តែ​សុខភាព​ពោះវៀន​នោះ​ទេ ព្រោះ​វា​ក៏​អាច​ផ្ដល់​ប្រយោជន៍​ដល់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ដូច​ស្បែក និង​ខួរក្បាល​ជា​ដើម។ SYNBIOTICS ក៏​អាច​ជួយ​រក្សា​បេះដូង ឲ្យ​មាន​សុខភាព​ល្អ ជំរុញ​ដល់​ការ​សម្រក​ទម្ងន់ បំបាត់​ការ​រលាក និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹងមាំ ការពារ​សុខភាព​ពី​ជំងឺ​តូច​តាច​មួយ​ចំនួន​បាន​ទៀត​ផង។ ឥឡូវ​នេះ SYNBIOTICS ជា​រូបមន្ត​ពិសេស​ដ៏​ថ្មី​ស្រឡាង​មួយ​មាន​ក្នុង​ទឹក​ដោះ​គោ​ម្សៅ​ក្មេង ម៉ាក់​ប៉ា​អាច​ជ្រើស​រើស​ផ្ដល់​ឲ្យ​កូន​ញ៉ាំ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ជួយ​សុខភាព​ក្រពះ​ពោះ​វៀន​កូន​រឹងមាំ មិន​ងាយ​កើត​ជំងឺ​រាករួស ហើមពោះ ឬ​ទល់លាមក​។ល។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ហេតុ​អ្វី​ម៉ាក់​ប៉ា​ត្រូវ​ឆ្លៀត​តាមដាន​ការ​សិក្សា​កូន​ជា​ប្រចាំ ទោះ​រវល់​ក៏​ដោយ?

ក្នុង​នាម​ជា​ម៉ាក់​ប៉ា យើង​ត្រូវ​មើល​ថែ​ទាំ​កូន​គ្រប់​ជ្រុង​ជ្រោយ តាំង​ពី​ការ​ហូប​ចុក ការ​ស្លៀក​ពាក់ គ្រប់​សព្វ​គ្រប់​បែប​យ៉ាង រហូត​ដល់​អាយុ​កូន​ចូល​រៀន ទើប​ម៉ាក់​ប៉ា​មាន​ពេល​ទំនេរ​ខ្លះ។ យ៉ាង​ណា​មិញ នៅ​ពេលកូន​ចូល​រៀន ក៏​មាន​ន័យ​ថា ម៉ាក់​ប៉ា​ត្រូវ​ចំណាយ​ពេល​តាមដាន​ការ​សិក្សា​កូន​ដែរ ទោះ​ខ្លួន​ឯង​រវល់​ប៉ុនណា​ក៏​ដោយ។ ការ​ស្រាវជ្រាវ​ពី National Coalition for Parent Involvement in Education បាន​ឲ្យ​ដឹង​ថា សិស្ស​ដែល​មាន​ម៉ាក់​ប៉ា​ជួយ​ជ្រោមជ្រែង​ ឬតាមដាន​ការ​សិក្សាកូន ភាគ​ច្រើន​ទទួល​បាន​ពិន្ទុ​ខ្ពស់ ចូល​រៀន​សាលា​ទៀង​ទាត់ មាន​ជំនាញ​សង្គម​ខ្លាំង បង្ហាញ​អាកប្បកិរិយា​សមរម្យ និង​ងាយ​សម្រប​ខ្លួន​បាន​ល្អ​នៅ​ក្នុង​សាលា។ ទាក់​ទង​នឹង​លទ្ធផល​ការ​សិក្សា​របស់​កូន​ល្អ ឋានៈ​គ្រួសារ ឬ​ចំណូល​ដែល​គ្រួសារ​រក​បាន​មិន​ជួយ​អ្វី​ទេ ប៉ុន្តែ​អ្វី​ដែល​ជួយ​ដល់​កូន​នោះ​គឺ​ការ​ចូល​រួម តាម​ដាន​ការ​សិក្សា​​កូន​ជា​ឈ្នាន់​មួយ​ជួយ​កូន​ឲ្យ​មាន​ភាព​ជោគ​ជ័យ​ក្នុង​ការ​សិក្សា។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដដែល​ខាង​លើ។ ដូច​គ្នា​នេះ​ដែរ លោក​ស្រី កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា មិន​ថា​ម៉ាក់​ប៉ា​មមាញឹក​នឹង​ការងារ​ប៉ុនណា​ទេ គួរ​តែ​តាម​ដាន​ការ​សិក្សា​កូន​ឲ្យ​ជាប់​ដូច​ជា ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន ឆែក​សៀវភៅ​របស់​កូន។ល។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ដឹង​ថា​កូន​រៀន​ពូកែ​ខាង​អី និង​មាន​ចន្លោះ​ខ្វះ​ខាត​ផ្នែក​ណា​ខ្លះ ហើយ​យើង​អាច​សុំ​ជំនួយ​ពី​គ្រូ​បង្រៀន​កូន​ឲ្យ​ជួយ​បំពេញ​ចន្លោះ​ខ្វះ​ខាត​ដែល​កូន​មាន​ជំនួស​យើង​ជា​ម៉ាក់​ប៉ា។ វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស រោគ កុមារ ដ្បិត​តែ​ការ​ចូល​រួម​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​របស់​កូន​ពី​ម៉ាក់​ប៉ា​សំខាន់ ប៉ុន្តែ​ម៉ាក់​ប៉ា​ក៏​គួរ​តែ​ដាស់​តឿន​ខ្លួន​ឯង​ឲ្យ​តាម​ដាន​ការ​សិក្សា​កូន​ដោយ​ភាព​វិជ្ជមាន ដោយ​មិន​ដាក់​សម្ពាធ​លើ​កូន​ឲ្យ​រៀន​បាន​លេខ​ល្អ​រាល់​ខែ ឬ​វាយ​កូន ឬ​ប្រៀប​ធៀប​កូន​ខ្លួន​ឯង​នឹង​កូន​អ្នក​ដទៃ​ដែរ។ អត្ថបទគួរអាន៖ ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ […]


ដល់អាយុចូលរៀន

ឱ្យកូនលោតលេងលើគ្រែរ៉ឺស័រមានប្រយោជន៍ច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង

ការលោតលេងលើគ្រែរ៉ឺស័រធ្វើឱ្យកុមារសប្បាយ ហើយមិនថាកុមារតូច ឬធំទេចូលចិត្តលោត​លេង​បែបនេះ​ណាស់។ ម៉ាក់ប៉ាដឹងទេថា ក្រៅពីធ្វើ​ឱ្យ​អាអូនសប្បាយហើយ តើការលោតលេងលើគ្រែរ៉ឺស័រ​ផ្តល់ប្រយោជន៍អ្វីខ្លះដល់អូនៗ? ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការលោតលេងលើគ្រែរ៉ឺស័រ៖ ១. ជំរុញឱ្យកូនធ្វើសកម្មភាពរាងកាយ តាមការសិក្សាបានឱ្យដឹងថា ការលោតលេងលើគ្រែរ៉ឺស័រជាការហាត់ប្រាណ​​ដែលសប្បាយ ហើយ​អាច​ជួយឲ្យកូនដុតបំផ្លាញកាឡូរីបានច្រើនជាងការរត់ត្រឹកៗទៅទៀត។ ២. ជួយឱ្យសាច់ដុំរឹងមុំា ការលោតលេងលើគ្រែរ៉ឺស័រជាប្រចាំអាចជួយពង្រឹងសាច់ដុំ ព្រោះ​អាអូន​ត្រូវការប្រើប្រាស់​សាច់​ដុំកំភួនជើង ភ្លៅ គូទ និងចង្កេះជាដើមដើម្បី​លោតឡើងលោតចុះ និងទប់លំនឹងដែល​ធ្វើឱ្យ​សាច់​ដុំកន្លែងទាំងនោះរឹងមុំា។ ៣. ល្អចំពោះសុខភាពបេះដូង ការលោតលេងលើគ្រែរ៉ឺស័រអាចបង្កើនចង្វាក់បេះដូងដែលជួយពង្រឹងសាច់ដុំបេះដូង និងធ្វើឱ្យ​សរសៃ​​ឈាមបេះដូងមានសុខភាពល្អ ទំាង​អាអូន​​មិនដឹងថាខ្លួនឯងកំពុងហាត់ប្រាណ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. ជួយសម្អាតប្រព័ន្ធទឹករងៃ ការលោតលេងលើគ្រែរ៉ឺស័រអាចជួយបង្កើនចលនាប្រព័ន្ធទឹករងៃដែល​ជួយ​បញ្ចេញជាតិពុលចេញពីរាងកាយ។ ពេលរាងកាយគ្មានជាតិពុល ប្រព័ន្ធការពាររាងកាយរបស់អាអូននឹងខ្លំាងជាងមុន។ ៥. បង្កើនភាពបត់បែន នៅពេលអាអូនលោតចុះឡើងលើគ្រែរ៉ឺស័រ សាច់ដុំនឹងកន្ត្រាក់ ហើយរលាជាច្រើនដង។ ជាង​នេះ​ទៅទៀត ពេលអាអូនលោតលើគ្រែរ៉ឺស័រ ជើង និងដៃអាចលាតសន្ធឹងតាមទីដៅផ្សេងៗគ្នា បន្ទាប់​មក​កូនអាចធ្លាក់មកលើគ្រែរ៉ឺស័រវិញលើទីតាំងផ្សេងៗគ្នាដែលតម្រូវ​ឱ្យ​អាអូនប្រើប្រាស់រាងកាយទាំងមូលដើម្បីទប់លំនឹងកុំឱ្យដួល។ ចលនាទាំងអស់នេះសុទ្ធតែអាចជួយ​ឱ្យរាងកាយកូនមាន​ភាព​បត់បែនកាន់តែខ្លាំងដែលជួយឱ្យកូនធ្វើចលនាជាច្រើន​ដូចជា ដើរ រត់ ឬឡើង​ជណ្តើរ​ដោយមិនមានការដកដង្ហើមខ្លាំង ឬឈឺសាច់ដុំ។ ៦. ជួយបង្កើនទំនុកចិត្ត ពេលអាអូនរៀនលោតលើគ្រែរ៉ឺស័រ ឬព្យាយាមរៀនធ្វើចលនា ឬកាយវិការផ្សេងៗ​នៅពេល​កំពុង​លោត​គឺជាពេល​ដែលអាអូនសាកល្បងអ្វីដែលថ្មី។ ដោយសារការលោតនេះសប្បាយ អាអូន​នឹង​ព្យាយាម​រៀនរហូតដល់ចេះ។ នៅពេលអាអូនរៀនចេះ អាអូននឹងកើនទំនុកចិត្តលើខ្លួនឯងដោយ​សារ​អាអូនដឹងថា អាអូនអាច​ធ្វើ​បាន​នៅពេលអាអូនព្យាយាម។ ការលោតលេងលើគ្រែរ៉ឺស័រមិនត្រឹមតែធ្វើឱ្យអាអូនសប្បាយដែលល្អចំពោះ​​សុខភាពផ្លូវចិត្ត និង​ជួយ​ដល់​ការអភិវឌ្ឍផ្នែកបញ្ញាស្មារតីទេ ថែម​ទាំងជួយឱ្យអាអូនមានសុខភាពល្អទៀតផង។ អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ […]


អាហារូបត្ថម្ភ

ក្រុមអាហារជួយបង្កើនភាពវាងវៃខួរក្បាលកូន ថែមពីលើការហ្វឹកហាត់

ការថែទាំកូនបានដិតដល់ និងបំប៉នអាហារូបត្ថម្ភបានត្រឹមត្រូវ នោះអាអូននឹងទទួលបានការលូតលាស់ល្អ រាងកាយមាំមួន ឯបញ្ញាស្មារតីក៏វាងវៃទៀត។ ចង់ឲ្យខួរក្បាលកូនឆ្លាតមិនមែនគ្រាន់តែហ្វឹកហាត់ដោយការបង្ហាត់បង្រៀនពីនេះពីនោះតែមួយមុខទេ ត្រូវរួមផ្សំជាមួយអាហារូបត្ថម្ភល្អដូចគ្នា។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អាហារអ្វីខ្លះអាចជួយឲ្យខួរក្បាលកូនឆ្លាតវាងវៃ? ស៊ុត - នឹកស្មានមិនដល់ទេត្រូវឬអត់? ស៊ុត ជាអាហារល្អចំពោះខួរក្បាល ដោយសារសម្បូរវីតាមីន B6 និង B12 អាស៊ីដហ្វូលីក ពិសេសសារធាតុ Choline ដែលជាសារធាតុចម្បងបង្កើតចេញជាអាស៊ីដCholine ជួយដល់ប្រព័ន្ធសរសៃប្រសាទឲ្យគ្រប់គ្រងអារម្មណ៍ និងការចងចាំកាន់តែល្អ។ ខ្លាញ់ត្រី - ត្រីសម្បូរខ្លាញ់ ត្រូវចាត់ទុកជាអាហារចម្បងជួយដល់ខួរក្បាលដូចជា ត្រីសាល់ម៉ុន និងត្រីសាឌីន ព្រោះពពួកត្រីទាំងនេះ សម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣។ អាស៊ីដខ្លាញ់អូមេហ្គា ៣នេះ សំខាន់ខ្លាំងណាស់សម្រាប់សុខភាពខួរក្បាល វាជួយឲ្យខួរក្បាលអាអូនចងចាំបានល្អ និងមានអារម្មណ៍ស្រស់ស្រាយ។ បន្លែបៃតង – យើងដឹងហើយថា បន្លែបៃតងល្អប៉ុនណាសម្រាប់សុខភាពទូទៅ ប៉ុន្តែពួកវាផ្ទុកទៅដោយ B6 B12 ជាតិដែក និងអាស៊ីដហ្វូឡាត ដែលគាំទ្រខួរក្បាលជួយឲ្យកូនមានប្រាជ្ញាវាងវៃ។ ក្រូច - ក្រូចជាផ្លែឈើសម្បូរវីតាមីនបំផុត ជួយសុខភាពរាងកាយទាំងមូលបានច្រើនណាស់ ក្នុងនោះក៏អាចជួយឲ្យខួរក្បាលធ្វើការកាន់តែល្អដូចគ្នា។ វីតាមីន C ក្នុងផ្លែក្រូច […]


ការលូតលាស់អាយុ ៦ឆ្នាំ

ឲ្យកូនលេង ឬហែលទឹក ផ្ដល់គុណសម្បត្តិច្រើននឹកស្មានមិនដល់

ម៉ាក់​ប៉ា​សាក​ប្រាប់​កូន​ថា "តោះ​កូន! ទៅ​លេង​សួន​ទឹក។" ច្បាស់​ជា​អា​អូន​លោត​កញ្ឆេង សប្បាយ​ចិត្ត​ពេញ​មួយ​ថ្ងៃ​មិន​ខាន។ ក្មេងៗ​ចូល​ចិត្ត​លេង​ទឹក​ណាស់ តែ​ម៉ាក់​ប៉ា​មិន​សូវ​បណ្ដោយ​ឲ្យ​លេង​តែ​អាច ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​កើត​ឡើង។ យ៉ាង​ណា​ក៏​ដោយ យើង​ក៏​ត្រូវ​ដឹង​តែ​ថា ការ​ឲ្យ​កូន​លេង ឬ​ហែល​ទឹក ផ្ដល់​ប្រយោជន៍​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​របស់​កូន​ដែរ មិន​មែន​បាន​តែ​សប្បាយ​មួយ​មុខ​ទេ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប្រយោជន៍​នៃ​ការ​ឲ្យ​កូន​លេង ឬ​ហែល​ទឹក ១. ដឹង​ពី​សុវត្ថិភាព​ពេល​ក្នុង​ទឹក ហេតុ​អ្វី​បាន​ជា​ម៉ាក់​ប៉ា​មិន​ចង់​ឲ្យ​កូន​លេង​ក្នុង​ទឹក? ក៏​ព្រោះ​តែ​ខ្លាច​កូន​ជួប​គ្រោះ​ថ្នាក់ ឧ. លង់​ទឹក ឈ្លក់​ទឹក​ជាដើម។ នៅ​ពេល​ដែល​ម៉ាក់​ប៉ា​ឲ្យ​កូន​ចូល​រៀន​ហែល​ទឹក នោះ​អា​អូន​នឹង​អាច​ដឹង​ពី​សុវត្ថិភាព​ពេល​លេង​ក្នុង​ទឹក។ ២. ហាត់​ប្រាណ ការ​ហែល​ទឹក​ជា​វិធីសាស្ត្រ​ដ៏​សប្បាយ​មួយ ដើម្បី​ឲ្យ​កូន​ៗ​បញ្ចេញ​សកម្មភាព​រាងកាយ និង​មាន​សុខភាព​ល្អ។ ការ​ហែល​ទឹក​ប្រៀប​បាន​នឹង​លំហាត់​ប្រាណ​ជួយ​បង្កើន​កម្លាំង ភាព​បត់​បែន​រាងកាយ និង​អាច​ជួយ​ឲ្យ​កូន​លូតលាស់​កម្ពស់​បាន​ទៀត​ផង។ ៣. ពង្រឹងសមត្ថភាពសួត រឿង​ចម្បង​មួយ​ដែល​អ្នក​ហែល​ទឹក​រៀន​តាំង​ពី​ដំបូង​គឺ​របៀប​គ្រប់​គ្រង​ដង្ហើម ដែល​ម្យ៉ាង​វិញ​ទៀត​ជួយ​បង្កើន​សមត្ថភាព​សួត​របស់​ពួក​គេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ហែល​ទឹក​អនុញ្ញាត​ឲ្យ​អុកស៊ីហ្សែន​បូម​ចូល​ទៅ​ក្នុងពេញ​រាងកាយ និង​ផ្ដល់​ថាមពល​កាន់​តែ​មាន​ប្រសិទ្ធិភាព។ ៤. ពង្រឹង​ការ​ផ្ដោត​អារម្មណ៍ ការ​ហែល​ទឹក​ត្រូវ​ការ​ផ្ចង់​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ដូច​ជា ការ​ប្រើ​ដៃ និង​ជើង​ធាក់​ទឹក ឲ្យ​ស្រប​គ្នា និង​ការ​គ្រប់​គ្រង​ដង្ហើម ដែល​មិន​ទុក​អារម្មណ៍​ច្រើន​ដើម្បី​ផ្ដោត​ទៅ​លើ​អ្វី​ផ្សេង​ទៀត​ឡើយ។ ចំណាំ៖ ការ​ឲ្យ​កូន​លេង ឬ​ហែល​ទឹក ជា​សកម្មភាព​រីករាយ​មួយ​សម្រាប់​កូនៗ និង​ផ្ដល់​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ដែល​នឹក​ស្មាន​ថា​នឹង​ទទួល​បាន​ដោយ​គ្រាន់​តែ​ហែល​ទឹក​សោះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពេល​កូន​លេង​ទឹក ម៉ាក់​ប៉ា​ត្រូវ​តែ​តាម​ដាន​កូន​ឲ្យ​ជាប់​ជានិច្ច ឬ​បើ​អាច ចុះ​ទៅ​លេង​ជាមួយ​ដើម្បី​សុវត្ថិភាព។ អត្ថបទគួរអាន៖ ហេតុផល […]


ដល់អាយុចូលរៀន

ស្គាល់ទេពកោសល្យកូន អាចទាយដឹងខ្លះៗពីអាជីពរបស់កូននៅអនាគត

កុមារទាំងអស់សុទ្ធតែមានទេពកោសល្យផ្ទាល់ខ្លួន និងខុសៗគ្នា។ ការដឹង​ពីទេពកោសល្យ​របស់​កូនៗ​អាចជួយម៉ាក់ប៉ាដឹងពីសមត្ថភាព និងអាចជួយអាអូនជោគជ័យក្នុងអាជីពអនាគត។ តើក្មេងៗមានទេពកោសល្យពីកំណើតអ្វីខ្លះ? ហើយអាជីពណាខ្លះត្រូវនឹងទេពកោសល្យអាអូន? កុមារម្នាក់ៗ​អាច​មានទេពកោសល្យ ឬភាពវៃឆ្លាតពីកំណើតមួយ​ឬ​ច្រើន​ក្នុង​ចំណោម​ប្រាំបួននេះ៖ ១. ទេពកោសល្យខាងអក្សរ អាអូនដែលមានទេពកោសល្យខាងអក្សរចេះពាក្យច្រើន ចូលចិត្តការ​អាន ភាសា ពាក្យជួន ពាក្យ​បណ្តៅ និងការសិក្សាសង្គមជាងគណិតវិទ្យា ឬវិទ្យាសាស្ត្រ រៀនភាសាបរទេសយ៉ាងងាយស្រួល អាចប្រកបពាក្យ និងសរសេរពាក្យពិបាកបានល្អ ហើយបញ្ចេញគំនិតបានល្អ។ អាជីពអនាគត៖ កវីនិពន្ធ អ្នកកាសែត គ្រូបង្រៀន ឬមេធាវីជាដើម។ ២. ទេពកោសល្យខាងលេខ បើ​កូនមានទេពកោសល្យខាងលេខតែងតែចង់ដឹង ឬចង់ឃើញពីរបៀបដែលអ្វីមួយដំណើរការ ចូលចិត្តលេខ គណិតវិទ្យា ការពិសោធន៍ កុំព្យូទ័រ ហ្គេមយុទ្ធសាស្ត្រដូចជាអុក ឬល្បែងផ្គុំរូប អាជីព​ថ្ងៃអនាគត​អាច​ជាអ្នកវិទ្យាសាស្ត្រ វិស្វករ អ្នកស្រាវជ្រាវ ឬគណនេយ្យករជាដើម។ ៣. ទេពកោសល្យខាងរូប អាអូនដែលមានទេពកោសល្យខាងរូបអាចមើល និងយល់ពីគំនូស​តាង ឬផែនទីបានយ៉ាងល្អ ស្រមៃ​ញឹកញាប់ មានជំនាញក្នុងការគូរ និង​សូនរូប ហើយចូលចិត្តរុះរើរបស់របរចេញពីគ្នា រួចផ្គុំ​ចូល​គ្នាវិញ អាជីពអនាគត អាចជា​ជាងចម្លាក់ ស្ថាបត្យករ ជាងមេកានិក ឬអ្នករចនាជាដើម។ ៤. ទេពកោសល្យខាងប្រើរាងកាយ អាអូនដែលមានទេពកោសល្យខាងប្រើរាងកាយ ពូកែខាងកីឡា ចូលចិត្ត​ធ្វើចលនា​ជាជាង​នៅ​អង្គុយ​ស្ងៀមៗ អាចធ្វើត្រាប់តាមចលនា ឬកាយ​វិការរបស់អ្នកដទៃបានយ៉ាងងាយ ចូលចិត្តប៉ះវត្ថុផ្សេងៗ រីករាយនឹងសកម្មភាពដែលប្រើរាងកាយ និងអាចប្រើអវយវៈលើរាងកាយបានយ៉ាងល្អ […]


សុខភាពកុមារ

កូនអាចមានជំងឺខ្សោយភ្នែក បើឃើញចេញអាការៈទាំងនេះ

ជំងឺខ្សោយភ្នែក ឬ ជំងឺភ្នែកខ្ជិល (Amblyopia) ស្ដាប់ទៅហាក់ដូចជា សាមញ្ញ ហើយទំនងដូចជា ជំងឺដែលមិនសូវគួរឲ្យព្រួយបារម្ភ ជាពិសេសទៀតនោះ ដូចជាមិនសូវធ្លាប់បានឮពីមុនមកផង។ ប៉ុន្ដែសម្រាប់ ថ្ងៃ នេះ Hello គ្រូពេទ្យ សូមចែករំលែក អំពីព័ត៌មានខ្លះៗ ទាក់ទងនឹង កត្ដាដ៏គួរឲ្យបារម្ភ និង ចំណុចគួរអនុវត្ដ ដើម្បីជៀសវាងពីជំងឺនេះ។ ជាក់ស្ដែង ជំងឺខ្សោយភ្នែក ជាប្រភេទជំងឺម្យ៉ាង ដែលកើតមានជាយូរមកហើយ ហើយជាទូទៅ តែងកើតមាន​ចំពោះកុមារ ចាប់​ពី​កើត រហូតដល់អាយុ ៧ឆ្នាំ។ ភាគច្រើន ជំងឺនេះកើតឡើងដំបូង មិនសូវបង្ហាញសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយក៏មិនសូវ​បង្កជាបញ្ហាអ្វីដល់កុមានោះដែរ ព្រោះកុមារមិនសូវជាប្រតិកម្មនឹងការលំបាក ជាមួយនឹងជំងឺនេះ ដែលជាហេតុ មានកុមារ ​ប្រហែល​ ៣% ដែល​កើតជំងឺនេះ ត្រូវ​ការពាក់វែនតា​អស់មួយជីវិត។ ជំងឺភ្នែកខ្សោយ ជាទូទៅ កើតឡើង​លើភ្នែកម្ខាង អាចខាងស្ដាំ ឬ ខាងឆ្វេង។ កុមារដែលកើតជំងឺនេះ គឺ​មិនអាចប្រើប្រាស់ភ្នែកបានទាំងពីរដូចមនុស្សធម្មតា នោះទេ ពោលភ្នែកម្ខាងដែលមានជំងឺបាត់បង់ ភាពមើលឃើញច្បាស់ ប្រែ​ជា​ ព្រិល ស្រអាប់ […]


កុមារគ្រប់អាយុចូលរៀន

ប៉ាម៉ាក់បំពានផ្លូវចិត្តកូនដោយមិនដឹងខ្លួន បើមានទម្លាប់ទាំងនេះ

ការ​រំលោភ​បំពាន​លើ​កុមារ​មិន​មែន​កំណត់​ត្រឹម​តែ​​ជា​ការ​ប្រើ​អំពី​ហិង្សា​​លើ​រាងកាយ​ប៉ុណ្ណោះ​ទេ ការ​បំពាន​ផ្លូវ​អារម្មណ៍​​កូន​ក៏​អាច​ជះ​ឥទ្ធិពល​ធំធេង​ចំពោះ​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​ផ្លូវ​ចិត្ត​របស់​កូន​ដូច​គ្នា​។ អ្វី​ទៅ​ជា​ការ​រំលោភ​បំពាន​ផ្លូវ​អារម្មណ៍​? ​​វា​ដូច​ទៅ​នឹង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​​កូន​ទេ?​ ក្នុង​នាម​ជា​ប៉ា​ម៉ាក់​ យើង​តែងតែ​ចង់​ផ្ដល់​អ្វី​ដែល​កូន​ត្រូវការ​ ដើម្បី​ឲ្យ​កូន​រស់​នៅ​បាន​​សុខ​ស្រួល​។ ​ប៉ុន្តែ​ ការ​មិន​អើពើ​ទៅ​​នឹង​តម្រូវ​ការ​ផ្លូវ​ចិត្ត​របស់​កូន​​​ ក៏​អាច​បង្ក​ជា​ផលវិបាក​​រយៈពេល​ខ្លី ឬ​រយៈពេល​វែង​ផង​ដែរ​​។ ការ​មិន​ផ្ដល់​ក្ដី​ស្រលាញ់​ មិន​​គាំទ្រ ​​បដិសេធ រិះគន់​ គំរាម​កំហែង គឺ​សុទ្ធ​តែ​ជា​ការ​បំពាន​ផ្លូវ​​អារម្មណ៍​ ហើយ​ទង្វើ​ទាំង​នេះ​ នឹង​​ជះ​ឥទ្ធិពល​មិន​ល្អ​នៅ​ពេល​ដែល​កូន​ធំ​ឡើង​ ដូចជា​ប៉ះពាល់​ដល់​​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ ការងារ​ និង​ទំនាក់ទំនង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត​។ ជាក់​ស្ដែង ការ​បំពាន​ផ្លូវ​កាយ​ ដែល​អម​ជាមួយ​នឹង​ការ​ធ្វើ​បាប​រាងកាយ​ ផ្លូវ​ភេទ ឬ​ការ​មិន​អើពើ​ ​អាច​បំផ្លាញ​ការ​គោរព​ចំពោះ​ខ្លួន​ឯង​ និង​ទំនុក​ចិត្ត​របស់​កុមារ​បាន​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ស្វែង​យល់​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ផ្លូវ​អារម្មណ៍កូន គ្រាន់​តែ​បំពេញ​តម្រូវការ​របស់​កូន​ គឺ​មិន​គ្រប់គ្រាន់​ឡើយ​។ ប៉ា​ម៉ាក់​ក៏​​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ណែនាំ និង​គាំទ្រ​កូន​ផ្នែក​អារម្មណ៍​ដែរ​។ ជា​ធម្មតា​ ក្មេង​តែង​ត្រូវការ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប៉ា​ម៉ាក់​នៅ​គ្រប់​ដំណាក់កាល​ក្នុង​ជីវិត​របស់​ខ្លួន​ ហើយ​ការ​មិន​អើពើ​នឹង​អារម្មណ៍​របស់​កូន ​អាច​នាំ​ឲ្យ​ការអភិវឌ្ឍ​ផ្នែក​អារម្មណ៍​របស់​ក្មេង​មាន​ភាព​ចុះ​ខ្សោយ​។ [embed-health-tool-due-date] ​សញ្ញា​នៃ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​​អារម្មណ៍​​​កូន​ ​​មិន​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​របស់​កូន​ មិន​អើពើ​នឹង​អារម្មណ៍​របស់​កូន​ មិន​ចំណាយ​ពេល​ជាមួយ​​កូន​ រិះគន់​ ឬ​​មិន​​ដែល​សរសើរ​កូន​ មិន​សូវ​ចាប់​អារម្មណ៍​នឹង​ជីវិត​រស់នៅ​របស់​កូន មិន​ដឹង​ពី​សញ្ញា​ដែល​កូន​ត្រូវការ​ជំនួយ​ ចាំតែ​ចាប់​កំហុស​កូន​​​ អត្ថបទគួរអាន៖ ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង សំខាន់​ណាស់! ស្រីៗពពោះ ​និង​បំបៅដោះកូន​គួរដឹង បំបៅដោះកូនកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់ […]


កុមារគ្រប់អាយុចូលរៀន

តិចនិក​ ៦​ យ៉ាង ជួយ​ឲ្យ​ខួរ​ក្បាល​កូន​​គិត​រហ័សរហួន​ និង​វៃ​ឆ្លាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ខួរ​ក្បាល​របស់​ក្មេង​ចាំបាច់​ត្រូវ​ឆ្លង​កាត់​ការ​ដុស​ខាត់​សិន​​​ មុន​នឹង​​អាច​ភ្ជាប់​ទៅ​កាន់​ពិភព​លោក​ដែល​ពោរពេញ​ទៅ​ដោយ​រឿងរ៉ាវ​ផ្សេង​ៗ​ជា​ច្រើន​​​​ ហើយ​ប៉ា​ម៉ាក់​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការងារ​​នេះ ពីព្រោះ​ប៉ា​ម៉ាក់​ជា​គ្រូ​ទី​១​របស់​កូន​។ យ៉ាង​ណា​មិញ ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ និង​ចិត្ត​វិទ្យា ​​អ្នក​ជំនាញ​បាន​រក​ឃើញ​គន្លឹះ​ចំនួន ​៦​យ៉ាង ដែល​​អាច​ឲ្យ​ប៉ា​ម៉ាក់​​បង្វឹក​ខួរ​ក្បាល​កូន​​កាន់​តែ​រហ័សរហួន​ មាន​ការ​បត់​បែន​ខ្ពស់​ និង​ឆ្លាត​វៃ​។ ​១. ជំរុញ​លើក​ទឹក​ចិត្ត ​ជា​ជាង​បង្ខិតបង្ខំ ​ជាក់​ស្ដែង​ ប៉ា​ម៉ាក់​អាច​​លុតដំ​កូន​ឲ្យ​ក្លាយ​ជា​​បុគ្គល​ដែល​ខ្លួន​ចង់​បាន​ ហើយ​ក៏​អាច​ផ្ដល់​បរិយាកាស​ដែល​ជំរុញ​ឲ្យ​កូន​ជ្រើសរើស​គោលដៅ​ដោយ​ខ្លួន​ឯង​បាន​ដូច​គ្នា​។ ជា​ទូទៅ ការ​បង្ខិតបង្ខំ​ឲ្យ​កូន​ធ្វើ​អ្វី​មួយ​ដែល​​ខ្លួន​គេមិន​ចូលចិត្ត​​ ដូចជា​ការ​លេង​ឧបករណ៍​តន្ត្រី​​ណា​មួយ​ជា​ដើម​ នឹង​ធ្វើ​ឲ្យ​ក្មេង​លេង​ឧបករណ៍​នោះ​ដោយ​មិន​ពេញ​​ចិត្ត ព្រម​ទាំង​មាន​សម្ពាធ​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​តែ​​បង្ហាញ​ផ្លូវ​ដល់​កូន​ ដោយ​​ផ្ដល់​ឱកាស​ឲ្យ​កូន​ជ្រើសរើស​ថា​ ឧបករណ៍​តន្ត្រី​ណា​មួយ​ដែល​កូន​ចាប់​អារម្មណ៍ ទើប​ជួយជំរុញ​ទឹក​ចិត្ត​កូន​បន្ថែម​ទៀត ដើម្បី​​ឲ្យ​កូន​មាន​ការ​លូតលាស់​កាន់​តែ​ប្រសើរ​ និង​ពោរពេញ​​​ដោយ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។ ២. ជជែក​ និង​អាន​ឲ្យ​កូន​ស្ដាប់​ឲ្យ​បាន​ច្រើន​ ​​​​​​​​​​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ទោះ​បី​ជា​កូន​មាន​អាយុ​ទើប​តែ​ពីរ​បី​ខែ និង​មិន​យល់​អត្ថន័យ​នៃ​ពាក្យ​យ៉ាង​ណា​ក្ដី​ ក៏​ខួរ​ក្បាល​ក្មេង​​អាច​ប្រើប្រាស់​ពាក្យ​ទាំង​នោះ​បាន​ដែរ​។ កត្តា​នេះ​អាច​​កសាង​​គ្រឹះ​ក្នុង​ការ​រៀន​សូត្រ​ពេល​ក្រោយ​សម្រាប់​​កូន​​​​។ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​​អា​អូន​​បាន​ឮ​ពាក្យ​ច្រើន​ប៉ុន​ណា​ ​ក្មេង​​ក៏​ទទួល​បាន​ឥទ្ធិពល​ពី​ពាក្យ​ទាំង​នោះ​​ច្រើន​​ដូច​គ្នា​ដែរ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​​​​​​​​​​​​​​​​​​​​​៣. ពន្យល់​ឲ្យ​កូន​អស់​ចម្ងល់​ ទោះ​បី​ពេល​ខ្លះ​ ប៉ា​ម៉ាក់​ហត់​នឿយ​ក្នុង​ការ​បកស្រាយ​ ឬ​ពន្យល់​នៅ​ពេល​ដែល​កូន​សួរ​​ដដែល​ៗ​ក៏​ដោយ​​ ប៉ុន្តែ​ប្រសិនបើ​យើង​​ពន្យល់​ពី​​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​​នោះ កូន​អាច​​ចេះ​គ្រប់គ្រង​សកម្មភាព​របស់​ពួក​គេ​កាន់​តែ​មាន​ប្រសិទ្ធភាព​ទ្វេ​ដង​។ [embed-health-tool-bmi] ៤. ពិពណ៌នា​ពី​សកម្មភាព​​ ដោយ​មិន​​សង្កត់​ធ្ងន់​លើ​មនុស្ស ក្នុង​ករណី​ដែល​កូន​ប្រព្រឹត្ត​សកម្មភាព​ខុស​ឆ្គង​ ដូចជា​វាយ​បងប្អូន​ ឬ​ក្មេង​ដទៃ​ទៀត ចូរ​កុំ​ហៅ​កូន​ថា​ជា​ក្មេង​មិន​ល្អ​​។ ផ្ទុយ​ទៅ​វិញ ប៉ា​ម៉ាក់​គួរ​និយាយ​ណែនាំ​កុំ​ឲ្យ​កូន​វាយ​បងប្អូន​ ឬ​ក្មេង​ដទៃ​បន្ត​ទៀត ពីព្រោះ​ទង្វើ​នេះ​មិន​​គប្បី​​ឡើយ​ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ពី ០-៣ខួប តើខួរក្បាលកូនវិវត្តដល់កម្រិតណា? ប៉ាម៉ាក់គួរពង្រឹងបន្ថែមយ៉ាងម៉េច?

អ្នក​ណា​មិន​រំភើប​ត្រេកអរ​ពេល​ឃើញ​កូន​រៀន​ពូកែ ហើយ​ឆ្លាត​វៃ​នោះ ត្រូវ​អត់​ម៉ាក់​ប៉ា​គ្រប់​គ្នា? យើង​ត្រូវ​ដឹង​ថា ខួរក្បាល​កូន​មាន​ការ​វិវត្តន៍​យ៉ាង​ឆាប់​រហ័ស​ពី​កំណើត​ដល់​អាយុ​បី​ឆ្នាំ។ ការ​អភិវឌ្ឍន៍​ខួរក្បាល​របស់​កូន​ជះ​ឥទ្ធិពល​ដល់​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ការ​លូតលាស់។ នៅ​ក្នុង​ការ​លូតលាស់​ខួរ​ក្បាល​កូន​ក្នុង​អាយុ ០-៣ឆ្នាំ មាន​ផ្នែក​សំខាន់ៗ​ចំនួន​បួន​នៃ​ការ​អភិវឌ្ឍ៖ រាងកាយ ភាសា ទំនាក់​ទំនង​សង្គម និង​ផ្នែក​អារម្មណ៍ និង​ការ​យល់​ដឹង។ ដូច​គ្នា​នេះ​ដែរ ការ​អភិវឌ្ឍ​ខួរក្បាល គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ការ​យល់​ដឹង​របស់​កូន។ ការអភិវឌ្ឍន៍ការយល់ដឹងពិពណ៌នាអំពីរបៀបដែលសតិបញ្ញារបស់កុមារលូតលាស់ និងរួមបញ្ចូលការគិត ការរៀន និងជំនាញដោះស្រាយបញ្ហា ដែល​ជំនាញទាំងនេះមានឥទ្ធិពលដល់ផ្នែកផ្សេងទៀតទាំងអស់នៃការលូតលាស់។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! បីឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​កុមារ​គឺ​មាន​សារសំខាន់​សម្រាប់​ការ​រៀន​សូត្រ និង​ការ​អភិវឌ្ឍន៍។ មាន​ម៉ាក់ប៉ា​ជា​ច្រើន​សួរ​ពី​របៀប​ដែល​ពួកគេ​អាច​ជួយ​ខួរក្បាល​កូន​អភិវឌ្ឍ​បាន។ មធ្យោបាយ​ដ៏​ល្អបំផុត​គឺ​ត្រូវ​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​កូន​របស់​អ្នក​តាម​រយៈ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូចជា ការ​លេង ការ​អាន និង​នៅ​ក្បែរ​កូន​ពេល​ពួក​គេ​មាន​អារម្មណ៍​តាន​តឹង។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខួរក្បាល​កូន៖ ១. ការ​លេង ការលេងគឺជាវិធីដ៏អស្ចារ្យមួយ ដើម្បីជួយទារក ឬកូនក្មេងទើបចេះដើរតេះតះ អភិវឌ្ឍខួរក្បាល។ ការលេងអាចជាល្បែង និយាយលេង ឬច្រៀង ដើម្បីធ្វើឲ្យខួរក្បាលកូនសកម្ម។ ការ​លេង​វ៉ូមវ៉ាក់អឺ និង​ពេល​អា​អូន​កាន់​ប្រដាប់​ក្មេង​លេង រួច​សម្លឹង​មើល​វា​ក៏​ជួយ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល​កូន​ដែរ។ សម្រាប់​ក្មេង​ទើប​ចេះ​ដើរ​តេះតះ ម៉ាក់​ប៉ា​អាច​ច្រៀង​ចម្រៀង​កូន​ក្មេង​ជាមួយ​កូន លេង​សម្ដែង ផាត់ពណ៌ ឬ​គូរ​គំនូរ និង​ផ្គុំ​រូប​ជាដើម អាច​ជំរុញ​ដល់​ការ​ស្រមើល​ស្រមៃ និង​ភាព​ច្នៃ​ប្រឌិត​របស់​កូន។ ២. ការ​លួង​លោម ទារក និង​ក្មេង​តូច​សុទ្ធតែ​អាច​ទទួល​បាន​អារម្មណ៍​តាន​តឹង​ដោយ​យើង​មនុស្ស​ពេញ​វ័យ​ដែរ។ ពេល​ដែល​កូន​មើល​ទៅ​ស្ត្រេស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ