កុមារគ្រប់អាយុចូលរៀន

កុមារ​គ្រប់​អាយុ​ចូលរៀន - កូន​កាន់​តែ​ធំ​ហើយ។ ដល់​អាយុ​ ៦ឆ្នាំ ​ឬ​កូន​ចូលរៀន ​ម៉ាក់ប៉ា​នៅ​តែ​​ទាមទារ​ការ​យក​ចិត្ត​ដាក់​ច្រើនលើ​បញ្ហា​សុខភាព បូករួម​ទាំង​ការ​បន្ថែម​ការ​យល់ដឹង​បន្ថែម​លើ​ផ្នែក​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ក្រៅ​ពី​ការ​បំបៅដោះកូន​

ចំណេះដឹងទូទៅ

កុមារគ្រប់អាយុចូលរៀន

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ

ដោយអង្កេតឃើញ​ថា ជំ​ងឺស្រឡទែន កំពុង​តែ​ឆ្លង និង​កើត​លើកុមារជាច្រើន នាពេល​បច្ចុប្បន្ន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និង​ជំ​ងឺ​ទូទៅ បាន​អំ​ពាវ​នាវ​​ឲ្យ​ឪពុក​ម្តាយ​ទាំង​អស់ ដែលមាន​កូនតូច មាន​ការ​ប្រុងប្រយ័ត្ន និង​ស្វែង​យល់​អំពី​ជំ​ងឺ​នេះ ជាពិសេស​វិធី​បង្ការ និងផល​វិបាក​។    គណនា BMI គណនា BMR គណនាថ្ងៃមេជីវិតញីទម្លាក់ លោកវេជ្ជបណ្ឌិតស៊ីណេត បាន​ពន្យល់អំពី​ជំ​ងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផល​វិបាក និង​ការព្យបាល​ដូច​តទៅ​នេះ៖  ១. អ្វី​ទៅ​ជា​ជំ​ងឺ​ស្រឡទែន? ស្រឡទែន គឺជា​ជំ​ងឺ​ឆ្លង ដែល​បង្ក​ឡើង​ដោយ​វីរុស​ក្រឡែន ពោល​គឺ​ស្ថិតក្នុង​ពពួក​វីរុស paramyxoviruse​។ ជំ​ងឺ​នេះ ចាប់​ផ្តើម​កើត​ដោយ​បង្ហាញពី​រោគ​សញ្ញា​ស្រាល​ៗ​ដូច​ជា ឈឺក្បាល គ្រុន​ក្តៅ និង​អស់​កម្លាំង ជា​ដើម​។ ប៉ុន្តែ បន្ទាប់​មក ជំងឺ​នេះ នឹង​បង្ក​ទៅ​ជា​ការ​ហើម​ធ្ងន់ធ្ងរ​ត្រង់ក្រពេញ​ទឹកមាត់ ដែលនាំ​ឲ្យ​ថ្ពាល់ និង​ថ្គាម ហើម​ប៉ោង។  វីរុសស្រឡទែន ២. តើ​នរណាងាយ​ប្រឈម​នឹង​ជំ​ងឺ​ស្រឡទែន? ជាទូទៅ ជំ​ងឺ​ស្រឡទែន កើត​លើ​កុមារ​អាយុ​​ចាប់​ពី​២ឆ្នាំ រហូត​ដល់​១២ឆ្នាំ ដោយ​សារ​តែ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជា​បានចាក់ថ្នាំបង្ការក៏ដោយ។ ៣. តើជំ​ងឺ​ស្រឡទែនមានរោគសញ្ញាបែបណា? ជា​ធម្ម​តា រោគសញ្ញា​នៃ​ជំ​ងឺ​ស្រឡទែន មាន​សភាព​ស្រាល និង​មិន​ចេញ​អាការៈ​ភ្លាម​ៗ​ឡើយ​។ […]

អត្ថបទផ្សេងទៀតពី កុមារគ្រប់អាយុចូលរៀន

ដល់អាយុចូលរៀន

ស្វែងរក កុមារគ្រប់អាយុចូលរៀន

អាហារូបត្ថម្ភ

DHA ក្នុងទឹកដោះគោម្សៅ ពិតជាអាចជួយដល់ការអភិវឌ្ឍខួរក្បាលកូនបាន?

ប្រសិន​បើ​គ្នា​យើង​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ វា​ជា​រឿង​សំខាន់​ក្នុង​ការ​មើល​សារធាតុ​ផ្សំ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ធានា​ថា​យើង​កំពុង​ផ្ដល់​អាហារូបត្ថម្ភ​ដ៏​ល្អ​បំផុត​ដល់​កូន​តាម​ដែល​អាច​រក​បាន។ ក្នុង​ទឹក​ដោះ​គោ​ម្សៅ ភាគ​ច្រើន​ផ្សំ​ឡើង​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ស្រដៀង​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ​រួម​មាន ប្រូតេអ៊ីន វីតាមីន និង សារធាតុ​រ៉ែ​នានា រួម​ទាំង DHA ផង​ដែរ។ DHA ជា​អ្វី? DHA ជាពាក្យ​កាត់នៃ​អាស៊ីដ Docosahexaenoic ពេល​ខ្លះ​ត្រូវ​គេ​សំដៅ​ទៅ​លើ​អាហារ​បំប៉ន​ខួរ​ក្បាល​ក្មេងៗ។ អាស៊ីដ​ខ្លាញ់​ល្អ​ប្រភេទ​នេះ ​អាច​ជួយ​ពង្រឹង​សមត្ថ​ភាព​ខួរ​ក្បាល​បាន​ដល់​ទៅ ៦០% និង​ជួយ​ទ្រទ្រង់​គ្រប់​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាង​កាយ ពិសេសអាស៊ីដ DHA ជា​សមាស​ធាតុ​រចនាសម្ព័ន្ធ​ដ៏សំខាន់​នៃ​ជាលិកា​ខួរក្បាល។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន ការសិក្សា​រក​ឃើញ​ថា អាស៊ីដ​ខ្លាញ់នៃ​ជា​សមាភាព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មួយ​នេះ ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ទៅ​លើ​ការ​វិវត្ដ​ខួរ​ក្បាល​របស់​ក្មេងៗ​តូចៗ ជួយ​ពង្រឹង​ឥរិយាបថ ក៏​ដូច​ជា​សកម្មភាព​ផ្សេងៗ​របស់​ក្មេ​ងក្នុង​សង្គម​ផងដែរ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ទារកដែល​បៅ​ទឹក​ដោះ​ម្ដាយ ​មាន​ជំនាញ​យល់​ដឹង​ខ្ពស់​បើ​ធៀប​ទៅ​នឹង​ទារក​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​​ផលិត​ឡើងកាលពីដំបូងៗ​ដែលមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ក៏ព្រោះតែ​សារធាតុ DHA មានក្នុង​ទឹក​ដោះ​ម្ដាយ។ ប៉ុន្តែ បច្ចុប្បន្ន​នេះ ការ​សិក្សា​ថ្មី​ៗ​មួយ​បាន​រក​ឃើញ​ថា ទារក​ដែល​ញ៉ាំ​អាហារ​បំប៉ន ឬ​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​បន្ថែម​សារធាតុ DHA មាន​ការ​លូតលាស់​ខួរក្បាល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​ទារក​បៅ​ទឹក​ដោះ​គោ​ម្សៅ​ធម្មតា។ អ្នក​ស្រាវជ្រាវ​បាន​សិក្សា​លើ​ទារក​ចំនួន ២២៩ នាក់ ដែល​បាន​បៅ​ទឹក​ដោះ​គោ​ម្សៅ​បន្ថែម DHA ឬ​ទឹក​ដោះ​គោ​ម្សៅធម្មតា​។  នៅ​ពេល​ពួកគេ​មាន​អាយុ ៩ ខែ ពួកគេ​ត្រូវបាន​ផ្តល់​ការ​ធ្វើ​តេស្ត​ដោះ​ស្រាយ​បញ្ហា ដែល​ពួក​គេ​ត្រូវ​បំពេញ​តាម​លំដាប់​លំដោយ​ដើម្បីទទួល​បាន​កណ្ដឹង​លេង។ ទារក​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​បន្ថែម​សារធាតុ DHA បាន​បង្ហាញ​អាកប្បកិរិយា​រហ័ស​រហួស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​អនុញ្ញាត​ឲ្យពួកគេ​យក​កណ្ដឹងក្មេងលេងនៅចុងបញ្ចប់ការសាកល្បងនោះ​។ DHA […]


ដល់អាយុចូលរៀន

វិធីសាស្រ្តអប់រំកូនពេលមាន​កំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង

ប៉ាម៉ាក់តែងចង់អប់រំកូនៗឱ្យមានអាកប្បកិរិយាត្រឹមត្រូវ និងក្លាយទៅ​ជាបុគ្គលល្អ ប៉ុន្តែពេលខ្លះ​វិធី​សាស្រ្តដែលយើងប្រើដើម្បីអប់រំកូនអាចបំផ្លាញ​ជំនឿចិត្តកូនបន្តិចម្តងៗដោយមិនដឹងខ្លួន។ ការណ៍​នេះ អាច​ធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែកសតិបញ្ញា​ និងស្មារតីរបស់កូន។ តើយើងគួរអប់រំបែបម៉េច​ទើប​មិន​បំផ្លាញជំនឿចិត្តកូន? លោកស្រីបណ្ឌិត Eileen Kennedy-Moore ឯកទេសចិត្តសាស្រ្ត កុមារ និងគ្រួសារនៅសហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា កុមារតែងតែធ្វើខុស ហើយត្រូវរៀនពីកំហុសខ្លួនឯង ប៉ុន្តែក្នុងនាមជាប៉ាម៉ាក់ យើងមិន​ត្រូវធ្វើឱ្យ​កូន​មានអារម្មណ៍ថា ពួកគេជាក្មេងមិនល្អទេ។ លោកស្រីបានបន្ថែមថា កុមារមួយចំនួនមានប្រតិកម្មខ្លាំងចំពោះការរិះគន់ ការប្រើហិង្សា ការ​ដាក់​ទណ្ឌកម្ម ហើយងាយបាត់បង់ជំនឿចិត្ត​លើខ្លួនឯងណាស់ ព្រោះកុមារដូចជាក្រដាសស​មួយ​ផ្ទាំង​អ៊ីចឹង ប្រសិនបើពួកគេត្រូវផាត់ពណ៌មិនល្អ ពួកគេនឹងយល់ថាខ្លួនឯង​មិនល្អ​ដែរ ដែលប៉ះពាល់​ដល់​ជំនឿចិត្ត​។​ ជំនឿចិត្តសំខាន់ណាស់សម្រាប់ការលូតលាស់របស់កូន ព្រោះកុមារដែលមានជំនឿចិត្ត​លើខ្លួនឯង​អាចប្រឈមនឹងបញ្ហា រៀនពីកំហុសខ្លួន ជួយខ្លួនឯង ចេះសុំជំនួយនៅពេលត្រូវការ មិនបាក់ទឹកចិត្ត ចេះស្រឡាញ់ និង​ឱ្យតម្លៃខ្លួនឯង។ ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងយកមកអប់រំកូនៗ ពេលធ្វើខុស៖ ១. ផ្តល់សិទ្ធិឱ្យកូនសាងកំហុស ពេលកូនធ្វើខុសអ្វីមួយ ប៉ាម៉ាក់ត្រូវគិតថា អាអូននៅតូច នៅមានរឿងជាច្រើនត្រូវរៀន និងកែប្រែ។ ពួកគេ​អាចមិនដឹងថា ការធ្វើអ្វីមួយអាចបណ្តាល​ឱ្យមានផលវិបាកអ្វីទេ ដូច្នេះយើងត្រូវផ្តល់​ឱកាស​ឱ្យ​ពួកគេ ហើយ​ប្រាប់ និងបង្ហាញកូនៗពីអ្វីដែលពួកគេអាចធ្វើបាន និងអ្វីដែលពួកគេមិនអាច​ធ្វើ​បាន។ ប្រសិនបើប៉ាម៉ាក់មិនផ្តល់សិទ្ធិឱ្យកូនសាងកំហុស អូនតូចនឹងក្លាយ​ទៅ​ជា​មនុស្សមិនចេះ​សម្រេច​ចិត្តដោយខ្លួនឯង ហើយតែងតែសួរយោបល់ពីអ្នកដទៃ។ ២. កុំស្រែកដាក់កូន ពេលកូនធ្វើខុស យើងត្រូវទប់អារម្មណ៍ ហើយមិនត្រូវស្រែកដាក់អាអូនទេ។ ការស្រែកគំហក​អាចធ្វើឱ្យអាអូនភ័យតក់ស្លុតដែលអាចបណ្តាល​ឱ្យកូន​មានបញ្ហាក្នុងការកសាងជំនឿចិត្តលើខ្លួនឯង។ ៣. កុំជេរ ឬបន្ទោរកូននៅទីសាធារណៈ ការជេរ ឬបន្ទោរកូននៅទីសាធារណៈឱ្យអ្នកដទៃដឹងឮថាអូនតូចធ្វើខុស​គឺជាការបង្កើតការ​អាម៉ាស់​ដល់អូនតូចដែលធ្វើឱ្យអូនតូចយល់ថាខ្លួនឯងអន់ មិនល្អ ហើយអ្នកផ្សេងអាចលែងចូលចិត្តខ្លួនទៀតហើយ […]


អាហារូបត្ថម្ភ

ដើម្បីក្រពះពោះវៀនកូនល្អ របបអាហារប្រចាំថ្ងៃគួរមានសារធាតុចិញ្ចឹមអ្វីខ្លះ?

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ជា​ប្រធាន​បទ​ដ៏​ពេញ​និយម​មួយ​ក្នុង​ចំណោម​ម៉ាក់​ប៉ា​ដែល​មាន​កូន​តូចៗ។ សុខភាព​ក្រពះ​ពោះ​វៀន​មាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ភាព​រឹង​មាំ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ជា​រនាំង​ការពារ​សុខភាព​ទូទៅ​ពី​ជំងឺ បូក​រួម​នឹង​ការ​អភិវឌ្ឍខួរក្បាល និង​ផ្លូវ​អារម្មណ៍​របស់​កូន​ផង​ដែរ។ សារធាតុ​ចិញ្ចឹម​អ្វី​ខ្លះ​គួរ​មាន​ក្នុង​របប​អាហារ​កូន ដើម្បី​បាន​ក្រពះ​ពោះ​វៀន​ល្អ? មាន​ហេតុ​ផល​ជា​ច្រើន​រួម​ចំណែក​ដល់​ការ​បង្ក​ឲ្យ​បាក់តេរី​ក្នុង​ពោះ​វៀន​មាន​សុខភាព​មិន​ល្អ​ដូច​ជា ភាព​តាន​តឹង កង្វះ​សកម្មភាពរាងកាយ និង​របប​អាហារ​មិន​ល្អ។ ដើម្បី​ធានា​ថា​សុខភាព​ក្រពះ​ពោះវៀន​របស់​កូន​ៗ​ល្អ​បាន​ពេញ​មួយ​ជីវិត ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​គួរ​តែ​មាន​បញ្ចូល​សារធាតុ​ចិញ្ចឹម​ប៉ុន្មាន​ខាង​ក្រោម៖ ១. បំបៅ​ដោះ​កូន ជា​ទូទៅ ពោះ​វៀន​របស់​ទារក​ទើប​នឹង​កើត​គឺ​ទទេ​ស្អាត គ្មាន​មេរោគ​អ្វី​ទេ ហើយ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​បំផុត​យើង​អាច​ធ្វើ​ដើម្បី​កូន​មាន​សុខភាព​ក្រពះ​ពោះវៀន​ល្អ​ទៅ​ថ្ងៃ​អនាគត។ ទឹក​ដោះ​ម្ដាយ​មាន​សមត្ថភាព​សម្រប​ទៅ​តាម​អាយុ និង​តម្រូវ​ការ​របស់​ទារក ជាហេតុ​ទឹក​ដោះ​ម្ដាយ​មាន​អត្ថប្រយោជន៍​សម្រាប់​ទារក​ជានិច្ច ហើយ​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​ណែនាំ​ឲ្យ​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ខែ ឬ​លើស​នេះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ២. បន្ថែម​ជាតិ​កាក​សរសៃ របប​អាហារ​គឺ​ជា​កត្តា​ចម្បង​បំផុត​សម្រាប់​សុខភាព​ពោះវៀន​ល្អ ហើយ​ជាការ​​សំខាន់​ណាស់​ក្នុង​ការបញ្ចូល​ជាតិ​កាក​សរសៃ ឬ​ Fibre គ្រប់​គ្រាន់​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ប្រក្រតី និង​បន្ទោរ​បង់​ងាយ​ស្រួល។ ៣. បន្ថែម Probiotics និង Prebiotics Probiotics ជា​បាក់តេរី​ល្អ​រស់​នៅ​ក្នុង​ពោះ​វៀន​យើង ហើយ Prebiotics ជា​អាហារ​របស់​ពពួក​បាក់តេរី​នោះ។ Probiotics មាន​នៅ​ក្នុង​អាហារ​ដែល​មាន​ជាតិ​ផ្អាប់​ផ្សេងៗ​ដូច​ជា យ៉ាអួរ គីមឈី និង​ស៊ុប​មីសូ (Miso soup) ជាដើម។ ក្រៅ​ពី​អាហារ​ទាំង​នេះ យើង​អាច​ផ្ដល់​ជា​ថ្នាំ​បំប៉ន​មាន​ផ្ទុក Probiotics និង Prebiotics ឲ្យ​កូន​ញ៉ាំ […]


កុមារគ្រប់អាយុចូលរៀន

ប៉ា​ម៉ាក់​ការពារ​កូន​ជ្រុលផ្ដល់​ផល​ប៉ះពាល់​​ ៤​ យ៉ាង​ដល់​កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់ ប៉ា​ម៉ាក់​តែងតែ​ផ្ដល់​ក្ដី​ស្រលាញ់​ និង​ការពារ​កូន​របស់​ខ្លួន​ជាប់​ជានិច្ច។ ប៉ុន្តែ ប្រសិនបើ​យើង​ការពារ​កូន​ជ្រុល​ពេក​នោះ អាច​នឹង​រារាំង​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​ក្មេង​ទៅ​វិញ។ ជាក់​ស្ដែង ប៉ា​ម៉ាក់​មួយ​ចំនួន​តែងតែ​តាមដាន​អាកប្បកិរិយា​របស់​កូន​ ដូចជា​ការ​ញ៉ាំ​អាហារ​​ ការ​​រាប់អាន​មិត្តភក្ដិ ការ​ដាក់​ទណ្ឌកម្ម​នៅ​ពេល​ដែល​កូន​រៀន​បាន​ពិន្ទុ​ទាប ​ឬ​ការ​ជ្រៀតជ្រែក​រឿងរ៉ាវ​​ផ្ទាល់​ខ្លួន​​របស់​ក្មេង​ជា​ដើម​។ ទង្វើ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​កូន​ខ្វះ​ជំនាញ​ក្នុង​ការ​សម្រេច​ចិត្ត​ ក៏​ដូចជា​មិន​អាច​រស់នៅ​ដោយ​ឯករាជ្យ​បាន​។ ​ផល​ប៉ះពាល់​មួយ​ចំនួន ​នៅ​ពេល​ដែល​ប៉ា​ម៉ាក់​ការពារ​កូន​ជ្រុល​ ១. ខ្វះ​ជំនាញ​យល់​ដឹង​ និង​មិន​ហ៊ាន​សាកល្បង​ ការ​ថែទាំ​កូន​ និង​ការពារ​កូន​ខ្លាំង​ជ្រុល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្មេង ពីព្រោះ​​​អាច​រារាំង​​ដល់​សមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ការប្រព្រឹត្ត​កំហុស ការ​បរាជ័យ​ និង​ការ​រៀន​ពី​មេរៀន​ជីវិត​ផ្សេង​ៗ​។ មួយ​វិញ​ទៀត​ ក្មេង​ក៏​មិន​ហ៊ាន​សាកល្បង ឬ​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ថ្មី​ៗ​ដែរ​។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គប្បី​បង្រៀន​កូន​ឲ្យ​ចេះ​គិត​ដោយ​ខ្លួន​ឯង ក៏​ដូចជា​​ជួយ​ពួក​គេ​​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ នៅ​ពេល​ដែល​កូន​ធំ​ពេញ​វ័យ​ ក្មេង​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ថប់បារម្ភ​ក្នុង​សង្គម​ កម្រិត​ស្រ្តេស​ខ្ពស់​ ជំងឺ​បាក់​ទឹក​ចិត្ត និង​ អសមត្ថភាព​​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​។​ ពួក​គេ​នឹង​មាន​អារម្មណ៍​ថា​គ្មាន​អំណាច ចិត្ត​ច្រើន​​ ឆោត​ល្ងង់​ និង​ខ្សោយ​ស្មារតី​។ បន្ថែម​ពី​នេះ ក្មេង​ក៏​មិន​អាច​រៀន​ពី​វិធី​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច​របស់​ខ្លួន​ផង​ដែរ​។ ​៣. ខ្វះ​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ ការ​គ្រប់គ្រង​កូន​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​កូន​មិន​អាច​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ហើយ​ការ​គោរព​ខ្លួន​ឯង នឹង​កាន់​តែ​ធ្លាក់​ចុះ​បន្តិច​​ម្ដង​ៗ​។ លើស​ពី​នេះ កុមារ​អាច​នឹង​ជឿ​ថា​ខ្លួន​គ្មាន​សមត្ថភាព ព្រម​ទាំង​​ពុំ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​សម្រេច​គោលដៅ​​ណា​មួយ​ឡើយ​។ ៤. […]


ការលូតលាស់អាយុ ៦ឆ្នាំ

តើការអប់រំកូនដោយប្រើដៃជើង ពិតជាមាន​ប្រសិទ្ធភាព?

ការ​វាយ​កូន​ ដោយសម្អាងថា ដើម្បីឲ្យកូនល្អ គឺ​ជា​ប្រធាន​បទ​មួយ​ដែល​ត្រូវ​បាន​លើក​មក​វែក​ញែក​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ចំណោម​គ្នា​យើង​ដែល​ជា​ម៉ាក់​ប៉ា​គេ។ អ្នក​ជំនាញ​ភាគ​ច្រើន​ណែនាំ​មិន​ឲ្យ​ប្រើ​ការ​ដាក់​ទណ្ឌកម្ម​លើ​រាងកាយ​កូន​ទេ ប៉ុន្តែ​ម៉ាក់​ប៉ា​មួយ​ចំនួន​ជឿ​ថា ការ​អប់រំ​កូន​ដោយ​ការ​វាយ ឬ​ប្រើ​ដៃ​ជើង គឺ​ជា​យុទ្ធសាស្ត្រ​វិន័យ​ ពត់លត់​ដំ​​កូន​ឲ្យ​ត្រង់​ដ៏​មាន​ប្រសិទ្ធភាព។ ម៉ាក់​ប៉ា​អាច​ពឹង​ផ្អែក​ទៅ​លើ​ការ​វាយ ឬ​ប្រើ​ហិង្សា​ដើម្បី​កែ​លម្អ​បញ្ហា​អាកប្ប​កិរិយា​មិន​ស្ដាប់​បង្គាប់ ឬ​ច្រឡើសបើស​របស់​កូន​ដោយ​មិន​ទាន់​ព្យាយាម​ប្រើ​វិធីសាស្ត្រ​ផ្សេង​សម្រាប់​ដាក់​វិន័យ​លើ​កូន។ ចុះ​ការ​អប់​រំ​កូន​ដោយ​ប្រើ​ហិង្សា​ពិត​ជា​អាក្រក់​ដូច​ដែល​អ្នក​ជំនាញ​ជា​ច្រើន​លើក​ឡើង​មែន​ឬ​អត់? យោង​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​អះ​អាង​ថា ការ​អប់​រំ​កូន​ដោយ​ការ​ដាក់​ទណ្ឌកម្ម​លើ​រាងកាយ​អាច​មាន​ប្រសិទ្ធភាព​បាន​មួយ​រយៈ​ពេល​ខ្លី ដើម្បី​បញ្ឈប់​កាយវិការ​មិន​សមរម្យ​របស់​ក្មេង ព្រោះ​ក្មេង​ៗ​ខ្លាច​ឈឺ​ពេល​ម៉ាក់​ប៉ា​វាយ​ម្ដងៗ។ ប៉ុន្តែ បើ​គិត​ពី​ផល​ប៉ះពាល់​រយៈ​ពេល​វែង​វិញ គឺ​ការ​ប្រើ​ដៃ​ជើង​កាន់​តែ​ធ្វើ​ឲ្យ​កុមារ​ឆេវឆាវ មាន​របួស​រាងកាយ ចរិត​កោង​កាច និង​អាច​ប្រឈម​កើត​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន  គណនាទម្ងន់ស្រ្តីពពោះ  គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ម៉្យាង​វិញ​ទៀត ការ​អប់​រំ​កូន​ដោយ​ការ​ដាក់​ទណ្ឌ​កម្ម​លើ​រាងកាយ នឹង បង្រៀន​ក្មេង​ៗ​ថា ការប្រើហិង្សា​មិន​មែន​ជា​បញ្ហា​ទេ​សម្រាប់​មនុស្ស​ដែល​មាន​មាឌ​ធំ​ជាង​ខ្លួន ឬ​មាន​កម្លាំង​ខ្លាំង​ជាង​ខ្លួន​ ឬ​ប្រើ​ហិង្សា​លើ​មនុស្ស​ទន់​ខ្សោយ​ដែល​ពួក​គេ​មិន​ចូល​ចិត្ត។ ការ​អប់​រំ​កូន​ដោយ​ប្រើ​ហិង្សា​ក៏​បង្កើន​ភាព​អាម៉ាស់ និង​បំបាក់​ទឹក​ចិត្ត​កូន​ជា​ជាង​ជួយ​រក​ដំណោះ​ស្រាយ​សម​ស្រប​នៃ​ដើម​ចម​របស់​បញ្ហា។ លើស​ពី​នេះ ពេលកូន​កាន់​តែ​វិវត្ត​ចូល​វ័យ​ជំទង់ ការ​ប្រើ​ដៃ​ប្រើ​ជើង​ដើម្បី​អប់​រំ​កូន​កាន់​តែ​លែង​មាន​ប្រសិទ្ធភាព និង​អាច​ក្លាយ​ជា​គំរូ​អាក្រក់​ក្នុង​ការ​ចិញ្ចឹម​កូន​ទៀតផង​។ ក្នុង​ការ​ចិញ្ចឹមកូន​ម្នាក់ៗ​ឲ្យ​ធំ​ពេញ​វ័យ​ពិត​ជា​មិន​ស្រួល​ដូច​បក​ចេក​មែន ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​តែ​មាន​ភាព​អត់​ធ្មត់​ខ្លាំង និង​ត្រូវ​ស្វែង​រក​តិចនិក​ដាក់​វិន័យ​កូន​ត្រឹម​ត្រូវ​ដែល​ស័ក្ដិសម​សម្រាប់​ក្រុម​គ្រួសារ​ដោយ​មិន​បង្ក​ហិង្សា​។ អានបន្ថែម៖ ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន ប៉ាម៉ាក់ចង់​ឲ្យខួរក្បាលកូនលូតលាស់ល្អ កុំ​រំលង​តិចនិក​ទាំងនេះ អ្វីជាការ "ចិញ្ចឹមកូនដូចខ្លា"? មានផលល្អ ឬអាក្រក់អ្វីខ្លះលើការលូតលាស់កូន? គួរធ្វើម៉េច ពេលឮកូននិយាយថា "កូនស្អប់ម៉ាក់ ឬប៉ា"? ប៉ាម៉ាក់ត្រូវធ្វើរឿងទាំងនេះ ដើម្បីឱ្យកូនតូចមានអារម្មណ៍ល្អចំពោះខ្លួនឯង


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាម៉ាក់ចង់​ឲ្យខួរក្បាលកូនលូតលាស់ល្អ កុំ​រំលង​តិចនិក​ទាំងនេះ

ទោះបីជាខួរក្បាលកូននឹងលូតលាស់​ពេញលេញ នៅពេលពួកគេមានអាយុ ២៥ ឆ្នាំ​ក៏​ដោយ ដំណាក់កាលសំខាន់​នៃការលូតលាស់ខួរក្បាល​ គឺចាប់ពីពេលកូនកើតរហូត​ដល់អាយុ ៧ឆ្នាំ ព្រោះនៅអាយុ ៧ឆ្នាំ ខួរក្បាលពួកគេអភិវឌ្ឍបាន ៩០% ហើយ។ នៅចន្លោះពេលនេះ ប៉ាម៉ាក់គួរ​ធ្វើអ្វីខ្លះដើម្បី​ជួយដល់ការអភិវឌ្ឍ​ខួរក្បាល​របស់​កូន? កុមារអភិវឌ្ឍខួរក្បាលតាមរយៈការសង្កេត និងការធ្វើសកម្មភាព ដូច្នេះប៉ាម៉ាក់អាចជួយ​អភិវឌ្ឍខួរក្បាលអូនតូចតាមរយៈសកម្មភាពប្រចាំថ្ងៃដូចជា៖ ១. ឆ្លើយតបនិងការយំរបស់អាអូន ការលួងលោមរបស់ប៉ាម៉ាក់ធ្វើឱ្យទារកមានអារម្មណ៍សុវត្ថិភាព។ ទារក​អាច​អភិវឌ្ឍ​ខួរក្បាលបាន​ល្អ នៅពេលទារកមានអារម្មណ៍សុវត្ថិភាព មានការ​យក​​​ចិត្តទុក​ដាក់ និងស្រឡាញ់ពី​ប៉ាម៉ាក់។ ការយំ គឺជាវិធីតែមួយគត់ដែលអាអូនអាចប្រាស្រ័យទាក់ទងជាមួយប៉ាម៉ាក់ ប្រសិនបើ​អាអូន​មិន​ទាន់ចេះនិយាយ។ ដូច្នេះពេលកូនយំ ប៉ាម៉ាក់គួរលើក​កូន​​ពភ្លាមដែរ​ ហើយ​មើលថាមានអ្វីខុសប្រក្រតីឬ​អត់ និងលួងឱ្យអាអូនបាត់យំ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. បង្កើនភាពស្និទ្ធស្នាលជាមួយកូន ការបង្កើនភាពស្និទ្ធស្នាល ធ្វើឱ្យកូន​មានអារម្មណ៍សុវត្ថិភាព មានភាពជឿជាក់ និងមានភាពកក់ក្តៅដែលជាកត្តាជួយឱ្យ​ដល់ការអភិវឌ្ឍខួរក្បាល​។ ម៉ាក់ៗអាចបង្កើនភាពស្និទ្ធស្នាលជាមួយកូន​តាមរយៈការបំបៅដោះ ការឱប ការព ការថើប ឬការកាន់ដៃជាដើម។ ៣. មើលភ្នែកកូន​ ពេលប៉ាម៉ាក់មើលភ្នែកកូន មានន័យថាប៉ាម៉ាក់កំពុងសន្ទនាជាមួយ​កូន​។ ម្យ៉ាង​ទៀត កូន​រៀនតាមរយៈការមើល។ នៅពេលមើល​ប៉ា​ម៉ាក់ អាអូនក៏​កំពុងរៀនពី​របៀប​ដែលប៉ាម៉ាក់ប្រើកាយ​វិការ​ដើម្បីទំនាក់ទំនងដែរ។ ៤. និយាយជាមួយកូន ការនិយាយជាមួយកូន​អាចជួយដល់​ការ​រៀនពាក្យថ្មីៗ ទោះជាអាអូន​មិន​ទាន់​ចេះ​និយាយ​ក៏ដោយ ដូច្នេះប៉ាម៉ាក់ត្រូវឧស្សាហ៍​និយាយជាមួយកូន​តាម​ដែលអាច​ធ្វើទៅ​បាន ​តាមកម្រិតអាយុរបស់​កូន​។ ពេលអាអូនបញ្ចេញសំឡេងអ្វីមួយ ប៉ាម៉ាក់ត្រូវឆ្លើយតប និងនិយាយតប​ទៅវិញដើម្បីជំរុញការនិយាយរបស់កូន​។ ៥. សួរសំណួរ នៅពេលអាអូនធំបន្តិច ប៉ាម៉ាក់អាចសួរសំណួរដើម្បីឱ្យកូនរៀនគិត។ ប៉ាម៉ាក់​អាច​ចាប់ផ្តើមដោយសួរសំណួរខ្លីៗដែលទាក់ទងនឹងទម្លាប់ប្រចាំថ្ងៃដូចជា អូន​ឃ្លាន​ឬ​នៅ? អូនងូតទឹកហើយនៅ? […]


ការលូតលាស់អាយុ ៦ឆ្នាំ

ទម្លាប់ប្រើហិង្សា ឬដាក់ទណ្ឌកម្ម អាចបំផ្លាញ​ផ្លូវចិត្តកូន

នៅ​ពេល​ដែល​ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​ធ្វើ​តាម​បញ្ជា​អ្វី​មួយ ហើយ​ការ​និយាយ​ស្រួល​បួល​មិន​ដំណើរការ ភាគ​ច្រើន​គឺ​និយម​ប្រើ​ទណ្ឌកម្ម ដើម្បី​ជា​ដំណោះ​ស្រាយ​ឲ្យ​កូន​ស្ដាប់។ ជា​ទូទៅ ការ​ដាក់​ទណ្ឌកម្ម​ជា​វិធី​មួយ​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​កូន​ស្ដាប់​សម្ដី​យើង​ជា​ម៉ាក់​ប៉ា ព្រោះ​អា​អូន​ឆាប់​ខ្លាច តែ​ក៏អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​កូន​វិញ​ដែរ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក បើ​តាម​វិធី​ចិញ្ចឹម​កូន​បែប​ផ្ដាច់ការ ម៉ាក់​ប៉ា​តែង​ជឿ​ថា ដើម្បី​លូតលាស់ និង​អភិវឌ្ឍ​បាន​ត្រឹម​ត្រូវ កូនត្រូវ​ទទួល​ទណ្ឌ​កម្ម​ចំពោះ​អាកប្បកិរិយា​មិន​ល្អ និង​ទទួល​បាន​រង្វាន់​សម្រាប់​អាកប្ប​កិរិយា​ល្អ។ ហេតុអ្វី​បាន​ជា​ការ​ដាក់​ទណ្ឌ​កម្ម​បង្ក​គ្រោះថ្នាក់​ដល់​កូន? យោង​តាម​លោក Alan Kazdin នាយក​មជ្ឈ​មណ្ឌល Yale Parenting Center ការ​ដាក់​ទណ្ឌកម្ម​អាច​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​មាន​អារម្មណ៍​ធូរស្រាល ប៉ុន្តែ​​នឹង​មិន​អាច​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​របស់​កូន​នោះ​ទេ។ ពេល​ចង់​ឲ្យ​កូន​ស្ដាប់​បង្គាប់ ម៉ាក់​ប៉ា​ភាគ​ច្រើន​ប្រហែល​ជា​ចាប់ផ្ដើម​ដោយ​ការ​និយាយ​ប្រាប់​កូន​ថ្នមៗ ប៉ុន្តែ​យូរ​ៗ​ទៅ​អាច​បន្ថែម​ការ​ស្រែក ជ្រុល​ដៃ​ប្រើ​កម្លាំង​ខ្លាំង​ៗ​លើ​កូន​ក៏​មាន ទោះ​បី​ជា​ក្នុង​ចេតនា​ល្អ​ក៏​ដោយ។ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​យល់​ស្រប​ថា ជំនួស​ឲ្យ​ការ​បង្រៀន​អ្វី​ដែល​មាន​ប្រយោជន៍ ចំណុច​ប៉ុន្មាន​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​ការ​ដាក់​ទណ្ឌកម្ម​អាច​ធ្វើ​ប៉ះពាល់​ដល់​កូន​៖ បង្ក​ឲ្យ​មាន​ការ​អាក់​អន់​ចិត្ត បណ្ដាល​ឲ្យ​ខូច​ខាត​ផ្លូវចិត្ត​កុមារ លើក​ទឹក​ចិត្ត​ឲ្យ​មាន​អាកប្បកិរិយា​គិត​តែ​ពី​ខ្លួន​ឯង ជំរុញ​ភាព​មិន​ស្មោះ​ត្រង់ រារាំង​កូន​ពី​ការ​អភិវឌ្ឍ​ផ្នែកសីលធម៌​។ ដូច្នេះ​តើ​យើង​គួរ​ធ្វើ​បែប​ណា​ដោយ​មិន​ដាក់​ទណ្ឌ​កម្ម​លើ​កូន? គន្លឹះ​សំខាន់​ គឺ​ត្រូវនិយាយជាមួយ​កូនៗ និង​ជួយ​ពួកគេ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​អាកប្បកិរិយា​របស់​ពួកគេ​មិន​អាច​ទទួល​យក​បាន​។ ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ទៅ​លើ​ពាក្យ​ដែល​ប្រើ និង​របៀប​ដែល​យើង​ប្រើ​។ ម៉ាក់​ប៉ា​គួរ​តែ​ពន្យល់​ពី​របៀប​ដែល​អាកប្បកិរិយា​មិន​អាច​ទទួល​យក​បាន​របស់​កូន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ជាមួយ​នឹង​កាយ​វិការ និង​សំឡេង​ទន់​ភ្លន់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ចិញ្ចឹម​កូន​ឲ្យ​ធំ​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ ចរិយា​សមរម្យ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ដូច​ដែល​អ្វី​គ្រប់​គ្នា​គិត​នោះ​ទេ ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​រៀន​ចេះ​ទប់​អារម្មណ៍​ខ្លួន​ឯង​មែន​ទែន ធ្វើ​យ៉ាង​ណា​មិន​គួរ​ប្រើ​ដៃ​ជើង​លើ​កូន​ទេ។​ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់អាចបំពានផ្លូវចិត្តកូនដោយមិនដឹងខ្លួន បើមានទម្លាប់បែបនេះ តិចនិក​ ៦​យ៉ាង ជួយ​ឲ្យ​ខួរ​ក្បាល​កូន​​គិត​រហ័សរហួន​ និង​វៃ​ឆ្លាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិធីសាស្រ្តអប់រំកូនពេលមាន​កំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង […]


ដល់អាយុចូលរៀន

គ្រាន់​តែញុំាបាយជុំគ្រួសារ ក៏ជួយដល់ការលូតលាស់របស់កូនដែរ

ដោយសារភាពមមាញឹកនឹងការងារ ប៉ាម៉ាក់មិនសូវមានពេលញុំាបាយ​ជុំគ្រួសារ​ជាមួយ​កូនៗទេ។ តើការញុំាបាយជុំគ្រួសារ​មានសារសំខាន់​យ៉ាង​ណា​​ចំពោះ​ការលូតលាស់​របស់អូនតូច? តាមការសិក្សាបានឱ្យដឹងថា ការញុំាបាយជុំគ្រួសារជួយដល់អូន​តូចដូចជា៖ ១. កាត់បន្ថយពេលវេលាមើលទូរស័ព្ទ ក្មេងៗ​ចូលចិត្ត​មើល​ ឬ​លេង​ទូរស័ព្ទ​ ពេល​ពួកគេ​ញ៉ាំ​អាហារ​តែឯង និងអាច​ធ្វើឱ្យពួកគេ​ចំណាយពេលយូរក្នុងការញុំាបាយ ព្រោះជក់មើល​ ឬលេង​​ទូរស័ព្ទ។​ ការមើល ឬ​លេង​ទូរស័ព្ទក្នុងរយៈពេលយូរអាចធ្វើឱ្យប៉ះពាល់ភ្នែក និងសុខភាពអូនតូច។ ពេល​ញុំា​បាយ​ជុំគ្នា ប៉ាម៉ាក់អាចហាម​អូនតូចមិនឱ្យមើលទូរស័ព្ទបាន។ ២. ប៉ាម៉ាក់អាចជួយស្រាយបញ្ហាកូន ភាគច្រើនយើងចូលចិត្តនិយាយជាមួយសមាជិកគ្រួសារនៅពេលញុំាអាហារ។ អូនតូច​អាចនិយាយប្រាប់ប៉ាម៉ាក់ពីបញ្ហាដែលពួកគេកំពុងប្រឈម។ ប៉ាម៉ាក់អាចណែនាំ និង​ជួយដោះស្រាយបញ្ហា ឬកង្វល់របស់កូនៗ។ ប៉ាម៉ាក់ក៏​អាចចែក​រំលែក​កង្វល់​ជាមួយ​គ្រួសារ និងកូនៗដែរ។ ៣. កាត់បន្ថយភាពតានតឹង ការញុំាបាយជុំគ្រួសារក៏ជួយកាត់បន្ថយភាពតានតឹងរបស់កូនតូចដែរ ព្រោះរាង​កាយ​យើងនឹងបញ្ចេញអ័រម៉ូន oxytocin ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ នៅពេលយើង​ញុំា​អាហារជាមួយមនុស្សជាទីស្រឡាញ់។ ការមាន​ភាពតានតឹង​អាចជះឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​អូនតូច។ ៤. រៀនពូកែ តាមការសិក្សាបានឱ្យដឹងថា កុមារដែលញ៉ាំអាហារពី ៦ ទៅ ៧ ដងក្នុងមួយសប្តាហ៍​ជាមួយ​គ្រួសាររៀនពូកែជាងកុមារដែលមិនសូវញ៉ាំអាហារញឹកញាប់​ជាមួយគ្រួសារ។ ចង់គណនា BMR ចុចទីនេះ! ៥. បង្កើនទំនាក់ទំនងល្អជាមួយសមាជិកគ្រួសារ ការញ៉ាំបាយជុំគ្រួសារធ្វើឱ្យទំនាក់ទំនងប៉ាម៉ាក់ និងកូនៗមានភាពស្អិត​រមួតជាងមុន និង​ផ្តល់ឱ្យអូនតូចនូវអារម្មណ៍កក់ក្តៅ សុវត្ថិភាព និង​ពោរពេញ​ទៅដោយក្តីស្រឡាញ់។ អូនតូចនឹង​យល់​ថាខ្លួនជាចំណែកមួយរបស់គ្រួសារ។ ៦. បង្រៀនអូនតូចឱ្យចេះញុំាអាហារថ្មីៗ ពេល​ញ៉ាំ​អាហារ​ជុំគ្នា​ អូនតូចនឹងសង្កេត​ឃើញ​ប៉ាម៉ាក់​ញ៉ាំ​អាហារ​ខុសៗ​គ្នាដូចជា សាច់ ត្រី បន្លែ ឬសម្លជាដើម។ យូរៗទៅ អូនតូចក៏អាចចាប់ផ្តើម​សាកល្បង​ញ៉ាំអាហារ​ទាំង​នោះ ឬអាចញុំាតាមពេលពួកគេធំឡើង។ ស្របពេលនេះ ប៉ាម៉ាក់ក៏អាចបង្រៀន​អូនតូច​ពីសុជីវធម៌ក្នុងការញុំាអាហារដែរ។ ៧. បង្កើនជំនាញទំនាក់ទំនង តាមការសិក្សានៅប្រទេសកាណាដាបានឱ្យដឹងថា កុមារដែលញុំាអាហារជាមួយ​ប៉ាម៉ាក់​​ញឹកញាប់ពូកែខាងទំនាក់ទំនង […]


ការលូតលាស់អាយុ ៦ឆ្នាំ

បង្រៀនកូនយល់ចិត្តអ្នកដទៃ បង្កើនភាពវ័យឆ្លាតផ្នែកអារម្មណ៍

ដូច​រឿង​ជា​ច្រើនផ្សេង​ទៀត​​ដែរ សេចក្ដី​សប្បុរស ឬ​បើ​និយាយ​សាមញ្ញៗ​ ថាចិត្ត​ល្អ​ ជា​គុណ​ធម៌មួយ​ដែល​ក្មេងៗ​រៀន​តាម​ពេល​វេលា និង​តាម​រយៈ​ការ​អនុវត្ត។ និយាយ​ដល់​រឿង​ចិត្ត​ល្អ ម៉ាក់​ប៉ា​គឺ​ជា​គ្រូ​បង្រៀន​ដំបូង​បង្អស់​របស់​កូន​ៗ ហើយ​ការ​បង្រៀន​កូន​ឲ្យ​ចេះ​យល់​ចិត្ត​អ្នក​ដទៃ ជា​វិធីសាស្ត្រ​មួយ ជួយ​ឲ្យ​កូន​មាន​ភាព​វ័យ​ឆ្លាត​ផ្នែក​ផ្លូវ​អារម្មណ៍។ នេះបើ​តាម​ការ​ឲ្យ​ដឹង​របស់​គ្រូពេទ្យ​ជំនាញ​ផ្នែក​កុមារ។ ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារកទីនេះ អ្វី​ទៅ​ជា​ការបង្រៀន​កូន​​យល់​ចិត្ត​អ្នក​ដទៃ?​ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង ពន្យល់​ថា ការ​យល់​ចិត្ត​អ្នក​ដទៃ​ជា​ការ​យល់​ពី​អ្វី​ដែល​មនុស្ស​ក្បែរ​ខ្លួន​កំពុង​គិត ឬ​អារម្មណ៍​របស់​អ្នក​ដទៃ។ សម្រាប់​មនុស្ស​ពេញ​វ័យ​មួយ​ចំនួន​ធំ យើង​អាច​ដឹង​បាន​ថា មនុស្ស​ក្បែរ​ខ្លួន​យើង​កំពុង​មាន​អារម្មណ៍​បែប​ណា​ដោយ​គ្រាន់​តែ​សង្កេត​មើល​កាយ​វិការ ឬ​សម្លឹង​មើល​កែវ​ភ្នែក​មួយ​សន្ទុះ។ ប៉ុន្តែ​ចំពោះ​កូន​ក្មេង គឺ​មិន​អាច​យល់​ដឹង​ពី​ការ​យល់​ចិត្ត​អ្នក​ដទៃ​ដូច​មនុស្ស​ធំ​នោះ​ទេ ហេតុ​នេះ​ហើយ យើង​ត្រូវ​បង្រៀន​កូន​ពី​រឿងនេះ។ ស្ថាបនិក​គ្លីនិក​កុមារ MommyDoctor រូប​នេះ​បន្ត​ថា ការ​បង្រៀន​កូន​ពី​ការ​យល់​ចិត្ត​អ្នក​ដទៃ យើង​ត្រូវ​លើក​ជា​ឧទាហរណ៍​ជាក់​ស្ដែង​ដែល​កូន​ៗ​ងាយ​យល់។ ឧទាហរណ៍ នៅ​ពេល​កូន​យើង​ទៅ​ដណ្ដើម​របស់​លេង​ពី​ក្មេង​ដទៃ ធ្វើ​ឲ្យ​ក្មេង​នោះ​យំ យើង​គួរ​សួរ​នាំ​កូន​ថា "ប្រសិន​បើ​របស់​លេង​អូន​ត្រូវ​គេ​ដណ្ដើម​ទៅ​វិញ តើ​អូន​មាន​អារម្មណ៍​បែប​ណា?” ឧទាហរណ៍​ទីពីរ​ នៅ​ពេល​ដែល​យើង​អាន​សៀវភៅ​ជាមួយ​កូន យើង​អាច​ជ្រើស​រើស​ជា​រឿង មាន​ភាព​សប្បាយ​រីករាយ និង​ភាព​មិន​សប្បាយ​រីករាយ។ ស្រប​ពេល​ដែល​កំពុង​អាន ម៉ាក់​ប៉ា​អាច​ចោទ​ជា​សំណួរ​សួរ​ទៅ​កាន់​កូន ឬ​អាច​វិភាគ​អារម្មណ៍​តួ​អង្គ​នៅ​ក្នុង​សាច់​រឿង​បាន។ «ចាប់​ផ្ដើម​ពី​សកម្មភាព​តូច​តាច​ក្នុង​ការ​រស់​នៅ​ប្រចាំ ម៉ាក់​ប៉ា​គួរ​តែ​បង្កើត​ទម្លាប់​ជាមួយ​កូនៗ​ក្នុង​ការ​និយាយ វែក​ញែក និង​គិត​អំពី​អារម្មណ៍​របស់​អ្នក​ដទៃ។ ដូច្នេះ ពេល​កូន​ធំ​ពេញ​វ័យ អា​អូន​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​គិត និង​វិភាគ​ពី​អ្វី​ៗ​នៅ​ជុំ​វិញ​ខ្លួន​ពួក​គេ»។ បន្ថែម​ពី​លើ​នេះ លោក​ស្រី​ថា នៅ​ពេល​ដែល​កូន​ៗ​ចេះ​យល់​ពី​ចិត្ត​អ្នក​ដទៃ ទៅ​ថ្ងៃ​អនាគត​ពេល​កូន​ធំ​ពេញ​វ័យ […]


ការលូតលាស់អាយុ ៦ឆ្នាំ

អ្វីជាការ "ចិញ្ចឹមកូនដូចខ្លា"? មានផលល្អ ឬអាក្រក់អ្វីខ្លះលើការលូតលាស់កូន?

ជា​ធម្មតា ម៉ាក់​ប៉ា​ម្នាក់ៗ​តែង​តែ​មាន​របៀប​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចិញ្ចឹម​កូន ប៉ុន្តែ​មិន​ថាវិធី​ចិញ្ចឹម​កូន​បែប​ណា​នោះ​ទេ គឺ​សុទ្ធ​តែ​ចង់​ឲ្យ​កូន​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ និង​ចរិត​សមរម្យ​ទាំង​អស់។ បើ​និយាយ​ពី​ការ​ចិញ្ចឹម​កូន ក៏​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​មាន​របៀប​ចិញ្ចឹម​កូន​ដូច​ខ្លា​ដែរ​។ អត្ថន័យពណ៌ និងរូបរាងលាមកទារក តើ​អ្វី​ទៅ​ជា​ការ “ចិញ្ចឹម​កូន​ដូច​ខ្លា”? ការ​ចិញ្ចឹម​កូន​ដូច​ខ្លា សំដៅ​លើ​វិធីសាស្ត្រ​ដ៏​តឹងរ៉ឹង និង​ដាច់​អហង្ការ​ក្នុង​ការ​ចិញ្ចឹម​កូន ចង់​ឲ្យ​កូន​ទទួល​បាន​ជោគ​ជ័យ​ខ្ពស់​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​កូន (ពិសេស​រំពឹង​ឲ្យ​កូន​រៀន​ជាប់​លេខ​ល្អ​គ្រប់​ពេល)។ នេះ​មាន​ន័យ​ថា មិន​អនុញ្ញាត​ឲ្យ​កូន​ចូល​រួម​ការ​ជប់​លៀង ឬ​សកម្មភាព​កម្សាន្ត​ផ្សេង​ទៀត ដើម្បី​ទុក​ពេល​ផ្ដោត​លើ​ការ​សិក្សា​របស់​ពួក​គេ​មួយ​មុខ​គត់។ អត្ថប្រយោជន៍​នៃ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា ម៉ាក់​ប៉ា​ដែល​អនុវត្ត​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ដូច​ខ្លា​នេះ ភាគ​ច្រើន​ជឿ​ថា​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ដ៏​តឹងរ៉ឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កូន ដោយ​អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ភាព​ជោគ​ជ័យ​នា​ពេល​អនាគត។ លើស​ពី​នេះ មនុស្ស​ដែល​ប្រើ​វិធី​នេះ​ចិញ្ចឹម​កូន មាន​អារម្មណ៍​ថា តាម​រយៈ​ការ​កំណត់​ស្តង់ដារ​ខ្ពស់​ក្នុង​ជីវិត ប្រៀបបាននឹង​កំពុង​បណ្ដុះ​ក្រម​សីលធម៌​ការងារ​ដ៏​រឹងមាំ​ដល់​កូន  និង​លត់ដំ​កូន​ឲ្យ​រឹង​មាំ​រហូត​ដល់​ពួក​គេ​ពេញ​វ័យ។ កុមារ​ដែល​លូតលាស់​ក្រោម​ការ​ចិញ្ចឹម​តាម​វិធីសាស្ត្រ​នេះ ត្រូវ​បាន​បង្រៀន​ឲ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​តាំង​ពី​តូច។ ឥទ្ធិពល​មិន​ល្អ​នៃ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា ដ្បិត​តែ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា អាច​ឲ្យ​កូន​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្ពស់​មែន ក៏​ប៉ុន្តែ​មាន​មតិ​ជា​ច្រើន​រិះ​គន់​នឹង​ការ​ចិញ្ចឹម​កូន​បែប​នេះ​ព្រោះ​ថា​​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​កូន។ ក្មេង​ៗ​ដែល​លូតលាស់​ឡើង​ក្រោម​វិធីសាស្ត្រ​នេះ អាច​ជួប​ប្រទះ​នឹង​បញ្ហា​ជឿជាក់​លើ​ខ្លួន​ឯង​ដោយ​សារ​តែ​សម្ពាធ​ពួក​គេ​ទទួល​បាន​ពី​ការ​រំពឹង​ទុក​ដ៏​ខ្ពស់​របស់​ម៉ាក់​ប៉ា។ ម៉្យាង​វិញ​ទៀត ពួក​គេ​ក៏​មាន​ភាព​ភ័យ​ខ្លាច​នៅ​ពេល​មាន​កំហុស ឬ​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ខក​ចិត្ត​ផង​ដែរ ប្រសិន​បើ​ពួក​គេ​គិត​ថា​ខ្លួន​ធ្វើ​អ្វី​មួយ​មិន​បាន​ល្អ​តាម​ការ​គិត​របស់​ម៉ាក់​ប៉ា។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ